សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោត ក្នុងខែវិច្ឆិកាឆ្នាំ 2022 ៖ ការយល់ដឹងអំពីអ្វីដែលកំពុងកើតឡើងជាមួយនឹងការប្រកួតប្រជែង កៅអីព្រឹទ្ធសភាអាមេរិក

Publications
#8092.06

សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោត ក្នុងខែវិច្ឆិកាឆ្នាំ 2022 ៖ ការយល់ដឹងអំពីអ្វីដែលកំពុងកើតឡើងជាមួយនឹងការប្រកួតប្រជែង កៅអីព្រឹទ្ធសភាអាមេរិក

អត្ថបទបោះពុម្ពផ្សាយនេះ នឹង​ពន្យល់​អំពីមូលហេតុ​ដែល​តម្រូវឲ្យ​អ្នក​បោះឆ្នោត​នៅរដ្ឋ​កាលីហ្វ័រនីញ៉ា ត្រូវ​បោះឆ្នោត​ចំនួនពីរដង ចំពោះអាសនៈ ព្រឹទ្ធសភា សហរដ្ឋអាមេរិក​តែមួយ នៅក្នុងការ​បោះឆ្នោតនៅឆ្នាំនេះ ។ អត្ថ​បទបោះពុម្ព​ផ្សាយនេះ មាន​រៀប​រាប់អំពី​របៀបដែលការ​ប្រ​កួត​ប្រជែងលើការ​បោះឆ្នោតទាំងពីរនេះ ​នឹងបង្ហាញនៅលើសន្លឹកឆ្នោតទូទៅនៃការបោះឆ្នោតទូទាំងរដ្ឋ ដែលនឹង​ធ្វើ​ឡើង​នៅខែវិច្ឆិកា ឆ្នាំ 2022 ព្រមទាំងបង្ហាញថាតើ ជម្រើស​របស់អ្នក មានន័យ​បែបណា ។

អត្ថបទបោះពុម្ពផ្សាយនេះ នឹង​ពន្យល់​អំពីមូលហេតុ​ដែល​តម្រូវឲ្យ​អ្នក​បោះឆ្នោត​នៅរដ្ឋ​កាលីហ្វ័រនីញ៉ា ត្រូវ​បោះឆ្នោត​ចំនួនពីរដង ចំពោះអាសនៈ ព្រឹទ្ធសភា សហរដ្ឋអាមេរិក​តែមួយ នៅក្នុងការ​បោះឆ្នោតនៅឆ្នាំនេះ ។ អត្ថ​បទបោះពុម្ព​ផ្សាយនេះ មាន​រៀប​រាប់អំពី​របៀបដែលការ​ប្រ​កួត​ប្រជែងលើការ​បោះឆ្នោតទាំងពីរនេះ ​នឹងបង្ហាញនៅលើសន្លឹកឆ្នោតទូទៅនៃការបោះឆ្នោតទូទាំងរដ្ឋ ដែលនឹង​ធ្វើ​ឡើង​នៅខែវិច្ឆិកា ឆ្នាំ 2022 ព្រមទាំងបង្ហាញថាតើ ជម្រើស​របស់អ្នក មានន័យ​បែបណា ។

អ្វីដែល​អ្នក​នឹងឃើញលើ​សន្លឹក​ឆ្នោត​របស់អ្នក

បន្ថែម​ពីលើ​ការ​ប្រកួតប្រជែងផ្សេងទៀតនៅលើ​សន្លឹក​ឆ្នោត​របស់អ្នក អ្នក​នឹង​ឃើញមាន​ឱកាស​​​ពីរ​ផ្សេងគ្នា ដើម្បីបោះឆ្នោតលើអាសនៈ ព្រឹទ្ធសភាសហរដ្ឋអាមេរិកតែមួយ ។

ការ​ប្រកួតប្រជែងទីមួយ ដើម្បីយកកៅអី ព្រឹទ្ធសភាសហរដ្ឋអាមេរិក គឺឲ្យអ្នក​សម្រេច​បោះឆ្នោតឲ្យ​បេក្ខជនមួយណាធ្វើជា​ព្រឹទ្ធ​សភាអាមេរិកសម្រាប់​អាណត្តិក្រោយ​ទាំងស្រុង ។ មួយអាណត្តិពេញរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក ស្មើនឹង​ប្រាំមួយឆ្នាំ ។ អណត្តិពេញលេញក្រោយ​របស់​ព្រឹទ្ធសភា គឺចាប់​ពីថ្ងៃទី 3 ខែមករា ឆ្នាំ 2023 រហូត​ដល់​ថ្ងៃទី 3 ខែមករា ឆ្នាំ 2029 ។

ការ​ប្រកួត​ប្រជែងទីពីរ សម្រាប់អាសនៈ ព្រឹទ្ធសភាសហរដ្ឋអាមេរិក គឺឲ្យ​អ្នក​សម្រេច​បោះឲ្យ​បេក្ខភាពមួយណា ធ្វើជា​ព្រឹទ្ធសភា​អាមេរិក សម្រាប់​ពេលវេលាដែលនៅសល់នៃអាណត្តិនេះ ។ អាណត្តិ​បច្ចុប្បន្ន របស់​ព្រឹទ្ធ​សភាអាមេរិក នឹង​ត្រូ​វបញ្ចប់ នៅថ្ងៃទី 3 ខែមករា ឆ្នាំ 2023 ។ ដូច​អ្វី​ដែល​នឹង​រៀប​រាប់ជូន​ជាលំអិត​ខាងក្រោម អាសនៈ ព្រឹទ្ធសភាសហរដ្ឋអាមេរិកនេះ បច្ចុប្បន្នគឺកំពុងតែត្រូវបានកាន់កាប់ជា​បណ្តោះអាសន្នដោយអ្នក​ ដែលត្រូវ​បាន​តែងតាំង​ដោយអភិបាល​រដ្ឋ រហូតដល់ពេលបោះឆ្នោត ឆ្នាំ 2022 ។

ជម្រើសរបស់អ្នក ចំពោះការ​បោះឆ្នោតប្រកួតប្រជែងអាសនៈព្រឹទ្ធសភា សហរដ្ឋអាមេរិកចំនួនពីរ

អ្នកអាចបោះឆ្នោតតែមួយ ឬបោះទាំងពីរ សម្រាប់ការ​ប្រកួតប្រជែង អាសនៈព្រឹទ្ធសភាសហរដ្ឋអាមេរិកទាំងពីរនេះ ។ អ្នក​អាច​បោះឆ្នោតឲ្យ​មនុស្ស​តែមួយ ចំពោះការ​ប្រកួតប្រជែង​ទាំងពីរ  ឬអ្នក​អាច​បោះឆ្នោត ឲ្យ​មនុស្សផ្សេងគ្នា ចំពោះការប្រកួតប្រជែងនីមួយៗ ។

ដូចការ​បោះឆ្នោតទាំងអស់ដែរ អ្នក​អាច​សម្រេច​មិន​បោះចំពោះការ​ប្រកួតប្រជែងណាមួយ ឬ ចំពោះការ​ប្រកួត​ប្រជែង​ទាំងអស់ បូករួមទាំងការ​ប្រកួត​ប្រជែងអាសនៈព្រឹទ្ធសភាសហរដ្ឋអាមេរិក តែមួយ ឬទាំងពីរ  ដែល​នឹង​ប្រព្រឹត្តិទៅនៅខែវិច្ឆិកា ឆ្នាំ 2022 ។

អ្នកដែលកំពុងកាន់តំណែងក្នុងពេលបច្ចុប្បន្ន គឺលោក Alex Padilla ហើយ​គាត់​ ចូលរួមការ​ប្រកួតប្រជែងអាសនៈ ទាំងពីរ គឺអាសនៈសម្រាប់​អាណត្តបច្ចុប្បន្នដែលនៅសល់ និងអាណត្តិក្រោយទាំងស្រុងផងដែរ ។

បើ​អ្នក​ចង់​បោះឲ្យលោក Padilla កាន់តំណែងនេះ សម្រាប់អាណត្តិបច្ចុប្បន្នដែលនៅសល់  គឺមានន័យថា អ្នក​ចង់​ឲ្យ​គាត់​បន្តការងារ​រហូតដល់​ផុត​អាណត្តិនេះ ដែលគាត់​បានចាប់ផ្តើម​តាំងពីខែមករា ឆ្នាំ 2021 ។ បើ​អ្នក​បោះឲ្យ​បេក្ខភាពផ្សេងទៀត ឲ្យ​ចូលកាន់​តំណែងសម្រាប់​អាណត្តិបច្ចុប្បន្នដែលនៅសល់ គឺមានន័យថា អ្នក​​ចង់​ឲ្យ​លោក Padilla បញ្ឈប់​​តំណែងជាព្រឹទ្ធសភា​សហរដ្ឋអាមេរិក ហើយ​ចង់​ឲ្យ​អ្នក​ផ្សេងមក​បន្ត​តំណែងនេះ រហូតដល់​ចប់​អាណត្តិបច្ចុប្បន្ន គិតចាប់ពីពេលចេញ​លទ្ធផល​ជាផ្លូវការនៃការ​បោះឆ្នោតទូទៅក្នុង​ខែវិច្ឆិកា ឆ្នាំ 2022 ​ ដែលលទ្ធផល​អាចចេញ​ពីរវាងខែធ្នូ ឆ្នាំ 2022 រហូត​ដល់​ថ្ងៃទី 3 ខែមករា ឆ្នាំ 2023 ។

បើ​អ្នក​បោះឆ្នោត​ឲ្យលោក Padilla កាន់តំណែងនេះពេញអាណត្តិក្រោយ  គឺមានន័យថា អ្នក​ចង់​ឲ្យ​គាត់ ធ្វើជា​ព្រឹទ្ធសភាសហរដ្ឋ​អាមេរិកពេញប្រាំមួយឆ្នាំ ក្រោយការ​ចប់​អាណត្តិបច្ចុប្បន្ន នៃការ​កាន់​កាប់​តំណែងនេះរបស់គាត់ ។ បើ​អ្នក​បោះឆ្នោត​ឲ្យ​បេក្ខភាព​ផ្សេងទៀត ឲ្យ​កាន់​កាប់​តំណែងនេះ ពេញមួយអាណត្តិក្រោយ គឺមានន័យថា អ្នក​មិន​ចង់​ឲ្យ​លោក Padilla បន្ត​ធ្វើ​ជា​ព្រឹទ្ធសភាសហរដ្ឋ​អាមេរិក ក្រោយ​ចប់​អាណត្តិ​បច្ចុប្បន្ន​របស់គាត់ឡើយ ហើយ​អ្នក​ចង់​ឲ្យអ្នក​ផ្សេងមកធ្វើ​ជា​ព្រឹទ្ធ​សភាសហរដ្ឋ​អាមេរិកជំនួសវិញ ។

ហេតុអ្វី​បានជា​ការ​ប្រកួត​ប្រជែង សម្រាប់​តំណែង ព្រឹទ្ធសភា​អាមេរិក​បច្ចុប្បន្ន ត្រូវ​ស្ថិត​ក្នុង​ការ​បោះឆ្នោតដែរ

អ្នក​មិន​ចាំបាច់​ដឹង​រឿងលម្អិត​ទាំងអស់ ចំពោះមូលហេតុ​ដែល​ត្រូវ​បោះឆ្នោតព្រឹទ្ធសភាសហរដ្ឋ​អាមេរិក សម្រាប់​តំណែង​បច្ចុប្បន្នឡើយ ដើម្បីអាច​សម្រេច​ចិត្ត​ក្នុង​ការ​បោះឆ្នោត តែសូម​បន្ត​អាន​អត្ថបទនេះ បើ​អ្នក​ចាប់​អារម្មណ៍​ចង់​ដឹង​ពីប្រវត្តិនៃការ​បោះឆ្នោតនេះ ។

កាល​ពីពេល​មុន លោក​ជំទាវអនុប្រធានាធិបតី Kamala Harris ជាអ្នក​កាន់​កាប់​មុខ​តំណែងនេះ ហើយ​គាត់​បាន​ចាប់​ផ្តើម​កាន់តំណែងនេះ ជា ព្រឹទ្ធ​សភាសហរដ្ឋ​អាមេរិក

 ក្នុងខែមករា ឆ្នាំ 2017 ។ នៅពេល​លោក​ជំទាវ ក្លាយ​ជា​អនុប្រធានាធីបតី សហរដ្ឋ​អាមេរិក ក្នុង​ខែមករា ឆ្នាំ 2021 ក្រោយ​ការ​បោះឆ្នោត ក្នុង​ខែ​វិច្ឆិកា ឆ្នាំ 2020 គឺត្រូវ​មាន​នរណាម្នាក់

ចូលមកកាន់​តំណែង​ជាព្រឹទ្ធសភាសហរដ្ឋ​អាមេរិក ជំនួសលោកជំទាវ ឲ្យ​គ្រប់​អាណត្តិ ។ អភិបាល​រដ្ឋ​កាលីហ្វ័រនីញ៉ា គឺលោក Gavin Newsom បាន​តែងតាំង​លោក Padilla (ដែលឥឡូវគឺជា​ព្រឹទ្ធសភា Padilla) ឲ្យ​ចូលកាន់​តំណែងនេះ ។ នៅពេលនោះ លោក Padilla កំពុងកាន់​តំណែងជារដ្ឋ​លេខា​ធិការ នៃរដ្ឋ​កាលីហ្វ័រនីញ៉ា (California’s Secretary of State) ។ 

នៅពេល​ដែល​អភិបាល​រដ្ឋ Newsom តែងតាំងលោក Padilla ឲ្យ​កាន់តំណែងព្រឹទ្ធ​សភា  សហរដ្ឋអាមេរិក គឺជាការ​ធ្វើ​តាម​ច្បាប់​របស់​រដ្ឋ​កាលីហ្វ័រនីញ៉ា ដែល​អនុញ្ញាតឲ្យ​អភិបាល​រដ្ឋ អាច​តែងតាំងមនុស្ស​ឲ្យ​កាន់​តំណែង​ព្រឹទ្ធសភា សម្រាប់អាណត្តិដែល​នៅសល់ ដោយមិន​បាច់​មានការ​បោះឆ្នោត​ឡើយ ។ ជាភាព​ជាក់លាក់ ច្បាប់បានចែងថា មុខ​តំណែង​នេះ អាច​ឲ្យ​អភិបាល​រដ្ឋតែងតាំង​មនុស្ស ដើម្បី​បំពេញមុខ​តំណែង​នៅទំនេរបាន ដោយសារ​តែ អាណត្តិ​របស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក នឹង​ត្រូវ​បញ្ចប់នៅថ្ងៃទី 3 ខែមករា បន្ទាប់ពីការ​បោះឆ្នោត​ទូទៅក្នុង​ពេល​ខាងមុខ ។

ទោះ​ជា​យ៉ាង​ណាក៏ដោយ ក៏អ្នក​បង្កើត​ច្បាប់របស់​រដ្ឋ​កាលីហ្វ័រនីញ៉ា បាន​ចោទជា​សំណួរថា តើផ្នែក​នៃច្បាប់​របស់​កាលីហ្វ័រនីញ៉ាមួយនេះ បាន​រំលោភបំពានចំពោះ ច្បាប់​រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដែល​បានធ្វើ​វិសោធនកម្ម  លើកទី 17 ដែរឬទេ  ។ ដើម្បី​ដោះស្រាយបញ្ហានេះដែល​មានសក្តានុពល​ចំពោះការ​រំលោភ​រដ្ឋធម្មនុញ្ញ ច្បាប់សភា yកាលីហ្វ័រនីញ៉ា ឆ្នាំ 1495 ត្រូវ​បាន​អនុម័តិក្នុងខែកញ្ញា ឆ្នាំ 2021 ហើយ​បាន​ចូល​ជាធរមាន នៅថ្ងៃទី 1 ខែមករា ឆ្នាំ 2022 ។ ច្បាប់ថ្មី ក្នុងចំណោម​ច្បាប់នានាផ្សេងទៀត គឺនៅ​បន្តអនុញ្ញាតឲ្យ​អភិបាល​រដ្ឋ អាច​តែងតាំងនរណាម្នាក់ ឲ្យ​ចូលបំពេញមុខ​តំណែង​ព្រឹទ្ធសភាអាមេរិក ដែល​នៅទំនេរដដែល តែក្នុង​ស្ថានភាពភាគច្រើន ច្បាប់នេះធ្វើឲ្យការតែងតាំងនេះ ជាការតែងតាំង​បណ្តោះ​អាសន្ន រហូតដល់មាន​ការ​បោះឆ្នោត​ទូទៅទូទាំងរដ្ឋ ដើម្បី​ជ្រើស​រើស​បេក្ខភាពដែលត្រូវ​កាន់​តំណែង សម្រាប់​រយៈពេល​ក្នុង​អាណត្តិកំពុងប្រព្រឹត្តិទៅ ​ដែល​នៅសល់ ។  លទ្ធផល​នៃការ​អនុវត្ត​ច្បាប់​ថ្មី សម្រាប់កិច្ចការ​នៅក្នុង​អាណត្តិដែលនៅសល់ សម្រាប់អាសនៈព្រឹទ្ធសភា  សហរដ្ឋអាមេរិក ដែល​បច្ចុប្បន្ន កំពុង​តែ​កាន់​កាប់​ដោយ​លោក Padilla គឺថា​ការ​ប្រកួត​ប្រជែង ​សម្រាប់​អាណត្តិដែល​នៅសល់ បានបង្ហាញ​ក្នុង​សន្លឹក​ឆ្នោត សម្រាប់​ការ​បោះឆ្នោតបឋម​ទូទាំងរដ្ឋ កាលពី​ថ្ងៃទី 7 ខែមករា ឆ្នាំ 2022 ។ បេក្ខជនពីររូប​ដែលបាន​ទទួល​បាន​សន្លឹក​ឆ្នោត​ច្រើនជាងគេ ពីការ​បោះឆ្នោត​បឋម នៅខែ​មិថុនា នឹង​មាន​ឈ្មោះ​នៅ​ក្នុង​សន្លឹក​ឆ្នោត សម្រាប់​ការ​បោះឆ្នោត​ទូទៅទូទាំងរដ្ឋ ដែល​នឹង​ប្រព្រឹត្តិ​ឡើង​នៅថ្ងៃទី 8 ខែ​វិច្ឆិកា ឆ្នាំ 2022  បើទោះបី​ជា​រយៈពេល​នៅសល់​នៃអាណត្តិនេះ នឹង​ត្រូវ​បញ្ចប់នៅថ្ងៃទី 3 ខែមករា ឆ្នាំ 2023 ក៏ដោយចុះ ដែល​គិតទៅគឺ​តិច​ជាង​ពីរខែ គិត​ចាប់​ពីការ​បោះឆ្នោត​ទូទៅត្រូវ​បាន​បញ្ចប់ ។

 

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

 

 

Click links below for a downloadable version.