ការកំណត់សិទ្ធិទទួលបានក្រោមកម្មវិធីកម្រិតភាពក្រីក្ររបស់សហព័ន្ធ (ABD FPL) Medi-Cal សម្រាប់មនុស្សចាស់ ជនពិការភ្នែក និងជនពិការ

Publications
#5450.06

ការកំណត់សិទ្ធិទទួលបានក្រោមកម្មវិធីកម្រិតភាពក្រីក្ររបស់សហព័ន្ធ (ABD FPL) Medi-Cal សម្រាប់មនុស្សចាស់ ជនពិការភ្នែក និងជនពិការ

កម្មវិធី ABD FPL គឺជាកម្មវិធី Medi-Cal ដែលមានវិសាលភាពពេញ
​លេ​ញ និងគ្មានការចែករំលែកការចំណាយសម្រាប់មនុស្សដែលមាន​អាយុលើ​ស​ពី 65 ឆ្នាំ ឬអ្នកដែលមានពិការភាព។  វាមានដែនកំណត់ប្រាក់ចំណូលខ្ពស់ជាងកម្មវិធី Non-Magi Medi-Cal ផ្សេងទៀត។

Important:
We know it can be helpful to print our resources, but we regularly update our resources. For that reason, please use the online version for the most up-to-date information.
This document was printed on:  

Access the online version using this link:  

Disclaimer:This publication is legal information only and is not legal advice about your individual situation. It is current as of the date posted. We try to update our materials regularly. However, laws are regularly changing. If you want to make sure the law has not changed, contact DRC or another legal office. Resources we link to from external sites will generally be in English.

កម្មវិធី ABD FPL គឺជាកម្មវិធី Medi-Cal ដែលមានវិសាលភាពពេញ
​លេ​ញ និងគ្មានការចែករំលែកការចំណាយសម្រាប់មនុស្សដែលមាន​អាយុលើ​ស​ពី 65 ឆ្នាំ ឬអ្នកដែលមានពិការភាព។  វាមានដែនកំណត់ប្រាក់ចំណូលខ្ពស់ជាងកម្មវិធី Non-Magi Medi-Cal ផ្សេងទៀត។

ឯកសារបោះពុម្ពផ្សាយ និងសន្លឹកកិច្ចការដែលភ្ជាប់មកជាមួយនេះអាច​ត្រូវ​បានប្រើប្រាស់ដើម្បីកំណត់សិទ្ធិទទួលបានក្រោមកម្មវិធី ABD FPL ក្នុង​នាមជាបុគ្គល ប្តីប្រពន្ធ ឬបុគ្គលនៅក្នុងគ្រួសារមួយ។ 

សន្លឹកកិច្ចការមានលំដាប់ដូចខាងក្រោម៖

ដែនកំណត់ប្រាក់ចំណូលសម្រាប់កម្មវិធី ABD FPL គឺ៖ បុគ្គល $1,801 ប្តីប្រពន្ធ 2,433។1 ប្រាក់ចំណូលគឺជាអ្វីៗ​ដែល​ទទួល​បាន​​ក្នុងមួយខែ ដែលអាចប្រើប្រាស់សម្រាប់ផ្គត់ផ្គង់អាហារ និងទីជម្រក។  ប្រាក់ចំណូលក្លាយជាទ្រព្យសកម្មនៅថ្ងៃទី 1 នៃខែបន្ទាប់។  Medi-Cal មិនរាប់ទ្រព្យសកម្មនៅពេលកំណត់សិទ្ធិទទួលបានគម្រោង Medi-Cal ទេ។2 ឧទាហរណ៍នៃទ្រព្យសកម្មគឺជារបស់​ដែលអ្នក​មានដូចជាផ្ទះ ឡាន ប្រាក់នៅក្នុងធនាគារ ឬគណនីចូលនិវត្តន៍។

​សម្គាល់៖ មនុស្សភាគច្រើនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានគម្រោង ABD FPL Medi-Cal ក៏អាចមានសិទ្ធិទទួលបានប័ណ្ណអាហារផង​ដែរ។ ប្រសិនបើអ្នកមានប័ណ្ណអាហារ – ឥឡូវនេះហៅថាកម្មវិធី CalFresh – អ្នក​ទទួលបានកាតប្លាស្ទិកសម្រាប់ប្រើដូចជា ATM ឬប័ណ្ណឥណពន្ធ​ដើម្បី​ទិញអាហារ។ មានវិធានពិសេស និងការកាត់កងបន្ថែមដើម្បីជួយមនុស្សចាស់ (អាយុ 60 ឆ្នាំឡើងទៅ) និងជនពិការឲ្យទទួលបានកម្មវិធី CalFresh។

អ្នកអាចទាក់ទងផ្នែកសុខុមាលភាពខោនធីរបស់អ្នក ឬបុគ្គលិកផ្នែក​សិ​ទ្ធិទទួលបានគម្រោង Medi-Cal ឬ IHSS នៃខោនធីរបស់អ្នក ដើម្បីសួរ​ព័ត៌​​មានបន្ថែម។ អ្នកក៏ប្រហែលជាចង់ទាក់ទងជំនួយផ្នែកច្បាប់ក្នុងតំបន់របស់អ្នកសុំជំនួយផងដែរ។ អង្គការ Disability Rights California មិនមានជំនាញក្នុងសិទ្ធិទទួល​បាន​កម្មវិធី CalFresh ទេ។

តើមានអ្វីកើតឡើងប្រសិនបើប្រាក់ចំណូលដែលអាចរាប់បានរបស់អ្នកខ្ពស់ពេកមិនអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចែករំលែក​កា​រចំណាយលើ Medi-Cal ក្រោមកម្មវិធី ABD FPL?

"ប្រាក់ចំណូលសុទ្ធដែលអាចរាប់បាន" របស់អ្នកគឺជាប្រាក់ចំណូល​ដែលនៅ​សល់បន្ទាប់ពីការលើកលែង និងការកាត់កងដែលអាចអនុញ្ញាតបានត្រូវ​បានអនុវត្ត ដូចជាការកាត់ប្រាក់ចំណូលរកបានពីការងារ និង​ប្រាក់​ចំណូល​រកបានពី​ប្រ​ភព​ផ្សេងក្រៅពីការងារ។

ប្រសិនបើប្រាក់ចំណូលដែលអាចរាប់បានសុទ្ធរបស់អ្នកគឺខ្ពស់ជាងដែនកំណត់ប្រាក់ចំណូលដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធី ABD FPL នោះអ្នកអាច៖

  • មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធី ABD FPL ក្នុងនាមជាបុ​គ្គល​តែម្នាក់ ដោយទិញធានារ៉ាប់រងសុខភាពបន្ថែម។
  • មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធី ABD FPL ក្នុងនាមជាប្តី​ប្រពន្ធ ដោយទិញធានារ៉ាប់រងសុខភាពបន្ថែម ឬ
  • ដាក់ពាក្យសុំកម្មវិធី 250%Working Disabled Program។

ទន្ទឹមនឹងនេះផងដែរ ខោនធីត្រូវតែពិនិត្យមើលសិទ្ធិទទួលបាន​របស់អ្នក​សម្រាប់កម្មវិធី Medi-Cal ទាំងអស់ ដែលអ្នកអាចមានលក្ខណៈសម្បត្តិ​គ្រប់​គ្រាន់ក្នុងការទទួលបាន។ នេះអាចរួមមាន

  • កម្មវិធី Pickle
  • កម្មវិធី Disabled Adult Child (DAC) ឬ
  • កម្មវិធី Aged, Blind, and Disabled (ABD) Medically Needy (MN)។

ក៏មានឧបករណ៍ផ្សេងទៀតដែលខោនធីអាចប្រើដើម្បីជួយអ្នកបង្កើតសិទ្ធិទទួលបានគម្រោង Medi-Cal ផងដែរ។ ទាំងនេះខ្លះគឺ៖

  • កម្មវិធីថែទាំរយៈពេលវែង (LTC) Medi-Cal ជាមួយសហព័ទ្ធសហគមន៍ – បទប្បញ្ញត្តិកាត់បន្ថយភាពក្រីក្ររបស់សហព័ទ្ធ
  • កម្មវិធីថែទាំរយៈពេលវែង (LTC) Medi-Cal ជាមួយឪពុកម្តាយ ឬសហ​ព័ទ្ធ– កម្មវិធីលះបង់សេវាកម្មតាមផ្ទះ និងសហគមន៍ (HCBS) ឬ
  • គម្រោងអាហារដ្ឋាន – លើកលែងប្រាក់ចំណូលសម្រាប់អ្នកធ្វើការដែល​មាន​គម្រោងអាហារដ្ឋាន។

ផ្នែកនៅសល់នៃឯកសារបោះពុម្ពផ្សាយនេះនឹងពណ៌នាអំពីចំណុចពី a ដល់ចំណុច i ដោយលម្អិតបន្ថែមទៀត។

(a) ការមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធី ABD FPL ជាបុគ្គ​ល​តែម្នាក់

ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធី ABD FPL អ្នកអាច​ទិញ​ធានារ៉ាប់រងសុខភាពបន្ថែម និងបង់បុព្វលាភធានារ៉ាប់រងប្រចាំ​ខែ​ដូចជា៖ ការធានារ៉ាប់រងសុខភាពមាត់ធ្មេញ ការធានារ៉ាប់រងសុខភាព​ភ្នែ​ក និងការធានារ៉ាប់រង Medigap។ ចំនួនទឹកប្រាក់បុព្វលាភធានារ៉ាប់រងដែលអ្នកបង់ដោយខ្លួនឯងជារៀងរាល់ខែត្រូវបានកាត់ចេញពីប្រាក់ចំណូលដែលអាចរាប់បានរបស់អ្នក មុន​ពេលវាយតម្លៃថាតើអ្នកមានសិទ្ធិទទួលបានកម្មវិធី ABD FPL ដែរ​ឬទេ។

ការគណនា – បុគ្គលតែម្នាក់គត់

នេះគឺជាឧទាហរណ៍មួយអំពីរបៀបកំណត់ចំនួនដែលអ្នកនឹងត្រូវបង់ក្នុងបុព្វលាភធានារ៉ាប់រងសុខភាពប្រចាំខែ ដើម្បីឲ្យប្រាក់ចំណូលដែលអាច​រាប់​បាន​របស់អ្នកនៅទាបល្មមគ្រប់គ្រាន់ដើម្បីមានលក្ខណៈសម្បត្តិ​គ្រប់​គ្រាន់សម្រាប់កម្មវិធី ABD FPL។

ក្នុងឧទាហរណ៍នេះ Mai រស់នៅដោយខ្លួនឯងក្នុងគ្រួសារមួយ។ ប្រាក់ចំណូលតែមួយមុខគត់របស់ Mai គឺចំនួន $2,100 បានមកពី​ប្រាក់​ចូលនិវត្តន៍សន្តិសុខសង្គម។

ជំហានទី​ 1

$2,100 (ប្រាក់ចំណូលដុលពីប្រភពផ្សេងក្រៅពីការងាររបស់ Mai) – $20 (ការកាត់ប្រាក់ចំណូលពីប្រភពផ្សេងក្រៅពីការងារ) – $185 (បុព្វលាភ​ធា​នារ៉ាប់រងជា Medicare Part B ជាមធ្យម ឆ្នាំ 2025) = $1,895 (ចំណូល​ដែ​ល​អាចរាប់បាន)។

ជំហានទី​ 2

$1,895 (ប្រាក់ចំណូលដែលអាចរាប់បាន) - $1,801 (2025 ADB FPL ដែ​ន​កំណត់ប្រាក់ចំណូលបុគ្គលតែមា្នក់គត់) = $94 (ប្រាក់ចំណូលសុទ្ធ​ដែល​អាចរាប់បាន/ចំនួនប្រាក់របស់ Mai មានលើសពីដែនកំណត់​ប្រាក់​ចំណូល​)។

ក្នុងឧទាហរណ៍នេះ Mai ត្រូវតែចំណាយយ៉ាងតិច $94  ដើម្បី​បញ្ចុះប្រាក់​ចំ​ណូលសុទ្ធដែលអាចរាប់បានរបស់នាង ដើម្បីមានលក្ខណៈសម្បត្តិគ្រប់​គ្រា​ន់​ក្នុងការទទួលបានកម្មវិធី ABD FPL។

គន្លឹះសំខាន់៖ សម្រាប់ជំនួយក្នុងការស្វែងរកការធានារ៉ាប់រងដើម្បីជួយអ្នកឲ្យមានល​ក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានកម្មវិធី ABD FPL សូម​ទា​ក់​ទងភ្នាក់ងារធានារ៉ាប់រងថែទាំសុខភាព ឬ "កម្មវិធីប្រឹក្សាធានារ៉ាប់​រង​សុ​ខ​ភាព និងតស៊ូមតិ" (HICAP) ក្នុងតំបន់របស់អ្នកនៅលើ​គេហ​ទំព័រ៖ https://cahealthadvocates.org/hicap/។ អ្នកត្រូវតែប្រាប់ HICAP ថាតើអ្នកត្រូវការចំណាយប៉ុន្មានលើការ​ធានា​រ៉ាប់​រងជារៀងរាល់ខែ ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការ​ទទួល​បាន​ក​ម្មវិធី ABD FPL។ HICAP នឹងមិនគណនាការចំណាយនោះសម្រាប់អ្នកទេ។

(b) ការមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានកម្មវិធី ABD FPL ក្នុងនាមជាប្តីប្រពន្ធ

ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានកម្មវិធី ABD FPL ក្នុងនាមជាប្តីប្រពន្ធ អ្នក ឬសហព័ទ្ធរបស់អ្នកអាចទិញធានារ៉ាប់រង​សុខ​ភាពបន្ថែម និងបង់បុព្វលាភធានារ៉ាប់រងប្រចាំខែ។ ចំនួនទឹកប្រាក់ដែលអ្នក ឬសហព័ទ្ធរបស់អ្នកបង់ជារៀងរាល់ខែ​ត្រូវបាន​កាត់ចេញពីប្រាក់ចំណូល ដែលអាចរាប់បានបូកបញ្ចូលគ្នារបស់អ្នក មុន​ពេ​លវាយតម្លៃថាតើអ្នកទាំងពីរមានសិទ្ធិទទួលបានកម្មវិធី ABD FPL ដែរឬទេ។

ការគណនា - ប្តីប្រពន្ធ

នេះគឺជាឧទាហរណ៍មួយអំពីរបៀបកំណត់ចំនួនដែលអ្នក និងសហព័ទ្ធ​រប​ស់អ្នកនឹងត្រូវបង់ក្នុងបុព្វលាភធានារ៉ាប់រងសុខភាពប្រចាំខែ ដើ​ម្បី​ឲ្យ​ប្រា​ក់ចំណូលដែលអាច​រាប់​បាន​របស់អ្នកនៅទាបល្មម​គ្រប់គ្រាន់ដើម្បី​មា​នលក្ខណៈសម្បត្តិ​គ្រប់​គ្រាន់សម្រាប់កម្មវិធី ABD FPL។

Alice និង Alberto គឺជាគូស្វាមីភរិយារៀបការស្របច្បាប់។ ពួកគេទទួលបានប្រាក់ $3,000 ពីរបបសន្តិសុខសង្គមមុន​ពេលបង់​ថ្លៃ​កា​ត់កង Medicare ណាមួយ។ ពួកគេមិនមានសិទ្ធិទទួលបានកម្មវិធី ABD FPL ទេ ដោយសារប្រាក់​ចំណូ​លសុទ្ធដែលអាចរាប់បានបូកបញ្ចូលគ្នារបស់ពួកគេគឺលើសពីដែនកំណត់ប្រាក់ចំណូល ABD FPL ចំនួន $2,433។ ប្រាក់ចំណូលរបស់ពួកគេគឺចំនួន $177 ខ្ពស់ពេក។ បើពួកគេបង់យ៉ាងហោចណាស់ $177 ក្នុងមួយខែក្នុងបុព្វលាភធានា​រ៉ា​ប់​រងសុខភាព ដូចជាធ្មេញ ភ្នែកជាដើម ប្រាក់ចំណូលដែលអាចរាប់​បាន​រប​ស់ពួកគេនឹងត្រូវបានបញ្ចុះមកត្រឹមដែនកំណត់ប្រាក់ចំណូល ABD FPL សម្រាប់ប្តីប្រពន្ធចំនួន $2,433។

ជំហានទី​ 1

$3,000 (ប្រាក់ចំណូលដុលសរុបរបស់ប្តីប្រពន្ធ) - $20 (ការកាត់ប្រាក់​ចំ​ណូលពីប្រភពផ្សេងក្រៅពីការងារ) - $370

(បុព្វលាភធានា​រ៉ាប់រង​គម្រោង Medicare របស់ប្តីប្រពន្ធ) = $2,610។

ជំហានទី​ 2

$2,610 (ប្រាក់ចំណូលដែលអាចរាប់បាន) - $2,433 (ដែនកំណត់​ប្រាក់​ចំ​ណូលប្តីប្រពន្ធក្នុងកម្រិត ABD FPL ឆ្នាំ 2025) = $177 (ប្រាក់ចំណូលសុទ្ធ​ដែលអាចរាប់បាន /ចំនួនប្រាក់ដែលប្តីប្រពន្ធមានលើស​ពីដែនកំណត់​ប្រា​ក់ចំណូល)។

ក្នុងឧទាហរណ៍នេះ ប្តីប្រពន្ធត្រូវតែចំណាយយ៉ាងតិច $177 ដើម្បីបញ្ចុះ​ប្រា​ក់ចំណូលសុទ្ធដែលអាចរាប់បានរបស់ពួកគេសម្រាប់អ្នកទាំងពីរដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានកម្មវិធី ABD FPL។

(c) កម្មវិធី 250% Working Disabled Program

បើសិនជាអ្នកចង់ធ្វើតេស្តសមត្ថភាពធ្វើការរបស់អ្នក នោះអ្នក​ប្រហែល​ជាចង់ពិចារណាកម្មវិធី 250% Working Disabled Program។  បុគ្គលដែលមានសិទ្ធិទទួលបានគម្រោង Medi-Cal ដោយមិនគិតថ្លៃ។

នៅក្រោមកម្មវិធី 250% Working Disabled Program ប្រាក់ចំណូលផ្អែក​លើពិការភាពមិនត្រូវបានរាប់បញ្ចូលជាប្រាក់ចំណូលទេ។  ឧទាហរណ៍នៃប្រាក់ចំណូលផ្អែកលើពិការភាព រួមមានដូចជា ប្រាក់​បៀវ​ត្សរ៍ពិការភាពផ្នែកសន្តិសុខសង្គម (SSDI) ប្រាក់សោធនជនពិការ​ឯក​ជន។ល។ និយមន័យនៃការងារគឺទូលំទូលាយ ដូច្នេះការងាររបស់អ្នក​អាច​ជាអ្វីៗដូចជាការកែច្នៃកំប៉ុង ឬបង្រៀន ហើយមិនមានចំនួនម៉ោង​អប្ប​បរមាដែលអ្នកត្រូវតែធ្វើការ ឬប្រាក់ចំណូលដែលអ្នកត្រូវតែមាននោះទេ។

សិទ្ធិទទួលបានជាមូលដ្ឋាន

  • អ្នកត្រូវតែកំពុងធ្វើការ (ខោនធីនឹងស្នើសុំឱ្យអ្នកផ្តល់ភស្តុតាងដូចជា ក​ន្ទុយចុងសន្លឹកប្រាក់ខែ លិខិតពីនិយោជក ឬបង្កាន់ដៃពីការកែ​ច្នៃ​កំប៉ុ​ង)
  • អ្នកត្រូវតែត្រូវនឹងនិយមន័យប្រាក់ចំណូលពីរបបសន្តិសុខបន្ថែម (SSI) នៃពិការភាព
  • មានប្រាក់ចំណូលគ្រួសារសុទ្ធក្រោម 250% នៃកម្រិតភាពក្រីក្ររបស់​សហ​ព័ន្ធ (FPL)
  • អ្នកត្រូវតែមានសិទ្ធិទទួលបាន SSI បន្ទាប់ពីមិនរាប់បញ្ចូលប្រាក់ចំណូល និង​ប្រាក់ចំណូលផ្អែកលើពិការភាពរបស់អ្នក។  ប្រាក់ចំណូលផ្អែកលើមិនមែនពិការភាព ដូចជាអត្ថប្រយោជន៍នៃ​ការចូ​ល​និវត្តន៍ ឬអត្ថប្រយោជន៍នៃប្រាក់សោធននិវត្តន៍នឹងត្រូវបាន​រាប់បញ្ចូ​លក្នុងការកំណត់ថាតើអ្នកមានសិទ្ធិទទួលបាន SSI ឬអត់
  • បំពេញបានតាមលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានមិនទាក់ទងនឹងហិរញ្ញវត្ថុផ្សេងទៀតទាំងអស់។ 3

គន្លឹះសំខាន់៖ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី 250% Working Disabled Program អ្នកអាចចូលទៅកាន់ គេហទំព័រក្រសួង​សេវាថែទាំ​សុខ​ភាពរដ្ឋ California ឬទាក់ទងការិយាល័យ​សុខុមាលភាព​ខោនធី​របស់អ្នក។

(d) កម្មវិធី Pickle

តើអ្នក (ឬសហព័ទ្ធដែលមានសិទ្ធិរបស់អ្នក) ធ្លាប់មានលក្ខណៈសម្បត្តិ​គ្រប់គ្រាន់ក្នុងការទទួលបាន SSI និងរបបសន្តិសុខសង្គមក្នុងពេលតែ​មួយ​ដែរទេ?4 អត្ថប្រយោជន៍សន្តិសុខសង្គម រួមមាន​អ​ត្ថប្រយោជន៍សម្រាប់អ្នកនៅក្នុងបន្ទុក ណាមួយដែលកូនទទួលបាន។ បើដូច្នេះមែន អ្នក (និង/ឬសហព័ទ្ធដែលមានសិទ្ធិរបស់អ្នក) អាច​មាន​សិ​ទ្ធិទទួលបានគម្រោង Medi-Cal ដោយមិនគិតថ្លៃក្រោមកម្មវិធី Pickle។ 

សម្រាប់ព័ត៌មានបន្ថែមអំពីសិទ្ធិទទួលបានកម្មវិធី Pickle អ្នកអាច​ពិ​និត្យមើលប័ណ្ណផ្សព្វផ្សាយរបស់កម្មវិធីច្បាប់ជាតិស្តីពីសុខភាព ដែលមាន​ចំណងជើងថា វិធីសាស្ត្ររហ័ស និងងាយស្រួលសម្រាប់​ការពិនិត្យ​រកសិទ្ធិទទួលបានពី Medicaid ក្រោមវិសោធនកម្មនៃកម្មវិធី Pickle៖ ធ្វើបច្ចុប្បន្នភាព ឆ្នាំ 2025។

(e) កម្មវិធី Disabled Adult Child

កម្មវិធី Disabled Adult Child (DAC) Medi-Cal គឺសម្រាប់​អ្នក​ទទួល​សេវា​របបសន្តិសុខសង្គមរបស់ DAC ដែលបាត់​បង់​អត្ថប្រយោជន៍​នៃប្រាក់​ចំ​ណូ​លសន្តិសុខបន្ថែម (SSI) របស់ពួកគេ ដោយ​សារតែការកើនឡើង​តម្លៃ​នៃការរស់នៅក្នុងអត្ថប្រយោជន៍របបសន្តិសុខសង្គម ឬដោយសារតែ​ពួក​គេ​មានសិទ្ធិទទួលបានអត្ថប្រយោជន៍​របប​សន្តិ​សុខសង្គម។ បុគ្គលដែលមានសិទ្ធិទទួលបានគម្រោង Medi-Cal ដោយមិនគិតថ្លៃ។

ប្រសិនបើអ្នកគិតថាអ្នកអាចមានសិទ្ធិទទួលបានអត្ថប្រយោជន៍នៃ DAC Medi-Cal អ្នកអាចសុំឱ្យការិយាល័យសុខុមាលភាពខោនធី​ដំណើរ​កា​រពាក្យសុំអត្ថប្រយោជន៍ DAC Medi-Cal បាន។ សម្រាប់ព័ត៌មានបន្ថែមអំពី DAC Medi-Cal សូមពិនិត្យមើល​ឯក​សា​រ​បោះពុម្ពផ្សាយរបស់អង្គការ Disability Rights California ដែលមាន​ចំណ​ងជើងថា អត្ថប្រយោជន៍នៃកម្មវិធី Disabled Adult Child Medi-Cal។

(f) កម្មវិធី Aged-Blind-Disabled (ABD) Medically Needy (MN)

កម្មវិធី Aged-Blind-Disabled (ABD) Medically Needy (MN) ជាកម្មវិធី Share of Cost (SOC) Medi-Cal។ ការចែករំលែកការចំណាយគឺជាប្រាក់ចំណូលដែលអាចរាប់បាន ដក កម្រិតតម្រូវការផ្គត់ផ្គង់ជីវភាពដែលអាចអនុវត្តបាន (MNL) ដោយផ្អែក​លើ​ទំហំ​គ្រួ​សារ– ពោលគឺ $600 សម្រាប់មនុស្សម្នាក់ $750 សម្រាប់មនុស្ស​ពេញវ័យ និងកូន $934 សម្រាប់ប្តីប្រពន្ធ ឬគ្រួសារមានសមាជិកបី​នាក់​។ល។5

ការគណនា – ប្តីប្រពន្ធនៅក្រោមកម្មវិធី ABD MN

ក្នុងឧទាហរណ៍នេះ Alice និង Alberto ជាគូស្វាមីភរិយារៀបការ​ស្រប​ច្បាប់​។ ប្រាក់ចំណូលដុលរួមបញ្ចូលគ្នារបស់ពួកគេមុនពេលកាត់ Medicare គឺ $3,200។ បន្ទាប់ពីការកាត់ប្រាក់ចំណូលរកបានពីប្រភពផ្សេងក្រៅពីការងារចំនួន $20 និងបុព្វលាភធានារ៉ាប់រង Medicare ចំនួន $370 ត្រូវបានកាត់​ចេ​ញ​ពីប្រាក់ចំណូលដុលរបស់ពួកគេ ប្រាក់ចំណូលសរុបដែលអាចរាប់បាន​របស់ពួកគេស្មើនឹង $2,810។ ពួកគេមិនមានសិទ្ធិទទួលបានកម្មវិធី ABD FPL ទេ ដោយសារប្រាក់​ចំណូ​ល សុទ្ធដែលអាចរាប់បានរបស់ពួកគេគឺលើសពីដែនកំណត់​ប្រាក់ចំណូល​ប្តី​ប្រពន្ធ ABD FPL សម្រាប់ឆ្នាំ 2025 ក្នុងចំនួន $2,433។ ទោះយ៉ាងណាក៏ដោយ ពួកគេអាចមានសិទ្ធិទទួលបានកម្មវិធី ABD MN ដែ​លមានការចែករំលែកការចំណាយក្នុងចំនួន $1,876 នៃគម្រោង Medi-Cal។

នេះជារបៀបកំណត់ថាតើគម្រោង Medi-Cal SOC របស់ប្តីប្រពន្ធ​មួយ​គូ​នឹងមានចំនួនប៉ុន្មានសម្រាប់កម្មវិធី ABD MN។

ជំហានទី​ 1

$3,200 (ប្រាក់ចំណូលដុល) - $20 (ការកាត់ប្រាក់ចំណូលពីប្រភព​ផ្សេង​ក្រៅ​ពីការងារ) - $185 (បុព្វលាភធានារ៉ាប់រង Medicare Part B របស់ Alice) - $185 (បុព្វលាភធានារ៉ាប់រង Medicare Part B របស់ Alberto) = $2,810 (ប្រាក់ចំណូលដែលអាចរាប់បានរបស់ប្តីប្រពន្ធ)។

ជំហានទី​ 2

$2,810 (ប្រាក់ចំណូលដែលអាចរាប់បានរបស់ប្តីប្រពន្ធក្នុងជំហានទី 1) - $934 (កម្រិតតម្រូវការផ្គត់ផ្គង់ជីវភាពសម្រាប់ប្តីប្រពន្ធ) = $1,876 (ការ​ចែក​រំលែ​កការ ចំណាយនៃ Medi-Cal របស់ប្តីប្រពន្ធ)។

គន្លឹះសំខាន់៖ សម្រាប់កម្មវិធី ABD MN អ្នកក៏អាចកាត់ថ្លៃថែទាំសុខភាព​ចំណា​យ​ដោយខ្លួនឯងដែលមិនត្រូវបានរ៉ាប់រងដោយក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នកបានផងដែរ ដើម្បីបំពេញតាម Medi-Cal SOC របស់អ្នកជារៀងរាល់​ខែ។6 ប្រសិនបើអ្នកត្រូវបានរកឃើញថាមានសិទ្ធិទទួលបានកម្មវិធី ABD MN Medi-Cal ដែលមាន SOC អ្នកប្រហែលជាចង់​ពិ​ចារណាស្នើសុំគម្រោង Medi-Cal ក្រោមកម្មវិធី Medi-Cal ផ្សេងទៀតដែល​ត្រូវបានពិភាក្សាមុននេះ។

(g) Long Term Care Services through Medi-Cal ជាមួយសហព័ទ្ធ​សហគមន៍ – ការកាត់បន្ថយភាពក្រីក្ររបស់សហព័ទ្ធ

Long-Term Care (LTC) Medi-Cal បង់ថ្លៃសេវាថែទាំនៅមណ្ឌល​ថែទាំ​មនុ​ស្សចាស់ និងសេវាថែទាំតាមផ្ទះ និងសហគមន៍។  ប្រសិនបើអ្នកត្រូវការ Long-Term Care (LTC) Medi-Cal ប៉ុន្តែអ្នក​មាន​ប្រាក់ចំណូលច្រើនពេកដែលធ្វើឲ្យមិនអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបាន Medi-Cal ដោយមិនគិតថ្លៃ ហើយសហព័ទ្ធរបស់អ្នក​មិនត្រូវការគម្រោង Long-Term Care (LTC) Medi-Cal ទេ អញ្ចឹងអ្នកប្រ​ហែល​ជាអាចប្រើ "ការការពារនិងកាត់បន្ថយភាពក្រីក្ររបស់សហព័ទ្ធ" ដើ​ម្បីបែងចែកប្រាក់ចំណូលរបស់អ្នកទៅឱ្យសហព័ទ្ធរបស់អ្នកដើម្បីមានសិទ្ធិទទួលបាន Medi-Cal ដោយគ្មានការចែករំលែកការចំណាយ។   អ្នកអាចប្រើ “ការការពារនិងកាត់បន្ថយភាពក្រីក្ររបស់សហព័ទ្ធ” ដើម្បី​ជួយអ្នកឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបាន Medi-Cal ប្រសិនបើអ្នកស្ថិតនៅក្នុងមណ្ឌលថែទាំជំនាញក្នុងបញ្ជីរង់ចាំសម្រាប់ ឬ​កំពុងទទួលបានសេវាកម្មតាមផ្ទះ និងសហគមន៍។  Medi-Cal មិនរាប់បញ្ចូលទ្រព្យសកម្មនៅពេលកំណត់សិទ្ធិទទួលបាន Medi-Cal ទេ។

"ការការពារនិងកាត់បន្ថយភាពក្រីក្ររបស់សហព័ទ្ធ" របស់ Medi-Cal អនុញ្ញាតឱ្យអ្នកទទួលផលពី Medi-Cal ដែលត្រូវការគម្រោង LTC Medi-Cal ផ្តល់ចំនួនកំណត់នៃប្រាក់ចំណូលប្រចាំខែរបស់ពួក​គេដល់​សហ​ព័ទ្ធដែលមិនត្រូវការគម្រោង LTC Medi-Cal។ ដែនកំណត់ប្រាក់ចំណូល​ប្រ​ចាំខែនេះគេហៅថា "ប្រាក់ឧបត្ថម្ភតម្រូវការផ្គត់ផ្គង់ជីវភាព​ប្រចាំ​ខែ​អ​ប្ប​បរមា" (MMMNA)។  អ្នកអាចផ្ទេរប្រាក់ចំណូលមួយចំនួន ឬទាំងអស់របស់អ្នកទៅឱ្យសហព័ទ្ធ​រប​ស់អ្នក រហូតដល់ប្រាក់ចំណូលរបស់សហព័ទ្ធអ្នកដែលបានបញ្ចូល​គ្នាជា​មួយនឹងអ្វីដែលអ្នកផ្តល់ឱ្យសហព័ទ្ធរបស់អ្នកឈានដល់កម្រិតប្រាក់ចំណូល MMMNA ប្រចាំខែ។  អ្នកក៏អាចកាត់ចំនួនទឹកប្រាក់ដែលបានបង់សម្រាប់ Medicare នៃបុ​ព្វ​លាភធានារ៉ាប់រងសុខភាពផ្សេងទៀត នៅពេលកំណត់ថាតើប្រាក់​ចំណូលរ​បស់សហព័ទ្ធអ្នកស្ថិតនៅក្រោមដែនកំណត់ប្រាក់ចំណូល MMMNA ដែរឬ​ទេ។

ដែនកំណត់នៃចំនួនប្រាក់ចំណូលដែលអាចត្រូវបានបែងចែកទៅឱ្យសហព័ទ្ធកើនឡើងជារៀងរាល់ឆ្នាំដោយផ្អែកលើការកើនឡើងនូវការចំណាយលើការរស់នៅ។ នៅឆ្នាំ 2025 ប្រាក់ឧបត្ថម្ភតម្រូវការផ្គត់ផ្គង់ជីវភាព​ប្រចាំខែអតិ​បរ​មារបស់​សហ​ព័ទ្ធ​សហ​គ​មន៍ (ដែនកំណត់ប្រាក់ចំណូលប្រចាំខែ) គឺ $3,948។7

បន្ទាប់ពីអ្នកបានផ្ទេរប្រាក់ចំណូលខ្លះ ឬទាំងអស់របស់អ្នកទៅឱ្យសហព័ទ្ធ​របស់​អ្នក រហូតដល់ដែនកំណត់ប្រាក់ចំណូលប្រចាំខែដែលអាចអនុញ្ញាត​បានដែលមានរាយខាងលើ ចំនួននៅសល់ពីប្រាក់ចំណូលនឹងត្រូវបាន​ប្រើ​ដើម្បីកំណត់សិទ្ធិទទួលបាន Medi-Cal របស់អ្នក។

គន្លឹះសំខាន់៖ ប្រសិនបើ Medi-Cal ផ្អែកលើអាយុ ឬពិការភាព នោះប្រាក់ចំណូល IHSS មិនអាចត្រូវបានចាត់ទុកសម្រាប់សហព័ទ្ធ សម្រាប់គោល​បំណង​កំណត់សិទ្ធិទទួលបាន Medi-Cal របស់សហព័ទ្ធដែល​មានពិការភាព​នោះ​ទេ។8

ការគណនា – ប្តីប្រពន្ធដែលប្រើការការពារនិងកាត់​បន្ថយភាពក្រី​ក្រ​រប​ស់​សហព័ទ្ធ

ក្នុងឧទាហរណ៍នេះ Alice និង Alberto ជាគូស្វាមីភរិយារៀបការ​ស្រប​ច្បាប់​។  Alberto ស្ថិតនៅក្នុងមណ្ឌលស្តារនីតិសម្បទាជាបណ្តោះអាសន្ន។  គាត់ត្រូវការ Long-Term Care Medi-Cal ដូច្នេះគាត់អាចត្រលប់​ទៅ​ផ្ទះ​វិញ​ជាមួយនឹងសេវាគាំទ្រក្នុងផ្ទះ និងសេវាកម្មតាមផ្ទះ និងសហគមន៍។  Alice មានការធានារ៉ាប់រងសុខភាពផ្អែកលើនិយោជក ហើយបង់ប្រាក់ $100 ក្នុងមួយខែសម្រាប់ធានារ៉ាប់រងសុខភាព។  Alice មិនត្រូវការ Medi-Cal ទេ។  Alberto នឹងជួលប្រពន្ធរបស់គាត់ឱ្យ​ធ្វើ​ជាអ្នកមើលថែ IHSS របស់គាត់។  Alberto ទទួលបានប្រាក់សោធននិវត្តន៍ចំនួន $3,200 ក្នុងមួយខែ។  Alice ទទួលបានប្រាក់សោធននិវត្តន៍ចំនួន $700 ក្នុងមួយខែ។  ពួកគេមិនមានប្រាក់ចំណូលផ្សេងទៀតទេ។

ការគណនាប្រាក់ចំណូល

នេះជារបៀបកំណត់ចំនួនប្រាក់ចំណូលប៉ុន្មានដែល Alberto អាចផ្តល់ឱ្យ Alice។  ប្រាក់ចំណូលដែលនៅសល់ដែល Alberto មាននឹងត្រូវបានប្រើ​ដើម្បី​មាន​សិទ្ធិទទួលបាន Medi-Cal របស់គាត់។ ប្រាក់ចំណូលរបស់អ្នកផ្តល់សេវា IHSS របស់ Alice នឹងមិនរាប់បញ្ចូលទេ ដូចដែលបានបញ្ជាក់ខាងលើ។

ជំហានទី​ 1

សម្គាល់៖ ប្រាក់ឧបត្ថម្ភតម្រូវការផ្គត់ផ្គង់ជីវភាពប្រចាំខែអតិបរមានៃឆ្នាំ2025 (ដែ​នកំណត់ប្រាក់ចំណូលប្រចាំខែអតិបរមា) គឺ $3,948។  ប្រាក់ចំណូលរបស់ Alice គឺប្រាក់សោធននិវត្តន៍ $700។ ទោះជាយ៉ាងណាក៏ដោយ បុព្វលាភធានារ៉ាប់រងសុខភាព $100 របស់ Alice កាត់បន្ថយប្រាក់ចំណូលប្រចាំខែរបស់នាងមកត្រឹម $600 ក្នុងមួយខែ។

$3,948 (ដែនកំណត់ប្រាក់ចំណូលប្រចាំខែអតិបរមាសម្រាប់ Alice) - $600 (ប្រាក់ចំណូលរបស់ Alice) = $3,348 (ចំនួនលុយដែល Alberto អាចផ្តល់ឱ្យ Alice)។  Alberto អាចបែងចែកអតិបរមា $3,348 ដល់ Alice។

ជំហានទី​ 2

Alice រក្សាប្រាក់សោធននិវត្តន៍ចំនួន $700 ហើយ Alberto ផ្តល់ឱ្យ Alice នូវប្រាក់ចំណូលទាំងអស់របស់គាត់ ($3,200) រៀងរាល់ខែ។  ឥឡូវនេះ Alice មានប្រាក់ចំនួន $3,900 ក្នុងមួយខែសម្រាប់រស់នៅ។

ជំហានទី​ 3

Alberto មានប្រាក់ចំណូល $0 ដោយសារតែគាត់បានបែងចែកប្រាក់​ចំ​ណូល​ទាំងអស់របស់គាត់ ($3,200) ទៅឲ្យ Alice។  Alberto អាចទទួលបាន Medi-Cal ដោយមិនគិតថ្លៃក្រោមកម្មវិធី ABD FPL ដោយសារតែប្រាក់ចំណូលដែលអាចរាប់បានរបស់គាត់ស្ថិត​នៅ​ក្រោ​មដែនកំណត់ប្រាក់ចំណូលប្រចាំខែ ABD FPL ចំនួន $1,801 សម្រាប់​គ្រួសារ 1។  បន្ទាប់មក Alice អាចជ្រើសរើសមិនទទួលយក Medi-Cal ឬបង្កើតសិទ្ធិ​ទទួលបាន Medi-Cal ក្រោមកម្មវិធី Medi-Cal ផ្សេងទៀតទេ។

(h) លទ្ធភាពទទួលបាន Medi-Cal តាមរយៈកម្មវិធីលះបង់សិទ្ធិ​ចំពោះ​សេ​វាកម្មតាមផ្ទះ និងសហគមន៍

ប្រសិនបើបុគ្គលម្នាក់មិនមានសិទ្ធិទទួលបានសេវា LTC Medi-Cal ដោ​យសារតែប្រាក់ចំណូល និង/ឬធនធានរបស់សហព័ទ្ធ ឬឪពុកម្តាយរបស់​ពួក​គេគឺខ្ពស់ពេក នោះអ្នកដែលត្រូវការគម្រោង LTC Medi-Cal អាច​មា​នលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបាន Medi-Cal តាមរយៈកម្ម​វិធី​លះ​បង់សិទ្ធិចំពោះសេវាកម្មតាមផ្ទះ និងសហគមន៍របស់ Medi-Cal។ Iការការពារប្រាក់ចំណូលដូចជាការចាត់ទុកជាលក្ខណៈស្ថាប័ន និង​កា​រកាត់បន្ថយភាពក្រីក្ររបស់សហព័ទ្ធអនុវត្តចំពោះអ្នកទទួលការលើកលែង ហើយអាចជួយបុគ្គលម្នាក់ៗឲ្យមានលក្ខណៈសម្បត្តិ​គ្រប់គ្រាន់ក្នុង​ការ​ទទួលបាន Medi-Cal។ នេះគឺជាកន្លែងដែលអ្នកអាចស្វែងរក បញ្ជីឈ្មោះនៃការលើកលែង Medi-Cal របស់រដ្ឋ California។

(i) គម្រោងអាហារដ្ឋាន – ប្រាក់ចំណូលលើកលែង

ប្រសិនបើអ្នកមានប្រាក់ចំណូលរកបានពីការងារ​ សូមមើលថា​តើនិយោ​ជក​​របស់​អ្ន​កមានគម្រោងអាហារដ្ឋានដើម្បីបង់ប្រាក់​សម្រាប់ថ្លៃ​ព្យា​បាល​ដែលមិនមានសំណងដែរឬទេ។ ប្រាក់ដែលដាក់ក្នុងគម្រោងអាហារដ្ឋានមិនរាប់បញ្ចូលជាប្រាក់ចំណូលក្រោមវិធានស្តីពីរបបសន្តិសុខសង្គម និង Medi-Cal ទេ ពីព្រោះមូលនិធិ​ទាំងនោះត្រូវបានលើកលែងពីពន្ធកាត់ទុកពីរបបសន្តិសុខសង្គម (FICA)។

ធនធានគម្រោង Medi-Cal បន្ថែម

អ្នកអាចចូលទៅកាន់គេហទំព័រធនធានស្វ័យតស៊ូមតិរបស់ Medi-Cal របស់យើង សម្រាប់ព័ត៌មានបន្ថែមអំពី Medi-Cal។ សម្រាប់ជំនួយក្នុងការកំណត់សិទ្ធិទទួលបាន Medi-Cal របស់អ្នក អ្នក​អាច​ទាក់ទងគេហទំព័រ https://healthconsumer.org/។

សម្រាប់ការហៅទូរសព្ទទៅជំនួយផ្នែកច្បាប់

  • ទូរសព្ទទៅផ្នែកចុះឈ្មោះរបស់ DRC តាមលេខ៖ 1-800-776-5746។
  • ទូរសព្ទទៅការិយាល័យតស៊ូមតិសិទ្ធិអតិថិជន (OCRA) របស់ DRC តាម​រយៈ៖
  • Northern California 1-800-390-7032 (TTY 877-669-6023)
  • Southern California 1-866-833-6712 (TTY 877-669-6023)

អ្នកក៏អាចបំពេញទម្រង់បែបបទទទួលជំនួយបានផងដែរ។

  • 1. ក្រសួងសេវាថែទាំសុខភាព (DHCS) លិខិតនាយកសុខុមាលភាពខោនធីទាំងអស់ (ACWDL) 25-01។ ដែនកំណត់ប្រាក់ចំណូល ABD FPL គឺផ្អែកលើអត្រាបង់ SSI ច្រើនជាង ឬ 138% នៃកម្រិតភាពក្រីក្ររបស់សហព័ន្ធ។ សម្រាប់បុគ្គលដែលទទួលបានរបបសន្តិសុខសង្គម (ចំណងជើងទី II) ការចំណាយលើការរស់នៅប្រចាំឆ្នាំរបស់ពួកគេ (COLA) នឹងត្រូវមិនគិតបញ្ចូល (ពោលគឺចាប់ពីខែមករាដល់ខែមីនា) រហូតដល់ដែនកំណត់នៃកម្រិត FPL ថ្មីចូលជាធរមានក្នុងខែមេសា។ នៅពេលនោះ ដែនកំណត់ ABD FPL នឹងត្រូវបានកើនឡើង ហើយប្រាក់ចំណូល បច្ចុប្បន្នរបស់បុគ្គលនឹងត្រូវបានប្រើដើម្បីកំណត់សិទ្ធិទទួលបាន។ លើសពីនេះទៀត ការមិនយកចិត្តទុកដាក់លើបុព្វលាភធានារ៉ាប់រងរបស់គម្រោង Medicare Part B ត្រូវបានអនុវត្តសម្រាប់បុគ្គលនៅក្នុងកម្មវិធីនេះដែលមានសិទ្ធិទទួលបានគម្រោង Medicare Part B។ ព័ត៌មានបន្ថែមអាចរកបាននៅក្នុង DHCS, ACWDL 20-18។ អ្នកក៏អាចស្វែងរកដែនកំណត់ប្រាក់ចំណូលរបស់កម្មវិធី ABD FPL សម្រាប់គ្រួសារដែលមានមនុស្សលើសពី 2 នាក់នៅលើ គេហទំព័រ Health Consumer Alliance ផងដែរ
  • 2. DHCS, ACWDL 22-25
  • 3. DHCS, ព័ត៌មានផ្នែកសិទ្ធិទទួលបាន Medi-Cal លិខិតលេខ I 25-10
  • 4. នោះរួមមាន SSI ដែលទទួលបានសម្រាប់ខែទី 5 នៃរយៈពេលរង់ចាំ មុនពេលអត្ថប្រយោជន៍ SSDI ចាប់ផ្តើម ឬខែមុនពេលអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានអត្ថប្រយោជន៍ដំបូងសម្រាប់កូនជាមនុស្សពេញវ័យមានពិការភាព ឬនៅពេលដែលអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានអត្ថប្រយោជន៍នៃការចូលនិវត្តន៍ពីរបបសន្តិសុខសង្គមជាលើកដំបូង។ នេះគឺដោយសារតែអ្នកទទួលបានអត្ថប្រយោជន៍អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមចំណងជើងទី II សម្រាប់រយៈពេលមួយខែ ក្នុងខែបន្ទាប់។ ដូច្នេះ ប្រសិនបើអ្នកបានទទួលអត្ថប្រយោជន៍ SSI ក្នុងខែមីនា ហើយក៏មានសិទ្ធិទទួលបានអត្ថប្រយោជន៍ចំណងជើង II ក្នុងខែមីនា ដែលអ្នកនឹងមិនទទួលបានរហូតដល់ខែមេសា នោះអ្នកមានសិទ្ធិទទួលបាន និងទទួលបានទាំងអត្ថប្រយោជន៍ SSI និងរបបសន្តិសុខសង្គមចំណងជើងទី II ក្នុងខែតែមួយ។
  • 5. DHCS, ACWDL 24-10
  • 6. នៅក្រោមកម្មវិធី ABD MN អ្នកកាត់អ្វីដែលអ្នកបង់ ឬមានកាតព្វកិច្ចបង់ថ្លៃព្យាបាលចាំបាច់ ដើម្បីបំពេញតាម Medi-Cal SOC របស់អ្នក។ គួរចាប់ផ្តើមជាមួយនឹងអ្វីដែលមិនរ៉ាប់រងដោយ Medi-Cal ដូចជាសម្ភារផ្គត់ផ្គង់ខោទឹកនោម ការព្យាបាល ការថែទាំសុខភាពមាត់ធ្មេញ ឬភ្នែក ឬបុព្វលាភធានារ៉ាប់រង។ ចំពោះព័ត៌មានបន្ថែម អ្នកអាចពិនិត្យមើលឯកសារបោះពុម្ពផ្សាយផ្នែកថែទាំសុខភាពរបស់ DRC តើខ្ញុំអាចប្រើប្រាស់ចំណែកនៃការចំណាយរបស់ខ្ញុំ ដើម្បីទទួលបានសេវាកម្មបន្ថែមទៀតដែលខ្ញុំត្រូវការដោយរបៀបណា?
  • 7. DHCS, ACWDL 24-14
  • 8. 20 C.F.R. §416.1161(a)(16)