ការរាយការណ៍អំពីការប្រព្រឹត្តរំលោភបំពានលើមនុស្សចាស់ និងមនុស្សពេញវ័យជាជនពិការ

ការរាយការណ៍អំពីការប្រព្រឹត្តរំលោភបំពានលើមនុស្សចាស់ និងមនុស្សពេញវ័យជាជនពិការ
អ្នកទទួលបានការការពារពិសេស បើអ្នកជាមនុស្សពេញវ័យដែលមានពិការភាព ឬជាមនុស្សចាស់ដែលរងការរំលោភបំពាន ត្រូវគេទុកចោលមិនមានអ្នកមើលថែ ឬជាជនគោលដៅចំពោះការប្រព្រឹត្តបទឧក្រិដ្ឋ ដោយសារតែពិការភាពរបស់អ្នក ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
អ្នកទទួលបានការការពារពិសេស បើអ្នកជាមនុស្សពេញវ័យដែលមានពិការភាព ឬជាមនុស្សចាស់ដែលរងការរំលោភបំពាន ត្រូវគេទុកចោលមិនមានអ្នកមើលថែ ឬជាជនគោលដៅចំពោះការប្រព្រឹត្តបទឧក្រិដ្ឋ ដោយសារតែពិការភាពរបស់អ្នក ។
- តើអ្វីជាការរំលោភបំពាន? សូមចុចលើតំណមួយនេះ ដើម្បីស្វែងរកមើលថាតើអ្វីជាការរំលោភបំពាន
- តើអ្វីជាការទុកចោលមិនមានអ្នកមើលថែ? សូមចុចលើតំណមួយនេះ ដើម្បីស្វែងរកមើលថាតើអ្វីជាការទុកចោលមិនមានអ្នកមើលថែ
- តើអ្វីជាបទឧក្រិដ្ឋ? សូមចុចលើតំណមួយនេះ ដើម្បីស្វែងរកមើលថាតើអ្វីជាបទឧក្រិដ្ឋ
តើខ្ញុំត្រូវហៅទូរស័ព្ទទៅរកអ្នកណា?
បើអ្នករស់នៅក្នុងសហគមន៍ ដូចជារស់នៅក្នុងផ្ទះរបស់ខ្លួន សណ្ឋាគារ ឬកំពុងទទួលការថែទាំនៅមន្ទីរពេទ្យ គ្លីនិក ឬកម្មវិធីបណ្តុះបណ្តាល អ្នកគួរទាក់ទងមកកាន់ ៖
- នាយកដ្ឋាន នគរបាលមូលដ្ឋាន ឬនាយកដ្ឋានតម្រួតតំបន់របស់អ្នក ឬហៅទូរស័ព្ទមកលេខ 911 ។
និង
- ភ្នាក់ងារសេវាកម្មការពារមនុស្សពេញវ័យប្រចាំខោនធី (APS, County Adult Protective Services) របស់អ្នក ។ ដើម្បីស្វែងរកភ្នាក់ងារសេវាកម្មការពារមនុស្សពេញវ័យប្រចាំខោនធី របស់អ្នក សូមចុច ទីនេះ ។
បើអ្នករស់នៅក្នុងមណ្ឌលថែទាំ ដូចជាផ្ទះសម្រាប់រស់នៅជាក្រុម ផ្ទះផ្តល់ការថែទាំ ឬមណ្ឌលថែទាំដូចជផ្ទះសម្រាប់ស្នាក់នៅ (ដូចជាកន្លែងមានផ្តល់ជំនួយក្នុងការរស់នៅ ផ្ទះសម្រាប់រស់នៅដែលមានផ្តល់ម្ហូបអាហារ ឬផ្ទះសម្រាប់ផ្តល់ការថែទាំ) អ្នកគួរទាក់ទង ៖
- នាយកដ្ឋាន នគរបាលមូលដ្ឋាន ឬនាយកដ្ឋានតម្រួតតំបន់របស់អ្នក ឬហៅទូរស័ព្ទមកលេខ 911 ។
និង
- មន្ត្រីស៊ើបអង្កេតការផ្តល់ការថែទាំរយៈពេលវែង (LTCO, Long-Term Care Ombudsman) ។ ដើម្បីស្វែងរកមើលកម្មវិធីស្មាក្តីសាធារណៈ ប្រចាំមូលដ្ឋានរបស់អ្នក សូមចុចទីនេះ ឬហៅទូរស័ព្ទមកកាន់ LTCO របស់រដ្ឋ ផ្នែកដោះស្រាយវិបត្ត តាមលេខ 1-800-231-4024 ។
និង
- ក្រសួងសុខាភិបាលរដ្ឋកាលីហ្វ័រនីញ៉ា (DPH, California Department of Public Health) ។ ក្រសួងសុខាភិបាលរដ្ឋកាលីហ្វ័រនីញ៉ា គឺជាអ្នកមើលការខុសត្រូវមណ្ឌលសុខភាព និងជាអ្នកស៊ើបអង្កេតបណ្តឹងពាក់ព័ន្ធនឹងការរំលោភបំពាន ការទុកចោលមិនយកចិត្តទុកដាក់ និងការផ្តល់ការថែទាំមិនដិតដល់ ។ លេខទូរស័ព្ទនៃការិយាល័យប្រចាំមូលដ្ឋានរបស់អ្នក អាចរកបានដោយចុចទីនេះ ។
និង
- ការិយាល័យអគ្គមេធាវីរដ្ឋកាលីហ្វ័រនីញ៉ាផ្នែកការក្លែងបន្លំ Medi-Cal និងការរំលោភបំពានមនុស្សចាស់ (BMFEA, California Attorney General Bureau of Medi-Cal Fraud and Elder Abuse) ដែលមានតួនាទីការពារអ្នកពីការរំលោភបំពាន ឬការទុកចោលមិនមើលថែនៅផ្ទះផ្តល់ការថែទាំ និងនៅមណ្ឌលផ្តល់ការថែទាំយូរអង្វែងផ្សេងៗទៀត។ ដើម្បីរាយការណ៍អំពីការរំលោភបំពានចំពោះអ្នក សូមទាក់ទងមកកាន់ការិយាល័យអគ្គមេធាវី តាមទូរស័ព្ទទាន់ហេតុការណ៍ដែលហៅដោយមិនអស់ប្រាក់ គឺលេខ (800) 722-0432 ឬទាក់ទងតាមទំព័រវ៉ិប ដោយការចុចទីនេះ ។
ច្បាប់ និងបទបញ្ញត្តិ
- ក្រមរដ្ឋប្បវេណីកាលីហ្វ័រនីញ៉ា (Welf. & Inst. Code) §§ 15630-15632 ច្បាប់ការពាររដ្ឋប្បវេណីចំពោះការរំលោភបំពានលើមនុស្សចាស់ និងមនុស្សពេញវ័យដែលពិការ (Elder Abuse and Dependent Adult Abuse Civil Protection Act)
- ក្រមរដ្ឋប្បវេណីកាលីហ្វ័រនីញ៉ា (Welf. & Inst. Code) § 15700 ការបញ្ជូនមនុស្សពេញវ័យដែលងាយរងគ្រោះឲ្យទទួលបានការការពារ និងការថែទាំ (Protective Placements and Custody of Endangered Adults)
- ក្រមរដ្ឋប្បវេណីកាលីហ្វ័រនីញ៉ា (Welf. & Inst.) §§ 15703-15705.40 សេវាកម្មការពារ
- ក្រមព្រហ្មទណ្ឌកាលីហ្វ័រនីញ៉ា (Cal. Pen. Code) § 368 ឧក្រិដ្ឋកម្មប្រឆាំងមនុស្សចាស់ និងមនុស្សពេញវ័យដែលពិការ (Crimes Against Elders and Dependent Adults)
តើអង្គការ Disability Rights California ជាអ្វី?
អង្គការ Disability Rights California គឺជាអង្គការមិនរកកម្រៃ ដែលធ្វើការគាំពារ និងជួយអ្នកដោះស្រាយបញ្ហាពាក់ព័ន្ធនឹងពិការភាពរបស់អ្នក ។ សេវាកម្មរបស់អង្គការយើងខ្ញុំ មានដូចជា ៖
- ប្រាប់អ្នកឲ្យដឹងអំពីសិទ្ធិផ្លូវច្បាប់ សិទ្ធិពលរដ្ឋ និងសិទ្ធិទទួលបានសេវាកម្មរបស់អ្នក
- ស៊ើបអង្កេតបណ្តឹងអំពីការប្រព្រឹត្តរំលោភរាងកាយ ផ្លូវភេទ ឬការទុកចោលមិនមើលថែទាំ
- ធ្វើជាតំណាងជនពិការ ផ្នែកការអប់រំ ការរើសអើង អត្ថប្រយោជន៍ និងការងារ ។
បើអ្នកមានបញ្ហាអ្វីមួយពាក់ព័ន្ធនឹងពិការភាពរបស់អ្នក អ្នកអាចទាក់ទងមកកាន់ការិយាល័យណាមួយរបស់យើងខ្ញុំ តាមលេខ 1-800-776-5746 ឬតាមអ៊ិនធឺណិត ដោយការចុចទីនេះ។
និយមន័យ ៖
ការរំលោភបំពាន គឺ ៖
ការរំលោភបំពាន អាចសំដៅលើរឿង 3 ផ្សេងគ្នា ៖
- រំលោភបំពានរាងកាយ ៖
Someone hurting your body on purpose- ឧទាហរណ៍ ៖ កាយវាយ ទាត់ធាក់ ដុត ខាំ អង្រួន ឬប្រើរបស់វាយលើរាងកាយអ្នក ។
- ចំពោះស្ថានភាពនេះ គឺមិនចាំបាច់ទាល់តែមានការហើមជាំ ឬឈឺលើរាងកាយអ្នកឡើយ ទើបហៅថាអ្នកបានរងការរំលោភបំពានលើរាងកាយ ។
- រំលោភបំពានផ្លូវភេទ ៖
នរណាម្នាក់ប៉ះរាងកាយអ្នក ដោយមានបំណង ដែលធ្វើឲ្យអ្នកមិនសុខស្រួលក្នុងចិត្ត- ការប៉ះពាល់បរិវេណលាក់កំបាំងរបស់អ្នក
- ប៉ះពាល់អ្នកពេលអ្នកពាក់ខោអាវងូតទឹក
- ថតរូបអ្នកពេលអ្នកស្រាត
- ប៉ះពាល់បរិវេណលាក់កំបាំងរបស់ពួកគេនៅពីមុខអ្នក
- Emotional:
Someone using words or non-physical ways to hurt you on purpose- ប្រើពាក្យសំដីគម្រាមអ្នក
- ធ្វើឲ្យអ្នកខ្មាសគេដោយមានចេតនា
- ជេរអ្នក
- និយាយមើលងាយអ្នក
- មិនឲ្យអ្នកជួបមនុស្សដែលអ្នកចង់ជួប
- មិនឲ្យអ្នកធ្វើអ្វីដែលអ្នកពេញចិត្ត
- បញ្ចេញកាយវិការគម្រាមកំហែងចំពោះអ្នក
ការមិនយកចិត្តទុកដាក់មើលថែ គឺ ៖
នៅពេលដែលនរណាម្នាក់ដែលមានតួនាទីមើលថែទាំអ្នក មិនធ្វើការថែទាំអ្នកតាមអ្វីដែលអ្នកត្រូវការ ដូចជា ៖
- មិនឲ្យចំណីអាហារ សម្លៀកបំពាក់ គ្រប់គ្រាន់ ឬមិនផ្តល់ជម្រកស្នាក់អាស្រ័យដល់អ្នក
- មិនផ្តល់ឲ្យអ្នកនូវតម្រូវការផ្នែករាងកាយ និងវេជ្ជសាស្រ្ត
- មិនសំអាតខ្លួនប្រាណឲ្យអ្នក
- មិនឲ្យអ្នកលេបថ្នាំ
- មិនជួយអ្នកក្នុងការធ្វើចលនាជុំវិញកន្លែងរស់នៅ
- មិនសំអាតបរិវេណរស់នៅ ដើម្បីអ្នកអាចដើរដោយមិនដួល
បទឧក្រិដ្ឋ គឺជា ៖
បើនរណាម្នាក់ រំលោភបំពានអ្នក ឬ មិនយកចិត្តទុកដាក់មើលថែទាំអ្នក គឺគេហៅថាជាបទឧក្រិដ្ឋហើយ!!!
បទឧក្រិដ្ឋ ក៏មានរួមបញ្ចូលចំណុចមួយចំនួនទៀត ដូចជា ៖
- ការធ្វើទុក្ខរាងកាយដោយខុសទំនង ៖
- ឧទាហរណ៍ ៖ ចងអ្នកជាប់មិនឲ្យទៅណាមកណាបាន
- ប្រើអ្វីមួយដើម្បីរារាំងអ្នកមិនឲ្យធ្វើចលនាបាន
- ចាប់ ឬក្រៀកអ្នកកុំឲ្យធ្វើចលនាបាន
- ការប្រើសារធាតុគីមី ឬថ្នាំពេទ្យដែលមិនត្រឹមត្រូវ ៖
- ឧទាហរណ៍ ៖ ឲ្យអ្នកលេបថ្នាំដែលធ្វើឲ្យអ្នកងងុយគេង ឬអស់កំលាំងល្ហិតល្ហៃ តែវាមិនបានធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាលក្នុងខ្លូនឡើយ
- ការរំលោភផ្នែកហិរញ្ញវត្ថុ ៖
- ឧទាហរណ៍ ៖ នៅពេលនរណាម្នាក់យកប្រាក់ ឬទ្រព្យសម្បត្តិរបស់អ្នក ដោយមិនមានការអនុញ្ញាតពីអ្នក
- ទោះជាអ្នកនោះជាសមាជិកក្នុងគ្រួសារអ្នកក៏ដោយ ក៏ត្រូវចាត់ទុកជាការរំលោភហិរញ្ញវត្ថុដែរ បើពួកគេយកប្រាក់ ឬរបស់ទ្រព្យរបស់អ្នកដោយគ្មានការអនុញ្ញាតពីអ្នក ។