ការស្វែងយល់ពីរបៀបគណនាម៉ោង IHSS
ការស្វែងយល់ពីរបៀបគណនាម៉ោង IHSS
ឯកសារបោះពុម្ពផ្សាយនេះពន្យល់ពីរបៀបគណនាម៉ោងប្រចាំខែនៃសេវាគាំពារតាមផ្ទះ (IHSS)។ ឯកសារបោះពុម្ពផ្សាយនេះសន្មតថា អ្នកបានដាក់ពាក្យស្នើសុំ IHSS រួចហើយ បានធ្វើការវាយតម្លៃនៅតាមផ្ទះដោយបុគ្គលិកសង្គមកិច្ច IHSS និងបានទទួលសេចក្តីជូនដំណឹងអំពីចំណាត់ការ (NOA) ដែលអនុម័តទៅលើចំនួនម៉ោង។ សម្រាប់ព័ត៌មានស្តីពីដំណើរការពាក្យសុំ IHSS សូមមើលសៀវភៅណែនាំលម្អិតអំពី IHSS សៀវភៅណែនាំលេខ # 5470.01។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
ឯកសារបោះពុម្ពផ្សាយនេះពន្យល់ពីរបៀបគណនាម៉ោងប្រចាំខែនៃសេវាគាំពារតាមផ្ទះ (IHSS)។1 ឯកសារបោះពុម្ពផ្សាយនេះសន្មតថា អ្នកបានដាក់ពាក្យស្នើសុំ IHSS រួចហើយ បានធ្វើការវាយតម្លៃនៅតាមផ្ទះដោយបុគ្គលិកសង្គមកិច្ច IHSS និងបានទទួលសេចក្តីជូនដំណឹងអំពីចំណាត់ការ (NOA) ដែលអនុម័តទៅលើចំនួនម៉ោង។ សម្រាប់ព័ត៌មានស្តីពីដំណើរការពាក្យសុំ IHSS សូមមើលសៀវភៅណែនាំលម្អិតអំពី IHSS សៀវភៅណែនាំលេខ # 5470.01។2
A) ព័ត៌មានសាវតារ
(1) ការផ្តល់មូលនិធិដល់ IHSS
ជាដំបូង អ្វីដែលសំខាន់នោះគឺត្រូវយល់ពីប្រភពផ្តល់មូលនិធិផ្សេងគ្នាសម្រាប់ IHSS ព្រោះថា ប្រភពផ្តល់មូលនិធិណាមួយ (ក៏ត្រូវបានស្គាល់ថាជា “កម្មវិធី”) ដែលអ្នកត្រូវបានបញ្ចូលទៅ នោះ នឹងកំណត់ពីចំនួនម៉ោង IHSS អតិបរមាប្រចាំខែ ដែលអ្នកនឹងទទួលបាន។ សូមធ្វើការកត់សម្គាល់ថា “ចំនួនម៉ោងដែលអ្នកអាចទទួលបាន” មិនមែនមានន័យថា អ្នកនឹងទទួលបានម៉ោងទាំងអស់នោះទេ។ កត្តាកំណត់ទៅលើចំនួនម៉ោងដែលអ្នកទទួលបាន នឹងត្រូវពិភាក្សានៅក្នុងឯកសារបោះពុម្ពនេះ។
មានកម្មវិធី IHSS ចំនួនបួន៖ កម្មវិធីនីមួយៗមានលក្ខណៈវិនិច្ឆ័យអំពីសិទ្ធិទទួលបានផ្សេងៗ និងចំនួនម៉ោងអតិបរមាប្រចាំខែដែលនឹងត្រូវទទួលបាន អាស្រ័យថាតើអ្នកត្រូវបានគេចាត់ទុកថាមានភាពចុះអន់ខ្សោយធ្ងន់ធ្ងរ ឬមិនធ្ងន់ធ្ងរ (ព័ត៌មានបន្ថែមពីចំណុចនេះមាននៅផ្នែកខាងក្រោម)។ កម្មវិធីទាំងនេះមាន៖
- កម្មវិធីសេវាថែទាំបុគ្គល (PCSP)
- កម្មវិធីជម្រើសបន្ថែម IHSS (IPO)
- កម្មវិធីរក្សាសេវាគាំពារតាមផ្ទះ (IHSS-R) និង
- កម្មវិធីជម្រើសទីមួយសហគមន៍ (CFCO)
អ្នកអាចស្វែងរកព័ត៌មានស្តីពីកម្មវិធីដែលអ្នកកំពុងទទួលបានដោយពិនិត្យមើលសេចក្តីជូនដំណឹងអំពីចំណាត់ការរបស់អ្នក3ដោយធ្វើការអនុម័តទៅពាក្យសុំរបស់អ្នកសម្រាប់កម្មវិធី IHSS ឬដោយសួរទៅកាន់បុគ្គលិកសង្គមកិច្ចកម្មវិធី IHSS របស់អ្នក។
តារាងខាងក្រោមនេះ បង្ហាញពីបញ្ជីឈ្មោះកម្មវិធី និងចំនួនម៉ោងអតិបរមាប្រចាំខែរបស់ IHSS៖
កម្មវិធី | ប្រសិនបើអ្នកត្រូវបានចាត់ទុកថាមានភាពចុះអន់ខ្សោយធ្ងន់ធ្ងរ (SI) – រហូតដល់៖ | ប្រសិនបើអ្នកត្រូវបានចាត់ទុកថាមិនមានភាពចុះអន់ខ្សោយធ្ងន់ធ្ងរ (NSI) –រហូតដល់៖ | សេចក្តីយោង/ប្រភពព័ត៌មាន |
---|---|---|---|
PCSP | 283 ម៉ោង/ខែ | 283 ម៉ោង/ខែ | គ្រប់ខោនធីទាំងអស់ ព័ត៌មាន ការជូនដំណឹង (ACIN) លេខ I-28-06 |
IPO | 283 ម៉ោង/ខែ | 195 ម៉ោង/ខែ | លិខិតគ្រប់ខោនធីទាំងអស់ លេខ 11-19 |
IHSS-R | 283 ម៉ោង/ខែ | 195 ម៉ោង/ខែ | ACIN I-28-06 |
CFCO | 283 ម៉ោង/ខែ | រហូតដល់ 283 ម៉ោង/ខែ | ACL 14-60 |
i. PCSP៖
ដើម្បីអាចមានសិទ្ធិទទួល PCSP បាន អ្នកត្រូវតែជាអ្នកកំពុងទទួលបានកម្មវិធី Medi-Cal4 រ៉ាប់រងពេញលេញ ហើយអ្នកផ្តល់សេវា IHSS របស់អ្នកមិនអាចជាសហព័ទ្ធ ឬឪពុកម្តាយរបស់អ្នកបានឡើយ។
ii. IPO៖
ដើម្បីអាចមានសិទ្ធិទទួលបាន IPO អ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានកម្មវិធី PCSP ដោយមូលហេតុណាមួយដូចខាងក្រោម៖
- អ្នកផ្តល់សេវា IHSS របស់អ្នកគឺជាសហព័ទ្ធ ឬឪពុកម្តាយ
- អ្នកទទួលបានប្រាក់បុរេប្រទាន5
- ឬ អ្នកទទួលបានប្រាក់ឧបត្ថម្ភសម្រាប់អាហារតាមភោជនីយដ្ឋាន។6
iii. IHSS-R៖
ដើម្បីអាចមានសិទ្ធិទទួលបាន IHSS-R អ្នកគឺមិនទទួលបាន Medi-Cal រ៉ាប់រងពេញលេញ ឬមិនទទួលបាន Medi-Cal រ៉ាប់រងពេញលេញជាមួយនឹងការចូលរួមផ្នែកហិរញ្ញវត្ថុរបស់សហព័ន្ធនោះទេ។7 ជាទូទៅ នេះមានន័យថា IHSS-R គឺសម្រាប់តែពលរដ្ឋស្នាក់នៅអចិន្ត្រៃយ៍ស្របច្បាប់ ឬបុគ្គលទាំងឡាយណាដែលកំពុងស្នាក់នៅក្នុងសហរដ្ឋអាមេរិកស្ថិតក្រោមពហិលក្ខណៈនៃនីត្យានុកូលភាព។8
iv. CFCO៖ កម្មវិធីជម្រើសទីមួយសហគមន៍
ដើម្បីអាចមានសិទ្ធិទទួលបាន CFCO អ្នកត្រូវតែមានសិទ្ធិទទួលបាន Medi-Cal ដែលចូលរួមផ្នែកហិរញ្ញវត្ថុសហព័ន្ធរ៉ាប់រងពេញលេញនិងបំពេញតាមកម្រិតនៃការថែទាំតាមមន្ទីរថែទាំ។9
ប្រសិនបើអ្នកកំពុងទទួលបានកម្មវិធី IPO ប៉ុន្តែក៏អាចទទួលបានកម្មវិធី CFCO ផងដែរនោះ សូមពិចារណាប្តូរទៅកាន់កម្មវិធី CFCO វិញ។ កម្មវិធី CFCO អនុញ្ញាតឱ្យមានម៉ោងអតិបរមាយ៉ាងច្រើនជាងនេះ (ដែលអ្នកនឹងនៅតែចាំបាច់ត្រូវបង្ហាញភស្តុតាងបញ្ជាក់ពីសិទ្ធិទទួលបាន) ហើយអ្នកអាចនឹងទទួលបានអត្ថប្រយោជន៍ពីវិធានស្តីពីភាពក្រីក្រសហព័ទ្ធ (សូមមើលឯកសារបោះពុម្ពដោយ DRC # 5392.0110 និង “លិខិតនាយកផ្នែកសុខមាលភាពគ្រប់ខោនធីទាំងអស់ លេខ 17-25។11)
(2) ភាពធ្ងន់ធ្ងរ៖
កម្មវិធី IHSS បង្កើតចំនួនម៉ោងប្រចាំខែអតិបរមា ដោយផ្អែកទៅលើថាតើអ្នកត្រូវបានចាត់ទុកថាមានភាពអន់ខ្សោយធ្ងន់ធ្ងរ (SI) ឬមិនមានភាពអន់ខ្សោយធ្ងន់ធ្ងរ (NSI)។ យោងទៅលើបទបញ្ជា IHSS មិនថាអ្នកមានភាពអន់ខ្សោយធ្ងន់ធ្ងរ ឬមិនមានភាពអន់ខ្សោយធ្ងន់ធ្ងរនោះទេ គឺត្រូវបានកំណត់ដោយបូកបញ្ចូលម៉ោងនៅក្នុងប្រភេទចំណាត់ថ្នាក់ទាំងនេះ៖ ការរៀបចំអាហារ អនាម័យចំណីអាហារ ជំនួយការដកដង្ហើម ការថែទាំពោះវៀនធំឬប្លោកនោម ការផ្តល់ចំណីអាហារ ងូតទឹកលាងសម្អាតប្រចាំថ្ងៃ ការស្លៀកពាក់ ការថែទាំពេលមានរដូវ ការសង្គ្រោះបន្ទាន់ ការបញ្ជូន ការងូតទឹក អនាម័យមាត់ធ្មេញ ការតុបតែងខ្លួន ត្រដុសស្បែក ការប្រែទីតាំង ជួយពាក់រណប សេវាអមវេជ្ជសាស្រ្ត។12
ប្រសិនបើអ្នកទទួលបានធនធានជំនួស13 ដែលផ្តល់សេវាណាមួយខាងលើ នោះម៉ោងទាំងនោះត្រូវបានដាក់បញ្ចូលនៅក្នុងការកំណត់ថាតើអ្នកទទួលមានភាពអន់ខ្សោយធ្ងន់ធ្ងរ (SI) ឬមិនធ្ងន់ធ្ងរ (NSI) ដែរឬអត់ ទោះបីជាចំនួនម៉ោងដូចគ្នាទាំងនោះមិនត្រូវបានយកមកពិចារណាទៅលើតម្រូវការ IHSS របស់អ្នកប្រើប្រាស់សេវាក៏ដោយ។14
ឧទាហរណ៍៖ ប្រសិនបើអ្នកទៅកាន់មណ្ឌលថែទាំមនុស្សចាស់ ហើយទទួលបានជំនួយនៅក្នុងអនាម័យចំណីអាហារសម្រាប់អាហារថ្ងៃត្រង់ នោះចំនួនម៉ោងប្រចាំខែកម្មវិធី IHSS របស់អ្នកនឹងមិនត្រូវបញ្ចូលជំនួយដែលអ្នកត្រូវការក្នុងការសម្អាតអនាម័យក្រោយអាហារថ្ងៃត្រង់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក៏ជំនួយអនាម័យពេលអាហារថ្ងៃត្រង់ដែលអ្នកទទួលបាននៅមណ្ឌលថែទាំមនុស្សពេញវ័យនោះ នឹងត្រូវរាប់បញ្ចូលមិនថាអ្នក “មានភាពចុះអន់ខ្សោយធ្ងន់ធ្ងរ” ឬ “មិនមានភាពអន់ខ្សោយធ្ងន់ធ្ងរ” ផងដែរ។ នេះមានន័យថាម៉ោងប្រចាំខែអតិបរមារបស់អ្នក គឺអាចមាន 283 ម៉ោង ឬ 195 ម៉ោង អាស្រ័យថាតើអ្នកត្រូវបានរកឃើញថាមាន “ភាពចុះអន់ខ្សោយធ្ងន់ធ្ងរ” ឬ “មិនមានភាពចុះខ្សោយធ្ងន់ធ្ងរ”។
អ្នកអាចត្រូវបានចាត់ចូលក្នុង SI ប្រសិនបើអ្នកទទួលបាន 20 ម៉ោង ឬ ច្រើនជាង នៅក្នុងផ្នែកខាងលើក្នុងសប្តាហ៍នីមួយៗ។15 អ្នកអាចត្រូវបានចាត់ចូលក្នុង NSI ប្រសិនបើអ្នកទទួលបានចំនួន 19 ម៉ោង ឬ តិចជាង នៅក្នុងផ្នែកខាងលើក្នុងសប្តាហ៍នីមួយៗ។
(3) ការវាយតម្លៃតាមផ្ទះ
បុគ្គលិកសង្គមកិច្ចនឹងវាយតម្លៃអ្នកដល់ផ្ទះរបស់អ្នក ដើម្បីកំណត់ឱ្យបានពីសេវាដែលអ្នកត្រូវការ ព្រមទាំងរយៈពេលដែលអ្នកត្រូវការសម្រាប់សេវានីមួយៗ។ បន្ទាប់មក ប្រសិនបើសមស្រប បុគ្គលិកសង្គមកិច្ចនឹងគណនាតាមសមាមាត្រនូវសេវាជាក់លាក់ ហើយនឹងកាត់បន្ថយម៉ោងប្រសិនបើមានធនធានជំនួសផ្សេងៗទៀតនោះ។ ការគណនាតាមសមាមាត្រ និងធនធានជំនួសត្រូវបានលើកយកមកពិភាក្សាបន្ថែមដូចខាងក្រោម។ សូមកត់សម្គាល់ថា ការគ្រប់គ្រងបង្ការអាចនឹងត្រូវគណនាតាមសមាមាត្រដោយផ្អែកទៅលើស្ថានភាពរបស់អ្នក។ សូមមើលឯកសារបោះពុម្ពដោយ DRC # 5612.06 សម្រាប់ព័ត៌មានបន្ថែម។
(4) ការគណនាតាមសមាមាត្រ
នៅពេលដែលក្នុងចំណោមសមាជិកគ្រួសារណាម្នាក់បំពេញបានលក្ខខណ្ឌទទួលបានសេវា IHSS នោះ តម្រូវការជាចំនួនម៉ោងសម្រាប់សេវានោះនឹងត្រូវគណនាទៅតាមសមាមាត្រ។16 ឧទាហរណ៍ ប្រសិនបើមានមនុស្សច្រើននាក់ទទួលបានអត្ថប្រយោជន៍ពីការផ្តល់នៃសេវាពាក់ព័ន្ធ ឬសេវាក្នុងផ្ទះ នោះចំនួនម៉ោងដែលត្រូវចំណាយរៀបចំសេវានោះនឹងត្រូវបែងចែកស្មើៗគ្នាក្នុងចំណោមអ្នកទទួលផលគ្រប់ៗគ្នា ដោយរាប់បញ្ចូលទាំងអ្នកដែលមិនទទួលបាន IHSS នៅក្នុងផ្ទះ។
ឧទាហរណ៍៖ ប្រសិនបើឪពុកម្តាយត្រូវចំណាយពេល 100 នាទី ធ្វើការងារបោកគក់ប្រចាំសប្តាហ៍សម្រាប់សមាជិកគ្រួសារទាំងអស់ប្រាំនាក់នោះ (រាប់បញ្ចូលទាំងឪពុកម្តាយ និងអ្នកទទួលផល IHSS នៅលីវ) នោះចំនួនម៉ោងដែលត្រូវបែងចែកទៅដល់អ្នកទទួលផល IHSS គឺចំនួន 20 នាទី (100 ÷ 5 = 20 នាទី)។
សេវាក្នុងផ្នែកទាំងនេះត្រូវបានគណនាតាមបែបសមាមាត្រ៖
- សេវាក្នុងផ្ទះ និងសេវាសម្អាតប្រើកម្លាំងខ្លាំង17
- សេវាពាក់ព័ន្ធនានា18 និង
- ប្រសិនបើសេវាមិនត្រូវបានផ្តល់ទៅដល់មនុស្សច្រើនជាងម្នាក់ក្នុងពេលតែមួយទេនោះ វាមិនគួរគប្បីគណនាបែបសមាមាត្រឡើយ។
ឧទាហរណ៍៖ ប្រសិនបើឪពុកម្តាយនៅក្នុងឧទាហរណ៍ខាងលើ ធ្វើការងារបោកគក់ឱ្យកូនប្រុសគាត់ (ហើយកូនប្រុសគាត់ជាអ្នកទទួលផល IHSS) ដាច់ដោយឡែក ដោយសារតែបញ្ហាពោះវៀនធំ និងប្លោកនោមនោះ ការបោកគក់នោះមិនផ្តល់អត្ថប្រយោជន៍អ្វីដល់សមាជិកក្នុងគ្រួសារផ្សេងទៀតឡើយ។ ក្នុងឧទាហរណ៍នេះ ការបោកគក់ឱ្យកូនប្រុសមិនត្រូវបានគណនាតាមសមាមាត្រក្នុងចំណោមសមាជិកគ្រួសារបួនរូបផ្សេងទៀតឡើយ។
(5) ធនធានជំនួសបាន៖
ធនធានជំនួសបានជាសេវាទាំងឡាយដូចគ្នាទៅនឹងសេវា ដែលអ្នកទទួលបានតាមរយៈកម្មវិធីផ្សេងៗ ដូចជាកម្មវិធីថែទាំមនុស្សចាស់ ឬសាលា។19 ក្រោយពីកំណត់ទៅលើចំនួននៃធនធានជំនួស ដែលអ្នកទទួលបានរួចមក បុគ្គលិកសង្គមកិច្ចនឹងកាត់បន្ថយម៉ោងនេះពីតម្រូវការសរុបដែលវាយតម្លៃរួចរបស់អ្នក។
ឧទាហរណ៍៖ អ្នករស់នៅក្នុងគ្រួសារដែលជាអ្នកផ្តល់សេវា IHSS របស់អ្នក។ អ្នកផ្តល់សេវាលាងសម្អាតក្រោយពេលអាហារព្រឹក និងអាហារល្ងាចសម្រាប់អ្នកទាំងពីអ្នក។ អ្នកទៅទទួលជំនួយសម្អាតក្រោយអាហារថ្ងៃត្រង់នៅមណ្ឌលថែទាំមនុស្សពេញវ័យពេលថ្ងៃ។ នៅក្នុងផ្នែកស្តីពីការសម្អាតក្រោយអាហារ មានជួរមួយដាក់ឈ្មោះថា “សេវាដែលអ្នកបានបដិសេធ ឬ អ្នកបានទទួលពីអ្នកផ្សេង។” នៅទីនេះ បុគ្គលិកសង្គមកិច្ចខោនធីនឹងសរុបចំនួនម៉ោងដែលបានចំណាយសម្រាប់ការសម្អាតក្រោយអាហារព្រឹក ថ្ងៃត្រង់ និងអាហារល្ងាច។ បន្ទាប់មក បុគ្គលិកសង្គមកិច្ចនឹងធ្វើការកែរតម្រូវ ឬការគណនាតាមសមាមាត្រ ពីព្រោះសេវាសម្អាតដែលអ្នកផ្តល់សេវារបស់អ្នកបានធ្វើ ផ្តល់អត្ថប្រយោជន៍ទាំងសម្រាប់អ្នកនិងអ្នកផ្តល់សេវា។ នេះមានន័យថា បុគ្គលិកសង្គមកិច្ចនឹងផ្តល់ការគណនាតាមសមាមាត្រនូវចំនួនម៉ោងដល់អ្នកនៅក្នុងខ្ទង់ “ចំនួនម៉ោងនៃសេវាអ្នកត្រូវការ។” បន្ទាប់មក បុគ្គលិកសង្គមកិច្ចខោនធី បង្ហាញពីជំនួយសម្អាតដែលអ្នកទទួលបានពីធនធានជំនួស។ ព័ត៌មាននេះត្រូវបានដាក់រាយនៅក្នុងខ្ទង់ “សេវាអ្នកបានបដិសេធ ឬ អ្នកទទួលបានពីអ្នកផ្សេង”។
- 1. តាមអ្វីដែលយើងបានដឹង នេះគឺជារូបមន្តដែលរដ្ឋប្រើប្រាស់ដើម្បីគណនាសេវា IHSS។
- 2. ឯកសារបោះពុម្ពផ្សាយរបស់ DRC “សៀវភៅណែនាំលម្អិតពីសេវាគាំពារតាមផ្ទះ” អាចរកបាននៅ៖ សៀវណែនាំលម្អិតពីសេវាគាំពារតាមផ្ទះរបស់ DRC
- 3. មើល ការផ្លាស់ប្តូរសេវាគាំពារតាមផ្ទះ (IHSS) នៅក្នុងលិខិតជូនដំណឹងអំពីចំណាត់ការ សម្រាប់គំរូ NOA។
- 4. កម្មវិធី Medi-Cal រ៉ាប់រងពេញលេញ មានន័យថា អ្នកអាចទទួលបានសេវាដែលមានទាំងអស់របស់ Medi-Cal។
- 5. ប្រាក់បុរេប្រទានគឺជាជម្រើសមួយសម្រាប់អ្នកទទួលបានកម្មវិធី IHSS ដើម្បីទទួលបានប្រាក់បុរេប្រទានសម្រាប់សេវាប្រចាំខែ ដើម្បីបង់ទៅឱ្យអ្នកផ្តល់សេវាដោយផ្ទាល់។ សម្រាប់ព័ត៌មានបន្ថែម សូមមើលឯកសារបោះពុម្ពរបស់ក្រសួងសេវាសង្គមកិច្ចរដ្ឋកាលីហ្វ័រញ៉ា កម្មវិធីសេវាគាំពារតាមផ្ទះ (IHSS) ការបង់ប្រាក់បុរេប្រទាន” សម្រាប់ព័ត៌មានបន្ថែម។ មាននៅទីនេះ៖ ប្រាក់បុរេប្រទានសម្រាប់កម្មវិធីសេវាគាំពារតាមផ្ទះ (IHSS)។
- 6. ប្រាកឧបត្ថម្ភសម្រាប់អាហារភោជនីយដ្ឋាន ត្រូវបានផ្តល់ដល់អ្នកទទួលបានកម្មវិធី IHSS ដែលមានគ្រឿងបរិក្ខារចម្អិនគ្រប់គ្រាន់នៅផ្ទះ ប៉ុន្តែពិការភាពរបស់ពួកគេធ្វើឱ្យពួកគាត់មិនអាចប្រើប្រាស់គ្រឿងបរិក្ខារទាំងនោះបាន។ MPP 30757.133(a). សូមកត់សម្គាល់ថា ប្រសិនបើអ្នកទទួលបាន Medi-Cal តាមរយៈចំណូលបន្ថែមពីរបបសន្តិសុខសង្គមនោះ ហើយអ្នកមិនមានគ្រឿងបរិក្ខារចម្អិនឬរក្សាទុកចំណីអាហារគ្រប់គ្រាន់នៅតាមផ្ទះ អ្នកគួរតែទទួលបានប្រាក់ឧត្ថម្ភសម្រាប់អាហារតាមភោជនីយដ្ឋាន តាមរយៈការផ្តល់ប្រាក់បន្ថែមពីរដ្ឋ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ACL No. 16-12 ដែលអាចរកបានពី៖ ឯកសារបោះពុម្ពផ្សាយនៃប្រព័ន្ធសៀវភៅណែនាំអំពីកិច្ចដំណើរការកម្មវិធីក្នុងតំបន់(POMS)។
- 7. រដ្ឋកាលីហ្វ័រញ៉ាផ្តល់កម្មវិធី Medi-Cal រ៉ាប់រងពេញលេញ ដោយប្រើប្រាស់លុយរបស់រដ្ឋ និងមិនមែនជាលុយរបស់សហព័ន្ធសម្រាប់ក្រុមជាក់លាក់នៃជនអន្តោប្រវេសន៍ទាំងឡាយនោះទេ។ សម្រាប់ព័ត៌មានបន្ថែម សូមមើលមជ្ឈមណ្ឌលបស្ចឹមសម្រាប់ផ្នែកច្បាប់និងភាពក្រីក្រ (Western Center for Law and Poverty) “ការទទួលបាននិងការរក្សាទុកនូវការធានារ៉ាប់រងសុខភាពសម្រាប់ពលរដ្ឋកាលីហ្វញ៉ាដែលមានចំណូលទាប៖ គោលការណ៍ណែនាំសម្រាប់ការតស៊ូមតិ” ជំពូក 1 ដែលអាចរកបាននៅ៖ ជំពូក 1៖ សិទ្ធិពេញលេញក្នុងការទទួលបាន Medi-Cal។
- 8. សម្រាប់ព័ត៌មានបន្ថែម សូមមើលកម្មវិធីសេវាថែទាំផ្ទាល់ខ្លួន IHSS កម្មវិធីឯករាជ្យភាព លើកលែងបន្ថែម និងរក្សានៅតាមផ្ទះ។
- 9. សម្រាប់ព័ត៌មានបន្ថែម សូមមើល ACL No. 14-60 អាចរកបាននៅ៖ ការអនុវត្តកម្មវិធី ជម្រើសទីមួយតាមសហគមន៍ (CFCO)។
- 10. អាចរកបាននៅ៖ កម្មវិធី Medi-Cal DRC ដើម្បីជួយអ្នកឱ្យស្នាក់នៅក្នុងផ្ទះរបស់អ្នក ឬចាកចេញពីគិលានដ្ឋានតាមផ្ទះ
- 11. អាចរកបាននៅ៖ សេវាតាមផ្ទះនិងតាមសហគមន៍ និងការផ្តល់ជូនសម្រាប់ភាពក្រីក្ររបស់សហព័ទ្ធការផ្ដល់ជូន។
- 12. MPP 30-7-1(s)(1)(A)-(D) សៀវភៅណែនាំពីគោលនយោបាយ និងបែបបទនានាមាននៅទីនេះ៖ ស្តង់ដាសេវាសង្គម - ជំពូក 30-700 កម្មវិធីសេវាលេខ 7៖ IHSS និង ស្តង់ដាសេវាសង្គម - កម្មវិធីសេវា លេខ 7៖ ការកំណត់តម្លៃកម្មវិធី IHSS។
- 13. ធនធានជំនួសមានលក្ខណៈដូចគ្នាទៅនឹងសេវា IHSS ដែរ ដោយអ្នកទទួលបានតាមរយៈកម្មវិធីផ្សេងៗ។ MPP 30-757.171(a)(2), និង MPP 30-763.611។
- 14. MPP 30-701(s)(1), 30-763.5, 30-761.273
- 15. MPP 30-701(s)(1)
- 16. MPP 30-763.32.
- 17. MPP 30-763.31
- 18. MPP 30-763.32. សេវាពាក់ព័ន្ធនានា រាប់បញ្ចូលទាំងការរៀបចំអាហារ សម្អាតក្រោយបរិភោគអាហារ ការបោកគក់ប្រចាំថ្ងៃ ការទិញអីវ៉ាន់ សម្រាប់អាហារ និងការដើរទិញអីវ៉ាន់/ដំណើរជិតៗ។
- 19. MPP 30-757.171(a)(2), MPP 30-763.611