វីរុស Coronavirus (COVID-19) សុខភាពផ្លូវចិត្ត
វីរុស Coronavirus (COVID-19) សុខភាពផ្លូវចិត្ត
នេះគឺសម្រាប់ជនពិការសុខភាពផ្លូវចិត្ត ដែលរងផលប៉ះពាល់ដោយ COVID-19។
ការទទួលបានឱសថសម្រាប់ជំងឺផ្លូវចិត្ត
ផែនការសុខភាពមួយចំនួន ដែលអនុញ្ញាតឲ្យអ្នកបញ្ជាទិញឱសថតាមអ៊ីម៉ែលបាន។ សូមទាក់ទងទៅកាន់គម្រោងថែទាំសុខភាពរបស់អ្នក ដើម្បីទទួលបានព័ត៌មានអំពីការបញ្ជាទិញឱសថតាមអ៊ីម៉ែល។ អ្នកអាចរកមើលអ្នកគ្រប់គ្រង កម្រោងថែទាំសុខភាពរបស់អ្នកនៅទីនេះបាន៖ https://www.dhcs.ca.gov/individuals/Pages/MMCDHealthPlanDir.aspx
ប្រសិនបើអ្នកទទួលបាន “ថ្លៃសម្រាប់សេវា” Medi-Cal នោះ សូមរកមើលឱសថស្ថាននៅក្នុងមូលដ្ឋាន។ រកមើលក្រែងមានឱសថស្ថានណាមួយព្រមទទួលយក Medi-Cal និងបញ្ជូនទៅឲ្យដល់ផ្ទះតាមប៉ុស្តិ៍។
អ្នកក៏អាចរកមើលសេវាបញ្ជូនឱសថទៅឲ្យដល់ផ្ទះតាមអនឡាញបានផងដែរ។
អ្នកប្រហែលជាចាំបាច់ត្រូវមកយកថ្នាំដោយផ្ទាល់។ ប្រសិនបើដូច្នេះមែន សូមស្វែងរកឱសថស្ថានណា ដែលមានជម្រើសមកយកដោយបើកយាន្តយន្តចូល ឬអែបចូលយកបាន។ អ្នកប្រហែលជាចាំបាច់ត្រូវសុំឲ្យសមាជិកគ្រួសារ មិត្តភក្តិ ឬ អ្នកជិតខាងជួយ។ រកមើល និងអនុវត្តទៅតាមការណែនាំអំពីសុខភាពសាធារណៈ។
ការទទួលឱសថសម្រាប់ព្យាលជំងឺផ្លូវចិត្តមុនកាលកំណត់
Medi-Cal អនុញ្ញាតឲ្យឱសថស្ថានផ្តល់ការផ្គត់ផ្គង់រហូតដល់ទៅ 100 ថ្ងៃ សម្រាប់ឱសថភាគច្រើន។
https://www.dhcs.ca.gov/Documents/COVID-19/Managed-Care-COVID-19-Memo-031620.pdf
ឱសថមួយចំនួន អាចឲ្យបើកឡើងវិញមុនកាលបរិច្ឆេទឱសថត្រូវអស់បាន។
ឱសថអាចត្រូវបានបើកឡើងវិញបានដរាបពេលវេលាចន្លោះកាលបរិច្ឆេទបើកឡើងវិញរវាងវេជ្ជបញ្ជាចុងក្រោយ និងវេជ្ជបញ្ជាថ្មីកន្លងផុតបាន 75 ភាគរយនោះ។
https://www.dhcs.ca.gov/Documents/COVID-19/Managed-Care-COVID-19-Memo-031620.pdf
ពលរដ្ឋដែលមានតែ Medicare ក៏អាចបើកឱសថឡើងវិញមុនកាលកំណត់បានដែរ។ អ្នកក៏អាចស្នើសុំឲ្យឱសថស្ថានផ្តល់ដល់កម្រិតអតិបរមាដែលមានទៅតាមគម្រោងរបស់អ្នកបានដែរ។
https://www.cms.gov/files/document/hpms-memo-covid-information-plans.pdf
ឱសថស្ថានត្រូវផ្គត់ផ្គង់ឱសថក្នុងគ្រាអាសន្ន។ ឱសថស្ថានអាចផ្តល់ឱសថសង្គ្រោះបន្ទាន់សម្រាប់អ្នកជំងឺរងផលប៉ះពាល់ដោយវីរុស COVID-19។ សម្រាប់ព័ត៌មានបន្ថែម៖ http://files.medi-cal.ca.gov/pubsdoco/newsroom/newsroom_30366.asp
ការទទួលបានការថែទាំសុខភាពនិងសុខភាពផ្លូវចិត្តតាមទូរសព្ទ
អ្នកប្រហែលជាអាចត្រូវនិយាយទៅកាន់វេជ្ជបណ្ឌិត ឬ គ្រូពេទ្យព្យាលរោគប្រសាទតាមទូរសព្ទ ឬ តាមសន្និសិទ្ធវីដេអូអនឡាញបាន។ ករណីនេះអនុញ្ញាតឲ្យអ្នកទទួលបានការថែទាំក្នុងករណីអ្នកព្រួយបារម្ភអំពីការណាត់ជួបដោយផ្ទាល់ដោយសារតែវីរុស COVID-19 នោះ។ ការណាត់ជួបតាមទូរសព្ទ ឬ តាមអនឡាញ គួរតែស្ថិតក្រោមការធានារបស់ធានារ៉ាបរង ដូចគ្នាទៅនឹងការណាត់ជួបដោយផ្ទាល់អញ្ចឹងដែរ។ https://www.dhcs.ca.gov/provgovpart/Pages/TelehealthFAQ.aspx
សួរអ្នកផ្ដល់សេវាថែទាំប្រសិនបើការណាត់ជួបសុខភាព ឬ ផ្លូវចិត្តតាមទូរសព្ទអាចទាក់ទងបាន។
ការដាក់ពាក្យបណ្តឹងនិងបណ្តឹងឧទ្ធរណ៍
ប្រសិនបើអ្នកជាពលរដ្ឋនៅតាមមន្ទីពេទ្យផ្នែកផ្លូវចិត្តរបស់រដ្ឋនោះ អ្នកមានសិទ្ធិដាក់បណ្តឹងនឹងមន្ទីពេទ្យរដ្ឋបាន។ អ្នកអាចស្នើសុំជំនួយក្នុងការការពារខ្លួនអ្នកពីវីរុស COVID-19 បាន ដូចជាស្នើសុំរបស់របរសម្រាប់សម្អាតផ្ទាល់ខ្លួន គម្លាតសង្គមពីអ្នកជំងឺផ្សេងទៀត និងការសួរសុខទុក្ខតាមវីដេអូ ឬ តាមទូរសព្ទ។ ប្រសិនបើអ្នកមានអារម្មណ៍ថាមន្ទីរពេទ្យមិនជួយការពារដល់អ្នកទេនោះ អ្នកអាចស្នើសុំចេញពីពេទ្យត្រឡប់ទៅសហគមន៍វិញបាន។
អ្នកតស៊ូមតិសិទ្ធិអ្នកជំងឺអាចជួយអ្នកបាន។ ដើម្បីទទួលបានជំនួយពីអ្នកតស៊ូមតិសិទ្ធិអ្នកជំងឺបាន សូមហៅទូរសព្ទទៅកាន់ការិយាល័យសិទ្ធិអ្នកជំងឺរដ្ឋកាលីហ្វញ៉ា (COPR) តាមលេខ 1-916-504-5810។
ប្រសិនបើអ្នកមិនពេញចិត្តនឹងអ្នកផ្តល់សេវាខោនធីទេ អ្នកអាចដាក់ពាក្យបណ្តឹងសារទុកមួយបាន។ អ្នកអាចបំពេញទម្រង់បណ្តឹងសារទុកនៅតាមការិយាល័យអ្នកផ្តល់សេវារបស់អ្នក ឬ នៅតាមមន្ទីរពេទ្យបាន។ អ្នកក៏អាចទូរសព្ទទៅបានផងដែរ។ អ្នកផ្តល់សេវាត្រូវឆ្លើយតបទៅនឹងបណ្តឹងសារទុករបស់អ្នកក្នុងរយៈពេល 60 ថ្ងៃ។
ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងការសម្រេចចិត្តរបស់ខោនធីអំពីអត្ថប្រយោជន៍របស់អ្នកទេនោះ អ្នកអាចដាក់បណ្តឹង “ឧទ្ធរណ៍” បាន។ ឧទាហរណ៍៖ អ្នកអាចដាក់បណ្តឹងឧទ្ធរណ៍ ប្រសិនបើខោនធីរបស់អ្នកលុបចោលសេវាកម្មរបស់អ្នក ឬ បដិសេធបង់ថ្លៃសេវារបស់អ្នក។ អ្នកនឹងទទួលបាន “ការជូនដំណឹងត្រូវឆ្លើយតប” មួយ ជាមួយនឹងការសម្រេចចិត្តរបស់ខោនធី។ អ្នកត្រូវតែដាក់បណ្តឹងឧទ្ធរណ៍របស់អ្នកក្នុងរយៈពេល 60 ថ្ងៃ។ អ្នកក៏ប្រហែលជាអាចស្នើសុំពន្លឿនបណ្តឹងឧទ្ធរណ៍បានផងដែរ។
អ្នកតស៊ូមតិសិទ្ធិអ្នកជំងឺខោនធី អាចជួយអ្នកក្នុងដំណើរការបណ្តឹងនេះបាន។ មានបណ្តាញព័ត៌មានទំនាក់ទំនងរបស់អ្នកតស៊ូមតិទាំងអស់ប្រចាំខោនធីនីមួយៗតាមដំណភ្ជាប់នេះ៖ https://www.disabilityrightsca.org/system/files?file=file-attachments/2019PRADirectoryAccessible.pdf
សម្រាប់ព័ត៌មានបន្ថែមអំពីបណ្តឹងសារទុកនៅខោនធី និងបណ្តឹងឧទ្ធរណ៍អាចរកបានតាមដំណភ្ជាប់នេះ៖ https://www.disabilityrightsca.org/publications/county-mental-health-plan-mhp-grievances-appeals-and-fair-hearings
ធនធានស្តីពីសុខភាពផ្លូវចិត្ត
ការផ្ទុះឡើងនៃជំងឺរាតត្បាតវីរុស COVID-19 អាចបណ្តាលឲ្យមានភាពតានតឹង និងការថប់អារម្មណ៍។ ពលរដ្ឋដែលមានលក្ខខណ្ឌជំងឺសុខភាពផ្លូវចិត្តស្រាប់ គួរបន្តជាមួយនឹងការព្យាបាល។ សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក ក្នុងករណីដែលអ្នកដឹងពីរោគសញ្ញាថ្មី ឬ កាន់តែអាក្រក់ឡើងនោះ។ ធនធានបន្ថែមរួមមាន៖
ខ្សែទូរសព្ទមិត្តជួយមិត្ត (Peer-Run Warm Line)៖ 1-855-845-7415. នេះគឺជាធនធានមិនមែនមិនមែនសង្គ្រោះបន្ទាន់សម្រាប់អ្នកទាំងឡាយណាដែលរស់នៅក្នុងរដ្ឋកាលីហ្វញ៉ា ស្វែងរកគារគាំពារផ្នែកការលើកទឹកចិត្ត។
ខ្សែទូរសព្ទការពារការធ្វើអត្តឃាតថ្នាក់ជាតិ (National Suicide Prevention Lifeline)៖ 1-800-273-8255។
ផ្តល់សេវា 24/7 គាំទ្រដោយមិនគិតថ្លៃនិងរក្សាការសម្ងាត់សម្រាប់អ្នកស្ថិតក្នុងភាពទុក្ខព្រួយ។
មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង (CDC)៖ ព័ត៌មានអំពីការគ្រង់គ្រងការថប់អារម្មណ៍និងតានតឹងផ្លូវចិត្ត
https://www.cdc.gov/coronavirus/2019-ncov/prepare/managing-stress-anxiety.html
SAMHSA៖ គន្លឹះសម្រាប់គម្លាតសង្គម ការដាក់ឲ្យស្ថិតនៅដាច់ពីគេ និង ការស្ថិតនៅដាច់ពីគេ
https://store.samhsa.gov/system/files/sma14-4894.pdf
ត្រូវទូរសព្ទទៅកាន់នរណាប្រសិនបើអ្នកមានសំណួរ
ប្រសិនបើអ្នកមានសំណួរអំសិទ្ធិស្របច្បាប់របស់អ្នក សូមហៅទូរសព្ទទៅកាន់ខ្សែហៅចូលរបស់ DRC លេខ (800) 776-5746។
ប្រសិនបើអ្នកជាអ្នកស្នាក់នៅក្នុងមន្ទីរពេទ្យជំងឺផ្លូវចិត្តរបស់រដ្ឋ អ្នកអាចស្នើសុំជំនួយពីការិយាល័យសិទ្ធិអ្នកជំងឺរដ្ឋកាលីហ្វ័រញ៉ា (COPR) បានតាមលេខ
1-916-504-5810។
សម្រាប់សំណួរអំពីរ Medi-Cal សូមទាក់ទងសមាជិក Medi-Cal និងខ្សែផ្តល់ជំនួយតាមទូរសព្ទរបស់អ្នកជួយលេខ (800) 541-5555។
សំណួរដែលនិយមសួរពីអត្ថប្រយោជន៍ផ្នែកឱសថស្ថាន Medi-Cal ត្រូវបានឆ្លើយនៅទីនេះ៖
https://www.dhcs.ca.gov/provgovpart/pharmacy/Pages/PharmFAQ.aspx
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។