សេវាសុខភាពផ្លូវចិត្តពាក់ព័ន្ធនឹងការអប់រំ (ERMHS)

សេវាសុខភាពផ្លូវចិត្តពាក់ព័ន្ធនឹងការអប់រំ (ERMHS)
សេវាសុខភាពផ្លូវចិត្តពាក់ព័ន្ធនឹងការអប់រំ (ERMHS) គឺជាសេវាសុខភាពផ្លូវចិត្ត សម្រាប់សិស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេស។ ERMHS គាំទ្រដល់តម្រូវការចិត្ត-សង្គមរបស់សិស្ស។ ពួកគេក៏អាចជួយកែលម្អការសិក្សា អាកប្បកិរិយា និងសុខុមាលភាពទូទៅរបស់សិស្សផងដែរ។ ERMHS ត្រូវបានកែសម្រួលតាមតម្រូវការរបស់សិស្ស និងតាមគោលដៅកម្មវិធីអប់រំសម្រាប់បុគ្គល (“IEP”) របស់ពួកគេជាលក្ខណៈបុគ្គល។ ERMHS អាចនឹងរួមបញ្ចូលនូវការពិគ្រោះយោបល់ (ជាបុគ្គល ជាក្រុម) និង/ឬសេវាកិច្ចសង្គមកិច្ច (កិច្ចសហការ និងការគ្រប់គ្រងករណី)។
តើអ្វីជាសេវាសុខភាពផ្លូវចិត្តពាក់ព័ន្ធនឹងការអប់រំ (ERMHS)?
សេវាសុខភាពផ្លូវចិត្តពាក់ព័ន្ធនឹងការអប់រំ (ERMHS) គឺជាសេវាសុខភាពផ្លូវចិត្ត សម្រាប់សិស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេស។ ERMHS គាំទ្រដល់តម្រូវការចិត្ត-សង្គមរបស់សិស្ស។ ពួកគេក៏អាចជួយកែលម្អការសិក្សា អាកប្បកិរិយា និងសុខុមាលភាពទូទៅរបស់សិស្សផងដែរ។ ERMHS ត្រូវបានកែសម្រួលតាមតម្រូវការរបស់សិស្ស និងតាមគោលដៅកម្មវិធីអប់រំសម្រាប់បុគ្គល (“IEP”) របស់ពួកគេជាលក្ខណៈបុគ្គល។ ERMHS អាចនឹងរួមបញ្ចូលនូវការពិគ្រោះយោបល់ (ជាបុគ្គល ជាក្រុម) និង/ឬសេវាកិច្ចសង្គមកិច្ច (កិច្ចសហការ និងការគ្រប់គ្រងករណី)។
តើខ្ញុំបូកបន្ថែម ERMHS ទៅក្នុងកម្មវិធី IEP របស់កូនខ្ញុំយ៉ាងដូចម្តេច?
អ្នកអាចស្នើសុំការវាយតម្លៃដើម្បីសម្រេចថាតើកូនរបស់អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន ERMHS ដែរឬអត់។ អ្នកគួរតែធ្វើសំណើសុំជាលាយលក្ខណ៍អក្សរ។ មណ្ឌលសិក្សាធិការត្រូវតែឆ្លើយតបក្នុងរយៈពេល 15ថ្ងៃតាមប្រតិទិនបន្ទាប់ពីការស្នើសុំរបស់អ្នក និងផ្តល់ឲ្យអ្នកនូវផែនការវាយតម្លៃមួយ។ មណ្ឌលសិក្សាធិការមានរយៈពេល 60ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដែលពួកគេទទួលបានហត្ថលេខារបស់អ្នក ដើម្បីបញ្ចប់ការវាយតម្លៃ និងរៀបចំកិច្ចប្រជុំ IEP ដើម្បីពិភាក្សាលទ្ធផលនោះ។ បន្ទាប់មក ក្រុមការងារ IEP នឹងពិភាក្សាអំពីតម្រូវការរបស់សិស្សអ្នក និងសម្រេចថាតើ ERMHS គឺជាសេវាកម្មសមស្របដែរឬអត់។
អ្នកអាចរៀបចំកិច្ចប្រជុំ IEP ដោយស្នើសុំសំណៅចម្លងមួយច្បាប់នៃការវាយតម្លៃនៅមុនការប្រជុំ។ មណ្ឌលសិក្សាធិការត្រូវតែផ្តល់ឲ្យឪពុកម្តាយនូវសំណៅចម្លងនៃកំណត់ត្រាអប់រំរបស់កូនពួកគេ ក្នុងរយៈពេល 5ថ្ងៃបន្ទាប់ពីការស្នើសុំ។ អ្នកនិងកូនរបស់អ្នក ក៏អាចត្រៀមខ្លួនសម្រាប់កិច្ចប្រជុំ IEP ដែរ ដោយត្រៀមនូវ មូលហេតុនិងឧទាហរណ៍ថាហេតុអ្វីបានជាអ្នកជឿជាក់ថាកូនរបស់អ្នកត្រូវការ ERMHS។
កូនរបស់អ្នកមិនចាំបាច់ត្រូវមានការធ្វើរោគវិនិច្ឆ័យជាក់លាក់ ឬមានលក្ខណៈសម្បត្តិទទួលបានការអប់រំពិសេសក្រោមប្រភេទចំណាត់ថ្នាក់ជាក់លាក់ណាមួយដើម្បីទទួលបាន ERMHS នោះទេ។
ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងការវាយតម្លៃ ERMHS របស់មណ្ឌលសិក្សាធិការនោះទេ អ្នកអាចនឹងពិចារណាស្នើសុំការវាយតម្លៃអប់រំដោយឯករាជ្យបាន។ អ្នកអាចស្វែងរកព័ត៌មានបន្ថែមនៅក្នុងឯកសារបោះពុម្ពផ្សាយរបស់យើងនៅទីនេះ៖ របៀបស្នើសុំការវាយតម្លៃអប់រំឯករាជ្យក្រោមបន្ទុកចំណាយសាធារណៈ។ https://www.disabilityrightsca.org/publications/how-to-obtain-an-indepe…
តើមានអ្វីកើតឡើង បន្ទាប់ពីសិស្សបានកំណត់ឃើញថាមានតម្រូវការ ERMHS?
ប្រសិនបើក្រុមការងារ IEP កំណត់ថាសិស្សតម្រូវឲ្យមាន ERMHS នោះក្រុមការងារ IEP គួរតែរួមបញ្ចូល ERMHS ជាសេវានៅលើកម្មវិធី IEP របស់សិស្ស។ ក្រុមការងារ IEP គួរតែបង្កើតគោលដៅនៅក្នុងផ្នែកនៃតម្រូវការដែលពាក់ព័ន្ធ។
សំខាន់បំផុតត្រូវត្រៀមខ្លួនសម្រាប់កិច្ចប្រជុំ IEP ដើម្បីឲ្យប្រាកដថាកូនរបស់អ្នកទទួលបានសេវានិងគោលដៅសមស្រប។ អ្នកនិងកូនរបស់អ្នកគឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចដំណើរការនេះ។ អ្នកអាចនឹងពិចារណាពិភាក្សាជាមួយកូនរបស់អ្នកនៅមុនកិច្ចប្រជុំ ដើម្បីកំណត់គោលដៅនិងតម្រូវការរបស់កូនអ្នក។ ឧទាហរណ៍ តើពួកគេចង់ស្វែងយល់ពីមធ្យោបាយផ្សេងទៀតដើម្បីបង្កើតមិត្តភាព និងចុះសម្រុងជាមួយមិត្តរួមថ្នាក់របស់ពួកគេនៅសាលាដែរឬទេ? តើពួកគេចង់ស្វែងយល់ពីរបៀបគ្រប់គ្រងភាពថប់បារម្ភដែលពួកគេមាននៅអំឡុងមុខវិជ្ជាគណិតវិទ្យា ឬមុខវិជ្ជាពិបាកៗផ្សេងទៀតដែរឬទេ? ការសុំឲ្យកូនអ្នកផ្តល់មតិចូលរួមរបស់ពួកគេ អាចជួយធ្វើឲ្យគោលដៅនិងសេវារបស់ពួកគេកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
នៅពេល IEP របស់កូនអ្នករួមបញ្ចូលនូវសេវា ERMHS នោះអ្នកផ្តល់សេវា ERMHS នឹងជួបជាមួយសិស្សដើម្បីផ្តល់ ERMHS នៅទីតាំងសាលារៀន។ អ្នកផ្តល់សេវា ERMHS គួរតែពិភាក្សាជាមួយអ្នក កូនរបស់អ្នក និងក្រុមការងារ IEP ដើម្បីកំណត់ពេលវេលានិងទីតាំងដែលត្រូវផ្តល់សេវា។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.