សេចក្ដីណែនាំអំពីតុលាការបណ្ដឹងទាមទារ សំណងតិចតួច៖ របៀបប្ដឹងម្ចាស់ផ្ទះទាមទារសំណងការខូចខាតដែលបង្កដោយបញ្ហាកន្លែងស្នាក់នៅ

Publications
8132.06

សេចក្ដីណែនាំអំពីតុលាការបណ្ដឹងទាមទារ សំណងតិចតួច៖ របៀបប្ដឹងម្ចាស់ផ្ទះទាមទារសំណងការខូចខាតដែលបង្កដោយបញ្ហាកន្លែងស្នាក់នៅ

តុលាការ​បណ្តឹង​តូចតាច​គឺជា​តុលាការ​ពិសេស​មួយ​ដែល​ជម្លោះ​ត្រូវ​បាន​ដោះស្រាយ​យ៉ាង​ឆាប់រហ័ស។ អ្នក​ដែល​ប្ដឹង​គឺ​ដើម​បណ្តឹង។ អ្នក​ដែល​ត្រូវ​បាន​ប្ដឹង​គឺ​ចុងចោទ។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

មូលដ្ឋាន

តុលាការបណ្ដឹងទាមទារសំណងតិចតួចជាតុលាការពិសេសមួយដែលជម្លោះ​ត្រូវបានដោះស្រាយយ៉ាងលឿន។ បុគ្គលដែលប្ដឹងគឺជាដើមចោទ។ បុគ្គលដែលត្រូវគេប្ដឹងគឺជាចុងចោទ។

តើបញ្ហាកន្លែងស្នាក់នៅអ្វីខ្លះដែលខ្ញុំអាចប្ដឹងនៅក្នុងបណ្ដឹងទាមទារសំណងតិចតួច?

  1. ម្ចាស់ផ្ទះរបស់អ្នកមិនប្រគល់ប្រាក់កក់របស់អ្នកវិញ
  2. ផ្ទះដែលអ្នកជួលមិនមានសភាពដែលអាចរស់នៅបាន (“ការរំលោភដោយ​ប្រយោលលើការធានាអំពីភាពអាចនៅបាន”)
  3. ម្ចាស់ផ្ទះរបស់អ្នកបានធ្វើឱ្យអ្នកមិនអាចស្នាក់នៅបាននៅក្នុងផ្ទះដែលអ្នកជួល ហើយអ្នកត្រូវតែរើចេញ (“ការបណ្ដេញចេញដោយប្រយោល”)
  4. ម្ចាស់ផ្ទះរបស់អ្នកបានធ្វើឱ្យអ្នកមិនអាចរីករាយរស់នៅក្នុងផ្ទះដែលអ្នកជួល និងមិនអាចរស់នៅបានសុខ (“ការរំលោភដោយប្រយោលលើកិច្ច​ព្រម​ព្រៀងអំពីសិទ្ធិរស់នៅដោយស្ងប់ស្ងាត់”)
  5. ម្ចាស់ផ្ទះរបស់អ្នករើសអើងនឹងអ្នកដោយផ្អែកលើពិការភាព ឬក្រុម​ដែល​ត្រូវ​បានការពារផ្សេងទៀត
  6. ម្ចាស់ផ្ទះរបស់អ្នកបោះចោលទ្រព្យសម្បត្តិរបស់អ្នក បន្ទាប់ពីអ្នករើចេញ​ដោ​យមិនជូនដំណឹងត្រឹមត្រូវដល់អ្នក

តើខ្ញុំអាចមានមេធាវីបានទេ?

ទេ នៅក្នុងតុលាការបណ្ដឹងទាមទារសំណងតិចតួច អ្នកអាចសុំយោបល់​ពី​​មេធាវីបាន មុននឹងអ្នកឡើងតុលាការ ប៉ុន្តែអ្នកមិនអាចមានមេធាវីនៅ​ក្នុងតុលាការបណ្ដឹងទាមទារសំណងតិចតួចបានទេ។

តើខ្ញុំអាចស្នើសុំអ្វីខ្លះនៅតុលាការបណ្ដឹងទាមទារសំណងតិចតួច?

អ្នកអាចប្ដឹងម្ចាស់ផ្ទះទាមទារសំណងជាប្រាក់សម្រាប់ការខូចខាតដែលពួកគេបាន បង្កឡើង។ ការទាមទារសំណងរបស់អ្នកមិនអាចលើសពី $12,500 ទេ។

អ្នកអាចដាក់ប្ដឹងតែ 2 ករណីប៉ុណ្ណោះក្នុងមួយឆ្នាំប្រតិទិន នៅពេលដែល​អ្នក​ស្នើសុំលើសពី $2500។ គ្មានដែនកំណត់ចំពោះចំនួនករណីដែលអាចអ្នកដាក់ប្ដឹងបានសម្រាប់ការទាមទារ សំណងដែលតិចជាង $2500 ទេ។

តើមានថ្ងៃផុតកំណត់សម្រាប់ការដាក់បណ្ដឹងទាមទារសំណងតិចតួចពា​ក់​ព័ន្ធនឹងបញ្ហាកន្លែងស្នាក់នៅឬទេ?

មាន បើសិនជាអ្នកប្ដឹងដោយសារអ្នកមានកិច្ចព្រមព្រៀងជួលផ្ទាល់មាត់ ហើ​យ​ម្ចាស់ផ្ទះរំលោភកិច្ចព្រមព្រៀង អ្នកមានពេលតែ 2 ឆ្នាំ ប៉ុណ្ណោះគិត​ចាប់ពីពេលដែលកិច្ចព្រមព្រៀងត្រូវបានរំលោភដើម្បីដាក់បណ្ដឹងទាមទារសំណងតិចតួចនៅតុលាការ។

បើសិនជាអ្នកប្ដឹងដោយសារអ្នកមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរជាមួយម្ចាស់ផ្ទះដែលកិច្ចព្រមព្រៀងនោះត្រូវបានរំលោភ អ្នកមានពេល​តែ 4 ឆ្នាំ ប៉ុណ្ណោះគិតចាប់ពីពេលដែលកិច្ចព្រមព្រៀង​ត្រូវបាន​រំលោ​ភ​ដើម្បីដាក់បណ្ដឹងនៅតុលាការបណ្ដឹងទាមទារសំណងតិចតួច។

បើសិនជាអ្នកប្ដឹងដោយសារទ្រព្យសម្បត្តិរបស់អ្នកខូចខាត (រួមទាំង​ការ ដែ​លម្ចាស់ផ្ទះបំផ្លាញរបស់របរផ្ទាល់ខ្លួនរបស់អ្នកដោយមិនធ្វើតាមច្បាប់) អ្នកមានពេលតែ 3 ឆ្នាំ ប៉ុណ្ណោះគិតចាប់ពីពេលដែលកិច្ច​ព្រមព្រៀង​ត្រូវបានរំលោភដើម្បីដាក់បណ្ដឹងទាមទារសំណងតិចតួច។

តើខ្ញុំគួរដាក់បណ្ដឹងទាមទារសំណងរបស់ខ្ញុំនៅឯណា?

អ្នកត្រូវដាក់បណ្ដឹងទាមទារសំណងនៅតុលាការ និងទីតាំងដែលត្រឹមត្រូវ។ បណ្ដឹងទាមទារសំណងតិចតួចត្រូវបានដាក់នៅផ្នែករដ្ឋប្បវេណីនៃតុលាការជាន់ខ្ពស់ក្នុងមូលដ្ឋាន។ ទីតាំងនៃតុលាការជាន់ខ្ពស់ក្នុងមូលដ្ឋានអាច៖

  1. នៅកន្លែងដែលចុងចោទរស់នៅ ឬកន្លែងដែលអាជីវកម្មតាំងនៅ
  2. នៅកន្លែងដែលការខូចខាតបានកើតឡើង ឬ
  3. នៅកន្លែងដែលកិច្ចសន្យា/កិច្ចព្រមព្រៀងជួលត្រូវបានចុះហត្ថលេខា ឬត្រូ​វ​បានអនុវត្ត។

តើតុលាការនឹងទារប្រាក់ឈ្នះក្ដីតាមសាលក្រមឱ្យខ្ញុំឬទេ?

ទេ បើសិនជាអ្នកឈ្នះបណ្ដឹងទាមទារសំណងតិចតួច គឺអ្នកខ្លួន​ឯង​ផ្ទាល់​ជាអ្នកទារប្រាក់ដែលចុងចោទជំពាក់ (ដែលហៅម្យ៉ាងទៀតថា “ប្រាក់ឈ្នះ​ក្ដីតាមសាលក្រម”)។ តុលាការនឹងមិនទារប្រាក់ឱ្យអ្នកទេ។ សូមចុចទីនេះ ដើម្បីចូលវិបសាយស្វ័យជំនួយដែល​ពន្យល់ពី​របៀប​ទា​រប្រាក់ឈ្នះក្ដីតាមសាលក្រមរបស់អ្នក។

ជំហានទាំងបួនសម្រាប់ការដាក់បណ្ដឹងទាមទារសំណងតិចតួច។

អ្នកនឹងត្រូវធ្វើ “ការទាមទារ” សុំការទូទាត់ ដាក់បណ្ដឹងទាមទារសំណង ​រប​ស់ដើមចោទនិងដីកាកោះ (SC-100) រួចឱ្យនរណាម្នាក់យក​បណ្ដឹងទាម​​ទា​រ​ទៅប្រគល់ឱ្យចុងចោទ និងឡើងតុលាការដើម្បីបង្ហាញ​សំណុំរឿង​របស់​អ្នក​។

1. ធ្វើការទាមទារក្រៅផ្លូវការដើម្បីសុំការទូទាត់៖

“ការទាមទារ” គឺជាអ្វីដែលអ្នកស្នើសុំម្ចាស់ផ្ទះ ឬអ្នកផ្ដល់កន្លែងស្នាក់នៅឱ្យ​ធ្វើ និងមូលហេតុ។ គួរធ្វើការទាមទារនេះមុនពេលចាប់ផ្ដើមដំណើរការតុលាការ ដោយធ្វើវា​ជា​លក្ខណៈ “ក្រៅផ្លូវការ”។ អ្នកត្រូវតែធ្វើការទាមទារក្រៅផ្លូវការដើម្បីសុំការទូទាត់។ ទោះបីជាអាចធ្វើតាមរយៈពាក្យសម្ដីក៏ដោយ អ្នកគួរតែធ្វើវាជាលាយ​លក្ខ​ណ៍​អក្សរ។ បើសិនជាភាគីម្ខាងទៀតមិនធ្វើតាមអ្វីដែលអ្នកបានស្នើសុំទេ (ឧទាហរណ៍ អ្នកបានស្នើសុំឱ្យគេប្រគល់ទ្រព្យសម្បត្តិរបស់អ្នកមកវិញ ប៉ុន្តែគេបានប​ដិ​សេធ) ពេលនោះអ្នកអាចប្ដឹងទៅតុលាការបណ្ដឹងទាមទារ​សំណង​តិ​ចតួ​ច​បាន។ ត្រូវប្រាកដថាទុកច្បាប់ចម្លងនៃលិខិតទាមទារ និងភស្តុតាងណាមួយ​ដែ​លអ្នកភ្ជាប់ជាមួយលិខិតនោះជាមួយបណ្ដឹងទាមទារសំណងរបស់ដើមចោទនិងដីកាកោះ។

មានគំរូលិខិតដែលអ្នកអាចប្រើនៅខាងចុងនៃសេចក្ដីណែនាំនេះ។

ព័ត៌មានដែលត្រូវបញ្ចូលនៅក្នុងលិខិតទាមទាររបស់អ្នក៖

  • សំណងជាប្រាក់ដែលត្រូវទាមទារ។
  • ដាក់ចំនួនប្រាក់សរុបដែលអ្នកទាមទារ។ ល្អបំផុតគួរតែផ្ញើលិខិតនេះតាមសំបុត្រដែលមានការបញ្ជាក់ទទួល ហើយ​អ្នក​នឹងត្រូវការរក្សាទុកច្បាប់ចម្លងនៃលិខិតនេះ និងឯកសារភ្ជាប់។ ឯកសារភ្ជាប់ជាមួយលិខិតនេះគួររួមបញ្ចូលបង្កាន់ដៃ និងភស្តុតាង​​ផ្សេង​ទៀតដើម្បីបង្ហាញថាហេតុអ្វីចុងចោទជំពាក់អ្នក ហើយជំពាក់ប៉ុន្មាន។
  • នៅក្នុងផ្នែកនៃគំរូលិខិតទាមទារ បន្ទាប់ពីពាក្យ "ពីព្រោះ” ចូរសរសេររៀប​រា​ប់​តាមលំដាប់លំដោយនៃព្រឹត្តិការណ៍ដែលបានកើតឡើង។ វាប្រហែលជាមានពីរបីទំព័រ។
  • ដាក់ចំនួនប្រាក់សរុបដែលអ្នកទាមទារ។ ល្អបំផុតគួរតែផ្ញើលិខិតនេះតាមសំបុត្រដែលមានការបញ្ជាក់ទទួល ហើយ​អ្នក​នឹងត្រូវការរក្សាទុកច្បាប់ចម្លងនៃលិខិតនេះ និងឯកសារភ្ជាប់។ ឯកសារភ្ជាប់ជាមួយលិខិតនេះគួររួមបញ្ចូលបង្កាន់ដៃ និងភស្តុតាង​​ផ្សេង​ទៀតដើម្បីបង្ហាញថាហេតុអ្វីចុងចោទជំពាក់អ្នក ហើយជំពាក់ប៉ុន្មាន។
  • ទុកពេលឱ្យកូនបំណុលជា "ចុងចោទ" យ៉ាងហោចណាស់ 10 ដើម្បី​ឆ្លើយ​តប​នឹងការទាមទាររបស់អ្នក។ បើសិនជាគេមិនឆ្លើយតប ឬបើសិនជាអ្នកមិនអាចឈានទៅដល់​ការព្រ​ម​ព្រៀងទេ ចូរប្រាប់គេថាជំហានបន្ទាប់គឺដាក់បណ្ដឹងទាមទារ​សំណងរ​បស់​ដើមចោទ និងដីកាកោះទៅតុលាការ។

លិខិតទាមទារ និងឯកសារភ្ជាប់នេះត្រូវរួមបញ្ចូលនៅក្នុងបណ្ដឹង​ពិតប្រា​កដ​ដែលអ្នកដាក់នៅតុលាការ (បណ្ដឹងទាមទារសំណងរបស់ដើមចោទ និងដីកាកោះ)។

លិខិតទាមទារ (និងឯកសាភ្ជាប់) គឺសំខាន់ដោយសារមូលហេតុ 2 យ៉ាង៖ ទីមួយ - វាបង្ហាញចៅក្រមថាអ្នកពេញចិត្តនឹងលក្ខខណ្ឌតម្រូវ​នៃការទាម​ទារមុននឹងដាក់បណ្ដឹង និងទីពីរ វាជូនដំណឹងដល់ចៅក្រុមអំពីអង្គ​ហេតុ​លម្អិតអំពីសំណុំរឿង និងហេតុអ្វីបានជា "ចុងចោទ" ជំពាក់លុយអ្នក។

2. ដាក់បណ្ដឹងទាមទារសំណងរបស់ដើមចោទ និងដីកាកោះ៖

ដើម្បីចាប់ផ្ដើមដំណើរការតុលាការ អ្នកនឹងត្រូវបំពេញបណ្ដឹងទាមទារ​ សំណ​ងរបស់ដើមចោទ និងដីកាកោះ និងដាក់វានៅក្រឡាបញ្ជីតុលាការ។

បណ្ដឹងទាមទារសំណងរបស់ដើមចោទ និងដីកាកោះ SC-100 ដើ​ម្បី​ទៅតុលាការបណ្ដឹងទាមទារសំណងតិចតួច

នៅពេលដែលអ្នកបានបំពេញ និងចុះហត្ថលេខាលើបណ្ដឹងទាមទារសំណង និងបានភ្ជាប់ភស្តុតាងទាំងអស់របស់អ្នករួចហើយ ត្រូវចម្លងឯកសារ​ទាំ​ង​អស់ 2 ច្បាប់។ មួយច្បាប់សម្រាប់តុលាការ មួយច្បាប់សម្រាប់ឱ្យអ្នកទុក និងច្បាប់ទី 3 គឺសម្រាប់បុគ្គលដែលអ្នកកំពុងប្ដឹង។

ត្រូវយកច្បាប់ដើម និងច្បាប់ចម្លង 2 ច្បាប់ទៅសាលាក្ដីខោនធី។ អ្នកនឹងត្រូវបង់ប្រាក់ដាក់បណ្ដឹង (ដូចខាងក្រោម៖) $30 បើសិនជាអ្នកប្ដឹងទាមទារក្រោម $1500 ថ្លៃសេវា $50 សម្រាប់ $1500--5000 ថ្លៃសេវា $75 សម្រាប់ $5001-12,500) លើកលែងតែអ្នក​មា​ន​លក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានការលើកលែងថ្លៃសេវា។

អ្នកអាចដាក់សំណើលើកលែងថ្លៃសេវា និងដីការួមជាមួយបណ្ដឹង​ទាមទារ​សំណងរបស់អ្នក៖

សំណើសុំលើកលែងប្រាក់ប្រដាប់ក្ដីតុលាការ FW-001

ដីកា FW-003 ស្ដីពីការលើកលែងប្រាក់ប្រដាប់ក្ដីតុលាការ (តុលា​ការ​ជាន់ខ្ពស់)

ក្រឡាបញ្ជីតុលាការនឹងរក្សាទុកច្បាប់ដើម និងប្រគល់ច្បាប់ចម្លង 2 ច្បា​ប់ដែលមានត្រា "ដាក់ពាក្យរួច" ឱ្យអ្នកវិញ។ សូមមើលទំព័រទីមួយនៃបណ្ដឹងទាមទារសំណង ព្រោះវានឹងប្រាប់អ្នកពី​កា​ល​បរិច្ឆេទនៃសវនាការដែលបានកំណត់។

  • ច្បាប់ចម្លងមួយច្បាប់សម្រាប់ឱ្យអ្នកទុក ហើយមួយច្បាប់សម្រាប់ឱ្យ​អ្នក ​ប្រ​គល់ឱ្យចុងចោទ។

3. ការប្រគល់បណ្ដឹងទាមទារសំណងរបស់ដើមចោទ

រូបអ្នក ដែលជាដើមចោទមិនត្រូវបានអនុញ្ញាតឱ្យប្រគល់បណ្ដឹង​ទាមទារ​សំណងដោយខ្លួនឯងទេ អ្នកនឹងត្រូវមានមនុស្សពេញវ័យ​ដែលមាន​អាយុ​លើសពី 18 ឆ្នាំដើម្បីប្រគល់វា ឬឱ្យតម្រួតតំបន់ ឬភ្នាក់ងារប្រគល់ដីកា​កោះ​ដែលបានចុះបញ្ជីដើម្បីប្រគល់វា។ តម្រួតតំបន់នឹងប្រគល់ក្រដាសស្នាមដោយមិនគិតថ្លៃ បើសិនជាអ្នក​បាន​ទទួលការលើកលែងថ្លៃសេវា។

ភស្តុតាងនៃការប្រគល់បណ្ដឹងទាមទារសំណង (បណ្ដឹង​ទាម​ទារ​សំណង​តិចតួច) SC-104

ចុងចោទត្រូវទទួលបណ្ដឹងទាមទារសំណងយ៉ាងហោចណាស់ 15 ថ្ងៃមុនស​វនាការ។ បើមិនអាចធ្វើដូច្នេះបានទេ អ្នកអាចស្នើសុំពន្យារពេលសវនាការ ដើម្បីទុ​ក​ពេលវេលាបន្ថែមឱ្យអ្នកដើម្បីប្រគល់បណ្ដឹងទាមទារសំណង។ នៅពេលដែលចុងចោទទទួលបានបណ្ដឹងទាមទារសំណងហើយ ត្រូវធានា​ថា​អ្នកដែលប្រគល់បណ្ដឹងទាមទារសំណងបំពេញទម្រង់ “ភស្តុតាងនៃ​កា​រប្រគល់​បណ្ដឹងទាមទារសំណង”។ អ្នកត្រូវតែដាក់ភស្តុតាងនៃការប្រគល់បណ្ដឹងទាមទារសំណងនៅតុលាការ។ បើសិនជាចៅក្រមគ្មានភស្តុតាងនៃការប្រគល់បណ្ដឹងទាមទារសំណងនៅចំពោះមុខពួកគេនៅក្នុងសវនាការទេ ពួកគេនឹងមិនបើកសវនាការរឿង​ក្ដី​នោះទេ (គ្មានយុត្តាធិការលើចុងចោទ) ហើយរឿងក្ដីនឹងត្រូវបាន​ច្រាន​ចោល។

បើសិនជាអ្នកមិនអាចប្រគល់បណ្ដឹងទាមទារសំណងទាន់ពេលទេ អ្នកគួរ​តែស្នើសុំពន្យារពេលសវនាការដើម្បីទុកពេលវេលាបន្ថែមឱ្យអ្នកដើម្បីប្រគល់បណ្ដឹងទាមទារសំណង។

សំណើសុំពន្យារពេលការកាត់ក្ដី SC-150

4. ទៅចូលរួមសវនាការ និងបង្ហាញសំណុំរឿងរបស់អ្នក។

ជំហានចុងក្រោយគឺចូលរួមសវនាការ និងបង្ហាញសំណុំរឿងរបស់អ្នក។ សង្ឃឹមថាភស្តុតាងទាំងអស់របស់អ្នកត្រូវបានភ្ជាប់ជាមួយលិខិតទាមទារ ហើយបន្ទាប់មកលិខិតទាមទារត្រូវបានភ្ជាប់ជាមួយបណ្ដឹងទាមទារសំណង ដើម្បីកុំឱ្យអ្នកត្រូវដាក់ភស្តុតាងបន្ថែម។

បើអ្នកពិតជាត្រូវដាក់ដាក់ភស្តុតាងបន្ថែម អ្នកអាចយកវាទៅសវនាការ​បាន។ ត្រូវប្រាកដថាអ្នកមានច្បាប់ចម្លងយ៉ាងហោចណាស់ 2 ច្បាប់ – 1 សម្រាប់​ចៅក្រម និង 1 សម្រាប់បុគ្គលដែលអ្នកកំពុងប្ដឹង។

តុលាការមួយចំនួនអនុញ្ញាតឱ្យអ្នកបង្ហាញខ្លួនក្នុងសវនាការតាមកម្មវិធី Zoom។ សម្រាប់នីតិវិធី អ្នកត្រូវពិនិត្យបញ្ជាក់ជាមួយតុលាការ។

សូមកត់សម្គាល់ថា បើសវនាការរបស់អ្នកធ្វើតាមអ៊ីនធឺណិត ហើយអ្នក​មា​នឯកសារបន្ថែមដែលអ្នកចង់ឱ្យចៅក្រមពិនិត្យមើល អ្នកនឹងត្រូវប្រាកដ​ថាបានដាក់ឯកសារទាំងនោះនៅក្រឡាបញ្ជីតុលាការ និងបានប្រគល់​ជូន​ភាគីម្ខាងទៀតយ៉ាងហោចណាស់ 10 ថ្ងៃមុនសវនាការ។ អ្នកអាចឱ្យនរណាម្នាក់ប្រគល់វាតាមប្រៃសណីយ៍។

គំរូលិខិតទាមទារ

កាលបរិច្ឆេទ

តាមប្រៃសណីយ៍អាទិភាពដែលមានបញ្ជាក់ការទទួល

ឈ្មោះ និងអាសយដ្ឋានរបស់

បុគ្គលដែលអ្នកកំពុងទាមទារការទូទាត់

កម្មវត្ថុ៖ ការទាមទារសុំការទូទាត់

ជូនចំពោះ៖

សូមជ្រាបថាអ្នកជំពាក់ខ្ញុំសរុប $DOLLAR AMOUNT [មិនអាចលើសពី $12,000] បានទេ ព្រោះ [បញ្ចូលអង្គហេតុដែលពាក់ព័ន្ធនៅទីនេះ ឧទាហរ​ណ៍៖ ខ្ញុំបានបង់ $X នៅ (ថ្ងៃទី) សម្រាប់ប្រាក់កក់របស់ខ្ញុំ។ ទោះបីជាចាកចេញពីផ្ទះល្វែងក្នុងស្ថានភាពដូចកាលពីពេលខ្ញុំចូលនៅក៏ដោយ អ្នកមិនបានប្រគល់ប្រាក់កក់ឱ្យខ្ញុំវិញទេ ហើយមិនបាន​ផ្ដល់របា​យ​ការណ៍លម្អិតមកខ្ញុំនៅត្រឹម (ថ្ងៃទី) ឆ្នាំ] ទេ

ខ្ញុំនឹងព្រមទទួលផែនការបង់ប្រាក់សរុប ឬផែនការបង់ប្រាក់តាម​ដំណាក់​កាល។

សូមទាក់ទងមកខ្ញុំនៅ ឬមុន (ថ្ងៃទី) [ទុកពេលយ៉ាងហោចណាស់ 10 ថ្ងៃ​ដើ​ម្បីឆ្លើយតប] ក្នុងគោលបំណងដើម្បីដោះស្រាយបញ្ហានេះ។ អាចទាក់ទងខ្ញុំបានតាមអាសយដ្ឋាន និងលេខទូរសព្ទខាងក្រោម។ នេះជាឱកាសតែមួយគត់សម្រាប់អ្នកដើម្បីដោះស្រាយបញ្ហានេះមុនពេលខ្ញុំដាក់ពាក្យ
បណ្តឹងប្ដឹងអ្នកនៅតុលាការបណ្ដឹងទាមទារសំណងតិចតួច។

បើខ្ញុំមិនឮដំណឹងពីអ្នកនៅ ឬមុន (ថ្ងៃទី) ទេ ខ្ញុំនឹងដាក់បណ្ដឹងប្ដឹង​អ្នក​ដោយគ្មានការជូនដំណឹងបន្ថែមទៀតឡើយ។ វាជាផលប្រយោជន៍ដ៏ល្អបំផុតសម្រាប់អ្នក ក្នុងការដោះស្រាយបញ្ហានេះ មុ​ន​ពេលមានការដាក់បណ្តឹងទៅតុលាការ។ បើសិនជាសាលក្រមចេញមកប្រឆាំងនឹងអ្នក វានឹងប៉ះពាល់អវិជ្ជមាន​ដ​ល់​​លទ្ធភាពទទួលបានឥណទាន អ្នកនឹងត្រូវបានបង្គាប់ឱ្យបង់​ថ្លៃតុលា​កា​រ ហើយអ្នកនឹងរ៉ាប់រងការប្រាក់យ៉ាងហោចណាស់ក្នុងអត្រា 10% ក្នុង​មួយ​ឆ្នាំ។

ផ្អែកលើអ្វីដែលបានរៀបរាប់ខាងលើ ខ្ញុំរំពឹងថានឹងទទួល​បានការទូទាត់​ប្រាក់ចំនួន $DOLLAR AMOUNT ទៅកាន់អាសយដ្ឋាន 123 XYZ, Davis CA, 95616 យ៉ាងយូរត្រឹម (ថ្ងៃទី)។ អាចទាក់ទងខ្ញុំបានតាមលេខ៖ 555-555-5555។ បើអ្នកសម្រេចចិត្តមិនអើពើនឹងលិខិតទាមទារការទូទាត់នេះ ខ្ញុំនឹងបន្ត​ស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ទាំងអស់ដែលមានសម្រាប់ខ្ញុំដោយមិនជូនដំណឹង
បន្ថែមដល់អ្នកឡើយ។ លិខិតនេះដើរតួជាភស្តុតាងដែលខ្ញុំបានព្យាយាមដោះស្រាយបញ្ហានេះក្រៅផ្លូវការ។

ដោយក្ដីរាប់អាន

Jane Doe
123 XYZ
City CA, 95616
555-555-5555