ធ្វើផែនការមួយសម្រាប់ការបោះឆ្នោតដោយជោគជ័យ!
ធ្វើផែនការមួយសម្រាប់ការបោះឆ្នោតដោយជោគជ័យ!
នេះគឺជារឿងសំខាន់មួយចំនួនដែលត្រូវគិត នៅមុនពេលបោះឆ្នោតម្តងៗ ដើម្បីជួយធានាបានថាអ្នកទទួលបានបទពិសោធបោះឆ្នោតដ៏ជោគជ័យ។ អ្នកអាចសរសេរផែនការបោះឆ្នោតផ្ទាល់ខ្លួនរបស់អ្នកនៅលើបីទំព័របន្ទាប់។ អ្នកអាចជ្រើសរើសចែករំលែកផែនការរបស់អ្នកទៅដល់អ្នកផ្សេងទៀតដែលគាំទ្រដល់អ្នក ប៉ុន្តែអ្នកមិនចាំបាច់ត្រូវចែករំលែកផែនការនេះក៏បាន។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
នេះគឺជារឿងសំខាន់មួយចំនួនដែលត្រូវគិត នៅមុនពេលបោះឆ្នោតម្តងៗ ដើម្បីជួយធានាបានថាអ្នកទទួលបានបទពិសោធបោះឆ្នោតដ៏ជោគជ័យ។ អ្នកអាចសរសេរផែនការបោះឆ្នោតផ្ទាល់ខ្លួនរបស់អ្នកនៅលើបីទំព័របន្ទាប់។ អ្នកអាចជ្រើសរើសចែករំលែកផែនការរបស់អ្នកទៅដល់អ្នកផ្សេងទៀតដែលគាំទ្រដល់អ្នក ប៉ុន្តែអ្នកមិនចាំបាច់ត្រូវចែករំលែកផែនការនេះក៏បាន។
ប្រសិនបើអ្នកមានសំណួរណាមួយ អ្នកអាចទាក់ទងទៅកាន់ការិយាល័យបោះឆ្នោតប្រចាំខោនធីរបស់អ្នក ឬអ្នកអាចទូរសព្ទទៅកាន់លេខទូរសព្ទបន្ទាន់សម្រាប់ការបោះឆ្នោតរបស់ Rights California៖ (888) 569-7955.
ការចុះឈ្មោះបោះឆ្នោត៖ អ្នកត្រូវតែចុះឈ្មោះ ទើបអាចបោះឆ្នោតបាន។
- តើអ្នកបានចុះឈ្មោះបោះឆ្នោតដែរឬទេ?
- តើឈ្មោះ និងអាសយដ្ឋានរបស់អ្នកបានធ្វើច្ចុប្បន្នភាពនៅក្នុងការចុះឈ្មោះបោះឆ្នោតរបស់អ្នកដែរឬទេ?
- ប្រសិនបើអ្នកនៅក្រោមអនុបាលភាព តើតុលាការបានចេញសេចក្តីបង្គាប់មិនឲ្យអ្នកទៅបោះឆ្នោតដែរឬទេ?
ការបោះឆ្នោតដោយប្រើសន្លឹកឆ្នោតដែលបានផ្ញើទៅអ្នកតាមប្រៃសណីយ៍៖ សន្លឹកឆ្នោតនឹងត្រូវផ្ញើតាមប្រៃសណីយ៍ទៅកាន់អ្នកបោះឆ្នោតទាំងអស់ដែលមានសកម្មភាព ដែលបានចុះឈ្មោះបោះឆ្នោតមុនថ្ងៃបោះឆ្នោតយូរក្រែល។
- តើអ្នកចង់បោះឆ្នោតដោយប្រើសន្លឹកឆ្នោតដែលបានផ្ញើតាមប្រៃសណីយ៍ទៅអ្នកដែរឬទេ?
- តើអ្នកអាចគូស និង/ឬកាន់ក្រដាសសន្លឹកឆ្នោតចុះឡើងបានដែរឬទេ?
- តើអ្នកត្រូវការចង់បានឯកសារបោះឆ្នោតរបស់អ្នកជាទម្រង់់ផ្សេងទៀតដែរឬទេ?
- ប្រសិនបើអ្នកចង់ប្រើប្រព័ន្ធបោះឆ្នោតតាមសំបុត្រដែលអាចចូលបោះបានពីចម្ងាយ (RAVBM) ជំនួសសន្លឹកឆ្នោតក្រដាសដែលបានផ្ញើទៅអ្នកតាមប្រៃសណីយ៍ តើអ្នកមានបច្ចេកវិទ្យាដែលអ្នកត្រូវការដែរឬទេ?
- តើអ្នកអាចចុះឈ្មោះរបស់អ្នកបានដែរឬទេ? ប្រសិនបើមិនអាចទេ តើអ្នកដឹងអំពីជម្រើសរបស់អ្នកដែរឬទេ?
- តើអ្នកអាចប្រគល់សន្លឹកឆ្នោតរបស់អ្នកវិញទាន់ពេលវេលាដែលបានកំណត់ដែរឬទេ ប្រសិនបើអ្នកផ្ញើតាមប្រៃសណីយ៍ ដាក់ក្នុងប្រអប់សន្លឹកឆ្នោត ឬយកទៅដាក់នៅការិយាល័យបោះឆ្នោត?
- តើអ្នកត្រូវការជំនួយលើកិច្ចការពាក់ព័ន្ធនឹងការបោះឆ្នោតដែរឬទេ? ប្រសិនបើត្រូវការ តើនរណានឹងជួយអ្នក ជួយដោយរបៀបណា និងនៅពេលណា? តើអ្នកមានផែនការបម្រុងទុកដែរឬទេ?
ការបោះឆ្នោតនៅទីតាំងបោះឆ្នោតដោយមកផ្ទាល់៖ ទោះបីជាសន្លឹកឆ្នោតត្រូវបានផ្ញើតាមប្រៃសណីយ៍ក៏ដោយ អ្នកនៅតែអាចទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោត ទីកន្លែងបោះឆ្នោត ឬការិយាល័យរៀបចំការបោះឆ្នោតប្រចាំខោនធីបានដែរ។
- តើអ្នកត្រូវការ (ឬចង់) បោះឆ្នោតនៅទីតាំងបោះឆ្នោតដោយមកផ្ទាល់ដែរឬទេ?
- តើអាសយដ្ឋាននៃទីតាំងបោះឆ្នោតកន្លែងណាដែលអ្នកនឹងប្រើប្រាស់?
- តើនៅថ្ងៃណា និងម៉ោងប៉ុន្មានដែលទីតាំងបោះឆ្នោតបើកដំណើរការ?
- តើអ្នកមានមធ្យោបាយណាមួយដើម្បីទៅកាន់ទីតាំងបោះឆ្នោតដែរឬទេ?
- តើអ្នកដឹងអំពីជម្រើសដែលអាចចូលទៅបោះឆ្នោតបាន ដែលមានផ្តល់ជូននៅទីនោះដែរឬទេ?
- តើអ្នកត្រូវការជំនួយលើកិច្ចការពាក់ព័ន្ធនឹងការបោះឆ្នោតដែរឬទេ? ប្រសិនបើត្រូវការមែន តើមាននរណាម្នាក់ដែលអ្នកចង់សុំឱ្យទៅជាមួយអ្នកនៅពេលអ្នកទៅបោះឆ្នោតដែរឬទេ? តើពួកគេទំនេរដែរឬទេ?
សូមទាញយកផែនការបោះឆ្នោតនៅទីនេះ៖
សូមចំណាំ៖ ដើម្បីងាយស្រួលក្នុងការប្រើប្រាស់មុខងារ PDF សូមបើកឯកសារនេះនៅក្នុងកម្មវិធី Adobe Acrobat។


