វីរុស COVID-19 (Coronavirus) – ការទទួលបានឱសថក្នុងករណីអ្នកទទួលបាន Medi-Cal

វីរុស COVID-19 (Coronavirus) – ការទទួលបានឱសថក្នុងករណីអ្នកទទួលបាន Medi-Cal
នេះគឺសម្រាប់មនុស្សនៅលើ Medi-Cal ដែលមិនប្រាកដថាពួកគេនឹងទទួលថ្នាំរបស់ពួកគេដោយរបៀបណា។
*ឯកសារបោះពុម្ពនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃ 20 មីនា 2020។ សម្រាប់ព័ត៌មានបន្ថេមអំពីវីរុស COVID-19 មាននៅទីនេះ៖ https://www.disabilityrightsca.org/post/announcement-coronavirus-and-how-disability-rights- california-can-help-you ហើយនៅទីនេះ https://www.covid19.ca.gov/healthcare/
នេះគឺសម្រាប់អ្នកមាន Medi-Cal ដែលមិនច្បាស់ថាគេនឹងទទួលបានឱសថតាមរបៀបណានោះ។
នៅលើសន្លឹកព័ត៌មាននេះ អ្នកនឹងដឹងអំពី៖
- របៀបទទួលបានឱសថ
- ការប្រមូលទុកឱសថឲ្យបានច្រើន
- សំណួរផ្សេងៗទៀត
ការទទួលបានឱសថ
អ្នកប្រហែលជាអាចទទួលបានការបញ្ជូនឱសថទៅឲ្យដល់ផ្ទះ។ មានសេវាបញ្ជូនឱសថមកដល់ផ្ទះតាមអនឡាញ។ សូមទាក់ទងទៅកាន់គម្រោងថែទាំសុខភាពរបស់អ្នក ដើម្បីទទួលបានព័ត៌មានអំពីការទទួលបានការបញ្ជូនឱសថរបស់អ្នកដល់ផ្ទះ។
អ្នកអាចស្វែងរកផែនការគ្រប់គ្រងការថែទាំរបស់អ្នកបាននៅទីនេះ - https://www.dhcs.ca.gov/individuals/Pages/MMCDHealthPlanDir.aspx
ប្រសិនបើអ្នកមានថ្លៃសម្រាប់សេវា Medi-Cal សូមរកមើល តើឱសថស្ថានមួយណាទទួលយក Medi-Cal និងបញ្ជូនមកដល់ផ្ទះតាមប៉ុស្តិ៍បាន។
ប្រសិនបើអ្នកយកឱសថរបស់អ្នកដោយផ្ទាល់ សូមស្វែងរកឱសថស្ថានណា ដែលមានច្រកបើកយានយន្តចូលលូកយកតាមបង្អួច ឬ អែបចូលយកបាន។ អ្នកប្រហែលជាចាំបាច់ត្រូវសុំឲ្យសមាជិកគ្រួសារ មិត្តភក្តិ ឬ អ្នកជិតខាងជួយក្នុងរឿងនេះ។
ការប្រមូលឱសថទុកឲ្យបានច្រើន
កម្មវិធី Medi-Cal អនុញ្ញាតឲ្យឱសថស្ថានផ្តល់ការផ្គត់ផ្គង់រហូតដល់ទៅរយៈពេល 100 ថ្ងៃ សម្រាប់ឱសថភាគច្រើន។1 ព្រមជាមួយនោះដែរ ប្រសិនបើរយៈពេល 75% នៃថ្ងៃចន្លោះពេលវេជ្ជបញ្ជាទីមួយត្រូវមកទទួលថ្នាំបន្តបានមកដល់នោះ អ្នកអាចមកបើកថ្នាំជាច្រើនឡើងវិញបាន។2 អ្នកអាចធ្វើឲ្យប្រាកដថា អ្នកមានឱសថគ្រប់គ្រាន់សម្រាប់រយៈពេលពីរបីខែ។
ឱសថស្ថានត្រូវផ្គត់ផ្គង់ឱសថក្នុងគ្រាអាសន្ន។ ឱសថស្ថានអាចផ្តល់ឱសថសង្គ្រោះបន្ទាន់សម្រាប់អ្នកជំងឺរងផលប៉ះពាល់ដោយវីរុស COVID-19។ សម្រាប់ព័ត៌មានបន្ថែម - http://files.medical.ca.gov/pubsdoco/newsroom/newsroom_30366.asp
សំណួរផ្សេងៗទៀត
សម្រាប់សំណួរពីអត្ថប្រយោជន៍ឱសថស្ថានដែលទទួលយក Medi-Cal ទូទៅ - https://www.dhcs.ca.gov/provgovpart/pharmacy/Pages/PharmFAQ.aspx
សម្រាប់ព័ត៌មានបន្ថែមអំពីឱសថស្ថាន សូមទាក់ទងសមាជិក Medi-Cal និងខ្សែទូរសព្ទជំនួយរបស់អ្នកផ្តល់ជំនួយតាមលេខ (800) 541-5555។
ប្រសិនបើអ្នកមានសំណួរអំពីសិទ្ធិស្របច្បាប់របស់អ្នក សូមហៅទូរសព្ទទៅកាន់ខ្សែហៅចូលរបស់ DRC តាមលេខ (800) 776-5746។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.