ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ (Assisted Outpatient Treatment, AOT)៖ តើ AOT បញ្ចប់ដូចម្តេច?

ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ (Assisted Outpatient Treatment, AOT)៖ តើ AOT បញ្ចប់ដូចម្តេច?
ឯកសារបោះពុម្ពផ្សាយនេះគឺជាព្រឹត្តិបត្រព័ត៌មានដែលនិយាយអំពីរបៀបដែលអ្នកអាចបញ្ចប់ សេចក្តីបង្គាប់ AOT របស់អ្នក។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ ហៅផងដែរថា AOT គឺជាការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលបានបង្គាប់ដោយតុលាការ សម្រាប់អ្នកដែលមានពិការភាពសុខភាពផ្លូវចិត្ត។
ឯកសារបោះពុម្ពផ្សាយនេះគឺជាព្រឹត្តិបត្រព័ត៌មានដែលនិយាយអំពីរបៀបដែលអ្នកអាចបញ្ចប់ សេចក្តីបង្គាប់ AOT របស់អ្នក។
អ្នកមានសិទ្ធិទទួលបានមេធាវីម្នាក់ ប្រសិនបើខោនធីនោះបានសុំឱ្យតុលាការបង្គាប់ឱ្យអ្នកទទួលបាន AOT។ ប្រសិនបើអ្នកចង់បានមេធាវីម្នាក់ ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ អ្នកអាចសុំឱ្យចៅក្រមផ្តល់ជូនអ្នកនូវអ្នកការពារក្តីសាធារណៈម្នាក់។
ក្រោយពេលអ្នកត្រូវបានបង្គាប់ឱ្យទទួលយក AOT មានវិធីបីយ៉ាងដែល AOT អាចត្រូវបញ្ចប់។ អ្នកអាចបញ្ចប់ AOT ដោយបង្ហាញនៅឯសវនាការ ឬតាមដីកាបង្គាប់នៃអង្គច្បាប់របស់តុលាការរដ្ឋ ដែលបញ្ជាក់ថាអ្នកនៅតែមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ឬ AOT អាចចេញសេចក្តីបង្គាប់ឱ្យផុតសុពលភាព។
- សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលអ្នកត្រូវបានបង្គាប់ឱ្យទទួលបាន AOT អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “How You are Ordered Into AOT (របៀបដែលអ្នកត្រូវបានបង្គាប់ឱ្យស្ថិតនៅក្នុង AOT)។”
- សម្រាប់ព័ត៌មានបន្ថែមថាតើអ្នកនៅមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ដែរឬអត់ អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Who Can Be Ordered to AOT (អ្នកដែលអាចត្រូវបានបង្គាប់ឱ្យទទួលបាន AOT)។”
ស្នើសុំសវនាការ
- រៀងរាល់ 60ថ្ងៃម្តង ប្រធានកម្មវិធីត្រូវតែផ្តល់ការបញ្ជាក់ផ្លូវការ (ហៅថា សេចក្តីបញ្ជាក់) ថាអ្នកនៅតែមានលក្ខណៈសម្បត្តិទទួលបាន AOT។1
- ប្រសិនបើអ្នកមិនយល់ព្រម អ្នកមានសិទ្ធិស្នើសុំសវនាការតុលាការអំពីថាតើអ្នកនៅមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះដែរឬទេ។2
- ប្រធានកម្មវិធីនឹងចាំបាច់ត្រូវបង្ហាញ (បញ្ជាក់ភស្តុតាង) ថាអ្នកនៅតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT នៅក្រោមច្បាប់នេះដដែល។3
- សម្រាប់ព័ត៌មានបន្ថែមថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះ ដែរឬអត់ អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Who Can Be Ordered to AOT (អ្នកដែលអាចត្រូវបានបង្គាប់ឱ្យទទួលបាន AOT)”។
ដាក់ដីការបង្គាប់នៃអង្គច្បាប់របស់តុលាការរដ្ឋ
- អ្នកអាចដាក់ដីកាបង្គាប់នៃអង្គច្បាប់របស់តុលាការរដ្ឋបាននៅពេលដែលអ្នកជឿជាក់ថាត្រូវបានគេបង្គាប់ឱ្យទទួលយក AOT ដោយខុសច្បាប់ ឬមិនត្រឹមត្រូវ។4
- គ្រប់ពេលដែលអ្នកស្ថិតនៅក្នុង AOT អ្នកអាចដាក់ការដាក់ដីកាបង្គាប់នៃអង្គច្បាប់របស់តុលាការរដ្ឋបាន ប្រសិនបើអ្នកគិតថាអ្នកលែងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះតទៅទៀត។ នៅសវនាការតុលាការ ប្រធានកម្មវិធី AOT នឹងចាំបាច់ត្រូវបញ្ជាក់ភស្តុតាងទៅចៅក្រមថាអ្នកនៅបន្តមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
- សម្រាប់ព័ត៌មានបន្ថែមថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះ ដែរឬអត់ អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Who Can Be Ordered to AOT (អ្នកដែលអាចត្រូវបានបង្គាប់ឱ្យទទួលបាន AOT)”។
ការផុតសុពលភាពនៃសេចក្តីបង្គាប់ AOT
- វិធីចុងក្រោយដែល AOT អាចបញ្ចប់បានគឺ ប្រសិនបើរយៈពេលនៃសេចក្តីបង្គាប់តុលាការ AOT របស់អ្នកត្រូវបញ្ចប់ ហើយប្រធានកម្មវិធីមិនស្នើសុំឱ្យតុលាការបង្គាប់ឱ្យអ្នកស្ថិតនៅក្នុង AOT សម្រាប់ពេលវេលាបន្ថែមនោះទេ។
ព័ត៌មានបន្ថែម
ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែម ឬមានសំណួរ អ្នកអាច៖
- សាកសួរមេធាវីរបស់អ្នក។ អ្នកមានសិទ្ធិទទួលបានមេធាវី ប្រសិនបើខោនធីបានស្នើសុំ (បានដាក់សំណើ) ឱ្យតុលាការបង្គាប់ឱ្យអ្នកទទួលបាន AOT។ ប្រសិនបើអ្នកចង់បានមេធាវីម្នាក់ ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមសុំឱ្យចៅក្រមផ្តល់ជូនអ្នកនូវអ្នកការពារក្តីសាធារណៈម្នាក់។ អ្នកគ្រាន់តែត្រូវបង់ប្រាក់ដល់អ្នកការពារក្តីសាធារណៈប៉ុណ្ណោះ ប្រសិនបើអ្នកមានលុយបង់។
- ទាកទងទៅកាន់អ្នកតស៊ូមតិការពារសិទ្ធិរបស់អ្នកជំងឺរបស់ខោនធី។ ដើម្បីស្វែងរកអ្នកតស៊ូមតិការពារសិទ្ធិអ្នកជំងឺនៅកន្លែងដែលអ្នករស់នៅ (916) 504-5810 និងស្នើសុំអ្នកតស៊ូមតិការពារសិទ្ធិអ្នកជំងឺតាមមូលដ្ឋានរបស់អ្នក ឬចុចលើតំណភ្ជាប់នេះ៖ https://www.disabilityrightsca.org/post/patients-rights-advocacy-directory។
- ទូរសព្ទទៅកាន់អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា (Disability Rights California) តាមរយៈទូរសព្ទលេខ 800-776-5746។