វិធានកម្មវិធី Early Start ស្តីពីការប្រើប្រាស់ធានារ៉ាប់រងឯកជន

វិធានកម្មវិធី Early Start ស្តីពីការប្រើប្រាស់ធានារ៉ាប់រងឯកជន
Early Start គឺជាកម្មវិធីសម្រាប់ទារក និងកុមារតូចដែលមានពិការភាព និងក្រុមគ្រួសាររបស់ពួកគេ។ ហាងស្រានេះពន្យល់អំពីការផ្លាស់ប្តូរច្បាប់ស្តីពីការប្រើប្រាស់ការធានារ៉ាប់រងឯកជនសម្រាប់សេវាកម្ម Early Start។ ប្រសិនបើការធានារ៉ាប់រងឯកជននឹងមិនរ៉ាប់រងសេវាកម្មទេ មជ្ឈមណ្ឌលប្រចាំតំបន់អាចបង់ប្រាក់សម្រាប់វា។ ហាងស្រានេះប្រាប់អ្នកពីអ្វីដែលត្រូវធ្វើ ប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់ចង់ផ្លាស់ប្តូរសេវាកម្មរបស់កូនអ្នក និងកន្លែងដែលត្រូវទទួលបានជំនួយ។
ច្បាប់របស់រដ្ឋបានតម្រូវឲ្យនាយកដ្ឋានសេវាបញ្ហាការអភិវឌ្ឍលូតលាស់ (Department of Developmental Services, DDS) កាត់បន្ថយកញ្ចប់ថវិការបស់ខ្លួនកាលពីឆ្នាំកន្លងទៅ។ ជាលទ្ធផល នាំឲ្យមានការផ្លាស់ប្តូរនានាចំពោះសេវាកម្មវិធី Early Start (សេវាអន្តរាគមន៍ដើមទី) ដែលមជ្ឈមណ្ឌលក្នុងតំបន់ អាចទិញបាន និងប៉ះពាល់ដល់របៀបដែលមជ្ឈមណ្ឌលក្នុងតំបន់ប្រតិបត្តិការការងារ។
ឯកសារបោះពុម្ពផ្សាយនេះ រៀបរាប់អំពីការផ្លាស់ប្តូរនានានៅក្នុងច្បាប់ស្តីពីការប្រើប្រាស់ធានារ៉ាប់រងឯកជនសម្រាប់សេវាកម្មវិធី Early Start។ នេះរួមបញ្ចូលទាំងការផ្លាស់ប្តូរមួយដែលចែងថា ក្រុមការងារធ្វើផែនការសេវាគ្រួសារសម្រាប់បុគ្គល អាចរួមបញ្ចូល (នៅត្រឹមពេលនៃការបង្កើតគម្រោង) នូវការត្រួតពិនិត្យឡើងវិញតាមពេលវេលាកំណត់ ឬការផ្លាស់ប្តូរផែនការសេវាគ្រួសារសម្រាប់បុគ្គល (Individual Family Service Plan, IFSP) ដែលជាការកំណត់មួយថាសេវាវេជ្ជសាស្រ្តដែលមានចែងនៅក្នុង IFSP ពុំមានផ្តល់ជូនតាមរយៈគម្រោងធានារ៉ាប់រងសុខភាពឯកជនរបស់គ្រួសារ ដែលគម្រោងនឹងត្រូវចេញប្រាក់ដោយមជ្ឈមណ្ឌលក្នុងតំបន់។ ច្បាប់នេះ បានចូលជាធរមាននៅថ្ងៃទី27 ខែមិថុនា ឆ្នាំ2017។1
ការប្រើប្រាស់ធានារ៉ាប់រងឯកជន
នៅក្នុងឆ្នាំ 2012 ច្បាប់បានកែប្រែពាក់ព័ន្ធនឹងការប្រើប្រាស់ធានារ៉ាប់រងឯកជនសម្រាប់សេវាថែទាំវេជ្ជសាស្រ្ត ឬសេវាថែទាំសុខភាពដែលបានកំណត់នៅក្នុង IFSP របស់ទារក ឬកូនង៉ែតដែលមានសិទ្ធិទទួលបានសេវាកម្មថា ការប្រើប្រាស់ធានារ៉ាប់រងឯកជនមិនត្រូវ៖ 2
- រាប់បញ្ចូល ឬនាំឲ្យមានការខាតបង់អត្ថប្រយោជន៍សម្រាប់បុគ្គលដែលមានពិការភាព ឬសមាជិកគ្រួសារដទៃផ្សេងទៀតដែលមានធានារ៉ាប់រង ដោយសារចំនួនទឹកប្រាក់កំណត់ប្រចាំឆ្នាំ ឬពេញមួយជីវិត ឬ
- មានផលប៉ះពាល់ជាអវិជ្ជមានដល់ភាពដែលអាចស្វែងរកបាន ឬនាំឲ្យមានការកាត់ផ្តាច់ធានារ៉ាប់រងឯកជនសម្រាប់បុគ្គលដែលមានពិការភាព ឬសមាជិកគ្រួសារដទៃផ្សេងទៀតដែលមានធានារ៉ាប់រង ឬ
- ស្ថិតនៅលើមូលដ្ឋាននៃការបង្កើនបុព្វលាភរ៉ាប់រងសម្រាប់ធានារ៉ាប់រងឯកជនសម្រាប់បុគ្គលដែលមានពិការភាព ឬសមាជិកគ្រួសារដទៃផ្សេងទៀតដែលមានធានារ៉ាប់រងនោះទេ។
ជាទូទៅ ច្បាប់សហព័ន្ធ តម្រូវឲ្យមានការយល់ព្រមពីឪពុកម្តាយដើម្បីឲ្យមជ្ឈមណ្ឌលក្នុងតំបន់អាចប្រើប្រាស់ធានារ៉ាប់រងឯកជនរបស់ឪពុកម្តាយដើម្បីបង់ថ្លៃសេវាអន្តរាគមន៍ដើមទី។3 ក៏ប៉ុន្តែ ស្ថិតក្រោមច្បាប់សហព័ន្ធ ការយល់ព្រមរបស់ឪពុកម្តាយ គឺមិនត្រូវបានតម្រូវទៀតនោះទេដើម្បីឲ្យមជ្ឈមណ្ឌលក្នុងតំបន់អាចប្រើប្រាស់ធានារ៉ាប់រងឯកជនរបស់ឪពុកម្តាយបាន ប្រសិនបើរដ្ឋបានអនុម័តច្បាប់ស្តីពីធានារ៉ាប់រងរបស់រដ្ឋ ដែលការពារឪពុកម្តាយពីផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកហិរញ្ញវត្ថុ ដែលពួកគេអាចជួបប្រទះជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងឯកជន ដោយសារមជ្ឈមណ្ឌលក្នុងតំបន់ប្រើប្រាស់អត្ថប្រយោជន៍ធានារ៉ាប់រងឯកជននោះ។4 ដោយសាររដ្ឋកាលីហ្វញ៉ាបានអនុម័តច្បាប់ដែលបានរៀបរាប់ខាងលើដែលការពារឪពុកម្តាយពីផលប៉ះពាល់ធ្ងន់ធ្ងរទាំងបីនេះ ការយល់ព្រមពីឪពុកម្តាយលែងជាការតម្រូវចាំបាច់ទៀតហើយ។ មជ្ឈមណ្ឌលក្នុងតំបន់ អាចប្រើប្រាស់អត្ថប្រយោជន៍ធានារ៉ាប់រងឯកជនរបស់ឪពុកម្តាយដើម្បីធ្វើការទូទាត់ថ្លៃសេវាអន្តរាគមន៍ដើមទីសម្រាប់កុមាររូបនោះបាន។5
ការកំណត់ពីប្រាក់រ៉ាប់រងនៃធានារ៉ាប់រងឯកជននៃសេវាវេជ្ជសាស្រ្តដើម្បីធានានូវសេវាដែលផ្តល់ជូនបានទាន់ពេលវេលា
នៅពេលមជ្ឈមណ្ឌលក្នុងតំបន់ព្យាយាមប្រើប្រាស់ធានារ៉ាប់រងសុខភាពឯកជនដើម្បីបង់ថ្លៃសេវាអន្តរាគមន៍ដើមទី នោះមជ្ឈមណ្ឌលអាចពន្យារពេលកុមារក្នុងការទទួលបានសេវាចាំបាច់មួយចំនួន។ ច្បាប់ថ្មីនេះ លើកទឹកចិត្តឲ្យក្រុមការងារធ្វើផែនការធ្វើការកំណត់ថាតើ (នៅត្រឹមពេលនៃការបង្កើត ការត្រួតពិនិត្យឡើងវិញ ឬការកែប្រែ IFSP) សេវាវេជ្ជសាស្រ្តដែលបានកំណត់នៅក្នុង IFSP មានផ្តល់ជូនតាមរយៈគម្រោងធានារ៉ាប់រងសុខភាពឯកជនរបស់ក្រុមគ្រួសារដែរឬទេ។6 ប្រសិនបើកំណត់ថា សេវាវេជ្ជសាស្រ្តមិនត្រូវបានរ៉ាប់រងដោយគម្រោងធានារ៉ាប់រងសុខភាពឯកជនរបស់គ្រួសារទេនោះ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវចេញប្រាក់ថ្លៃសេវាដោយគ្មានការពន្យារពេល ស្របទៅតាមលក្ខខណ្ឌតម្រូវដែលសេវាកម្មនោះត្រូវបានផ្តល់ជូនតាមការចង់បាននិងទាន់ពេលវេលា។7
ឪពុកម្តាយត្រូវបានការពារពីផលប៉ះពាល់ធ្ងន់ធ្ងរ
ប្រសិនបើឪពុក/ម្តាយត្រូវរ៉ាប់រងលើថ្លៃចំណាយនៃបុព្វលាភរ៉ាប់រង សហបង់ប្រាក់ ឬប្រាក់ធានារ៉ាប់រងដែលត្រូវបង់មុន នោះថ្លៃចំណាយទាំងអស់នេះ ត្រូវរួមបញ្ចូលទៅក្នុងប្រព័ន្ធបង់ប្រាក់មួយរបស់គ្រួសារសម្រាប់សេវាអន្តរាគមន៍ដើមទី ដែលរដ្ឋត្រូវអនុម័តលើប្រព័ន្ធបង់ប្រាក់នេះ។8 ដោយសាររដ្ឋកាលីហ្វញ៉ាមិនទាន់បានអនុម័តប្រព័ន្ធរបស់រដ្ឋណាមួយសម្រាប់ការទូទាត់ប្រាក់ដោយគ្រួសារសម្រាប់សេវាអន្តរាគមន៍ដើមទី នោះឪពុក/ម្តាយ ពុំទទួលខុសត្រូវសម្រាប់ការបង់ប្រាក់ធានារ៉ាប់រងដែលត្រូវបង់មុន ឬសហបង់ប្រាក់ ដែលជាប់ពាក់ព័ន្ធជាមួយនឹងកិច្ចសន្យាណាមួយដើម្បីអនុញ្ញាតឲ្យ មជ្ឈមណ្ឌលក្នុងតំបន់ធ្វើការប្រើប្រាស់ធានារ៉ាប់រងឯកជនដើម្បីបង់ថ្លៃសេវាអន្តរាគមន៍ដើមទីរបស់កុមារនោះទេ។ ឪពុកម្តាយ គប្បីត្រូវរួមបញ្ចូននូវកិច្ចសន្យាណាមួយដែលអនុញ្ញាតឲ្យមជ្ឈមណ្ឌលក្នុងតំបន់ប្រើប្រាស់ធានារ៉ាប់រងសុខភាពឯកជនរបស់ឪពុកម្តាយដើម្បីបង់ថ្លៃសេវាអន្តរាគមន៍ដើមទី ហើយនៅក្នុង IFSP របស់កុមារ ធានារ៉ាប់រងណាមួយដោយមជ្ឈមណ្ឌលក្នុងតំបន់ មជ្ឈមណ្ឌលនឹងបង់ប្រាក់ ឬសង់ប្រាក់នោះត្រឡប់ទៅឲ្យឪពុកម្តាយវិញសម្រាប់ប្រាក់ធានារ៉ាប់រងដែលត្រូវបង់មុន ឬសហបង់ប្រាក់ដែលបានគិតប្រាក់ដោយអ្នកផ្តល់សេវាថែទាំសុខភាពនៅក្នុងការផ្តល់សេវាអន្តរាគមន៍ដើមទី ដែលពាក់ព័ន្ធនឹងការថែទាំសុខភាព។
ប្រសិនបើរដ្ឋកាលីហ្វញ៉ា អនុម័តប្រព័ន្ធនៃការបង់ប្រាក់មួយ ដែលតម្រូវឲ្យឪពុកម្តាយបង់ប្រាក់សហបង់ប្រាក់នៃធានារ៉ាប់រងណាមួយ ឬប្រាក់ធានារ៉ាប់រងដែលត្រូវបង់មុន នោះរដ្ឋក៏ត្រូវរួមបញ្ចូលនូវលក្ខខណ្ឌសម្រាប់ការកំណត់ថាតើពេលវេលាដែលឪពុក/ម្តាយ ពុំអាចមានលទ្ធភាពបង់ប្រាក់ថ្លៃចំណាយដែលពាក់ព័ន្ធនឹងសេវាអន្តរាគមន៍ដើមទីនេះ។9 សេវាអន្តរាគមន៍ដើមទីសម្រាប់កូននៃឪពុកម្តាយដែលបំពេញតាមលក្ខខណ្ឌស្តង់ដារបស់រដ្ឋស្តីពីអសមត្ថភាពក្នុងការបង់ប្រាក់ អាចមិនត្រូវបានគេបដិសេធ ឬពន្យារពេល ដោយសារអសមត្ថភាពរបស់ឪពុកម្តាយក្នុងការផ្តល់ការយល់ព្រមក្នុងការប្រើប្រាស់ធានារ៉ាប់រងឯកជនរបស់ពួកគេសម្រាប់សេវាអន្តរាគមន៍ដើមទីនោះទេ។10
ការប្រគល់ប័ណ្ណថែទាំសុខភាពទៅមជ្ឈមណ្ឌលក្នុងតំបន់
នៅក្នុងឆ្នាំ 2009 រដ្ឋកាលីហ្វញ៉ា បានអនុម័តច្បាប់នានាដែលតម្រូវឲ្យឪពុកម្តាយដែលមានកូនកំពុងស្ថិតក្នុងការវាយតម្លៃ ឬកំពុងទទួលបានសេវាអន្តរាគមន៍ដើមទី ផ្តល់ជូននូវសំណៅថតចម្លងនៃប័ណ្ណអត្ថប្រយោជន៍សុខភាពដែលកូនរបស់ពួកគេមានសិទ្ធិទទួលបានជូនដល់មជ្ឈមណ្ឌលក្នុងតំបន់ រួមបញ្ចូលទាំងគម្រោងធានារ៉ាប់រងសុខភាពឯកជនផងដែរ។11 ការនេះអនុញ្ញាតឲ្យមជ្ឈមណ្ឌលក្នុងតំបន់ បានដឹងថាតើទារកនិងកូនង៉ែតមួយណាដែលមានអត្ថប្រយោជន៍ដែលអាចត្រូវបានប្រើប្រាស់សម្រាប់បង់ថ្លៃសេវាអន្តរាគមន៍ដើមទី។ នេះមានន័យថា មជ្ឈមណ្ឌលក្នុងតំបន់ អាចធ្វើការស្នើសុំការយល់ព្រមរបស់ឪពុកម្តាយជាប្រចាំដើម្បីប្រើប្រាស់ធានារ៉ាប់រងសុខភាពរបស់ពួកគេដើម្បីបង់ថ្លៃសេវាដែលចាំបាច់។
មជ្ឈមណ្ឌលក្នុងតំបន់ ត្រូវផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីចំណាត់ការណាមួយ
ប្រសិនបើ មជ្ឈមណ្ឌលក្នុងតំបន់ចង់ធ្វើការផ្លាស់ប្តូរអ្វីមួយនៅក្នុងសេវាអន្តរាគមន៍ដើមទីរបស់អ្នក មជ្ឈមណ្ឌលត្រូវផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរតាមពេលវេលាសមស្របណាមួយនៅមុនពេលការផ្លាស់ប្តូរនោះចាប់ផ្តើម។ ការជូនដំណឹងនេះ ត្រូវប្រាប់អ្នកឲ្យបានជ្រាបអំពី៖
- ចំណាត់ការដែលមជ្ឈមណ្ឌលក្នុងតំបន់កំពុងស្នើឡើង ឬកំពុងបដិសេធ។
- មូលហេតុសម្រាប់ការចាត់វិធានការនេះ។
- របៀបដាក់បណ្តឹង ឬស្នើសុំដំណោះស្រាយតាមដំណើរការស្របច្បាប់ ឬសវនាការស្របច្បាប់
ការជូនដំណឹងនេះ ក៏ត្រូវមានការយល់ដឹងដោយសាធារណជនទូទៅ និងត្រូវធ្វើឡើងជាភាសាជាជម្រើសរបស់ឪពុកម្តាយផងដែរ។ មជ្ឈមណ្ឌលក្នុងតំបន់ ត្រូវបកប្រែឯកសារនោះ និងត្រូវប្រាកដថាឪពុក/ម្តាយយល់ដឹងអំពីឯកសារនោះ។
ការដាក់ពាក្យសុំដំណោះស្រាយ និងសវនាការ
ដើម្បីដាក់ពាក្យសុំដំណោះស្រាយ និងសវនាការ អ្នកចាំបាច់ត្រូវធ្វើការស្នើសុំជាលាយលក្ខណ៍អក្សរ។ ប្រសិនបើអ្នកមិនអាចធ្វើបែបនេះបាន មជ្ឈមណ្ឌលក្នុងតំបន់ ត្រូវជួយអ្នកក្នុងការស្នើសុំនេះ។ នៅពេលណាដែលអ្នកដាក់ពាក្យសុំសវនាការ កូនរបស់អ្នកនឹងបន្តទទួលបានសេវាអន្តរាគមន៍ដើមទី ដែលមានចែងនៅក្នុង IFSP ដែលពួកគេកំពុងទទួលបានក្នុងពេលបច្ចុប្បន្ន។ ពួកគេនឹងមិនទទួលបានសេវាថ្មីណាមួយដែលមានវិវាទនោះទេ លើកលែងតែមានដំណោះស្រាយ ឬលទ្ធផលសមស្របនៃសវនាការណាមួយ។ ដាក់ពាក្យសុំសវនាការ ឬដំណោះស្រាយរបស់អ្នកជាមួយ៖
Office of Administrative Hearings
Attention: Early Start Intervention Section
2349 Gateway Oaks Drive, Suite 200
Sacramento, CA 95833-4231
សារជាសំឡេង៖ (800) 515-2229
ទូរសារ៖ (916) 376-6318 ឬ (916) 263-0549
សិទ្ធិរបស់អ្នកក្នុងអំឡុងពេលនៃដំណើរការសវនាការ
អ្នកមានសិទ្ធិ៖
- ក្នុងការពិនិត្យមើលកំណត់ត្រាមជ្ឈមណ្ឌលក្នុងតំបន់របស់អ្នក
- ទទួលបានការបង្ហាញ ឬទទួលបានភស្តុតាងតាមពាក្យសម្តី ឬជាលាយលក្ខណ៍អក្សរ
- ទទួលបានការអនុញ្ញាតឲ្យមានវត្តមានក្រុមគ្រួសារ មិត្តភ័ក្តិ គ្រូពេទ្យព្យាបាល ឬវេជ្ជបណ្ឌិតរបស់អ្នក ឬអនុញ្ញាតឲ្យពួកគេនិយាយជំនួសអ្នក
- ទទួលបានការអនុញ្ញាតឲ្យមានវត្តមានរបស់មេធាវី ឬអ្នកគាំពារ
- ទទួលបានការអនុញ្ញាតឲ្យមានអ្នកបកប្រែផ្ទាល់មាត់ម្នាក់ ប្រសិនបើភាសាដើមរបស់អ្នកមិនមែនជាភាសាអង់គ្លេស
ការត្រៀមលក្ខណៈសម្រាប់សវនាការរបស់អ្នក
- ប្រមូលព័ត៌មានដែលបង្ហាញថា អ្នកត្រូវការសេវានានាដែល មជ្ឈមណ្ឌលក្នុងតំបន់ចង់ធ្វើការផ្លាស់ប្តូរ។ ត្រូវប្រាកដថា ព័ត៌មានដែលអ្នកប្រើប្រាស់ គឺពិតជាត្រឹមត្រូវច្បាស់លាស់ និងត្រូវពន្យល់ពីតម្រូវការរបស់អ្នកឲ្យបានលម្អិត។ បន្ថែមលើនេះ ត្រូវស្វែងរកអ្នកណាដែលអាចចូលរួមក្នុងសវនាការរបស់អ្នកបាន និងប្រាប់ចៅក្រមពីមូលហេតុដែលអ្នកត្រូវការសេវាទាំងនោះ។ ត្រូវប្រាកដថាមនុស្សទាំងនោះដឹងអំពីតម្រូវការរបស់អ្នក។
- នៅក្នុងសវនាការ អ្នកអាចតវ៉ាបានថាអ្នកមានសិទ្ធិទទួលបានការបំពេញតាមតម្រូវការរបស់អ្នកដើម្បីសម្រេចបានគោលដៅ និងកម្មវត្ថុរបស់ IFSP របស់អ្នក ឬពន្យល់ពីមូលហេតុដែលអ្នកបំពេញបានតាមលក្ខខណ្ឌនៃការលើកលែង ឬការលើកលែងដោយច្បាប់។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
- 1. ក្រមស្តីពីសុខុមាលភាព និងស្ថាប័ន មាត្រា 4646.4(a)(2) (ត្រឡប់ទៅកាន់ឯកសារដើម)
- 2. ក្រមរដ្ឋាភិបាល មាត្រា 95004(c) (ត្រឡប់ទៅកាន់ឯកសារដើម)
- 3. 34 CFR Sec. 303.520(b)(1). (ត្រឡប់ទៅកាន់ឯកសារដើម)
- 4. 34 CFR Sec. 303.520(b)(2). (ត្រឡប់ទៅកាន់ឯកសារដើម)
- 5. បើទោះបីជា DDS នៅបន្តមានបទប្បញ្ញតិមួយដែលបានអនុម័តនៅក្នុង 2003 (Title 17 Cal. Code of Regulations Sec. 52109(c)) ដែលចែងថា ការប្រើប្រាស់ធានារ៉ាប់រងឯកជនរបស់ឪពុកម្តាយពីសំណាក់មណ្ឌលក្នុងតំបន់សម្រាប់សេវាអន្តរាគមន៍ដើមទី ត្រូវធ្វើឡើងដោយការស្ម័គ្រចិត្ត ដែលបទប្បញ្ញតិនោះលែងបន្តមានសុពលភាពទៀតហើយ ក្នុងវិសាលភាពដែលវាពុំស្របគ្នាជាមួយនឹងក្រមរដ្ឋាភិបាល មាត្រា 95004(b)(1) ដែលចែងថា ធានារ៉ាប់រងសុខភាពឯកជនសម្រាប់សេវាវេជ្ជសាស្រ្តនៅក្នុង IFSP (ក្រៅពីសម្រាប់ការវាយតម្លៃនិងការប៉ាន់តម្លៃ) ត្រូវប្រើប្រាស់ស្របទៅតាមច្បាប់និងបទប្បញ្ញត្តិជាធរមានរបស់រដ្ឋនិងសហព័ន្ធ។ (ត្រឡប់ទៅកាន់ឯកសារដើម)។
- 6. ក្រមស្តីពីសុខុមាលភាព និងស្ថាប័ន មាត្រា 4646.4(a)(2). (ត្រឡប់ទៅកាន់ឯកសារដើម)
- 7. ក្រមស្តីពីសុខុមាលភាព និងស្ថាប័ន មាត្រា 4646.4(a)(2); ក្រមរដ្ឋាភិបាល មាត្រា 95004(b)(2); 34 CFR Sec. 303.511(d)(1). (ត្រឡប់ទៅកាន់ឯកសារដើម)
- 8. 34 CFR Sec. 303.520(b)(1)(ii). (ត្រឡប់ទៅកាន់ឯកសារដើម)
- 9. 34 CFR Sec. 303.521(a)(3). (ត្រឡប់ទៅកាន់ឯកសារដើម)
- 10. 34 CFR Sec. 303.520(c). (ត្រឡប់ទៅកាន់ឯកសារដើម)
- 11. ក្រមរដ្ឋាភិបាល មាត្រា 95020(b) & (f). (ត្រឡប់ទៅកាន់ឯកសារដើម)
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.