វីរុស Coronavirus (COVID-19) ការស្នាក់នៅក្នុងលំនៅដ្ឋាន

វីរុស Coronavirus (COVID-19) ការស្នាក់នៅក្នុងលំនៅដ្ឋាន
សម្រាប់ព័ត៌មានបន្ថែម ឬប្រសិនបើអ្នកគិតថាអ្នកកំពុងត្រូវបាននិរទេសដោយហេតុផលទាក់ទងនឹង COVID-19 សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
ដឺងពីសិទ្ធិស្របច្បាប់របស់អ្នក
ការស្នាក់នៅក្នុងលំនៅដ្ឋានការពារទាក់ទងនឹងវីរុស COVID-19
ពលរដ្ឋជាច្រើននិយាយអំពីការបណ្តេញចេញពីផ្ទះក្នុងអំឡុងពេលរាតត្បាតដោយវីរុស COVID-19។ ពលរដ្ឋមួយចំនួនមិនច្បាស់ពីអ្វីដែលលោកអភិបាលរដ្ឋបានមានប្រសាសន៍អំពីការបញ្តេញចេញ។ ពលរដ្ឋផ្សេងទៀតចង់ដឹងក្រែងពួកគេត្រូវបណ្តេញចេញក្នុងពេលឥឡូវនេះ។ នៅលើសន្លឹកព័ត៌មាននេះ យើងនឹងនិយាយអំពីការបណ្តេញចេញ៖
នៅថ្ងៃ16 មីនា 2020 លោកអភិបាលរដ្ឋ Newsom បានមានប្រសាសន៍ថា រដ្ឋាភិបាលក្នុងតំបន់អាចនឹងត្រូវបញ្ឈប់ការបណ្តេញចេញទាក់ទងទៅនឹងវីរុស COVID-19។ គាត់មិនបានបញ្ឈប់ការបណ្តេញចេញទាំងអស់នោះទេ។
ស្ថិតក្នុងពេលនេះ គ្រប់ក្រុង និងខោនធីទាំងអស់មានលក្ខណៈផ្សេងៗពីគ្នា។ ក្រុងនិងខោនធីនីមួយៗមានបទបញ្ជាផ្ទាល់ខ្លួនរបស់គេ ប្រាប់ដល់ពលរដ្ឋពីរបៀបដំណើរការការបណ្តេញចេញក្នុងពេលនេះ។ អ្នកគួរតែពិនិត្យបទបញ្ជារបស់ក្រុង ឬ ខោនធីរបស់អ្នក ដើម្បីស្វែងយល់បន្ថែម។
បទបញ្ជាក្រុងនិងខោនធីមួយចំនួន ការពារជនស្នាក់នៅពីការត្រូវបណ្តេញចេញ ក្នុងករណីដែលពួកគេមិនបង់ថ្លៃឈ្នួលដោយសារតែវីរុសកូរ៉ូណា។ នេះជាឧទាហរណ៍ នៃការបណ្តេញចេញ ដែលត្រូវបានបញ្ឈប់ដោយរដ្ឋាភិបាលក្នុងតំបន់មួយចំនួន៖
- ក្នុងករណីដែលប្រាក់ចំណូលប្រចាំគ្រួសាររបស់អ្នកត្រូវបានថយចុះខ្លាំង ពីព្រោះតែអ្នកត្រូវបានដាក់ឲ្យសម្រាកពីការងារដោយសារតែវីរុស COVID-19។
- ប្រសិនបើអ្នកមានការចំណាយថ្លៃព្យាបាលដោយប្រាក់ហោប៉ៅផ្ទាល់ខ្លួនច្រើន បណ្តាលឡើងដោយការរាតត្បាតវីរុស COVID-19 ឬ
- ប្រសិនបើអ្នកមានតម្រូវការការថែទាំកូនលើសពីប្រក្រតី ដោយសារតែមេរោគរាតត្បាតនោះ។
រដ្ឋាភិបាលមួយចំនួនក៏បានកម្រិតការបណ្តេញចេញដោយគ្មានកំហុសក្នុងអំឡុងពេលមានវិបត្តិដែរ។
ព័ត៌មាននេះមានសារៈសំខាន់៖ មិនមានវិសាលភាពលើរយៈពេលពន្យាស្តីពីការបណ្តេញចេញទេ។ ការបណ្តេញចេញមួយចំនួននៅតែកើតមានឡើង។ ប្រសិនបើអ្នកមានការបណ្តេញចេញនាពេលនេះ អ្នកចាំបាច់ត្រូវទូរសព្ទទៅកាន់តុលាការភ្លាម ដើម្បីស្វែងយល់ពីអ្វីដែលអ្នកត្រូវធ្វើដើម្បីការពារខ្លួនអ្នក។
ការបញ្ជាថ្មីចេញជារៀងរាល់ថ្ងៃ ដូច្នេះយើងនឹងព្យាយាមធ្វើបច្ចុប្បន្នភាពនេះយ៉ាងទៀងទាត់។
សម្រាប់ព័ត៌មានបន្ថែម ឬ ក្នុងករណីអ្នកជឿថាអ្នកកំពុងត្រូវបានគេបណ្តេញចេញដោយមូលហេតុទាក់ទងនឹងវីរុស COVID-19 នោះ សូមចូលមើលតាមដំណភ្ជាប់ខាងក្រោម៖
បទបញ្ជារប្រតិប្តិរបស់អភិបាលរដ្ឋ Newsom លេខ N-28-20៖
https://www.gov.ca.gov/wp-content/uploads/2020/03/3.16.20-Executive-Ord…
ក្រុងអាឡាមេដា (City of Alameda)៖
https://tinyurl.com/ujqm2ed
ក្រុងហ្រ្វិសណូ (City of Fresno)៖
https://tinyurl.com/t5ys8wn
ក្រុងឡសអាន់ជីលីស (City of Los Angeles)
https://tinyurl.com/wu9yrrw
ក្រុងផាសាដែណា (City of Pasadena)៖
https://tinyurl.com/r2asecy
ក្រុងរីជមិនដ៍ (City of Richmond)៖
https://tinyurl.com/rrll3de
ក្រុងសាក្រាមិនតូ (City of Sacramento)៖
https://tinyurl.com/rttkvd9
ក្រុងសានប្រាន់ស៊ីស្កូ (City of San Francisco)៖
https://tinyurl.com/tbky88h
ខោនធីសេនលូអ៊ីសអូប៊ីសប៉ូ (County of San Luis Obispo)៖
https://tinyurl.com/vzsvmws
ក្រុងសាន់តាម៉ូនីកា (City of Santa Monica)៖
https://tinyurl.com/qt3etz7
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.