សន្លឹកព័ត៌មានពិតស្តីអំពីការរើសអើងចំពោះពិការភាព ៖ ការងារ

Publications
#F109.06

សន្លឹកព័ត៌មានពិតស្តីអំពីការរើសអើងចំពោះពិការភាព ៖ ការងារ

ច្បាប់ Title I ស្តីអំពីក្រមជនពិការអាមេរិកាំង (ADA, Americans with Disabilities Act) ហាមឃាត់ ការប្រព្រឹត្តរើសអើង ចំពោះពិការភាព ដោយនិយោជកឯកជន ។ ការរើសអើងមានរួមបញ្ចូលនូវ ការប្រព្រឹត្ត មិនស្មើភាពគ្នា ការសងសឹក និងការរុកគួនចំពោះនិយោជិក និងបេក្ខជន ដាក់ពាក្យសុំការងារធ្វើដែលមានពិការភាព ។ ក្នុង ច្បាប់នេះ ក៏រួមបញ្ចូលនូវ ការ ខកខាន ផ្តល់ ជូននូវ ការ កែសម្រួលសមហេតុផលចំពោះភាពប្រតិបត្តិរបស់និយោជក គោលនយោបាយ ឬស្ថានភាពកន្លែងបំពេញការងារ ដើម្បី សម្របសម្រួល ចំពោះ បុគ្កលិក ឬបេក្ខជនដាក់ពាក្យដែលមានពិការភាព ។ នៅក្នុងទំព័រទីបី មានលិខិតគំរូ សម្រាប់ ស្នើសុំការកែសម្រួល សមហេតុផល ហើយនៅក្នុង ទំព័រទីបួន គឺជាលិខិតគាំទ្រគំរូពីអ្នកផ្តល់ សេវាកម្មព្យាបាលដែលមានវិជ្ជាជីវៈ ។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

ច្បាប់ Title I ស្តីអំពីក្រមជនពិការអាមេរិកាំង (ADA, Americans with Disabilities Act) ហាមឃាត់ ការប្រព្រឹត្តរើសអើង ចំពោះពិការភាព ដោយនិយោជកឯកជន ។ ការរើសអើងមានរួមបញ្ចូលនូវ ការប្រព្រឹត្ត មិនស្មើភាពគ្នា ការសងសឹក និងការរុកគួនចំពោះនិយោជិក និងបេក្ខជន ដាក់ពាក្យសុំការងារធ្វើដែលមានពិការភាព ។ ក្នុង ច្បាប់នេះ ក៏រួមបញ្ចូលនូវ ការ ខកខាន ផ្តល់ ជូននូវ ការ កែសម្រួលសមហេតុផលចំពោះភាពប្រតិបត្តិរបស់និយោជក គោលនយោបាយ ឬស្ថានភាពកន្លែងបំពេញការងារ ដើម្បី សម្របសម្រួល ចំពោះ បុគ្កលិក ឬបេក្ខជនដាក់ពាក្យដែលមានពិការភាព ។ នៅក្នុងទំព័រទីបី មានលិខិតគំរូ សម្រាប់ ស្នើសុំការកែសម្រួល សមហេតុផល ហើយនៅក្នុង ទំព័រទីបួន គឺជាលិខិតគាំទ្រគំរូពីអ្នកផ្តល់ សេវាកម្មព្យាបាលដែលមានវិជ្ជាជីវៈ ។

ច្បាប់គេហកិច្ច និងយុត្តិធម៌ការងាររដ្ឋកាលីហ្វ័រនីញ៉ា (FEHA, California Fair Employment and Housing Act) ក៏មាន ផ្តល់ជូនការការពារជនពិការ ស្រដៀងគ្នានេះដែរ ។ ការប្រព្រឹត្តរំលោភចំពោះខណាមួយនៃ ADA ក៏ជាការ ប្រព្រឹត្តរំលោភផងដែរ ចំពោះច្បាប់រដ្ឋ ។ ទោះជាយ៉ាង ណាក៏ដោយ ក្នុងស្ថានភាពមួយចំនួន ច្បាប់រដ្ឋអាចផ្តល់ការការពារបានខ្ពស់ជាង ច្បាប់ របស់ សហព័ន្ធ ។ ឧទាហរណ៍ ADA គ្រប់គ្រងនិយោជកដែលមាននិយោជិត15 នាក់ ឬច្រើនជាងនេះ រីឯ FEHA វិញ គឺគ្រប់គ្រង ចំពោះនិយោជកដែលមាននិយោជិតប្រាំនាក់ ឬច្រើនជាងនេះ ។

បញ្ជីខាងក្រោម គឺជា ធនធានឯកសារ អនឡាញ មួយចំនួន ដែលអាចសិក្សាបន្ថែមអំពីភាពរើសអើងចំពោះពិការភាព និង ការ កែសម្រួល សមហេតុផល ក្នុង ការ ងារ ៖

  • ក្រសួង ស្នងការ សហរដ្ឋអាមេរិកស្តីអំពីឱកាស ការងារ ស្មើភាពគ្នា ៖ http://www.eeoc.gov/laws/types/disability.cfm
  • វ៉ិបសៃត៍របស់ ក្រសួងយុត្តិធម៌ការងារ និងគេហកិច្ចរដ្ឋកាលីហ្វ័រនីញ៉ា ៖ http://www.dfeh.ca.gov/Employment
  • គេហទំព័របណ្តាញការសម្រួលសមរម្យចំពោះការងារ (Job Accommodations Network) សម្រាប់ព័ត៌មានអំពី ការសម្រួលសមរម្យ ចំពោះការងារ ៖ http://askjan.org
  • វ៉ិបសៃត៍ជំនួយ ផ្លូវ ច្បាប់ នៅ កន្លែង ធ្វើការ (Legal Aid at Work)សម្រាប់ធនធាន និងរកអ្នក តំណាងផ្លូវ ច្បាប់ ៖ https://legalaidatwork.org/

ការ តស៊ូ មតិដោយ ខ្លួនឯង

បើអ្នក ជឿជាក់ថា ខ្លួន រង ការ ប្រព្រឹត្ត រើសអើង អ្នក អាច ដាក់ ពាក្យ បណ្តឹង រដ្ឋបាល (ឬ “ចោទប្រកាន់”) មកកាន់ ស្នងការ ឱកាស ការងារ ស្មើភាពគ្នារបស់ សហព័ន្ធ (EEOC, Equal Employment Opportunity Commission) ឬប្តឹង មកកាន់ក្រសួង យុត្តិធម៌ការងារ និងគេហកិច្ចរដ្ឋ កាលីហ្វ័រ នីញ៉ា (DFEH, California Department of Fair Employment and Housing) ។ អ្នក ត្រូវ តែដាក់បណ្តឹង រដ្ឋបាល និងទទួលបាន “លិខិតមានសិទ្ធិប្តឹង” ពី EEOC ឬ DFEH នៅមុនពេលអ្នក អាច ដាក់ ពាក្យ ប្តឹង តាម ផ្លូវច្បាប់លើ ការរើសអើង ចំពោះពិការភាព ទៅកាន់តុលាការ សហព័ន្ធ ឬតុលាការ រដ្ឋ ។ អ្នកអាច ដាក់ពាក្យបណ្តឹង ទៅកាន់ EEOC ក្នុងរវាង 300 ថ្ងៃដោយគិតចាប់ពីថ្ងៃនៃសកម្មភាពរើសអើងបានកើតឡើង និងប្តឹងទៅកាន់ DFEH ក្នុងរយៈពេលបីឆ្នាំគិតចាប់ពីថ្ងៃនៃសកម្មភាពរើសអើង បានកើតឡើង ។

ដំណើរការសម្រាប់ការដាក់ពាក្យប្តឹងទៅកាន់ EEOC ឬ DFEH មានពន្យល់នៅលើគេហទំព័រ EEOC និង DFEH តាមអាសយដ្ឋាន https://www.eeoc.gov/employees/charge.cfm និង https://www.dfeh.ca.gov/complaintprocess/

អង្គភាព EEOC និង DFEH មានការ ទទួល ខុសត្រូវ រួមគ្នា ក្នុងការ ស៊ើបអង្កេតការចោទប្រកាន់ចំពោះ ការរើសអើង ការងារ ។ប្រសិនបើ DFEH ទទួល យកពាក្យ បណ្តឹង របស់អ្នក ដើម្បីធ្វើការ ស៊ើបអង្កេត ហើយ ពាក្យបណ្តឹងរបស់អ្នក មាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បី ប្តឹងមកកាន់ EEOC នៅពេលនោះ DFEH នឹង បញ្ជូនបណ្តឹង របស់អ្នក មកកាន់ EEOC ដោយខ្លួនឯង។ បើ អ្នក ដាក់ពាក្យ ប្តឹង មកកាន់ EEOC សំណៅ បណ្តឹងរបស់ អ្នក នឹង ត្រូវ បញ្ជួនមកឲ្យ DFEH ដោយ ស្វ័យប្រវត្តិ ។

បណ្តឹងវិវាទ

ការប្រព្រឹត្ត ល្មើស ច្បាប់ទាំងអស់ដែល បាន រៀបរាប់ ពីខាងលើ ក៏អនុវត្តបាន តាមរយៈ បណ្តឹងតាមផ្លូវឯកជនផងដែរ ។ សូមកុំភ្លេចថា អាជ្ញាយុកាលនៃដែនកំណត់ មានភាពរឹតបន្តឹងចំពោះ ក្របខ័ណ្ឌពេលវេលា នៃការ ដាក់ពាក្យបណ្តឹង ។ ថ្ងៃផុតកំណត់សម្រាប់ការដាក់ពាក្យបណ្ដឹងផ្លូវ ច្បាប់ មានរយៈពេលខ្លីត្រឹម 90 គិតចាប់ពីថ្ងៃ នៃការ ចេញ "លិខិតសិទ្ធិក្នុងការប្តឹងតវ៉ា" ដែលកើតចេញពីដំណើរការបណ្តឹងរដ្ឋបាលរបស់ EEOC ។ ប្រសិនបើអ្នកសម្រេចចិត្តបន្តប្តឹងផ្លូវ ច្បាប់ អ្នកគួរតែពិភាក្សាពេលវេលាផុតកំណត់ទាំងនេះ ជាមួយមេធាវីឯកជន ។

បើ អ្នកទាមទារសំណង ខូចខាត ជាទឹកប្រាក់ មានចំនួន តិចជាង $10,000 គឺអ្នក មាន ជម្រើស មួយទៀត ក្នុង ការ ប្តឹងពីបទ ប្រព្រឹត្ត រើស អើង ទៅកាន់ តុលាការទទួល បណ្តឹងលើសំណង តូចតាច (Small Claims Court)។ អាជ្ញាយុកាល នៃ ថ្ងៃ ផុត កំណត់ ចំពោះការដាក់ ពាក្យ ប្តឹង គឺដូចគ្នាទៅនឹងអ្វីដែលបានបង្ហាញពីខាងលើ រួចមកហើយ ។ អ្នក មិន អាច មានមេធាវីឡើយ បើអ្នក សម្រេច ដាក់ពាក្យបណ្តឹង ទៅកាន់តុលាការទទួលបណ្តឹងលើសំណង តូចតាច (Small Claims Court)។ នេះជា តំណភ្ជាប់ទៅកាន់ ឯក សារ បោះពុម្ពផ្សាយរបស់អង្គការ Disability Rights California ដែល ពន្យល់ អំពី ដំណើរការ នៃ ការ ប្រើបណ្តឹង ទាមទារសំណង តិចតួច ចំពោះ សំណុំរឿង ការប្រព្រឹត្តរើស អើង


មាននៅឯ https://www.disabilityrightsca.org/publications/a-guide-to-small-claimscourt-how-to-sue-if-a-business-or-landlord-discriminates ។ អ្នក ក៏អាច រកព័ត៌មាន ស្តីអំពី សំណុំរឿង ទារ សំណង តូចតាចបាននៅឯ វ៉ិបសៃត៍របស់ តុលាការ រដ្ឋកាលីហ្វ័រនីញ៉ា តាមអាសយដ្ឋាន http://www.courts.ca.gov/1062.htm

លិខិតគំរូ សម្រាប់ ស្នើសុំការ សម្រួល សមហេតុផល

[កាលបរិច្ឆេទ]

ជូនចំពោះ [និយោជក] ៖

ខ្ញុំបាទ/នាងខ្ញុំ សរសេរ លិខិតនេះ ដើម្បីស្នើសុំ ការសម្រួលសមហេតុផល ដែលបណ្តាលពីពិការភាពនៅក្នុង ខ្លួនរបស់ខ្ញុំបាទ/នាងខ្ញុំ ។ ខ្ញុំ [ជានិយោជិកនៃ/បានដាក់ពាក្យចូលធ្វើការ ជាមួយ] [អង្គភាព សាធារណៈ] ។ ដោយ សារ តែបញ្ហា ពិការភាព ក្នុងខ្លួនខ្ញុំ បាទ/នាងខ្ញុំ ធ្វើ ឲ្យខ្ញុំបាទ/នាងខ្ញុំ ត្រូវការ ភាពសម្រួលមួយចំនួន ដូច ខាងក្រោម ៖ [រាយមុខ សំណើសុំ ការសម្រួល] ។ [គ្រូពេទ្យ/[គ្រូពេទ្យ/


ពេទ្យវិកលចរិក/ ពេទ្យចិត្តសាស្រ្ត/ពេទ្យព្យាបាល/បុគ្គលិក សង្គមកិច្ច/អ្នកព្យាបាលអាជីព/បុគ្គល ផ្សេងទៀត (សូម រៀបរាប់)] របស់ ខ្ញុំបាទ/នាងខ្ញុំ យល់ឃើញថា ការកែសម្រួលទាំងអស់នេះគឺមាន ភាពចាំបាច់ ចំពោះ ពិការភាព របស់ ខ្ញុំបាទ/នាងខ្ញុំ ។ សូមមេត្តា ពិនិត្យ មើល លិខិតភ្ជាប់របស់ [ឈ្មោះគ្រូពេទ្យ ឬអ្នកឯកទេស] ។

ច្បាប់សហព័ន្ធ និងច្បាប់ រដ្ឋ តម្រូវឲ្យ និយោជក ផ្តល់ ការ កែសម្រួល ដល់និយោជិក និងអ្នក ដាក់ពាក្យ សុំការងារ ដែល មានពិការភាពជាប់នឹងខ្លួន ។ សូមមេត្តា ជួយ ឆ្លើយ តប ចំពោះការ ស្នើសុំនេះឲ្យបានត្រឹម ថ្ងៃទី [កាលបរិច្ឆេទ] ។ សូម កុំ ស្ទាក់ ស្ទើ រ ក្នុង ការ ទាក់ ទង មកកាន់ ខ្ញុំបាទ/នាងខ្ញុំ តាម [លេខ ទូរស័ព្ទ របស់អ្នក និង/ឬអាសយដ្ឋានអ៊ីម៉េល] បើលោកអ្នក មាន សំណួរ អ្វីមួយ ។ សូមអរគុណ ។

ដោយក្តី គោរព ដ៏ស្មោះអំពីខ្ញុំបាទ/នាងខ្ញុំ

[ឈ្មោះ របស់អ្នក]

[អាសយដ្ឋាន របស់អ្នក]

លិខិតគំាទ្រគំរូពីអ្នកមានវិជ្ជាជីវៈ ក្នុង ការ ព្យាបាល

[កាលបរិច្ឆេទ]

ជូនចំពោះ [អង្គភាព សាធារណៈ] ៖


ខ្ញុំបាទ/នាងខ្ញុំជា [គ្រូពេទ្យ/ពេទ្យវិកលចរិក/ពេទ្យចិត្តសាស្រ្ត/ពេទ្យព្យាបាល/បុគ្គលិក សង្គមកិច្ច/អ្នកព្យាបាល អាជីព] របស់ [ឈ្មោះ] ហើយខ្ញុំបាទ/នាងខ្ញុំ បានដឹង ពីស្ថានភាព ពិការ ភាព របស់គាត់ ។ [រូបគាត់] មានពិការភាព ដែល បណ្តាលឲ្យ ការ បំពេញ មុខងាររបស់ រាងកាយ មានដែនកំណត់ ។ ដែនកំណត់នេះ មានរួមបញ្ចូលនូវ [រាយមុខ ដែនកំណត់ មុខងារ រាង កាយ ដែល តម្រូវ ឲ្យមាន ការស្នើសុំការ កែសម្រួល] ។

[ការកែសម្រួល ដែល បាន ស្នើសុំ គឺមានភាពចាំបាច់ ចំពោះ [ឈ្មោះ] ដើម្បី អាច [ធ្វើការ នៅឯ/ដាក់ ពាក្យ សុំការងារ នៅឯ] [និយោជក] ។ [ រៀបរាប់ ពីផលប្រយោជន៍នៃការ កែសម្រួល ដែលអាចជួយ ឬគាំទ្រដល់ អ្នក ស្នើសុំ] ។

សូមថ្លែង អំណរគុណ ចំពោះ ការផ្តល់ការ កែសម្រួល សម្រាប់ [ឈ្មោះ] ។

ដោយក្តី គោរព ដ៏ស្មោះអំពីខ្ញុំបាទ/នាងខ្ញុំ

[ឈ្មោះ និងមុខ តំណែង]