កម្មវិធីគាំពារ/ផ្តល់ប្រាក់ឧបត្ថម្ភការងារក្រោមច្បាប់ Title II -SSDI

កម្មវិធីគាំពារ/ផ្តល់ប្រាក់ឧបត្ថម្ភការងារក្រោមច្បាប់ Title II -SSDI
នេះគឺជាសំណួរមួយដែលអ្នកទទួលអត្ថប្រយោជន៍សន្តិសុខសង្គមផ្នែកធានារ៉ាប់រងពិការភាព (SSDI, Social Security Disability Insurance) តែងចោទសួរជាញឹកញាប់ នៅពេលពួកគេចង់រកការងារធ្វើ ។ រដ្ឋបាលសន្តិសុខសង្គម (SSA, Social Security Administration) មានផ្តល់ជូនកម្មវិធីគាំពារ/ផ្តល់ប្រាក់ឧបត្ថម្ភការងារ ដែលអ្នកអាចប្រើក្នុងការស្វែងរកការងារ ។
តើខ្ញុំនៅតែអាចទទួលបានអត្ថប្រយោជន៍ SSDI ទេ ពេលខ្ញុំមានការងារធ្វើ?
នេះគឺជាសំណួរមួយដែលអ្នកទទួលអត្ថប្រយោជន៍សន្តិសុខសង្គមផ្នែកធានារ៉ាប់រងពិការភាព (SSDI, Social Security Disability Insurance) តែងចោទសួរជាញឹកញាប់ នៅពេលពួកគេចង់រកការងារធ្វើ ។ រដ្ឋបាលសន្តិសុខសង្គម (SSA, Social Security Administration) មានផ្តល់ជូនកម្មវិធីគាំពារ/ផ្តល់ប្រាក់ឧបត្ថម្ភការងារ ដែលអ្នកអាចប្រើក្នុងការស្វែងរកការងារ ។
ជំនួយជ្រោមជ្រែងការងារ/ប្រាក់ឧបត្ថម្ភការងារទាំងនេះ អាចជួយឲ្យអ្នកអាចរក្សាទុកបាននូវអត្ថប្រយោជន៍ SSDI និងការធានារ៉ាប់រង Medicare របស់អ្នកក្នុងពេលអ្នកធ្វើការ ។ ខាងក្រោមគឺជាការពិភាក្សាគ្នាមួយស្តីអំពីកម្មវិធីគំាពារ/ផ្តល់ប្រាក់ឧបត្ថម្ភការងារដែលមានផ្តល់ជូនចំពោះអ្នកទទួលអត្ថប្រយោជន៍ SSDI ។
កម្មវិធីជ្រោមជ្រែងការងារ/ផ្តល់ប្រាក់ឧបត្ថម្ភការងារ SSDI
អំឡុងពេលសាកល្បងការងារ ៖ យោងទៅតាមក្រមសន្តិសុខសង្គម (Social Security Act, The Act) នៅពេលអ្នកទទួលបានជំនួយ SSDI ហើយមានការងារ ធ្វើ ហើយអ្នកលែងមានបញ្ហាសុខភាព គឺមានន័យថា អ្នកមានសិទ្ធិទទួលបានអំឡុងពេលសាកល្បងការងារ (TWP, Trial Work Period) ចំនួន 9 ខែ ។ TWP គឺជាអំឡុងពេល 9 ខែ ដែលអនុញ្ញាតឲ្យអ្នកសាកល្បងសមត្ថភាពរបស់អ្នកក្នុងការធ្វើការ ។ អំឡុងពេល 9 ខែនេះ មិនចំាបាច់ត្រូវតែជាប់គ្នាឡើយ តែវាត្រូវស្ថិតក្នុងថិរវេលា “រំកិល” ចំនួន 60 ខែ ។ នៅក្នុងអំឡុងពេល TWP ប្រាក់ចំណូលរបស់អ្នក មិនត្រូវរាប់បញ្ចូល ដើម្បីកាត់បន្ថយប្រាក់ជំនួយ SSDI របស់អ្នកឡើយ (ក្រមនិយត្តកម្មសហព័ន្ធ 20 [CFR, Code of Federal Regulations] វគ្គទី §404.1592) ។
សកម្មភាពចំណេញសំខាន់ ៖ សកម្មភាពចំណេញសំខាន់ (SGA, Substantial Gainful Activity) គឺជាការងារដែលអ្នកធ្វើ សម្រាប់យកប្រាក់មកចំណាយ ឬផលចំណេញដែលពាក់ព័ន្ធនឹងការអនុវត្តសកម្មភាពសំខាន់ចំពោះខួរក្បាល ឬរាងកាយ
(20 CFR §404.1572) ។ SGA មានការទាក់ទងទាំងប្រាក់ពលកម្មដែលអ្នកបានទទួលពីការងារ និងប្រាក់កម្រៃរកបានពីមុខរបរផ្ទាល់ខ្លួនរបស់អ្នក ។ SGA ឆ្នាំ2016 មានចំនួន $1,130.00 ក្នុងមួយខែ ចំពោះមនុស្សមិនពិការភ្នែក និងចំនួន $1,820.00 ក្នុងមួយខែ ចំពោះមនុស្សពិការភ្នែក ។ ទាំងនេះគឺជាចំនួនប្រាក់សរុបដុលដែលអ្នករកបានក្នុងមួយខែ ។ គឺមានន័យថាវាជាចំនួនដែលអ្នករកបានមុនការកាត់ថ្លៃពន្ធ ឬការកាត់កងផ្សេងៗទៀតចេញពីសែករបស់អ្នក ។
SSA កំណត់ SGA សម្រាប់មុខរបរផ្ទាល់ខ្លួនជាពីរយ៉ាង ៖
- ប្រាក់ចំណូលសរុបពីមុខរបរផ្ទាល់ខ្លួន (NESE, Net Earnings from Self-Employment) - NESE គឺជាចំនួនប្រាក់ប្រចាំឆ្នាំដែលអ្នករកបានពីមុខរបររបស់អ្នក ក្រោយពេលកាត់កងរួចរាល់ទៅតាមការអនុញ្ញាតពីការិយាល័យសេវាកម្មចំណូលផ្ទៃក្នុង (IRS, Internal Revenue Service) ។
- ចំនួនម៉ោងធ្វើការក្នុងមួយខែ – អ្នកបានធ្វើ SGA នៅពេលអ្នកចំណាយពេលចំនួន 80 ម៉ោង ឬច្រើនជាងនេះចំពោះមុខរបររបស់អ្នកក្នុងមួយខែ ។
ចំនួន SGAសម្រាប់មុខរបរផ្ទាល់ខ្លួនគឺ $1,130.00 សម្រាប់មនុស្សមិនពិការភ្នែក និង $1,820.00 សម្រាប់មនុស្សពិការភ្នែក ក្នុងមួយខែ ។
*ខែសាកល្បងការងារ (TWM, Trial Work Month) - ដើម្បីកំណត់អំពីថិរវេលាសាកល្បងការងារ (TWP) ចំនួន 9ខែរបស់អ្នក SSA ពិនិត្យមើលចំនួនប្រាក់ដែលអ្នករកបានក្នុងមួយខែ ដើម្បីកំណត់ថាតើអ្នកបានប្រើថិរវេលាមួយខែនៃ TWP ដែរឬទេ ។ ក្នុងឆ្នាំ 2016 ចំពោះខែណាដែលអ្នករកចំណូលបានចំនួន $810.00 ឬច្រើនជាងនេះ គឺមានន័យថាអ្នកបានប្រើថិរវេលា 1 ខែនៃ TWP 9 ខែ ។
ចំនួនប្រាក់នៃ SGA និង TWP អាចប្តូររាល់ឆ្នាំ ។ ការកើនឡើងនៃសន្ទស្សន៍អ្នកប្រើប្រាស់ (CPI-W, Consumer Price Index) ជាធម្មតា វានាំឲ្យមានការកើនឡើងនូវ SGA និង TWP នាឆ្នាំបន្ទាប់ ។
ការពន្យារថិរវេលាអំពីភាពមានសិទ្ធិទទួលជំនួយ ៖ ក្រោយពេលដែល TWP ត្រូវបានបញ្ចប់ គឺអ្នកចាប់ផ្តើមចូលក្នុងការពន្យារពេលអំពីភាពមានសិទ្ធិទទួលជំនួយ (EPE, extended period of eligibility) ដែលមានរយៈពេលចំនួន 36 ខែ ។ នេះជាថិរវេលាចំនួន 36 ខែជាប់គ្នា ដែលក្នុងពេលនេះប្រាក់ចំណូលទាំងអស់ត្រូវប្រៀបធៀបជាមួយនឹងកម្រិត SGA ដើម្បីកំណត់ថាតើអ្នកនៅមានសិទ្ធិទទួលប្រាក់ជំនួយ SSDI ដែរឬទេ ។
ខែណាមួយ ក្នុងអំឡុងពេល EPE ដែលប្រាក់ចំណូលដុល ឬប្រាក់ចំណូលសរុបរបស់អ្នកមានបរិមាណស្មើនឹង ឬក្រោម SGA គឺអ្នកនៅបន្តទទួលបានប្រាក់ជំនួយ SSDI ដដែល ។ ប្រសិនបើប្រាក់ចំណូលដុល ឬប្រាក់ចំណូលសរុបរបស់អ្នកមានចំនួនលើសពីចំនួន SGA គឺមានន័យថាអ្នកមិនមានសិទ្ធិទទួលបានប្រាក់ជំនួយ SSDI ឡើយ (20 CFR §404.1592a) ។ អំឡុងពេលនេះ ក៏ត្រូវបានគេហៅផងដែរថាជាអំឡុងពេល “ការកំណត់ភាពមានសិទ្ធិទទួលជំនួយឡើងវិញ” ។
អំឡុងពេលការផ្អាក ៖ ក្នុងខែដំបូង បន្ទាប់ពី TWP ត្រូវបានបញ្ចប់ ដោយប្រាក់ចំណូលរបស់អ្នកមានចំនួនលើសពី SGA នោះអ្នកត្រូវចូលទៅក្នុងខែនៃ “ការផ្អាក” របស់អ្នក ដែលពេលនោះ អត្ថប្រយោជន៍អាចត្រូវបញ្ចប់ (20 CFR §404.316 & §404.325) ។ អ្នកនឹងទទួលបានប្រាក់ជំនួយ SSDI របស់អ្នកក្នុងខែនៃការផ្អាក និងចំនួនពីរខែបន្ទាប់ភ្លាមៗ បន្ទាប់ពីខែនៃការផ្អាក ។ អំឡុងពេលបីខែនេះ ក៏ត្រូវបានគេហៅផងដែរថាជា “អំឡុងពេលអនុគ្រោះ” ដែលបន្ទាប់ពីនោះមក អត្ថប្រយោជន៍នឹងត្រូវបានបញ្ឈប់ ។
ចំណាយចំពោះពិការភាពពាក់ព័ន្ធនឹងការងារ ៖ ការចំណាយចំពោះពិការភាពពាក់ព័ន្ធនឹងការងារ (IRWE, Impairment Related Work Expense) គឺជាការចំណាយរបស់អ្នកចំពោះទំនិញ ឬសេវាកម្ម ដែលអាចជួយឲ្យអ្នកមានសមត្ថភាពធ្វើការ ។ ការចំណាយទាំងនេះ ត្រូវតែចេញដោយរូបអ្នក ហើយមិនអាចមាននរណាម្នាក់បើកយកប្រាក់សំណងចំពោះការចំណាយទាំងនេះបានឡើយ (សៀវភៅក្រហមស្តីអំពីការជ្រោមជ្រែងការងារ, [Redbook on Employment Supports])
ជំនួយជាប្រាក់ ៖ ជំនួយជាប្រាក់គឺជាការចំណាយចំពោះទំនិញ ឬសេវាកម្មដែលនិយោជករបស់អ្នកជាអ្នកចេញ ដើម្បីជួយឲ្យអ្នកអាចមានសមត្ថភាពធ្វើការ និងបំពេញភារកិច្ចបាន (សៀវភៅក្រហមស្តីអំពីការជ្រោមជ្រែងការងារ) ។
ស្ថានភាពពិសេស ៖ ស្ថានភាពពិសេសគឺជា ការចំណាយលើទំនិញ ឬសេវាកម្ម ដែលភាគីទីបីជាអ្នកចេញ ដើម្បីជួយឲ្យអ្នកអាចធ្វើការ និង/ឬបំពេញតួនាទីរបស់ខ្លួនបាន (សៀវភៅក្រហមស្តីអំពីការជ្រោមជ្រែងការងារ) ។
ថ្លៃមុខរបរដែលខូចខាត ៖ ថ្លៃមុខរបរដែលខូចខាត គឺជាការជួយជ្រោមជ្រែងដោយមិនគិតថ្លៃចំពោះមុខរបររបស់អ្នក ។ ថ្លៃចំណាយលើការជ្រោមជ្រែងចំពោះរូបអ្នក (ជាម្ចាស់មុខរបរ) ត្រូវបានកាត់ចេញ ដើម្បីកំណត់ថាតើប្រាក់ចំណូលរបស់អ្នកមានចំនួនលើសពី SGA ដែរឬទេ (ការធ្វើឲ្យមុខរបរផ្ទាល់ខ្លួនមានដំណើរការសម្រាប់មនុស្សពិការ, [Making Employment Work for People with Disabilities]) ។
ជំនួយដែលមិនបង់ជាសាច់ប្រាក់ ៖ ជំនួយដែលមិនបង់ជាសាច់ប្រាក់ (Unpaid help) គឺជាជំនួយដែលផ្តល់ជូនដោយឥតគិតថ្លៃដល់អ្នកដែលជាម្ចាស់មុខរបរ ដែលជាមនុស្សពិការ ដែលទទួលបានជំនួយ SSDI ដែលអ្នកប្រកបមុខរបរផ្សេងមានបំណងចង់ចៀវ ក្នុងនាមជាការចំណាយលើមុខរបរ/ពលកម្ម ។ ថ្លៃពលកម្មដែលសមរម្យ នៃជំនួយដែលផ្តល់ឲ្យអ្នក ដែលជាម្ចាស់មុខរបរ ត្រូវបានកាត់កងចេញពីប្រាក់ចំណូលសរុប ដើម្បីកំណត់ SGA (ការធ្វើឲ្យមុខរបរផ្ទាល់ខ្លួនមានដំណើរការសម្រាប់មនុស្សពិការ, [Making Employment Work for People with Disabilities]) ។
ស្ថិតក្រោមបទបញ្ញត្តិសន្តិសុខសង្គម ថ្លៃចំណាយទាំងនេះ (IRWE ប្រាក់ជំនួយ ស្ថានភាពពិសេស ការចំណាយលើការខូចខាតមុខរបរ និងជំនួយមិនបង់ជាសាច់ប្រាក់) មិនត្រូវគិតចូលទេ នៅពេលគណនាប្រាក់ចំណូលរាប់បានប្រចាំខែ (CI, countable income) របស់អ្នក ។ នៅពេលនោះ ប្រាក់ចំណូលរាប់បានរបស់អ្នក ត្រូវយកទៅប្រៀបធៀបជាមួយនឹង SGA ដើម្បីកំណត់ថាតើអ្នកមានសិទ្ធិបន្តទទួលបានប្រាក់ជំនួយ SSDI ដែរឬទេ ។ ត្រង់នេះត្រូវបានគេហៅថា “ការសាកល្បង SGA” ។
ធានារ៉ាប់រង Medicare ជាបន្ត ៖ ជាមួយនឹងច្រកផ្លូវរបស់ក្រមសំបុត្រសម្រាប់ធ្វើការ និងការលើកកំពស់ប្រាក់ឧបត្ថម្ភការងារ ឆ្នាំ 1999 ដែលហៅថា សំបុត្រ (Ticket to Work and Work Incentive Improvement Act of 1999, The Ticket) ការធានារ៉ាប់រង Medicare ត្រូវបានពន្យារពី 39 ទៅ 93 ខែ ។
នៅក្នុងអំឡុងពេលនេះ អ្នកនឹងនៅបន្តរក្សាបានការធានារ៉ាប់រងមេឌីឃែរផ្នែក ក (Medicare Part A) (ការសម្រាកពេទ្យ) មេឌីឃែរផ្នែកខ (Medicare Part B) (ការទៅជួបពេទ្យ) និងមេឌីឃែរផ្នែកឃ (Medicare Part D) (ថ្នាំតាមវេជ្ជបញ្ជា) របស់អ្នក ។ ការធានារ៉ាប់រង Medicare Part A នឹងនៅបន្តទទួលបានដោយឥតគិតថ្លៃ ។ ទោះជាយ៉ាងណាក៏ដោយ ការធានារ៉ាប់រង Medicare Part B និង D គឺជាជម្រើស ហើយអ្នកត្រូវបង់ថ្លៃបុព្វលាភរ៉ាប់រងប្រចាំខែ ដើម្បីរក្សាការធានារ៉ាប់រងទាំងនេះទុក ។
កម្មវិធីទិញយក Medicaid ៖ នីតិកម្ម “The Ticket” ក៏ជម្រុញឲ្យរដ្ឋ ត្រូវបង្កើតកម្មវិធី “ទិញយក Medicaid” (Medicaid Buy-in) សម្រាប់អ្នកទទួលអត្ថប្រយោជន៍ SSDI ដែលមានការងារធ្វើផងដែរ ។ កម្មវិធី “ទិញយក” នេះ អនុញ្ញាតឲ្យអ្នកអាចជាវការធានារ៉ាប់រង “MediCal” ដោយការបង់ថ្លៃបុព្វលាភរ៉ាប់រងប្រចាំខែ ។ កម្មវិធី “ទិញយក” Medicaid របស់រដ្ឋ កម្មវិធី 250% ជនពិការកាលីហ្វ័រនីញ៉ាដែលធ្វើការ (250% California Working Disabled-250% CWD) ត្រូវបានអនុវត្តក្នុងខែមេសា ឆ្នាំ 2001 ។
ការទទួលបានមកវិញយ៉ាងឆាប់រហ័ស ៖ លក្ខ័ណ្ឌនៃការអនុវត្តឡើងវិញជាបន្ទាន់ (EXR, expedited reinstatement) នៃកម្មវិធីលិខិតទៅធ្វើការ អាចជួយអ្នកឲ្យកាន់តែងាយស្រួលក្នុងការទទួលបានមកវិញនូវអត្ថប្រយោជន៍ ។ បើប្រាក់ចំណូលរបស់អ្នកស្ថិតនៅក្រោម SGA ក្រោយពេលបញ្ចប់ EPE អ្នកអាចទទួលបានអត្ថប្រយោជន៍ឡើងវិញ ដោយមិនចំាបាច់ដាក់ពាក្យសុំអត្ថប្រយោជន៍ SSDI របស់អ្នកឡើងវិញឡើយ ។
លក្ខ័ណ្ឌនៃការអនុវត្តឡើងវិញជាបន្ទាន់ អាចជួយឲ្យអ្នកផ្តល់ដំណឹងទៅកាន់ SSA ថា អ្នកឈប់ធ្វើការនៅកម្រិត SGA ទៀតហើយ ហើយត្រូវការទទួលអត្ថប្រយោជន៍ឡើងវិញ ។ អត្ថប្រយោជន៍របស់អ្នកអាចចាប់ផ្តើមឡើងវិញ ក្នុងរយៈពេលប្រហែលពីបី ទៅប្រាំមួយសប្តាហ៍ ។
សម្រាប់ព័ត៌មានបន្ថែមស្តីអំពីកម្មវិធីជ្រោមជ្រែងការងារ/ប្រាក់ឧបត្ថម្ភការងារ SSA អ្នកអាចចូលទស្សនាវ៉ិបសៃត៍សន្តិសុខសង្គម តាមអាសយដ្ឋាន www.socialsecurity.gov ឬស្នើសុំសំណៅមួយច្បាប់នៃអត្ថបទបោះពុម្ពផ្សាយរបស់ SSA សៀវភៅក្រហមស្តីអំពីការគំាពារការងារ ។ អ្នកក៏អាចទាក់ទងជាមួយនឹងអ្នកសម្របសម្រួលប្រាក់ឧបត្ថម្ភការងារប្រចាំតំបន់សម្រាប់ SSA (Area Work Incentive Coordinator for SSA) គម្រោងផែនការប្រាក់ឧបត្ថម្ភការងារ និងជំនួយការងារ (Work Incentive Planning and Assistance project) ក្នុងមូលដ្ឋានរបស់អ្នក ។ អ្នកក៏អាចទាក់ទងជាមួយនឹងកម្មវិធីការការពារ និងការតស៊ូមតិចំពោះអ្នកទទួលជំនួយសន្តិសុខសង្គម (PABSS, Protection and Advocacy for Beneficiaries of Social Security) តាមរយៈទូរស័ព្ទលេខ 800-776-5746 ឬទស្សនាវ៉ិបសៃត៍របស់អង្គការ Disability Rights California តាមអាស័យដ្ឋាន www.disabilityrightsca.org ផងដែរ ។
SSA បានពិនិត្យឡើងវិញនូវអត្ថបទបោះពុម្ពផ្សាយខាងក្រោម ដើម្បីធានាបានចំពោះភាពត្រឹមត្រូវផ្នែកបច្ចេកទេសតែប៉ុណ្ណោះ ទោះជាយ៉ាងណាក៏ដោយ យើងមិនត្រូវចាត់ទុកថាវាគឺជាឯកសារផ្លូវការរបស់ SSA ឡើយ ។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.