សត្វដែលផ្ដល់ការគាំទ្រផ្នែកអារម្មណ៍ និងសត្វបម្រើសេវា នៅក្នុងវាសនដ្ឋានសាធារណៈ

Publications
#7156.06

សត្វដែលផ្ដល់ការគាំទ្រផ្នែកអារម្មណ៍ និងសត្វបម្រើសេវា នៅក្នុងវាសនដ្ឋានសាធារណៈ

សត្វបម្រើអាចត្រូវបានបណ្តុះបណ្តាលដោយអ្នកជំនាញ មិត្តភក្តិ សមាជិកគ្រួសារ ឬជនពិការ។

សត្វបម្រើសេវា?

សត្វឆ្កែដែល៖

  1. ត្រូវបានបង្ហាត់តែឯង
  2. ដើម្បីបំពេញកិច្ចការឬភារកិច្ច
  3. ដែលផ្ដល់ប្រយោជន៍ដល់បុគ្គលដែលមាន​ពិការភាព ដោយរួមទាំង ពិការភាព​ផ្នែក​រាងកាយ វិញ្ញាណ ផ្លូវចិត្ត បញ្ញា ឬប្រភេទ​ផ្សេង​ទៀត​នៃពិការភាពផ្នែកផ្លូវចិត្ត។

សត្វដែលផ្តល់ការគាំទ្រផ្នែកអារម្មណ៍​​?

សត្វដែល៖

  1. ជួយកាត់បន្ថយផលប៉ះពាល់​
  2. នៃពិការភាពរបស់មនុស្សម្នាក់
  3. តាមរយៈការផ្ដល់ការលួងលោម​​ឬការគាំទ្រ។

កំណត់សម្គាល់៖ សត្វបម្រើសេវា អាចនឹងត្រូវបង្ហាត់ដោយអ្នកជំនាញ មិត្តភក្ដិ សមាជិក​គ្រួសារ ឬបុគ្គលដែលមានពិការភាព។

  សត្វបម្រើសេវា សត្វដែលផ្ដល់ការគាំទ្រផ្នែក​អារម្មណ៍
ទីជម្រក (ពេញមួយយប់) បាទ/ចាស បាទ/ចាស, ប្រសិនបើត្រូ​វបានចាត់​ទុកថាជាទីកន្លែងស្នាក់នៅសមរម្យ
ទីជម្រក (បន្ទប់ពេលថ្ងៃ) បាទ/ចាស ទេ
អាជីវកម្ម ហាងកាហ្វេ ភោជនីយដ្ឋាន បណ្ណាល័យ មន្ទីរពេទ្យ បាទ/ចាស ទេ
សណ្ឋាគារ បាទ/ចាស ទេ
តើខ្ញុំត្រូវការវ៉ាក់សាំងបច្ចុប្បន្នដែរឬទេ? បាទ/ចាស បាទ/ចាស
តើខ្ញុំត្រូវការ អាវកាក់ វិញ្ញាបនបត្រ​ ។ល​។ ដើម្បីបញ្ជាក់ថាសត្វរបស់ខ្ញុំ​គឺជាសត្វផ្ដល់ជំនួយដែរឬទេ? ទេ ទេ


កំណត់សម្គាល់៖ សូមមើល “សិទ្ធិទទួលបានសត្វបម្រើសេវា​និងសត្វដែលផ្ដល់​ការគាំទ្រ​ផ្នែកអារម្មណ៍ នៅក្នុង​វាសនដ្ឋាន និង​ទីកន្លែង​សាធារណៈ - សំណួរដែ​លត្រូវ​បានសួរ​ញឹកញាប់” សម្រាប់ព័ត៌មាន​​លម្អិត​បន្ថែម។

សំណួរដែលអាចត្រូវសួរ នៅពេលចូលទៅកាន់ទីកន្លែងសាធារណៈ​ណាមួយ ឬ​វាសនដ្ឋា​នណាមួយ ជាមួយនិងសត្វបម្រើសេវា (លុះត្រាតែ​តម្រូវការ​​ពាក់ព័ន្ធនឹង​ពិការភាព ត្រូវបានបង្ហាញយ៉ាងច្បាស់​ដោយឯកឯង):

  1. តើបុគ្គលនោះមានតម្រូវការសត្វដែលពាក់ព័ន្ធនឹងពិការភាពដែរឬទេ?
  2. តើសត្វនោះត្រូវបានបង្ហាត់ឲ្យបំពេញកិច្ចការឬភារកិច្ចអ្វី?

សំណួរដែលមិនអាចសួរបាន:

  1. តើពិការភាពរបស់បុគ្គលនោះគឺជាអ្វី? ឬ តើការធ្វើរោគវិនិច្ឆ័យរបស់ពួកគេ មានដូចម្ដេចខ្លះ?
  2. តើបុគ្គលនោះអាចផ្ដល់កំណត់ត្រាវេជ្ជសាស្រ្តដើម្បីបញ្ជាក់បង្ហាញ​ពិការភាព​របស់ពួកគេដែរឬទេ?
  3. តើសត្វនោះត្រូវបាន​បញ្ជាក់ បង្ហាត់ ឬផ្ដល់អាជ្ញាបណ្ណ ជាសត្វបម្រើសេវា​ដែរឬទេ?

កាលៈទេសៈដែលសត្វបម្រើសេវា ត្រូវបានបដិសេធ​មិនឲ្យចូល​ទៅកាន់​ទីតាំង​ដែលត្រូវបានលើកឡើងដូចខាងលើ:

  1. សត្វនោះ បង្កការគំរាមកំហែងដោយផ្ទាល់ចំពោះអ្នកដ៏ទៃ។
  2. សត្វនោះ មិនស្ថិតនៅក្រោមការថែទាំនិងការគ្រប់គ្រង របស់អ្នកទទួលខុសត្រូវ និង/ឬមិនត្រូវបានបង្ហាត់ឲ្យបន្ទោរបង់​នៅកន្លែងសមស្រប។
  3. វត្តមានរបស់សត្វអាចនឹងផ្លាស់ប្ដូរធម្មជាតិនៃទំនិញ សេវា ឬកម្មវិធី។

លុះត្រាតែតម្រូវការពាក់ព័ន្ធនឹងពិការភាព ត្រូវបានបង្ហាញច្បាស់​ដោយឯកឯង នៅពេលចូលទៅកាន់វាសនដ្ឋាន ជាមួយសត្វ​ដែលផ្ដល់​ការគាំទ្រផ្នែកអារម្មណ៍ (តាមរយៈសំណើសុំទីកន្លែងស្នាក់នៅសមរម្យ) អ្នកផ្ដល់ទីកន្លែងស្នាក់នៅ អាចស្នើ​សុំឯកសារដែលបញ្ជាក់ថា៖

  1. អ្នកមានពិការភាព និង
  2. មានតម្រូវការសត្វដែលពាក់ព័ន្ធនឹងពិការភាព។

កំណត់សម្គាល់៖ មិនអាចស្នើសុំកំណត់ត្រាវេជ្ជសាស្រ្ត នោះឡើយ។

សំណើសុំទីកន្លែងស្នាក់នៅសមរម្យអាចនឹងត្រូវបដិសេធ ប្រសិនបើ​សត្វនោះ៖

  1. មិនចាំបាច់ ដោយសារពិការភាពរបស់អ្នកមើលការខុសត្រូវ
  2. បង្កគ្រោះគម្រាមកំហែងដោយផ្ទាល់ចំពោះអ្នកដ៏ទៃឬអាគារ
  3. មិនស្ថិតនៅក្រោមការថែទាំឬការគ្រប់គ្រងរបស់អ្នកទទួលខុសត្រូវ និង/ឬមិន​ត្រូវបានបង្ហាត់ឲ្យបន្ទោរបង់នៅទីកន្លែងសមស្រប
  4. បង្កើតបន្ទុកហិរញ្ញវត្ថុឬរដ្ឋបាល ឬ
  5. ផ្លាស់ប្ដូរធម្មជាតិនៃសេវានានាដែលម្ចាស់ផ្ទះ ឬសមាគមម្ចាស់ផ្ទះ ផ្ដល់ជូន។

កំណត់សម្គាល់៖ ការគម្រាមកំហែងផ្ទាល់ ត្រូវផ្អែកលើ​ការវាយតម្លៃ​ដោយឡែក​ចំពោះ​សត្វ​នោះ ដោយពឹងផ្អែកលើភស្តុតាង​នៃឥរិយាបថ​ជាក់លាក់របស់សត្វនោះ មិនមែន​ផ្អែកលើសេចក្ដីភ័យខ្លាច ការប៉ាន់​ស្មាន ឬបទពិសោធ​ន៍ពីអតីតកាលជាមួយសត្វ​ដ៏ទៃ​ផ្សេងទៀត នោះឡើយ។ ការដាក់កំហិតអំពី ពូជ ទំហំ និងទម្ងន់ មិនត្រូវយកមកអនុវត្ត​នោះឡើយ។

 

 

Click links below for a downloadable version.