យល់ដឹងអំពីសិទ្ធិរបស់អ្នក នៅក្នុងរដ្ឋ កាលីហ្វ័រញ៉ា៖ ការទទួលបានការថែទាំព្យាបាលនៅមន្ទីរពេទ្យ ក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ19

Publications
#7157.06

យល់ដឹងអំពីសិទ្ធិរបស់អ្នក នៅក្នុងរដ្ឋ កាលីហ្វ័រញ៉ា៖ ការទទួលបានការថែទាំព្យាបាលនៅមន្ទីរពេទ្យ ក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ19

ក្នុងអំឡុងពេល COVID-19 មន្ទីរពេទ្យប្រហែលជាមិនមានគ្រែ និងការផ្គត់ផ្គង់គ្រប់គ្រាន់ដើម្បីជួយអ្នកគ្រប់គ្នាដែលត្រូវការវា។ មន្ទីរពេទ្យប្រហែលជាមិនមានខ្យល់ចេញចូលគ្រប់គ្រាន់សម្រាប់អ្នកគ្រប់គ្នាដែលត្រូវការវាទេ។ គ្រូពេទ្យប្រហែលជាត្រូវធ្វើការសម្រេចចិត្តអំពីអ្នកដែលទទួលជំនួយ។

ផលិតដោយ៖ អង្គការសិទិ្ធពិការភាពរដ្ឋកាលីហ្វ័រញ៉ា (Disability Rights California) មូលនិធិសម្រាប់ការអប់រំ​និងការពារសិទ្ធិពិការភាព អង្គការយុត្តិធ​ម៌​​សម្រាប់វ័យចាស់ មជ្ឈមណ្ឌល​ធនធានរស់ឯករាជ្យនៃទីក្រុងសាន់ហ្វ្រាន់ស៊ីសស្កូ និងអង្គការតស៊ូមតិ សិទ្ធិ និងការអប់រំផ្លូវច្បាប់សម្រាប់មនុស្សធាត់

ក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដ19 មន្ទីរពេទ្យ​ អាចមិនមានគ្រែ និងឧបក​រ​ណ៍​សម្ភារៈគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះមនុស្សគ្រប់រូប​ដែលកំពុង​ត្រូវការជំនួយ នោះឡើយ។ មន្ទីរពេទ្យអាចពុំមាន​ម៉ាស៊ីន​ជំនួយដង្ហើម​គ្រប់គ្រាន់​សម្រាប់មនុ​ស្ស​​គ្រប់រូប​ដែលត្រូវការម៉ាស៊ីនបែបនេះ​ នោះឡើយ។ វេជ្ជបណ្ឌិតអាចនឹងត្រូវធ្វើការសម្រេចចិត្តថាតើអ្នកណា​នឹងទទួលបាន​ការជួយសង្គ្រោះ។

នៅថ្ងៃទី9 ខែមិថុនា ឆ្នាំ2020 រដ្ឋាភិបាលរដ្ឋកាលីហ្វ័រញ៉ា បានចេញ​ឯកសារណែនាំមួយ​ដើម្បីប្រាប់មន្ទីរពេទ្យទាំងឡាយ ​អំពីរបៀប​រៀបចំ​ផែនការសម្រាប់​ស្ថានភាពបែបនេះ និងបានខិតខំប្រឹងប្រែង​ធ្វើឲ្យប្រាកដថា ​មន្ទីរពេទ្យទាំងនោះ​មានគ្រែនិង​ឧបករណ៍សម្ភារៈ​គ្រប់គ្រាន់។ ឯកសារណែនាំនោះ ប្រាប់មន្ទីរពេទ្យទាំងឡាយ អំពីរបៀប​ធ្វើការសម្រេចចិត្ត ​​ថាតើអ្នកណា​នឹងទទួលបានការជួយសង្គ្រោះ ប្រសិនបើ​ពុំមានឧបករណ៍សម្ភារៈគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់រូប។

ការមិនរើសអើង

ឯកសារណែនាំនោះ សរសេរថា​មន្ទីរពេទ្យនិងវេជ្ជបណ្ឌិត ត្រូវអនុវត្ត​តាម​ច្បាប់សហពន្ធ័និងច្បាប់រដ្ឋ ​ដែលប្រឆាំងនឹងការរើសអើង ទោះបីជា​មានវិបត្តិក៏ដោយ​។ ឯកសារណែនាំនោះ សរសេរថា វេជ្ជបណ្ឌិត​និងមន្ទីរពេទ្យ មិនអាច​​សម្រេចចិត្ត​លើការព្យាបាលអ្នក ​ដោយផ្អែកលើ៖

  • អាយុរបស់អ្នក
  • ជាតិសាសន៍របស់អ្នក
  • ថាតើអ្នកមានពិការភាព ដែរឬទេ
    • ចំណុចនេះរួមបញ្ចូលទាំងពិការភាពដែលពាក់ព័ន្ធនឹងទម្ងន់ ​​ស្ថានភា​ព វេជ្ជសាស្រ្តរ៉ាំរ៉ៃ ឬពិរការភាពណាមួយ
  • ភេទរបស់អ្នក
    • ចំណុចនេះ សំដៅ ថាតើអ្នកគឺជាបុរស ឬ​ជានារី ឬមិនមែនភេទទាំងពីរ
  • អារម្មណ៍ផ្លូវភេទរបស់អ្នក
    • ចំណុចនេះ សំដៅ ថាតើអ្នកគឺជាមនុស្សស្រឡាញ់មនុស្សប្រុសដូចគ្នា ស្រឡាញ់មនុស្សដែលមានភេទផ្ទុយគ្នា ស្រឡាញ់មនុស្សស្រីដូចគ្នា ឬជាមនុស្សដែលស្រឡាញ់មនុស្សទាំងពីរភេទ
  • អត្តសញ្ញាណភេទរបស់អ្នក
    • ចំណុចនេះ សំដៅ ថាតើអ្នកគឺជាមនុស្សដែលប្ដូរអត្តសញ្ញាណភេទ ដែរឬទេ
  • ជាតិពន្ធរបស់អ្នក ឬដើមកំណើតជាតិរបស់អ្នក
    • ចំណុចនេះ សំដៅ​ ថាតើ អ្នកគឺជាប្រជាជនដែលមានដើមកំណើត​និយាយភាសាអេស្ប៉ាញ ឬជាប្រជាជនដែលមានដើមកំណើតមកពី​អាមេរិកឡាទីន ថាតើអ្នកនិយាយភាសាផ្សេង ឬថាតើអ្នក​ឬគ្រួសារ​របស់អ្នក​មកពី ប្រទេសផ្សេង
  • លទ្ធភាពបង់ប្រាក់
    • ចំណុចនេះ មានន័យថាតើអ្នកមានលទ្ធភាពអាចបង់ថ្លៃចំណាយ របស់មន្ទីរពេទ្យ ដែរឬទេ។
  • ទម្ងន់ ឬ មាឌ របស់អ្នក
    • ចំណុចនេះ សំដៅថាតើ អ្នកមានមាឌធំ តូច ធាត់ ស្គម ទាប ឬ ខ្ពស់
  • ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់អ្នក
    • ចំណុចនេះ រួមបញ្ចូលបរិមាណលុយដែលអ្នកមាន ទីកន្លែងដែលអ្នក រស់នៅ ថាតើអ្នកបានចូលរៀននៅសាកលវិទ្យាល័យ ឬ ថាតើការងា​រ​​​របស់អ្នកគឺជាការងារអ្វី
  • ស្ថានភាពធានារ៉ាប់រងរបស់អ្នក
    • ចំណុចនេះ សំដៅ ថាតើអ្នកមានការធានារ៉ាប់រងសុខភាពដែរឬអត់។
  • សារៈសំខាន់របស់អ្នក ឬ គុណភាពនៃជីវិតរបស់អ្នកដែលផ្អែកលើ​ការយល់ឃើញ​របស់អ្នកដ៏ទៃ
    • ចំណុចនេះ សំដៅទៅគំនិតដែលអ្នកដ៏ទៃ​យល់ឃើញ​អំពីជីវិត​ឬ​រាងកាយរបស់អ្នក
  • ស្ថានភាពអន្តោប្រវេសន៍របស់អ្នក
    • ចំណុចនេះ សំដៅ ថាតើអ្នកគឺជាពលរដ្ឋមួយរូប ឬអ្នកមិនមែនជា​ពលរដ្ឋមួយរូប
    • ចំណុ​ចនេះ ​សំដៅ ថាតើអ្នកមានឯកសារដើម្បីស្នាក់នៅក្នុង​សហរដ្ឋ​អាមេរិក ឬអ្នកមិនមានឯសារបែបនោះ។
  • ស្ថានភាពជាប់ឃុំរបស់អ្នក
    • ចំណុចនេះ សំដៅ ថាតើអ្នកកំពុងជាប់ពន្ធនាគារ ឬថាតើអ្នកធ្លាប់ជាប់​ពន្ធនាគារ ដែរឬទេ។
  • ថាតើអ្នកគ្មានទីជម្រក
  • ការប្រើប្រាស់ធនធាន កាលពីអតីតកាល ឬនាពេលអនាគត របស់អ្នក
    • ចំណុចនេះ សំដៅ ថាតើអ្នកធ្លាប់សម្រាកនៅក្នុងមន្ទីរពេទ្យ ក្នុងរយៈពេល​​វែង នៅក្នុងអតីតកាល ឬថាតើអ្នកអាចនឹងស្នាក់នៅក្នុង​មន្ទីរពេ​ទ្យ​​ក្នុងរយៈពេល​វែង នាពេលអនាគត ដែរឬទេ។

ការបង្ការទប់ស្កាត់វិបត្តិ

ឯកសារណែនាំនេះ ប្រាប់មន្ទីរពេទ្យថា ពួកគេត្រូវខិតខំប្រឹងប្រែង​ស្វែងរកឧបករណ៍សម្ភារៈដែលពួកគេត្រូវការជាចាំបាច់ ដើម្បីជួយ​សង្គ្រោះ​មនុស្សគ្រប់​រូបដែលត្រូវការវា។ មន្ទីរពេទ្យទាំងឡាយ ត្រូវជជែកពិភាក្សាជាមួយគ្នា និង​សហការ​ជាមួយគ្នា ដើម្បីជួយសង្គ្រោះមនុស្សគ្រប់រូប។​ រហូតមកដល់ពេលនេះ មន្ទីរពេទ្យ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា មានសមត្ថភាពអាចជួយមនុស្សគ្រប់រូបដែលត្រូវការជំនួយ។​

វិធីសាស្រ្តដែលមន្ទីរពេទ្យនិងវេជ្ជបណ្ឌិតធ្វើការសម្រេចចិត្តថាតើអ្នកណានឹងទទួល​​​បានជំនួយសង្គ្រោះនៅក្នុងពេលមានវិបត្តិ

ឯកសារណែនាំនោះ ប្រាប់មន្ទីរពេទ្យនិងវេជ្ជបណ្ឌិត ​អំពីរបៀបធ្វើការ​សម្រេចចិត្ត​​ប្រសិនបើ​ពុំមានគ្រែនិងឧបករណ៍សម្ភារៈគ្រប់គ្រាន់​ដើម្បីជួយសង្គ្រោះមនុស្សគ្រប់រូបដែលត្រូវការជំនួយសង្គ្រោះ។ នៅក្នុងស្ថានភាពបែបនោះ ឯកសារណែនាំ សរសេរថា មន្ទីរពេទ្យ និងវេជ្ជបណ្ឌិត គួរជួយសង្គ្រោះជីវិតមនុស្សឲ្យបានច្រើនបំផុត។ ចំណុចនេះមានន័យថា មន្ទីរពេទ្យ និងវេជ្ជបណ្ឌិត គួរជួយសង្គ្រោះជីវិត មនុស្សដោយផ្អែកលើការវាយតម្លៃថាតើអ្នកណាអាចនឹងមានភាពល្អ​ប្រសើរជាងមុន ​នៅពេលទទួលបានការព្យាបាល។ ឯកសារណែ​នាំ​នោះ សរសេរថា វេជ្ជបណ្ឌិត​ ត្រូវពិនិត្យមើលអ្នក​ដោយផ្ទាល់ និងពិនិត្យមើល​ព័ត៌មានវេជ្ជសាស្រ្តទាំងអស់ ដើម្បីធ្វើការ​សម្រេចចិត្តថាតើអ្នកអាចនឹងមានភាពល្អប្រសើរជាងនេះ​ ដែរឬទេ នៅពេល​ទទួលបានការព្យាបាល។

ឯកសារណែនាំនោះ ប្រាប់វេជ្ជបណ្ឌិត ថាពួកគេអាចនឹងប្រើប្រាស់ តេស្តមួយដែលត្រូវបានហៅថា SOFA (ការវាយតម្លៃអំពី​ការស្លាប់សរីរាង្គ​នាពេលបន្ទា​ប់​)​ ដើម្បីជួយពួកគេក្នុងការធ្វើការសម្រេចចិត្ត។ តេស្ត SOFA ធ្វើការវាស់វែងវាយតម្លៃថាតើអ្នកអាចនឹងមានភាពល្អប្រសើរ​ជាងនេះ ដែរឬទេ ​នៅពេលទទួលបានការព្យាបាល។ ពិន្ទុតេស្ត SOFA ​ កាន់តែទាប មានន័យថា លទ្ធភាពដែលថាអ្នកអាចនឹង​មាន​​ភាពល្អប្រសើរ​ជាងនេះ​ នៅពេលទទួលការព្យាបាល គឺកាន់តែ​ខ្ពស់។

ប្រសិនបើអ្នកមានពិការភាព ពិការភាពរបស់អ្នកអាចនឹងបង្កើនពិន្ទុតេស្ត SO​F​A របស់អ្នក។ ប្រសិនបើរឿងបែបនេះ កើតឡើង ឯកសារណែនាំ សរសេរ​​ថា វេជ្ជបណ្ឌិត គួរបន្ទាបពិន្ទុរបស់អ្នក ដើម្បីធ្វើឲ្យពិការភាពរបស់អ្នក មិនត្រូវបាន​រាប់បញ្ចូល ប្រឆាំងនឹងអ្នក នោះឡើយ។ ឧទាហរណ៍ ពិការភាពមិនត្រូវបានរួមបញ្ចូលដើម្បីប្រឆាំងនឹង​អ្នក​នោះឡើយ ប្រសិនបើពិការភាពរបស់អ្នក៖

  • កម្រិតរបៀបធ្វើចលនា ឬរបៀបនិយាយរបស់អ្នក
  • កម្រិតការដកដង្ហើមរបស់អ្នក ជាពិសេស ប្រសិនបើអ្នកពុំមានឧបករណ៍​ដែលជួយអ្នកក្នុងការដកដង្ហើម
  • បណ្ដាលឲ្យមានសំពាធឈាមទាប ឬបង្កឲ្យមានការប្រែប្រួល​នៃការធ្វើតេស្ត​ឈាម ជាពិសេស ប្រសិនបើអ្នកពុំទទួលបាន​ឱសថរបស់អ្នក។

ឯកសារណែនាំនោះ ប្រាប់វេជ្ជបណ្ឌិតថា ពួកគេអាចដាក់ មនុស្ស​ដែលមានពិន្ទុតេស្ត SOFA ប្រហាក់ប្រហែលគ្នា ចូលទៅក្នុង “ក្រុមអាទិភាព” ដូចគ្នា ដើម្បីទទួលបានជំនួយសង្គ្រោះ។ ប្រសិនបើ ពុំមានគ្រែនិងឧបករណ៍សម្ភារៈគ្រប់គ្រាន់​ដើម្បីជួយសង្គ្រោះ​មនុស្សគ្រប់រូប វេជ្ជបណ្ឌិត អាចនឹងសម្រេចចិត្តថានឹងជួយសង្គ្រោះ​អ្នកណាម្នាក់ ដោយផ្អែកលើក្រុមអាទិភាព។

ប្រសិនបើវេជ្ជបណ្ឌិត មិនអាចជួយសង្គ្រោះមនុស្សគ្រប់រូប​នៅក្នុង​ក្រុមអាទិភា​ព​ដូចគ្នា ឯកសារណែនាំនោះ សរសេរថា ពួកគេអាច​ពិនិត្យ​មើលថាតើ អ្នកណាម្នាក់នៅក្នុងក្រុម មានស្ថានភាពធ្ងន់ធ្ងរ ដែលអាច​នឹង​ស្លាប់​ក្នុងរយៈពេលខ្លី។ ឧទាហរណ៍មួយ គឺជំងឺមហារីក ដែលមនុស្សម្នាក់នោះត្រូវរំពឹងថានឹង​ស្លាប់​ នៅក្នុងរយៈពេល 6ខែ ទោះបីជាទទួលបានការព្យាបាល ក៏ដោយ។ ប្រសិនបើពុំមានឧបករណ៍សម្ភារៈគ្រប់គ្រាន់ដើម្បីជួយសង្រ្គោះមនុស្សគ្រប់រូប ឯកសារណែនាំនោះ សរសេរថា វេជ្ជបណ្ឌិតអាចសម្រេចចិត្ត​ជួយសង្គ្រោះមនុស្ស​ដែ​ល​មិនមានស្ថានភាពធ្ងន់ធ្ងរដែលអាចស្លាប់​ក្នុងរយៈពេល​ខ្លី បែបនោះ​។ ប្រសិន​បើវេជ្ជបណ្ឌិត នៅតែមានមនុស្សច្រើនដែលត្រូវព្យាបាល ឯកសារណែនាំ សរសេ​រថា ពួកគេអាចធ្វើការចាប់ឆ្នោត ដើម្បីធ្វើការ​សម្រេច​ចិត្ត។

អ្នកអាចចង់រក្សាទុកឯកសារណាមួយនៅជាប់ជាមួយអ្នក ​ដោយឯកសារ​នោះ ​មានផ្ទុកព័ត៌មានស្ដីពីពិការភាពរបស់អ្នក។ ឯកសារនោះ អាចរួមបញ្ចូលនូវរបៀបដែលពិការភាពរបស់អ្នក​អាចបង្កើន​ពិន្ទុតេស្ត SOFA របស់អ្នក។ ឯកសា​រ​នោះ អាចរួមបញ្ចូលព័ត៌មាន​ស្ដីពី​ឱសថ និងឧបករណ៍​ដែលអ្នក​ត្រូវការ ដើម្បីរក្សាសុខភាពរបស់អ្នក។ ឯកសារនោះ អាចរួមបញ្ចូលទាំងរយៈពេលដែលអ្នកអាចរស់នៅ​ដែលវេជ្ជបណ្ឌិតប្រចាំខ្លួនរបស់អ្នក ​បានព្យាករណ៍។ ឯកសារនោះ អាចរួមបញ្ចូលព័ត៌មានសម្រាប់ទំនាក់ទំនង សម្រាប់ស្នើសុំ​អ្នក​ផ្ដល់ជំនួយ​គាំទ្រ​។​ អ្នកអាចរក្សាទុកឯកសារនោះជាប់ជាមួយអ្នក ក្នុងករណីដែល​មាន​ការលំបាក​ក្នុងការទំនាក់ទំនង នៅពេលអ្នក​ស្នាក់នៅក្នុងមន្ទីរពេទ្យ។ អ្នកអាចមានបំណ​ង​នាំអ្នកផ្ដល់ជំនួយគាំទ្រម្នាក់មកកាន់មន្ទីរពេទ្យ ជាមួយអ្នក។

ការកែប្រែសមស្របចំពោះវិធានរបស់មន្ទីរពេទ្យ

ដោយអនុលោមទៅតាមច្បាប់ មន្ទីរពេទ្យ និងវេជ្ជបណ្ឌិត ត្រូវធ្វើការ​កែប្រែ​វិធានដោយសមហេតុសមផល ដើម្បីឲ្យអ្នកជំងឺដែលមាន​វ័យចាស់ជាង ឬមានពិការភាព អាចទទួលបានជំនួយ​ដែលពួកគេ​ត្រូវការ។ ពួកគេ​ត្រូវធ្វើការកែប្រែ ទោះបីជាក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដ19 ក៏ដោយ។​ ឯកសារណែនាំ ផ្ដល់នូវឧទាហរណ៍មួយចំនួន៖

  • ការកែប្រែចំនួនកំណត់នៃអ្នកសួរសុខទុក្ខអ្នកជំងឺកូវីដ19 ដើម្បីឲ្យអ្នក​អា​ច​មានសមាជិកគ្រួសារមួយរូប អ្នកថែទាំផ្ទាល់ខ្លួនម្នាក់ អ្នកទំនាក់​ទំនងម្នាក់ ឬអ្នកជួយគាំទ្រផ្សេងទៀត ​នៅជាមួយអ្នក​នៅក្នុងមន្ទីរពេទ្យ។  សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖​https://www.disabilityrightsca.org/post/coronavirus-hospital-visitation
  • ដោយធ្វើឲ្យប្រាកដថាអ្នកមានទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ដូចជាភាសាសញ្ញា ឬការសរសេរអក្សរចំណងជើងភ្លាមៗ។ មន្ទីរពេទ្យត្រូវផ្ដល់ជំនួយផ្នែកភាសាផងដែរ ប្រសិនបើចាំបាច់។
  • ការកែប្រែនានា​ ដើម្បីធានាឲ្យមានការព្យាបាលដោយស្មើភាព ក្នុងការសម្រេចចិត្តថាតើអ្នកណានឹងទទួលបានជំនួយសង្គ្រោះ ដូចជាការកែប្រែ​​ពិន្ទុតេស្ត SOFA និងការជួយសង្គ្រោះដោយម៉ាស៊ីន​ជំនួយដង្ហើមក្នុងរយៈ​ពេលយូរជាងមុន ដើម្បីរួមបញ្ចូលពិការភាព។

ឯកសារណែនាំនោះ សរសេរថា មន្ទីរពេទ្យគួរមានបុគ្គលិកដែលត្រូវបាន​ចាត់តាំងឲ្យទទួលខុសត្រូវដើម្បីធានាថាការកែប្រែផ្លាស់ប្ដូរដែលចាំបាច់ត្រូវបានធ្វើឡើង ពិតប្រាកដមែន។

ម៉ាស៊ីនជំនួយដង្ហើមផ្ទាល់ខ្លួន

ប្រសិនបើអ្នកប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមប្រភេទណាក៏ដោយ ហើយអ្នកនាំយកម៉ាស៊ីនជំនួយដង្ហើមផ្ទាល់ខ្លួនមកកាន់មន្ទីរពេទ្យ ម៉ាស៊ីនជំនួយដង្ហើមផ្ទាល់​​ខ្លួន មិនអាចត្រូវបានយកចេញពីអ្នក​និងផ្ដល់ទៅឲ្យ​អ្នកជំងឺដ៏ទៃ នោះឡើយ។​

ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងការសម្រេចចិត្តអំពីអ្នក ដែលទទួលបានការព្យាបាល

ប្រសិនបើអ្នក​ ឬគ្រួសាររបស់អ្នក ឬអ្នកផ្ដល់ជំនួយគាំទ្រ មិនយល់ស្រប​ជា​មួ​​យ​និង​ការសម្រេចចិត្តអំពីការថែទាំព្យាបាលរបស់អ្នក ដូចជា​ការសម្រេចចិត្ត​បញ្ឈ​ប់ ឬបដិសេធ ការព្យាបាលជាក់លាក់ណាមួយ អ្នកអាចធ្វើការប្ដឹងតវ៉ា។ ដើម្បីប្ដឹងតវ៉ា អ្នក ឬមេធាវីរបស់អ្នក គួរប្រាប់វេជ្ជបណ្ឌិត​ ថាអ្នក​មិនយល់ស្រប​​ជា​មួយនិងការសម្រេចចិត្តនោះ ព្រមទាំងប្រាប់ហេតុផល​របស់អ្នក។ អ្នកអាចប្ដឹងតវ៉ា ពីព្រោះអ្នកគិតថា ការសម្រេចចិត្តនោះ ​គឺផ្អែកលើ ​អាយុ ជាតិសាសន៍ ទម្ងន់ មាឌ ឬពិការភាពរបស់អ្នក។ អ្នកមិនអាចប្ដឹងតវ៉ា ដោយគ្រាន់តែអ្នកគិតថា ​មន្ទីរពេទ្យ​មិនគួរធ្វើការ​សម្រេចចិត្ត​បែបនេះ ឬដោយសារអ្នកមិនចូលចិត្ត​វិធីសាស្រ្ត​ដែលមន្ទីរពេទ្យ​ធ្វើការសម្រេចចិត្តជាទូទៅរបស់ខ្លួន នោះឡើយ។

ឯកសារណែនាំនោះ សរសេរថា មនុស្សមួយក្រុមផ្សេង គួរធ្វើការ​សម្រេចចិត្តលើបណ្ដឹងតវ៉ារបស់អ្នក។ ការសម្រេចចិត្តស្ដីពីការថែទាំព្យាបាល គួរត្រូវផ្លាស់ប្ដូរ ប្រសិនបើ ការសម្រេចចិត្តនោះ ផ្អែកលើអាយុ ជាតិសាសន៍ ទម្ងន់ មាឌ ឬ​ពិការភាព ឬលក្ខណៈណាមួយផ្សេងទៀត ដែលមាននៅលើតារាង​នៅខាងដើម។  ការសម្រេចចិត្តលើបណ្ដឹងតវ៉ារបស់អ្នក ត្រូវធ្វើឡើងឲ្យបានឆាប់រហ័​ស​​ដើម្បីចៀសវាងការខូចខាតដល់អ្នក ឬមនុស្សដ៏ទៃទៀត​ដែលកំពុងរង់ចាំ​ការព្យាបាល។

យើងនៅទីនេះដើម្បីជួយអ្នក

យើងនៅទីនេះដើម្បីជួយអ្នក។ ប្រសិនបើអ្នក ឬអ្នកណាម្នាក់ដែលអ្នកស្គាល់ មិនអាចទទួលបាន​ការព្យាបាល​នៅមន្ទីរពេទ្យក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ19នេះ សូមទាក់ទង​មកយើង។

អង្គការសិទ្ធិពិការភាពរដ្ឋកាលីហ្វ័រញ៉ា (Disability Rights California)
ទូរសព្ទ៖ 1-800-776-5746
https://www.disabilityrightsca.org/contact-us/how-to-get-help

មូលនិធិសម្រាប់ការអប់រំ​និងការពារសិទ្ធិពិការភាព (Disability Rights Education and Defense Fund)
ទូរសព្ទ៖ (510) 644-2555 
អ៊ីម៉ែល៖ info@dredf.org

អង្គការយុត្តិធម៌សម្រាប់វ័យចាស់​ (Justice in Aging)
គេហទំព័រ៖ https://www.justiceinaging.org/contact

មជ្ឈមណ្ឌល​ធនធានរស់ឯករាជ្យនៃទីក្រុងសាន់ហ្វ្រាន់ស៊ីសស្កូ​ (Independent Living Resource Center San Francisco) (សម្រាប់អ្នករស់នៅក្នុងឬក្បែរទីក្រុ​ងសាន់ហ្វ្រាន់ស៊ីសស្កូ)
ទូរសព្ទ៖ 628-231-2287
អ៊ីម៉ែល៖ brandie@ilrcsf.org  

 

 

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

 

 

Click links below for a downloadable version.