វីរុស Coronavirus (COVID-19) សិទ្ធិ​របស់​ពលរដ្ឋ​មាន​ពិការភាព​ផ្នែក​សតិបញ្ញា និងការរីកលូតលាស់ ដែល​រស់​នៅ​តែ​ឯង ឬ ជាមួយ​ក្រុម​គ្រួសារ

Publications
#F127.06

វីរុស Coronavirus (COVID-19) សិទ្ធិ​របស់​ពលរដ្ឋ​មាន​ពិការភាព​ផ្នែក​សតិបញ្ញា និងការរីកលូតលាស់ ដែល​រស់​នៅ​តែ​ឯង ឬ ជាមួយ​ក្រុម​គ្រួសារ

Điều này dành cho những người khuyết tật về trí tuệ và chậm phát triển sống một mình hoặc với gia đình và nhận các dịch vụ từ “các trung tâm khu vực”.

តើមជ្ឈមណ្ឌលក្នុងតំបន់ជាអ្វី​?

មជ្ឈមណ្ឌលក្នុងតំបន់គឺ​ជា​ចំណុច​សំខាន់​នៃ​ទំ​នាក់​ទំនងរបស់​អ្នក​​ ដើម្បី​ទទួល​បាន​សេវាកម្ម​ និង​ការ​គាំ​ពារ​នានា។  អ្នក​អាច​ស្វែង​រក​ព័ត៌​មាន​ទំនាក់​ទំនង​សម្រាប់​​មជ្ឈមណ្ឌល​ក្នុង​តំបន់​តាម​ដំណ​ភ្ជាប់​នេះ​៖ https://www.dds.ca.gov/rc/listings/

តើ​មជ្ឈមណ្ឌល​ក្នុង​តំបន់​អាច​ជួយ​អ្នក​ត្រៀម​ខ្លួន​សម្រាប់​វីរុស​ COVID-19 បានយ៉ាង​ដូចម្តេច?

បច្ចុប្បន្ន​នេះ ​ជាពេល​ល្អ​ដើម្បី​ធ្វើ​ផែន​ការ​សម្រាប់​គ្រាអាសន្ន​ដូចជាវីរុស COVID-19។ សូម​ទាក់​ទង​ទៅ​កាន់​អ្នក​សម្រប​សម្រួល​សេវាកម្ម​មជ្ឈមណ្ឌល​ក្នុង​តំបន់របស់​​អ្នក។​ សូម​ស្នើ​សុំពួក​គេ​ឲ្យ​ជួយ​អ្នក​បង្កើត​ផែន​ការ​ក្នុង​ករណី​ដែល​អ្នក​ថែ​ទាំ​របស់​អ្នក​លែង​អាច​ជួយ​អ្នក​បាន ដោយសារ​តែវីរុស COVID-19។​ អ្នក​អាច​សួរនាំ​​ពី​អ្វី​ដែល​នឹង​កើត​ឡើង ប្រ​សិន​បើ​អ្នក​​នឹង​ចូល​រួម​កម្ម​វិធី​មួយ​ក្នុង​ពេល​ថ្ងៃ ដែល​ប្រាក់​អ្នក​ថា​វា​ត្រូវ​តែ​បិទនោះ។

IHSS និង​ អ្នក​មើល​ថែ​ទាំ​ផ្សេង​ទៀត​៖ តើ​អ្វី​ទៅ​ជា​ផែន​ការ​របស់​ខ្ញុំ និង​ អ្វី​ដែល​ថ្នាក់​មូលដ្ឋាន​អាច​ធ្វើ​បាន?

ប្រ​សិន​បើ​ពឹង​ផ្អែក​ទៅ​លើ IHSS ឬ អ្នក​មើល​ថែ​ទាំផ្សេង​ទៀត ពី​កម្ម​វិធី​ទាំង​ឡាយ​ដែល​មិន​ត្រូវ​បង់​ប្រាក់​ដោយ​មជ្ឈមណ្ឌល​ក្នុង​មូល​ដ្ឋាន​ទេនោះ សូម​សាក​សួរ​អ្នក​មើល​ថែទាំ​របស់​អ្នក ដើម្បី​ជួយ​ធ្វើ​ផែនការ​អ្នក ប្រសិន​បើ​ពួក​គេ​​​ជួយ​អ្នកលែងបា​ន​​​​ទៀត​ហើយនោះ។

អ្នកក៏​អាច​ស្នើសុំដល់​អ្នក​សម្រប​សម្រួល​មជ្ឈមណ្ឌល​ក្នុង​មូល​ដ្ឋាន​របស់​អ្នក​បាន​ផង​ដែរ ដើម្បី​ឲ្យ​ជួយ​ធ្វើ​​ផែន​ការរបស់​អ្នក​បានផង​​ដែរ។  នេះ​គឺ​ដោយ​សារ​តែ​ មជ្ឈមណ្ឌលក្នុងតំបន់អាច​បង់​ថ្លៃ​សេវាផ្សេងៗគ្នា ក្នុង​ករណី​ដែលអ្នក​មើល​ថែទាំ  IHSS របស់​អ្នក​លែង​ទំនេរ​ទៀត​ហើយ​នោះ។ សេវាកម្ម​ទាំង​នេះ​រួម​មាន៖

  • សេវាថែទាំ​ប្រចាំ​ថ្ងៃ ឬ សេវាមេផ្ទះ៖ សេវាទាំង​នេះ​គឺ​​ដូច​គ្នា​ច្រើនទៅ​នឹង​  IHSS អញ្ចឹងដែរ។ សេវាទាំង​នោះ​ត្រូវ​បាន​បង់​ប្រាក់​ដោយ​មជ្ឈមណ្ឌល​ក្នុង​តំបន់​ មិន​មែន​ដោយ​ខោនធីទេ។
  • ការសម្រាក​៖ សេវា​នេះ​ជួយ​ដល់​អ្នកមើល​ថែ​ទាំរបស់​អ្នក ឲ្យ​ជួយ​ដល់​អ្នក ដោយ​ធានាថា​ពួក​គេ​អាច​សម្រាកបាន។
  • បំណិនការ​រស់​នៅ​ដោយឯករាជ្យ ឬ សេវាគាំទ្រការ​រស់​នៅ៖ សេវា​ទាំង​នេះ​ជួយ​ដល់​ពលរដ្ឋឲ្យ​​រស់​នៅ​បាន​ដោយ​ឯករាជ្យ​តាម​តែ​អាច​ធ្វើ​ទៅ​បាន​នៅក្នុង​ផ្ទះ​ផ្ទាល់​ខ្លួ​ន​របស់​គេ ជាមួយ​នឹង​ការ​គាំពារ​ដែល​​គេ​ត្រូវ​ការ។

សូម​សាកសួរមជ្ឈមណ្ឌល​ក្នុងតំបន់​​របស់​អ្នក​អំពី​ជម្រើស​ទាំង​នេះ និង​ជម្រើស​ផ្សេង​ទៀត​ ដែល​អាច​មាន។ មួយ​ចំនួន​នៃ​សេវាទាំង​នេះ អាច​ត្រូវ​ផ្តល់​ដោយ​សមាជិក​​គ្រួសារ ឬ អ្នក​ដែល​បានស្នាក់​នៅ​ជាមួយអ្នក​។

តើ​អ្វី​ទៅ​ជា​តួនាទី​របស់​ក្រសួងសេវាការ​លូត​លាស់?

ក្រសួង​សេវា​ការ​លូត​លាស់ ជា​ទី​ភ្នាក់​រដ្ឋ​ទទួល​បន្ទុកមជ្ឈមណ្ឌល​ក្នុង​តំ​បន់​ទាំង​អស់​ចំនួន 21។ ទីភ្នាក់​ងារ​នេះ​ពេល​ខ្លះ​ត្រូវ​បាន​គេ​ហៅ​ថា DDS។

DDS មាន​អំ​ណាច​ប្រាប់​ដល់​មជ្ឈមណ្ឌលក្នុងតំបន់ពី​អ្វី​ដែល​ត្រូវ​ធ្វើ។ ដោយ​សារ​តែ​វីរុស​ COVID-19  DDS បាន​ប្រាប់​ទៅ​ដល់​មជ្ឈមណ្ឌល​ក្នុង​តំបន់​ឲ្យ​ធានា​ថា ពលរដ្ឋ​ដែល​ទទួល​សេវាពី​មជ្ឈមណ្ឌល​ក្នុង​តំបន់​ មាន​សុខ​ភាព​ល្អ និង​សុវត្ថិភាព​។​ ឧទាហរណ៍៖

  • DDS បាន​ប្រាប់​ដល់​មជ្ឈមណ្ឌល​ក្នុង​តំបន់​ថា​មិនអីទេ បើ​មិនជួប​នឹង​ពលរ​ដ្ឋ​​ដោយ​ផ្ទាល់​នោះ។ ជំនួស​មក​វិញ មជ្ឈមណ្ឌលក្នុងតំបន់អាច​ប្រើ​បច្ចេក​វិទ្យា​​ដូចជាតាម​ទូរសព្ទ សន្និសិទ្ធ​តាម​វីដេអូ Skype និង Face Time បាន។ អ្នក​អាច​ជជែក​ជា​មួយ​នឹង​មជ្ឈមណ្ឌល​ក្នុង​តំបន់​របស់​អ្នក​អំពី​ជម្រើស​ទាំង​នេះ និង​របៀប​ដំណើរ​ការ​ជម្រើស​ទាំងនេះ។
  • DDS បាន​ផ្តល់​មជ្ឈមណ្ឌលក្នុង​តំបន់​​នូវ​អំណាច ដើម្បី​បង់​ថ្លៃ​ដល់​អ្នក​ផ្តល់​សេវានូវទឹក​ប្រាក់​កាន់​តែ​ច្រើនជាង​មុន​ ដើម្បី​រក្សា​ពលរដ្ឋ​ឲ្យ​មាន​សុខ​ភាព​ល្អ​និង​សុវត្ថិភាព​ដោយ​សារ​តែវីរុស COVID-19។ នេះត្រូវ​បាន​គេហៅ​ថា “ការលើកលែងផ្នែក​សុខ​ភាព​និងសុវត្ថិភាព (Health and Safety Waiver Exemption)”។ សូម​សាកសួរ​មជ្ឈមណ្ឌល​ក្នុង​តំបន់​របស់​អ្នក​ កែ្រង​នេះ​អាច​ជម្រើស​សម្រាប់​អ្នក។

តើ​ខ្ញុំ​​អាច​ទទួល​បាន​ព័ត៌​មាន​បន្ថែម​អំពីសិទ្ធិរបស់ខ្ញុំតាម​របៀប​ណា?

ប្រ​សិន​បើ​អ្នក​មាន​សំណួរ​អំពី​សិទ្ធិស្របច្បាប់​របស់​អ្នក ឬ ប្រ​សិន​បើ​មជ្ឈមណ្ឌលក្នុង​តំបន់​មិន​ជួយ​ដល់​អ្នក​ឲ្យ​ត្រៀមសម្រាប់​វីរុស​ COVID-19 ទេនោះ៖

  • សូម​ហៅ​ទូរសព្ទទៅ​កាន់​ខ្សែហៅ​ចូលរបស់ DRC តាម៖ 1-800-776-5746.
  • ហៅទៅកាន់​ការិយាល័យការពារសិទ្ធិអតិថិជន (OCRA)  តាមលេខ៖
    • Northern California 1-800-390-7032 (TTY 877-669-6023)
    • Southern California 1-866-833-6712 (TTY 877-669-6023)
 

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

 

 

 

Click links below for a downloadable version.