ការបង់ប្រាក់លើសចំពោះ SSI
ការបង់ប្រាក់លើសចំពោះ SSI
សលាកបត្រព័ត៌មាននេះ ផ្តល់នូវព័ត៌មានអំពីការបង់ប្រាក់លើសនៃចំណូលរបបសន្តិសុខបន្ថែម (SSI)៖ តើការបង់ប្រាក់លើសនេះជាអ្វី តើការបង់ប្រាក់លើសនេះបណ្តាលមកពីអ្វី តើអ្នកណាជាអ្នកទទួលខុសត្រូវ ហើយតើអ្នកមានទស្សនៈយល់ឃើញយ៉ាងដូចម្តេច ប្រសិនបើអ្នកមានការបង់ប្រាក់លើចំពោះ SSI។ សលាកបត្រព័ត៌មាននេះ ពុំបានលើកឡើងពីបញ្ហាការបង់ប្រាក់លើសនៃប្រភេទផ្សេងទៀតនៃអត្ថប្រយោជន៍សន្តិសុខសង្គម ដូចជាការធានារ៉ាប់រងរបបសន្តិសុខសង្គមសម្រាប់ជនពិការ (SSDI) ជាដើម។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
1. តើអ្វីទៅជាការបង់ប្រាក់លើសចំពោះ SSI?
ការបង់ប្រាក់លើសចំពោះ SSI គឺជាការបង់ប្រាក់ SSI ដែលបានធ្វើឡើងចំពោះអ្នកដោយរដ្ឋបាលសន្តិសុខសង្គម (“SSA”) ដែលមានចំនួនទឹកប្រាក់ច្រើនជាងចំនួនដែល SSA បានកំណត់ថាត្រូវបង់ជូនអ្នក។1 ចំនួនទឹកប្រាក់នៃការបង់ប្រាក់លើសនេះ គឺជាចំនួនខុសគ្នារវាងចំនួនទឹកប្រាក់ដែលអ្នកទទួលបាន និងចំនួនទឹកប្រាក់ដែល SSA កំណត់ថាអ្នកគប្បីទទួលបាន។2
2. តើខ្ញុំអាចធ្វើអ្វីបាន ប្រសិនបើ SSA និយាយថាខ្ញុំទទួលបានទឹកប្រាក់លើសចំនួន ហើយខ្ញុំគិតថាការលើកឡើងនេះពុំមែនជាការត្រឹមត្រូវនោះទេ?
ប្រសិនបើ SSA និយាយថា អ្នកទទួលបានទឹកប្រាក់លើសចំនួន អ្នកមានសិទ្ធិក្នុងការប្តឹងឧទ្ធរណ៍។ សូមមើលសំណួរ 10, 12 និង 18 ខាងក្រោម។ ជាជម្រើស អ្នកក៏មានសិទ្ធិក្នុងការស្នើសុំការលើកលែងការទូទាត់ប្រាក់លើសចំនួនផងដែរ។ សូមមើលសំណួរ 13 -18 ខាងក្រោម។
3. តើមូលហេតុអ្វីដែលបណ្តាលឲ្យមានការបង់ប្រាក់លើសចំនួន?
មានមូលហេតុជាច្រើនដែលអាចបណ្តាលឲ្យមានការបង់ប្រាក់លើសចំនួន។ ពេលខ្លះ ការបង់ប្រាក់លើសចំនួន កើតឡើងដោយសារមនុស្សម្នាក់ខកខានពុំបានរាយការណ៍ព័ត៌មានដែលពួកគេតម្រូវឲ្យធ្វើការរាយការណ៍ទៅកាន់ SSA។ ពេលខ្លះទៀត ពលរដ្ឋបានធ្វើរបាយការណ៍ដែលពួកគេតម្រូវឲ្យធ្វើ ប៉ុន្តែ SSA ខកខានពុំបានធ្វើការកែតម្រូវនៅក្នុងការបង់ប្រាក់ SSI។ សូមមើលសំណួរ 4 និង 5 សម្រាប់ព័ត៌មានបន្ថែមអំពីការរាយការណ៍។
4. តើខ្ញុំត្រូវធ្វើការរាយការណ៍អ្វីខ្លះ ដើម្បីធ្វើការកាត់បន្ថយលទ្ធភាពនៃការបង់ប្រាក់លើសនេះបាន?
អ្នកតម្រូវឲ្យធ្វើការរាយការណ៍អំពីព្រឹត្តិការណ៍ជាក់លាក់មួយចំនួនដែលអាចជះឥទ្ធិពលដល់ចំនួនទឹកប្រាក់ក្នុងមូលប្បទានបត្រ SSI របស់អ្នក ក្នុងរយៈពេល 10 ថ្ងៃនៅក្រោយខែដែលមានការប្រែប្រួលនោះកើតឡើង។ 3 SSA ត្រូវការពេលចំនួនមួយខែរាប់ចាប់ពីថ្ងៃទទួលបានរបាយការណ៍របស់អ្នកដើម្បីធ្វើការពិនិត្យពិចារណាលើគ្រប់ព័ត៌មានទាំងអស់ដែលអ្នកផ្តល់ជូន និងធ្វើការកែតម្រូវមូលប្បទានបត្ររបស់អ្នក។ ឧទារណ៍ ការប្រែប្រួលនៅក្នុងខែមករា (ដែលអ្នកបានធ្វើការរាយការណ៍នៅថ្ងៃទី10 ខែកុម្ភៈ) ត្រូវបង្ហាញឲ្យឃើញនៅក្នុងមូលប្បទានបត្ររបស់អ្នកក្នុងខែមីនា។ ប្រសិនបើ SSA ពុំទទួលបានព័ត៌មានឲ្យទាន់ពេលវេលាទេ គេពុំអាចធ្វើការកែតម្រូវមូលប្បទានបត្ររបស់អ្នកបានទេ ហើយចុងក្រោយអ្នកត្រូវបង់ប្រាក់លើសចំនួន។
អ្នកត្រូវបានតម្រូវឲ្យធ្វើការរាយការណ៍អំពីព័ត៌មានដូចខាងក្រោម៖4
- ប្រាក់ចំណូលរកបានពីការងារ និងចំណូលរកបានក្រៅពីការងារ
- ការប្រែប្រួលប្រាក់ចំណូលរកបានពីការងារ និងចំណូលរកបានក្រៅពីការងារ
- ការប្រែប្រួលស្ថានភាពរស់នៅរបស់អ្នក ដូចជាការផ្លាស់ប្តូរទីលំនៅ ឬការផ្លាស់ប្តូរសមាសភាពសមាជិកគ្រួសាររបស់អ្នក
- ការលែងលះ ការរៀបការ ឬការចែកផ្លូវគ្នា
- ការកែលម្អសុខភាពរបស់អ្នក
- សិទ្ធិទទួលបានអត្ថប្រយោជន៍ដទៃផ្សេងទៀត
- ក្លាយជាជនឧក្រិដ្ឋរត់គេចខ្លួន ការបំពានលើការដោះលែងបណ្តោះអាសន្ន ឬការដោះលែងឲ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌ និង
- ការអនុញ្ញាតឲ្យចូលមន្ទីរសុខភាពរាងកាយ ឬសុខភាពផ្លូវចិត្ត នៅពេលអ្នកពុំមានផ្ទះត្រូវទៅ ឬវេជ្ជបណ្ឌិតរបស់អ្នកគិតថា អ្នកនឹងត្រូវនៅទីនោះក្នុងរយៈពេលច្រើនជាង 90 ថ្ងៃ។
ការខកខានមិនរាយការណ៍ពីព្រឹត្តិការណ៍ មានន័យថាចំនួនអត្ថប្រយោជន៍ SSI របស់អ្នកនឹងផ្អែកទៅតាមព័ត៌មានដែលខ្វះចន្លោះ ឬព័ត៌មានខុស។ ប្រសិនបើអ្នកប្រាប់ SSA អំពីការប្រែប្រួលនានា ហើយ SSA និយាយថាអ្នកទទួលបានប្រាក់បង់លើសចំនួន សូមមើលសំណួរ 13 -18 ខាងក្រោមអំពីការស្នើសុំការលើកលែង។
5. តើហេតុអ្វីបានជា SSA ធ្វើការចោទប្រកាន់ខ្ញុំអំពីការទទួលបានទឹកប្រាក់លើសចំនួន បើទោះបីជាខ្ញុំបានធ្វើការរាយការណ៍ពីការប្រែប្រួលបានទាន់ពេលវេលា?
ក៏ប៉ុន្តែ ពេលខ្លះពលរដ្ឋបានធ្វើការរាយការណ៍ពីប្រែប្រួលនានាទៅកាន់ SSA ដូចដែលពន្យល់នៅក្នុងសំណួរទី 4 ប៉ុន្តែ SSA ខកខានពុំបានគិតគូរពីការប្រែប្រួលទាំងនោះ។ ឧទាហរណ៍ ពលរដ្ឋខ្លះបន្តទទួលបានមូលប្បទានបត្រ SSI ពេញលេញបន្ទាប់ពីពួកគេត្រឡប់ទៅធ្វើការវិញ បើទោះបីជាពួកគេត្រូវកាត់បន្ថយចំនួនទឹកប្រាក់នោះក៏ដោយ ឬបើទោះបីជាពួកគេមានសិទ្ធិទទួលបាន SSI ក៏ដោយ។ ជាទូទៅ ពួកគេពុំបានដឹងថា ពួកគេទទួលបានប្រាក់បង់លើស រហូតដល់ពួកគេទទួលបានការជូនដំណឹងពី SSA ជាច្រើនខែ ឬច្រើនឆ្នាំក្រោយមកទៀត។ នៅក្នុងស្ថានភាពនេះ បុគ្គលនោះត្រូវបានបង់ប្រាក់លើសចំនួន ប៉ុន្តែពុំមែនជាកំហុសរបស់ពួកគេផ្ទាល់នោះទេ។ ការលើកលែងអាចជាជម្រើសល្អប្រសើរបំផុតនៅក្នុងស្ថានភាពនេះ។ សូមមើលសំណួរ 13 -18 ខាងក្រោម។
6. តើអ្នកណាអាចមានទំនួលខុសត្រូវក្នុងការទូទាត់ចំនួនទឹកប្រាក់បង់លើសត្រឡប់ទៅវិញ?
បុគ្គលខាងក្រោមនេះ អាចមានទំនួលខុសត្រូវក្នុងការបង់ប្រាក់ដែលបានបង់លើសត្រឡប់ទៅវិញ។5
- អ្នក បុគ្គលដែលទទួលបាន SSI
- អ្នកទទួលប្រាក់ដែលជាតំណាងរបស់អ្នក អ្នកទទួលប្រាក់ដែលជាអ្នកតំណាង)។ សម្រាប់ព័ត៌មានបន្ថែម សូមមើលសំណួរទី 7 ខាងក្រោម
- ទៅក្នុងកាលៈទេសៈណាក៏ដោយ ម្ចាស់ឧបត្ថម្ភរបស់អ្នកត្រូវបង់ប្រាក់ ប្រសិនបើអ្នកជាជនបរទេសដែលដែលទទួលបាន SSI6
- សហព័ទ្ធរបស់អ្នក ប្រសិនបើក្នុងអំឡុងពេលនៃការបង់ប្រាក់លើសនោះ អ្នកកំពុងរស់នៅជុំគ្នា ហើយ SSA ពុំទទួលបានសំណងពីអ្នក7 ឬ
- ទ្រព្យរបស់អ្នក និង/ឬទ្រព្យដែលជារបស់ ទទួលប្រាក់ជំនួស សហព័ទ្ធ ឬម្ចាស់ឧបត្ថម្ភរបស់អ្នក8
7. តើនៅពេលណាដែល អ្នកទទួលប្រាក់ជំនួសរបស់ខ្ញុំ អាចមានទំនួលខុសត្រូវផ្ទាល់ខ្លួនសម្រាប់ការបង់ប្រាក់លើសចំនួនបាន?
ប្រសិនបើចំនួនប្រាក់ដែលបានបង់លើសនោះត្រូវបានប្រើប្រាស់ខុសដោយ អ្នកទទួលប្រាក់ជំនួសរបស់អ្នក គាត់ត្រូវទទួលខុសត្រូវដោយខ្លួនឯង។9 ប្រសិនបើមូលនិធិមិនត្រូវបានប្រើប្រាស់សម្រាប់ការគាំទ្រ ឬការថែទាំ បន្ទាប់មក អ្នកទទួលប្រាក់ជំនួសរបស់អ្នក នឹងត្រូវទទួលខុសត្រូវផ្តាច់មុខសម្រាប់ការបង់ប្រាក់លើសចំនួន ដោយមិនគិតថាតើគាត់បានដឹងពីការបង់ប្រាក់លើសចំនួនឬអត់នោះទេ។10
ប្រសិនបើការបង់ប្រាក់ SSI ត្រូវបានប្រើប្រាស់សម្រាប់ការគាំទ្រនិងការថែទាំរបស់អ្នក ហើយអ្នកទទួលប្រាក់របស់អ្នកបានដឹង ឬគួរតែត្រូវបានដឹងអំពីការបង់ប្រាក់លើសចំនួននេះ ដូចនេះ អ្នកនិង អ្នកទទួលប្រាក់ជំនួសរបស់អ្នក ត្រូវទទួលខុសត្រូវសម្រាប់ការបង់ប្រាក់លើសចំនួននេះ។11 ក៏ប៉ុន្តែ ប្រសិនបើការបង់ប្រាក់ SSI ត្រូវបានប្រើប្រាស់សម្រាប់ការគាំទ្រនិងការថែទាំរបស់អ្នក ហើយអ្នកទទួលប្រាក់របស់អ្នកពុំបានដឹងអំពីរឿងពិតជុំវិញការបង់ប្រាក់លើសចំនួននេះ អ្នកត្រូវមានទំនួលខុសត្រូវសម្រាប់ការបង់ប្រាក់លើសចំនួននេះ។12
8. តើសេចក្តីជូនដំណឹងអំពីការបង់ប្រាក់លើសចំនួនត្រូវមានអ្វីខ្លះ?
អ្នកមានសិទ្ធិក្នុងការទទួលសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរ ប្រសិនបើ SSA គិតថាអ្នកមានការបង់ប្រាក់លើសចំនួន។ សេចក្តីជូនដំណឹងនេះ ត្រូវរួមបញ្ចូលនូវព័ត៌មានដូចខាងក្រោម៖13
- មូលហេតុដែលនាំឲ្យមានការបង់ប្រាក់លើសចំនួន
- ចំនួនទឹកប្រាក់ដែលបានបង់លើសចំនួន
- ចំនួនខែដែលការបង់ប្រាក់លើសចំនួនកើតឡើង
- បញ្ជីមួយដែលរៀបរាប់អំពីចំនួនទឹកប្រាក់ដែលបានបង់រួច និងចំនួនដែលគួរត្រូវបានបង់
- អត្រានៃការកែតម្រូវចំពោះមូលប្បទានបត្រ SSI របស់អ្នក ប្រសិនបើអ្នកពុំបានបង់ប្រាក់គ្រប់ចំនួន និងបន្តទទួលបាន SSI (ជាទូទៅ 10%)
- សិទ្ធិរបស់អ្នកក្នុងការស្នើសុំការលើកលែង និង/ឬការគិតពិចារណាសារជាថ្មី (បណ្តឹងឧទ្ធរណ៍) (សូមមើលសំណួរទី 8 ខាងក្រោម)
- របៀបក្នុងការស្នើសុំការលើកលែង និង/ការគិតពិចារណាសារជាថ្មី (បណ្តឹងឧទ្ធរណ៍)
- ក៏នឹងមានការជូនដំណឹងមួយផងដែរទៅអ្នកទទួលប្រាក់ជំនួសរបស់អ្នក និង/ឬអ្នកតំណាងស្របច្បាប់របស់អ្នក។
ប្រសិនបើលិខិត ឬបុគ្គលិកណាម្នាក់មកពី SSA ប្រាប់អ្នកថា អ្នកមានការបង់ប្រាក់លើសចំនួន ប៉ុន្តែអ្នកពុំបានទទួលសេចក្តីជូនដំណឹងអំពីការបង់ប្រាក់លើសចំនួននោះផង សូមស្នើសុំ SSA ឲ្យផ្ញើការជូនដំណឹងដល់អ្នកមួយច្បាប់។
9. តើនឹងមានអ្វីកើតឡើងចំពោះ SSI របស់ខ្ញុំ ប្រសិនបើខ្ញុំមានការបង់ប្រាក់លើសចំនួនកំណត់?
SSA នឹងស្នើឲ្យអ្នកធ្វើការទូទាត់ឲ្យគ្រប់ចំនួននៃទឹកប្រាកបង់លើសចំនួននេះក្នុងរយៈពេល 30 ថ្ងៃ។ ប្រសិនបើអ្នកមិនធ្វើបែបនេះទេ ហើយអ្នកនៅតែមានសិទ្ធិទទួលបាន SSI នោះ SSA នឹងដកយកប្រាក់តិចតួចត្រឹម 10% នៃប្រាក់ចំណូលប្រចាំខែសរុប ឬប្រាក់ចំណូលប្រចាំខែទាំងអស់របស់អ្នក។14 SSA នឹងចាប់ផ្តើមយកប្រាក់ក្នុងរយៈពេល 60 ថ្ងៃបន្ទាប់ពីអ្នកទទួលបានសេចក្តីជូនដំណឹងអំពីការបង់ប្រាក់លើសចំនួននោះ។ អ្នកតែងតែអាចធ្វើការចរចាអំពីអត្រាតម្លៃខុសគ្នានៃការបង់ប្រាក់នៅគ្រប់ពេលវេលាទាំងអស់។ ឧទាហរណ៍ អ្នកអាចសួរសំណួរទៅ SSA ថាតើអ្នកអាចបង់ប្រាក់ត្រឡប់ទៅវិញចំនួន $20 ក្នុងមួយខែបានដែរឬទេ ប្រសិនបើនេះជាចំនួនទឹកប្រាក់ដែលអ្នកអាចមានលទ្ធភាពបង់បាន។ ក៏ប៉ុន្តែ ក្នុងករណីដែលសន្តិសុខសង្គមគិតថាមានការក្លែងបន្លំណាមួយកើតឡើង ពួកគេនឹងមិនយល់ព្រមទៅលើការកាត់បន្ថយការបង់ប្រាក់នោះទេ។15
10. តើខ្ញុំអាចធ្វើការប្តឹងឧទ្ធរណ៍ចំពោះការបង់ប្រាក់លើសចំនួន និងបញ្ឈប់ការកាត់ប្រាក់មិនឲ្យកើតឡើងបានដែរឬទេ?
បាទ/ចាស អ្នកអាចធ្វើបាន។ ដើម្បីទទួលបាន SSI របស់អ្នកដោយពុំមានការប្រែប្រួល អ្នកត្រូវផ្ញើបណ្តឹងឧទ្ធរណ៍របស់អ្នកក្នុងរយៈពេល 10 ថ្ងៃបន្ទាប់ពីទទួលបានការជូនដំណឹងអំពីការបង់ប្រាក់លើសចំនួននេះ។ 16 SSA នឹងធ្វើការគណនាថាអ្នកនឹង “ទទួលបាន” សេចក្តីជូនដំណឹងមិនលើសពីប្រាំថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃការជូនដំណឹងនេះនោះទេ។ ឧទាហរណ៍ ប្រសិនបើកាលបរិច្ឆេទនៃការជូនដំណឹងរបស់អ្នកចុះថ្ងៃទី1 ខែមករា SSA នឹងសន្មតថាអ្នកទទួលបានសេចក្តីជូនដំណឹងនេះនៅថ្ងៃទី5 ខែមករា ត្រូវដាក់បណ្តឹងឧទ្ធរណ៍របស់អ្នកនៅត្រឹមថ្ងៃទី15 ខែមករា។ ប្រសិនបើអ្នកប្តឹងឧទ្ធរណ៍ក្នុងរយៈពេល 10 ថ្ងៃ នោះ SSA នឹងមិនធ្វើការកាត់ចំនួនបន្ថយអត្ថប្រយោជន៍របស់អ្នកនោះទេ រហូតដល់មានការធ្វើសេចក្តីសម្រេចមួយ។ ប្រសិនបើអ្នកមិនបានប្តឹងឧទ្ធរណ៍ក្នុងរយៈពេល 10 ថ្ងៃទេ អ្នកអាចបន្តស្នើសុំបណ្តឹងឧទ្ធរណ៍ក្នុងរយៈពេល 60 ថ្ងៃបន្ទាប់ទទួលបានការជូនដំណឹងអំពីការបង់ប្រាក់លើសចំនួននេះ។17 ក៏ប៉ុន្តែចំនួន SSI របស់អ្នក នឹងត្រូវកាត់បន្ថយក្នុងអំឡុងពេលនៃបណ្តឹងឧទ្ធរណ៍នេះ។ សូមមើលសំណួរ 12 និង 18 សម្រាប់ព័ត៌មានស្តីពីការដាក់បណ្តឹងឧទ្ធរណ៍។ សម្រាប់ព័ត៌មានបន្ថែមស្តីពីជំហាននៃការដាក់បណ្តឹងឧទ្ធរណ៍ សូមមើលឯកសារបោះពុម្ពផ្សាយរបស់ SSA ស្តីពីបណ្តឹងឧទ្ធរណ៍ សូមស្វែងរកនៅ៖ https://www.ssa.gov/ssi/text-appeals-ussi.htm ។
11. តើខ្ញុំអាចធ្វើអ្វីបានខ្លះដើម្បីចៀសវាងការបង់ប្រាក់សងទៅ SSA សម្រាប់ការបង់ប្រាក់លើសចំនួននេះ?
មានវិធីខុសគ្នាចំនួនប្រាំក្នុងការព្យាយាមចៀសផុតពីការបង់ប្រាក់សងទៅ SSA វិញ៖ ស្នើសុំការពិចារណាឡើងវិញ (បណ្តឹងឧទ្ធរណ៍) ការស្នើសុំការលើកលែងសំណងសម្រាប់ការបង់ប្រាក់លើសចំនួន (ការស្នើសុំលើកលែង) បណ្តឹងឧទ្ធរណ៍ និងសំណើសុំការលើកលែង (រួមគ្នា) ការបង់ប្រាក់សម្របសម្រួល និងការក្ស័យធន។ ជម្រើសនីមួយៗ មានការពន្យល់ដូចខាងក្រោម។
12. តើពេលណាដែលសមស្របសម្រាប់ខ្ញុំធ្វើការដាក់បណ្តឹងឧទ្ធរណ៍?
ដាក់បណ្តឹងឧទ្ធរណ៍ ប្រសិនបើ៖18
- សេចក្តីជូនដំណឹងអំពីការបង់ប្រាក់លើសចំនួន ចែងអំពីប្រាក់ចំណូលរបស់អ្នកពុំត្រឹមត្រូវ។
- សេចក្តីជូនដំណឹងអំពីការបង់ប្រាក់លើសចំនួន ចែងអំពីចំនួនអត្ថប្រយោជន៍របស់អ្នកពុំត្រឹមត្រូវ។
- អ្នកពុំជឿថា អ្នកជំពាក់ប្រាក់ច្រើនដូចដែល SSA បាននិយាយថាអ្នកជំពាក់នោះទេ។
- អ្នកជឿជាក់ថា អ្នកពុំទទួលបានការបង់ប្រាក់លើសចំនួនពីមុនមកនោះទេ។ ឬ
- អ្នកពុំមែនជាអ្នកទទួលខុសត្រូវសម្រាប់ការសងប្រាក់ត្រឡប់ទៅវិញនោះទេ (ឧ.ទា. ប្រសិនបើអ្នកជាអ្នកទទួលប្រាក់ជំនួស សហព័ទ្ធ ។ល។)19
យើងសូមណែនាំឲ្យអ្នកស្នើសុំការគិតពិចារណាសាជាថ្មីតាមរយៈ “កិច្ចប្រជុំក្រៅផ្លូវការ” ដើម្បីឲ្យអ្នកអាចជួបជាមួយអ្នកណាម្នាក់ពី SSA ដើម្បីធ្វើការត្រួតពិនិត្យករណីរបស់អ្នកជាមួយអ្នក។20 ប្រសិនបើអ្នកមិនយល់ថាហេតុអ្វីបានជា SSA និយាយថាអ្នកទទួលការបង់ប្រាក់លើសចំនួន បុគ្គលិករបស់ SSA នឹងអាចពន្យល់មូលហេតុនេះដល់អ្នក។
ប្រសិនបើហួសពេល 60 ថ្ងៃនៃការដាក់បណ្តឹងឧទ្ធរណ៍ អ្នកនៅតែអាចដាក់បណ្តឹងឧទ្ធរណ៍បានដដែល ប្រសិនបើអ្នកមាន “មូលហេតុត្រឹមត្រូវ”។21
13. តើអ្វីទៅជាការលើកលែង ហើយតើពេលណាដែលសមស្របសម្រាប់ខ្ញុំដើម្បីដាក់បណ្តឹងសុំការលើកលែង?
ការលើកលែង គឺជាការទទួលស្គាល់ថា អ្នកពិតជាមានការបង់ប្រាក់លើសចំនួនមែន ហើយអ្នកស្នើសុំមិនធ្វើការសងប្រាក់នោះត្រឡប់ទៅវិញ។ អ្នកមិនចាំបាច់ត្រូវធ្វើការសងប្រាក់ត្រឡប់ទៅវិញនោះទេ22 ប្រសិនបើ SSA ផ្តល់ការអនុញ្ញាតដល់ការស្នើសុំការលើកលែងរបស់អ្នក។ ប្រសិនបើ SSA បដិសេធសំណើសុំការលើកលែងរបស់អ្នក អ្នកអាចដាក់បណ្តឹងឧទ្ធរណ៍ចំពោះការបដិសេធនេះ។23
ការស្នើសុំការលើកលែងចំពោះការបង់ប្រាក់លើសចំនួន បានតែក្នុងករណីដែលអ្នកឯកភាពថា អ្នកមានការបង់ប្រាក់លើសចំនួនតែប៉ុណ្ណោះ ឬអ្នកបានចាញ់ក្នុងបណ្តឹងឧទ្ធរណ៍ក្នុងការជំទាស់នឹងវត្តមាននៃការបង់ប្រាក់លើសចំនួន។ ការដាក់ពាក្យសុំការលើកលែង អាចមានន័យថា អ្នកទទួលស្គាល់ថាការបង់ប្រាក់លើសចំនួនពិតជាមានប្រាកដមែន។
នៅពេលស្នើសុំការលើកលែង អ្នកត្រូវបង្ហាញថាចំនួនប្រាក់លើសចំនួននោះ មិនមែនជាកំហុសរបស់អ្នក និងត្រូវអនុវត្តតាមចំណុចណាមួយដូចខាងក្រោម៖24
- វាអាចមានបញ្ហាធ្ងន់ធ្ងរផ្នែកហិរញ្ញវត្ថុក្នុងការសងប្រាក់ត្រឡប់ទៅវិញ (អ្នកត្រូវការប្រាក់ដើម្បីចំណាយលើការរស់នៅប្រចាំថ្ងៃរបស់អ្នក)។ ត្រូវត្រៀមខ្លួនជាស្រេចដើម្បីប្រគល់វិក្កយបត្រដើម្បីបង្ហាញថា វិក្កយបត្រចំណាយប្រចាំខែរបស់អ្នកបានប្រើប្រាស់ប្រាក់ចំណូលទាំងអស់របស់អ្នក។25
- ប្រសិនបើអ្នកនៅបន្តទទួលបាន SSI ការសងប្រាក់អាចរារាំងដល់ហេតុផលដែល SSI ត្រូវបានបង្កើតឡើង។ នេះគឺជារឿងពិតនៅពេលដែលប្រាក់ចំណូលមិនលើសពីការកំណត់អត្ថប្រយោជន៍ SSI/SSP អប្បបរមា បូកនឹង $85។26
- ឧទាហរណ៍ ការសងប្រាក់នឹង “ប្រឆាំងនឹងសមធម៌ និងមនសិការល្អ” ករណីដែលអ្នកបានពឹកផ្អែកលើការចំនួនទឹកប្រាក់ SSI របស់អ្នក ក្រោយមកទើបដឹងមានភាពមិនត្រឹមត្រូវ ហើយបានលះបង់សិទ្ធិដ៏មានតម្លៃរបស់អ្នក ឬធ្វើឲ្យស្ថានភាពរបស់អ្នកកាន់ប្រែប្រួលកាន់តែធ្ងន់ធ្ងរឡើង។27
- អ្នកមានធនធានច្រើនចំនួន $50 ឬតិចជាងនេះ រួមទាំងធនធាននានាដែលបានកំណត់ ហើយនេះគឺជាមូលនៃការបង់ប្រាក់លើសចំនួនតែមួយគត់។ សំណើសុំការលើកលែងរបស់អ្នក នឹងទទួលបានការអនុម័តយល់ព្រម លើកលែងតែអ្នកមានចេតនា ឬមានបំណងក្នុងការមិនរាយការណ៍អំពីធនធាននានារបស់អ្នក ឬតម្លៃនៃធនធានរបស់អ្នកឲ្យបានទាន់ពេលវេលា ឬត្រឹមត្រូវ28 ឬ
- ចំនួនប្រាក់បង់លើសមានចំនួន $1000.01 ឬតិចជាងនេះ។29 ប្រាក់នេះអាចត្រូវបានប្រើប្រាស់សម្រាប់រយៈពេលនៃការបង់ប្រាក់លើសចំនួនមួយលើកៗ។ នេះមានន័យថា រយៈពេលនៃការបង់ប្រាក់លើសចំនួនដាច់ដោយឡែកពីគ្នា ពុំត្រូវបានដាក់បន្ថែមរួមគ្នាដើម្បីធ្វើការគណនាថាតើចំនួនប្រាក់បង់លើសនោះតិចជាង $1000.01 ដែរឬអត់។
អ្នកអាចស្នើសុំការលើកលែងសម្រាប់ផ្នែកណាមួយនៃការបង់ប្រាក់លើសចំនួន។ ឧទាហរណ៍ អ្នកមិនបានរាយការណ៍ពីការផ្លាស់ប្តូរនៅក្នុងរយៈពេល 10 ថ្ងៃដំបូងនៃខែបន្ទាប់ ប៉ុន្តែបានធ្វើការរាយការណ៍នៅមុនដំណាច់ខែនេះ។ អ្នកអាចស្នើសុំការលើកលែងនៃការបង់ប្រាក់លើសចំនួននេះ លើកលែងតែការបង់ប្រាក់លើសចំនួនសម្រាប់ខែទីមួយ។30
អ្នកអាចទទួលបានទម្រង់ស្នើសុំការលើកលែងដោយទៅកាន់ការិយាល័យ SSA ដោយទូរសព្ទទៅ SSA និងស្នើសុំពួកគេឲ្យផ្ញើទម្រង់បែបបទនេះមួយច្បាប់មកអ្នកតាមប្រៃសណីយ៍ ឬពីគេហទំព័ររបស់ SSA នៅ៖ http://www.ssa.gov/online/ssa-632.pdf។
14. តើមានពេលកំណត់សម្រាប់ការស្នើសុំការលើកលែងដែរឬទេ?
ពុំមានពេលកំណត់សម្រាប់ការស្នើសុំការលើកលែងនោះទេ។ អ្នកអាចស្នើសុំការលើកលែងបានគ្រប់ពេលវេលាទាំងអស់។ អ្នកក៏អាចស្នើសុំការលើកលែងបន្ទាប់ពីអ្នកបានសងប្រាក់បង់លើសចំនួនរួចរាល់។31 បន្ទាប់ពីអ្នកដាក់ពាក្យស្នើសុំការលើកលែង SSA នឹងធ្វើការត្រួតពិនិត្យសំណើរបស់អ្នកជាថ្មីម្តងទៀត និងអាចធ្វើសេចក្តីសម្រេចតាមការចង់បាន ឬរៀបចំកិច្ចប្រជុំជាមួយអ្នក ប្រសិនបើពុំអាចធ្វើសេចក្តីសម្រេចតាមការចង់បាននោះទេ។32 អ្នកក៏អាចដាក់បណ្តឹងឧទ្ធរណ៍ចំពោះការបដិសេធលើការស្នើសុំការលើកលែងផងដែរ។
15. ប្រសិនបើអ្នកស្នើសុំការលើកលែង តើ SSA នឹងធ្វើការសម្រេចចិត្តថាតើខ្ញុំគ្មានកំហុសមែនឬទេ?
SSA នឹងធ្វើការពិចារណាថាតើអ្នក “គ្មានកំហុស” ដោយពិនិត្យមើលថាតើអ្នក៖33
- បានយល់ដឹងពីកាតព្វកិច្ចក្នុងការសងប្រាក់លើសចំនួនដែលអ្នកមិនគួរបានទទួលនោះ។
- បានយល់ដឹងថាអ្នកមានប្រាក់បង់លើសចំនួននៅត្រឹមពេលដែលរឿងនេះបានកើតឡើង។
- បានយល់ដឹងពីលក្ខខណ្ឌតម្រូវនៃការរាយការណ៍របស់ SSA។ SSA នឹងពិនិត្យមើលសមត្ថភាពអំណានរបស់អ្នក កម្រិតនៃការអប់រំ ថាតើភាសាអង់គ្លេសជាភាសាទីពីររបស់អ្នក ឬថាតើអ្នកមានពិការភាពដែលធ្វើឲ្យមានការលំបាកក្នុងការយល់ដឹងពីអ្វីៗគ្រប់យ៉ាងដែរឬទេ។
- បានយល់ព្រមក្នុងការរាយការណ៍ពីព្រឹត្តិការណ៍ដែលជះឥទ្ធិពលដែលចំនួនអត្ថប្រយោជន៍របស់អ្នក ឬសិទ្ធិទទួលបានសេវារបស់អ្នក។
- បានដឹងអំពីព្រឹត្តិការណ៍នានាដែលគប្បីត្រូវធ្វើការរាយការណ៍។
- បានព្យាយាមអនុវត្តតាមលក្ខខណ្ឌតម្រូវនានានៃការរាយការណ៍
- បានអនុវត្តតាមលក្ខខណ្ឌតម្រូវនានានៃការរាយការណ៍។
- មានសមត្ថភាពនិងឱកាសក្នុងការអនុវត្តតាមលក្ខខណ្ឌតម្រូវនានានៃការរាយការណ៍។
- បានទទួលព័ត៌មានមិនត្រឹមត្រូវ ឬព័ត៌មានមិនពិតពីប្រភពផ្លូវការ ដូចជាបុគ្គលិករបស់ SSA ឯកសារបោះពុម្ពផ្សាយ។ល។ និង
- បានដឹងពីតម្រូវការក្នុងការរាយការណ៍អំពីព្រឹត្តិការណ៍ណាមួយ ប៉ុន្តែជឿជាក់ថាវាមានសារៈសំខាន់ខ្លាំង និងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ចំនួនអត្ថប្រយោជន៍ ឬសិទ្ធិទទួលបានរបស់អ្នក។
ចំណាំ៖ ប្រសិនបើ SSA ពុំអាចចង្អុលបង្ហាញភស្តុតាង និងឯកសារអំពីមូលហេតុនៃការបង់ប្រាក់លើសចំនួន ឬពុំអាចផ្តល់ការពន្យល់ពេញលេញណាមួយអំពីការពិតនៃការបង់ប្រាក់លើសចំនួន អ្នកត្រូវចាត់ទុកថាគ្មានកំហុសនោះទេ។34
16. តើស្ថិតនៅក្រោមកាលៈទេសៈអ្វីខ្លះ ដែល SSA អាចធ្វើការបដិសេធសំណើសុំការលើកលែង ដោយសារគេបានកំណត់ថាខ្ញុំមានកំហុស?
អ្នកអាចត្រូវបានកំណត់ថា “មានកំហុស” ពាក់ព័ន្ធទៅនឹងការបង់ប្រាក់លើសចំនួន នៅពេលការបង់ប្រាក់ពុំបានត្រឹមត្រូវកើតឡើងដោយសារមូលហេតុណាមួយដូចខាងក្រោម៖35
- អ្នកពុំបានផ្តល់ព័ត៌មានដល់ SSA ចំពោះព័ត៌មានដែលអ្នកគប្បីត្រូវផ្តល់ជូន។ ឧទាហរណ៍ អ្នកពុំបានរាយការណ៍ពីព័ត៌មានដែលមានរៀបរាប់នៅក្នុងសំណួរទី 4។
- អ្នកបានដឹងថា អ្នកផ្តល់ព័ត៌មានពុំត្រឹមត្រូវដល់ SSA។
- អ្នកបានទទួលប្រាក់ និងចេញមូលប្បទានបត្រទ្វេដង។
- អ្នកទទួលបានការបង់ប្រាក់លើសចំនួនស្រដៀងគ្នានេះកាលពីមុន។ ឬ
- អ្នកទទួលបានការបង់ប្រាក់ដោយមានលក្ខខណ្ឌ និងពុំបានអនុវត្តតាម។ ការបង់ប្រាក់តាមលក្ខខណ្ឌ គឺត្រូវធ្វើឡើងដោយ SSA នៅពេលអ្នកចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងបានយល់ដឹងអំពីផលប៉ះពាល់នានា (ឧទាហរណ៍ ធ្វើការសងប្រាក់ទៅ SSA) ប្រសិនបើលក្ខខណ្ឌជាក់លាក់មួយចំនួនពុំអាចអនុវត្តបាន។
- ឧទាហរណ៍៖ នៅថ្ងៃទី1 ខែមករា អ្នកទទួលប្រាក់ SSI យល់ព្រមជាលាយលក្ខណ៍អក្សរក្នុងការចំណាយឲ្យអស់ធនធានរហូតដល់ $2,000 នៅត្រឹមថ្ងៃទី31 ខែមីនា និងទទួលបានការណែនាំថាប្រសិនបើគាត់ពុំបានធ្វើវានៅត្រឹមថ្ងៃទី31 ខែមីនានោះទេ គាត់នឹងត្រូវធ្វើការសងមូលប្បទានបត្រ SSI ចាប់ពីថ្ងៃទី1 ខែមករា រហូតដល់ថ្ងៃទី31 ខែធ្នូ។ ប្រសិនបើគាត់មិនបានសងប្រាក់ត្រឡប់មកវិញនៅត្រឹមថ្ងៃទី31 ខែមីនា គាត់នឹងមានប្រាក់បង់លើសចំនួន ហើយនឹងត្រូវចាត់ទុកថាមានកំហុស។
កំហុស ឬការដឹងរឿងពីអ្នកណាម្នាក់ មិនអាចចោទប្រកាន់ដល់បុគ្គលដែលស្នើសុំសម្រាប់ការលើកលែងនោះទេ។ ឧទាហរណ៍ ក្នុងករណីដែលកុមារម្នាក់ទទួលបាន SSI ការខកខាននៃឪពុកម្តាយរបស់កុមារក្នុងការរាយការណ៍អំពីព្រឹត្តិការណ៍មួយ ដែលអាចជះឥទ្ធិពលដល់ចំនួនអត្ថប្រយោជន៍ SSI របស់កុមារ ឬសិទ្ធិទទួលបានសេវា ពុំអាចអនុវត្តបានចំពោះកុមារម្នាក់នោះ។ កុមារនឹងពុំមានកំហុសអ្វីនោះទេ។ នេះមានន័យថា ឪពុកម្តាយ ក្នុងនាមជាអ្នកទទួលប្រាក់ជំនួស គឺពុំមានកំហុស និងគ្មានទំនួលខុសត្រូវសម្រាប់ការសងប្រាក់ត្រឡប់ទៅវិញនោះទេ។36
17. ប្រសិនបើខ្ញុំស្នើសុំការលើកលែង តើ SSA នឹងសម្រេចថាតើមានបញ្ហាលំបាកសម្រាប់ខ្ញុំក្នុងការសងប្រាក់ចំពោះការបង់ប្រាក់លើសចំនួននេះដែរឬទេ?
ប្រសិនបើអ្នកទទួលបាន SSI នោះ SSA នឹងធ្វើការពិចារណាដោយស្វ័យប្រវត្តិថាវាគឺជាការលំបាកសម្រាប់អ្នកក្នុងការសងប្រាក់ដែលបានបង់លើសនោះត្រឡប់ទៅវិញ។ ប្រសិនបើអ្នកពុំទទួលបាន SSI ទៀតនោះទេ អ្នកនឹងចាំបាច់ត្រូវបង្ហាញថា អ្នកគ្មានលទ្ធភាពក្នុងការសងប្រាក់ដែលបានបង់លើសត្រឡប់ទៅវិញ ផ្អែកទៅតាមប្រាក់ចំណូល និងប្រាក់ចំណាយរបស់អ្នក។ យើងសូមណែនាំឲ្យអ្នកធ្វើការភ្ជាប់មកជាមួយនូវទម្រង់ស្នើសុំការលើកលែង ឯកសារទាំងអស់ដែលអ្នកគិតថានឹងបញ្ជាក់ពីស្ថានភាពរបស់អ្នក (ឧទាហរណ៍ វិក្កយបត្រ របាយការណ៍ធនាគារ លិខិតពី SSA)។ អ្នកពុំចាំបាច់ភ្ជាប់មកជាមួយនូវសំណួរទាំងអស់នេះ ឬបំពេញសំណួរទាំងអស់នេះពាក់ព័ន្ធនឹងប្រាក់ចំណូល និងប្រាក់ចំណាយរបស់អ្នកនោះទេ ប្រសិនបើអ្នកនៅបន្តទទួលបាន SSI ដោយសារភាពលំបាកនៅតែកើតមាន។37
ប្រសិនបើអ្នកបដិសេធសំណើសុំលើកលែងដោយសារ SSA និយាយថាវានឹងគ្មានការលំបាកអ្វីក្នុងការសងប្រាក់ដែលបានបង់លើសត្រឡប់ទៅវិញ ហើយអ្នកមានការប្រែប្រួលក្នុងការកាលៈទេសៈណាមួយ (ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមានសភាពកាន់តែធ្ងន់ធ្ងរឡើង) អ្នកអាចបង្ហាញថា វានឹងមានការលំបាកក្នុងការសងប្រាក់ដែលបានបង់លើសត្រឡប់ទៅវិញ។
18. តើក្នុងកាលៈទេសៈបែបណាដែលវាសមស្របសម្រាប់ខ្ញុំដាក់បណ្តឹងឧទ្ធរណ៍ និងសំណើសុំលើកលែង (ទាំងពីររួមគ្នា)?
ប្រសិនបើអ្នកពុំច្បាស់ថាត្រូវធ្វើអ្វី សូមដាក់បណ្តឹងឧទ្ធរណ៍ក្នុងរយៈពេល 60 ថ្ងៃ និងស្នើសុំការលើកលែង។ SSA ត្រូវធ្វើដំណើរការបណ្តឹងឧទ្ធរណ៍ជាមុនសិន។38
19. តើអ្វីទៅជាការបង់ប្រាក់បែបសម្របសម្រួល?
អ្នកអាចស្នើសុំបង់ប្រាក់ដល់ SSA នូវចំនួនប្រាក់តិចជាមុន ជាជាងចំនួនប្រាក់សរុបជំពាក់ជាប្រាក់ទូទាត់គ្រប់ចំនួន។39 កត្តានានាដែល SSA នឹងយកមកពិចារណា រួមមាន៖
- សមត្ថភាពរបស់អ្នកក្នុងការបង់ប្រាក់បំណុលទាំងស្រុង។
- លទ្ធភាពនៃការកែតម្រូវក្នុងពេលបច្ចុប្បន្ន ឬក្នុងពេលអនាគត។
- ចំនួនទឹកប្រាក់ដែលអ្នកផ្តល់ជូនទល់នឹងចំនួនទឹកប្រាក់ដែលអ្នកជំពាក់។
- ការទូទាត់សម្របសម្រួលផ្សេងទៀតដែលអ្នកបានទទួល និងកាលៈទេសៈមួយចំនួនជុំវិញរឿងទាំងនេះ។ និង
- ការចំណាយចំពោះ SSA ក្នុងការនាំករណីអ្នកទៅកាន់តុលាការដើម្បីទាមទារប្រាក់ដែលបានបង់លើស។
20. តើខ្ញុំអាចដាក់ពាក្យសម្រាប់ការក្ស័យធន ដើម្បីលើកលែងប្រាក់ដែលបានបង់លើសរបស់ SSI ដែរឬទេ?
បាទ/ច៎ា។ អ្នកអាចប្តឹងតុលាការអសាធនភាពដើម្បីដាក់បញ្ចូលប្រាក់ដែលបានបង់លើស SSI ថាជាបំណុលគ្មានការធានា ដែលអាចធ្វើការលើកលែងបាន។40 ប្រសិនបើអ្នកចង់អនុវត្តវិធីសាស្ត្រនេះ អ្នកគប្បីធ្វើការពិភាក្សាគ្នាជាមួយអ្នកណាម្នាក់ដែលមានជំនាញក្នុងច្បាប់ស្តីពីការក្ស័យធន។
21. តើខ្ញុំអាចចៀសវាងការបង់ប្រាក់លើសចំនួនក្នុងពេលអនាគតបានដោយរបៀបណា?
- រាយការណ៍ពីការផ្លាស់ប្តូរទាំងអស់នៅក្នុងជីវិតរបស់អ្នកដែលអាចជះឥទ្ធិពលដល់អត្ថប្រយោជន៍របបសន្តិសុខសង្គមដែលអ្នកទទួលបាន ឬសិទ្ធិទទួលបានរបស់អ្នក។ វាជាការល្អប្រសើរបំផុតក្នុងការរាយការណ៍អំពីការផ្លាស់ប្តូរនានាទៅកាន់ SSA ជាលាយលក្ខណ៍អក្សរ និងរក្សាទុកសំណៅថតចម្លងនៃឯកសារដែលអ្នកបានផ្ញើតាមប្រៃសណីយ៍ ឬបានដាក់ក្នុងប្រអប់សំបុត្រ។ នៅលើសំណៅថតចម្លងរបស់អ្នក សរសេរកាលបរិច្ឆេទដែលអ្នកដាក់ឯកសារនោះនៅប្រៃសណីយ៍។ ប្រសិនបើអ្នករាយការណ៍តាមទូរសព្ទ សូមសរសេរកាលបរិច្ឆេទ ពេលវេលា និងលេខទូរសព្ទដែលអ្នកបានទូរសព្ទទៅ និងឈ្មោះរបស់បុគ្គលដែលអ្នកបានជជែកជាមួយ។
- ហាមយកប្រាក់ដែលអ្នកទទួលបានពី SSA ទៅចាយវាយ ប្រសិនបើអ្នកសង្ស័យថាអ្នកមិនគួរទទួលបានប្រាក់នេះទេ។ រាយការណ៍បញ្ហានេះទៅកាន់ SSA។ ប្រសិនបើ SSA បដិសេធមិនផ្តល់ការបញ្ជាក់ជាលាយលក្ខណ៍អក្សរជូនអ្នក សូមទំនាក់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ឬសមាជិកសភារបស់អ្នក និងស្នើសុំឲ្យបុគ្គលដែលកាន់ក្តាប់ផ្នែកបញ្ហារបបសន្តិសុខសង្គមនៅការិយាល័យនោះជួយដល់អ្នក។ ប្រសិនបើអ្នកពុំអាចប្រគល់វាត្រឡប់ទៅ SSA វិញបាន ហាមយកប្រាក់នោះទៅចាយវាយ។ រក្សាប្រាក់នោះទុកក្នុងធនាគាររបស់អ្នក រហូតដល់បញ្ហានោះត្រូវបានដោះស្រាយ។
- យល់ដឹងពីជំនួយមិនមែនហិរញ្ញវត្ថុ និងការថែទាំ (ISM) និងរបៀបដែល “ប្រាក់ចំណូលនេះ” អាចជះឥទ្ធិពលដល់ចំនួនអត្ថប្រយោជន៍របស់អ្នក ឬសិទ្ធិទទួលបានរបស់អ្នក។ សម្រាប់ព័ត៌មានបន្ថែមស្តីពី ISM សូមមើលឯកសារបោះពុម្ពផ្សាយស្តីពីប្រធានបទនេះនៅ៖
ចំណាំ៖ ប្រសិនបើអ្នកកំពុងទទួលបានទាំងប្រាក់ចំណូលរបបសន្តិសុខសង្គមសម្រាប់ជនពិការ (SSDI) និង SSI អ្នកត្រូវរាយការណ៍អំពីការផ្លាស់ប្តូរនានាទាំងទៅលើបុគ្គលិកករណី SSI និងបុគ្គលិកករណី SSDI។
22. តើនៅកន្លែងណាដែលខ្ញុំអាចទទួលបានព័ត៌មានបន្ថែមស្តីពីការចៀសវៀងការបង់ប្រាក់លើសចំនួន?
សូមចូលទៅកាន់គេហទំព័ររបស់ SSA នៅ www.ssa.gov។ ចូលទៅកាន់ “Get a Publication” បន្ទាប់មក “SSI” នៅក្នុងបញ្ជីបង្ហាញចុះក្រោម បន្ទាប់មកជ្រើសរើស “SSI Spotlights”។ អ្នកអាចជ្រើសរើសឯកសារបោះពុម្ពផ្សា SSI Spotlights ណាមួយដែលអ្នកចង់អាន។ ឯកសារបោះពុម្ពផ្សាយ SSI Spotlights រួមមាន “សិទ្ធិនិងទំនួលខុសត្រូវ” “ការរាយការណ៍ពីប្រាក់ចំណូលរកបានរបស់អ្នក” “ការរៀបចំការរស់នៅរបស់អ្នក” និងចំណុចផ្សេងៗទៀត។
- 1. 20 C.F.R. Section 416.525(a); 20 C.F.R. Section 416.537(a)
- 2. 20 C.F.R Section 416.538(a)
- 3. 20 C.F.R. Section 416.708; 20 C.F R. Section 416.714
- 4. 20 C.F.R. Section 416.708
- 5. 20 C.F.R. Section 416.570; POMS SI 02201.020 B.1
- 6. 42 U.S.C. Section 1382j(e); POMS SI 02201.005.F
- 7. 42 U.S.C. Section 1383(b); POMS SI 02201.005.F
- 8. 20 C.F.R. Section 416.537(a); POMS SI 02201.005.F
- 9. POMS SI 02201.005.G.2.c, d
- 10. POMS SI 02201.005.G.2.b
- 11. POMS SI 02201.005.G.2។
- 12. POMS SI 02201.005.G.2.a
- 13. 20 C.F.R. Section 416.558; POMS SI 02201.025
- 14. 20 C.F.R. Section 416.570; 20 C.F.R Section 416.571
- 15. 20 C.F.R. Section 416.571
- 16. 20 C.F.R. Section 416.1336(b)
- 17. 20 C.F.R. Section 416.1409
- 18. 20 C.F.R. Section 416.1408
- 19. POMS SI 02201.005
- 20. 20 C.F.R. Section 416.1413
- 21. 20 C.F.R. Section 416.1411
- 22. 20 C.F.R. Section 416.551
- 23. 20 C.F.R. Section 416.557
- 24. 20 C.F.R. Section 416.550
- 25. 42 U.S.C. Section 1383(b); 20 C.F.R. Section 416.553
- 26. Id.
- 27. 42 U.S.C. Section 1383(b); 20 C.F.R. Section 416.554
- 28. 20 C.F.R. Section 416.556; POMS SI 02260.025.C.2; SI 02260.035
- 29. 20 C.F.R. Section 416.555; POMS SI 02260.030
- 30. 20 C.F.R. Section 416.551
- 31. POMS SI 02260.001.A.3
- 32. 20 C.F.R Section 416.557
- 33. 20 C.F.R. Section 416.552
- 34. POMS SI 02260.015.B.1.b
- 35. Id.
- 36. SI 02260.010.B.3
- 37. 20 C.F.R. Section 416.553
- 38. សារ EM-10092 សប្រមាប់ករណីបនាទន់របស់ SSA កា បរញលចេទជា្រមានលៅនងៃ 12/22/2010
- 39. 20 C.F.R. Section 416.571
- 40. POMS SI 02220.040