ការជ្រោមជ្រែងការងារ ៖ សន្លឹកព័ត៌មានអំពីសេវាកម្មពន្យារ និងការបិទសំណុំរឿង

ការជ្រោមជ្រែងការងារ ៖ សន្លឹកព័ត៌មានអំពីសេវាកម្មពន្យារ និងការបិទសំណុំរឿង
ហាងស្រានេះប្រាប់អ្នកអំពីសេវាកម្មបន្ថែម។ ទាំងនេះគឺជាសេវាកម្មការងារដែលត្រូវបានគាំទ្រដែលអ្នកអាចទទួលបានបន្ទាប់ពីនាយកដ្ឋានស្តារនីតិសម្បទា (DOR) បិទករណីរបស់អ្នក។ ហាងស្រានេះផ្តល់ឧទាហរណ៍នៃសេវាកម្ម។ វាប្រាប់អ្នកពីរបៀបទទួលបាន និងបង់ប្រាក់សម្រាប់ពួកគេ។ វាប្រាប់អ្នកពីរបៀបដើម្បីទទួលបានជំនួយ ប្រសិនបើអ្នកមានបញ្ហាក្នុងការទទួលបានសេវាកម្ម។
1. តើអ្វីជាការជ្រោមជ្រែងការងារ?
ស្ថិតក្រោមច្បាប់បទបញ្ញត្តិរបស់រដ្ឋកាលីហ្វ័រនីញ៉ា ដែលគ្រប់គ្រងសេវាកម្មស្តានីតិសម្បទាវិជ្ជាជីវៈ ដែលបានទទួលមូលនិធិឧបត្ថម្ភតាមរយៈនាយកដ្ឋានស្តានីតិសម្បទា (DOR, Department of Rehabilitation) ការជ្រោមជ្រែងការងារមានន័យថា ៖
“ការងារដែលមានការប្រកួតប្រជែង នៅក្នុងទីកន្លែងដែលមានសមាហរណកម្ម ឬកិច្ចការនៅក្នុងកន្លែងដែលមានសមាហរណកម្មការងារ ដែលបុគ្គលម្នាក់ៗធ្វើការដើម្បីឈានទៅរកការងារដែលមានការប្រកួតប្រជែង ដោយស្របទៅនឹងភាពខ្លាំង ធនធាន អាទិភាព ក្តីបារម្ភ លទ្ធភាព សមត្ថភាព ចំណាប់អារម្មណ៍ និងជម្រើសរបស់បុគ្គលម្នាក់ៗដែលបានដឹងច្បាស់ជាមុន ដោយមានសេវាកម្មជ្រោមជ្រែងជាបន្តបន្ទាប់ដល់បុគ្គលទាំងអស់ដែលមានពិការភាពជាប់ខ្លួនគួរឲ្យកត់សម្គាល់ …ដែលការប្រកួតប្រជែងការងាររបស់ពួកគេ មិនបានកើតឡើងដោយធម្មជាតិឡើយ ឬសម្រាប់អ្នកដែលការប្រកួតប្រជែងការងាររបស់ខ្លួនត្រូវបានបង្អាក់ ឬត្រូវបានផ្តាច់ជាកំណាត់ៗ ដែលបណ្តាលមកពីពិការភាពធ្ងន់ធ្ងរ និងអ្នកដែល បណ្តាលមកពីស្ថានភាព និងភាពធ្ងន់ធ្ងរនៃពិការភាពរបស់ខ្លួន ត្រូវឲ្យមានការជ្រោមជ្រែងក្នុងកម្រិតខ្ពស់ចំពោះសេវាកម្មការងារពី [DOR] និងសេវាកកម្មបន្ថែមទៀត ក្រោយពេលអន្តរកាល …ដើម្បីជួយឲ្យខ្លួនអាចបំពេញការងារនេះបាន” ។
សូមអាន Title 9 នៃក្រមបទបញ្ញត្តិរបស់រដ្ឋកាលីហ្វ័រនីញ៉ា (C.C.R., California Code of Regulations) វគ្គទី 7028(a) ។ សេវាកម្មជ្រោមជ្រែងការងារ ត្រូវតែសមទៅតាមតម្រូវការឯកទេសរបស់អតិថិជន ម្នាក់ៗ ។
បើអ្នកជាអតិថិជនរបស់ DOR ដែលមានផែនការការងារតម្រូវតាមលក្ខណៈគ្គល (IPE, Individualized Plan for Employment) សម្រាប់ “ការជ្រោមជ្រែងការងារ” (supported employment)ជាចុងក្រោយ DOR នឹងកំណត់មើលថាតើការងាររបស់អ្នកមានលំនឹងដែរឬទេ ហើយពេលនោះ សំណុំរឿងរបស់អ្នកដែលកាន់កាប់ដោយ DOR នឹងត្រូវបិទ ។ សេវាកម្មជ្រោមជ្រែងជាបន្តបន្ទាប់របស់អ្នក នឹងត្រូវបានទទួលមូលនិធិឧបត្ថម្ភពីប្រភពផ្សេងទៀត ដែលត្រូវបានគេហៅថា “សេវាកម្មពន្យារ” (“extended service”) ។ នៅមុនពេលអ្នកត្រូវឈានចូលមកដល់ចំណុចនេះ អ្នកត្រូវធ្វើការនៅក្នុងសហគមន៍ដែលមានតម្លៃប្រាក់ឈ្នួលប្រកួតប្រជែង ហើយធ្វើការចំនួនម៉ោងជាអតិបរមារបស់អ្នកដែលអាចធ្វើបានគឺអាស្រ័យលើស្ថានភាពជាក់លាក់របស់អ្នក និង “ជម្រើសដែលអ្នកបានដឹងជាមុន” (“informed choice”)។
2. តើអ្វីជាជម្រើសដែលបានដឹងជាមុន?
ជម្រើសដែលបានដឹងជាមុន គឺត្រូវបានផ្តល់ឲ្យតាមរយៈដំណើរការស្តានីតិសម្បទាវិជ្ជាជីវៈទាំងមូល ។ ជម្រើសដែលបានដឹងមុន គឺជាដំណើរការសម្រេចចិត្តដែលក្នុងពេលនោះ អ្នកក្នុងនាមជាអតិថិជន មានឱកាសបានដឹងអំពីព័ត៌មានដែលពាក់ព័ន្ធនឹងការងារ ។ ត្រង់នេះ មានន័យថា អ្នក អាចជ្រើសរើស (ដោយមានជំនួយពីអ្នកប្រឹក្សាយោបល់ផ្នែកស្តានីតិសម្បទាវិជ្ជាជីវៈ និងអាស្រ័យលើធនធានដែលមាន) លទ្ធផលការងាររបស់អ្នក ទិសដៅរយៈពេលមធ្យមរបស់អ្នក សេវាកម្មដែលអ្នកត្រូវការដើម្បីសម្រេចបានលទ្ធផលការងាររបស់អ្នក និងអ្នកផ្តល់សេវាកម្ម ។ 9 C.C.R. វគ្គទី 7029.6 ។
3. តើអ្វីជាសេវាកម្មពន្យារ?
សេវាកម្មពន្យារគឺជាសេវាកម្មទាំងឡាយណា ដែលបន្តផ្តល់សេវាកម្មជ្រោមជ្រែង និងសេវាកម្មផ្សេងទៀតដែលសមរម្យ ដែលអ្នកត្រូវការដើម្បីជ្រោមជ្រែង និងរក្សាបានការជ្រោមជ្រែងការងាររបស់អ្នក នៅក្រោពេលដែលសំណុំរឿងរបស់អ្នកដែលកាន់កាប់ដោយ DOR ត្រូវបានបិទ ។ 9 C.C.R.
§ 7014.1 ។
4. តើនរណាអាចផ្តល់សេវាកម្មពន្យារដល់អ្នក?
សេវាកម្មពន្យារអាចត្រូវបានផ្តល់ឲ្យដោយភ្នាក់ងាររដ្ឋ អង្គការឯកជនមិនរកកម្រៃ និយោជក ឬប្រភពផ្សេងទៀតដែលសមរម្យ ។ 9 C.C.R. វគ្គទី 7014.1 ។ ត្រង់នេះអាចរួមបញ្ចូលនូវការសម្របសម្រួលសេវាកម្មដទៃទៀត ដែលអ្នកមានសិទ្ធិទទួលពីកម្មវិធីផ្សេងទៀតរបស់រដ្ឋ ឬរបស់សហព័ន្ធ ។ 9 C.C.R. វគ្គទី 7131.1(a)(5) ។ ឧទាហរណ៍ បើអ្នកជាអតិថិជនរបស់មជ្ឈមណ្ឌលប្រចាំតំបន់ សេវាកម្មពន្យាររបស់អ្នក ភាគច្រើនគឺចេញមកពីមជ្ឈមណ្ឌលប្រចាំតំបន់ ។ អ្នកអាចពិចារណាក្នុងការអញ្ជើញអ្នកសម្របសម្រួលសេវាកម្មនៃមជ្ឈមណ្ឌលប្រចំាតំបន់ ឲ្យចូលរួមប្រជុំ IPE របស់អ្នក ជាមួយនឹង DOR ដើម្បីធានាថា ភ្នាក់ងារទាំងពីរ មានព័ត៌មានអំពីការងាររបស់អ្នកដែលពួកគេត្រូវការ ដើម្បីឲ្យពួកគេអាចសម្របសម្រួលសេវាកម្មរបស់អ្នកបាន ។
5. តើខ្ញុំអាចសុំជំនួយមូលនិធិពីណាសម្រាប់ចំណាយលើសេវាកម្មពន្យាររបស់ខ្ញុំ បើខ្ញុំមិនមែនជាអតិថិជនរបស់មជ្ឈមណ្ឌលប្រចាំតំបន់ទេនោះ?
នៅក្នុងអំឡុងពេលរៀបចំ IPE របស់អ្នក អ្នក និង DOR នឹងត្រូវកំណត់អំពីប្រភពនៃសេវាកម្មពន្យារ ដើម្បីផ្តល់ ឬឧបត្ថម្ភជាថវិកាលើសេវាកម្មជ្រោមជ្រែងអ្នកជាបន្តបន្ទាប់ ។ DOR អាចដាក់បញ្ចូលផងដែរនៅក្នុង IPE របស់អ្នក នូវការពណ៌នាអំពីមូលដ្ឋានសម្រាប់បូកសរុបថា វាមានការរំពឹងទុកសមរម្យមួយដែលថា ប្រភពផ្តល់ជំនួយទាំងនោះ នឹងអាចជួយអ្នកបាន ។
9 C.C.R. វគ្គទី 7131.1(a)(3) ។ ក្នុងន័យមួយវិញទៀត បើអ្នក និង DOR មិនអាចកំណត់បានអំពីអ្នកផ្តល់សេវាកម្មពន្យារក្នុងពេលការរៀបចំ IPE របស់អ្នកទេ DOR នៅតែអាចជួយអ្នកបានជាមួយនឹងសេវាកម្មជ្រោមជ្រែងការងារ ប្រសិនបើវាមានការរំពឹងទុកសមរម្យមួយដែលថា អ្នកផ្តល់សេវាកម្មពន្យារ នឹងមាននាពេលអនាគតសម្រាប់អ្នក ។
6. តើអ្វីខ្លះជាឧទាហរណ៍នៃសេវាកម្មពន្យារ និងអ្នកផ្តល់មូលនិធិឧបត្ថម្ភ?
សេវាកម្មពន្យារមួយចំនួន ត្រូវបានចេញការចំណាយដោយភ្នាក់ងារណាមួយ កម្មវិធីប្រាក់ឧបត្ថម្ភការងារ ឬសមាជិកគ្រួសារ ហើយសេវាកម្មផ្សេងទៀត អាចមិនចំាបាច់ត្រូវចំណាយអ្វីឡើយ ។ និយោជករបស់អ្នក សមាជិកគ្រួសារ ឬសហការី អាចមានលទ្ធភាពផ្តល់ឲ្យអ្នកនូវការជ្រោមជ្រែង ដើម្បីជួយអ្នកឲ្យអាចធ្វើការកើត ។ នៅពេលដែលមានសេវាកម្មពន្យារសម្រាប់ផ្តល់ជូនអ្នក ដោយមិនបាច់អស់ប្រាក់ គេហៅវាថាជា “ជាការជ្រោមជ្រែងបែបធម្មជាតិ” (“natural support”)។
សេវាកម្មដែលត្រូវការមូលនិធិឧបត្ថម្ភ អាចត្រូវបានចំណាយដោយអង្គភាព/ប្រភពផ្សេង ដែលជួយអ្នក ហើយដែលគេយល់ព្រមធ្វើដូច្នេះនៅក្នុងផែនការទទួលសេវាកម្មរបស់អ្នក ។ ត្រង់នេះអាចរួមបញ្ចូលទាំង IEP របស់មណ្ឌលសិក្សាស្រុក ផែនការរស់នៅដោយឯករាជ្យរបស់មជ្ឈមណ្ឌលការរស់នៅដោយឯករាជ្យ (Independent Living Center’s Independent Living Plan) ការចំណាយពាក់ព័ន្ធនឹងពិការភាពការងារ (IRWE, Impairment-Related Work Expenses) របស់រដ្ឋបាលសន្តិសុខសង្គម (SSA, Social Security Administration) ផែនការរបស់រដ្ឋបាលសន្តិសុខសង្គមសម្រាប់សម្រេចបានការស្វ័យជ្រោមជ្រែង (PASS, Plan for Achieving Self Support) ឬលិខិតដើម្បីធ្វើការ (TTW, Ticket to Work) ។ 9 C.C.R. វគ្គទី 7131.1(a)(5) ។ សម្រាប់ព័ត៌មានបន្ថែមអំពី IRWE, PASS និង TTW សូមអាន អត្ថប្រយោជន៍សាធារណៈសម្រាប់មនុស្សពិការ អត្ថបទបោះពុម្ពផ្សាយលេខ 5014.01 (Public Benefits for People with Disabilities) Pub #5014.01 ។
ឧទាហរណ៍ បើអ្នកទទួលបានជំនួយប្រាក់ចំណូលសន្តិសុខបង្គ្រប់ (SSI, Supplemental Security Income) និងប្រាក់ចំណូលពិការភាពសន្តិសុខសង្គម (SSDI, Social Security Disability Income) គឺមានន័យថាអ្នកអាចមានសិទ្ធិដើម្បីចាប់ផ្តើមចាត់ទុកដោយឡែកនូវមូលនិធិ សម្រាប់សេវាកម្មដែលកំពុងបន្តរបស់អ្នក តាមរយៈផែនការ PASS ។ ផែនការ PASS អនុញ្ញាតឲ្យមនុស្សពិការ អាចចាត់ទុកដោយឡែកនូវប្រាក់ចំណូល និងធនធាននានាដោយមិនមានការពិន័យ ដើម្បីចេញការចំណាយសម្រាប់របស់របរដែលពាក់ព័ន្ធនឹងគោលបំណងការងារ ។ បើអ្នកទទួលបានតែជំនួយ SSI គឺវាអាចមាន ការរំពឹងទុកយ៉ាងសមហេតុផល ថាអ្នកអាចមានសិទ្ធិទទួលបាន PASS នៅពេលអ្នកចាប់ផ្តើមធ្វើការ និងរកប្រាក់ចំណូល ។ Title 20 នៃក្រមបទបញ្ញត្តិសហព័ន្ធ (C.F.R., Code of Federal Regulations) វគ្គទី 413.1226 ។
IRWE ជាកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភការងារតាមរយៈ SSA ដោយប្រាក់ដែលអ្នកចំណាយលើអ្វីមួយពាក់ព័ន្ធនឹងពិការភាពការងារ បូករូមទាំងការចំណាយលើសេវាកម្មជ្រោមជ្រែងជាបន្តរបស់អ្នក នឹងមិនត្រូវរាប់បញ្ចូលទៅក្នុងប្រាក់ចំណូលពីការងាររបស់អ្នកឡើយ ។ 20 C.F.R. § 416.1112(c)(6) ។ ត្រង់ចំណុចនេះ វាជួយឲ្យអ្នកអាចធ្វើការបាន ក្នុងពេលដែលជំនួយអត្ថប្រយោជន៍ប្រចាំខែរបស់អ្នក ត្រូវរក្សាទុកតាមរយៈ SSA ។
7. តើ DOR អាចបិទសំណុំរឿងរបស់ខ្ញុំទេ បើគេនៅតែមិនអាចរកសេវាកម្មពន្យារសម្រាប់ខ្ញុំបានទេនោះ?
អាច ។ បើអ្នកត្រូវការសេវាកម្មពន្យារ ដើម្បីជ្រោមជ្រែងការងារ ហើយគេរកមិនបានប្រភពសម្រាប់ផ្តល់សេវាកម្មពន្យារដល់អ្នក DOR អាចបិទសំណុំរឿងរបស់អ្នក ។ 9 C.C.R. វគ្គទី 7179.3(a)(8) ។ ទោះជាយ៉ាងណាក៏ដោយ DOR អាចមិនបិទសំណុំរឿងរបស់អ្នកទេ បើអ្នកមិនមែនជាអតិថិជនរបស់មជ្ឈមណ្ឌលប្រចាំតំបន់ទេនោះ ។ សេវាកម្មពន្យារ អាចចេញមកពីប្រភពផ្សេងៗមួយចំនួន ក្រៅពីមជ្ឈមណ្ឌលប្រចាំតំបន់ ។ DOR គួរជួយអ្នកស្វែងរកប្រភពផ្សេងៗសម្រាប់ផ្តល់សេវាកម្មពន្យារ ។ ត្រង់នេះ គឺអាចរួមបញ្ចូលនូវភ្នាក់ងារ ឬអង្គការសហគមន៍ផ្សេងៗទៀត ដែលអ្នកមានសិទ្ធិទទួលសេវាកម្មពីពួកគេ ។ សេវាកម្មពន្យារ ក៏អាចផ្តល់ឲ្យអ្នកដោយមិត្តភ័ក្ត ឬសមាជិកគ្រួសារផងដែរ ត្រង់នេះ គេហៅថា ការជ្រោមជ្រែងបែបធម្មជាតិ ។ នៅក្នុងស្ថានភាពខ្លះ DOR អាចផ្តល់ឲ្យអ្នកនូវសេវាកម្មជ្រោមជ្រែងបន្ត និងសេវាកម្មផ្សេងទៀតដែលសមរម្យ ដែលអ្នកត្រូវការ ដើម្បីរក្សាបាននូវការងាររបស់ខ្លួន ក្នុងនាមជា “សេវាកម្មក្រោយការងារ” (សូមអានសំណួរទី 9 ខាងក្រោម) បើសេវាកម្មទាំងនោះមិនអាចមានផ្តល់ជូនតាមរយៈអ្នកផ្តល់សេវាកម្មពន្យាទេនោះ ។ 9 C.C.R. § 7028.1(b) ។
8. តើនៅពេលណាទើប DOR ពិចារណាថាការងារខ្ញុំមានលំនឹង ហើយបិទសំណុំរឿងរបស់ខ្ញុំ?
នៅពេលដែលអ្នកចាប់ផ្តើមធ្វើការ DOR គួរផ្តល់ឲ្យអ្នកនូវសេវាកម្មជ្រោមជ្រែងបន្ត និងសេវាកម្មផ្សេងទៀតដែលសមរម្យ ដែលអ្នកត្រូវការដើម្បីអាចធ្វើការបាន ។ ស្ថិតក្រោមស្ថានភាពភាគច្រើន DOR នឹងផ្តល់សេវាកម្មទាំងនេះតែក្នុងរយៈពេល 24 ខែប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ អ្នក និងអ្នកប្រឹក្សាយោបល់ស្តានីតិសម្បទារ របស់អ្នក អាចព្រមព្រៀងគ្នាថា ត្រូវការពន្យារបន្ទាត់ពេលវេលានេះ ដើម្បីឲ្យអ្នកអាចសម្រេចបាននូវគោលបំណងនៅក្នុង IPE របស់អ្នក ។ (ក្រមការវិនិយោគការងារថ្មី និងឱកាសការងារ - (WIOA, The Work Investment and Opportunity Act) បានពន្យារពេលវេលា ដើម្បីទទួលសេវាកម្មជ្រោមជ្រែងពី 18 ទៅ 24 ខែ ជាមួយនឹងជម្រើសដើម្បីបង្កើនក្របខ័ណ្ឌពេលវេលា។ សូមអានច្បាប់សាធារណលេខ 113-128, វគ្គទី 404 (Public Law) Section 404 សូមអានផងដែរក្រម 9 C.C.R. វគ្គទី 7028.1(a)) ។
សំណុំរឿង DOR របស់អ្នក អាចត្រូវបិទដោយជោគជ័យ នៅពេល ៖
- អ្នកបានទទួលជោគជ័យក្នុងគោលបំណងការងារនៅក្នុង IPE របស់អ្នក ហើយការងារនោះវាមានភាពស្របគ្នាជាមួយនឹងភាពខ្លាំង ធនធាន អាទិភាព កង្វល់ លទ្ធភាព សមត្ថភាព ចំណាប់អារម្មណ៍ និងជម្រើសដែលអ្នកបានដឹងជាមុន ហើយ
- អ្នក និង DOR យល់ព្រមគ្នាថា ការងាររបស់អ្នកមានលក្ខណៈគួរជាទីពេញចិត្ត គឺមានន័យថា អ្នកអាចបំពេញការងាររបស់ខ្លួនបានល្អប្រសើរ ហើយ
- មូលនិធិឧបត្ថម្ភ ត្រូវបានធ្វើអន្តរកាលទៅកាន់ប្រភពផ្តល់សេវាកម្មពន្យារ ហើយ
- អ្នកអាចរក្សាការងារបានយ៉ាងហោចណាស់ចំនួន 60 ថ្ងៃ នៅមុនពេលធ្វើអន្តរកម្មទៅកាន់សេវាកម្មពន្យារ ដើម្បីធានាបានចំពោះស្ថេរភាពលទ្ធផលការងាររបស់អ្នក ហើយយ៉ាងហោចណាស់ចំនួន 60 ថ្ងៃ បន្ទាប់ពីមានការធ្វើអន្តរកាលទៅកាន់សេវាកម្មពន្យារ ហើយ
- ភាគរយនៃអន្តរាគមនរបស់អ្នក [ឧទាហរណ៍ តើអ្នកត្រូវការការបង្រៀនធ្វើការកម្រិតណា] គឺ ៖
- មិនមានកម្រិតច្រើនជាង 20 ភាគរយ សម្រាប់រយៈពេលយ៉ាងហោចណាស់ 60 ថ្ងៃ ឬ
- មិនមានកម្រិតច្រើនជាង 25 ភាគរយ សម្រាប់រយៈពេលយ៉ាងហោចណាស់ 90 ថ្ងៃ ឬ
- មិនមានកម្រិតច្រើនជាង 30 ភាគរយ សម្រាប់រយៈពេលយ៉ាងហោចណាស់ 120 ថ្ងៃ សូមអាន 9 C.C.R. វគ្គទី 7179.7 ។
9. តើអ្វីជាសេវាកម្មក្រោយការងារ?
បើអ្នកនៅបន្តត្រូវការសេវាកម្ម ដើម្បីជួយអ្នកឲ្យអាចធ្វើការងារបាន អ្នកអាចស្នើសុំសេវាកម្មពី DOR ក្នុងរវាងមួយឆ្នាំ បន្ទាប់ពីសំណុំរឿងរបស់អ្នកត្រូវបានបិទ ។ ត្រង់នេះគេហៅថា “សេវាកម្មក្រោយការងារ” (“post-employment services”) ហើយត្រូវបានរៀបចំឡើង ដើម្បីជួយអ្នកក្នុងការរក្សាបាននូវការរីកចម្រើនដែលអ្នកបានធ្វើតាមរយៈការស្តានីតិសម្បទាវិជ្ជាជីវៈរបស់អ្នក ។ សម្រាប់អ្នកដែលសំណុំរឿងរបស់ខ្លួនត្រូវបានបិទរួចរាល់ជាមួយនឹង “ការជ្រោមជ្រែងការងារ” ក្នុងនាមជាគោលបំណងការងារ ការផ្តល់ជូននូវសេវាកម្មក្រោយការងារ គឺត្រូវមានដែនកំណត់ទាំងពេលវេលា និងវិសាលភាព ។ សេវាកម្មក្រោយការងារ នៅក្នុងករណីទាំងនេះ គឺមានដែនកំណត់តែចំពោះសេវាកម្ម ដែលមិនមានផ្តល់ជូនតាមរយៈធនធានសេវាកម្មពន្យារ (សូមអានការពិភាក្សាស្តីអំពី “សេវាកម្មពន្យារ” នៅខាងលើ) ហើយសេវាកម្មទាំងនោះ ក៏ត្រូវតែមានសារៈសំខាន់ដើម្បីជ្រោមជ្រែង និងរក្សាបានការងាររបស់ជនពិការម្នាក់ៗ ។ 9 C.C.R. វគ្គទី 7176 ។
10. ចុះបើខ្ញុំត្រូវការការជ្រោមជ្រែងការងារ ឬសេវាកម្មពន្យារ តើត្រូវធ្វើដូចម្តេច?
បើអ្នកមិនយល់ស្របជាមួយនឹងការបិទសំណុំរឿងរបស់អ្នក ឬមានសំណួរអំពីការជ្រោមជ្រែងការងារ ឬសេវាកម្មពន្យារ អ្នកអាចទាក់ទងជាមួយកម្មវិធីជំនួយអតិថិជន (CAP, Client Assistance Program) ដោយការហៅទូរស័ព្ទមកកាន់ DRC តាមលេខ (800)776-5746 ឬ TTY (800)719-5798 ឬចូលទៅកាន់ http://www.disabilityrightsca.org/pubs/547401accessible.pdf
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.