វិធានថ្មីៗ សម្រាប់ IHSS ៖ ថ្លៃធ្វើការងារលើសម៉ោង និងថ្លៃ ដែលពាក់ព័ន្ធ

វិធានថ្មីៗ សម្រាប់ IHSS ៖ ថ្លៃធ្វើការងារលើសម៉ោង និងថ្លៃ ដែលពាក់ព័ន្ធ
ឯកសារផ្សព្វផ្សាយនេះពន្យល់ អំពីរបៀប ដែលច្បាប់សហព័ន្ធ និងច្បាប់រដ្ឋ មានឥទ្ធិពល ក្នុងរយៈពេលក្រោយៗ មកទៀត ទៅលើ អ្នកផ្តល់សេវាគាំទ្រតាមផ្ទះ (IHSS) ឬ អ្នកផ្តល់សេវាករណីលើកលែង សម្រាប់ការថែទាំ លក្ខណៈផ្ទាល់ខ្លួន (WPCS) ដែលបម្រើការងារ ច្រើនជាង 40 ម៉ោង ក្នុងមួយសប្តាហ៍ ។
ឯកសារផ្សព្វផ្សាយនេះពន្យល់ អំពីរបៀប ដែលច្បាប់សហព័ន្ធ និងច្បាប់រដ្ឋ មានឥទ្ធិពល ក្នុងរយៈពេលក្រោយៗ មកទៀត ទៅលើ អ្នកផ្តល់សេវាគាំទ្រតាមផ្ទះ (IHSS) ឬ អ្នកផ្តល់សេវាករណីលើកលែង សម្រាប់ការថែទាំ លក្ខណៈផ្ទាល់ខ្លួន (WPCS) ដែលបម្រើការងារ ច្រើនជាង 40 ម៉ោង ក្នុងមួយសប្តាហ៍ ។
វិធានសហព័ន្ធ & ច្បាប់រដ្ឋ ថ្មីៗ ចែងថា ៖
អ្នកផ្តល់សេវាគាំទ្រតាមផ្ទះ (IHSS) និង អ្នកផ្តល់សេវាករណីលើកលែង សម្រាប់ការថែទាំ លក្ខណៈផ្ទាល់ខ្លួន (WPCS) នឹងទទួលបាន ការទូទាត់ នាពេលក្រោយៗ ទៀត ក្នុងអត្រា ស្នើនឹង មួយដងកន្លះ នៃអត្រាទូទាត់ប្រាក់ ប្រចាំម៉ោងធម្មតា, នៅពេលពួកគេបាន បម្រើការងារ លើសពី 40 ម៉ោង ក្នុងមួយសប្តាហ៍ ។
- ការធ្វើការងារលើសម៉ោង ជាប្រចាំថ្ងៃ មិនមានអនុវត្តនោះទេ
- ឥឡូវនេះ អ្នកផ្តល់សេវា IHSS នឹងទទួលបាន ការទូទាត់, ក្រោមកាលៈទេសៈ មួយចំនួន, សម្រាប់ពេលវេលារង់ចាំ ពាក់ព័ន្ធនឹង ការកំដចូលជួប តាមការណាត់ ផ្នែកវេជ្ជសាស្រ្ត ឬ នៅទីតាំងធនធាន ជម្រើសនានា ដូចជា មជ្ឈមណ្ឌលថែទាំមនុស្សធំពេញវ័យ នៅពេលថ្ងៃ ។ (សៀវភៅណែនាំ អំពីគោលនយោបាយ និងនីតិវិធី (“MPP”) § 30-757.15; លិខិត សម្រាប់តំបន់ទាំងអស់ លេខ 17-42 (“ACL 17-42”) សេចក្តីស្រាយបញ្ជាក់ អំពីការអនុញ្ញាត ឱ្យមានអ្នកកំដ ក្នុងកម្មវិធី IHSS, ដែលអាចរកបាន សម្រាប់ទាញយក នៅ http://www.cdss.ca.gov/Portals/9/ACL/2017/17-42.pdf?ver=2017-06-26-1110…។
- អ្នកផ្តល់សេវា IHSS ដែលបម្រើការងារ ជូន អ្នកទទួលផល លើសពីម្នាក់ នៅទីតាំងផ្សេងៗ គ្នា ក្នុងថ្ងៃបំពេញការងារ តែមួយ នោះ អាចទទួលបាន ការទូទាត់ សម្រាប់ពេលវេលាប្រើ ដើម្បីធ្វើដំណើរ ពីអ្នកទទួលផលម្នាក់ ទៅអ្នកទទួលផលម្នាកទៀត, ដែលមានរហូតដល់ 7 ម៉ោង ក្នុងមួយសប្តាហ៍ ដែលបំពេញការងារ ។
តើអ្វីទៅជា ការងារលើសម៉ោង ហើយវាត្រូវបានគណនា ដោយរបៀបណាដែរ ?
- សម្រាប់ពេលដំបូង, ចំនួនម៉ោងអ្នកប្រើប្រាស់សេវា IHSS នឹងត្រូវគណនា តាមសប្តាហ៍ និងតាមខែ (ដោយប្រើ សប្តាហ៍ ចំនួន 4 ក្នុងមួយខែ) ។ គ្មាន ការកែប្រែ លើបរិមាណសរុប នៃការអនុញ្ញាត សម្រាប់អ្នកប្រើប្រាស់ នោះទេ
- ចំនួនម៉ោង អតិបរមា ប្រចាំសប្តាហ៍ គឺ 283 ÷ 4 = 70.75
ឧទាហរណ៍ ៖ អ្នកប្រើប្រាស់ ត្រូវបានអនុញ្ញាត ឱ្យទទួលបាន 260 ម៉ោង សម្រាប់ប្រើប្រាស់សេវា IHSS ក្នុងមួយខែ ។ 260 ÷ 4 = ជាអតិបរមា 65 ម៉ោង/សប្តាហ៍ ។ អ្នកផ្តល់សេវា មានសិទ្ធិបម្រើការងារ លើសម៉ោង បានក្នុងរយៈពេល រហូតដល់ 25 ម៉ោង ក្នុងមួយសប្តាហ៍ ។
- ចំនួនម៉ោង អតិបរមា ប្រចាំសប្តាហ៍ គឺ 283 ÷ 4 = 70.75
- អ្នកប្រើប្រាស់ ត្រូវពង្រាយម៉ោងការងារ របស់ពួកគេ ឱ្យបានពេញទូទាំងខែ, ដោយមិនប្រកាន់ពី ចំនួនថ្ងៃ មាននៅក្នុងខែ, ហើយមិនអាចឱ្យ លើសពីចំនួនម៉ោង ដែលមានការអនុញ្ញាត ជាប្រចាំខែ របស់ពួកគេ នោះទេ ។
- សប្តាហ៍បម្រើការងារ ៖ “សប្តាហ៍បម្រើការងារ” របស់ IHSS គឺមានកំណត់ នៅក្នុងច្បាប់ ហើយចាប់ផ្តើម នៅម៉ោង 12:00 ពាក់កណ្តាលយប់ នៅថ្ងៃអាទិត្យ, រួមទាំង រយៈពេល ចំនួន 168 ម៉ោង ជាបន្តបន្ទាប់ទៀត (24 ម៉ោង x 7 ថ្ងៃ), និងបញ្ចប់ នៅម៉ោង 11:59 យប់ នៅថ្ងៃសៅរ៍បន្ទាប់ ។
- ការងារលើសម៉ោង ត្រូវបានទូទាត់ ក្នុងអត្រា 1 ½ ដង នៃប្រាក់ឈ្នួលប្រចាំម៉ោង ធម្មតា ។
ឧទាហរណ៍ ៖ ប្រសិនបើប្រាក់ឈ្នួល របស់ IHSS គឺ $10/ម៉ោង ៖ អ្នកផ្តល់សេវា បម្រើការងារ ចំនួន 50 ម៉ោង ក្នុងមួយសប្តាហ៍, នោះ គាត់នឹងទទួលបាន $10/ម៉ោង សម្រាប់រយៈពេល 40 ម៉ោង នៃម៉ោងទាំងនោះ, និង $15/ម៉ោង សម្រាប់រយៈពេល 10 ម៉ោង ក្នុងសប្តាហ៍នោះ ។
សម្រាប់អ្នកប្រើប្រាស់ភាគច្រើនបំផុត, ដែនកម្រិតថ្មីៗ ទាំងនេះ នឹងមិនកែប្រែ របៀបដំណើរការការងារ នាពេលឥឡូវនេះទេ ។
តើការងារអ្វីខ្លះ ដែលរាប់ជា ការងារលើសម៉ោង ?
- រដ្ឋ គឺជានិយោជក របស់អ្នកផ្តល់សេវាទាំងអស់ របស់ IHSS សម្រាប់គោលបំណង នៃការគណនា រយៈពេលការងារលើសម៉ោង ។ ចំនួនម៉ោងសរុប ប្រចាំសប្តាហ៍ របស់អ្នកផ្តល់សេវា រួមមាន ៖
- ចំនួនម៉ោងទាំងអស់ ដែលបម្រើការងារ សម្រាប់អ្នកប្រើប្រាស់សេវាទាំងអស់ ប្រសិនបើអ្នកផ្តល់សេវា បម្រើការងារជូន អ្នកប្រើប្រាស់ លើសពីមួយ ។
ឧទាហរណ៍ ៖ អ្នកផ្តល់សេវា ឈ្មោះ Peter បម្រើការងារ ចំនួន 25 ម៉ោង ក្នុងមួយសប្តាហ៍ សម្រាប់អ្នកប្រើប្រាស់សេវា ឈ្មោះ John និង ចំនួន 33 ម៉ោង ក្នុងមួយសប្តាហ៍ សម្រាប់អ្នកប្រើប្រាស់សេវា ឈ្មោះ Sam ។ ចំនួនម៉ោងសរុប ប្រចាំសប្តាហ៍ របស់ Peter គឺ 58 ។ គាត់ទទួលបាន 18 ម៉ោង ក្នុងមួយសប្តាហ៍ សម្រាប់ការងារលើសម៉ោង ។ - សេវា IHSS និងសេវាករណីលើកលែង សម្រាប់ការថែទាំ លក្ខណៈផ្ទាល់ខ្លួន (WPCS) ត្រូវបានរួមបញ្ចូលគ្នា ។
ឧទាហរណ៍ ៖ អ្នកប្រើប្រាស់សេវា ឈ្មោះ Sally ទទួលបានសេវា IHSS ហើយស្ថិតក្នុង ករណីលើកលែង ជាជម្រើស សម្រាប់សេវាតាមផ្ទះ & តាមសហគមន៍ (ដែលពីមុនហៅថា ករណីលើកលែង សម្រាប់សេវាសម្បទាថែទាំ/ស្ថានភាព ធ្ងន់ធ្ងរត្រូវស្នាក់នៅ (“NF/AH”)មន្ទីរពេទ្យ) ។ អ្នកផ្តល់សេវា ឈ្មោះ Danielle បម្រើការងារ ជូន Sally ដោយផ្តល់សេវា ចំនួន 30 ម៉ោង ក្នុងមួយសប្តាហ៍ សម្រាប់ IHSS និង 30 ម៉ោង សម្រាប់ WPCS ។ ចំនួនម៉ោងសរុប ប្រចាំសប្តាហ៍ គឺ 60 ។ Danielle ទទួលបាន 20 ម៉ោង ក្នុងមួយសប្តាហ៍ សម្រាប់ការងារលើសម៉ោង ។ - ម៉ោង សម្រាប់ IHSS និង សេវាគាំទ្រការរស់នៅ (SLS) ៖
- ក្រសួងសេវាសង្គម កាលីហ្វ័រញ៉ា មិនរួមបញ្ចូល ម៉ោង SLS និង ម៉ោង IHSS នៅលើ ទំព័រម៉ោងការងារ របស់ IHSS ឬជា ចំនួនម៉ោងអតិបរមា ប្រចាំសប្តាហ៍ ឬ ប្រចាំខែ របស់ IHSS នោះទេ ។ មានសំណួរមួយចោទសួរឡើង ថាតើ ចំនួនម៉ោង របស់ SLS និង IHSS នឹងត្រូវរួមបញ្ចូលគ្នា សម្រាប់ការទូទាត់ប្រាក់ លើការងារលើសម៉ោង នាពេលអនាគត ដែរ ឬយ៉ាងណា ។
តើវិធានថ្មី ស្តីពីចំនួនម៉ោង របស់អ្នកផ្តល់សេវា មានប៉ះពាល់លើ អ្នកប្រើប្រាស់សេវា ដោយរបៀបណាដែរ ? របៀប ចំនួន 5
- ការគណនាចំនួនម៉ោង លើការងារលើសម៉ោង ៖ ចំនួនម៉ោង ប្រចាំខែ នឹងត្រូវចែកចេញជា 4, ដើម្បីធ្វើការកំណត់រក ចំនួនម៉ោងអតិបរមា ប្រចាំសប្តាហ៍ ។ ទំព័រម៉ោង នឹងបង្ហាញ ពីចំនួនម៉ោង ដែលបានបម្រើការងារ ក្នុងសប្តាហ៍ការងារ នីមួយៗ ។ គ្មានការកែប្រែ លើចំនួនម៉ោងសរុប ប្រចាំខែ ដែលមានការអនុញ្ញាត នោះទេ ។ អ្នកទទួលសេវា និង អ្នកផ្តល់សេវា របស់គាត់ នឹងទទួលបាន សេចក្តីជូនដំណឹង អំពីចំនួនម៉ោង អតិបរមា ប្រចាំសប្តាហ៍ (SOC 2271A or 2271) ។ ឯកសារទាំងនេះ គួរត្រូវយកមកប្រើ ដើម្បីជួយ ក្នុងការរៀបចំ កាលវិភាគការងារ ប្រចាំសប្តាហ៍ របស់អ្នកផ្តល់សេវា ។
- ដែនកម្រិតសប្តាហ៍ការងារ សម្រាប់អ្នកផ្តល់សេវា ដែលបម្រើការងារ ជូន អ្នកប្រើប្រាស់សេវា ម្នាក់ ៖
- អ្នកផ្តល់សេវាម្នាក់ ដែលបម្រើការងារ ជូនអ្នកប្រើប្រាស់សេវាម្នាក់ មិនអាចបម្រើការងារ លើសពី 70 ម៉ោង និង 45 នាទី ក្នុងមួយសប្តាហ៍ សម្រាប់ IHSS និង/ឬ WPCS រួមបញ្ចូលគ្នា នោះទេ ។ (ក្រម សុខមាលភាព & ស្ថាប័ន § 12300.4.)
ឧទាហរណ៍ ៖ Bernice ត្រូវបានអនុញ្ញាតឱ្យ ទទួលបាន ចំនួន 283 ម៉ោង ក្នុងមួយខែ សម្រាប់ IHSS ។ ចំនួនម៉ោងកំណត់ ប្រចាំសប្តាហ៍ របស់គាត់ គឺ 70.75 ។ ម្តាយ របស់ Bernice, ឈ្មោះ Elsie, គឺជា អ្នកផ្តល់សេវាតែម្នាក់គត់ របស់គាត់, ហើយ Elsie មិនបម្រើការងារជូន អ្នកប្រើប្រាស់សេវា IHSS ណាម្នាក់ផ្សេងទៀត នោះទេ ។ Elsie នឹងទទួលបាន ការងារលើសម៉ោង ចំនួនជាង 40 ក្នុងមួយសប្តាហ៍, ជាអតិបរមា គឺ 30.75/សប្តាហ៍ x 4 សប្តាហ៍ = 123/ខែ ។ - ទន្ទឹមនឹងនោះដែរ, Elsie មិនអាចបម្រើការងារ លើសពី 283 ម៉ោង ក្នុងមួយខែ – ដែលជាចំនួនម៉ោង អតិបរមា របស់ Bernice បាននោះទេ ។ Bernice ត្រូវពង្រាយលាត ចំនួនម៉ោង របស់ Elsie ឱ្យបានពេញមួយខែ ដូចដែលគាត់ តែងតែធ្វើរួចហើយ ។
- Bernice អាចកែសម្រួល ម៉ោងការងារ របស់ Elsie បាន ។ Elsie អាចបម្រើការងារ លើសពី 70.75 ម៉ោង ក្នុងមួយសប្តាហ៍បាន ឱ្យតែចំនួនម៉ោងសរុប ប្រចាំខែ សម្រាប់ការងារលើសម៉ោង របស់គាត់ មិនខ្ពស់ជាង 123 ម៉ោង នោះ ។
- អ្នកផ្តល់សេវាម្នាក់ ដែលបម្រើការងារ ជូនអ្នកប្រើប្រាស់សេវាម្នាក់ មិនអាចបម្រើការងារ លើសពី 70 ម៉ោង និង 45 នាទី ក្នុងមួយសប្តាហ៍ សម្រាប់ IHSS និង/ឬ WPCS រួមបញ្ចូលគ្នា នោះទេ ។ (ក្រម សុខមាលភាព & ស្ថាប័ន § 12300.4.)
- ដែនកម្រិតសប្តាហ៍ការងារ សម្រាប់អ្នកផ្តល់សេវា ជូនអ្នកប្រើប្រាស់សេវា ច្រើននាក់ ៖
- អ្នកផ្តល់សេវា ដែលបម្រើការងារ ជូនអ្នកប្រើប្រាស់សេវា ច្រើននាក់ មិនអាចបម្រើការងារ លើសពី 66 ម៉ោង ក្នុងមួយសប្តាហ៍ សម្រាប់ IHSS និង/ឬ WPCS រួមបញ្ចូលគ្នា នោះទេ, លើកលែងតែពួកគេ មានការឯកភាព ឱ្យមានការលើកលែង 1 ឬ 2 របស់ IHSS ឬ ការលើកលែង របស់ WPCS ។ (ក្រម សុខមាលភាព & ស្ថាប័ន Code §§ 12300.4(d)(3)(A)-(B); 14132.99(d)(1)(B)(2).
- អ្នកផ្តល់សេវា ដែលមានការលើកលែង អាចបម្រើការងារ លើសពី ដែនកម្រិត 66 ម៉ោង បានរហូតដល់ 360 ម៉ោង ជាអតិបរមា ក្នុងមួយខែ ។ សម្រាប់ព័ត៌មានបន្ថែម អំពី ការលើកលែង របស់ IHSS និង WPCS, សូមមើល ឯកសារផ្សព្វផ្សាយ #5603.06 ការកែប្រែ ថ្មីៗ លើការលើកលែងនានា ចំពោះសប្តាហ៍ការងារ សម្រាប់អ្នកផ្តល់សេវា របស់ IHSS និង WPCS នៅ
- អ្នកផ្តល់សេវាម្នាក់ៗ ត្រូវជូនដំណឹង ដល់អ្នកប្រើប្រាស់សេវា ម្នាក់ៗ ដែលគាត់បម្រើការងារជូន អំពីចំនួនម៉ោង ដែលអ្នកផ្តល់សេវា មាន ដើម្បីបម្រើការងារជូន អ្នកប្រើប្រាស់សេវានោះ ។ (ក្រម សុខមាលភាព & ស្ថាប័ន ក្រម § 12300.4(b)(4)(A)) ។
- អ្នកប្រើប្រាស់សេវា ដែលមានអ្នកផ្តល់សេវា ច្រើននាក់ ត្រូវដាក់ជូននូវ កិច្ចព្រមព្រៀង លើសប្តាហ៍ការងារ សម្រាប់អ្នកទទួលសេវា និងអ្នកផ្តល់សេវា របស់ IHSS (SOC 2256) ដើម្បីរៀបចំ កាលវិភាគការងារ ដែលអនុលោមតាម ចំនួនម៉ោង ប្រចាំសប្តាហ៍ ជាអតិបរមា របស់អ្នកទទួលសេវា ។ កិច្ចព្រមព្រៀង ដែលបានដាក់ជូនរួច ត្រូវមានចុះហត្ថលេខា ដោយអ្នកទទួលសេវា និង អ្នកផ្តល់សេវា ម្នាក់ៗ របស់គាត់ ។
ឧទាហរណ៍ ៖ អ្នកផ្តល់សេវា ឈ្មោះ Paula បម្រើការងារ ជូន អ្នកប្រើប្រាស់សេវា ចំនួនពីរនាក់—គាត់ផ្តល់សេវា ចំនួន 30 ម៉ោង ក្នុងមួយសប្តាហ៍ សម្រាប់អ្នកប្រើប្រាស់សេវា ម្នាក់, និង 40 ម៉ោង ក្នុងមួយសប្តាហ៍ សម្រាប់ម្នាក់ ផ្សេងទៀត ។ Paula អាច មិន បន្តបម្រើការងារ ចំនួន 70 ម៉ោង ក្នុងមួយសប្តាហ៍ នោះទេ ។ គាត់អាចបម្រើការងារ ត្រឹមតែ 66 ម៉ោង សរុបរួមគ្នា ក្នុងមួយសប្តាហ៍ លើកលែងតែគាត់ត្រូវបានអនុញ្ញាត ឱ្យទទួលបាន ការលើកលែង ។ អ្នកប្រើប្រាស់សេវា ម្នាក់ ឬទាំងពីរនាក់ នឹងចាំបាច់ត្រូវ ស្វែងរកអ្នកផ្តល់សេវា ម្នាក់ទៀត សម្រាប់សេវា ចំនួន 4 ម៉ោង បន្ថែមទៀត ដែល Paula អាចមិនបម្រើសេវាបាន ។
- ករណីលើកលែង សម្រាប់ការថែទាំ លក្ខណៈផ្ទាល់ខ្លួន (WPCS) ៖ អ្នកផ្តល់សេវា ក្រោមករណីលើកលែង សម្រាប់សេវា តាមផ្ទះ និង តាមសហគមន៍ (ដែលពីមុន ហៅថា ករណីលើកលែង សម្រាប់សម្បទាថែទាំ/ស្ថានភាពធ្ងន់ធ្ងរ ត្រូវស្នាក់នៅមន្ទីរពេទ្យ (“NF/AH”) ឬ អ្នកចូលរួម ឬ អ្នកដាក់ពាក្យស្នើសុំ ករណីលើកលែង សម្រាប់ប្រតិបត្តិការ តាមផ្ទះ ត្រូវទទួលបាន 66 ម៉ោង ជាអតិបរមា ប្រចាំសប្តាហ៍ ឬ 70 ម៉ោង និង 45 នាទី លើកលែងតែ ពួកគេត្រូវបានអនុញ្ញាត ឱ្យទទួលបាន ការលើកលែង របស់ WPCS ។ WPCS ត្រូវបានរួមបញ្ចូល ជាមួយ IHSS ដើម្បីធ្វើការគណនាចំនួនម៉ោង សម្រាប់ការងារលើសម៉ោង
- អ្នកផ្តល់សេវា ម្នាក់ របស់ WPCS (ឬ ទាំង IHSS និង WPCS) ដែលទទួលបាន ការឯកភាព ឱ្យទទួលបាន ការលើកលែង អាចបម្រើការងារ បានរហូតដល់ 12 ម៉ោង ក្នុងមួយសប្តាហ៍, និងរហូតដល់ 360 ម៉ោង ក្នុងមួយខែ សម្រាប់ IHSS និង WPCS រួមបញ្ចូលគ្នា ។ (ក្រម សុខមាលភាព & ស្ថាប័ន ក្រម § 14132.99(d)(1)(B)(2)).
- ការកែសម្រួលម៉ោង ប្រចាំសប្តាហ៍ ៖ ពេលខ្លះ អ្នកប្រើប្រាស់សេវាចាំបាច់ត្រូវ អនុញ្ញាត ឱ្យអ្នកផ្តល់សេវា របស់គាត់ បម្រើការងារ លើសពីចំនួនម៉ោង អតិបរមា ប្រចាំសប្តាហ៍ របស់អ្នកទទួលសេវា ដែលមានកំណត់ រួច នៅ SOC 2271A ។
តើខ្ញុមអាចកែសម្រួល ចំនួនម៉ោង របស់អ្នកបម្រើការងារ ឱ្យខ្ញុំ បានដែរឬទេ ?
នៅពេលគ្មានការតម្រូវ ឱ្យមាន ការបម្រើការងារ លើសម៉ោង
អ្នកប្រើប្រាស់សេវា អាចអនុញ្ញាតឱ្យ អ្នកផ្តល់សេវា បម្រើការងារ លើសពី ចំនួនម៉ោង អតិបរមា ប្រចាំសប្តាហ៍ របស់អ្នកប្រើប្រាស់ ដោយមិនចាំបាច់មាន ការឯកភាព ពីតំបន់បាន ឱ្យតែម៉ោងទាំងនោះ ដំណើរការ ទៅរួច ។
- មិនធ្វើឱ្យ អ្នកផ្តល់សេវា បម្រើការងារ លើសពី 40 ម៉ោង ក្នុងមួយសប្តាហ៍ការងារ នៅពេលអ្នកប្រើប្រាស់សេវា ត្រូវបានអនុញ្ញាត ឱ្យទទួលបាន 40 ម៉ោង ឬ តិចជាងនេះ ក្នុងមួយសប្តាហ៍; ឬ
- មិនធ្វើឱ្យ អ្នកផ្តល់សេវា ទទួលបាន ការងារលើសម៉ោង ច្រើនជាង ចំនួនម៉ោង ដែលគាត់បម្រើការងារ ជាធម្មតា ក្នុងមួយខែប្រតិទិន;*
និង
- មិនធ្វើឱ្យ អ្នកផ្តល់សេវាម្នាក់ ដែលបម្រើការងារជូន អ្នកប្រើប្រាស់សេវា ច្រើននាក់នោះ ធ្វើការលើពី 66 ម៉ោង ក្នុងមួយសប្តាហ៍ នោះទេ ។
*DRC មិនយល់ស្រប នឹងការបកស្រាយច្បាប់ បែបនេះទេ ។
កំណត់សម្គាល់ ៖ ក្នុងករណីដែលអ្នកប្រើប្រាស់សេវា មានអ្នកផ្តល់សេវា ច្រើននាក់, ហើយ អ្នកផ្តល់សេវាម្នាក់ ធ្លាក់ខ្លួនឈឺ មិនអាចបម្រើការងារបាន, អ្នកប្រើប្រាស់សេវា អាចចាត់ចែង ម៉ោងបម្រើការងារ ប្រចាំសប្តាហ៍ ទាំងអស់ របស់គាត់ ទៅឱ្យអ្នកផ្តល់សេវា ផ្សេងទៀតបាន, ទោះបីជាវាធ្វើឱ្យមាន ការងារលើសម៉ោង សម្រាប់អ្នកបម្រើការងារ ដែលធម្មតា មិនបម្រើការងារលើសម៉ោងក្តី ។ (លិខិត សម្រាប់តំបន់ទាំងអស់ លេខ 16-01 (“ACL 16-01”) នៅ ¶ 3 ក្នុងទំព័រ ទី 8, ដែលអាចទាញយកបាន នៅ http://www.cdss.ca.gov/lettersnotices/entres/getinfo/acl/2016/16-01.pdf.)
នៅពេលមាន ការងារលើសម៉ោង
ប្រសិនបើអ្នកទទួលសេវា ត្រូវការ អ្នកផ្តល់សេវា របស់គាត់ ឱ្យបម្រើការងារ ច្រើនជាង ចំនួនម៉ោង អតិបរមា ប្រចាំសប្តាហ៍ របស់ពួកគេ ហើយការងារនោះ បំពេញបាន តាមលក្ខណវិនិច្ឆ័យ ណាមួយខាងលើ, នោះ អ្នកទទួលសេវា ត្រូវតែជា ករណីលើកលែង ដើម្បីអនុញ្ញាតឱ្យ អ្នកផ្តល់សេវា អាច បម្រើការងារលើសម៉ោងបាន ឬ បម្រើការងារលើសម៉ោង ក្នុងចំនួនម៉ោង ជាបន្ថែមទៀត ។ ករណីលើកលែង ត្រូវបានកំណត់ថា ជាសំណើមួយ ពីអ្នកទទួលសេវា IHSS ជូនទៅតំបន់ ដើម្បីអនុញ្ញាតឱ្យ អ្នកទទួលសេវា អាចកែសម្រួល ចំនួនម៉ោង អតិបរមា ប្រចាំសប្តាហ៍ របស់គាត់ ដើម្បីអនុញ្ញាតឱ្យ អ្នកផ្តល់សេវា អាចបម្រើការងារ ក្នុងម៉ោងបន្ថែមទៀតបាន នៅក្នុងសប្តាហ៍ការងារ ជាក់លាក់ណាមួយ, ដែលអាចធ្វើឱ្យ អ្នកផ្តល់សេវាបម្រើការងារ និងទទួលបាន ការទូទាត់ សម្រាប់ម៉ោងបន្ថែម នៃការងារលើសម៉ោង នៅក្នុងខែប្រតិទិនមួយ ។ (សូមមើល ACL 16-01 នៅ ¶ 4 ក្នុងទំព័រ ទី 9 ។) តំបន់ គួរធ្វើការពិចារណា លើលក្ខណវិនិច្ឆ័យ ដូចខាងក្រោមនេះ ដើម្បីធ្វើការកំណត់ថាតើ ត្រូវផ្តល់ ការឯកភាព លើករណីលើកលែងមួយ ឬអត់នោះ ៖
- ម៉ោងបន្ថែម គឺចាំបាច់ ដើម្បីបំពេញតាម សេចក្តីត្រូវការ ដែលមិនបាន គិតទុកជាមុន ថាមាន;
- ម៉ោងបន្ថែម គឺមានពាក់ព័ន្ធនឹង សេចក្តីត្រូវការ បន្ទាន់ ដែលមិនអាច បង្អែរបង្អង់បាន រហូតដល់មាន អ្នកផ្តល់សេវាជំនួស មកដល់នោះទេ (ដូចមានកំណត់រួច នៅ SOC 827); និង
- ម៉ោងបន្ថែម ត្រូវមានពាក់ព័ន្ធនឹង សេចក្តីត្រូវការ ដែលមានផលជះ ដោយផ្ទាល់ ទៅលើអ្នកទទួលសេវា IHSS នឹងចាំបាច់ ដើម្បីធានាដល់ សុខភាព និង/ឬ សុវត្ថិភាព របស់គាត់ ។
អ្នកប្រើប្រាស់សេវា អាចស្នើសុំឱ្យមាន ករណីលើកលែង មុនពេល ឬ ក្រោយពេល មានការកែប្រែកាលវិភាគ បាន ។ ក្រសួងសុខមាលភាព របស់តំបន់ មិនគួរ មិនផ្តល់ការឯកភាព ចំពោះសំណើ ពីអ្នកប្រើប្រាស់សេវា ក្នុងលក្ខណៈមិនសមហេតុផល នោះទេ ។ តំបន់ ក៏អាច ធ្វើការកែសម្រួល តាមសេចក្តីត្រូវការ ដែលកើតមានឡើង ច្រើនលើកច្រើនសារ, ដូចជា ការណាត់ជួប ផ្នែកវេជ្ជសាស្រ្ត ជាទៀតទាត់ បានផងដែរ ។
- នៅពេលមានការវាយតម្លៃឡើងវិញ ជាប្រចាំឆ្នាំ ម្តងៗ, អ្នកប្រើប្រាស់សេវា អាចប្រាប់ទៅ បុគ្គលិកសង្គមកិច្ច អំពីសេចក្តីត្រូវការណាមួយ ដែលចាំបាច់ត្រូវធ្វើការសម្រួល លើចំនួនម៉ោង ប្រចាំសប្តាហ៍ បាន ។ មណ្ឌល ក៏អាចអនុញ្ញាតឱ្យមាន ការកែសម្រួល លើចំនួនម៉ោង ប្រចាំសប្តាហ៍ នៅពេលផ្សេងៗ ទៀត បានផងដែរ ។
ឧទាហរណ៍ ៖ អ្នកប្រើប្រាស់សេវា ឈ្មោះ Rita មានជំងឺគ្រុនផ្តាស់សាយធំ ហើយត្រូវការឱ្យ អ្នកផ្តល់សេវា របស់គាត់ មកបម្រើការងារ បន្ថែមទៀត នៅសប្តាហ៍ ទី 2 នៃខែនោះ ។ ជាធម្មតា អ្នកបម្រើការងារ របស់គាត់ ធ្វើការ ចំនួន 38 ម៉ោង ក្នុងមួយសប្តាហ៍, ប៉ុន្តែ ក្នុងសប្តាហ៍ ដែល Rita ធ្លាក់ខ្លួនឈឺនោះ, អ្នកបម្រើការងារ របស់គាត់ ធ្វើការ ចំនួន 44 ម៉ោង ។ Rita អាចទូរសព្ទទៅ តំបន់ (ខណៈពេលដែល ឬភ្លាមៗ ក្រោយពេលដែល មានប្រើប្រាស់ម៉ោង ដើម្បីបំពេញការងាររួច) ហើយស្នើសុំ ការឯកភាព លើការងារលើសម៉ោង ។ Rita ត្រូវកែសម្រួល ម៉ោង របស់អ្នកបម្រើការងារ របស់គាត់ ហេតុនេះទើបអ្នកបម្រើការងារនោះ មិនធ្វើការ ច្រើនម៉ោង ថែមទៀត ជាប្រចាំខែ ដែលគាត់ទទួលបាន ការអនុញ្ញាត នោះទេ ។
ឧទាហរណ៍ ៖ អ្នកប្រើប្រាស់ ឈ្មោះ Andrew មាន 138.5 ម៉ោង ក្នុងមួយខែ, ឬ 34.6 ម៉ោង ក្នុងមួយសប្តាហ៍ សម្រាប់សេវា IHSS ។ Andrew ចង់ឱ្យ អ្នកផ្តល់សេវា បម្រើការងារ 38 ម៉ោង ក្នុងមួយសប្តាហ៍ និង 26 ម៉ោង នៅសប្តាហ៍ បន្ទាប់ទៀត ។ Andrew មិនចាំបាច់ត្រូវមាន ការអនុញ្ញាត ដើម្បីផ្លាស់ប្តូរម៉ោង នៅក្នុងកាលវិភាគ ផ្ទាល់ខ្លួន របស់គាត់ នោះទេ ដោយសារការកែប្រែនោះ មិនបង្ករឱ្យមាន ការងារលើសម៉ោង នោះទេ ។
ឧទាហរណ៍ ៖ អ្នកប្រើប្រាស់សេវា ឈ្មោះ Andrew ដដែល ដែលទទួលបាន 138.5 ម៉ោង ក្នុងខែ, ឬ 34.6 ម៉ោង ក្នុងមួយសប្តាហ៍ សម្រាប់សេវា IHSS, ចង់ឱ្យ អ្នកផ្តល់សេវា របស់គាត់ បម្រើការងារ 42 ម៉ោង ក្នុងមួយសប្តាហ៍ នៅសប្តាហ៍ ទី 1 និង 22 ម៉ោង នៅសប្តាហ៍ ទី 2 ។ គាត់មិនចាំបាច់ត្រូវស្នើសុំ តំបន់ ឱ្យផ្តល់ ការលើកលែងនោះទេ ដោយសារ សំណើរបស់គាត់ នឹងធ្វើឱ្យ អ្នកផ្តល់សេវា របស់គាត់ បម្រើការងារលើសម៉ោង ចំនួន 2 ម៉ោង ក្នុងសប្តាហ៍ ទី 1 ។
ឧទាហរណ៍ ៖ អ្នកប្រើប្រាស់សេវា ឈ្មោះ Carla ទទួលបាន 186 ម៉ោង ក្នុងមួយខែ, ឬ 46.5 ម៉ោង ក្នុងមួយសប្តាហ៍ សម្រាប់សេវា IHSS ។ ជាធម្មតា អ្នកផ្តល់សេវា របស់គាត់ ទទួលបាន 26 ម៉ោង ក្នុងមួយខែ សម្រាប់ការងារលើម៉ោង ។ គាត់អាចផ្លាស់ប្តូរម៉ោង ប្រចាំសប្តាហ៍ របស់គាត់បាន ដើម្បីឱ្យអ្នកផ្តល់សេវា របស់គាត់ បម្រើការងារ ច្រើនជាង 46 ម៉ោង ក្នុងសប្តាហ៍ មួយចំនួន និង តិចជាងនេះ ក្នុងសប្តាហ៍ ផ្សេងទៀត បាន, ឱ្យតែការងារលើសម៉ោងសុទ្ធ មានមិនច្រើនជាង 26 ម៉ោង ក្នុងមួយខែ ។
កំណត់សម្គាល់ ៖ នៅក្នុងឧទាហរណ៍ ខាងលើនេះ, ប្រសិនបើអ្នកផ្តល់សេវា បម្រើការងារ ជូនអ្នកប្រើប្រាស់សេវា ផ្សេងៗ ទៀត, នោះ អ្នកប្រើប្រាស់់សេវា មិនអាចអនុញ្ញាត ឱ្យអ្នកផ្តល់សេវា បម្រើការងារ ច្រើនជាង ចំនួនសរុប 66 ម៉ោង ក្នុងមួយសប្តាហ៍ (ឬ 90 ម៉ោង ក្នុងមួយសប្តាហ៍ ដោយមានការលើកលែង) បាននោះទេ ។
តើមានអ្វីកើតឡើប ចំពោះអតិថិជន របស់មជ្ឈមណ្ឌលតំបន់ ប្រសិនបើការងារលើសម៉ោង ធ្វើឱ្យ បាត់បង់សេវានោះ ?:
អ្នកប្រើប្រាស់សេវា មណ្ឌលតំបន់ គួរទៅចូលរួម ក្នុងកិច្ចប្រជុំ របស់កម្មវិធីឯកត្តជន (“IPP”) ប្រសិនបើ ការទូទាត់ លើការងារលើសម៉ោង មានន័យថា ពួកគេបាត់បង់ សេវាគាំទ្រការរស់នៅ (“SLS”) ឬ អ្នកផ្តល់សេវា នោះ ។
វាជាជំហ៊រ របស់ DRC ដែលថា គួរតែងតែមាន មធ្យោបាយ ដើម្បីទទួលបាន ការលើកលែង លក្ខណៈឯកត្តជនពីមណ្ឌលតំបន់ ដើម្បីទូទាត់លើ ការងារលើសម៉ោង ប្រសិនបើមានត្រូវការ ។ ឧទហរណ៍ ៖
- អ្នកប្រើប្រាស់សេវា មានទំនាក់ទំនង ជាមួយ អ្នកផ្តល់សេវា ដែលការបាត់បង់ របស់អ្នកផ្តល់សេវា នឹងនាំឱ្យមាន បញ្ហា ដល់អ្នកប្រើប្រាស់សេវា ។
- អ្នកប្រើប្រាស់សេវា មានសេចក្តីត្រូវការ រយៈពេល 24 ម៉ោង និង/ឬ ត្រូវការឱ្យមាន ការផ្លាស់បុគ្គលិក ក្នុងចំនួនតិចដង ជាដើម ។
- ទោះបីជា អ្នកប្រើប្រាស់សេវា មិនទទួលបាន SLS ក្តី, ក៏អ្នកប្រើប្រាស់សេវា អាចទៅ មជ្ឈមណ្ឌលតំបន់ ដើម្បីទទួលបាន ការថែទាំ ដែលមានអ្នកមើលថែ បន្ថែមទៀត, ការពន្យារពេល ជាបន្ត, ឬ សេវាផ្សេងៗ ទៀត ដើម្បីបំពេញមកវិញ ចំពោះការបាត់បង់សេវា ដោយសារការងារលើសម៉ោង (ដូចជា ប្រសិនបើការលើកលែង ចំពោះសប្តាហ៍ការងារ នៅតែមាន មិនគ្រប់គ្រាន់ ដើម្បីបំពេញឱ្យបាន តាមសេចក្តីត្រូវការ) បាន ។
ការលើកលែង របស់ IHSS និង WPCS
អ្នកដែលមានគុណវុឌ្ឍន៍ ទទួលបាន ការលើកលែង អាចបម្រើការងារ រហូតដល់ 90 ម៉ោង ក្នុងមួយសប្តាហ៍ និង 360 ម៉ោង ក្នុងមួយខែ ។ សម្រាប់សេចក្តីពន្យល់ស៊ីជម្រៅ អំពីករណីលើកលែងទាំងនេះ, សូមមើល ឯកសារផ្សព្វផ្សាយ #5603.06 ចំណុចកែប្រែថ្មីៗ លើការលើកលែង ចំពោះសប្តាហ៍ការងារ សម្រាប់អ្នកបម្រើ សេវាគាំទ្រ តាមផ្ទះ (IHSS) និង សេវាករណីលើកលែង សម្រាប់សេវាថែទាំ លក្ខណៈផ្ទាល់ខ្លួន (WPCS) នោះ, មានឱ្យទាញយកបាន នៅ
ករណីលើកលែង ទី 1 របស់ IHSS (កាលពីមុន ហៅថា ករណីលើកលែង សម្រាប់គ្រួសារ) ៖
ករណីលើកលែង ទី 1 គឺមាន សម្រាប់អ្នកផ្តល់សេវា ដែលបំពេញបាន តាមគ្រប់លក្ខខណ្ឌទាំងអស់ ដូចតទៅនេះ នៅត្រឹម ឬនៅមុន ថ្ងៃទី 31 ខែមករា ឆ្នាំ 2016៖
- អ្នកផ្តល់សេវា IHSS ជូនដល់ អ្នកទទួលសេវា IHSS ចំនួន ពីរនាក់ ឬ ច្រើននាក់; និង
- រស់នៅ ក្នុងផ្ទះតែមួយ ជាមួយអ្នកទទួលសេវា ទាំងអស់ របស់ IHSS ដែលគាត់ផ្តល់សេវាឱ្យ; និង
- ជាប់សាច់ញាតិ នឹងអ្នកទទួលសេវា IHSS ដែលគាត់ផ្តល់សេវាឱ្យ ក្នុងនាមជា ឪពុក-ម្តាយ បង្កើត, ឪពុក-ម្តាយ ចុង, ឪពុក-ម្តាយ ធម៌ ឬឪពុក-ម្តាយ ចិញ្ចឹម, ជីដូន-ជីតា, អាណាព្យាបាល ស្របច្បាប់, ឬ អ្នកថែរក្សា ។ (ក្រម សុខមាលភាព & ស្ថាប័ន ក្រម § 12300.4(d)(3)(A)(i)-(iii)).
ករណីលើកលែង ទី 2 របស់ IHSS (កាលពីមុន ហៅថា ករណីលើកលែង តាមស្ថានភាព) ៖
អ្នកផ្តល់សេវា ជូនអ្នកទទួលសេវា ពី IHSS មានសិទ្ធិទទួលបាន ករណីលើកលែង ទី 2 ប្រសិនបើអ្នកទទួលសេវា ម្នាក់ៗ មាន ស្ថានភាព យ៉ាងហោចណាស់មួយ ក្នុងចំណោមស្ថានភាព ខាងក្រោមនេះ ដែលធ្វើឱ្យអ្នកទទួលសេវា ប្រឈមនឹង ហានិភ័យធ្ងន់ធ្ងរ នៅពេលត្រូវមក ទទួលការថែទាំ នៅក្រៅផ្ទះ ប្រសិនបើសេវាទាំងនោះ មិនអាចមាន ផ្តល់ឱ្យ ដោយអ្នកផ្តល់សេវានោះ ៖
- មានសេចក្តីត្រូវការ ផ្នែកវេជ្ជសាស្រ្ត និង/ឬ ផ្នែកអកប្បកិរិយា ដែលត្រូវបំពេញ ឱ្យបាន ដោយអ្នកផ្តល់សេវា ដែលរស់នៅ ក្នុងផ្ទះ ជាមួយអ្នកទទួលសេវា; ឬ
- រស់នៅ ក្នុងតំបន់ជនបទ ឬដាច់ស្រយ៉ាល ដែលមានអ្នកផ្តល់សេវា តិចនាក់, ដែល ជាហេតុធ្វើឱ្យ អ្នកទទួលសេវា មិនអាចជួល អ្នកផ្តល់សេវា ផ្សេងទៀត បាន; ឬ
- មិនអាចជួល អ្នកផ្តល់សេវា ផ្សេងទៀត ដែលចេះនិយាយភាសា ដូចអ្នកទទួលសេវា បាន, ដែល ជាហេតុធ្វើឱ្យ អ្នកទទួលសេវា មិនអាចចាត់ចែងប្រាប់ ចំពោះការថែទាំផ្ទាល់ របស់គាត់បាន ។ (ក្រម សុខមាលភាព & ស្ថាប័ន ក្រម § 12300.4(d)(3)(B)(i)-(iii)).
ការលើកលែង ចំពោះករណីលើកលែង សម្រាប់សេវាថែទាំ លក្ខណៈផ្ទាល់ខ្លួន ៖
អ្នកផ្តល់សេវា ក្រោមករណីលើកលែង សម្រាប់សេវា តាមផ្ទះ និងតាមសហគមន៍ (HCBS) ដែល (កាលពីមុន ហៅថា ករណីលើកលែង សម្រាប់សម្បទាថែទាំ/ស្ថានភាពធ្ងន់ធ្ងរ ត្រូវស្នាក់នៅមន្ទីរពេទ្យ (NF/AH) នោះ) ឬ អ្នកចូលរួម ឬ អ្នកដាក់ពាក្យស្នើសុំ ករណីលើកលែង សម្រាប់ប្រតិបត្តិការ នៅតាមផ្ទះ (IHO) ដែលបានចុះឈ្មោះ អាចនៅចំ ឬនៅមុន ថ្ងៃទី 31 ខែមករា ឆ្នាំ 2016, និង ដែលសេចក្តីត្រូវការ ផ្នែកវេជ្ជសាស្រ្ត ឬផ្នែកអាកប្បកិរិយា របស់គាត់ តម្រូវឱ្យមាន សេវាពីអ្នកផ្តល់សេវា ដែលបានស្នើសុំនោះ, មានសិទ្ធិទទួលបាន ការលើកលែង WPCS ប្រសិនបើមាន ស្ថានភាពណាមួយ នៃស្ថានភាព ដូចតទៅនេះ ៖
- អ្នកផ្តល់សេវា រស់នៅ ក្នុងផ្ទះ ជាមួយអ្នកចូលរួម ឬ អ្នកដាក់ពាក្យស្នើសុំ ឱ្យមាន ករណីលើកលែង, ទោះបីជា អ្នកផ្តល់សេវា មិនមែនជា សមាជិកគ្រួសារ ក៏ដោយា; ឬ
- នាពេលបច្ចុប្បន្ន អ្នកផ្តល់សេវា ផ្តល់ការថែទាំ ដល់អ្នកចូលរួម ករណីលើកលែង និងបានធ្វើការងារនេះ អស់រយៈពេល ពីរឆ្នាំ ឬច្រើនជាងនេះ ជាបន្តបន្ទាប់ មកហើយ; ឬ
- អ្នកដាក់ពាក្យស្នើសុំ ឬអ្នកចូលរួម ករណីលើកលែង មិនអាចរកបាន អ្នកថែទាំ នៅក្នុងមូលដ្ឋាន ដែលចេះនិយាយភាសា ដូចគាត់បាន ដែលជាហេតុធ្វើឱ្យ ពួកគាត់មិនចាត់ចែងប្រាប់ ពីការថែទាំផ្ទាល់ របស់គាត់បាន ។ (ក្រម សុខមាលភាព & ស្ថាប័ន ក្រម § 14132.99(d)(1)(A)).
សូមកត់សម្គាល់ថា អ្នកផ្តល់សេវា IHSS ឬ WPCS (ឬ ទាំងពីរ) ដែលទទួលបាន ការលើកលែង អាចបម្រើការងារ ក្នុងចំនួនម៉ោងសរុប បានរហូតដល់ 12 ម៉ោង ក្នុងមួយថ្ងៃ, និង 360 ម៉ោង ក្នុងមួយខែ រួមគ្នា សម្រាប់ IHSS និង WPCS ដែលគាត់ផ្តល់សេវា ដោយមិនឱ្យលើសពី ចំនួនម៉ោង ប្រចាំខែ ដែលអ្នកចូលរួមករណីលើកលែង ម្នាក់ៗ ទទួលបានការអនុញ្ញាត នោះឡើយ ។
តើនឹងមានពិន័យដែរឬទេ ប្រសិនបើអ្នកផ្តល់សេវា របស់ខ្ញុំ មិនគោរពតាមវិធានថ្មីទាំងនេះ ?
- បើការរំលោភបំពាន មានប្រព្រឹត្តឡើង ដោយអ្នកផ្តល់សេវា ក្នុងការដាក់ ទំព័រម៉ោងពេល ដែលរាយការណ៍ ពីចំនួនម៉ោង ដែលលើសពី ដែនកម្រិតសប្តាហ៍ការងារ ក្នុងកំឡុងពេលមាន ករណីលើកលែង ទី 2 នោះ ការបញ្ជូន និង ដំណើរការវាយតម្លៃ នឹងត្រូវលុបចោល ដោយមិនគិតថាតើ អ្នកផ្តល់សេវា ទទួលបានការឯកភាព ឱ្យទទួលបាន ឬមានសិទ្ធិទទួលបាន ការលើកលែង ឬអត់ នោះឡើយ ។ (លិខិត សម្រាប់តំបន់ទាំងអស់ លេខ 17-13 (“ACL 17-13”) មាននៅ http://www.cdss.ca.gov/Portals/9/ACL/2017/17-13.pdf?ver=2017-04-07-1446…, នៅ ¶ 1 ក្នុងទំព័រ ទី 9 ។
- ការរំលោភបំពាន ត្រូវបានវាយតម្លៃ ដោយមានដំណើរការ ចំនួនបួន ដំណាក់កាល ៖
- ការរំលោភបំពាន លើកទីមួយ ៖ អ្នកប្រើប្រាស់ និងអ្នកផ្តល់សេវា នឹងទទួលបាន សេចក្តីព្រមាន ជាលាយល័ក្ខណ៍អក្សរ
- ការរំលោភបំពាន លើកទីពីរ ៖ អ្នកប្រើប្រាស់ និងអ្នកផ្តល់សេវា នឹងទទួលបាន សេចក្តីព្រមាន ជាលាយល័ក្ខណ៍អក្សរ ជាលើកទីពីរ ។ អ្នកផ្តល់សេវា នឹងទទួលបាន ឯកសារណែនាំ និងអាចជៀសវាង ការរំលោភបំពានបាន ដោយក្រោយមក ចុះហត្ថលេខា លើសេចក្តីជូនដំណឹង ដើម្បីបញ្ជាក់ថា ខ្លួនបានអាន និងយល់ដឹង អំពីឯកសារនោះ ។
- ការរំលោភបំពាន លើកទីបី ៖ ការព្យួរការងារ របស់អ្នកផ្តល់សេវា រយៈពេល 3 ខែ
- ការរំលោភបំពាន លើកទីបួន ៖ ការព្យួរការងារ របស់អ្នកផ្តល់សេវា រយៈពេល មួយឆ្នាំ
- ការបញ្ចប់ការងារ ៖ ក្រសួងសេវាសង្គមកិច្ច របស់រដ្ឋ ឬ តំបន់ អាចបញ្ចប់ការងារ លែងឱ្យអ្នកផ្តល់សេវា បម្រើការងារ ក្រោមកម្មវិធី IHSS ប្រសិនបើអ្នកផ្តល់សេវា បន្តរធ្វើការ រំលោភបំពាន លើដែនកម្រិត របស់វិធានទាំងនោះ ជាច្រើនលើក ច្រើនសារនោះ ។
តើមានអ្វីខ្លះទៀត ដែលខ្ញុំចាំបាច់ត្រូវដឹង អំពីវិធានថ្មីទាំងនោះ ?
- ពេលវេលាធ្វើដំណើរ ៖ អ្នកបម្រើការងារ នឹងទទួលបាន ប្រាក់ទូទាត់ សម្រាប់ពេលវេលាធ្វើដំណើរ ពីអ្នកប្រើប្រាស់សេវា ម្នាក់ ទៅ ម្នាក់ទៀត នៅក្នុងថ្ងៃតែមួយ ។ អ្នកបម្រើការងារ អាចមិនទទួលបាន ប្រាក់ទូទាត់ សម្រាប់រយៈពេលធ្វើដំណើរ ដែលលើសពី 7 ម៉ោង ក្នុងមួយសប្តាហ៍ នោះទេ ។ ពេលវេលាធ្វើដំណើរ នឹងមិនត្រូវកាត់ចេញ ពីចំនួនម៉ោង សម្រាប់សេវា ផ្តល់ជូន អ្នកប្រើប្រាស់ នោះទេ ។ សម្រាប់ព័ត៌មានបន្ថែម អំពីពេលវេលាធ្វើដំណើរ, សូមមើល ឯកសារផ្សព្វផ្សាយ #5607.01 ពេលវេលារង់ចាំ និងពេលវេលាធ្វើដំណើរ សម្រាប់អ្នកផ្តល់សេវា IHSS, នៅ
- ពេលវេលារង់ចាំ ៖ អ្នកបម្រើការងារ អាចទទួលបាន ប្រាក់ទូទាត់ សម្រាប់ការមកកំដ អ្នកប្រើប្រាស់សេវា តាមការណាត់ជួប ផ្នែកវេជ្ជសាស្រ្ត ប្រសិនបើអ្នកបម្រើការងារ “កំពុងបំពេញភារកិច្ច” – ដូចជា អ្នកបម្រើការងារ ត្រូវនៅជាមួយ ដោយសារគាត់ត្រូវជួយជូន អ្នកប្រើប្រាស់សេវា ត្រឡប់ទៅផ្ទះវិញ នាពេលណាមួយ បន្ទាប់ទៀត ។ ចំនួនម៉ោង នឹងត្រូវបូកបន្ថែម សម្រាប់ការវាយតម្លៃ ដើម្បីផ្តល់ការទូទាត់ ប៉ុន្តែ នៅសល់ ចំនួន 283 ម៉ោង ជាអតិបរមា ។ សម្រាប់ព័ត៌មានបន្ថែម អំពីពេលវេលាធ្វើដំណើរ, សូមមើល ឯកសារផ្សព្វផ្សាយ #5607.06 ពេលវេលារង់ចាំ និងពេលវេលាធ្វើដំណើរ សម្រាប់អ្នកផ្តល់សេវា IHSS, នៅ
ចុះឥឡូវនេះ តើមានអ្វីខ្លះទៀត ?
- លិខិត សម្រាប់តំបន់ទាំងអស់ នៅខាងក្រោមនេះ អាចជួយលោកអ្នក បាន ៖
- ACL 16-01 គ្របដណ្តប់លើ វិធាន និងទម្រង់បែបបទ ថ្មីៗ, ដែលរួមមាន ការអនុវត្តការងារលើសម៉ោង, ពេលវេលារង់ចាំ, ប្រាក់ទូទាត់ លើរយៈពេលធ្វើដំណើរ, នៅ http://www.cdss.ca.gov/lettersnotices/entres/getinfo/acl/2016/16-01.pdf.
- ACL 17-42 ស្រាយបញ្ជាក់ អំពី គោលនយោបាយ និងនីតិវិធី ពាក់ព័ន្ធនឹង ការអនុញ្ញាតឱ្យមាន ពេលរង់ចាំ សម្រាប់ការកំដចូល តាមការណាត់ជួប ផ្នែកវេជ្ជសាស្រ្ត នៅ http://www.cdss.ca.gov/Portals/9/ACL/2017/17-42.pdf?ver=2017-06-26-1110…។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.