ការការពារ និងការតស៊ូមតិដើម្បីអ្នកទទួលជំនួយសន្តិសុខសង្គម (PABSS, Protection of Advocacy for Beneficiaries of Social Security)

ការការពារ និងការតស៊ូមតិដើម្បីអ្នកទទួលជំនួយសន្តិសុខសង្គម (PABSS, Protection of Advocacy for Beneficiaries of Social Security)
គោលបំណងនៃកម្មវិធី PABSS គឺដើម្បីផ្តល់ព័ត៌មានដល់អ្នកទទួលជំនួយ (SSI, Supplemental Security Income) និង (SSDI, Social Security Disability Income) ព្រមទាំងផ្តល់ដំបូន្មានអំពីការទទួលបានសេវាកម្ម ស្តានីតិសម្បទាវិជ្ជាជីវៈ និងសេវាកម្មផ្សេងទៀតពាក់ព័ន្ធនឹងការងារ ។
គោលបំណងនៃកម្មវិធី PABSS
គោលបំណងនៃកម្មវិធី PABSS គឺដើម្បីផ្តល់ព័ត៌មានដល់អ្នកទទួលជំនួយ (SSI, Supplemental Security Income) និង (SSDI, Social Security Disability Income) ព្រមទាំងផ្តល់ដំបូន្មានអំពីការទទួលបានសេវាកម្ម ស្តានីតិសម្បទាវិជ្ជាជីវៈ និងសេវាកម្មផ្សេងទៀតពាក់ព័ន្ធនឹងការងារ ។
កម្មវិធី PABSS ក៏តម្រូវឲ្យផ្តល់សេវាកម្មការតស៊ូមតិ និងសេវាកម្មផ្សេងទៀត ដែលអ្នកទទួលជំនួយត្រូវការដើម្បីធានាបាននូវសុវត្ថិភាពការងារ ឬទទួលបានមកវិញនូវការងារ ។
អាទិភាពនៃកម្មវិធី PABSS
- ស៊ើបអង្កេត និងពិនិត្យឡើងវិញនូវបណ្តឹងមកលើអ្នកផ្តល់សេវាកម្ម និយោជក ឬអង្គភាពពាក់ព័ន្ធនានា ដែលផ្តល់សេវាកម្មមិនសមរម្យ ឬមិនគ្រប់គ្រាន់ដល់អ្នកទទួលជំនួយដែលជាជនពិការ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឲ្យអ្នកទទួលជំនួយអាចត្រឡប់ទៅធ្វើការវិញបាន ។
- ផ្តល់ព័ត៌មាន និងការបញ្ជូនបន្តដល់អ្នកទទួលផលសន្តិសុខសង្គមដែលមានពិការភាព អំពីការលើកទឹកចិត្តការងារ និងការងារ បូករួមទាំងព័ត៌មានអំពីប្រភេទសេវាកម្ម និងជំនួយដែលអាចមានផ្តល់ជូន ដើម្បីជួយពួកគេក្នុងការរក្សាទុក ឬទទួលបានការងារមកវិញ ជាពិសេស សេវាកម្ម និងជំនួយដែលមានផ្តល់ជូនតាមរយៈបណ្តាញការងារ (EN, Employment Networks) ក្រោមកម្មវិធីលិខិតដើម្បីធ្វើការ និងកម្មវិធីភាពស្ទាត់ជំនាញក្នុងខ្លួន (Ticket to Work and Self-Sufficiency program) ។
- ផ្តល់ព័ត៌មាន និងជំនួយបច្ចេកទេស លើការលើកទឹកចិត្តការងារដល់អ្នកទទួលជំនួយដែលមានពិការភាព ។
- ផ្តល់ការប្រឹក្សាយោបល់ និងធ្វើជាតំណាងផ្នែកច្បាប់ សម្រាប់អ្នកទទួលជំនួយដែលមានពិការភាព ស្តីអំពីបញ្ហាការត្រឡប់ទៅធ្វើការវិញ នៅពេលដែលសេវាកម្មបែបនេះក្លាយជាភាពចាំបាច់ ដើម្បីការពារសិទ្ធិអ្នកទទួលជំនួយបែបនេះ ។
- ជួយដល់អ្នកទទួលជំនួយដែលមានពិការភាព ដែលមានជម្លោះចំពោះ រដ្ឋបាលសន្តិសុខសង្គម (SSA, Social Security Administration)) ពាក់ព័ន្ធនឹងសេចក្តីសម្រេចអំពីកម្មវិធីពាក់ព័ន្ធនឹងការងារ ។
- ផ្តល់ព័ត៌មាន និងជំនួយបច្ចេកទេសដល់ទីភ្នាក់ងាររដ្ឋាភិបាល បណ្តាញការងារ និងអ្នកផ្តល់សេវាកម្មផ្សេងទៀត ព្រមទាំងអង្គការធ្វើការងារផ្នែកតស៊ូមតិ ។
- កំណត់រកចំនុចដែលត្រូវធ្វើការតស៊ូមតិ និងកែតម្រូវភាពខ្វះចន្លោះនៅក្នុងអង្គភាពជាអ្នកផ្តល់ជូនសេវាកម្មស្តានីតិសម្បទាវិជ្ជាជីវៈ សេវាកម្មការងារ និងសេវាកម្មគាំទ្រផ្សេងទៀត ដល់អ្នកទទួលផលដែលមានពិការភាព ។
តើនរណាជាអ្នកមានសិទ្ធិចូលរួមកម្មវិធី PABSS?
ដើម្បីមានសិទ្ធិចូលរួមក្នុងកម្មវិធី PABSS អ្នកត្រូវតែ ៖
- ជាបុគ្គលដែលមានអាយុចាប់ពី 14 ឆ្នាំ ទៅដល់អាយុក្រោម 65 ឆ្នាំ
- អ្នកទទួលជំនួយ SSI, SSDI ក្នុងពេលបច្ចុប្បន្ន ឬអ្នកដែលបច្ចុប្បន្នមានសិទ្ធិទទួលជំនួយពីកម្មវិធីនេះ (ត្រូវតែទទួលបានជំនួយជាប្រាក់) ។
- អ្នកទទួលបានជំនួយជាប្រាក់ពី SSI/SSDI កាលពីពេលមុន ដោយសារពិការភាព ។
- ឥឡូវទទួលបានជំនួយ MediCal និង/ឬទទួលជំនួយ 1619B ឬជំនួយ Medicare រួមទាំង Medicare Part D ។
- បញ្ហាទាំងអស់ ត្រូវពាក់ព័ន្ធនឹងការងារ/កិច្ចការ ។
SSA បានពិនិត្យឡើងវិញនូវអត្ថបទបោះពុម្ពផ្សាយខាងក្រោម ដើម្បីធានាបានចំពោះភាពត្រឹមត្រូវផ្នែកបច្ចេកទេសតែប៉ុណ្ណោះ ទោះជាយ៉ាងណាក៏ដោយ មិនត្រូវចាត់ទុកថាវាគឺជាឯកសារផ្លូវការរបស់ SSA ឡើយ ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.