ការផ្លាស់ប្តូរនាពេលបច្ចុប្បន្នទៅលើការលើកលែងចំពោះសប្តាហ៍ការងារសម្រាប់សេវាគាំពារតាមផ្ទះ (In-Home Supportive Services, IHSS) និងសេវាអនុគ្រោះសិទ្ធិសម្រាប់ការថែទាំផ្ទាល់ខ្លួន (Waiver Personal Care Services, WPCS)
ឯកសារបោះពុម្ពផ្សាយនេះ គឺសម្រាប់អ្នកដែលទទួលបានសេវាគាំពារតាមផ្ទះ (IHSS) និងសេវាអនុគ្រោះសិទ្ធិសម្រាប់ការថែទាំផ្ទាល់ខ្លួន (WPCS) និងអ្នកដែលផ្តល់សេវាថែទាំរបស់ពួកគេ។ ឯកសារបោះពុម្ពផ្សាយនេះ មានព័ត៌មានអំពីរបៀបស្នើសុំការអនុគ្រោះសិទ្ធិសម្រាប់ចំនួនម៉ោងអតិបរមាដែលអ្នកផ្តល់សេវាមួយចំនួនអាចធ្វើការងារជារៀងរាល់ខែនៅក្នុងកម្មវិធី IHSS និងកម្មវិធី WPCS។ តាមរយៈការលើកលែងនេះ អ្នកផ្តល់សេវាអាចធ្វើការរហូតដល់ 360 ម៉ោងក្នុងមួយខែ។