តើអ្វីទៅជាកម្មវិធី Adult Expansion / MAGI Medi-Cal ?

តើអ្វីទៅជាកម្មវិធី Adult Expansion / MAGI Medi-Cal ?
Affordable Care Act [ACA] (ច្បាប់សេវាថែទាំ មានថ្លៃសមរម្យ) (ហៅថា Obamacare ផងដែរ) បានបង្កើនចំនួនអ្នកដែលអាច ទទួលបាន Medicaid (Medi-Cal នៅកាលីហ្វ័រញ៉ា)។ «Adult Expansion Medi-Cal (កម្មវិធី Medi-Cal ពង្រីកវិសាលភាព សម្រាប់មនុស្សពេញវ័យ)» ឬ Medi-Cal សម្រាប់ «មនុស្សពេញវ័យ ដែលគ្មានកូន» គឺជាផ្នែកនៃកម្មវិធី ដែលហៅថា «MAGI» Medi-Cal ក្រោម ACA ។ «MAGI» Medi-Cal សំដៅលើ កម្មវិធី Medi-Cal ដែលប្រើ MAGI (ចំណូលដុល ដែលមានការកែសម្រួល) ដើម្បីកំណត់សិទ្ធិទទួលបានសេវា ពី Medi-Cal ផ្អែកលើកត្តាហិរញ្ញវត្ថុ ។
Affordable Care Act [ACA] (ច្បាប់សេវាថែទាំ មានថ្លៃសមរម្យ) (ហៅថា Obamacare ផងដែរ) បានបង្កើនចំនួនអ្នកដែលអាច ទទួលបាន Medicaid (Medi-Cal នៅកាលីហ្វ័រញ៉ា)។ «Adult Expansion Medi-Cal (កម្មវិធី Medi-Cal ពង្រីកវិសាលភាព សម្រាប់មនុស្សពេញវ័យ)» ឬ Medi-Cal សម្រាប់ «មនុស្សពេញវ័យ ដែលគ្មានកូន» គឺជាផ្នែកនៃកម្មវិធី ដែលហៅថា «MAGI» Medi-Cal ក្រោម ACA ។ «MAGI» Medi-Cal សំដៅលើ កម្មវិធី Medi-Cal ដែលប្រើ MAGI (ចំណូលដុល ដែលមានការកែសម្រួល) ដើម្បីកំណត់សិទ្ធិទទួលបានសេវា ពី Medi-Cal ផ្អែកលើកត្តាហិរញ្ញវត្ថុ ។
តើអ្នកណាខ្លះ ដែលមានសិទ្ធិទទួលបានផលពី Adult Expansion Medi-Cal ?
លោកអ្នកអាចទទួលបានផលពី Medi-Cal ក្រោមកម្មវិធីថ្មី Adult Expansion Medi-Cal ប្រសិនបើ ៖
- លោកអ្នកមានអាយុចន្លោះ 19 ឆ្នាំ និង 64 ឆ្នាំ ។
- ចំណូល MAGI របស់លោកអ្នក ស្ថិតក្រោម 138% នៃកម្រិតភាពក្រីក្រសហព័ន្ធ (FPL) ។1
- អ្នកគ្មានគត៌នោះទេ ។
- លោកអ្នកមិនទទួលបានផលពី Medicare នោះទេ ។
- លោកអ្នកមិនទទួលបានផលពី Medi-Cal ដោយគ្មានការជួយចេញថ្លៃនោះទេ ។
តើខ្ញុំដឹងបានថា ចំណូល MAGI របស់ខ្ញុំ ស្ថិតក្រោម 138%2 ដោយរបៀបណាដែរ ?
លោកអ្នកមិនចាំបាច់ត្រូវគិតគូរ ដោយខ្លួនឯងនោះទេ ។ លោកអ្នកអាចដាក់ « ពាក្យស្នើទូទៅមួយ» សម្រាប់ MAGI Medi-Cal តាមរយៈ Covered California (កម្មវិធីរដ្ឋកាលីហ្វ័ញ៉ា ដែលមានធានារ៉ាប់រង) ការិយាល័យ Medi-Cal តំបន់ ឬទីកន្លែងមួយចំនួន ផ្សេងៗ ទៀត ។ លោកអ្នកអាចដាក់ពាក្យស្នើសុំទូទៅមួយ តាមអុីនធឺណែត នៅគេហទំព័ររបស់ Covered California ។ ប្រសិនបើលោកអ្នកដាក់ពាក្យស្នើសុំអត្ថប្រយោជន៍ តាមគេហទំព័ររបស់ Medi-Cal តំបន់ នោះវានឹងបញ្ជូនលោកអ្នក ភ្ជាប់ទៅ គេហទំព័ររបស់ Covered California ដើម្បីឱ្យលោកអ្នកអាចដាក់ពាក្យស្នើសុំ MAGI Medi-Cal បាន ។
តើមានវិធានអ្វីខ្លះ ដែលបញ្ជាក់ អំពីចំនួនទឹកប្រាក់ ឬទ្រព្យសម្បត្តិ ដែលខ្ញុំអាចមាន ហើយនៅតែអាចទទួលបានផលពី Adult Expansion Medi-Cal ដែរឬទេ ?
បាទ/ចាស មាន ។ ប៉ុន្តែ វិធានទាំងនោះ ខុសពី pre-ACA Medi-Cal (កម្មវិធីមុន ACA Medi-Cal)។ Pre-ACA Medi-Cal មានដែនកម្រិត តឹងរឹង អំពីកម្រិតចំណូល និងបរិមាណទ្រព្យសម្បត្តិ ដែលលោកអ្នកអាចមាន ។ MAGI Medi-Cal ប្រើមធ្យោបាយផ្សេង ក្នុងការគណនាចំណូល ហើយអនុញ្ញាតឱ្យបុគ្គលនៅលីវ អាចមានចំណូល MAGI រហូតដល់ $16,242 ក្នុងមួយឆ្នាំ ។ កម្រិតចំណូលនេះ គឺ 138% នៃកម្រិតភាពក្រីក្រសហព័ន្ធ ។ ទោះជាយ៉ាងនេះក្តី ក្រោម MAGI Medi-Cal គ្មាន ការមិនរាប់បញ្ចូលចំណូល ឬការកាត់ចំណូល ផ្សេងពីការកាត់ចេញមួយចំនួន ដែលបានប្រើ ដើម្បីកំណត់កម្រិតចំណូល MAGI របស់លោកអ្នកនោះទេ ។ និងដោយខុសពី pre-ACA Medi-Cal មិនមាន ទុនសម្រាប់ MAGI Medi-Cal3 ទេ។ នេះមានន័យថា អ្នកអាចមានទទួលបានលើសពី $2,000 ក្នុងមួយនាក់/3,000 ក្នុងកម្រិតប្រភពចំណូលពីរនាក់ប្ដីប្រពន្ធនៃកម្មវិធី pre-ACA Medi-Cal4។
ចុះបើខ្ញុំមានកម្មវិធី Medi-Cal ដែលចែករំលែកថ្លៃចំណាយ នាពេលបច្ចុប្បន្ននេះ ? តើខ្ញុំអាចដូរមកកម្មវិធី Adult Expansion Medi-Cal បានដែរឬទេ ?
បាទ/ចាស (មាន!)។ លោកអ្នកអាចទំនាក់ទំនងទៅ ការិយាល័យ Medi-Cal តំបន់ នៅមូលដ្ឋានរបស់លោកអ្នក ហើយស្នើសុំពួកគេ ឱ្យពិនិត្យមើល ថាតើ លោកអ្នកមានសិទ្ធិអាចទទួលបានផលពី MAGI Medi-Cal ដោយមិនចាំបាច់ជួយចេញថ្លៃបានដែរ ឬយ៉ាងណានោះ ។ County (តំបន់) ក៏នឹងពិនិត្យមើលថាតើ លោកអ្នកមានសិទ្ធិ ទទួលបានផលពី MAGI Medi-Cal នៅក្នុងការកំណត់ឡើងវិញ លើ កម្រិតចំណូលប្រចាំឆ្នាំ របស់លោកអ្នកដែរ ឬយ៉ាងណានោះ ។ County (តំបន់) នឹងផ្តល់ជូន MAGI Medi-Cal ដល់លោកអ្នក ប្រសិនបើលោកអ្នកមានសិទ្ធិទទួលបាន ។
តើមានសេវាអ្វីខ្លះ ដែលខ្ញុំអាចទទួលបានពី Adult Expansion Medi-Cal?
អ្នកអាចទទួលសេវាគ្រប់ប្រភេទដែលមានក្រោម Medi-Cal ដែលមានលក្ខណៈទៀងទាត់ដែលមានជាអាទិ៍ កន្លែងថែទាំវេជ្ជសាស្ត្រ, សេវាជំនួយរស់នៅក្នុងផ្ទះ (IHSS), និងសេវាថែទាំវេជ្ជសាស្ត្ររយៈពេលវែងផ្សេងៗទៀត ដោយមិនចាំបាច់មានទុនសកម្ម ការធ្វើតេស្តទ្រព្យសម្បត្តិ ។5 លើសពីនេះទៅទៀត លោកអ្នកអាចទទួលបាន សេវាប្រើសារធាតុញៀន និងសេវាថែទាំសុខភាពផ្លូវចិត្ត ពី ផែនការគ្រប់គ្រងដោយ Medi-Cal និងពីសេវាសុខភាពផ្លូវចិត្តតំបន់/សេវាសុខភាព រូបកាយតំបន់ ផងដែរ ។ 6 ប្រសិនបើលោកអ្នកចង់បាន សេវាដល់ផ្ទះ និង community-based waiver services [HCBS] (សេវាលះបង់តាមសហគមន៍) នោះ លោកអ្នកអាចដាក់ពាក្យស្នើសុំ pre-ACA Medi-Cal តាមរយៈការិយាល័យ Medi-Cal តំបន់ ។ អ្នកធ្វើដូច្នេះបានតាមរយៈការបំពេញ ទម្រង់បែបបទ7 SAWS 2 Plus។
តើមានប្រភពព័ត៌មានអ្វីខ្លះ ប្រសិនបើខ្ញុំមានចម្ងល់ច្រើនជាងនេះទៅទៀត ?
នៅផ្នែកខាងក្រោម នៃឯកសារនេះ យើងខ្ញុំមានរាយប្រភពព័ត៌មាន តាមអុីនធឺណែត ដែលអាចមាន ប្រយោជន៍ ដោយអាចឱ្យលោកអ្នក ធ្វើការស្រាវជ្រាវបន្ថែមទៀតបាន ។ លើសពីនេះទៅទៀត ទីភ្នាក់ងារ Medi-Cal តំបន់របស់លោកអ្នក ដែលមានគេហទំព័រ http://www.dhcs.ca.gov/services/medi-cal/Pages/CountyOffices.aspx និង Covered California ដែលមានគេហទំព័រ www.coveredca.com និង លេខទូរសព្ទ 1-800-300-1506 អាចឆ្លើយតបនឹងចម្ងល់របស់លោកអ្នកបាន ។
អង្គភាពខាងក្រោមនេះ អាចផ្តល់ជំនួយ ផ្នែកតស៊ូមតិ ៖
- Disability Rights California (សិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា), ដែលមានគេហទំព័រ www.disabilityrightsca.org, និង លេខទូរសព្ទ 1-800-776-5746 ឬ
- អង្គភាពសេវាផ្នែកច្បាប់ នៅមូលដ្ឋានរបស់លោកអ្នក Health Consumer Alliance (សម្ព័ន្ធអ្នកប្រើប្រាស់សេវាសុខាភិបាល) បានរាយឈ្មោះអង្គភាពទាំងនេះ នៅគេហទំព័រ http://healthconsumer.org/index.php?id=partners
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
- 1. មជ្ឈមណ្ឌលជាតិអនុវត្តន៍ច្បាប់ការពារមនុស្សចាស់ បានសរសេរបាយការណ៍សង្ខេបសំខាន់អំពីការពង្រីកកម្មវិធី Medicaid នៅរដ្ឋកាលីហ្វ័ញ៉ាដែលលើកយកមកដោះស្រាយនូវបញ្ហាសិទ្ធិទទួលបានប្រាក់ចំណូល។ សូមចូលមើល http://nsclcarchives.org/wp-content/uploads/2013/11/1CA-Eligibility-Bri… ៖ «រូបមន្ត MAGI មិនរាប់បញ្ចូល ចំណូលមួយចំនួន ដូចជា អត្ថប្រយោជន៍អតីតយុទ្ធជន ជំនួយគាំទ្រកូនដែលទទួលបាន ព្រមទាំង អាហារូបករណ៍ ជំនួយមូលនិធិឥតសំណង និងរង្វាន់ ដែលបានប្រើ សម្រាប់គោលដៅអប់រំនោះទេ ។ Expansion Medi-Cal ក៏នឹងអនុញ្ញាតឱ្យមាន ការកាត់ចេញ នូវចំណូលផ្សេងទៀត ដែលមិនទទួលបានការអនុញ្ញាត ក្រោមការគណនាចំណូលរបស់ Medi-Cal ដែលមានអនុវត្ត ពីមុនមក រួមមាន ប្រាក់របប (alimony) ដែលបានទទួល និងវិភាគទានមុនបង់ពន្ធ សម្រាប់ចំណាយនានា ដូចជា លើសេវាថែទាំកូន ឬការចូលនិវត្តន៍ (ទោះបីជា ផ្ទុយទៅវិញ មិនមានការអនុញ្ញាត ឱ្យមានការកាត់ចេញ A&D FPL ធម្មតា សម្រាប់ប្រាក់បុព្វលាភធានារ៉ាប់រងសុខភាព ក៏ដោយ»។ U.C. Berkeley Labor Center (មជ្ឈមណ្ឌលការងារ ប៊ឺលី) មានផ្តល់ជូន ទំព័រព័ត៌មាន មួយទំព័រ ដែលសេចក្តីពន្យល់សាមញ្ញ អំពីរបៀប គណនា MAGI ។ ទំព័រនោះ អាចរកបាននៅទីនេះ ៖ http://laborcenter.berkeley.edu/healthcare/MAGI_summary13.pdf «ត្រឡប់មក ឯកសារចំបង»
- 2. សម្រាប់ព័ត៌មានបន្ថែម អំពី MAGI សូមមើល «មគ្គុទេសក៍របស់អ្នកតស៊ូមតិ ចំពោះ MAGI» របស់ National Health Law Program (កម្មវិធីច្បាប់សុខាភិបាលជាតិ) ដែលអាចរកបាននៅ http://www.healthlaw.org/publications/agmagi «ត្រឡប់មក ឯកសារចំបង»
- 3. Pre-ACA Medi-Cal សាកសួរព័ត៌មាន អំពីទ្រព្យសម្បត្តិ របស់លោកអ្នក ហើយប្រសិនបើលោកអ្នក មានទ្រព្យសម្បត្តិច្រើន នោះលោកអ្នកនឹងគ្មានសិទ្ធិទទួលបានផលពី Medi-Cal នោះទេ ។ «ត្រឡប់មក ឯកសារចំបង»
- 4. http://nsclcarchives.org/wp-content/uploads/2013/11/1CA-Eligibility-Bri… «ត្រឡប់មក ឯកសារចំបង»
- 5. រដ្ឋកាលីហ្វ័រញ៉ា បានជូនដំណឹងដល់តំបន់រួចហើយថា MAGI expansion adults ដែលត្រូវការសេវាសម្បទាផ្តល់ការមើលថែទាំ អាចទទួលបានសេវានេះ ក្រោមសិទ្ធិទទួលបាន MAGI ដោយគ្មាន ការធ្វើតេស្តទ្រព្យសម្បត្តិ ៖ http://www.dhcs.ca.gov/services/medi-cal/eligibility/Documents/MEDIL201… ។ រដ្ឋកាលីហ្វ័រញ៉ា ក៏បានជូនដំណឹងដល់តំបន់រួចហើយថា MAGI expansion adults មានផ្តល់ជូន សម្រាប់សេវា LTSS សហគមន៍ ផងដែរ ៖ http://www.dhcs.ca.gov/services/medi-cal/eligibility/Documents/MEDIL201… ។ ទោះបីជា គ្មានការកំណត់រកពិការភាព សម្រាប់ MAGI Medi-Cal ក៏ដោយ ក៏លោកអ្នកត្រូវបំពេញឱ្យបានតាម បទដ្ឋានវេជ្ជសាស្រ្តចាំបាច់ សម្រាប់សេវា LTSS ។ «ត្រឡប់មក ឯកសារចំបង»
- 6. សូមមើល http://www.dhcs.ca.gov/formsandpubs/laws/Documents/Pending%20SPA%2013-0…; http://www.dhcs.ca.gov/formsandpubs/Documents/MMCDAPLsandPolicyLetters/… ។ «ត្រឡប់មក ឯកសារចំបង»
- 7. http://www.cdss.ca.gov/cdssweb/entres/forms/English/SAWS2PLUS.pdf «ត្រឡប់មក ឯកសារចំបង»
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.