បោះឆ្នោតជាលើកដំបូងមែនទេ? នេះជារបៀបបោះឆ្នោត!

បោះឆ្នោតជាលើកដំបូងមែនទេ? នេះជារបៀបបោះឆ្នោត!
អ្នកនឹងមានអាយុ 18 ឆ្នាំ នៅត្រឹមថ្ងៃបោះឆ្នោតនៅថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2024 ហើយ អ្នកមានការរំភើបរីករាយក្នុងការបោះឆ្នោតជាលើកដំបូងនៅក្នុងរដ្ឋ California! សូមអបអរសាទរ! ឥឡូវនេះ អ្នកមានសំណួរ។ យើង សង្ឃឹម ថាវា ជួយ បាន ! ប្រសិនបើអ្នកនៅតែមានសំណួរ អ្នកអាចទូរសព្ទ ទៅលេខ ទូរសព្ទ ទាន់ ហេតុការណ៍អំពីការបោះឆ្នោតរបស់យើងបានតាមលេខ៖ 1-888-569-7755។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
អ្នកនឹងមានអាយុ 18 ឆ្នាំ នៅត្រឹមថ្ងៃបោះឆ្នោតនៅថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2024 ហើយ អ្នកមានការរំភើបរីករាយក្នុងការបោះឆ្នោតជាលើកដំបូងនៅក្នុងរដ្ឋ California! សូមអបអរសាទរ! ឥឡូវនេះ អ្នកមានសំណួរ។ យើង សង្ឃឹម ថាវា ជួយ បាន ! ប្រសិនបើអ្នកនៅតែមានសំណួរ អ្នកអាចទូរសព្ទ ទៅលេខ ទូរសព្ទ ទាន់ ហេតុការណ៍អំពីការបោះឆ្នោតរបស់យើងបានតាមលេខ៖ 1-888-569-7755។
សំណួរ៖ តើខ្ញុំត្រូវទៅចុះឈ្មោះបោះឆ្នោតនៅឯណា?
- តាមអនឡាញ៖ https://registertovote.ca.gov/
- តាមប្រៃសណីយ៍៖ សូមមកយកកាតចុះឈ្មោះអ្នកបោះឆ្នោតនៅ តាម ទីតាំង ទាំងនេះhttps://www.sos.ca.gov/elections/voter-registration
- ដោយផ្ទាល់៖ https://www.sos.ca.gov/elections/voting-resources/county-elections-offices/
សំណួរ៖ តើថ្ងៃផុតកំណត់សម្រាប់ខ្ញុំចុះឈ្មោះបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ 2024 គឺនៅថ្ងៃណា?
- សម្រាប់ការចុះឈ្មោះតាមអនឡាញ សូមចុះឈ្មោះនៅត្រឹមថ្ងៃទី 21 ខែតុលា ឆ្នាំ 2024
- សម្រាប់ការចុះឈ្មោះតាមប្រៃសណីយ៍ សូមសម្គាល់ថា បានផ្ញើ តាម ប្រៃ ស ណីយ នៅ ត្រឹមថ្ងៃទី 21 ខែតុលា ឆ្នាំ 2024
- ខកខានកាលបរិច្ឆេទកំណត់មែនទេ? អ្នកនៅតែ អាចចុះឈ្មោះ តាម លក្ខ ខណ្ឌ បាន សូម្បីតែរហូតដល់ថ្ងៃបោះឆ្នោត ហើយបោះ ឆ្នោតនៅ ក្នុង ការ បោះ ឆ្នោត ខែវិច្ឆិកា នៅតាមទីតាំងបោះឆ្នោតដោយផ្ទាល់ណាមួយ។ “តាម លក្ខ ខណ្ឌ” មានន័យថា ពួកគេនឹងមិនរាប់សន្លឹកឆ្នោតរបស់អ្នកទេ រហូត ទាល់ តែ ពួកគេពិនិត្យមើលថារាល់ព័ត៌មានចុះឈ្មោះរបស់អ្នកគឺត្រឹមត្រូវ។ https:/ / www.sos.ca.gov/elections/voter-registration/same-day-reg
សំណួរ៖ តើខ្ញុំត្រូវបំពេញកាតចុះឈ្មោះអ្នកបោះឆ្នោតដោយរបៀបណា?
- ការណែនាំអំពីរបៀបបំពេញវា៖ https://elections.cdn.sos.ca.gov/pdfs/quick-guide-vrc.pdf
- ការណែនាំជាភាសាសញ្ញាអាមេរិក (ASL)៖ https://youtu.be/Xuu0ByH9sJk
សំណួរ៖ តើមានអ្វីកើតឡើងបន្ទាប់ពីខ្ញុំចុះឈ្មោះបោះឆ្នោត?
- អ្នកអាចពិនិត្យមើលថាតើអ្នកបានចុះឈ្មោះឬអត់៖ https://voterstatus.sos.ca.gov/
- អ្នកនឹងទទួលបានមគ្គុទ្ទេសក៍ព័ត៌មានសម្រាប់អ្នកបោះឆ្នោតដែលបានផ្ញើទៅអ្នក
- អ្នកនឹងទទួលបានសន្លឹកឆ្នោតរបស់អ្នកដែលគេបានផ្ញើទៅអ្នក
សំណួរ៖ តើខ្ញុំត្រូវរកកន្លែងដែលខ្ញុំបោះឆ្នោតដោយរបៀបណា?
- សូមពិនិត្យមើលមគ្គុទ្ទេសក៍ព័ត៌មានសម្រាប់អ្នកបោះឆ្នោតប្រចាំខោនធី របស់ អ្នកសម្រាប់អាសយដ្ឋាននៃកន្លែងបោះឆ្នោតដែលអ្នកបានកំណត់ ឬ មណ្ឌល បោះឆ្នោត ដែលនៅជិតបំផុត
- អ្នកក៏អាចពិនិត្យមើលតាមអនឡាញបានផងដែរនៅ៖ https://www.vote.org/polling-place-locator/
សំណួរ៖ តើខ្ញុំត្រូវបោះឆ្នោតដោយរបៀបណា?
- តាមប្រៃសណីយ៍៖ https://www.sos.ca.gov/elections/voter-registration/vote-mail
- ដោយផ្ទាល់៖ ទៅកាន់កន្លែងបោះឆ្នោត ឬមណ្ឌលបោះឆ្នោតរបស់អ្នក ហើយ បំពេញ សន្លឹកឆ្នោតដោយប្រើក្រដាសសន្លឹកឆ្នោត ឬម៉ាស៊ីនបោះ ឆ្នោត ដែល អាចចូលប្រើបានរបស់ខោនធីរបស់អ្នក ហើយ ទម្លាក់វា ទៅក្នុង ប្រអប់ សន្លឹកឆ្នោត ឬប្រគល់វាទៅឲ្យមន្ត្រីរៀបចំការបោះឆ្នោត /បុគ្គ លិក មណ្ឌល បោះ ឆ្នោត។
- តាមចិញ្ចើមថ្នល់៖ ទៅកាន់កន្លែងបោះឆ្នោត ឬមណ្ឌលបោះ ឆ្នោត របស់ អ្នក ហើយប្រើជម្រើសបោះឆ្នោតតាមចិញ្ចើមថ្នល់ ដែល អ្នកទាក់ទង នរណា ម្នាក់ នៅខាងក្នុងកន្លែងបោះឆ្នោត ហើយបោះឆ្នោត យ៉ាង ងាយ ស្រួល ពី យានជំនិះរបស់អ្នក។ ការណែនាំដ៏មានប្រយោជន៍៖ សូមយក ទូរសព្ទ ដៃម កជាមួយអ្នក ដើម្បីងាយ ស្រួលទាក់ទង បុគ្គលិក នៅខា ង ក្នុង កន្លែង បោះ ឆ្នោត ឬមណ្ឌលបោះឆ្នោត។
- ការបោះឆ្នោតតាមប្រៃសណីយ៍ដែលអាចធ្វើបានពីចម្ងាយ (RAVBM)៖ អ្នកអាចបំពេញសន្លឹកឆ្នោតរបស់អ្នកពីផ្ទះបានដោយប្រើឧបករណ៍ជំនួយនៅ លើកុំព្យូទ័រនៅផ្ទះរបស់អ្នក។ ទាក់ទងការិយាល័យ បោះឆ្នោត ប្រចាំ ខោន ធី របស់អ្នក ហើយគេនឹងផ្ញើតំណភ្ជាប់ឲ្យអ្នកដើម្បីសម្គាល់ជម្រើស និង បំពេញសន្លឹកឆ្នោតនៅលើកុំព្យូទ័ររបស់អ្នក។ នៅពេលអ្នករួចរាល់ អ្នក អាច បោះពុម្ពសន្លឹកឆ្នោតដែលបានបញ្ចប់ រួច ប្រគល់ វាមកវិញ ដោយប្រើ ស្រោម សំបុត្របង់ប្រាក់ជាមុនដែលបានផ្ញើដោយខោនធី។
រួចរាល់ហើយ!! អបអរសាទរសម្រាប់ការបោះឆ្នោតលើកដំបូង!! ឥឡូវនេះ សូម យក ថស្ទីគ័រ "ខ្ញុំបានបោះឆ្នោតហើយ" ដោយខ្លួនឯង។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ៖ https://www.sos.ca.gov/elections/voter-registration