ព្រឹត្តិប័ត្រព័ត៌មាន៖ ការរើសអើងផ្នែកលំនៅដ្ឋានផ្អែកលើពិការភាព
ព្រឹត្តិប័ត្រព័ត៌មាន៖ ការរើសអើងផ្នែកលំនៅដ្ឋានផ្អែកលើពិការភាព
ព្រឹត្តិប័ត្រព័ត៌មាននេះពិភាក្សាអំពីសិទ្ធិរបស់អ្នកដែលមានពិការភាព ក្នុងការរួចផុតពីការរើសអើងដោយផ្អែកលើពិការភាពនៅក្នុងផ្នែកលំនៅដ្ឋាន នៅក្រោមច្បាប់សហព័ន្ធនិងរដ្ឋកាលីហ្វ័រញ៉ា។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
ព្រឹត្តិប័ត្រព័ត៌មាននេះពិភាក្សាអំពីសិទ្ធិរបស់អ្នកដែលមានពិការភាព ក្នុងការរួចផុតពីការរើសអើងដោយផ្អែកលើពិការភាពនៅក្នុងផ្នែកលំនៅដ្ឋាន នៅក្រោមច្បាប់សហព័ន្ធនិងរដ្ឋកាលីហ្វ័រញ៉ា។
សេចក្ដីផ្ដើម
ការរើសអើងខាងផ្នែកលំនៅដ្ឋានប្រឆាំងនឹងអ្នកដែលមានពិការភាពគឺជារឿងខុសច្បាប់។ ចំណុចផ្សេងៗ អាចចាត់ទុកថាជាការរើសអើងខាងផ្នែកលំនៅដ្ឋាន។ ឧទាហរណ៍មួយចំនួនស្តីពីលក្ខណៈនៃការរើសអើងខាងផ្នែកលំនៅដ្ឋាន អាចមានដូចជា៖
- ការប្រព្រឹត្តខុសគ្នាដោយសារតែពិការភាព
- ឧបសគ្គផ្នែករាងកាយដែលរារាំង ឬរាំងស្ទះដល់លទ្ធភាពទទួលបាន
- ការបៀតបៀន
- ការសងសឹក
- ពាក្យនិយាយរើសអើង
- ការមិនផ្តល់ជូនការអនុគ្រោះ ឬការផ្លាស់ប្តូរដែលត្រូវការចាំបាច់ (“ដំណោះស្រាយនិងការកែប្រែសមស្រប”)។
ភាពខុសគ្នារវាងដំណោះស្រាយនិងការកែប្រែ
ដំណោះស្រាយសមស្របគឺជាការលើកលែងចំពោះវិធាន នីតិវិធី សេវាកម្ម ឬគោលនយោបាយ។ ការកែប្រែសមស្របគឺជាការផ្លាស់ប្តូររូបវន្តចំពោះអគារ អង្គភាព ឬទីតាំងដី។ ការដោះស្រាយនិងការកែប្រែគឺមានភាពសមស្រប ប្រសិនបើពួកវា៖
- ចាំបាច់ដើម្បីផ្តល់ឱ្យអ្នកដែលមានពិការភាពនូវឱកាសស្មើៗគ្នាក្នុងការប្រើប្រាស់ និងអាស្រ័យផលលើលំនៅដ្ឋាន។
- មិនត្រូវផ្លាស់ប្តូរជាមូលដ្ឋានទៅលើលក្ខណៈលំនៅដ្ឋាន ឬសេវាកម្មផ្សេងទៀតដែលបានផ្តល់ជូនឡើយ។ និង
- មិនត្រូវដាក់បន្ទុកមិនសមស្របទៅលើអ្នកផ្តល់សេវាលំនៅដ្ឋានឡើយ។
សម្រាប់ព័ត៌មានបន្ថែម សូមចុចតំណភ្ជាប់ខាងក្រោម៖ https://www.hud.gov/program_offices/fair_housing_equal_opp/reasonable_accommodations_and_modifications
ដើម្បីទទួលបានដំណោះស្រាយសមស្រប ឬការកែប្រែសមស្រប អ្នកនឹងចាំបាច់ត្រូវស្នើសុំវា។ ទោះបីជាអ្នកមិនចាំបាច់ស្នើសុំវាជាលាយលក្ខណ៍អក្សរ ហើយទោះបីអ្នកមិនចាំបាច់ប្រើពាក្យ "ដំណោះស្រាយសមស្រប" ឬ "ការកែប្រែសមស្រប" ក៏ដោយ ប៉ុន្តែជាការល្អត្រូវធ្វើទាំងពីរ។ នេះគឺដោយសារតែវានឹងជួយធ្វើឱ្យមានភាពកាន់តែច្បាស់លាស់ចំពោះអ្វីដែលអ្នកកំពុងស្នើសុំ ហើយអ្នកអាចនឹងចាំបាច់ត្រូវប្រើប្រាស់ឯកសារនេះនៅពេលក្រោយ ដើម្បីបញ្ជាក់ថាអ្នកបានស្នើសុំការផ្លាស់ប្តូរនោះ។ ការបញ្ជូនសំណើរបស់អ្នកតាមអ៊ីមែលគឺជាវិធីងាយស្រួលដើម្បីមានឯកសារសម្រាប់ពេលក្រោយ ប៉ុន្តែប្រសិនបើអ្នកចង់ផ្ញើវាតាមសំបុត្រប្រៃសណីយ៍ សូមប្រាកដថាត្រូវរក្សាច្បាប់ចម្លងនៃសំណើរបស់អ្នកទុកសម្រាប់ខ្លួនអ្នក។
ខាងក្រោមនេះជាគំរូសម្រាប់ធ្វើសំណើទាំងនេះទៅកាន់អ្នកផ្តល់សេវាលំនៅដ្ឋាន។ ដើម្បីធ្វើការស្នើសុំការកែប្រែឬដំណោះស្រាយសមស្រប ត្រូវតែបញ្ជាក់អំពីភាពពាក់ព័ន្ធគ្នារវាងការផ្លាស់ប្តូរដែលត្រូវការចាំបាច់ និងពិការភាពរបស់បុគ្គលនោះ។ ឧទាហរណ៍ អ្នកមិនអាចបង្កើតដំណោះស្រាយសមស្របដោយគ្រាន់តែនិយាយថា "ខ្ញុំជាមនុស្សដែលមានពិការភាព ហើយខ្ញុំចង់បង់ថ្លៃជួលរបស់ខ្ញុំនៅថ្ងៃទី 7 ជំនួសឱ្យថ្ងៃទី 1 នៃខែនោះ" បានទេ។ អ្នកត្រូវផ្តល់ព័ត៌មានឱ្យបានច្រើនជាងនេះបន្តិច។ ជំនួសមកវិញ ជាការល្អនិងកាន់ច្បាស់លាស់ជាងនេះគឺត្រូវនិយាយថា "ដោយសារតែខ្ញុំមិនទទួលបានប្រាក់ចំណូលទាក់ទងនឹងពិការភាពរបស់ខ្ញុំរហូតដល់ថ្ងៃទី 6 នៃខែនោះ ទើបខ្ញុំមិនអាចបង់ថ្លៃជួលនៅថ្ងៃទី 1 នៃខែនោះបាន ដូច្នេះខ្ញុំស្នើសុំការអនុគ្រោះចំពោះវិធានដែលត្រូវបង់នៅថ្ងៃទី 7 នេះ"។
គំរូលិខិតទៅកាន់អ្នកផ្តល់សេវាលំនៅដ្ឋានដែលស្នើសុំដំណោះស្រាយឬការកែប្រែសមស្រប
[កាលបរិច្ឆេទ]
[ឈ្មោះពេញរបស់ម្ចាស់ដី និង/ឬអ្នកគ្រប់គ្រងទ្រព្យសម្បត្តិ]
[អាសយដ្ឋានអ៊ីមែល ឬអាសយដ្ឋានជាក់ស្តែងរបស់ម្ចាស់ដី និង/ឬអ្នកគ្រប់គ្រងទ្រព្យសម្បត្តិ]
ជូនចំពោះ [ឈ្មោះម្ចាស់ដី និង/ឬអ្នកគ្រប់គ្រងទ្រព្យសម្បត្តិ]
ខ្ញុំរស់នៅ/កំពុងដាក់ពាក្យស្នើសុំជួលទ្រព្យរបស់អ្នកនៅ [អាសយដ្ឋាន]។ ខ្ញុំបាទ/នាងខ្ញុំសរសេរលិខិតនេះដើម្បីស្នើសុំដំណោះស្រាយ/ការកែប្រែសមស្របណាមួយសម្រាប់បញ្ហាពិការភាពរបស់ខ្ញុំ។
សំណើនេះពាក់ព័ន្ធនឹងពិការភាពរបស់ខ្ញុំព្រោះ៖
[គ្រូពេទ្យ/វិកលចរិត/ចិត្តសាស្ត្រ/អ្នកព្យាបាល/បុគ្គលិកសង្គម/អ្នកព្យាបាលការងារ/បុគ្គលផ្សេងទៀត] របស់ខ្ញុំបានចាត់ទុកថា ដំណោះស្រាយ/ការកែប្រែទាំងនេះចាំបាច់ដោយសារតែពិការភាពរបស់ខ្ញុំ។ ខ្ញុំអាចផ្តល់ការផ្ទៀងផ្ទាត់នេះ ប្រសិនបើអ្នកត្រូវការវា។
ច្បាប់សហព័ន្ធនិងច្បាប់រដ្ឋ តម្រូវឱ្យអ្នកផ្តល់សេវាលំនៅដ្ឋានផ្ដល់ជំនួយគាំទ្រសមស្របជូនអ្នកជួល/អ្នកស្នាក់នៅ និងអ្នកដាក់ពាក្យសុំដែលមានពិការភាព។
សូមមេត្តាឆ្លើយតបចំពោះសំណើនេះឱ្យបានត្រឹមថ្ងៃ [កាលបរិច្ឆេទ]។ សូមយល់ថាការមិនឆ្លើយតបទៅនឹងដំណោះស្រាយសមស្រប ការពន្យាពេលក្នុងការឆ្លើយតបមិនសមស្រប ឬការបដិសេធដោយខុសច្បាប់នូវសំណើសុំដំណោះស្រាយសមស្រប បង្កើតជាការរើសអើងពិការភាព។ សូមមើលក្រមស្ដីពីបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា មាត្រា 2, § 12177(e)។ សូមរីករាយទាក់ទងមកខ្ញុំតាម [អាសយដ្ឋានអ៊ីមែលរបស់អ្នក]។ សូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នកចំពោះសំណើនេះ។
ដោយសេចក្តីគោរពរាប់អាន
[ឈ្មោះរបស់អ្នក]
[អាសយដ្ឋានរបស់អ្នក]
អ្នកផ្តល់សេវាលំនៅដ្ឋានអាចស្នើសុំលិខិតបញ្ជាក់ពីអ្នករស់នៅរបស់ពួកគេ នៅពេលដែលអ្នកស្នាក់នៅស្នើសុំដំណោះស្រាយសមស្រប ឬការកែប្រែសមស្រប ហើយតម្រូវការសម្រាប់ដំណោះស្រាយឬការកែប្រែគឺមិនមានភាពជាក់ស្តែង។ លិខិតផ្ទៀងផ្ទាត់បញ្ជាក់ថា អ្នកដែលមានពិការភាពគឺមានតម្រូវការទាក់ទងនឹងពិការភាពសម្រាប់ការផ្លាស់ប្តូរដែលពួកគេកំពុងស្នើសុំចំពោះគោលការណ៍លំនៅដ្ឋាន នីតិវិធី សេវាកម្ម ឬរចនាសម្ព័ន្ធរូបវន្តរបស់ពួកគេ។ ខាងក្រោមនេះជាគំរូសម្រាប់លិខិតផ្ទៀងផ្ទាត់បញ្ជាក់ផ្នែកវេជ្ជសាស្រ្ត។
គំរូលិខិតផ្ទៀងផ្ទាត់បញ្ជាក់ពីអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល
[កាលបរិច្ឆេទ]
ជូនចំពោះ [ម្ចាស់ផ្ទះ អាជ្ញាធរលំនៅដ្ឋាន សមាគមម្ចាស់ផ្ទះ]៖
ខ្ញុំគឺជា [គ្រូពេទ្យ/គ្រូពេទ្យផ្នែកសរសៃប្រសាទ/អ្នកចិត្តសាស្រ្ត/គ្រូពេទ្យព្យាបាល/បុគ្គលិកសង្គមកិច្ច/គ្រូពេទ្យព្យាបាលស្តារសម្បទាវិជ្ជាជីវៈសម្រាប់] ហើយខ្ញុំបានដឹងអំពីស្ថានភាព [របស់ពួកគេ]។ [ឈ្មោះអ្នកជំងឺ] មានពិការភាពដែលបណ្តាលឱ្យមានដែនកំណត់មិនអាចបំពេញមុខងារជាក់លាក់មួយចំនួន។ ដែនកំណត់ទាំងនេះ រួមមាន [រៀបរាប់ពីដែនកំណត់មិនអាចបំពេញមុខងារបាន ដែលតម្រូវឱ្យមានដំណោះស្រាយដែលបានស្នើសុំនេះ]៖
[ដំណោះស្រាយដែលបានស្នើសុំ] គឺចាំបាច់សម្រាប់ [ឈ្មោះអ្នកជំងឺ/អតិថិជន] ដើម្បីរស់នៅក្នុងសហគមន៍ និងប្រើប្រាស់និងអាស្រ័យផលលើការស្នាក់នៅ [របស់ពួកគេ] ដោយ [ពិពណ៌នាអំពីរបៀបដែលដំណោះស្រាយនោះនឹងជួយ ឬគាំទ្រដល់បុគ្គល [រៀបរាប់ដែនកំណត់ដែលតម្រូវឱ្យមានដំណោះស្រាយដែលបានស្នើសុំ]៖
សូមអរគុណសម្រាប់ការផ្តល់ដំណោះស្រាយសមស្របសម្រាប់ [ឈ្មោះអ្នកជំងឺ/អតិថិជន]។
ដោយសេចក្តីគោរពរាប់អាន
[ឈ្មោះនិងមុខតំណែង]
ការអនុវត្តសិទ្ធិរបស់អ្នក៖ បណ្តឹងតវ៉ា និងបណ្តឹងតុលាការ
ប្រសិនបើម្ចាស់ផ្ទះ សមាគមម្ចាស់ផ្ទះ ឬអ្នកផ្តល់សេវាលំនៅដ្ឋានផ្សេងទៀត បដិសេធមិនផ្តល់ការដំណោះស្រាយឬការកែប្រែសមស្រប ឬមានការរើសអើងផ្សេងទៀតប្រឆាំងនឹងអ្នក អ្នកចាំបាច់ត្រូវដាក់ពាក្យបណ្តឹងរដ្ឋបាល ឬបណ្តឹងតុលាការដើម្បីអនុវត្តសិទ្ធិរបស់អ្នក។ ជម្រើសទាំងនេះអាចចំណាយពេលយូរ។
បណ្តឹងរដ្ឋបាល
អ្នកអាចដាក់បណ្តឹងរដ្ឋបាលទៅកាន់ក្រសួងសិទ្ធិពលរដ្ឋរដ្ឋកាលីហ្វ័រញ៉ា (California’s Civil Rights Department, CRD) អតីតក្រសួងដ្ឋានលំនៅដ្ឋាននិងការងារស្មើភាពគ្នារដ្ឋកាលីហ្វ័រញ៉ា (California Department of Fair Employment and Housing, DFEH) ក្នុងរយៈពេលមួយឆ្នាំ បន្ទាប់កាលបរិច្ឆេទនៃការរើសអើងថ្មីៗបំផុត។ ទិដ្ឋភាពទូទៅនៃដំណើរការបណ្តឹងទៅកាន់ CRD និងព័ត៌មានអំពីរបៀបដាក់ពាក្យបណ្តឹង អាចរកបាននៅទីនេះ៖ https://calcivilrights.ca.gov/complaintprocess/#:~:text=800%2D884%2D1684,-contact.center%40dfeh ហើយអកមលអាចមើលគំនូសតាងលំហូរពាក្យបណ្តឹង CRD នៅទីនេះ៖ https://calcivilrights.ca.gov/wp-content/uploads/sites/32/2022/09/CRD-Non-Employment-Flowchart_ENG.pdf. អ្នកក៏អាចចាប់ផ្តើមដំណើរការបណ្តឹងបានដោយទូរសព្ទទៅលេខ (800) 884-1684 (សំឡេង) ឬ (800) 700-2320 (TTY)។
ប្រសិនបើ CRD មិនធ្វើការសម្រេចសេចក្តីតាមការចង់បានរបស់អ្នកទេ ការសម្រេចចិត្តរបស់ CRD អាចត្រូវបានប្តឹងឧទ្ធរណ៍ទៅ
នាយក CRD ក្នុងរយៈពេល 10 ថ្ងៃបន្ទាប់ពីការសម្រេចចិត្តនោះ។1
អ្នកក៏អាចដាក់ពាក្យបណ្តឹងរដ្ឋបាលទៅកាន់ការិយាល័យលំនៅដ្ឋាននិងឱកាសស្មើភាពគ្នា (HUD-FHEO)2 នៃក្រសួងលំនៅដ្ឋាននិងការអភិវឌ្ឍទីក្រុងនៃសហរដ្ឋអាមេរិក ក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីការរើសអើង។ ព័ត៌មានអំពីរបៀបដាក់ពាក្យបណ្តឹង HUD-FHEO អាចរកបានដោយទូរស័ព្ទទៅលេខ 1-800-669-9777 ឬនៅលើគេហទំព័ររបស់ HUD៖ https://www.hud.gov/program_offices/fair_housing_equal_opp/online-complaint ព័ត៌មានអំពីលក្ខណៈនៃដំណើរការបណ្ដឹងតវ៉ា គឺអាចឃើញមាននៅទីនេះ៖ https://www.hud.gov/program_offices/fair_housing_equal_opp/complaint-process
បណ្តឹងនីតិឯកជន
អ្នកអាចអនុវត្តសិទ្ធិរបស់អ្នកតាមរយៈបណ្តឹងរដ្ឋប្បវេណីដែលដាក់នៅតុលាការសហព័ន្ធឬរដ្ឋ។ អ្នកមិនចាំបាច់មានមេធាវីទេ ហើយអ្នកមានសិទ្ធិដាក់ពាក្យបណ្តឹងដោយខ្លួនឯង ប្រសិនបើអ្នកមិនអាចទទួលបានជំនួយ ឬតំណាងពីមេធាវីនោះទេ។ សូមជ្រាបថា មានដែនកំណត់ពេលវេលា (“អាជ្ញាយុកាល") ដែលកំណត់រយៈពេលដែលអ្នកមានសម្រាប់ការដាក់ពាក្យប្តឹងទាមទារនៅក្នុងតុលាការ ហើយអ្នកអាចនឹងចាញ់ក្តីដោយស្វ័យប្រវត្តិ ប្រសិនបើអ្នកមិនបានដាក់ពាក្យប្តឹងក្នុងរយៈពេលកំណត់នោះ។ កាលបរិច្ឆេទទាំងនេះអាចមានរយៈពេលខ្លីត្រឹមពីរឆ្នាំប៉ុណ្ណោះ គិតចាប់ពីកាលបរិច្ឆេទនៃសកម្មភាពរើសអើងកើតឡើង។ ប្រសិនបើចាប់អារម្មណ៍ក្នុងការដាក់ពាក្យបណ្ដឹង អ្នកគួរតែពិគ្រោះជាមួយមេធាវីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទទួលបានដំបូន្មាន ស្វែងយល់ពីជម្រើសរបស់អ្នក និងលទ្ធភាពក្នុងការធ្វើជាតំណាង។ អ្នកនឹងទទួលខុសត្រូវលើការថ្លៃដាក់ពាក្យសុំដើម្បីដាក់ពាក្យបណ្តឹងរបស់អ្នក ប៉ុន្តែអ្នកអាចមានសិទ្ធិទទួលបានការលើកលែងថ្លៃសេវា ប្រសិនបើអ្នកមិនមានលទ្ធភាពបង់ថ្លៃដាក់ពាក្យសុំនោះទេ។
ការទាមទារសំណងតូចតាច
ប្រសិនបើអ្នកស្វែងរកសំណងខូចខាតក្នុងតម្លៃជាទឹកប្រាក់តិចជាង $10,000 នោះអ្នកអាចដាក់ពាក្យបណ្តឹងករណីរើសអើងទៅកាន់តុលាសម្រាប់ការទាមទារសំណងតូចតាចក្នុងមូលដ្ឋាន។ តុលាការសម្រាប់ការទាមទារសំណងតូចតាច ត្រូវតែប្តឹងមុនពេលដែនកំណត់ពេលវេលា ("អាជ្ញាយុកាល") ផុតសុពលភាព និងមានថ្លៃដាក់ពាក្យសុំ លើកលែងតែអ្នកមានសិទ្ធិទទួលបានការលើកលែងថ្លៃដាក់ពាក្យសុំ។ អ្នកអាចពិគ្រោះជាមួយមេធាវីអំពីករណីតុលាការសម្រាប់ការទាមទារសំណងតូចតាច ប៉ុន្តែមេធាវីមិនអាចតំណាងឱ្យអ្នកនៅក្នុងតុលាការសម្រាប់ទាមទារសំណងតូចបានទេ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល៖
អង្គារសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា (Disability Rights California) សៀវភៅមគ្គុទ្ទេសក៍ណែនាំអំពីតុលាការសម្រាប់ទាមទារសំណងតូចតាច៖ របៀបប្តឹងតវ៉ា ប្រសិនបើអាជីវកម្ម ឬម្ចាស់ដីរើសអើងអ្នកដោយសារតែពិការភាពរបស់អ្នក តាមរយៈ https://www.disabilityrightsca.org/system/files?file=file-attachments/520601_0.pdf
សេចក្តីស្រង់ច្បាប់ និងព័ត៌មានបន្ថែម
ការរើសអើងផ្នែកលំនៅដ្ឋានប្រឆាំងនឹងអ្នកជួល និងអ្នកដាក់ពាក្យដែលមានពិការភាព ត្រូវបានហាមឃាត់ក្រោមច្បាប់សហព័ន្ធនៅក្នុងក្រមច្បាប់ស្តីពីវិសោធនកម្មស្តីពីលំនៅដ្ឋានដោយយុត្តិធម៌ (Fair Housing Amendments Act)3 និងផ្នែកទី 504 នៃក្រមច្បាប់ស្តារនីតិសម្បទាសហព័ន្ធ (Rehabilitation Act) ឆ្នាំ 1973។4 លើសពីនេះ វាត្រូវបានហាមឃាត់នៅក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ា នៅក្នុងច្បាប់ការងារ និងលំនៅដ្ឋានដោយយុត្តិធម៌ (Fair Employment and Housing Act)5 និងក្រមច្បាប់ស្តីពីជនពិការ (Disabled Persons Act)។6 ច្បាប់ទាំងនេះគ្របដណ្ដប់លើអ្នកផ្តល់សេវាលំនៅដ្ឋាន រួមមានម្ចាស់ផ្ទះ សមាគមម្ចាស់ផ្ទះ ភ្នាក់ងារអចលនៈទ្រព្យ អ្នកផ្តល់ប្រាក់កម្ចីទិញផ្ទះ និងម្ចាស់កម្មសិទ្ធិ និងអ្នកគ្រប់គ្រងអចលនទ្រព្យនៃលំនៅដ្ឋានរយៈពេលវែង រួមទាំងមន្ទីរស្នាក់នៅថែទាំ មន្ទីរស្នាក់នៅប្រមូលផ្តុំ មន្ទីររស់នៅដោយឯករាជ្យ ទីជម្រកសម្រាប់ជនគ្មានផ្ទះសម្បែង និងនៅមណ្ឌលចាស់ជរា-ពិការ ក្នុងករណីខ្លះទៀត។
សម្រាប់ព័ត៌មានលម្អិតអំពីការរើសអើងផ្នែកលំនៅដ្ឋានដោយផ្អែកលើពិការភាព និងរបៀបស្នើសុំដំណោះស្រាយនិងការកែប្រែសមស្របនាមជាអ្នកជួលឬអ្នកពាក្យសុំលំនៅដ្ឋាន សូមមើល៖
អង្គការ Tenants Together គឺជាសម្ព័ន្ធទូទាំងរដ្ឋនៃអង្គការអ្នកជួលក្នុងស្រុក។ អង្គការ Tenants Together មានឯកសារបោះពុម្ពផ្សាយអំពីដំណោះស្រាយសមស្រប និងការកែសម្រួល សមស្របនៅទីនេះ៖ https://www.tenantstogether.org/resources/discrimination-and-reasonable-accommodations ហើយអ្នកអាចស្វែងរកគំរូលិខិតដំណោះស្រាយសមស្របនៅទីនេះ៖ https://actionnetwork.org/user_files/user_files/000/025/581/original/Reasonable_Accommodations_Instructions.pdf
សេចក្តីថ្លែងការណ៍រួមរបស់ក្រសួងលំនៅដ្ឋាននិងការអភិវឌ្ឍទីក្រុង និងក្រសួងយុត្តិធម៌ ដំណោះស្រាយសមស្របក្រោមក្រមច្បាប់ស្តីពីលំនៅដ្ឋានដោយយុត្តិធម៌ https://www.justice.gov/crt/us-department-housing-and-urban-development
សេចក្តីថ្លែងការណ៍រួមរបស់ក្រសួងលំនៅដ្ឋាននិងការអភិវឌ្ឍទីក្រុង និងក្រសួងយុត្តិធម៌ ដំណោះស្រាយសមស្របក្រោមក្រមច្បាប់ស្តីពីលំនៅដ្ឋានដោយយុត្តិធម៌ https://www.hud.gov/sites/documents/DOC_7502.PDF
សេចក្តីថ្លែងការណ៍រួមរបស់ក្រសួងលំនៅដ្ឋាននិងការអភិវឌ្ឍទីក្រុង និងក្រសួងយុត្តិធម៌ លក្ខខណ្ឌតម្រូវស្តីពីលទ្ធភាពចូលប្រើប្រាស់ (ការរចនា និងការសាងសង់) សម្រាប់
ការស្នាក់នៅច្រើនគ្រួសារដែលបានរ៉ាប់រង ក្រោមក្រមច្បាប់លំនៅដ្ឋានដោយុត្តិធម៌ https://www.hud.gov/sites/documents/JOINTSTATEMENT.PDF
- 1. សូមមើល 2 C.C.R. ផ្នែក 10065
- 2. ក្រមច្បាប់វិសោធនកម្មលំនៅដ្ឋានដោយយុត្តិធម៌ (Fair Housing Amendments Act) អនុញ្ញាតចំពោះចំណុចនេះ។
- 3. (42 U.S.C. Sections 3601--3631)។
- 4. សម្រាប់លំនៅដ្ឋានដែលទទួលបានមូលនិធិពីក្រសួងលំនៅដ្ឋាននិងការអភិវឌ្ឍទីក្រុងរបស់សហរដ្ឋអាមេរិក ឬជំនួយហិរញ្ញវត្ថុសហព័ន្ធផ្សេងទៀត
- 5. ក្រមរដ្ឋាភិបាល ផ្នែក 12955--12956.2
- 6. ក្រមរដ្ឋប្បវេណី ផ្នែក 54.1 និង 54.2.