វីរ៉ុសកូរ៉ូណា (COVID-19) - ការពិនិត្យជំងឺនៅមន្ទីរពេទ្យសម្រាប់អ្នកជំងឺដែលមានពិការភាព។

Publications
#7154.06

វីរ៉ុសកូរ៉ូណា (COVID-19) - ការពិនិត្យជំងឺនៅមន្ទីរពេទ្យសម្រាប់អ្នកជំងឺដែលមានពិការភាព។

វេជ្ជបណ្ឌិតនិង​មន្ទីរពេទ្យមួយចំនួន​ មានវិធាន​ “ហាម​មិនឲ្យ​មានអ្នក​ចូលសួរសុខទុក្ខ​” ដោយសារតែ​ជំងឺ​COVID-19​។​ រដ្ឋកាលីហ្វញ៉ា បានផ្ញើលិខិត​មួយច្បាប់​ ទៅកាន់មន្ទីរពេទ្យ​ និងវេជ្ជស្ថាន​ថែទាំសុខភាព​ផ្សេងទៀត​អំពី​វិធាន​នេះ​។ លិខិត​នេះ​សរសេរថា​អ្នកដែលមាន​ពិការភាព​ ពេលខ្លះ​​ចាំបាច់​ត្រូវ​នាំ​យក​អ្នកជួយ​គាំទ្រម្នាក់​មកជា​​មួយ​ពួក​គេ​​​ទៅកាន់​មន្ទីរ​ពេទ្យ​ ឬវេជ្ជបណ្ឌិត​។​​​ សំណៅ​ចម្លងមួយច្បាប់នៃ​​លិខិត​នេះ​ គឺស្ថិត​នៅផ្នែក​​ខាងចុង​នៃ​ឯកសារ​នេះ​។​​ សូមអាន​ជាបន្ត​ដើម្បី​ស្វែងយល់ពី​សិទ្ធិស្របច្បាប់​របស់អ្នក​។​

ផលិតដោយ៖ Disability Rights California និង Disability Rights Education and Defense Fund

វេជ្ជបណ្ឌិតនិង​មន្ទីរពេទ្យមួយចំនួន​ មានវិធាន​ “ហាម​មិនឲ្យ​មានអ្នក​ចូលសួរសុខទុក្ខ​” ដោយសារតែ​ជំងឺ​COVID-19​។​ រដ្ឋកាលីហ្វញ៉ា បានផ្ញើលិខិត​មួយច្បាប់​1 ទៅកាន់មន្ទីរពេទ្យ​ និងវេជ្ជស្ថាន​ថែទាំសុខភាព​ផ្សេងទៀត​អំពី​វិធាន​នេះ​។ លិខិត​នេះ​សរសេរថា​អ្នកដែលមាន​ពិការភាព​ ពេលខ្លះ​​ចាំបាច់​ត្រូវ​នាំ​យក​អ្នកជួយ​គាំទ្រម្នាក់​មកជា​​មួយ​ពួក​គេ​​​ទៅកាន់​មន្ទីរ​ពេទ្យ​ ឬវេជ្ជបណ្ឌិត​។​​​ សំណៅ​ចម្លងមួយច្បាប់នៃ​​លិខិត​នេះ​ គឺស្ថិត​នៅផ្នែក​​ខាងចុង​នៃ​ឯកសារ​នេះ​។​​ សូមអាន​ជាបន្ត​ដើម្បី​ស្វែងយល់ពី​សិទ្ធិស្របច្បាប់​របស់អ្នក​។​

អ្នកជំងឺ​ដែល​មាន​ពិការភាព​ អាច​មាន​អ្នក​ជួយ​គាំទ្រ​ម្នាក់​នៅ​ជាមួយ​ពួកគេ​ នៅពេល​ណា​ចាំបាច់​​សម្រាប់​ទទួលបានការថែទាំដោយស្មើភាព

 • អ្នក​ជំងឺដែលមានពិការភាពភាគច្រើន​​ ត្រូវការ​អ្នកជួយ​គាំទ្រ​ម្នាក់​​នៅពេល​ពួកគេ​នៅ​ក្នុង​មន្ទីរពេទ្យ​។​
  • មន្ទីរពេទ្យ​និង​វេជ្ជបណ្ឌិត​ ត្រូវតែ​ផ្តល់​ឲ្យ​អ្នកដែលមានពិការភាពគ្រប់រូប​នូវ​ “ការផ្លាស់ប្តូរសមស្រប​” ដែល​ពួក​គេ​ត្រូវការ​ដើម្បីទទួលបានការ​ថែទាំដោយស្មើភាព​។​
  • “ការផ្លាស់ប្តូរ​សមស្រប​” គឺ​ជាការផ្លាស់ប្តូរ​ដែល​អ្នកមាន​ពិការភាពត្រូវ​ការ​​ដើម្បី​ឲ្យ​មានភាព​ស្មើគ្នា​។ ឧទាហរណ៍​ទីមួយ គឺ​ត្រូវ​អនុញ្ញាត​ឲ្យអ្នក​មាន​អ្នកជួយ​គាំទ្រ​ម្នាក់​​នៅជាមួយអ្នក​នៅឯ​មន្ទីរពេទ្យ​។​
  • អ្នក​ជួយ​គាំទ្រម្នាក់​ អាច​ជួយអ្នក​តាមរបៀប​ផ្សេងៗ​ដូចជា​៖
   • ការពិភាក្សា ឬ​ប្រាស្រ័យទាក់ទង​ជាមួយអ្នកដទៃ​​​។
   • ធ្វើដំណើរចេញចូល​បន្ទប់របស់អ្នក​ និងមន្ទីរពេទ្យ​។​
   • មានអារម្មណ៍​ធូរស្បើយ និង​មិនសូវ​ព្រួយ​បារម្ភ​។​
   • ជួយអ្នក​ក្នុងបញ្ហា​​មួយចំនួន​ដូចជា​ការទទួល​ទាន​អាហារ​ និង​ការរក្សា​អនាម័យ​​។​
  • អ្នកជួយគាំទ្រ អាច​ជា​អ្នក​ថែទាំ​ផ្ទាល់ខ្លួន​របស់អ្នក​ សមាជិកគ្រួសារ​ មិត្តភក្តិ ឬ​អ្នកមើលថែទាំផ្សេងទៀត។​

អ្នក​ជួយគាំទ្រ​ មិនអាច​មានជំងឺនោះទេ ហើយត្រូវតែពាក់ម៉ាស់​

 • អ្នក​ជួយគាំទ្រ​របស់អ្នក​ មិនត្រូវ​មានជំងឺ​ COVID-19 ឬ​មាន​រោគ​សញ្ញា​ណាមួយ​នៃ​​ជំងឺ​​​ COVID-19 នោះទេ​។​​ មន្ទីរពេទ្យ និង​វេជ្ជបណ្ឌិត​ ទទួលបានការ​អនុញ្ញាត​ឲ្យពិនិត្យ​​អ្នកជួយ​គាំទ្រដើម្បី​​រក​​មើល​ជំងឺ​ COVID-19។​
 • អ្នកជួយគាំទ្រ​ ត្រូវ​តែអនុវត្តតាមវិធានស្តីពី​សម្ភារៈ​ការពារ​ផ្ទាល់ខ្លួន​។​ សម្ភារៈនេះ​ ​ត្រូវបាន​ហៅកាត់ដោយ​ខ្លី​ថា​ “PPE”។​
  • ម៉ាស់ និង​ស្រោមដៃ​ គឺជា​ឧទាហរណ៍​នៃ​សម្ភារៈការពារផ្ទាល់ខ្លួន​។​ អ្នកជួយគាំទ្រ​អ្ន​ក​ ត្រូវតែ​ពាក់​សម្ភារៈការពារផ្ទាល់ខ្លួន​ ប្រសិនបើ​មន្ទីរពេទ្យ​ ឬ​វេជ្ជបណ្ឌិត​ប្រាប់​ពួក​គេ​ឲ្យ​ពាក់​។​
  • អ្នកជួយ​គាំទ្រ​ គប្បី​ត្រូវ​យក​ម៉ាស់ ឬ​ស្រោមដៃ​ផ្ទាល់ខ្លួន​របស់ពួកគេ​មកជាមួយ​។​  ប្រសិនបើអ្នកជួយគាំទ្រ​មិនមាន​របស់ផ្ទាល់ខ្លួន​ទេ​ ពួកគេ​គប្បីត្រូវ​សុំ​សម្ភារៈ​មួយ​ចំនួន​នៅកន្លែង​ចុះឈ្មោះ​​​​​អ្នកមកសួរសុខទុក្ខ​។​

អ្នកជំងឺ​ដែល​មានពិការភាព​ អាច​ធ្វើការហៅជា​វីដេអូ​ ឬ​ការហៅ​ទូរសព្ទ​ ដោយ​មានជំនួយ​ និង​ពេល​វេលាបន្ថែម ប្រសិនបើចាំបាច់​

 • អ្នកអាចធ្វើការ​​ហៅទូរសព្ទជាវីដេអូ និង​ហៅទូរសព្ទ​ដោយប្រើ​ទូរសព្ទ​ ឬ​ថេបលេត​ ឬ​កុំព្យូទ័រ​​។​
 • អ្នកអាច​នឹង​ត្រូវការ​ជំនួយក្នុងការប្រើប្រាស់​ទូរសព្ទ​ កុំព្យូរទ័រ ថេបលេត ឬ​ឧបករណ៍​ផ្សេង​ទៀត​។​ ជំនួយទាំងនេះ​ អាច​រួមមាន​៖
  • បុគ្គលិក​បម្រើការដែលត្រូវជួយអ្នក​ក្នុងការប្រើប្រាស់ទូរសព្ទ ថេបលេត ឬ​កុំព្យូទ័រ​​។​
  • អេក្រង់​ធំ​ជាងមុន​ ឬទូរសព្ទជា​វីដេអូ (videophone) ឬ​អ្វី​ៗផ្សេងទៀត​សម្រាប់​ពិការភាព​របស់អ្នក​។​​
  • ពេលវេលាបន្ថែម​ជាមួយនឹង​កុំព្យូទ័រ ឬ​ឧបករណ៍​ផ្សេងទៀត​ដែល​មន្ទីរពេទ្យ​មាន​ ហើយ​​​អនុញ្ញាត​ឲ្យ​អ្នកជំងឺ​ប្រើប្រាស់។​

វិធាន​ស្តីពី​អ្នកសួរសុខទុក្ខ គប្បីផ្សព្វផ្សាយជាសាធារណៈ​

 • មន្ទីរពេទ្យ​និងវេជ្ជបណ្ឌិត​ ត្រូវតែ​ប្រាប់អ្នក​និងគ្រួសារ​អ្នក​អំពី​វិធាន​សម្រាប់​អ្នក​មកសួរសុខ​ទុក្ខ​របស់ពួកគេទាំងអស់​។​ វិធាន​នេះ​ គប្បី​បរិយាយ​អំពីអ្នកជួយ​គាំទ្រ​សម្រាប់​អ្នកដែល​​មានពិការភាព​។​ វិធាន​នេះ​ គប្បីត្រូវបរិយាយផងដែរអំពី​​សម្ភារៈ PPE ដូចជា​ម៉ាស់ ឬ​ស្រោមដៃ​ជាដើម​។​
 • មន្ទីរពេទ្យ និង​វេជ្ជបណ្ឌិត​ គប្បី​ដាក់តាំង​ស្លាកសញ្ញា​ស្តីពី​អ្នក​មកសួរសុខទុក្ខ​នៅតាម​អគារ​ នៅក្នុង​ទីធ្លា​ចំណត​ និង​នៅទីកន្លែង​ដែលអ្នក​​ធ្វើដំណើរចូល​។​ ពួកគេ​គប្បី​បង្ហោះ​ផ្សព្វផ្សាយ​វិធាន​​របស់​ពួកគេតាម​អនឡាញ​ និង​ទៅលើបណ្តាញសង្គម Facebook, Instagram និង​នៅទីកន្លែងផ្សេងទៀត​។ ពួកគេ​ត្រូវប្រាកដថា​អ្នកអាច​យល់ច្បាស់​ពីវិធានទាំងនេះ។​

របៀបដាក់ពាក្យបណ្តឹងប្រសិនបើអ្នកមិនត្រូវបានអនុញ្ញាតឱ្យនាំមនុស្សគាំទ្រ

 • ប្រសិនបើអ្នកត្រូវការជំនួយការ ហើយមន្ទីរពេទ្យ ឬគ្រូពេទ្យរបស់អ្នកមិនអនុញ្ញាតឱ្យអ្នកនាំអ្នកជំនួយរបស់អ្នកទេ អ្នកអាចចង់ដាក់ពាក្យបណ្តឹង។ ដើម្បីដាក់ពាក្យបណ្តឹង អ្នកអាច៖
  • ដាក់ពាក្យបណ្តឹងជាមួយនាយកដ្ឋានការងារ និងលំនៅឋានយុត្តិធម៌រដ្ឋកាលីហ្វ័រញ៉ា៖ https://www.dfeh.ca.gov/complaintprocess  
  • អ្នកក៏អាចដាក់ពាក្យបណ្តឹងទៅកាន់នាយកដ្ឋានសុខភាព និងសេវាមនុស្សរបស់សហរដ្ឋអាមេរិក ការិយាល័យសិទ្ធិស៊ីវិល តាមរយៈតំណភ្ជាប់ខាងក្រោម៖ https://www.hhs.gov/ocr/complaints
  • ប្រសិនបើអ្នកនៅលើ Medi-Cal អ្នកក៏អាចដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានសេវាថែទាំសុខភាព ការិយាល័យសិទ្ធិស៊ីវិល៖ https://www.dhcs.ca.gov/discrimination-grievance-procedures

យើងនៅទីនេះដើម្បីជួយ

អង្គការ Disability Rights California និង​ DREDF នៅទីនេះ​ដើម្បី​ផ្តល់ជំនួយ​។ ប្រសិនបើអ្នក​ ឬ​នរណាម្នាក់​ដែលអ្នកស្គាល់មានបញ្ហា​នៅក្នុង​​ការទទួលបាន​អ្នក​ជួយ​គាំទ្រ​ ឬ​ការជួប​ពិគ្រោះ​​​តាម​អនឡាញ ឬ​តាមទូរសព្ទ​ សូម​ទាក់ទង​មកកាន់​យើង​ខ្ញុំ។​

Disability Rights California
ទូរសព្ទ៖ 1-800-776-5746
ចូលទៅកាន់​៖  https://www.disabilityrightsca.org/contact-us/how-to-get-help

Disability Rights Education & Defense Fund (មូលនិធិ​​ការពារ​និង​​អប់រំ​​សិទ្ធិ​ជនពិការ​)៖
ទូរសព្ទ៖ (510) 644-2555  
ចូលទៅកាន់​៖ info@dredf.org

ឯកសារគាំទ្រ

 
 

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

 

 

 

Click links below for a downloadable version.