ដឹងអំពីសិទ្ធិរបស់អ្នកនៅឯមន្ទីរពេទ្យ Laguna Honda Hospital

Publications
#F134.06

ដឹងអំពីសិទ្ធិរបស់អ្នកនៅឯមន្ទីរពេទ្យ Laguna Honda Hospital

នៅថ្ងៃ​ទី​14 ខែ​មេសា ឆ្នាំ​2022 មន្ទីរពេទ្យ​ Laguna Honda Hospital បានបាត់បង់​លទ្ធភាព​ របស់ខ្លួន​ក្នុងការ​ទទួលបាន​​ប្រាក់បង់ទូទាត់​​ដោយ​ Medi-Cal និង​ Medicare ដោយសារតែ​ការបំពាន​លើ​គុណភាព​នៃ​ការ​ថែទាំ​ ទោះបីជា​ការ​បង់​ប្រាក់​នៅតែបន្ត​រហូត​​ដល់​ថ្ងៃ​ទី​13 ខែកញ្ញា​ ឆ្នាំ​2022 ហើយអាច​នឹង​មានលទ្ធភាព​ទទួលបាន​ការទូទាត់រយៈពេល​ 2​ខែ​​​បន្ថែម​ទៀតយ៉ាងណា​​ក្តី។[i] Medi-Cal និង​ Medicare បង់ប្រាក់​សម្រាប់​ការថែទាំ​អ្នកជំងឺ​ភាគ​ច្រើន​​នៅមន្ទីរពេទ្យ​ LHH (ជាង 90%)។

មន្ទីរពេទ្យ​ Laguna Honda Hospital (LHH) បានបាត់បង់​ការ​បញ្ជាក់ទទួលស្គាល់​របស់ខ្លួន​ តើ​នេះ​មាន​ន័យ​ដូចម្តេច​សម្រាប់អ្នក​?

នៅថ្ងៃ​ទី​14 ខែ​មេសា ឆ្នាំ​2022 មន្ទីរពេទ្យ​ Laguna Honda Hospital បានបាត់បង់​លទ្ធភាព​ របស់ខ្លួន​ក្នុងការ​ទទួលបាន​​ប្រាក់បង់ទូទាត់​​ដោយ​ Medi-Cal និង​ Medicare ដោយសារតែ​ការបំពាន​លើ​គុណភាព​នៃ​ការ​ថែទាំ​ ទោះបីជា​ការ​បង់​ប្រាក់​នៅតែបន្ត​រហូត​​ដល់​ថ្ងៃ​ទី​13 ខែកញ្ញា​ ឆ្នាំ​2022 ហើយអាច​នឹង​មានលទ្ធភាព​ទទួលបាន​ការទូទាត់រយៈពេល​ 2​ខែ​​​បន្ថែម​ទៀតយ៉ាងណា​​ក្តី។1 Medi-Cal និង​ Medicare បង់ប្រាក់​សម្រាប់​ការថែទាំ​អ្នកជំងឺ​ភាគ​ច្រើន​​នៅមន្ទីរពេទ្យ​ LHH (ជាង 90%)។2 មន្ទីរពេទ្យ LHH នឹង​បន្ត​បើកដំណើរការ​ ដោយមន្ទីរពេទ្យ​ព្យាយាម​ដោះស្រាយ​បញ្ហានានា​ ហើយបន្ត​កិច្ចសន្យា​របស់ខ្លួន​ជាមួយ​ Medi-Cal និង​ Medicare។ ប៉ុន្តែ​ ក្នុង​ពេលជាមួយគ្នានោះដែរ មន្ទីរពេទ្យ​ LHH ក៏តម្រូវ​ឲ្យ​ចាប់ផ្តើម​ផែនការ​​ផ្ទេរ​អ្នកជំងឺ​ និង​ការផ្លាស់ប្តូរ​ទីតាំង​ផងដែរ​​។​  មន្ទីរពេទ្យ LHH បាន​ជម្រាបប្រាប់ជា​សាធារណៈថា​ ខ្លួន​កំពុង​តែ​ខិតខំ​ធ្វើការងារ​ដើម្បី​បន្ត​បើក​ដំណើរការ​ និង​ទទួលបាន​ការ​​បញ្ជាក់ទទួលស្គាល់​នោះ​ឡើងវិញ​។  

អ្នក​មានជម្រើស​ទៅលើ​ទីកន្លែង​ដែល​អ្នកត្រូវទៅ​។ មន្ទីពេទ្យ​ LHH មិនគួរ​អនុញ្ញាតឲ្យអ្នកចេ​ញ​ពី​មន្ទីរពេទ្យទៅកាន់​ទីជម្រកសម្រាប់​ជន​គ្មាន​ទី​ជម្រក ឬ​នៅតាមចិញ្ចើមផ្លូវ​នោះទេ​។3 តាមច្បាប់​ អ្នកគួរតែ​ត្រូវបាន​បញ្ជូន​ទៅកាន់ទីកន្លែង​សមស្រប​ដែលមានការថែទាំ​ប្រហាក់ប្រហែលនឹង​ការថែទាំ​ដែលអ្នកទទួលបាន​នៅពេលនេះ​ដែរ​។4 ប៉ុន្តែ ដោយសារតែ​គ្រែ​នៅមន្ទីរថែទាំដោ​យគិលានុបដ្ឋាកជំនាញ​មាន​ចំនួនកំណត់នៅក្នុង​ខោនធី​ San Francisco ដូច្នេះ​មន្ទីរពេទ្យ​ LHH អាច​ព្យាយាម​​ផ្ទេរ​អ្នកចេញ​ទៅ​ក្រៅ​ខោនធី​ ឬ​ថែម​ទាំង​អាច​​ចេញ​ទៅក្រៅ​រដ្ឋ​ទៀត​ផង​។

ប្រភេទ​នៃ​ការ​ផ្ទេរចេញ​ទាំងនេះ អាច​នឹង​ពិបាក ​និង​គួរ​ឲ្យ​ស្លុត​​ចិត្តខ្លាំង​​​ណាស់។ អ្នក​មានសិទ្ធិ​ប្តឹង​ឧទ្ធរណ៍​ និង​ទទួល​ការថែទាំ​ផ្លូវ​កាយ​ ផ្លូវចិត្ត​ ផ្នែក​ចិត្ត​សាស្ត្រ​ និង​ផ្អែកតាម​បុគ្គលម្នាក់ៗ​​នៅពេល​​ចេញ​ពីមន្ទីរពេទ្យ​ និង​ការរៀបចំផែនការ​ពី​មន្ទីរពេទ្យ​ LHH។5

តើ​មន្ទីរពេទ្យ Laguna Honda Hospital អាច​ផ្ទេរ​ខ្ញុំ​ទៅកាន់​មន្ទីរថែទាំ​ដោយ​គិលានុបដ្ឋាក​ជំនាញ​ផ្សេងទៀតដែរឬទេ​?

បាទ/ចាស​ ប៉ុន្តែ​អ្នក​មានសិទ្ធិ​តាមផ្លូ​វច្បាប់​ និងមាន​ជម្រើស​ទៅលើ​ទីកន្លែង​ដែលអ្នកត្រូវទៅ ហើយ​​មន្ទីរពេទ្យ​ LHH​ ត្រូវ​អនុវត្ត​តាម​វិធាន​ជាក់លាក់​មួយចំនួន​។6 មន្ទីរពេទ្យ LHH មិនអាច​សុំ​ឲ្យ​អ្នក​​បោះ​បង់សិទ្ធិរបស់អ្នកចោលនោះទេ​។7 ក្រុម​វេជ្ជបណ្ឌិត គិលានុបដ្ឋាក បុគ្គលិក​សង្គម​កិច្ច​ គ្រួសារ​ និង​/ឬ​អ្នកតំណាង​ ត្រូវតែ​ជួបជាមួយអ្នក​យ៉ាង​ហោចណាស់បាន​ម្តង ​ដើម្បី​ពិភាក្សា​អំពី​ជម្រើស​ក្នុងការផ្ទេរ​ និង​ជម្រើស​ក្នុងការចេញ​ពីមន្ទីរពេទ្យ​។8 អ្នកក៏អាច​ស្នើសុំ​ឲ្យក្រុមអ្នកគាំពារ​​សិទ្ធិលើ​ការថែទាំ​រយៈ​ពេល​វែង​ថ្នាក់រដ្ឋ​ មាន​វត្តមាន​ក្នុងពេលកិច្ចប្រជុំ​ផ្ទេរ​/ចេញ​ពីមន្ទីរពេទ្យ​ជាមួយ​នឹង​បុគ្គលិក​។9

អ្នក​មានសិទ្ធិទទួលបានការជូនដំណឹង​ជាលាយក្ខណ៍​អក្សរ​ជាមុន​ក្នុង​រយៈពេល​យ៉ាង​តិច​ 60ថ្ងៃ​​​​អំពីការ​ផ្ទេរ​ឬ​ការចេញពី​មន្ទីរពេទ្យ​ នៅពេល​ដែល​មជ្ឈមណ្ឌល​គ្រោង​នឹង​បិទផ្អាក​ដំ​ណើរការ​។10 អ្នក​ក៏មានសិទ្ធិ​ទទួលបាន​ការជូនដំណឹង​រយៈពេលយ៉ាង​តិច​ 30ថ្ងៃ​អំពីការ​ផ្ទេរ​ ឬ​ការ​ចេញ​ពី​មន្ទីរ​ពេទ្យ​នេះ​ដែរ​។ ការជូនដំណឹង​រយៈពេល​ 30ថ្ងៃ​ ត្រូវតែ​បញ្ជាក់ប្រាប់​អំពីផែនការ​ចេញ​ពីមន្ទីរពេទ្យ​ដែលបានណែនាំ​ និង​មូលហេតុសម្រាប់​ការ​ផ្លាស់ទីកន្លែង​នោះ។11 ប្រសិនបើ​មន្ទីរពេទ្យ​ LHH ផ្ទេរអ្នក​ទៅកាន់​មជ្ឈ​មណ្ឌល​​​ផ្សេងទៀត​ ពួកគេ​ត្រូវតែ​រៀបចំ​ការដឹកជញ្ជូន​ និង​បញ្ជូនឱសថ​របស់អ្នក​ របស់​របរ​ផ្ទាល់​ខ្លួន​ និង​​ថវិកា​ជំនួយ​សម្រាប់អ្នកជំងឺ​ណាមួយ​ផងដែរ។ ពួកគេ​ក៏នឹង​ផ្តល់ដំណឹង​ទៅផ្នែក​រដ្ឋ​បាល​របបសន្តិសុខសង្គម​អំពីអាសយដ្ឋាន​ថ្មីរបស់អ្នកផងដែរ​។12

តើមន្ទីរពេទ្យ Laguna Honda Hospital អាច​ជួយខ្ញុំ​ឲ្យ​ផ្លាស់ទៅកាន់មន្ទីរ​ នាយកដ្ឋាន​​ ឬ​ទីកន្លែង​​ប្រហាក់ប្រហែ​លនេះ​បានដែរ​ឬទេ​?

បាទ/ចាស អ្នកមានសិទ្ធិស្នើសុំឲ្យគេ​បញ្ជូន​អ្នកទៅកាន់​ទីកន្លែង​នៅតាមសហគមន៍​។ មន្ទីរពេ​ទ្យ LHH ត្រូវតែ​ធានា​ថា​ អ្នក​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញ​ពីមន្ទីរពេទ្យត្រឡប់​ទៅកាន់​សហគមន៍​​​វិញ​ ដោយ​មាន​ការគាំទ្រ​សមស្រប រួមទាំង​ផែនការ​សម្រាប់ការថែទាំដំណាក់កាលបន្ទាប់​ ឱសថ​ពេលចេញ​ពីមន្ទីរពេទ្យ​ និងសម្ភារៈនិង​​គ្រឿង​បរិក្ខារ​ចាំបាច់នានាសម្រាប់រយៈពេល​ 30ថ្ងៃ​។13

តើមានអ្វីកើត​ឡើង​ ប្រសិនបើ​ខ្ញុំ​ចង់ចាកចេញ​ពីមន្ទីរ​ពេទ្យ ​Laguna Honda Hospital?

ថ្មីៗនេះ ផែនការ​មន្ទីរពេទ្យ​ LHH ក្នុងការអនុញ្ញាត​ឬ​ផ្ទេរអ្នកជំងឹទាំង​អស់ចេញ​ពីមន្ទីរពេទ្យ​នៅ​ត្រឹម​កាល​បរិច្ឆេទ​បិទផ្អាកដំណើរការដែលបានរំពឹង​ទុក​នៅថ្ងៃ​ទី​13 ខែកញ្ញា ឆ្នាំ​2022។14 ប្រសិ​​ន​បើ​អ្នកចង់បន្ត​ស្ថិត​នៅមន្ទីរពេទ្យ​ LHH អ្នកចាំបាច់ត្រូវធ្វើឧទ្ធរណ៍​តវ៉ា​លើ​ការជូនដំណឹ​ង​អំពី​ការ​ចេញ​ពីមន្ទីរពេទ្យ​ដែលបាន​ផ្តល់​ជូនអ្នក​។ អត្ថប្រយោជន៍​នៃ​ការ​ប្តឹង​ឧទ្ធរណ៍ គឺអនុញ្ញា​ត​ឲ្យមានពេល​វេលា​កាន់តែច្រើន​ដើម្បី​រៀបចំ​ទីកន្លែង​ដែលសមស្រ​ប​ដែលត្រូវទៅ​ ឬ​ដើម្បីដឹងផងដែរ​ថា​តើមជ្ឈមណ្ឌលនេះ​​​សម្រេចទទួល​បានមកវិញនូវ​ការបញ្ជាក់ទទួលស្គាល់​តាមការគ្រោង​ទុកនោះ​ដែរឬទេ​។ អ្នក​ក៏មានលទ្ធភាព​អាច​ស្នើសុំ​ឲ្យគេ​ផ្ទេរ​អ្នក​ត្រឡប់ទៅកាន់មន្ទីរពេ​ទ្យ LHH នៅពេល​ដែល​មន្ទីរពេទ្យ​​នោះ​ទទួលបានការបញ្ជាក់ទទួលស្គាល់​សាឡើង​វិញ​​។ អ្នកក៏គួរតែ​ចងចាំ​ផងដែរ​ថា​​ ប្រសិនបើ​មន្ទីរពេទ្យ LHH មិនទទួលបានការ​បញ្ជាក់​សាឡើង​វិញ​ទេ អ្នក​អាចនឹង​មិនមាន​ទីកន្លែង​សមស្រប​ដែលត្រូវ​បញ្ជូន​ទៅនោះទេ​។ នេះ​មានន័យថា​ អ្នកគួរតែ​ពិចារណាដោយប្រុងប្រយ័ត្ន​ទៅលើ​ជម្រើស​របស់អ្នក​ ប្រសិនបើ​មន្ទីរពេទ្យ​ LHH ផ្តល់ឲ្យអ្នកនូវការដាក់​បញ្ជូលក្នុង​ទី​​កន្លែងណាមួយ​ដែលនៅជិត​គ្រួសារ​និង​ប្រព័ន្ធ​គាំពារ​របស់អ្នក​ ហើយ​អ្នក​គិត​ថា​វា​​ជា​ការដាក់បញ្ចូល​ដែលអាចទទួល​យកបាន​សម្រាប់​អ្នក​។

ការដាក់​បណ្តឹង​ឧទ្ធរណ៍​នឹង​មិនបញ្ឈប់​មន្ទីរពេទ្យ​ LHH ពី​ការ​បិទផ្អាកដំណើរការ​បានទេ​ ហើ​យ​គ្មាន​ការធានា​ណាមួយលើលទ្ធផលនៃ​បណ្តឹង​ឧទ្ធរណ៍​នោះទេ​។ សូមចងចាំថា បណ្តឹង​ឧទ្ធរ​ណ៍​ត្រូវ​បាន​សម្រេច​ជាទូទៅលើ​កាលវេលា​ដ៏ឆាប់រហ័ស​។

តើមានអ្វីកើត​ឡើង​ ប្រសិន​បើ​ខ្ញុំ​ពុំ​ឯកភាព​​នឹងការផ្ទេរ​ទៅកាន់ទីកន្លែង​ផ្សេងទៀត​?

អ្នកមានសិទ្ធិ​ប្តឹងឧទ្ធរណ៍​លើ​ការផ្ទេរ​ និង/ឬ​ការ​ចេញ​ពីមន្ទីរពេទ្យ និង​ទទួលបានការធ្វើសវនាការ​។ ក្រសួង​សេវា​ថែទាំសុខភាព​ (Department of Health Care Services, DHCS) មាន​ការិយាល័យ​សវនា​កា​រ​​រដ្ឋបាល​ និង​ឧទ្ធរណ៍​ (Office of Administrative Hearings and Appeals, OAHA) ដែល​ត្រូវ​​ធ្វើសវនាការលើ​ឧទ្ធរណ៍ទាំងនោះ​។ អ្នកគួរតែ​ធ្វើឧទ្ធរណ៍​ឲ្យបាន​ឆាប់​តាមដែលអាច​ធ្វើបាន​។

សូម​បញ្ជាក់ថា ប្រសិនអ្នក​ជាអ្នកទទួល​បាន ​Medi-Cal អ្នកអាច​នឹង​មិនត្រូវបាន​​គិត​ប្រាក់​សម្រាប់​​ការថែទាំ​របស់អ្នក​នោះទេ​។15

ប៉ុន្តែ​ ប្រសិនបើមន្ទីរពេទ្យ​ LHH ពិត​ជាត្រូវ​បិទផ្អាកដំណើរការមែននោះ អ្នកនឹង​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យបន្ត​ស្ថិតនៅមន្ទីរពេទ្យ​ LHH ហួសពីកាលបរិច្ឆេទ​បិទផ្អាកដំណើរការ​បានទេ​។16

ខណៈពេលដែល​​សំណើ​របស់អ្នកសម្រាប់​សវនាការ​នោះ​នៅមិនទាន់បានសម្រេច​នៅឡើយ មន្ទីរពេទ្យ​ Laguna Honda ជាទូទៅគឺ​មិនអាច​បញ្ចេញ ​ឬ​ផ្ទេរអ្នក​ចេញ​ពីមន្ទីរពេទ្យបានទេ​។17 មន្ទីរពេទ្យ​ LHH អាចបានត្រឹមត្រែ​អនុញ្ញាតឲ្យអ្នក​ចេញ​ឲ្យបានឆាប់​មុន​រយៈពេល​ 30ថ្ងៃប៉ុណ្ណោះ​​ ឬ​នៅ​ពេល​​ដែល​ឧទ្ធរណ៍​របស់អ្នក​នៅមិនទាន់​បានសម្រេច​ ប្រសិនបើពួកគេ​អាច​បង្ហាញ​ថា​វត្តមាន​របស់​អ្នក​នៅមន្ទីរពេទ្យ​ LHH គឺ​មានគ្រោះថ្នាក់​ចំពោះ​សុខភាព​និងសុវត្ថិភាព​របស់អ្នក​ឬ​អ្នកដទៃ​។18

គំរូ​ទម្រង់​បែបបទ​បណ្តឹង​ឧទ្ធរណ៍​មន្ទីរពេទ្យ LHH

សូម​ប្រើគំរូ​ទម្រង់បែបបទ​និង​លិខិតនេះ​ដើម្បី​ចាប់​ផ្តើម​ឧទ្ធរណ៍​របស់អ្នក​។

ទម្រង់បែបបទបណ្តឹងឧទ្ធរណ៍ LHH (rtf)

ដើម្បី​ប្តឹង​ឧទ្ធរណ៍​ សូមផ្ញើទម្រង់បែបបទ​ដែលបាន​បំពេញរួច​ទៅកាន់​ DHCS តាមទូរសព្ទ ទូរសារ​ ឬ​អ‌៊ីម៉ែល​តាមរយៈ៖

Office of Administrative Hearings and Appeals
Department of Health Care Services
(916) 445-9775 or (916) 322-5603 (ទូរសព្ទ​)
(916) 440-5105 (ទូរសារ​)
OAHAefax@dhcs.ca.gov (អ‌៊ីម៉ែល​)

​ប្រសិនបើអ្នក​មានក្តីកង្វល់​អំពីការផ្ទេរ​/ការ​អនុញ្ញាតឲ្យចេញ​ពីមន្ទីរ​ពេទ្យ​ ហើយអ្នកមិនត្រូវ​បាន​ជំនួយ អ្នកអាច​ទាក់ទង​ទៅកាន់​អ្នក​គាំពារ​ផ្នែកថែទាំ​រយៈពេលវែង​ថ្នាក់រដ្ឋ​ តាមរយៈ​៖

កម្មវិធី San Francisco LTC Ombudsperson Program តាមរយៈអាសយដ្ឋាន​ Felton Institute
6221 Geary Boulevard, 3rd Floor
San Francisco, CA 94121
(415) 751-9788 (ទូរសព្ទ​)
(800) 231-4024 (ខ្សែទូរសព្ទ​ពេលមានវិបត្តិ​ក្រៅម៉ោង​ធ្វើការ​) ombudsman@felton.org (អ‌៊ីម៉ែល​)

អ្នក​ក៏អាច​ទាក់ទង​ទៅកាន់​ក្រសួង​សុខភាព​សាធារណៈ​របស់រដ្ឋ​ផងដែរ​តាមរយៈ៖

150 North Hill Drive, Suite 22
Brisbane, CA 94005
(415) 330-6353 (ទូរសព្ទ​)
(415) 330-6350 (ទូរសារ​)
CDPH-LNC-DALYCITY@cdph.ca.gov (អ‌៊ីម៉ែល​)

ទីបំផុត​ អ្នក​អាច​ទាក់ទង​ទៅកាន់​ Disability Rights California (អង្គការ​សិទ្ធិ​ជនពិការ​រដ្ឋ​កាលីហ្វ័រញ៉ា​) តាមរយៈ៖

(800) 776-5746 (ទូរសព្ទ​)
services@DisabilityRightsCa.org (អ‌៊ីម៉ែល​)

 

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

 • 1. 42 U.S.C.A. §§ 1395i-3(c)(2)(A), 1396r(c)(2)(A); ការជូនដំណឹង​របស់មន្ទីរពេទ្យ​ LAGUNA HONDA HOSPIT​​AL និង​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​អំពី​ការបិទផ្អាកដំណើរការ​ និង​ការផ្ទេរ​អ្នកជំងឺ​ និង​ផែនការ​ផ្លាស់ប្តូរទីតាំង​ (“LHH PLAN”) ទំព័រ​ 2 អាចស្វែងរកបាន​នៅលើ https://sf.gov/sites/default/files/2022-05/Laguna%20Honda%20Hospital%20
 • 2. LHH PLAN, ទំព័រ 9.
 • 3. 42 U.S.C.A. § 1396r(b)(2); 42 C.F.R. § 483.24.
 • 4. 42 C.F.R. §§ 483.70(l), 483.15(c)(8).
 • 5. H&S Code, § 1336.2; LHH PLAN, ទំព័រ 13.
 • 6. 42 C.F.R. § 483.15(c); H&S Code, § 1336.2.
 • 7. 42 C.F.R. § 483.10(g)(10)(v).
 • 8. H&S Code, § 1336.2. ច្បាប់សហព័ន្ធតម្រូ​វឲ្យ​ផែនការ​ចេញពី​មន្ទីរពេទ្យ​ដែលធ្វើឡើង​ដោយ​ LHH រួមបញ្ចូល​នូវ​ចំណុចដូចខាងក្រោម៖ (i) ត្រូវប្រាកដថា​​ តម្រូវការ​សម្រាប់​ការចេញ​ពីមន្ទីរពេទ្យ​របស់អ្នក​ស្នាក់នៅ​នីមួយៗ​ត្រូវបាន​កំណត់ ហើយ​នាំ​មកនូវ​ការបង្កើត​ផែនការ​ចេញ​ពីមន្ទីរពេទ្យ​សម្រាប់​អ្នកស្នាក់នៅនីមួយៗ​។ (ii) រួមបញ្ចូលនូវ​ការវាយតម្លៃ​ឡើង​វិញ​ជាប្រចាំ​ទៅលើ​អ្នកស្នាក់នៅ​ដើម្បីកំណត់ការ​ប្រែប្រួល​នានា​ដែល​តម្រូវ​ឲ្យ​មាន​ការ​កែសម្រួល​ទៅលើផែនការ​ចេញ​ពីមន្ទីរពេទ្យ។ ផែនការ​ចេញពីមន្ទីរពេទ្យ​ត្រូវតែ​ធ្វើបច្ចុប្បន្នភាព​តាមការចាំបាច់​ ដើម្បី​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ការប្រែប្រួល​នោះ។ (iii) ជំរុញ​ឲ្យ​ក្រុមការងារ​ជំនាញចម្រុះ​​ចូលរួម​ ដូចបានកំណត់ដោយ​ § 483.21(b)(2)(ii) នៅក្នុង​កិច្ច​ដំណើរការ​ជាបន្ត​ក្នុងការ​បង្កើត​ផែនការ​ចេញ​ពីមន្ទីរពេទ្យ​។ (iv) ពិចារណា​លើ​លទ្ធភាព​អាច​ផ្តល់ជូនអ្នកថែទាំ​/បុគ្គលិក​គាំទ្រ​ និង​សមត្ថភាព​របស់អ្នកថែទាំ​/បុគ្គលិកគាំទ្រ​របស់​អ្នក​ស្នាក់នៅ​ដើម្បី​អនុវត្ត​ការថែទាំ​ដែលចាំបាច់​​ សម្រាប់ជា​ផ្នែកមួយនៃ​ការ​កំណត់​តម្រូវការ​ក្នុងការចេញ​ពីមន្ទីរពេទ្យ​។​ (v) ជំរុញ​ឲ្យអ្នកស្នាក់នៅ​និង​អ្នកតំណាង​អ្នកស្នាក់នៅ​ចូលរួម​ក្នុង​ការ​បង្កើត​ផែនការ​ចេញ​ពីមន្ទីរពេទ្យ​ និង​ផ្តល់​​​ដំណឹង​ដល់អ្នកស្នាក់នៅ​និង​តំណាង​អ្នកស្នាក់នៅ​អំពីផែនការ​ចុងក្រោយនោះ។ (vi) ដោះស្រាយ​បញ្ហា​គោលដៅ​នៃ​ការ​និយមចង់បាន​ការថែទាំ​និង​ព្យាបាល​របស់អ្នក​ស្នាក់នៅ​។ (vii) ចងក្រងឯកសារ​បញ្ជាក់ថា​ អ្នកស្នាក់នៅ​បាន​សាកសួរអំពី​ការចាប់អារម្មណ៍​របស់ពួកគេ​ក្នុងការ​ទទួល​បានព័ត៌​មាន​ស្តី​ពី​​​ការ​វិលត្រឡប់​ទៅកាន់​សហគមន៍​វិញ​។ (A)   ប្រសិនបើ​អ្នកស្នាក់នៅ​បង្ហាញពីការចាប់អារម្មណ៍​លើការវិលត្រឡប់​ទៅកាន់សហគមន៍​វិញ​ មជ្ឈមណ្ឌ​ល​​ត្រូវតែ​រៀប​ចំ​ឯកសារអំពីការ​បញ្ជូនបន្ត​ទៅកាន់​ទីភ្នាក់ងារ​ទំនាក់ទំនង​តាមមូលដ្ឋាន​ ឬ​អង្គភាព​សមស្រប​ផ្សេងទៀត​​ដែលបាន​ធ្វើ​ឡើង​សម្រាប់គោលបំណង​នេះ​។​ (B)   មជ្ឈមណ្ឌល​ត្រូវតែ​ធ្វើបច្ចុប្បន្នភាព​ផែនការ​ថែទាំ​លម្អិត​គ្រប់ជ្រុង​ជ្រោយ​របស់​អ្នកស្នាក់នៅ​ និង​ផែនការ​ចេញ​ពី​មន្ទីរពេទ្យ​​ តាមសមស្រប ឆ្លើយតបទៅនឹង​ព័ត៌មាន​ដែល​បានទទួ​លពី​ផ្នែកបញ្ជូនបន្ត​ទៅដល់​ទីភ្នាក់​ងា​រទំនាក់ទំនង​ ឬ​អង្គភាព​​សមស្រប​ផ្សេងៗ​។ (C) ប្រសិនបើ​ការ​ចេញ​ពីមន្ទីរពេទ្យ​ទៅកាន់សហគមន៍​ត្រូវបានសម្រេចថា​មិនអាច​អនុវត្តបានទេ​ មជ្ឈមណ្ឌ​ល​ត្រូវតែ​ចងក្រង​ឯកសារ​ថា​នរណាជាអ្នក​បានធ្វើសេចក្តីសម្រេច​ ហើយ​មានមូលហេតុអ្វីខ្លះ​។ (viii)សម្រាប់​អ្នកស្នាក់នៅ​ដែល​ត្រូវបាន​ផ្ទេរទៅកាន់​ SNF ផ្សេងទៀត ឬ​អ្នក​ដែល​បាន​អនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ​​ទៅ​កាន់​ HHA, IRF, ឬ LTCH សូម​ជួយ​អ្នក​ស្នាក់នៅ​និង​តំណាង​អ្នកស្នាក់នៅ​របស់ពួកគេនៅក្នុងការ​ជ្រើសរើស​អ្នកផ្តល់​ការថែទាំក្រោយ​​ធូរស្បើយពីអាការៈធ្ងន់ធ្ងរ​​ ដោយ​ផ្តល់​​ទិន្នន័យ​ដែលមាន​ជាអាទិ៍ ទិន្នន័យ​វាយតម្លៃ​អ្នកជំងឺ​តាមស្តង់ដា​​ SNF, HHA, IRF, ឬ LTCH ទិន្នន័យស្តីពី​វិធានការគុណភាព និង​ទិន្នន័យ​ស្តីពី​ការប្រើប្រាស់ធនធាន​ក្នុងកម្រិត​មួយ​ដែល​​ទិន្នន័យ​អាច​ទទួលបាន​​។ មជ្ឈមណ្ឌល​ត្រូវតែ​ធានា​ថា ទិន្នន័យ​វាយតម្លៃអ្នកជំងឺ​តាមស្តង់ដា​ថែទាំក្រោយ​ធូរស្បើយ​ពីអាការៈធ្ងន់ធ្ងរ​ ទិន្នន័យ​ស្តីពី​វិធានការ​គុណភាព​​ និង​ទិន្នន័យ​ស្តីពី​ការប្រើប្រាស់ធនធាន​ គឺ​មានពាក់ព័ន្ធ និង​អាចអនុវត្តបានតាម​គោល​បំណង​និយមចង់បានលើការ​​ថែទាំ​​និង​ព្យាបាលរបស់អ្នកជំងឺ​។​​ (ix)   ចងក្រង​ឯកសារ​ បំពេញ​ឲ្យបានទាន់ពេលវេលា​​ផ្អែកលើតម្រូវ​ការ​របស់អ្នកជំងឺ​ និងរួមបញ្ចូល​ទៅក្នុង​កំណ​ត់​ត្រា​គ្លីនិក​ ការវាយតម្លៃ​​តម្រូវ​ការ​ចេញ​ពីមន្ទីរពេទ្យ​របស់អ្នកជំងឺ និង​ផែនការ​ចេញ​ពីមន្ទីរពេទ្យ​។ លទ្ធផល​នៃ​ការ​វាយតម្លៃ​ត្រូវតែ​បានពិភាក្សា​ជាមួយ​អ្នកស្នាក់នៅ​ ឬ​តំណាង​អ្នកស្នាក់នៅ។ រាល់ព័ត៌មាន​របស់អ្ន​កស្នាក់នៅដែលពាក់ព័ន្ធទាំង​អស់​ ត្រូវតែ​រួមបញ្ចូល​ទៅក្នុង​ផែនការ​ចេញ​ពីមន្ទីរពេទ្យ​ ដើម្បី​សម្រប​សម្រួ​ល​ការអនុវត្ត​របស់ខ្លួន​ និង​ដើម្បីចៀសវាង​ការពន្យារពេល​ដែលមិនចាំបាច់​នៅក្នុង​ការចេញពី​មន្ទីរពេទ្យ​ឬ​ការ​ផ្ទេរចេញ​របស់អ្នកស្នាក់នៅ​។ (2) ខ្លឹមសារ​សង្ខេប​អំពីការ​ចេញ​ពីមន្ទីរពេទ្យ​។ នៅពេលមជ្ឈមណ្ឌល​រំពឹង​ទុក​អំពី​ការ​ចេញពីមន្ទីរពេទ្យ អ្នក​ស្នាក់នៅ​ត្រូវ​មាន​ខ្លឹមសារសង្ខេប​អំពីការចេញ​ពី​មន្ទីរ​ពេទ្យ​ រួមមានជាអាទិ៍ដូចខាងក្រោម៖​  (i)     ការសង្ខេប​ចំណុចសំខាន់ៗ​អំពីការស្នាក់នៅ​របស់អ្នកស្នាក់នៅ​ រួមមានជាអាទិ៍ រោគវិនិច្ឆ័យ រយៈពេល​មានជំងឺ​/ព្យាបាល​ឬ​ការព្យាបាល​រោគ​ និង​លទ្ធផល​របស់មន្ទីរពិសោធន៍ដែលពាក់ព័ន្ធ វិទ្យុសាស្ត្រ​ និង​ការពិគ្រោះ​យោបល់​។ (ii)    ខ្លឹមសារសង្ខេប​អំពី​ស្ថានភាព​ររបស់អ្នកស្នាក់នៅ​ដែលត្រូវ​រួម​បញ្ជូល​នូវ​ចំណុច​នានា​នៅកថាខណ្ឌ​ (b)(1) នៃ​ § 483.20, នៅពេល​ចេញ​ពីមន្ទីរពេទ្យ​ដែលមាន​ផ្តល់ជូនសម្រាប់​បញ្ចេញ​ផ្សព្វផ្សាយ​ដល់​បុគ្គល​ឬ​ទីភ្នាក់ងារដែលទទួលសិទ្ធិ​ដោយ​មាន​​ការយល់ព្រម​របស់​អ្នកស្នាក់នៅ​និង​តំណាង​អ្នកស្នាក់នៅ​។ (iii)   ការសម្រុះ​សម្រួល​រាល់ឱសថ​មុនចេញ​ពីមន្ទីរពេទ្យ​​ជាមួយនឹង​ឱសថ​ក្រោយពេលចេញ​ពីមន្ទីរពេទ្យ​របស់​អ្នក​ស្នាក់​នៅ​ (ទាំង​ឱសថ​មានវេជ្ជបញ្ជា និង​ឱសថគ្មានវេជ្ជបញ្ជា)។ (iv)   ផែនការ​ថែទាំ​ក្រោយ​​ចេញ​ពីមន្ទីរពេទ្យដែលបាន​បង្កើត​ឡើង​ដោយមាន​ការចូលរួម​របស់​អ្នក​ស្នាក់នៅ​ និង​មាន​ការ​យល់​ព្រម​របស់អ្នកស្នាក់នៅ​ តំណាង​អ្នកស្នាក់នៅ​ ដែល​នឹង​ជួយ​ដល់អ្នកស្នាក់នៅ​ឲ្យ​សម្រប​ខ្លួនទៅតាម​មជ្ឈដ្ឋាន​រស់​នៅថ្មីរបស់ពួកគាត់។ ផែនការ​ថែទាំ​ក្រោយ​ចេញពីមន្ទីរពេទ្យ​ ត្រូវតែ​បញ្ជាក់​ពីទីកន្លែង​ដែល​បុគ្គលម្នាក់់ៗ​គ្រោង​ស្នាក់នៅ ការរៀបចំណាមួយ​ដែល​បានធ្វើឡើង​សម្រាប់​ការថែទាំ​ដំណាក់កាលបន្ទាប់របស់អ្នកស្នាក់នៅ និង​សេវា​វេជ្ជសាស្ត្រ​និង​មិនមែនវេជ្ជសាស្ត្រ​ក្រោយ​ការចេញពីមន្ទីរពេទ្យ​។ 42 C.F.R. § 483.21
 • 9. LHH PLAN, ទំព័រ 8; 42 C.F.R. section § 483.15(c)(3)(i).
 • 10. H&S Code, § 1336.2(a)(4) (“យ៉ាង​តិច​ 60ថ្ងៃ​មុនពេល​ផ្ទេរចេញ​ [មជ្ឈមណ្ឌល​ត្រូវតែ​]ផ្តល់ដំណឹង​ដល់​អ្នកស្នាក់​នៅ ឬ​តំណាង​អ្នកស្នាក់នៅអំពី​មជ្ឈមណ្ឌល​ជំនួសថ្មី​​ដែល​មានផ្តល់ជូន​ និង​សមស្របដើម្បី​បំពេញ​តាមត្រូវការ​អ្នកស្នាក់នៅ​ និងតម្រូវ​ការ​គ្រួសារ​។”); 42 C.F.R. § 483.15(c)(2)-(6)។
 • 11. 42 C.F.R. § 483.15(c)(5).
 • 12. LHH PLAN, ទំព័រ 13.
 • 13. 42 C.F.R. § 483.21(c); H&S Code, § 1418.8; LHH PLAN, ទំព័រ 13.
 • 14. LHH PLAN, ទំព័រ 13, 15.
 • 15. Cal. Welf. & Inst. Code § 14019.4; ផ្នែក​ 1902(n)(3)(B) នៃច្បាប់ស្តីពី​របបសន្តិសុខសង្គម​ (Social Security Act) ដូចដែលបានកែប្រែ​ដោយ​ផ្នែក​ 4714 នៃច្បាប់​ស្តីពី​តុល្យភាព​ថវិកា​ (Balanced Budget Act) ឆ្នាំ​1997។
 • 16. LHH PLAN, ទំព័រ 4.
 • 17. 42 C.F.R. § 483.15(c)(1)(ii); LHH PLAN, ទំព័រ 12.
 • 18. 42 C.F.R. §§ 483.15(c)(1)(C)-(D), 483.15(c)(1)(ii); LHH PLAN, ទំព័រ 12

 

 

Click links below for a downloadable version.