ពេលវេលារង់ចាំ និងពេលវេលាធ្វើដំណើររបស់អ្នកផ្តល់ IHSS

ពេលវេលារង់ចាំ និងពេលវេលាធ្វើដំណើររបស់អ្នកផ្តល់ IHSS
IHSS ផ្តល់សេវាកម្មដើម្បីជួយអ្នកនៅផ្ទះ ប្រសិនបើអ្នកមិនអាចមើលថែខ្លួនឯងបាន ដោយសារពិការភាពរបស់អ្នក។ ហាងស្រានេះប្រាប់អ្នកអំពីការទទួលបានម៉ោង IHSS សម្រាប់ជំនួយក្នុងការទៅជួបគ្រូពេទ្យ។ វាក៏ប្រាប់អ្នកផងដែរថាតើអ្នកអាចទទួលបានម៉ោង IHSS សម្រាប់ការធ្វើដំណើរជាមួយគ្រូពេទ្យសម្រាប់កុមារ។
1. តើខ្ញុំអាចទទួលបានម៉ោង IHSS ដើម្បីឲ្យអ្នកផ្តល់ការថែទាំរបស់ខ្ញុំជូនខ្ញុំទៅជួបវេជ្ជបណ្ឌិតតាមការណាត់បានដែរឬទេ?
បាទ/ចាស បាន នេះហៅថា “ការអមដំណើរតាមការណាត់ជួបដើម្បីព្យាបាលជំងឺ”។ ការដមដំណើរដើម្បីព្យាបាលជំងឺទៅកាន់ “ការណាត់ជួបដើម្បីថែទាំសុខភាព” (ឧ. ការណាត់ជួបដើម្បីព្យាបាលជំងឺនៅការិយាល័យរបស់វេជ្ជបណ្ឌិត ទន្តពេទ្យ និងគ្រូពេទ្យថែទាំសុខភាពផ្សេងទៀត) គឺជាសេវា IHSS ដែលអ្នកទទួលបាន IHSS មួយចំនួនអាចទទួលបាន។ ការដមដំណើរទៅព្យាបាលជំងឺអាចទទួលបានការអនុញ្ញាតនៅពេលដែលអ្នកទទួលសេវាណាម្នាក់ត្រូវការ IHSS មួយផ្សេងទៀតដើម្បីធ្វើដំណើរទៅកាន់ ឬមកពីការណាត់ជួបដើម្បីព្យាបាលជំងឺ ឬធនធានជំនួសណាមួយ និង/ឬនៅទីតាំងគោលដៅរបស់ពួកគេ។1 ឧទាហរណ៍៖ ប្រសិនបើអ្នកទទួលសេវាណាម្នាក់បានទទួលបានការអនុញ្ញាតសម្រាប់ការអមដំណើរទៅតាមការណាត់ជួបដើម្បីព្យាបាលជំងឺនោះ អ្នកផ្តល់សេវាក៏អាចទទួលបានការទូទាត់ប្រាក់សម្រាប់ការជួយដល់អ្នកទទួល IHSS នៅក្នុងការធ្វើដំណើរទៅកាន់ និងមកពីការណាត់ជួបដើម្បីព្យាបាលជំងឺនោះផងដែរ។
ឧទាហរណ៍អំពីជំនួយក្នុងការធ្វើដំណើររួមបញ្ចូលចំណុចជាច្រើន ដូចជា ការជួយដល់អ្នកទទួលសេវានៅក្នុងឡើង និងចុះពីយានជំនិះ ការអង្គុយឲ្យបានត្រឹមត្រូវ និងការប្រើប្រាស់ខ្សែក្រវ៉ាត់សុវត្ថិភាព។ ដើម្បីទទួលបានការអនុញ្ញាតសម្រាប់ការដមដំណើរទៅព្យាបាលជំងឺ អ្នកគួរតែប្រាប់បុគ្គលិកសង្គមកិច្ចនៃ IHSS របស់អ្នកថាអ្នកមានការណាត់ជួបដើម្បីព្យាបាលជំងឺ និងអ្នកត្រូវការជំនួយរបស់អ្នកផ្តល់សេវា IHSS របស់អ្នកដើម្បីធ្វើដំណើរទៅតាមការណាត់ជួបដើម្បីព្យាបាលជំងឺនោះ។ បន្ទាប់មក បុគ្គលិកសង្គមកិច្ចនៃ IHSS នឹងវាយតម្លៃអំពីតម្រូវការជំនួយរបស់អ្នកនៅក្នុងការធ្វើដំណើរទៅកាន់ និងមកពីការណាត់ជួបដើម្បីព្យាបាលជំងឺនោះ។2 អ្នកផ្តល់ការថែទាំនៃ IHSS មិនត្រូវបានតម្រូវឲ្យប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនរបស់ពួកគេដើម្បីដឹកជញ្ជូនអ្នកទទួលសេវាទៅកាន់ និងមកពីការណាត់ជួបដើម្បីព្យាបាលជំងឺនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកទទួល IHSS អាចទូទាត់ប្រាក់ជូនអ្នកផ្តល់ការថែទាំរបស់ពួកគេសម្រាប់ការប្រើប្រាស់យានជំនិះរបស់ពួកគេដើម្បីដឹកជញ្ជូនអ្នកទទួលសេវាទៅកាន់ និងមកពីការណាត់ជួបដើម្បីព្យាបាលជំងឺរបស់អ្នកទទួលសេវាបាន។
2. តើអ្នកផ្តល់សេវា IHSS អាចទទួលបានការទូទាត់ប្រាក់សម្រាប់ការចំណាយពេលវេលារង់ចាំនៅដែលអ្នកទទួលសេវា IHSS មានការណាត់ជួបជាមួយវេជ្ជបណ្ឌិតដែរឬទេ?
បាទ/ចាស។ គិតត្រឹមថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2016 អ្នកផ្តល់សេវាអាចទទួលបានការទូទាត់ប្រាក់សម្រាប់ការចំណាយពេលវេលារង់ចាំនៅពេលមានការណាត់ជួបដើម្បីព្យាបាលជំងឺ។ ដើម្បីទទួលបានការទូទាត់ប្រាក់សម្រាប់ការរង់ចាំនៅពេលមានការណាត់ជួបដើម្បីព្យាបាលជំងឺនោះ អ្នកផ្តល់សេវាត្រូវតែបង្ហាញថា ខណៈពេលដែលពួកគេស្ថិតនៅក្នុងការណាត់ជួបដើម្បីព្យាបាលជំងឺរបស់អ្នកទទួលសេវាណាម្នាក់ ពួកគេមិនអាចចាកចេញបាននោះទេ ពីព្រោះពួកគេមិនអាចទស្សន៍ទាយបានថាការណាត់ជួបរបស់អ្នកទទួលសេវានឹងចំណាយពេលយូរប៉ុណ្ណា។ ឧទាហរណ៍មួយនឹងអាចជា នៅពេលដែលអ្នកផ្តល់សេវានាម្នាក់ជូនអ្នកទទួលសេវាណាម្នាក់ទៅតាមការណាត់ជួបដើម្បីព្យាបាលជំងឺណាមួយ ហើយអ្នកផ្តល់សេវាត្រូវតែរង់ចាំនៅការិយាល័យផ្នែកវេជ្ជសាស្រ្ត ពីព្រោះពួកគេអាចនឹងត្រូវជូនអ្នកទទួលសេវាទៅផ្ទះវិញនៅពេលណាមួយ។ នេះមានន័យថា អ្នកផ្តល់សេវា “បានចូលរួមនៅក្នុងការរង់ចាំ” ឬ “ពេលវេលារង់ចាំ — តាមតួនាទី”។
នៅពេលដែលអ្នកទទួលសេវាណាម្នាក់បានទទួលការអនុញ្ញាតសម្រាប់ការអមដំណើរទៅព្យាបាលជំងឺ ប្រសិនបើរាល់លក្ខខណ្ឌទាំងអស់ដូចខាងក្រោមត្រូវបានបំពេញតាម នៅពេលនោះអ្នកផ្តល់សេវានឹងត្រូវបានគេចាត់ទុកថាមាន “ពេលវេលារង់ចាំ — នៅក្រៅតួនាទី” (ដែលមានន័យថា ពួកគេនឹងមិនទទួលបានការទូទាត់ប្រាក់សម្រាប់ពេលវេលាណាមួយដែលបានចំណាយលើការរង់ចាំអ្នកទទួលសេវានោះទេ)៖
- ចំនួនពេលវេលាដែលនឹងត្រូវចំណាយក្នុងការណាត់ជួបត្រូវបានដឹងជាមុន ដែលនឹងអនុញ្ញាតឲ្យអ្នកផ្តល់សេវាទទួលបានសេចក្តីជូនដំណឹងជាច្រើនថា ពួកគេនឹងមិនចាំបាច់ត្រូវផ្តល់សេវានានានៅក្នុងអំឡុងពេលនោះទេ ហើយដែលពួកគេអាចប្រើប្រាស់ពេលវេលាទាំងនោះសម្រាប់គោលបំណងផ្ទាល់ខ្លួនរបស់ពួកគេ។
- ការណាត់ជួបត្រូវបានគ្រោងទុកថានឹងចំណាយពេលវេលាមួយដែលគ្រប់គ្រាន់សម្រាប់អ្នកផ្តល់សេវាធ្វើអាជីវកម្មផ្ទាល់ខ្លួនបាន និង
- អ្នកផ្តល់សេវាមិនត្រូវបានតម្រូវឲ្យផ្តល់សេវាដែលត្រូវបានអនុញ្ញាតណាមួយផ្សេងទៀតនោះទេ ឧ. ការទិញម្ហូបអាហារ ការទិញទំនិញផ្សេងទៀត/ការបំពេញភារកិច្ចឲ្យអ្នកដទៃ ក្នុងអំឡុងពេលណាត់ជួប។
ប្រសិនបើរាល់លក្ខខណ្ឌទាំងអស់ដូចខាងលើត្រូវបានបំពេញតាម នៅពេលនោះអ្នកទទួលសេវាត្រូវតែប្រាប់អ្នកផ្តល់សេវាថា ពួកគេមិនចាំបាច់ធ្វើការនោះទេរហូតដល់ពេលវេលាជាក់លាក់ណាមួយដែលពួកគេត្រូវតែត្រឡប់មកអមដំណើរអ្នកទទួលសេវាទៅផ្ទះវិញ។ អ្នកផ្តល់សេវានឹងមិនទទួលបានការទូទាត់ប្រាក់សម្រាប់ពេលវេលានេះនោះទេ។ ប្រសិនបើរាល់លក្ខខណ្ឌទាំងអស់ដូចខាងលើមិនត្រូវបានបំពេញតាមទេនោះ អ្នកផ្តល់សេវានឹងត្រូវបានចាត់ទុកថាមាន “ពេលវេលារង់ចាំ — តាមតួនាទី” ហើយពួកគេត្រូវតែទទួលបានការទូទាត់ប្រាក់សម្រាប់ពេលវេលាដែលពួកគេបានចំណាយលើការរង់ចាំអ្នកទទួលសេវា។
អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីពេលវេលារង់ចាំនៅក្នុងលិខិតរបស់គ្រប់ខោនធីទាំងអស់ លេខ 16-01។3
3. ចុះប្រសិនបើខ្ញុំត្រូវការឲ្យអ្នកផ្តល់សេវារបស់ខ្ញុំជូនខ្ញុំទៅកាន់ធនធានជំនួសណាមួយវិញនោះ? តើពួកគេនៅតែអាចទទួលបានការទូទាត់ប្រាក់សម្រាប់ការរង់ចាំខ្ញុំដែរឬទេ?
បុគ្គលទាំងឡាយអាចទទួលបានការដឹកជញ្ជូនទៅកាន់ទីតាំងណាមួយដែលធនធានជំនួសផ្តល់សេវាគាំទ្រនៅក្នុងផ្ទះជូនអ្នកទទួលសេវាជំនួសឲ្យ IHSS។4 ជាទូទៅ សម្រាប់បុគ្គលដែលទទួលបានពេលវេលាសម្រាប់ការអមដំណើរទៅព្យាបាលជំងឺទៅកាន់ធនធានជំនួសណាមួយនោះ ពេលវេលាដែលអ្នកផ្តល់សេវា IHSS កំពុងធ្វើការរង់ចាំនោះ នឹងមិនអាចទទួលបានសំណងនោះទេ ពីព្រោះតាមធម្មតា អ្នកទទួលសេវាត្រូវបានគេជូនទៅ និងជូនត្រឡប់មកវិញនៅពេលវេលាជាក់លាក់ណាមួយ។ តាមធម្មតា អ្នកផ្តល់សេវាមិនអាចទទួលបានការទូទាត់ប្រាក់សម្រាប់ពេលវេលារង់ចាំដែលពាក់ព័ន្ធនឹងការអមដំណើរទៅកាន់ទីតាំងនៃធនធានជំនួសនានានោះទេ ពីព្រោះអ្នកផ្តល់សេវាអាចប្រើប្រាស់ពេលវេលានោះសម្រាប់គោលបំណងផ្ទាល់ខ្លួនរបស់ពួកគេបានយ៉ាងមានប្រសិទ្ធភាព ហើយវាត្រូវបានចាត់ទុកថាជាពេលវេលារង់ចាំនៅក្រៅតួនាទី។5 ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីកំណត់ថាតើពេលវេលារង់ចាំនឹងទទួលបានការទូទាត់ប្រាក់ដែរឬទេនោះ បុគ្គលិកសង្គមកិច្ចត្រូវតែកំណត់ថាតើអ្នកផ្តល់សេវាកំពុងតែប្រើប្រាស់ “ពេលវេលារង់ចាំ — តាមតួនាទី” ឬថាតើអ្នកផ្តល់សេវាកំពុងតែប្រើប្រាស់ “ពេលវេលារង់ចាំ — ក្រៅតួនាទី”។6
4. តើអនីតិជនអាចទទួលបានម៉ោង IHSS សម្រាប់ការអមដំណើរទៅតាមការណាត់ជួបរបស់វេជ្ជបណ្ឌិតដែរឬទេ?
មានលក្ខខណ្ឌតម្រូវពិសេសៗដើម្បីទទួលបានការអមដំណើរទៅព្យាបាលជំងឺដែលត្រូវបានអនុញ្ញាតសម្រាប់អ្នកទទួលសេវាដែលជាអនីតិជន។ ការអមដំណើរទៅព្យាបាលជំងឺសម្រាប់អនីតិជនអាចទទួលបានការអនុញ្ញាតលុះត្រាតែអ្នកទទួលសេវាដែលជាអនីតិជននោះមាន “តម្រូវការពិសេសដែលត្រូវបានវាយតម្លៃរួចរាល់ហើយ” ការណាត់ជួបគឺសម្រាប់អ្នកឯកទេស ហើយអ្នកទទួលសេវាដែលជាអនីតិជនមានកិច្ចការ IHSS ដែលទទួលបានការអនុញ្ញាតណាមួយ ដែលចាំបាច់ត្រូវអនុវត្តក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ ឬមកពីការណាត់ជួបវិញ។
ដើម្បីទទួលបានការអមដំណើរទៅព្យាបាលជំងឺ និងទទួលបានការអនុញ្ញាតលើពេលវេលារង់ចាំសម្រាប់អ្នកទទួលសេវាដែលជាអនីតិជនណាម្នាក់នោះ លក្ខខណ្ឌនីមួយៗក្នុងចំណោមលក្ខខណ្ឌទាំងបីនេះត្រូវតែបានបំពេញតាម៖
- អ្នកទទួលសេវាដែលជាអនីតិជនត្រូវតែមានតម្រូវការពិសេសដែលត្រូវបានវាយតម្លៃរួចរាល់មួយ។ តម្រូវការពិសេស គឺជាតម្រូវការមួយដែលផ្អែកលើការខូចមុខងារនៃរាងកាយដោយសារពិការភាពរបស់អនីតិជន និងតម្រូវការដែលលើសពីអ្វីដែលត្រូវបានរំពឹងទុកតាមធម្មតាសម្រាប់អនីតិជនណាម្នាក់ដែលមានវ័យដូចគ្នាដែលគ្មានការខូចមុខងារក្នុងការផ្លាស់ទី។
- ការណាត់ជួបត្រូវតែធ្វើឡើងជាមួយគ្រូពេទ្យ ឬអ្នកដែលមានវិជ្ជាជីវៈផ្នែកថែទាំសុខភាពដែលមានអាជ្ញាប័ណ្ណផ្សេងទៀតនៅក្នុងផ្នែកថែទាំឯកទេស ហើយការណាត់ជួបត្រូវតែទាក់ទងនឹងពិការភាព ឬការខូចមុខងារនៃរាងកាយរបស់អនីតិជន។ ការអមដំណើរទៅព្យាបាលជំងឺប្រហែលជាមិនទទួលបានការអនុញ្ញាតនោះទេសម្រាប់ការណាត់ជួបជាទម្លាប់ជាមួយគ្រូពេទ្យថែទាំកុមារ ឬគ្រូពេទ្យថែទាំជាប្រចាំរបស់អនីតិជន ដូចជា ការត្រួតពិនិត្យការលូតលាស់របស់ទារក/កុមារ ការពិនិត្យសុខភាពប្រចាំឆ្នាំ ការពង្រឹងប្រព័ន្ធភាពស៊ាំ ការត្រួតពិនិត្យនានាដែលទាក់ទងនឹងជំងឺ/របួសទូទៅរបស់កុមារ។ល។
- អ្នកទទួលដែលជាអនីតិជនត្រូវមានតម្រូវការចំពោះកិច្ចការ IHSS ដែលទទួលបានការអនុញ្ញាតក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ និង/ឬមកពីការណាត់ជួប ឬនៅពេលណាត់ជួប។
គោលការណ៍ណែនាំសម្រាប់ផ្តល់ការអនុញ្ញាតនូវពេលវេលារង់ចាំសម្រាប់អ្នកទទួលសេវាដែលជាមនុស្សពេញវ័យមិនត្រូវបានយកមកអនុវត្តនៅក្នុងករណីនានារបស់អ្នកទទួលសេវាដែលជាអនីតិជននោះទេ។ នេះពីព្រោះតែ តាមធម្មតា គេរំពឹងទុកថាឪពុក/ម្តាយម្នាក់នឹងមានវត្តមានក្នុងអំឡុងពេលណាត់ជួបដើម្បីព្យាបាលជំងឺរបស់កុមារ ធ្វើដូច្នេះពួកគេអាចចូលរួមនៅក្នុងការពិភាក្សាជាមួយអ្នកដែលមានវិជ្ជាជីវៈផ្នែកព្យាបាលជំងឺអំពីសុខភាពរបស់កុមារ និងធ្វើសេចក្តីសម្រេចអំពីការព្យាបាល និងការថែទាំបាន។ បុគ្គលិកសង្គមកិច្ចគួរតែរួមបញ្ចូលពេលវេលារង់ចាំនៅក្នុងការអនុញ្ញាតចំពោះម៉ោងនានា។ អ្នកស្វែងរកព័ត៌មានបន្ថែម និងឧទាហរណ៍នានាបាននៅក្នុងលិខិតរបស់គ្រប់ខោនធីទាំងអស់ លេខ 17-42។
5. តើអ្នកផ្តល់សេវា IHSS ទទួលបានការទូទាត់ប្រាក់សម្រាប់ពេលវេលាធ្វើដំណើរពីអ្នកទទួលសេវាម្នាក់ទៅកាន់អ្នកទទួលសេវាម្នាក់ទៀតដែរឬទេ?
បាទ/ចាស។ អ្នកផ្តល់សេវា IHSS អាចទទួលបានការទូទាត់ប្រាក់សម្រាប់ពេលវេលាធ្វើដំណើរ។ ពេលវេលាធ្វើដំណើរ គឺជាពេលវេលាដែលអ្នកផ្តល់សេវាម្នាក់ត្រូវចំណាយដើម្បីធ្វើដំណើរដោយផ្ទាល់ពីទីតាំងដែលពួកគេថែទាំអ្នកទទួលសេវាម្នាក់ទៅកាន់ទីតាំងមួយផ្សេងទៀតដើម្បីផ្តល់សេវាជូនអ្នកទទួលសេវាម្នាក់ផ្សេងទៀតនៅក្នុងថ្ងៃតែមួយ។ ទោះបីជាយ៉ាងក៏ដោយ អ្នកផ្តល់សេវាមិនអាចទទួលបានការទូទាត់ប្រាក់សម្រាប់ពេលវេលាធ្វើដំណើរទៅកាន់ និងមកពីផ្ទះរបស់គាត់ ឬនាងទៅកាន់ទីតាំងរបស់អ្នកទទួលសេវា IHSS ណាម្នាក់នោះទេ។ លើសពីនេះទៀត អ្នកផ្តល់សេវាអាចទទួលបានការសងប្រាក់វិញសម្រាប់រយៈពេលធ្វើដំណើរចំនួន 7 ម៉ោងក្នុងមួយសប្តាហ៍តែប៉ុណ្ណោះ។7
អ្នកផ្តល់សេវាដែលមានអ្នកទទួលសេវាច្រើននាក់គួរតែទាក់ទងខោនធីដើម្បីបំពេញទម្រង់ SOC 2255 និងដាក់វាជូនការិយាល័យ IHSS។ ទម្រង់នេះត្រូវតែបានបំពេញដើម្បីឲ្យអ្នកផ្តល់សេវាទទួលបានសំណងសម្រាប់ពេលវេលាធ្វើដំណើររបស់ពួកគេ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
- 1. ចូរមើលក្រមសុខមាលភាព និងស្ថាប័ន § 12300(b) និងសៀវភៅណែនាំអំពីគោលនយោបាយ និងនីតិវិធី (MPP) ប្រការ 30-780.1(b)(5)(A)-(B)).
- 2. ចូរមើល MPP ប្រការ 30-757.15.
- 3. លិខិតរបស់គ្រប់ខោនធីទាំងអស់ លេខ 16-01 ចុះថ្ងៃទី 7 ខែមករា ឆ្នាំ 2016 អាចស្វែងរកបានតាមប្រព័ន្ធអ៊ីនធឺណិតនៅតំណភ្ជាប់នេះសម្រាប់ PDF។
- 4. MPP ប្រការ 30-757.154.
- 5. ចូរមើលលិខិតរបស់គ្រប់ខោនធីទាំងអស់ លេខ 17-42 ចុះថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2017 អាចស្វែងរកបានតាមប្រព័ន្ធអ៊ីនធឺណិតនៅតំណភ្ជាប់នេះ; ចូរមើលផងដែរនូវលិខិតរបស់គ្រប់ខោនធីទាំងអស់ លេខ 14-82 ចុះថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ 2017 អាចស្វែងរកបានតាមប្រព័ន្ធអ៊ីនធឺណិតនៅ តំណភ្ជាប់នេះសម្រាប់ PDF។
- 6. សម្រាប់ព័ត៌មានបន្ថែម ចូរមើល ACL លេខ 17-42 អាចស្វែងរកបានតាមប្រព័ន្ធអ៊ីនធឺណិតនៅតំណភ្ជាប់នេះ និង ACL លេខ 14-82 អាចស្វែងរកបានតាមប្រព័ន្ធអ៊ីនធឺណិតនៅតំណភ្ជាប់នេះសម្រាប់ PDF.
- 7. ព័ត៌មានស្តីពីពេលវេលាធ្វើដំណើរមាននៅទីនេះ៖ តំណភ្ជាប់ទៅកាន់ PDF អំពីពេលវេលាធ្វើដំណើរសម្រាប់អ្នកផ្តល់សេវាគាំទ្រនៅក្នុងផ្ទះ ពីវែបសាយត៍របស់ក្រសួងសេវាសង្គមនៃ CA ។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.