ការផ្លាស់ប្តូរបណ្តឹងឧទ្ធរណ៍របស់មជ្ឈមណ្ឌលប្រចាំតំបន់ (សង្ខេបខ្លី)

ការផ្លាស់ប្តូរបណ្តឹងឧទ្ធរណ៍របស់មជ្ឈមណ្ឌលប្រចាំតំបន់ (សង្ខេបខ្លី)
មានការផ្លាស់ប្ដូរ សំខាន់ៗចំពោះច្បាប់ Lanterman អំពីបណ្តឹងឧទ្ធរណ៍ ។ នេះគឺជាកំណែខ្លី ដែលមិនបានដាក់បញ្ចូល ព័ត៌មានលម្អិតទាំងអស់ ឡើយ ។ សម្រាប់ព័ត៌មានលំអិត សូមអាន សិទ្ធិក្រោម ច្បាប់ Lanterman Act និង ពង្រាងច្បាប់ព្រឹទ្ធិសភា 188 (2021-22)។
មានការផ្លាស់ប្ដូរ សំខាន់ៗចំពោះច្បាប់ Lanterman អំពីបណ្តឹងឧទ្ធរណ៍ ។ នេះគឺជាកំណែខ្លី ដែលមិនបានដាក់បញ្ចូល ព័ត៌មានលម្អិតទាំងអស់ ឡើយ ។ សម្រាប់ព័ត៌មានលំអិត សូមអាន សិទ្ធិក្រោម ច្បាប់ Lanterman Act និង ពង្រាងច្បាប់ព្រឹទ្ធិសភា 188 (2021-22)។
វត្តមានរបស់មេធាវី ក្នុងអង្គសវនាការ ៖ មានដែនកំណត់ថា តើពេលណាទើបមេធាវីនៃមជ្ឈមណ្ឌលប្រចាំតំបន់ អាចចូលរួមការប្រជុំក្រៅផ្លូវការ, ការប្រជុំសម្រុះសម្រួល និងអង្គសវនាការ ។ សូមអាន សេចក្តីណែនាំ របស់ DDS ចុះថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2022 ។
ផ្ញើបណ្តឹងឧទ្ធរណ៍ទៅកាន់ DDS ៖ ផ្ញើបណ្តឹងឧទ្ធរណ៍ទៅកាន់ DDS គឺមិនមែនផ្ញើទៅកាន់ មជ្ឈមណ្ឌលប្រចាំតំបន់ ឡើយ ។ DDS នឹងប្រាប់មជ្ឈមណ្ឌលប្រចាំតំបន់ និង OAH ឲ្យដឹងអំពីរឿងនេះ ។ ផ្ញើតាមអ៊ីនធឺណិត ដោយប្រើ គេហទំព័រ ដំណើរការបណ្ដឹងឧទ្ធរណ៍ របស់ DDS, ដោយផ្ញើអ៊ីមែលទៅអាសយដ្ឋាន appealrequest@dds.ca.gov ឬផ្ញើតាមប្រៃសនីយ៍ ។
បន្ទាត់ពេលវេលាសម្រាប់ប្តឹងឧទ្ធរណ៍ ៖ អ្នកមានពេលចំនួន 60 ថ្ងៃ រាប់បន្ទាប់ពីថ្ងៃដែលអ្នកទទួលបានការជូនដំណឹងអំពីចំណាត់ការ ដើម្បីប្តឹងឧទ្ធរណ៍ ។ អ្នកមានពេល 30 ថ្ងៃ ដើម្បីប្តឹងឧទ្ធរណ៍ ប្រសិនបើអ្នកត្រូវការ ជំនួយខណៈពេលកំពុងរង់ចាំ (សេវានៅដដែល) ។
ជម្រើសនៃដំណើរការបណ្តឹងឧទ្ធរណ៍ ៖ អ្នកអាចជ្រើសរើសយក ការរួមបញ្ចូលគ្នាណាមួយ នៃការប្រជុំក្រៅផ្លូវការ, ការប្រជុំសម្រុះសម្រួល និងសវនាការ ។ អ្នកអាចដូរសេចក្តីស្នើសុំរបស់អ្នក នៅពេលក្រោយ ។ ការផ្លាស់ប្តូរសកម្មភាពនេះ អាចបណ្តាលឱ្យមានការពន្យារពេលសវនាការ ។
ការសម្រុះសម្រួលដែលជាកាតព្វកិច្ច ៖ មជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវចូលរួមក្នុងកិច្ចប្រជុំសម្រុះសម្រួល បើអ្នកចង់ធ្វើការសម្រុះសម្រួល ។
សេចក្តីថ្លែងការណ៍អំពីជំហរ និងការដោះដូរភស្តុតាង ៖ មជ្ឈមណ្ឌលប្រចាំតំបន់ត្រូវតែផ្តល់ឱ្យអ្នក នូវសេចក្តីថ្លែងការណ៍អំពីជំហររបស់ខ្លួន ជាភាសាដែលអ្នកពេញចិត្ត ចំនួន 2 ថ្ងៃ នៃថ្ងៃធ្វើការ មុនថ្ងៃសវនាការ ចូលមកដល់ ។ ប្រសិនបើអ្នកមិនមានមេធាវីទេ អ្នកត្រូវតែផ្តល់ឱ្យមជ្ឈមណ្ឌលប្រចាំតំបន់ នូវបញ្ជីឈ្មោះសាក្សី និងរបាយកាណ៍ ចំនួន 2 ថ្ងៃ នៃថ្ងៃធ្វើការ មុនថ្ងៃសវនាការ ចូលមកដល់ ។
ការផ្លាស់ប្តូរនៅឯ ការិយាល័យសវនាការ ៖ មន្ត្រីសវនាការ ត្រូវតែដំណើរការអង្គសវនាការ ដោយ “ប្រកាន់ខ្ជាប់អព្យាក្រិត្យភាព” ។ ការប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាព គឺជាការជម្រុញឲ្យមានការចែករំលែកព័ត៌មានគ្នាចំពោះភាគីទាំងអស់ ដោយសេរី និងបើកចំហ ។
ការពិចារណាឡើងវិញលើសេចក្តីសម្រេចរបស់ចៅក្រម ៖ អ្នក ឬមជ្ឈមណ្ឌលប្រចាំតំបន់ អាចស្នើសុំឱ្យមានការពិចារណាឡើងវិញលើសេចក្តីសម្រេចរបស់ចៅក្រម ក្នុងរយៈពេល 15 ថ្ងៃបន្ទាប់ពីសវនាការ ចេញសេចក្តីសម្រេចនេះ ប្រសិនបើនៅក្នុងសេចក្តីសម្រេចនោះ មិនឆ្លុះបញ្ចាំងការពិត ឬទិដ្ឋភាពច្បាប់ ។
ការអនុវត្តន៍សេចក្តីសម្រេចរបស់សវនាការ ៖ មជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវតែធ្វើតាមការសម្រេចរបស់សវនាការ ក្នុងរយៈពេល 30 ថ្ងៃ ។ ពួកគេ ត្រូវប្រាប់អ្នក និង DDS ឲ្យបានដឹង បើមិនអាចអនុវត្តតាមសេចក្តីសម្រេច នេះបានទេនោះ ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។