សន្លឹកព័ត៌មានពិត ៖ ការរើសអើងចំពោះជនពិការលើបញ្ហាគេហកិច្ច

Publications
#F108.06

សន្លឹកព័ត៌មានពិត ៖ ការរើសអើងចំពោះជនពិការលើបញ្ហាគេហកិច្ច

សន្លឹក​បង្ហាញ​ការពិតនេះ រៀបរាប់អំពី​សិទ្ធិ​របស់​ជនពិការ មិនឲ្យ​រង​ការ​រើសអើងចំពោះពិការភាពលើបញ្ហា​គេហកិច្ចក្រោម​ច្បាប់សហព័ន្ធ និងច្បាប់​របស់​រដ្ឋកាលីហ្វ័រនីញ៉ា ។

សេចក្តីផ្តើម

សន្លឹក​បង្ហាញ​ការពិតនេះ រៀបរាប់អំពី​សិទ្ធិ​របស់​ជនពិការ មិនឲ្យ​រង​ការ​រើសអើងចំពោះពិការភាពលើបញ្ហា​គេហកិច្ចក្រោម​ច្បាប់សហព័ន្ធ និងច្បាប់​របស់​រដ្ឋកាលីហ្វ័រនីញ៉ា ។

ការប្រព្រឹត្តរើសអើងចំពោះអ្នកជួល និងអ្នក​សុំជួលផ្ទះស្នាក់នៅដែលជាជនពិការ ត្រូវហាមឃាត់ក្រោមច្បាប់រដ្ឋាភិបាល​សហព័ន្ធដែលមានចែងក្នុងក្រមយុត្តិធម៌គេហកិច្ចដែលបានធ្វើវិសោធនកម្ម (Fair Housing Amendments Act) (42 ក្រម​សហរដ្ឋ​អាមេរិក Sections 3601-3631 វគ្គទី [U.S.C. (United States Code) Sections 3601-3631] និងវគ្គទី 504) នៃក្រមស្តារនីតិសម្បទា (Rehabilitation Act) ឆ្នាំ 1973 របស់រដ្ឋាភិបាល​សហព័ន្ធ (សម្រាប់គេហកិច្ចដែល​ទទួលបាន​មូលនិធិពីក្រសួងគេហកិ្ច និងការអភិវឌ្ឈន៍ទីក្រុង សហរដ្ឋអាមេរិក [U.S. Department of Housing and Urban Development] ឬទទួលបានជំនួយហិរញ្ញវត្ថុផ្សេងទៀតពីរដ្ឋាភិបាល​សហព័ន្ធ) និងក្រោមច្បាប់របស់រដ្ឋកាលីហ្វ័រនីញ៉ាស្តីអំពីច្បាប់យុត្តិធម៌ការងារ និងគេហកិច្ច (Fair Employment and Housing Act) (ក្រមរដ្ឋាភិបាល វគ្គទី 12955-12956.2 [Government Code]) និងក្រមជនពិការ (Disabled Persons Act) (ក្រមរដ្ឋប្បវេណីវគ្គទី 54.1 និង 54.2 [Civil Code]).  ក្រមទាំងអស់នេះ ជាក្រមសម្រាប់គ្របគ្រងអ្នកផ្តល់សេវាកម្ម​ជួលផ្ទះ ដែល​រួមបញ្ចូលទាំង ៖ ម្ចាស់ផ្ទះ, សមាគមន៍ម្ចាស់ផ្ទះ, ភ្នាក់ងារអចលនទ្រព្យ, អ្នកឲ្យប្រាក់កម្ចីសម្រាប់ទិញផ្ទះ, ព្រមទាំងម្ចាស់អចលនទ្រព្យ និងអ្នកគ្រប់គ្រងអចលនទ្រព្យលើកិច្ចការ​គេហកិច្ចក្នុង​រយៈពេល​យូរអង្វែង រួមទាំងផ្ទះសម្រាប់ស្នាក់នៅ និងផ្ទះសម្រាប់​​ថែទាំមនុស្សចាស់/អ្នកជម្ងឺ, ផ្ទះសម្រាប់ការ​រស់នៅជាក្រុម, ផ្ទះសម្រាប់ការ​រស់នៅជាលក្ខណៈឯកជន, ជម្រកសម្រាប់ជនអនាថា, ហើយក្នុងករណីខ្លះគឺបូករួមទាំងមន្ទីរថែទាំអ្នកជម្ងឺរយៈពេលវែង ។

ការរើសអើងចំពោះគេហកិច្ច អាចកើតឡើងតាមទ្រង់ទ្រាយផ្សេងៗ ។ ទ្រង់ទ្រាយទាំងនេះមានដូចជា ការយកចិត្តទុកដាក់ចំពោះអ្នកជួលដោយមិនស្មើភាពគ្នា ឧបសគ្គក្នុងការ​ចូលក្នុង​ផ្ទះ ការយាយីរុកគួន ការសងសឹក សំដីបង្ហាញពីភាពរើសអើង និងការខកខាន​មិន​បានផ្តល់​ការកែសម្រួល និងការកែតម្រូវ​សមរម្យ ។ ការកែសម្រួលគឺជាការលើកលែងចេញពីបទបញ្ញត្តិ ឬគោលនយោបាយ ហើយការកែតម្រូវគឺជា​ការកែប្រែជារូបវន្តចំពោះអគារ ទីកន្លែង ឬទីធ្លា ។ ការកែសម្រួល និងការ​កែតម្រូវ គឺជាអ្វីដែលសមហេតុសមផល ប្រសិនបើសកម្មភាពទាំងអស់នេះមានភាពចំាបាច់សម្រាប់ជនពិការឲ្យទទួលបានឱកាសស្មើភាពគ្នា ដើម្បីប្រើ និងដើម្បីទទួលផលប្រយោជន៍ពីគេហកិច្ច ដែលមិនបានធ្វើឲ្យមានការ​កែប្រែធំដំចំពោះស្ថានភាពផ្ទះ ឬសេវាកម្ម​ផ្សេងទៀត​ដែលត្រូវ​ផ្តល់ជូន ហើយមិនបានដាក់បន្ទុកហួសហេតុចំពោះអ្នក​ផ្តល់​សេវាកម្មគេហកិច្ច ។

ខ្លឹមសារចំពោះអត្ថបទបោះពុម្ពផ្សាយខាងក្រោម មានបង្ហាញព័ត៌មាន​លំអិត​ស្តីអំពីការរើសអើងចំពោះជនពិការលើបញ្ហាគេហកិច្ច និងរបៀបស្នើសុំ​ការកែសម្រួល និងការកែតម្រូវ​សមរម្យ ក្នុងនាមជាអ្នកជួលផ្ទះ ឬជាអ្នកដើររកផ្ទះជួល ៖

  • មជ្ឈមណ្ឌលបាសេឡុនសម្រាប់ច្បាប់សុខភាពចិត្ត (Bazelon Center for Mental Health Law) តើ​យុត្តិធម៌គេហកិច្ច​មានន័យ​យ៉ាង​ដូចម្តេច​ចំពោះ​ជនពិការ http://www.disabilityrightsca.org/pubs/BazelonWhatFairHousingMeansForPe…
  • សេចក្តីថ្លែងការរួមរបស់ក្រសួងគេហកិច្ច និងការ​អភិវឌ្ឈន៍​ទីក្រុង និងក្រសួងយុត្តិធម៌ (DOJ, Department of Justice)ការកែសម្រួល​សមរម្យ​ក្រោម​ច្បាប់យុត្តិធម៌គេហកិច្ច
  • https://www.justice.gov/crt/us-department-housing- and -urban-development
  • សេចក្តីថ្លែងការរួមរបស់ក្រសួងគេហកិច្ច និងការ​អភិវឌ្ឈន៍​ទីក្រុង និងក្រសួងយុត្តិធម៌ ការកែតម្រូវ​ប្រកបដោយភាពសមរម្យ​ក្រោម​ច្បាប់យុត្តិធម៌គេហកិច្ច
  • https://www.hud.gov/sites/documents/DOC_7502.PDF
  • សេចក្តីថ្លែងការរួមររបស់ក្រសួងគេហកិច្ច និងការ​អភិវឌ្ឈន៍​ទីក្រុង និងក្រសួងយុត្តិធម៌ ភាពគ្មានឧបសគ្គក្នុងការចេញចូល (ការរចនា និងការសាងសង់) ភាពតម្រូវសម្រាប់ការរស់នៅច្រើនគ្រួសារក្រោមក្រមយុត្តិធម៌គេហកិច្ច https://portal.hud.gov/hudportal/documents/huddoc?id=JOINTSTATEMENT.PDF
  • អង្គការ Disability Rights California ការកែសម្រួល សមរម្យ ក្រោម​វគ្គទី 8 http://www.disabilityrightsca.org/pubs/541801.pdf

ការតវ៉ា និងបណ្តឹងវិវាទ

ប្រសិនបើម្ចាស់​ផ្ទះ សមាគមខុនដូ ឬអ្នកផ្តល់សេវាកម្មគេហកិច្ចដទៃទៀត​បដិសេធមិនធ្វើការ​កែសម្រួល ឬកែតម្រូវ ​សមរម្យ ឬបើពួកគេ​ប្រព្រឹត្ត​រើសអើង​ចំពោះជនពិការ អ្នកអាចដាក់ពាក្យបណ្តឹងវិវាទ ឬបណ្តឹងរដ្ឋបាលបាន ។

អ្នក​អាច​ដាក់ពាក្យ​បណ្តឹង​រដ្ឋបាល​ទៅកាន់នាយកដ្ឋាន​យុត្តិធម៌ការងារ និងគេហកិច្ច (DFEH, Department of Fair Employment and Housing) រដ្ឋកាលីហ្វ័រនីញ៉ា ឲ្យបានក្នុង​រវាងមួយឆ្នាំដោយគិតចាប់ពីកាលបរិច្ឆេទ​ចុងក្រោយ​នៃទង្វើ​រើសអើងបានកើតឡើង ។ ចំពោះព័ត៌មាន​ស្តីអំពីការ​ដាក់ពាក្យបណ្តឹងមកកាន់ DFEH អាចរកបាននៅឯ https://www.dfeh.ca.gov/filing-a-complaint-online/ ឬក៏ហៅទូរស័ព្ទមកលេខ (800) 884-1684 (សម្លេង) ឬលេខ (800) 700-2320 (សម្រាប់អ្នកប្រើទូរលេខអង្គុលីលេខ (TTY, Teletype)) ។  អ្នកអាច​ប្តឹងឧទ្ធរណ៍ចំពោះ​សេចក្តី​សម្រេច​របស់ DFEH មកកាន់នាយក DFEH ឲ្យបានក្នុង​រវាង​ 10ថ្ងៃ គិតចាប់ពីថ្ងៃដែល​សេចក្តីសម្រេច​នោះបានធ្វើឡើង ។ សូមអាន 2 ក្រមនិយត្តកម្មសហគមន៍ (C.C.R., California Code of Regulations) វគ្គទី 10065 ។

អ្នកក៏អាច​ដាក់បណ្តឹងរដ្ឋបាលទៅកាន់ក្រសួង គេហកិច្ច និងការ​អភិវឌ្ឈន៍ទីក្រុង (HUD, Housing and Urban Development) សហរដ្ឋអាមេរិក​ក្រោមច្បាប់យុត្តិធម៌គេហកិច្ចដែលបាន​ធ្វើវិសោធនកម្មបានផងដែរ ក្នុងរវាងមួយឆ្នាំគិតចាប់ពីពេលដែលការប្រព្រឹត្តរើសអើង​បាន​កើតឡើង ។ ចំពោះព័ត៌មាន​ស្តីអំពីរបៀដាក់ពាក្យប្តឹងមកកាន់ HUD សូមហៅទូរស័ព្ទមកលេខ 1-800-669-9777 ឬមាននៅឯ ៖

https://portal.hud.gov/hudportal/HUD?src=/topics/housing_discrimination

ការប្រព្រឹត្តរំលោភចំពោះខ្លឹមសារច្បាប់ទាំងអស់នេះ ក៏អាចប្តឹងវិវាទតាមផ្លូវច្បាប់ជាលក្ខណៈឯកជនបានផងដែរ ។ សូមមេត្តាជ្រាបថា មានដែនកំណត់ចំពោះអាជ្ញាយុកាលនៃក្របខ័ណ្ឌពេលវេលា​សម្រាប់ដាក់បណ្តឹងវិវាទ ហើយបើអ្នក​មិន​បានដាក់ពាក្យបណ្តឹងក្នុងរវាងដែនកំណត់អាជ្ញាយុកាលនេះទេ អ្នកអាច​បាត់បង់​ការ​ទាមទារ​របស់ខ្លួន ។ កាលបរិច្ឆេទផុតកំណត់​ទាំងអស់នេះ អាចខ្លីត្រឹម​ពីរឆ្នាំគិត​ចាប់​ពីថ្ងៃ​ដែល​ការ​ប្រព្រឹត្ត​រើស​អើង​បានកើតឡើង ។  បើ​អ្នក​មាន​បំណង​ធ្វើ​ការ​ប្តឹងវិវាទ សូម​ពិភាក្សា​ជាមួយមេធាវីជា​បន្ទាន់ ។

បើអ្នកទាមទារសំណងការខូចខាតជាទឹកប្រាក់តិចជាង $10,000 អ្នកអាច​ប្តឹងទៅកាន់តុលាការ​ផ្នែកទាមទារ​សំណង ​តិចតួច (Small Claims Court) ។  អាជ្ញាយុកាល​នៃ​ថ្ងៃ​ផុត​កំណត់​ដាក់​ពាក្យ​ប្តឹងដូច​បាន​ជជែក​​ពីខាង​លើនឹងត្រូវអនុវត្ត ។ អ្នក​មិន​អាច​មានមេធាវីឡើយ បើអ្នក​សម្រេច​ដាក់ពាក្យ​ប្តឹង​ទៅកាន់តុលាការផ្នែកទាមទារសំណងតិចតួច ។ សម្រាប់ព័ត៌មានបន្ថែម សូមអានគោលការណ៍ណែនាំរបស់អង្គការ  Disability Rights California ស្តីអំពីតុលាការផ្នែកទាមទារសំណងតិចតួច៖ របៀបប្តឹង ប្រសិនបើអង្គភាពជំនួញ ឬម្ចាស់ផ្ទះប្រព្រឹត្តរើសអើងចំពោះអ្នក ដោយសារពិការភាព នៅឯ ៖ http://www.disabilityrightsca.org/pubs/520601.pdf

លិខិតគំរូសម្រាប់ស្នើសុំការកែសម្រួល ឬការកែតម្រូវសមហេតុផលចំពោះអ្នកផ្តល់សេវាកម្មគេហកិច្ច

[កាលបរិច្ឆេទ]

ជូនចំពោះ [ម្ចាស់ផ្ទះ អាជ្ញាធរគេហកិច្ច សមាគមម្ចាស់ផ្ទះ]

ខ្ញុំបាទ/នាងខ្ញុំ​ សរសេរលិខិតនេះដើម្បី​ស្នើសុំ​ការសម្រួល/ការកែតម្រូវសមហេតុផល​ សម្រាប់ពិការភាពរបស់ខ្ញុំបាទ/នាងខ្ញុំ ។

ខ្ញុំបាទ/នាងខ្ញុំកំពុងរស់នៅ/ដាក់ពាក្យសុំជួលផ្ទះដែលមានអាសយដ្ឋាននៅ [អាសយដ្ឋាន] ។  ដោយ​សារ​តែបញ្ហា​ពិការភាព​របស់ខ្ញុំ​បាទ/នាងខ្ញុំ ធ្វើ​ឲ្យខ្ញុំបាទ/នាងខ្ញុំ ត្រូវការ​ការកែសម្រួលមួយចំនួន​ដូច​ខាងក្រោម ៖ [សរសេររាយមុខ​ការកែសម្រួល/ការកែតម្រូវដែលអ្នក​ស្នើសុំ] ។

គ្រូពេទ្យ/ពេទ្យវិកលចរិក/ពេទ្យចិត្តសាស្រ្ត/អ្នកព្យាបាល/បុគ្គលិកសង្គមកិច្ច/អ្នកព្យាបាលអាជីព/បុគ្គលផ្សេងទៀត​ [សូមរៀបរាប់] របស់ខ្ញុំបាទ/នាងខ្ញុំ បានកំណត់ឃើញថា ការកែសម្រួល/ការកែតម្រូវទាំងអស់នេះពិតជាមាន​សារៈ​សំខាន់ចំពោះ​ពិការភាព​របស់ខ្ញុំបាទ/នាងខ្ញុំ ។  សូមមេត្តា​ពិនិត្យ​មើល​លិខិតភ្ជាប់របស់ [ឈ្មោះគ្រូពេទ្យ ឬអ្នកឯកទេស] ។

ច្បាប់រដ្ឋាភិបាលសហព័ន្ធ និង ច្បាប់រដ្ឋាភិបាល​រដ្ឋ តម្រូវឲ្យអ្នក​ផ្តល់​សេវាកម្មគេហកិច្ចត្រូវ​ធ្វើការ​កែសម្រួលសមហេតុផល​ចំពោះ​អ្នកជួល/អ្នកស្នាក់នៅ និងអ្នកដាក់ពាក្យសុំជួល ដែលមានពិការភាព ។ សូមមេត្តា​ជួយ​ឆ្លើយ​តប​ចំពោះការ​ស្នើសុំនេះឲ្យបានត្រឹម​ថ្ងៃទី [កាលបរិច្ឆេទ] ។ សូម​កុំ​ស្ទាក់​ស្ទើ​រ​ក្នុង​ការ​ទាក់​ទង​មកកាន់​ខ្ញុំបាទ/នាងខ្ញុំ តាម [លេខ​ទូរស័ព្ទ​របស់អ្នក និង/ឬអាសយដ្ឋានអ៊ីម៉េល] បើលោកអ្នក​មាន​សំណួរ​អ្វីមួយ ។  សូមអរគុណ ។

ដោយក្តី​គោរព​ដ៏ស្មោះអំពីខ្ញុំបាទ/នាងខ្ញុំ

[ឈ្មោះ​របស់អ្នក]

[អាសយដ្ឋាន​របស់អ្នក]

គំរូលិខិតការផ្ទៀងផ្ទាត់

[កាលបរិច្ឆេទ]

ជូនចំពោះ [ម្ចាស់ផ្ទះ អាជ្ញាធរគេហកិច្ច និងសមាគមម្ចាស់ផ្ទះ] ៖

ខ្ញុំបាទ/នាងខ្ញុំជា គ្រូពេទ្យ/ពេទ្យវិកលចរិក/ពេទ្យចិត្តសាស្រ្ត/អ្នកព្យាបាល/បុគ្គលិកសង្គមកិច្ច/អ្នកព្យាបាលអាជីពរបស់ឈ្មោះ [ឈ្មោះ​របស់អ្នក] ហើយខ្ញុំបាទ/នាងខ្ញុំ ដឹងពីស្ថានភាពពិការភាពរបស់គាត់ ។ រូបគាត់មានពិការភាពជាប់នឹងខ្លួនដែលបណ្តាលឲ្យ​មុខងារចលនារាងកាយមួយចំនួនមានដែណកំណត់ ។  ដែនកំណត់ទាំងនេះ មានរួមបញ្ចូលនូវ [រាយមុខ​ដែនកំណត់​មុខងារ​រាង​កាយ​ដែល​តម្រូវ​ឲ្យមាន​ការស្នើសុំការ​កែសម្រួល] ។

[ការកែសម្រួលដែល​បានស្នើឡើង] គឺមានភាពចាំបាច់សម្រាប់ឲ្យ ____ អាចរស់នៅក្នុងសហគមន៍ និងអាចប្រើ ព្រមទាំងរីករាយក្នុងការ​រស់នៅតាមរយៈ [រៀបរាប់អំពីការកែសម្រួល​ដែលនឹងអាច​ជួយ​ ឬគាំទ្រដល់បុគ្គលរូបនេះ] ។

សូមថ្លែង​អំណរគុណ​ចំពោះ​ការផ្តល់ការ​កែសម្រួល​សម្រាប់ [ឈ្មោះ] ។

ដោយក្តី​គោរព​ដ៏ស្មោះអំពីខ្ញុំបាទ/នាងខ្ញុំ

[ឈ្មោះ និងមុខ​តំណែង]

 

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

 

 

Click links below for a downloadable version.