កញ្ចប់សវនាការសេវាថែទាំនៃមជ្ឈមណ្ឌលក្នុងតំបន់

កញ្ចប់សវនាការសេវាថែទាំនៃមជ្ឈមណ្ឌលក្នុងតំបន់
សម្ភារៈទាំងនេះនឹងជួយអ្នករៀបចំសម្រាប់សវនាការនៅមណ្ឌលក្នុងតំបន់របស់អ្នក។ ការណែនាំនេះអនុវត្តចំពោះអ្នកប្រើប្រាស់មជ្ឈមណ្ឌលក្នុងតំបន់ដែលមានអាយុចាប់ពី 3 ឆ្នាំឡើងទៅ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
ជំពូក 1 – សេចក្តីផ្តើម
អ្នកមានសិទ្ធិធ្វើបណ្តឹងឧទ្ធរណ៍ ប្រសិនបើ៖
- អ្នកគឺជាអតិថិជនរបស់មជ្ឈមណ្ឌលក្នុងតំបន់ដែលបានស្នើសុំសេវាកម្មថ្មីមួយ ហើយមជ្ឈមណ្ឌលក្នុងតំបន់បានឆ្លើយ “បដិសេធ”
- មជ្ឈមណ្ឌលក្នុងតំបន់ចង់កាត់បន្ថយ និងដកចេញសេវាកម្មណាមួយដែលអ្នកទទួលរួចហើយ ឬ
- ប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់ និយាយថាអ្នកមិនមានសិទ្ធិទទួលបានសេវាទេ។
សៀវភៅណែនាំនេះផ្តល់ជូនអ្នកនូវព័ត៌មានអំពីរបៀបធ្វើឧទ្ធរណ៍ និងអ្វីដែលនឹងរំពឹងទុកនៅអំឡុងពេល ឧទ្ធរណ៍។ ប្រសិនបើអ្នកកំពុងធ្វើឧទ្ធរណ៍បដិសេធសិទ្ធិទទួលបាន លេខ 3 សូមមើលកញ្ចប់ឯកសារសវនាការសិទ្ធិទទួលបាននៃមជ្ឈមណ្ឌលក្នុងតំបន់របស់យើង។
អ្នកអាចស្នើសុំសវនាការមួយបាន ប្រសិនបើអ្នកមិនឯកភាពនឹងការកាត់បន្ថយ ការផ្លាស់ប្តូរ ឬការបដិសេធសេវាដែលអ្នកគិតថាអ្នកត្រូវការចាំបាច់ពីមជ្ឈមណ្ឌលក្នុងតំបន់។ សវនាការរដ្ឋបាលគឺមិនដូចគ្នានឹងការឡើងតុលាការនោះទេ ហើយវាគ្មានអ្វីត្រូវភ័យខ្លាចនោះឡើយ។ សវនាការរដ្ឋបាល ជួនកាល ត្រូវបានហៅថា “សវនាការយុត្តិធម៌”។ សវនាការយុត្តិធម៌ទាំងនេះ ជាទូទៅធ្វើឡើងនៅក្នុងបន្ទប់មួយនៅក្នុងឬនៅក្បែរមជ្ឈមណ្ឌលក្នុងតំបន់។ ចៅក្រមសម្រាប់សវនាការនេះ ត្រូវបានហៅថា “ចៅក្រមច្បាប់រដ្ឋបាល”។
ផ្នែកស្តីពីសវនាការខាងក្រោមពន្យល់ពីរបៀបដែលអ្នកអាចស្នើសុំសវនាការ និងដំណើរការសវនាការ។
ជំពូក 2 – ដំណើរការសវនាការ
ការជូនដំណឹងបានគ្រប់គ្រាន់
ប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់ចង់ធ្វើការបដិសេធ កាត់បន្ថយ ឬបញ្ចប់សេវាថែទាំនោះ មជ្ឈមណ្ឌលក្នុងតំបន់គប្បីត្រូវរៀបចំពេលវេលាសម្រាប់កិច្ចប្រជុំគម្រោងកម្មវិធីបុគ្គល IPP មួយ។ អ្នកមានសិទ្ធិទទួលបានការជូនដំណឹងអំពីចំណាត់ការ (NOA) ជាលាយលក្ខណ៍អក្សរ ប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់ធ្វើការ “បដិសេធ” ចំពោះអ្វីដែលអ្នកចង់បាន។ ការជូនដំណឹងរបស់មជ្ឈមណ្ឌលក្នុងតំបន់ ត្រូវតែប្រាប់អ្នកអំពីអ្វីដែលមជ្ឈមណ្ឌលគ្រោងនឹងធ្វើ និងច្បាប់មួយណាដែលអនុញ្ញាតឱ្យមជ្ឈមណ្ឌលធ្វើការសម្រេចរបស់ខ្លួន។ ព័ត៌មាននេះជួយអ្នកឱ្យសម្រេចថាតើអ្នកគួរធ្វើឧទ្ធរណ៍ដែរឬទេ ហើយវាជួយអ្នកឱ្យត្រៀមខ្លួនសម្រាប់សវនាការរបស់អ្នក។ ការជូនដំណឹងនេះត្រូវរៀបរាប់អំពី៖
- អ្វីដែលមជ្ឈមណ្ឌលក្នុងតំបន់នឹងធ្វើ។
- មូលហេតុដែលមជ្ឈមណ្ឌលក្នុងតំបន់កំពុងធ្វើ។
- ពេលវេលាដែលមជ្ឈមណ្ឌលក្នុងតំបន់កំពុងធ្វើ។
- ច្បាប់ វិធាន ឬគោលនយោបាយដែលអនុញ្ញាតឱ្យពួកគេធ្វើវា។
- របៀបនិងទីកន្លែងដើម្បីប្តឹងឧទ្ធរណ៍។
- កាលបរិច្ឆេទផុតកំណត់សម្រាប់ការដាក់បណ្តឹងឧទ្ធរណ៍។
- ព័ត៌មានអំពីអ្វីដែលកើតមាននៅក្នុងដំណើរការបណ្តឹងឧទ្ធរណ៍។
- របៀបត្រួតពិនិត្យកំណត់ត្រាមជ្ឈមណ្ឌលក្នុងតំបន់របស់អ្នក និង
- កន្លែងដែលទទួលបានជំនួយក្នុងការតស៊ូមតិ។
នៅពេលដែលអ្នកទទួលបាន NOA អ្នកអាចដាក់ពាក្យសុំសវនាការបាន ប្រសិនបើអ្នកមិនយល់ស្រប។ ប្រសិនបើមជ្ឈមណ្ឌលប្រចាំតំបន់បដិសេធ កាត់បន្ថយ ឬបញ្ចប់សេវាកម្មដោយមិនផ្តល់ការជូនដំណឹងដល់អ្នក អ្នកនៅតែអាចប្តឹងឧទ្ធរណ៍បាន - អ្នកមិនត្រូវការ NOA ដើម្បីប្តឹងឧទ្ធរណ៍ទេ។ អ្នកដាក់ទម្រង់បែបបទស្នើសុំបណ្តឹងឧទ្ធរណ៍ទៅ DDS ដើម្បីចាប់ផ្តើមបណ្តឹងឧទ្ធរណ៍របស់អ្នក។
ការដាក់ពាក្យសុំសវនការ
មធ្យោបាយលឿនបំផុតដើម្បីស្នើសុំបណ្តឹងឧទ្ធរណ៍គឺតាមអនឡាញនៅលើគេហទំព័រ DDS ដោយចុចនៅទីនេះ។ អ្នកក៏អាចបំពេញ ទម្រង់បែបបទ DS 1821 នេះ រួចហើយផ្ញើចូល។ អ្នកអាចផ្ញើទម្រង់បែបបទនេះតាមអ៊ីមែលទៅ appealrequest@dds.ca.gov។ អ្នកអាចផ្ញើទម្រង់បែបបទនេះទៅកាន់៖ Office of Community Appeals and Resolutions, 1215 O Street MS 8-20, Sacramento, CA 95814។ អ្នកអាចផ្ញើទូរសារនូវទម្រង់បែបបទនេះទៅលេខ 916-654-3641។ អ្នកនឹងទទួលបានអ៊ីមែល ឬលិខិតពី DDS ដែលសរសេរថាសំណើបណ្តឹងឧទ្ធរណ៍របស់អ្នកត្រូវបានទទួល។
ការរក្សាទុកសេវារបស់អ្នកនៅពេលកំពុងអ្នកដាក់បណ្តឹងឧទ្ធរណ៍ (“ការរង់ចាំជំនួយដែលបានបង់ប្រាក់រួច”)
ប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់ ព្យាយាមផ្លាស់ប្តូរសេវាដែលអ្នកបានទទួលរួចហើយ អ្នកមានសិទ្ធិរក្សាទុកសេវានោះដដែលនៅពេលអ្នកកំពុងដាក់បណ្តឹងឧទ្ធរណ៍។ អ្នកត្រូវដាក់បណ្តឹងឧទ្ធរណ៍ក្នុងរយៈពេល 30 ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទដែលអ្នកបានទទួល NOA ដើម្បីរក្សាទុកសេវារបស់អ្នកមិនឱ្យមានការផ្លាស់ប្តូរ។ នេះហៅថា “ការរង់ចាំជំនួយដែលបានបង់ប្រាក់រួច”។ ប្រសិនបើអ្នកស្នើសុំសេវាថ្មីមួយ ហើយមជ្ឈមណ្ឌលក្នុងតំបន់ឆ្លើយ “បដិសេធ” នោះអ្នកមិនមានសិទ្ធិទទួលបានការរង់ចាំជំនួយដែលបានបង់ប្រាក់រួចនោះទេ។
កិច្ចប្រជុំក្រៅផ្លូវការ
នៅពេលអ្នកដាក់ទម្រង់បែបបទស្នើសុំសវនាការយុត្តិធម៌ អ្នកអាចស្នើសុំកិច្ចប្រជុំក្រៅផ្លូវការមួយ និង/ឬការសម្រុះសម្រួលមួយនៅមុនពេលសវនាការ។ កិច្ចប្រជុំក្រៅផ្លូវការគឺជាកិច្ចប្រជុំមួយរវាងអ្នក (និងអ្នកតំណាងរបស់អ្នក ប្រសិនបើមានអ្នកតំណាងណាមួយ) និងមន្រ្តីរដ្ឋបាលរបស់មជ្ឈមណ្ឌលក្នុងតំបន់។ គោលបំណងគឺត្រូវដោះស្រាយបញ្ហានេះ ឬយ៉ាងហោចណាស់បង្រួមបញ្ហាឱ្យនៅតូចសម្រាប់ការធ្វើសវនាការនេះ។ នេះគឺជាឱកាសរបស់អ្នកក្នុងការជួបគ្នាជាមួយនឹងរដ្ឋបាលនៃមជ្ឈមណ្ឌលក្នុងតំបន់ និងបញ្ចុះបញ្ចូលពួកគេឱ្យផ្តល់ជូនអ្នកនូវសេវាថែទាំដែលអ្នកត្រូវការ។ អ្នកពុំចាំបាច់ត្រូវមានកិច្ចប្រជុំក្រៅផ្លូវការនោះទេ។ ប្រសិនបើអ្នកស្នើសុំកិច្ចប្រជុំណាមួយ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែផ្តល់កិច្ចប្រជុំមួយជូនអ្នក។
ក្នុងរយៈពេល 5 ថ្ងៃធ្វើការ បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការណាមួយរួច មជ្ឈមណ្ឌលក្នុងតំបន់ត្រូវផ្ញើជូនអ្នកនូវសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរមួយច្បាប់។ សេចក្តីសម្រេចជាលាយលក្ខណ៍អក្សរ ត្រូវរៀបរាប់អំពីបញ្ហានានាដែលមានពិភាក្សានៅក្នុងកិច្ចប្រជុំនេះ។ សេចក្តីសម្រេចត្រូវរៀបរាប់អំពីការសម្រេចរបស់មជ្ឈមណ្ឌលក្នុងតំបន់អំពីបញ្ហានីមួយៗ អង្គហេតុដែលគាំទ្រសេចក្តីសម្រេចនីមួយៗ និងច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយដែលមជ្ឈមណ្ឌលក្នុងតំបន់បានប្រើដើម្បីធ្វើសេចក្តីសម្រេចរបស់ខ្លួន។ វាក៏ត្រូវតែប្រាប់អ្នកផងដែរពីរបៀបដែលអ្នកអាចធ្វើឧទ្ធរណ៍លើសេចក្តីសម្រេចនោះ។
ប្រសិនបើអ្នកយល់ព្រមជាមួយនឹងសេចក្តីសម្រេចរបស់មជ្ឈមណ្ឌលក្នុងតំបន់បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការរបស់អ្នក អ្នកអាចដកយកសំណើសុំសវនាការរបស់អ្នកបាន។ អនុវត្តបែបនេះដោយបំពេញទម្រង់បែបបទ “ការជូនដំណឹងអំពីការលុបចោលបណ្តឹង” ដែលមជ្ឈមណ្ឌលក្នុងតំបន់ផ្តល់ជូន។ សេចក្តីសម្រេចនេះ នឹងចូលជាធរមាននៅក្នុងរយៈពេល 10 ថ្ងៃ បន្ទាប់ពីមជ្ឈមណ្ឌលក្នុងតំបន់ទទួលបានទម្រង់បែបបទ “ការជូនដំណឹងអំពីការលុបចោលបណ្តឹង” នេះ។
ប្រសិនបើអ្នកមិនឯកភាពនឹងសេចក្តីសម្រេចរបស់មជ្ឈមណ្ឌលក្នុងតំបន់បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការរបស់អ្នក អ្នកអាចបន្តការសម្រុះសម្រួលដែលបានរៀបចំ ឬសវនាការណាមួយបាន។ អ្នកពុំចាំបាច់ត្រូវតែទទួលយកសេចក្តីសម្រេចរបស់មជ្ឈមណ្ឌលក្នុងតំបន់នោះទេ។
ការសម្រុះសម្រួល
អ្នកក៏អាចស្នើសុំសម្របសម្រួល កិច្ចប្រជុំដែលអ្នកសម្របសម្រួលឯករាជ្យដែលមានការបណ្តុះបណ្តាលជួបជាមួយអ្នក និងអ្នកតំណាងមជ្ឈមណ្ឌលក្នុងតំបន់របស់អ្នក។ វាត្រូវការពេល 30 ថ្ងៃ បន្ទាប់ពីទទួលបានសំណើសុំសវនាការរបស់អ្នក។ អ្នកសម្រុះសម្រួល ត្រូវព្យាយាមស្វែងរកមូលដ្ឋានរួម និងដំណោះស្រាយថ្មីៗ។ អ្នកសម្របសម្រួល ពុំមានសិទ្ធិអំណាចដើម្បីបង្ខំឱ្យមានការព្រមព្រៀងគ្នាណាមួយនោះទេ។ ប្រសិនបើអ្នកឈានដល់ការព្រមព្រៀងណាមួយ អ្នកត្រូវចុះហត្ថលេខាឯកសារព្រមព្រៀង និងបញ្ឈប់ដំណើរការបណ្តឹងឧទ្ធរណ៍។ ប្រសិនបើអ្នកពុំអាចសម្រេចបាននូវការព្រមព្រៀងណាមួយទេនោះ អ្នកត្រូវអនុវត្តសវនាការយុត្តិធម៌មួយឡើង។
ប្រសិនបើអ្នកស្នើសុំការសម្របសម្រួល មជ្ឈមណ្ឌលក្នុងតំបន់ចាំបាច់ត្រូវចូលរួមក្នុងការសម្របសម្រួលនោះ។ អ្នកមិនចាំបាច់ត្រូវមានកិច្ចប្រជុំក្រៅផ្លូវការជាមុនសិននោះទេ ប្រសិនបើអ្នកមិនចង់បានកិច្ចប្រជុំក្រៅផ្លូវការណាមួយ។
មនុស្សគ្រប់គ្នាគួរតែពិចារណាប្រើប្រាស់ការសម្របសម្រួល។ ការសម្រុះសម្រួលជារឿយៗជាគំនិតល្អពីព្រោះវាផ្តល់ជូនអ្នកនិងមជ្ឈមណ្ឌលក្នុងតំបន់នូវឱកាសមួយទៀតក្នុងការសម្រេចឱ្យបាននូវការព្រមព្រៀងមួយ។ ប៉ុន្តែ ដំណើរការនេះពិតជាត្រូវការពេលវេលាច្រើន។ អ្នកសម្របសម្រួលគឺមានភាពឯករាជ្យ ហើយនឹងព្យាយាមជួយអ្នកឱ្យចុះកិច្ចព្រមព្រៀងមួយ។ បើទោះបីជាការសម្រុះសម្រួលនេះពុំជោគជ័យសម្រាប់អ្នកក៏ដោយ ក៏អ្នកនឹងត្រូវមានព័ត៌មានបន្ថែមអំពីសំណុំរឿងរបស់មជ្ឈមណ្ឌលក្នុងតំបន់ផងដែរ។ ព័ត៌មាននេះអាចជួយអ្នកនៅឯសវនាការយុត្តិធម៌របស់អ្នក។ ប្រសិនបើអ្នកគិតថា ពុំមានសង្ឃឹមថានឹងមានការព្រមព្រៀងគ្នាណាមួយទេនោះ អ្នកអាចសម្រេចមិនធ្វើការសម្រុះសម្រួលនោះបាន។ នេះហៅថា “ការបដិសេធការសម្រុះសម្រួល”។ ប៉ុន្តែ មនុស្សជាច្រើនដែលគិតថាគ្មានសង្ឃឹមសម្រាប់សម្រេចបានការព្រមព្រៀងគ្នា អាចសម្រេចបានការព្រមព្រៀងគ្នានៅក្នុងការសម្រុះសម្រួល។ ប្រសិនបើអ្នក ឬមជ្ឈមណ្ឌលក្នុងតំបន់បដិសេធការសម្រុះសម្រួល ត្រូវប្រាកដថាអ្នកបានត្រៀមខ្លួនជាស្រេចសម្រាប់សវនាការរបស់អ្នក។ សវនាការរបស់អ្នកអាចនឹងត្រូវរៀបចំឱ្យបានឆាប់រហ័សជាង ប្រសិនបើអ្នកចូលទៅកាន់ការសម្រុះសម្រួល។
ញត្តិ
ញត្តិគឺជាសំណើទៅកាន់ចៅក្រមច្បាប់រដ្ឋបាលដើម្បីសម្រេចលើអ្វីមួយនៅមុនសវនាការ។ ឧទាហរណ៍ស្តីពីញត្តិ រួមមានញត្តិច្រានចោលផ្អែកលើលក្ខន្តិកៈជាធរមាននៃដែនកំណត់ ឬញត្តិដែលត្រូវធ្វើមោឃភាពដីកាកោះ។ អ្នកអាចដាក់ញត្តិបាន។ មជ្ឈមណ្ឌលក្នុងតំបន់ ក៏អាចដាក់ញត្តិបានផងដែរ។
ច្បាប់នីតិវិធីរដ្ឋបាល (“APA”) មិនអនុវត្តចំពោះសវនាការមជ្ឈមណ្ឌលក្នុងតំបន់នោះទេ ប៉ុន្តែវាអាចជាសៀវភៅណែនាំមានប្រយោជន៍សម្រាប់ការឆ្លើយតបទៅនឹងញត្តិនានា។ APA អាចមាននៅលើ https://www.dgs.ca.gov/OAH/Case-Types/General-Jurisdiction/About/Page-Content/About-APA។
មជ្ឈមណ្ឌលក្នុងតំបន់ បានដាក់ញត្តិដើម្បីបញ្ចប់សំណុំរឿងនេះ។ ញត្តិច្រានចោលនេះស្នើសុំឱ្យចៅក្រមមិនអនុញ្ញាតឱ្យមានសវនាការដោយសារអ្នកមិនមានសិទ្ធិក្នុងការទទួលបានសវនាការ។ ប្រភេទនៃញត្តិនេះ គឺកម្រនឹងកើតមាន។ វាក៏ផ្ទុយនឹងច្បាប់ផងដែរ ដែលធានានូវសិទ្ធិរបស់អ្នកក្នុងការទទួលបានសវនាការ។ ការលើកលែងតែមួយគត់គឺនៅពេលដែលគ្មានអង្គហេតុបញ្ជាក់ការពិតប៉ុណ្ណោះ (ឧទាហរណ៍) ប្រសិនបើច្បាប់បានចែងថា គ្មានអ្នកណាម្នាក់ធ្លាប់មានសិទ្ធិទទួលបានសេវាជាក់លាក់ណាមួយ ដោយមិនគិតពីតម្រូវការរបស់ពួកគេនោះទេ។
សវនាការយុត្តិធម៌
ជំហានចុងក្រោយនៅក្នុងដំណើរការបណ្តឹងឧទ្ធរណ៍ គឺជាសវនាការយុត្តិធម៌។ សវនាការយុត្តិធម៌នេះប្រព្រឹត្តទៅក្នុងរយៈពេល 50 ថ្ងៃ ក្រោយសំណើសុំសវនាការរបស់អ្នក លើកលែងតែអ្នក ឬមជ្ឈមណ្ឌលក្នុងតំបន់ស្នើសុំបន្ត (ពន្យារពេល) សម្រាប់មូលហេតុត្រឹមត្រូវណាមួយ។ សវនាការត្រូវធ្វើឡើងនៅចំពោះមុខចៅក្រមច្បាប់រដ្ឋបាល (ALJ) ម្នាក់មកពីការិយាល័យសវនាការរដ្ឋបាល (OAH)។ នៅក្នុងសវនាការ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវបង្ហាញសំណុំរឿងរបស់ខ្លួនជាមុន។ ALJ នឹងចេញសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរប្រហែលជា 10 ថ្ងៃបន្ទាប់ពីសវនាការនោះ។
ការបន្ត (ការពន្យារពេល)
ទាំងអ្នកឬមជ្ឈមណ្ឌលក្នុងតំបន់សុទ្ធតែអាចស្នើសុំឱ្យផ្លាស់ប្តូរកាលបរិច្ឆេទសវនាការឬការសម្របសម្រួល។ ដើម្បីពន្យារកាលបរិច្ឆេទសវនាការរបស់អ្នក អ្នកត្រូវដាក់ “ញត្តិស្នើសុំបន្តសវនាការ និងការបដិសេធពេលវេលាសវនាការ”។ នេះគឺជាតំណភ្ជាប់ទៅកាន់ទម្រង់បែបបទញត្តិនេះ៖ https://www.dgs.ca.gov/-/media/Divisions/OAH/Forms/GJ-Forms/OAH24.pdf?la=en&hash=BEB591E13540FF3FC99D4B5238528704384F7546
អ្នកមិនចាំបាច់ត្រូវមានហេតុផលសមស្របដើម្បីសុំបន្តសវនាការនៅគ្រាដំបូងដែលអ្នកស្នើសុំបន្តសវនាការនោះ។ ប៉ុន្តែសម្រាប់សំណើបន្ថែមណាមួយ អ្នកត្រូវមាន “មូលហេតុត្រឹមត្រូវ” សម្រាប់ឱ្យ OAH ផ្តល់ការអនុញ្ញាតចំពោះសំណើសុំរបស់អ្នក។ “មូលហេតុត្រឹមត្រូវ” មានន័យថាមូលហេតុល្អណាមួយ។ “មូលហេតុត្រឹមត្រូវ” អាចជាសាក្សីសំខាន់ណាម្នាក់មិនមាននៅថ្ងៃសវនាការយុត្តិធម៌ មានជំងឺ ស្ថានការអាសន្ន ឬការស្លាប់នៃសាច់ញាតិជិតស្និទ្ធ។ ទម្រង់បែបបទនេះប្រាប់អ្នកឱ្យទូរស័ព្ទទៅកាន់អ្នកតំណាងមជ្ឈមណ្ឌលក្នុងតំបន់ និងសាកសួរប្រសិនបើពួកគេនឹងយល់ព្រមក្នុងការបន្តសវនាការ។ នៅក្នុងចន្លោះដែលមានផ្តល់ជូន អ្នកគួរតែសរសេរឈ្មោះ និងលេខទូរស័ព្ទរបស់បុគ្គលនៅមជ្ឈមណ្ឌលក្នុងតំបន់ដែលអ្នកបានជជែកជាមួយ។ បន្ទាប់មក សូមជ្រើសរើសថាតើបុគ្គលនោះបានយល់ព្រម ឬបដិសេធនឹងការបន្តក្តីនេះដែរឬទេ។ អ្នកគួរតែស្នើសុំបុគ្គលនោះនៅមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់លេខទូរសារ ឬអាសយដ្ឋានអ៊ីម៉ែលដើម្បីផ្ញើទម្រង់បែបបទដែលបានបំពេញរួចរាល់សម្រាប់ពួកគេចុះហត្ថលេខា។
អ្នកនិងអ្នកតំណាងរបស់អ្នក គប្បីចុះហត្ថលេខាលើផ្នែកដែលមានចំណងជើងថា “ការបដិសេធចំពោះពេលវេលាដែលកំណត់ដោយច្បាប់សម្រាប់សវនាការយុត្តិធម៌ និងសេចក្តីសម្រេចក្រោមច្បាប់ Lanterman Act”។ ដើម្បីទទួលបានការបន្តក្តីនេះ អ្នកត្រូវយល់ស្របដើម្បី “បដិសេធ” លើកាលបរិច្ឆេទសវនាការនេះ។ វាមានន័យថាអ្នកកំពុងយល់ព្រមឱ្យសវនាការកើតឡើង 50 ថ្ងៃក្រោយ បន្ទាប់ពីសំណើសវនាការយុត្តិធម៌របស់អ្នក។
សូមចងចាំថាត្រូវផ្ញើទូរសារ ឬអ៊ីម៉ែលទម្រង់បែបបទទៅកាន់មន្ត្រីមជ្ឈមណ្ឌលក្នុងតំបន់ និងស្នើសុំឱ្យពួកគេចុះហត្ថលេខា។ បន្ទាប់ពីទម្រង់បែបបទត្រូវបានចុះហត្ថលេខារួច អ្នកគួរតែផ្ញើវាតាមទូរសារទៅកាន់ OAH។ ប្រើលេខទូរសារសម្រាប់តំបន់ដែលសវនាការនឹងប្រព្រឹត្តទៅ៖
- OAH ទីក្រុង Sacramento៖ 916-376-6318
- OAH ទីក្រុង Los Angeles៖ 916-376-6395
- OAH ទីក្រុង San Diego៖ 916-376-6325
- OAH ទីក្រុង Oakland៖ 916-376-6323
ប្រសិនបើអ្នកពុំមានពេលគ្រប់គ្រាន់ដើម្បីផ្ញើញត្តិជាលាយលក្ខណ៍អក្សរ អ្នកអាចសាកល្បងទូរស័ព្ទទៅ OAH និងស្នើសុំបន្តសវនាការនោះតាមទូរស័ព្ទបាន។ សវនាការរួមគ្នាតែមួយ
សវនាការរួមគ្នាតែមួយ គឺនៅពេលដែលសំណុំរឿងពីរឬច្រើនជាងនេះមានបញ្ហាឬ អង្គហេតុស្រដៀងគ្នាបានបើកសវនាការក្នុងពេលតែមួយដោយចៅក្រមតែមួយរូប។ អ្នកអាចស្នើសុំបញ្ចូលសំណុំរឿងក្នុងសវនាការតែមួយក៏បាន។ OAH ក៏អាចស្នើសុំដើម្បីបញ្ចូលសំណុំរឿងពីរឬច្រើនចូលគ្នាតែមួយបាន។ ប្រសិនបើអ្នកពុំមានភាពងាយស្រួលក្នុងការយល់ស្របលើការបញ្ចូលសវនាការចូលតែមួយនោះទេ អ្នកអាចនិយាយ “បដិសេធ” បាន។ ចៅក្រមនឹងសម្រេចថាតើគួរបញ្ចូលសំណុំរឿងចូលគ្នាតែមួយឬអត់ដោយផ្អែកលើច្បាប់ Lanteman Act និងកាលៈទេសៈនៃសំណុំរឿងនោះឬយ៉ាងណា។
អ្នកបកប្រែផ្ទាល់មាត់
ប្រសិនបើអ្នក ឬសាក្សីណាម្នាក់ ត្រូវការអ្នកបកប្រែផ្ទាល់មាត់ សូមទំនាក់ទំនង OAH ភ្លាមៗ។ OAH នឹងផ្តល់នូវអ្នកបកប្រែផ្ទាល់មាត់ម្នាក់ដែលមានការបញ្ជាក់ត្រឹមត្រូវ ដោយឥតគិតថ្លៃ។
លទ្ធភាពអាចចេញចូលនៅកន្លែងសវនាការ
ទីតាំងសវនាការ ត្រូវអាចចេញចូលបានដោយបុគ្គលដែលមានពិការភាព។ អ្នកគួរតែសាកសួរ OAH ជាមុន ដើម្បីប្រាកដថាទីតាំងនោះអាចចេញចូលបាន។ ប្រសិនបើបុគ្គលដែលមានពិការភាព ត្រូវការជំនួយសមស្របដើម្បីចូលរួមក្នុងសវនាការ សូមទាក់ទងទៅ OAH ឱ្យបានឆាប់បំផុត ដើម្បីឱ្យ OAH អាចធ្វើការរៀបចំណាមួយបាន។
ការទទួលបានចៅក្រមផ្សេងទៀត
មិនមែនគ្រប់ចៅក្រមទាំងអស់សុទ្ធតែដូចគ្នានោះទេ។ អ្នកត្រូវស្វែងយល់ពីចៅក្រមរបស់អ្នក មុនពេលចូលសវនាការ។ អ្នកអាចមានសិទ្ធិទទួលបាន ចៅក្រមម្នាក់ផ្សេងទៀត ប្រសិនបើចៅក្រមដែលត្រូវបានចាត់តាំងឱ្យអ្នក ធ្លាប់មានប្រវត្តិលំអៀង ឬអយុត្តិធម៌។ អ្នកធ្វើបែបនេះ ដោយបំពេញញត្តិណាមួយដើម្បីដកចៅក្រមចេញ។ គំរូស្នើសុំផ្លាស់ប្ដូរចៅក្រមនេះ ត្រូវបានដាក់បញ្ចូលក្នុងឧបសម្ព័ន្ធ B។
ដើម្បីស្វែងរកព័ត៌មានបន្ថែមអំពីចៅក្រមដែលបានចាត់តាំងសម្រាប់សំណុំរឿងរបស់អ្នក សូមចូលទៅក្នុងគេហទំព័រសម្រាប់ OAH តាមរយៈ http://www.dgs.ca.gov/oah/GeneralJurisdiction/Calendar.aspx (កាលវិភាគយុត្តាធិការទូទៅ) រួមបញ្ចូលលេខករណីរបស់អ្នក។ ចៅក្រមនឹងត្រូវទទួលបានការចាត់តាំងនៅជិត កាលបរិច្ឆេទសវនាការនោះ។ បន្ទាប់មក ចូលទៅកាន់តំណភ្ជាប់តាមរយៈ https://www.dgs.ca.gov/OAH/Case-Types/General-Jurisdiction/Resources/DDS-Decisions ហើយបញ្ចូលឈ្មោះចៅក្រម។ អ្នកនឹងឃើញបញ្ជីនៃករណីជាច្រើនដែលចៅក្រមបានធ្វើសេចក្តីសម្រេចរួច។ សូមអានករណីមួយចំនួនដើម្បីមើលថាតើនេះគឺជាចៅក្រមដែលអ្នកចង់បានដើម្បីសម្រេចទៅលើករណីរបស់អ្នកមែនដែរឬទេ។ ប្រសិនបើទេ សូមដាក់ញត្តិដកចៅក្រមនោះចេញ។ គ្រាន់តែផ្ញើ ឬទូរសារញត្តិដកចៅក្រមចេញទៅកាន់ OAH។ សូមផ្ដល់ព័ត៌មានទំនាក់ទំនងរបស់អ្នក។ ប្រសិនបើអ្នកពុំទទួលបានដំណឹងអំពី OAH សូមទូរស័ព្ទទៅ OAH មុនពេលសវនាការដើម្បីពិនិត្យមើលថាតើសំណើសុំរបស់អ្នកត្រូវបានគេអនុម័តយល់ព្រមដែរឬទេ។ ជាទូទៅ សំណើសុំនេះ នឹងត្រូវទទួលបានការអនុម័តយល់ព្រម។
ជំពូក 3 – ការត្រៀមខ្លួនសម្រាប់សវនាការ
ការកំណត់ពីអំណះអំណាងផ្លូវច្បាប់របស់អ្នក
អំណះអំណាងផ្លូវច្បាប់របស់អ្នកគឺជាច្បាប់ដែលអ្នកកំពុងតែពឹងផ្អែកលើ ដើម្បីបង្ហាញថាអ្នកមានលក្ខណៈសម្បត្តិទទួលបានសេវាដែលអ្នក និងមជ្ឈមណ្ឌលក្នុងតំបន់មិនយល់ស្រប និងអង្គហេតុដែលគាំទ្រការទាមទាររបស់អ្នក។ ដើម្បីត្រៀមរៀបចំអំណះអំណាងផ្លូវច្បាប់របស់អ្នក៖
ត្រូវត្រួតពិនិត្យច្បាប់ដែលគាំទ្រដល់ជំហររបស់អ្នក។
ស្វែងរកនិងអានសេចក្តីសម្រេចរបស់សវនាការយុត្តិធម៌មុនៗនៅតំណភ្ជាប់នេះ៖ https://www.dgs.ca.gov/OAH/Case-Types/General-Jurisdiction/Resources/DDS-Decisions។
ការត្រៀមរៀបចំភ័ស្តុតាងរបស់អ្នក
ភ័ស្តុតាង គឺជាអង្គហេតុដែលគាំទ្រដល់ការទាមទាររបស់អ្នក។ ភ័ស្តុតាង រួមបញ្ចូលនូវឯកសារ និងការធ្វើសក្ខីកម្មដោយសាក្សី។ អ្នកគួរប្រើប្រាស់តែភ័ស្តុតាងណាដែលពាក់ព័ន្ធប៉ុណ្ណោះ។ ភ័ស្តុតាងត្រូវចាត់ទុកថាជាប់ពាក់ព័ន្ធ ប្រសិនបើវាជួយបញ្ជាក់ថាអ្នកមានសិទ្ធិទទួលបានសេវាថែទាំដែលមជ្ឈមណ្ឌលក្នុងតំបន់បានបដិសេធ ព្យាយាមកាត់បន្ថយ ឬព្យាយាមលុបចោល។
ការប្រមូលភ័ស្តុតាងជាលាយលក្ខណ៍អក្សរ (ឯកសារ)
អ្នកគួរតែប្រមូលភ័ស្តុតាងជាលាយលក្ខណ៍អក្សរដែលគាំទ្រដល់អំណះអំណាងផ្លូវច្បាប់របស់អ្នក។ ឧទាហរណ៍ខ្លះៗ រួមមាន៖
- សេចក្តីពិពណ៌នាអំពីសេវា
- IPP របស់អ្នកដែលរៀបរាប់ពីគោលដៅនៃសេវាកម្ម
- របាយការណ៍ចិត្តវិជ្ជា ឬការវាយតម្លៃដែលបង្ហាញថាអ្នកត្រូវការសេវាកម្មនេះ
- ប្រវត្តិរូបសង្ខេបរបស់បុគ្គលិកនឹងការបណ្ដុះបណ្ដាលឯកទេស
- របាយការណ៍វឌ្ឍនភាពពីអ្នកផ្តល់សេវាថែទាំ និង
- សេចក្តីប្រកាសពីបុគ្គលិក ឬបុគ្គលផ្សេងទៀតអំពីសេវាថែទាំ។
អ្នកអាចស្នើសុំកំណត់ត្រាពីសាលារៀន អ្នកផ្តល់សេវាសុខភាព និងទីភ្នាក់ងាររដ្ឋាភិបាលដែលអាចមានព័ត៌មានសំខាន់ៗដែលមានប្រយោជន៍។ សូមកុំរង់ចាំដើម្បីស្នើសុំកំណត់ត្រាទាំងនោះ។ ការប្រមូលឯកសារ ជាទូទៅតែងត្រូវការពេលវេលាច្រើនជាងការគិតរបស់អ្នក។
ជាជាងឯកសារដែលមានរួចហើយ អ្នកអាចនឹងទទួលបានភ័ស្តុតាងឯកសារបន្ថែមទៀតដើម្បីគាំទ្រសំណុំរឿងរបស់អ្នក ដូចជារបាយការណ៍វាយតម្លៃពីអ្នកជំនាញជាដើម។ អ្នកអាចស្នើសុំអ្នកដែលស្គាល់អ្នកឱ្យជួយសរសេរលិខិត ឬសេចក្តីប្រកាសបាន។ ចៅក្រមអាចផ្តល់ទម្ងន់ធ្ងន់ជាងចំពោះព័ត៌មានពីបុគ្គលណាម្នាក់ដែលមានវត្តមាននៅក្នុងសវនាការដែលជាសាក្សី ជាជាងបុគ្គលដែលសរសេរលិខិត ឬសេចក្តីប្រកាសណាមួយ។
អ្នកមានសិទ្ធិក្នុងការពិនិត្យមើលកំណត់ត្រានៅក្នុងសំណុំឯកសាររបស់មជ្ឈមណ្ឌលក្នុងតំបន់របស់អ្នកបាន រួមទាំងកំណត់ត្រាដែលមជ្ឈមណ្ឌលក្នុងតំបន់បានទទួលពីភ្នាក់ងារ ឬបុគ្គលពីខាងក្រៅ។ មជ្ឈមណ្ឌលក្នុងតំបន់ ត្រូវផ្តល់ការអនុញ្ញាតឱ្យអ្នកចូលទៅមើលកំណត់ត្រារបស់អ្នកក្នុងរយៈពេលបីថ្ងៃធ្វើការ បន្ទាប់ពីអ្នកបានស្នើសុំមើលកំណត់ត្រាទាំងនោះ។ ប្រសិនបើអ្នកចង់បាន មជ្ឈមណ្ឌលក្នុងតំបន់ ក៏ត្រូវជួយអ្នកឱ្យយល់ដឹងអំពីកំណត់ត្រារបស់អ្នកផងដែរ។ ប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់ មានរក្សាទុកនូវឯកសារដែលជួយគាំទ្រដល់សំណុំរឿងរបស់អ្នក អ្នកគួរតែបញ្ចូលឯកសារនោះទៅក្នុងភ័ស្តុតាងរបស់អ្នក។ មិនត្រូវសន្មតថា ALJ នឹងមានឯកសារទាំងនោះ ដោយសារមជ្ឈមណ្ឌលក្នុងតំបន់មានឯកសារទាំងនោះឡើយ។ ALJ គ្រាន់តែពិនិត្យមើលភ័ស្តុតាងដែលអ្នក និងមជ្ឈមណ្ឌលក្នុងតំបន់ជ្រើសរើសផ្ដល់ឱ្យតែប៉ុណ្ណោះ។
អ្នកគួរតែពិនិត្យមើលគោលនយោបាយ ឬគោលការណ៍ទិញសេវាកម្ម (POS) របស់មជ្ឈមណ្ឌលក្នុងតំបន់។ គោលនយោបាយ ឬគោលការណ៍ទាំងនេះភាគច្រើនមានបង្ហោះនៅលើគេហទំព័រមជ្ឈមណ្ឌលក្នុងតំបន់របស់អ្នក។ ប្រសិនបើអ្នកមិនអាចរកគោលនយោបាយ POS នៅលើអនឡាញទេ សូមទូរស័ព្ទទៅមជ្ឈមណ្ឌលក្នុងតំបន់ និងស្នើសុំច្បាប់ចម្លងមួយច្បាប់។ ប្រសិនបើអត្ថន័យនៃសេវាកម្មទាំងនោះមានសារៈសំខាន់សម្រាប់សំណុំរឿងរបស់អ្នក ត្រូវបញ្ចូលគោលការណ៍ទាំងនោះទៅក្នុងភ័ស្តុតាងរបស់អ្នក។
អ្នកអាចនឹងកោះហៅភ្នាក់ងារណាមួយដើម្បីបង្កើតកំណត់ត្រាសម្រាប់សវនាការរបស់អ្នក។ ដីកាកោះហៅសាក្សីនិងយកមកជាមួយនូវឯកសារពាក់ព័ន្ធ បង្ខំឱ្យទីភ្នាក់ងារណាមួយនាំមកនូវជាមួយនូវកំណត់ត្រាដែលពួកគេមាន និងដើម្បីផ្ទៀងផ្ទាត់ទៅតុលាការថាឯកសារ ឬកំណត់ត្រានោះមិនធ្លាប់បានកែប្រែពីមុននោះទេ។ អ្នកអាចស្នើសុំទីភ្នាក់ងារឱ្យធ្វើបែបនេះបានក្នុងទម្រង់ជាសេចក្ដីប្រកាស ឬតាមរយៈការធ្វើសក្ខីកម្មដោយផ្ទាល់មាត់។ ទម្រង់បែបបទដីកាកោះសម្រាប់ សវនាការយុត្តិធម៌របស់មជ្ឈមណ្ឌលក្នុងតំបន់ អាចស្វែងរកបាននៅទីនេះ៖ https://www.dgs.ca.gov/OAH/Case-Types/General-Jurisdiction/Forms/Page-Content/DDS-Forms ការត្រៀមសាក្សី
ការធ្វើសក្ខីកម្មរបស់សាក្សី ក៏ជាប្រភេទនៃភ័ស្តុតាងមួយផងដែរ។ ពេលខ្លះសាក្សីក៏ត្រូវការដីកាកោះហៅដូចគ្នាដែរ។ ដីកាកោះសាក្សី គឺជាដីកាស្របច្បាប់ដែលបង្ខំពួកគេឱ្យចូលរួមក្នុងសវនាការដើម្បីផ្តល់សក្ខីកម្ម។ អ្នកគួរតែកោះហៅសាក្សី និងស្នើសុំឱ្យសាក្សីធ្វើសក្ខីកម្មភ្លាមៗនៅពេលដែលអ្នកទទួលបានកាលបរិច្ឆេទសវនាការ ដើម្បីឱ្យពួកគេអាចមានវត្តមានចូលរួមបាន។
អ្នកគួរតែសរសេរសំណួរសម្រាប់សាក្សីរបស់អ្នកជាមុន។ ពិនិត្យមើលសំណួរទាំងនេះជាមួយនឹងសាក្សីដើម្បីឱ្យប្រាកដថា សាក្សីយល់អំពីអ្វីដែលអ្នកកំពុងសួរហើយចម្លើយគឺមានប្រយោជន៍សម្រាប់សំណុំរឿងរបស់អ្នក។ ប្រសិនបើចម្លើយរបស់សាក្សីពុំបានជួយដល់អ្នកទេ នោះមិនចាំបាច់សួរសំណួរនៅក្នុងសវនាការនោះទេ។ ការផ្លាស់ប្ដូររបៀបសួរសំណួរត្រូវប្រើពាក្យដែលអាចជួយបាន។
អ្នកក៏គួរតែត្រៀមខ្លួនដើម្បីធ្វើសក្ខីកម្មផងដែរ ព្រោះអ្នកជាសាក្សីសំខាន់ជាងគេបំផុតសម្រាប់ខ្លួនឯង ឬកូនរបស់អ្នក។ ត្រូវត្រៀមខ្លួនដើម្បីនិយាយអំពីមូលហេតុដែលអ្នកត្រូវការសេវាថែទាំនោះ។ អ្នកប្រហែលជាចង់និយាយអំពីមូលហេតុដែលសេវាផ្សេងទៀតមិនទទួលបានជោគជ័យ។ ទាំងនេះអាចជាឧទាហរណ៍ដែលមានប្រយោជន៍សម្រាប់មូលហេតុដែលអ្នកត្រូវការសេវាថែទាំដែលអ្នកបានស្នើសុំ។
ការផ្លាស់ប្តូរបញ្ជីសាក្សី និងវត្ថុតាង
យ៉ាងហោចណាស់ 2 ថ្ងៃធ្វើការមុនពេលសវនាការ អ្នក និងមជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែផ្លាស់ប្ដូរព័ត៌មានអំពីភ័ស្តុតាងដែលអ្នកនឹងប្រើប្រាស់នៅក្នុងសវនាការ។
មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែផ្ដល់ឱ្យអ្នក និង OAH នូវអ្វីដែលត្រូវបានហៅថា សេចក្ដីថ្លែងការណ៍គោលជំហរ 2 ថ្ងៃធ្វើការមុនពេលសវនាការ។ សេចក្ដីថ្លែងការណ៍គោលជំហរ ត្រូវតែផ្ដល់ឱ្យអ្នកនូវអង្គហេតុអំពីសេចក្ដីសម្រេចរបស់មជ្ឈមណ្ឌលក្នុងតំបន់ និងហេតុផលទៅលើសេចក្ដីសម្រេចនោះ រួមបញ្ចូលទាំងព័ត៌មានអំពីសាក្សីដែលនឹងប្រើប្រាស់នៅសវនាការ ហើយរួមបញ្ចូលនូវរាល់គ្រប់ឯកសារដែលនឹងប្រើប្រាស់នៅសវនាការ។ សេចក្ដីថ្លែងការណ៍គោលជំហរក៏ត្រូវតែជាភាសារបស់អ្នក ឬជាភាសាតាមការចង់បានរបស់អ្នកតំណាងស្របច្បាប់របស់អ្នក។
អ្នកនឹងមិនចាំបាច់រៀបចំសេចក្ដីថ្លែងការណ៍គោលជំហរនោះទេ ប្រសិនបើអ្នកមិនចង់។ ប៉ុន្តែរយៈពេល 2 ថ្ងៃធ្វើការមុនពេលសវនាការ អ្នកនឹងត្រូវផ្ដល់ឱ្យមជ្ឈមណ្ឌលក្នុងតំបន់នូវបញ្ជីមួយដែលមានរាយឈ្មោះសាក្សី និងរបៀបដែលពួកគេស្គាល់អ្នក និងច្បាប់ចម្លងនៃការវាយតម្លៃ ឬរបាយការណ៍វិជ្ជាជីវៈណាមួយដែលអ្នកមានគម្រោងប្រើប្រាស់ដើម្បីបញ្ជាក់ភ័ស្តុតាងលើសំណុំរឿងរបស់អ្នក។ ប្រសិនបើអ្នកចង់ប្រើប្រាស់ឯកសារផ្សេងទៀតដើម្បីបញ្ជាក់ភ័ស្តុតាងលើសំណុំរឿងរបស់អ្នក អ្នកអាចផ្ដល់ពួកវាឱ្យទៅ OAH និងមជ្ឈមណ្ឌលក្នុងតំបន់នៅពេលណាក៏បានមុនពេលសវនាការចាប់ផ្ដើម ឬនៅពេលចាប់ផ្ដើមសវនាការ។
ALJ អាចរារាំងអ្នក ឬមជ្ឈមណ្ឌលក្នុងតំបន់មិនឱ្យបង្ហាញឯកសារ និងសាក្សី ដែលមិនបានផ្ដល់ជូនដល់គ្នាទៅវិញទៅមកនៅក្នុងរយៈពេល 2 ថ្ងៃមុនពេលសវនាការ។
ជំពូក 4 – អំឡុងពេល និងក្រោយពេលសវនាការ
ត្រូវមកដល់កន្លែងសវនាការឱ្យបានមុនម៉ោង និងមានពេលសម្រាកគ្រប់គ្រាន់។ សវនាការ អាចជាដំណើរការមួយដែលចំណាយពេលយូរ ដូចនេះ អ្នកអាចនឹងយកទឹកនិងអាហារសម្រន់មកជាមួយ។ យកប៊ិច និងក្រដាសដើម្បីធ្វើការកត់ត្រាក្នុងអំឡុងពេលនៃសវនាការ។
ការថ្លែងបើកសំណុំរឿង
អ្នកគួរតែឡើងផ្ដល់ការថ្លែងបើកសំណុំរឿង។ ការថ្លែងបើកសំណុំរឿង គឺមិនត្រូវការចាំបាច់នោះទេ ប៉ុន្តែវាជួយពន្យល់ទៅដល់ ALJ អំពីសវនាការនេះ។ ការថ្លែងបើកសំណុំរឿងរបស់អ្នក គប្បីរៀបរាប់អំពីសេវាថែទាំដែលអ្នកកំពុងស្នើសុំ និងអំពីមូលហេតុនៃការស្នើសុំ។ វាត្រូវរួមបញ្ចូលនូវច្បាប់ដែលគាំទ្រដល់សំណើរបស់អ្នក។ ត្រូវរៀបរាប់អំពីខ្លួនអ្នក និងកូនរបស់អ្នក ដូចនេះ ALJ យល់អំពីអ្វីដែលអ្នក ឬកូនរបស់អ្នកត្រូវការ។ ការថ្លែងបើកសំណុំរឿង គួរតែមានខ្លឹមសារសង្ខេបខ្លីនៃករណីរបស់អ្នក។ មជ្ឈមណ្ឌលក្នុងតំបន់ នឹងផ្តល់នូវការថ្លែងបើកសំណុំរឿងមុនគេ។ បន្ទាប់មក អ្នកនឹងផ្តល់ការថ្លែងបើកសំណុំរឿងរបស់អ្នកម្តង។
ការសាកសួរសាក្សី
សាក្សីរបស់មជ្ឈមណ្ឌលក្នុងតំបន់
មជ្ឈមណ្ឌលក្នុងតំបន់ នឹងបង្ហាញសាក្សីរបស់ខ្លួនមុនគេ។ អ្នកអាចសាកសួរសាក្សីមជ្ឈមណ្ឌលក្នុងតំបន់បន្ទាប់ពីមជ្ឈមណ្ឌលក្នុងតំបន់ បានបញ្ចប់ការសាកសួរសំណួររួច។ ដំណើរការនេះ ហៅថា “ការសាកសួរសាក្សីបដិបក្ខ”។ សំណួររបស់អ្នក គប្បីជួយបង្ហាញថាសាក្សីមិនយល់ពីរឿងអ្វីមួយ ឬមិនបានចងចាំពីអង្គហេតុ។ អ្នកក៏អាចសាកសួរសំណួរដែលបង្ហាញថា សាក្សីកំពុងកាន់ជើងខាងណាមួយ ផ្លាស់ប្តូរអ្វីដែលគាត់បាននិយាយពីមុន ឬអាចមិននិយាយការពិតជាដើម។
ផ្តោតការយកចិត្តទុកដាក់ជាពិសេសលើសាក្សីរបស់មជ្ឈមណ្ឌលក្នុងតំបន់ដែលធ្វើសក្ខីកម្ម។ អ្នកអាចកត់សម្គាល់នូវចំណុចខ្សោយដើម្បីលើកយកមកនិយាយក្នុងការសាកសួរសាក្សីបដិបក្ខក្នុងពេលក្រោយទៀត។ បើពុំដូច្នេះទេ អ្នកគួរតែបន្តសាកសួរសំណួរសម្រាប់សាក្សីបដិបក្ខដែលអ្នកបានសរសេរទុកនៅមុនពេលសវនាការ។ វាមិនមែនជាគំនិតល្អនោះទេក្នុងការសាកសួរសំណួរណាមួយ ប្រសិនបើអ្នកមិនទាន់បានដឹងចម្លើយជាមុន លើកលែងតែអ្នកគិតថាចម្លើយនោះនឹងជួយដល់អំណះអំណាងរបស់អ្នកបានល្អប្រសើរ។
សាក្សីរបស់អ្នកផ្ទាល់
បន្ទាប់មកទៀត អ្នកនឹងត្រូវសាកសួរសំណួរសាក្សីផ្ទាល់ខ្លួនរបស់អ្នក។ ដំណើរការនេះ ហៅថា “ការសាកសួរសាក្សីដោយផ្ទាល់”។ សាក្សី គប្បីនិយាយអំពីអ្វីដែលពួកគេបានធ្វើរួច ឬបានឃើញ ឬបានស្តាប់ឮដោយផ្ទាល់។ អ្នកគួរតែសាកសួរសំណួរខ្លីៗ ងាយយល់ និងច្បាស់លាស់។
បន្ថែមពីលើការបង្ហាញអំណះអំណាងផ្ទាល់ខ្លួន អ្នកអាចសាកសួរសំណួរសាក្សីរបស់អ្នកដើម្បីបដិសេធចំណុចមួយចំនួនដែលសាក្សីរបស់មជ្ឈមណ្ឌលក្នុងតំបន់អាចនិយាយ។ បើពុំដូចនេះទេ អ្នកគួរតែបន្តសាកសួរសំណួរដែលអ្នកបានត្រៀមរៀបចំទុកនៅមុនពេលសវនាការ។ អ្នកអាចសាកសួរផ្ទៀងផ្ទាត់ ប្រសិនបើសំណួររបស់សាក្សីពុំច្បាស់លាស់។
មជ្ឈមណ្ឌលក្នុងតំបន់ នឹងមានឱកាសក្នុងការសាកសួរសាក្សីបដិបក្ខមកលើសាក្សីរបស់អ្នក។ ALJ ក៏អាចសាកសួរសំណួរដល់សាក្សីបានផងដែរ។ បន្ទាប់ពីមជ្ឈមណ្ឌលក្នុងតំបន់បានធ្វើការសាកសួរសាក្សីបដិបក្ខចំពោះសាក្សីរបស់អ្នករួច អ្នកនឹងមានឱកាសក្នុងការសាកសួរសំណួរបន្ថែមដល់សាក្សីរបស់អ្នក។ ដំណើរការនេះ ហៅថា “ការសួរដេញដោលសាក្សីខ្លួនឯងឡើងវិញ”។ ត្រង់ចំណុចនេះ អ្នកអាចមានសាក្សីផ្ទាល់ខ្លួនរបស់អ្នកដើម្បីបញ្ជាក់ ឬគិតឡើងវិញអំពីអ្វីដែលអវិជ្ជមាន ដែលអាចកើតមានឡើងក្នុងអំឡុងពេលនៃការសាកសួរសាក្សីបដិបក្ខ។
ការថ្លែងបិទសំណុំរឿង/ការសង្ខេបបិទសំណុំរឿងជាលាយលក្ខណ៍អក្សរ
នៅពេលដែលអ្នកធ្វើសវនាការ អ្នកអាចកត់សម្គាល់ឃើញថាចៅក្រមពុំមានព័ត៌មានទាំងអស់ដើម្បីធ្វើសេចក្តីសម្រេចឱ្យបានត្រឹមត្រូវ។ ប្រសិនបើដូច្នេះមែន អ្នកអាចស្នើសុំចៅក្រមឱ្យ “រក្សាទុកកំណត់ត្រាដោយបើកចំហ”។ ចៅក្រមអាច “ឯកភាព” ឬ “បដិសេធ” ចំពោះសំណើសុំនេះ។ ប្រសិនបើ ចៅក្រមយល់ព្រមរក្សាទុកកំណត់ត្រាដោយបើកចំហ វានឹងអនុញ្ញាតឱ្យភាគីទាំងពីរផ្តល់ជូនដល់ចៅក្រមនូវឯកសារនិងព័ត៌មានបន្ថែមក្រោយពេលសវនាការ។
ជាទូទៅ ALJ នឹងស្នើសុំការថ្លែងបិទសំណុំរឿងនៅចុងបញ្ចប់នៃសវនាការដើម្បីសង្ខេបភ័ស្តុតាង។ វាជាឪកាសល្អដើម្បីសង្ខេបពីអ្វីដែលអ្នកបានបង្ហាញនៅសវនាការ និងបញ្ជាក់ឡើងវិញនូវជំហរដែលអ្នកមានសិទ្ធិទទួលបានសេវាថែទាំ។ ពេលខ្លះ ភាគីទាំងពីរយល់ព្រមធ្វើការសង្ខេបបិទសំណុំរឿងជាលាយលក្ខណ៍អក្សរ ជាជាងការថ្លែងបិទសំណុំរឿងតាមពាក្យសម្តី។ ជម្រើសនេះ អនុញ្ញាតឱ្យអ្នកគិតអំពីការធ្វើសក្ខីកម្មទាំងអស់នៅមុនពេលសង្ខេបអំពីអំណះអំណាងរបស់អ្នក។ ខ្លឹមសារសង្ខេបនៃការបិទសំណុំរឿងជាលាយលក្ខណ៍អក្សរ ត្រូវមានផ្តល់ជូននូវព័ត៌មាន និងអង្គហេតុដែលអ្នកបានបង្ហាញ និងលើកឡើងអំពីច្បាប់ដែលគាំទ្រដល់ករណីសេវាថែទាំរបស់អ្នក។ ប្រសិនបើ ALJ បានរក្សាទុកកំណត់ត្រាដោយបើកចំហបន្ទាប់ពីសវនាការនេះ និងបានអនុញ្ញាតឱ្យមានភ័ស្តុតាងបន្ថែម អ្នកអាចរួមបញ្ចូលនូវខ្លឹមសារសង្ខេបនៃការបិទសំណុំរឿងរបស់អ្នកបាន។ គំរូខ្លឹមសារសង្ខេបនៃការបិទសំណុំរឿង គឺមាននៅក្នុងឧបសម្ព័ន្ធ D។ ទំព័រទី 16 នៃ 39
ក្រោយសវនាការ
បន្ទាប់ពីសវនាការរបស់អ្នក ALJ មានពេល 10 ថ្ងៃ ដើម្បីសរសេរសេចក្តីសម្រេចនេះ។ សេចក្តីសម្រេចត្រូវធ្វើឡើងមិនឱ្យលើសពី 80 ថ្ងៃ បន្ទាប់ពីអ្នកបានស្នើសុំប្តឹងឧទ្ធរណ៍នោះទេ។ គំរូសេចក្ដីសម្រេចសវនាការ គឺមាននៅក្នុងឧបសម្ព័ន្ធ E។ សេចក្ដីសម្រេចរបស់ ALJ ត្រូវតែ៖
- ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ ងាយយល់ និងប្រើភាសាធម្មតា
- ត្រូវបានបកប្រែទៅជាភាសាតាមការចង់បានរបស់អ្នក
- រួមបញ្ចូលនូវខ្លឹមសារសង្ខេបនៃអង្គហេតុនេះ
- រួមបញ្ចូលនូវសេចក្តីថ្លែងអំពីភ័ស្តុតាងដែល ALJ បានប្រើដើម្បីធ្វើសេចក្តីសម្រេច
- រួមបញ្ចូលនូវសេចក្តីសម្រេចមួយចំពោះបញ្ហា ឬសំណួរនីមួយៗដែលមាននៅក្នុងសំណើសុំសវនាការ និងបានបង្ហាញនៅក្នុងសវនាការ និង
- លើកឡើងអំពីច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយដែលគាំទ្រដល់សេចក្តីសម្រេចរបស់ ALJ។
ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងសេចក្ដីសម្រេចនៃសវនាការនោះទេ អ្នកមានជម្រើសពីរ។
ទីមួយ អ្នកអាចស្នើសុំសម្រាប់ការពិចារណាឡើងវិញ ប្រសិនបើអ្នកគិតថាសេចក្ដីសម្រេចនេះមានកំហុសលើអង្គហេតុ ឬអង្គច្បាប់។ អ្នកអាចស្នើសុំសម្រាប់ការពិចារណាឡើងវិញក្នុងរយៈពេល 15 ថ្ងៃ នៃសេចក្ដីសម្រេចនេះ។ មន្ត្រីផ្នែកសវនាការផ្សេងទៀតនឹងពិនិត្យមើលសំណើរបស់អ្នកឡើងវិញ។ សេចក្ដីសម្រេច អនុម័ត ឬបដិសេធ សំណើរបស់អ្នកសម្រាប់ការពិចារណាឡើងវិញនឹងធ្វើឡើងក្នុងរយៈពេល 15 ថ្ងៃ។
ទីពីរ អ្នកមានសិទ្ធិក្នុងការប្ដឹងឧទ្ធរណ៍ទៅកាន់តុលាការកំពូល។ អ្នកត្រូវប្តឹងឧទ្ធរណ៍ក្នុងរយៈពេល 180 ថ្ងៃ បន្ទាប់ពីអ្នកទទួលបានសេចក្តីសម្រេចរបស់សវនាការ។ សម្រាប់ព័ត៌មានបន្ថែមអំពីដំណើរការនេះ សូមមើលសិទ្ធិនៅក្រោមច្បាប់ Lanterman Act ជំពូកទី 12៖ https://rula.disabilityrightsca.org/rula-book/chapter-10-appeals-and-complaints-disagreements-with-regional-centers-developmental-centers-or-service-providers/