ធ្វើផែនការមួយសម្រាប់ការបោះឆ្នោតដោយជោគជ័យ!

ធ្វើផែនការមួយសម្រាប់ការបោះឆ្នោតដោយជោគជ័យ!
នេះគឺជារឿងសំខាន់មួយចំនួនដែលត្រូវគិត នៅមុនពេលបោះឆ្នោតម្តងៗ ដើម្បីជួយធានាបានថាអ្នកទទួលបានបទពិសោធន៍បោះឆ្នោតដ៏ជោគជ័យ។ អ្នកអាចសរសេរផែនការបោះឆ្នោតផ្ទាល់ខ្លួនអ្នកនៅលើបីទំព័របន្ទាប់។ អ្នកអាចជ្រើសរើសចែករំលែកផែនការរបស់អ្នកទៅដល់អ្នកផ្សេងទៀតដែលគាំទ្រដល់អ្នក ប៉ុន្តែអ្នកមិនចាំបាច់ត្រូវចែករំលែកផែនការនេះក៏បាន។
នេះគឺជារឿងសំខាន់មួយចំនួនដែលត្រូវគិត នៅមុនពេលបោះឆ្នោតម្តងៗ ដើម្បីជួយធានាបានថាអ្នកទទួលបានបទពិសោធន៍បោះឆ្នោតដ៏ជោគជ័យ។ អ្នកអាចសរសេរផែនការបោះឆ្នោតផ្ទាល់ខ្លួនអ្នកនៅលើបីទំព័របន្ទាប់។ អ្នកអាចជ្រើសរើសចែករំលែកផែនការរបស់អ្នកទៅដល់អ្នកផ្សេងទៀតដែលគាំទ្រដល់អ្នក ប៉ុន្តែអ្នកមិនចាំបាច់ត្រូវចែករំលែកផែនការនេះក៏បាន។
ប្រសិនបើអ្នកមានសំណួរណាមួយ អ្នកអាចទាក់ទងទៅកាន់ការិយាល័យបោះឆ្នោតប្រចាំខោនធីរបស់អ្នក ឬអ្នកអាចទូរសព្ទទៅកាន់លេខទូរសព្ទបន្ទាន់សម្រាប់ការបោះឆ្នោតរបស់ Rights California៖ (888) 569-7955។
ការចុះឈ្មោះបោះឆ្នោត៖ អ្នកត្រូវតែចុះឈ្មោះ ទើបអាចបោះឆ្នោតបាន។
- តើអ្នកបានចុះឈ្មោះបោះឆ្នោតដែរឬទេ?
- តើឈ្មោះនិងអាសយដ្ឋានរបស់អ្នកបានធ្វើច្ចុប្បន្នភាពនៅក្នុងការចុះឈ្មោះបោះឆ្នោតរបស់អ្នកដែរឬទេ?
- ប្រសិនបើអ្នកនៅក្រោមអនុបាលភាព តើតុលាការបានចេញសេចក្តីបង្គាប់មិនឲ្យអ្នកទៅបោះឆ្នោតដែរឬទេ?
ការបោះឆ្នោតតាមសំបុត្រ៖ សន្លឹកឆ្នោតនឹងត្រូវបានផ្ញើទៅកាន់អ្នកបោះឆ្នោតសកម្មដែលបានចុះឈ្មោះ។
- តើអ្នកចង់បោះឆ្នោតតាមសំបុត្រដែរឬទេ?
- តើអ្នកអាចគូស និង/ឬកាន់ក្រដាសសន្លឹកឆ្នោតចុះឡើងបានដែរឬទេ?
- តើអ្នកត្រូវការចង់បានឯកសារបោះឆ្នោតរបស់អ្នកជាទម្រង់ផ្សេងទៀតដែរឬទេ?
- ប្រសិនបើអ្នកចង់ប្រើប្រព័ន្ធបោះឆ្នោតតាមសំបុត្រដែលអាចចូលបោះបានពីចម្ងាយ (RAVBM) ជំនួសវិញ តើអ្នកមានបច្ចេកវិទ្យាដែលអ្នកត្រូវការដែរឬទេ?
- តើអ្នកអាចចុះឈ្មោះរបស់អ្នកបានដែរឬទេ? ប្រសិនបើទេ តើអ្នកដឹងអំពី ជម្រើសរបស់អ្នកដែរឬទេ?
- តើអ្នកអាចប្រគល់សន្លឹកឆ្នោតដែលបានគូសរួចរបស់ខ្លួនបានទាន់ពេលវេលាតាមសំបុត្រប្រៃសណីយ៍ នៅក្នុងហិបទម្លាក់សន្លឹកឆ្នោត ឬដោយផ្ទាល់នៅទីតាំងបោះឆ្នោតបានដែរឬទេ?
- តើអ្នកត្រូវការជំនួយលើកិច្ចការពាក់ព័ន្ធនឹងការបោះឆ្នោតដែរឬទេ? ប្រសិនបើត្រូវការ តើនរណានឹងជួយអ្នក ជួយដោយរបៀបណា និងនៅពេលណា? តើអ្នកមានផែនការបម្រុងទុកដែរឬទេ?
ការបោះឆ្នោតដោយផ្ទាល់៖ ទោះបីសន្លឹកឆ្នោតត្រូវបានផ្ញើហើយក៏ដោយ ក៏អ្នកនៅតែអាចបោះឆ្នោតដោយផ្ទាល់បានផងដែរ។
- តើអ្នកត្រូវការ (ឬចូលចិត្ត) បោះឆ្នោតដោយផ្ទាល់ដែរឬទេ?
- តើអាសយដ្ឋាននៃទីតាំងបោះឆ្នោតកន្លែងណាដែលអ្នកនឹងប្រើប្រាស់?
- តើនៅថ្ងៃណា និងម៉ោងប៉ុន្មានដែលទីតាំងបោះឆ្នោត បើកដំណើរការ?
- តើអ្នកមានមធ្យោបាយណាមួយដើម្បីទៅកាន់ទីតាំងបោះឆ្នោតដែរឬទេ?
- តើអ្នកដឹងអំពីជម្រើសដែលអាចចូលទៅបោះឆ្នោតបាន ដែលមានផ្តល់ជូននៅទីនោះដែរឬទេ?
- តើអ្នកត្រូវការជំនួយលើកិច្ចការពាក់ព័ន្ធនឹងការបោះឆ្នោតដែរឬទេ? ប្រសិនបើត្រូវការ តើមានមនុស្សម្នាក់ឬពីរនាក់ដែលអ្នកចង់សុំឲ្យទៅជាមួយអ្នកទៅកាន់ទីតាំងបោះឆ្នោតដែរឬទេ? តើពួកគេទំនេរដែរឬទេ?
ទាញយកផែនការបោះឆ្នោតនៅទីនេះ
សូមចំណាំ៖ ដើម្បីចូលប្រើមុខងារដែលអាចចូលប្រើបាននៃ PDF សូមបើកឯកសារចូល Adobe Acrobat.
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.