តើករណីលើកលែងរបស់ Medi-Cal សម្រាប់មេរោគអេដស៍ និងជំងឺអេដស៍ អាចជួយអ្វីអ្នកបានខ្លះដើម្បីឲ្យអ្នកទទួលបានការថែទាំដែលអ្នកត្រូវការនៅផ្ទះ

តើករណីលើកលែងរបស់ Medi-Cal សម្រាប់មេរោគអេដស៍ និងជំងឺអេដស៍ អាចជួយអ្វីអ្នកបានខ្លះដើម្បីឲ្យអ្នកទទួលបានការថែទាំដែលអ្នកត្រូវការនៅផ្ទះ
ការបោះពុម្ភផ្សាយនេះប្រាប់អ្នកអំពីកម្មវិធីលើកលែងពីមេរោគអេដស៍/ជំងឺអេដស៍ Medi-Cal ។ កម្មវិធីនេះមានសេវាកម្មគ្រប់គ្រងករណី។ វាមានសេវាថែទាំដោយផ្ទាល់សម្រាប់អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍។ សេវាទាំងនេះគឺជំនួសឱ្យការរស់នៅក្នុងមណ្ឌលថែទាំ ឬមន្ទីរពេទ្យ។ អ្នកអាចប្រើវាដើម្បីជួយអ្នកនៅផ្ទះ។ អ្នកអាចប្រើវាដើម្បីជួយអ្នកទៅផ្ទះពីកន្លែងមួយ។ ការបោះពុម្ពផ្សាយប្រាប់អ្នកថាអ្នកណាមានសិទ្ធិ។ វាប្រាប់អ្នកអំពីសេវាកម្មដែលអ្នកអាចទទួលបាន។
តើកម្មវិធីករណីលើកលែងរបស់ Medi-Cal សម្រាប់មេរោគអេដស៍ និងជំងឺអេដស៍គឺជាអ្វី?
កម្មវិធីករណីលើកលែងរបស់ Medi-Cal សម្រាប់មេរោគអេដស៍ និងជំងឺអេដស៍ (¡¡±ករណីលើកលែងសម្រាប់ជំងឺអេដស៍¡¨) ផ្តល់ជូននូវការគ្រប់គ្រងករណី និងសេវាថែទាំដោយផ្ទាល់ដល់បុគ្គលដែលមានមេរោគអេដស៍/ជំងឺអេដស៍ ជំនួសឲ្យការថែទាំនៅមន្ទីរព្យាបាល ឬការចូលសម្រាកពេទ្យ។ អ្នកប្រើប្រាស់សេវានេះដើម្បីជួយដល់អ្នកឲ្យបានសម្រាកនៅផ្ទះ ឬចេញពេលមន្ទីរព្យាបាលទៅសម្រាកនៅផ្ទះ។
តើអ្នកណាខ្លះដែលមានសិទ្ធិទទួលបានសេវានេះ?
បុគ្គលដែលមានសិទ្ធិទទួលបានសេវានេះ ត្រូវតែ៖
- មានរោគវិនិច្ឆ័យជាលាយលក្ខណ៍អក្សរអំពីមេរោគអេដស៍ ឬអេដស៍ ពីអ្នកផ្តល់ការថែទាំចម្បងរបស់គាត់/នាង និង
- មានស្ថានភាពសុខភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើឲ្យការថែទាំនៅផ្ទះមានភាពសមស្រប និង
- មានសិទ្ធិទទួលបាន Medi-Cal នៅកាលបរិច្ឆេទនៃការចុះឈ្មោះ និងនៅខែនីមួយៗបន្ទាប់ពីនោះ និង
- ត្រូវបានបញ្ជាក់ថាបានបំពេញតាមកម្រិតនៃការថែទាំនៅមន្ទីរព្យាបាល ឬខ្ពស់ជាងនេះ និងមានពិន្ទុ 60 ឬតិចជាងនេះ ដោយប្រើប្រាស់ឧបករណ៍វាយតម្លៃអំពីកម្រិតនៃសមត្ថភាពក្នុងការគិត និងសមត្ថភាពក្នុងការធ្វើសកម្មភាពនៃការរស់នៅប្រចាំថ្ងៃ។
តើសេវាប្រភេទណាខ្លះដែលអ្នកអាចស្វែងរកបាននៅក្រោមករណីលើកលែងនេះ?
- ការគ្រប់គ្រងករណីដោយគិលានុប្បដ្ឋាក-យិកា និងបុគ្គលិកសង្គមកិច្ច
- សេវាមេផ្ទះនានា ដូចជាការរៀបចំម្ហូបអាហារ និងការថែទាំផ្ទះជាទៀងទាត់ ការទិញគ្រឿងទេស។ល។
- ការថែទាំផ្ទាល់ខ្លួន
- ការសម្របផ្លូវកាយបន្តិចបន្តួចនៅផ្ទះ ដូចជា ផ្លូវជម្រាល របារសម្រាប់ចាប់ ការពង្រឹងច្រកទ្វារចេញចូល។ល។
- បរិក្ខារវេជ្ជសាស្រ្តតាមឯកទេស/សម្ភារផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត
- ការថែទាំដែលមានជំនាញ – RN/LVN
- ការព្យាបាលដោយពេទ្យចិត្តសាស្រ្ត
- ជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់កុមារ/ទារកដែលស្ថិតក្រោមការថែទាំនៃការចិញ្ចឹម
- ការប្រឹក្យាយោបល់អំពីចំណីអាហារ
- ការដឹកជញ្ជូនសម្រាប់ការព្យាបាលជំងឺដែលមិនបន្ទាន់
- ម្ហូបអាហារនានាត្រូវបានដឹកជញ្ជូនទៅកាន់ផ្ទះរបស់អ្នក
ព័ត៌មានបន្ថែម៖
សេវានានានៃការលើកលែងការព្យាបាលជំងឺអេដស៍នៅមន្ទីរព្យាបាលត្រូវបានផ្តល់ជូនអតិថិជនដោយឥតគិតថ្លៃ ប៉ុន្តែការចែករំលែកសោហ៊ុយរបស់ Medi-Cal ត្រូវតែបំពេញតាមការចែករំលែកសោហ៊ុយនោះសម្រាប់ខែនីមួយៗ ដើម្បីមានសិទ្ធិទទួលបានសេវានានា។ មានការដាក់កំហិតលើសោហ៊ុយចំនួន $25,727 ក្នុងមួយឆ្នាំ ដែលមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2017។
បុគ្គលទាំងឡាយមិនអាចចុះឈ្មោះនៅក្នុង ឬទទួលបានសេវានានាពីកម្មវិធីណាមួយក្នុងចំណោមកម្មវិធីនានាដូចខាងក្រោម នៅក្នុងពេលតែមួយនោះទេ៖ កម្មវិធីថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយរបស់ Medi-Cal; សេវាគ្រប់គ្រងករណីនៅក្នុងផែនការរបស់រដ្ឋ; ការគ្រប់គ្រងករណីដែលត្រូវបានកំណត់គោលដៅដើម្បីផ្តល់សេវាបន្ថែមនៅក្នុងការលើកលែងការព្យាបាលអេដស៍នៅមន្ទីរព្យាបាល ឬករណីលើកលែងនៃសេវាថែទាំនៅផ្ទះ និងសេវាថែទាំដែលមានមូលដ្ឋាននៅតាមសហគមន៍ណាមួយផ្សេងទៀតរបស់ Medi-Cal។
បុគ្គលទាំងឡាយអាចត្រូវបានចុះឈ្មោះនៅក្នុងកម្មវិធីថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយរបស់ Medicare នៅក្នុងពេលតែមួយបាន។
ទីភ្នាក់ងារនានានៃការលើកលែងការព្យាបាលជំងឺអេដស៍នៅមន្ទីរព្យាបាលអាចផ្តល់ព័ត៌មានបន្ថែមដែលពាក់ព័ន្ធនឹងសិទ្ធិទទួលបាន និងសេវានានានៃកម្មវិធីនេះ ការចុះឈ្មោះចូលរួម និងការផ្តល់ជូនដោយផ្ទាល់នូវសេវាគ្រប់គ្រងករណីដោយគិលានុប្បដ្ឋាក-យិកា និងបុគ្គលិកសង្គមកិច្ចណាម្នាក់។ ប្រសិនបើអ្នកពុំមានសិទ្ធិទទួលបានការលើកលែងការព្យាបាលជំងឺអេដស៍នៅមន្ទីរព្យាបាលទេនោះ អ្នកអាចមានសិទ្ធិទទួលបានកម្មវិធីផ្សេងទៀតនៅក្នុងទីភ្នាក់ងារដូចគ្នានោះ ឬទីភ្នាក់ងារមេរបស់ទីភ្នាក់ងារនោះ។ សម្រាប់បញ្ជីទីភ្នាក់ងារតាមខោនធី សូមមើលនៅខាងក្រោម។ សម្រាប់ធនធានផ្សេងទៀត សូមមើល https://www.cdph.ca.gov/Programs/CID/DOA/Pages/OA_care_mcwp.aspx។
សម្រាប់ព័ត៌មានអំពីការទទួលបានការលើកលែងការព្យាបាលជំងឺអេដស៍នៅមន្ទីរព្យាបាល អ្នកអាចហៅទូរស័ព្ទទៅកាន់ទីភ្នាក់ងារនៃខោនធីរបស់អ្នក ដែលបានរៀបរាប់នៅខាងក្រោម។ ប្រសិនបើអ្នកត្រូវការព័ត៌មានអំពីការដាក់ពាក្យស្នើសុំ Medi-Cal នោះ អ្នកអាចចូលទៅកាន់ http://www.dhcs.ca.gov/services/medi-cal/Pages/ApplyforMedi-Cal.aspx
អ្នកផ្តល់ជូននូវការលើកលែងការព្យាបាលជំងឺអេដស៍នៅមន្ទីរព្យាបាល
ក្រសួងសុខាភិបាលសាធារណៈនៃរដ្ឋកាលីហ្វ័រញ៉ា
ការិយាល័យនៃសាខាថែទាំជំងឺអេដស៍ និងមេរោគអេដស៍
ខោនធីដែលបានផ្តល់សេវានេះ | ឈ្មោះទីភ្នាក់ងារ | អាសយដ្ឋានទីភ្នាក់ងារ | លេខទូរស័ព្ទរបស់ទីភ្នាក់ងារ |
---|---|---|---|
Alameda | AIDS Project of the East Bay | 8400 Enterprise Way Oakland, CA 94621 |
(510) 663-7979 |
Amador, Calaveras, Tuolumne | Sierra HOPE | 1168 Booster Way Angels Camp, CA 95222 |
(209) 736-6792 |
Butte, Colusa, Glenn, Shasta, Sutter, Tehama, Trinity, Yuba | Home and Health Care Management | 1398 Ridgewood Drive Chico, CA 95973 |
(530) 343-0727 |
Contra Costa | Contra Costa County Health Services Department | 597 Center Avenue Martinez, CA 94553 |
(925) 313-6740 |
El Dorado, Nevada, Placer | Sierra Foothills AIDS Foundation | 12183 Locksley Lane Auburn, CA 95602 |
(530) 889-2437 |
Lake, Mendocino, Sonoma | Community Care Management Corporation | 301 South State Street Ukiah, CA 95481 |
(707) 468-9347 |
Los Angeles | AIDS Healthcare Foundation | 1001 North Martel Avenue Los Angeles, CA 90046 |
(323) 436-5000 |
Los Angeles | AIDS Project Los Angeles | 611 South Kingsley Drive Los Angeles, CA 90005 |
(213) 201-1600 |
Los Angeles | AltaMed Health Services Corporation | 5427 E. Whittier Boulevard Los Angeles, CA 90022 |
(877) 462-2582 |
Los Angeles | Minority AIDS Project | 5149 West Jefferson Boulevard Los Angeles, CA 90016 |
(323) 936-4949 |
Los Angeles | St. Mary Medical Center | 1045 Atlantic Avenue Long Beach, CA 90813 |
(888) 509-2187 |
Los Angeles | Tarzana Treatment Centers | 7101 Baird Avenue Reseda, CA 91335 |
(888) 777-8565 |
Orange | AIDS Services Foundation | 17982 Sky Park Circle Irvine, CA 94621 |
(949) 809-5700 |
Riverside, San Bernardino | Desert AIDS Project | 1695 North Sunrise Way Palm Springs, CA 92262 |
(760) 323-4197 |
Sacramento, Yolo | Rx Staffing and Homecare, Inc. | 4640 Marconi Avenue Sacramento, CA 95821 |
(916) 485-8200 |
San Luis Obispo | Access Support Network | 130 Nipomo Street San Luis Obispo, CA 93401 |
(805) 781-3660 |
San Francisco | Westside Community Services | 1153 Oak Street San Francisco, CA 94117 |
(415) 431-9000 |
Santa Cruz | Santa Cruz County Health Services Agency | 1060 Emeline Avenue Santa Cruz, CA 95060 |
(831) 454-4313 |
Stanislaus | Stanislaus County Health Services Agency | 830 Scenic Drive Modesto, CA 95350 |
(209) 558-7000 |
Ventura | Ventura County Public Health Department | 3147 Loma Vista Road Ventura, CA 93003 |
(805) 652-6267 |
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.