សំណួរដែលមានការសាកសួរញឹកញាប់អំពីប័ណ្ណសម្គាល់អ្នកបោះឆ្នោត

Publications
#5515.06

តើ​ខ្ញុំ​នឹង​ត្រូវ​យក​ទៅ​ជា​មួយ​នូវ​អត្តសញ្ញាណប័ណ្ណ​ដើម្បី​បោះ​ឆ្នោត​​នៅទី​តាំង​បោះ​ឆ្នោត​ ឬ​ភ្ជាប់​ច្បាប់ចម្លង​មួយ​សន្លឹក​ទៅ​​នឹង​​សន្លឹកឆ្នោត​របស់​ខ្ញុំ​តាម​អ៊ីម៉ែល​​ដែរ​ឬទេ​?​

ខុស​គ្នា​ពី​​រដ្ឋ​ដទៃ​ផ្សេង​ទៀត​ រដ្ឋ​កាលីហ្វ័រញ៉ា​ពុំ​មាន​ច្បាប់​​កំណត់ចំពោះ​​ប័ណ្ណ​សម្គាល់​ខ្លួន​អ្នក​បោះ​ឆ្នោត (ID) ​នោះ​ទេ​។  ​ជាទូទៅ​ អ្នក​បោះ​ឆ្នោត​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ ពុំ​ចាំបាច់​ត្រូវ​ការ​យក​មក​ជាមួយ​នូវ​ប័ណ្ណ​សម្គាល់​ខ្លួន​ដើម្បី​​បោះ​ឆ្នោត​នោះ​ទេ​។​

​ស្ថិត​ក្រោម​ច្បាប់​ស្តីពី​​ការជួយ​ការ​បោះឆ្នោត​នៅ​អាមេរិក និង​ច្បាប់​ស្តីពី​ការ​បោះ​​ឆ្នោត​រដ្ឋ​កាលីហ្វ័រញ៉ា​ ផ្នែក 2150(07) នៅ​ពេល​ដែល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ បុគ្គល​ម្នាក់​​ត្រូវ​ផ្តល់ជូន​នូវ​៖​

  • ប័ណ្ណបើកបរ​បច្ចុប្បន្ន​ដែល​មាន​សុពលភាព​ ឬ
  • អត្តសញ្ញាណប័ណ្ណ​របស់​រដ្ឋ​​នៅ​លើ​លិខិត​បញ្ជាក់​ការ​ចុះឈ្មោះ ឬ​
  • លេខសន្តិសុខ​សង្គម​​ខាងចុង​បួន​ខ្ទង់​​​។​

ប្រសិន​បើ​បុគ្គល​រូប​ពុំ​មាន​​លេខ​ទាំង​អស់​នេះទេ ​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​រដ្ឋ​កាលីហ្វ័រញ៉ា​​​នឹង​ផ្តល់​លេខ​ពិសេស​មួយ​​ទៅ​ដល់​បុគ្គល​រូប​នោះ​។​

តើ​នៅ​ពេល​ណាដែល​ខ្ញុំ​អាច​ត្រូវ​បាន​គេ​ស្នើសុំ​ឲ្យ​បង្ហាញ​​អត្តសញ្ញាណប័ណ្ណ​របស់​ខ្ញុំ​?​

អ្នក​អាច​ត្រូវ​បាន​គេ​ស្នើសុំ​ឲ្យ​បង្ហាញ​អត្តសញ្ញាណប័ណ្ណ​របស់​អ្នក​តែ​ក្នុង​ករណី​​ដែល​​មាន​ការ​​​​កំណត់តិចតួច​​តែ​ប៉ុណ្ណោះ​៖​

  • អ្នក​គឺ​ជា​អ្នក​​បោះ​ឆ្នោត​លើកដំបូង​ ហើយ​អ្នក​បាន​ចុះ​ឈ្មោះ​តាម​ប្រៃសណីយ៍​ ហើយ​
  • អ្ន​កពុំ​បាន​​ផ្តល់​ជូន​នូវ​លេខ​ប័ណ្ណ​បើកបរ​ ឬ​លេខ​អត្តសញ្ញាណ​ប័ណ្ណ​រដ្ឋ​កាលីហ្វ័រញ៉ា​ ឬ​លេខសន្តិសុខ​សង្គម​​​បួន​ខ្ទង់ចុង​ក្រោយ ​​​​នៅ​លើ​ទម្រង់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​អ្នក​។​

តើ​ប្រភេទ​ប័ណ្ណ​សម្គាល់​ខ្លួន​អ្វី​ខ្លះ​ដែល​ខ្ញុំ​ត្រូវ​បង្ហាញ​?​

អ្នក​ត្រូវ​ផ្តល់​ជូន​នូវ​រូបថត​អត្តសញ្ញាណបច្ចុប្បន្ន​ដែល​មាន​សុពលភាព​ ឬ​ឯកសារ​ដទៃ​​ផ្សេង​ទៀត​​​​ដែល​ចាត់​ទុក​ជា​ភស្តុតាង​​សាក​សម​​​សម្រាប់​កំណត់​អត្តសញ្ញាណ ​​ស្រប​ទៅតាម​ច្បាប់​។​

I. ប្រភេទ​រូបថត​អត្តសញ្ញាណ​​​ ដែល​អ្នក​អាច​ផ្តល់​ជូនបាន​​៖​

  • ប័ណ្ណ​បើក​បរ​ ឬ​អត្តសញ្ញាណប័ណ្ណ​​នៃ​រដ្ឋ​ណាមួយ​
  • ​លិខិត​ឆ្លង​ដែន​
  • ប័ណ្ណ​សម្គាល់​ខ្លួន​និយោជិត​
  • ប័ណ្ណ​សម្គាល់​ខ្លួន​ផ្តល់ជូន​ដោយ​ស្ថាប័ន​ពាណិជ្ជកម្ម​ណាមួយ​
  • ប័ណ្ណ​ឥណទាន ឬ​ប័ណ្ណ​ឥណពន្ធ​
  • អត្តសញ្ញាណប័ណ្ណ​យោធា​​
  • ​ប័ណ្ណសម្គាល់​ខ្លួន​សិស្ស/និស្សិត​
  • ប័ណ្ណ​សម្គាល់​ខ្លួន​​ក្លឹបសុខភាព​
  • ប័ណ្ណ​សម្គាល់ខ្លួន​គម្រោង​ធានារ៉ាប់រង​

សូម​មើល​ មាត្រា​ 2, ក្រមបទប្បញ្ញត្តិ​រដ្ឋ​កាលីហ្វ័រញ៉ា​, ផ្នែក​ 20107(d)(1)

II. ប្រភេទ​​អត្ត​សញ្ញាណ​​ដែល​​​​​​អាច​ផ្តល់​ជូនដោយ​ពុំ​ចាំ​បាច់​មាន​រូប​ថត​​៖​

  • វិក្កយបត្រ​ទឹកភ្លើង​
  • របាយការណ៍​ធនាគារ​
  • មូលប្បទានបត្រ​រដ្ឋាភិបាល​
  • មូលប្បទាន​បត្រ​បើក​ប្រាក់​បៀវត្សរ៍​
  • ប័ណ្ណ​សម្គាល់​ខ្លួន​អ្នក​បោះ​ឆ្នោត​
  • ប័ណ្ណ​សម្គាល់ខ្លួន​​លំនៅដ្ឋាន​សាធារណៈ​
  • របាយការណ៍ ឬ​កិច្ចសន្យា​ជួល​
  • របាយការណ៍​ ឬ​វិក្កយបត្រ​​បង់ប្រាក់​ថ្លៃ​សាលា​
  • លិខិត​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​ លិខិត​លើកលែង​ទោស​ ឬ​ឯកសារ​ផ្លូវ​​​​​​ការ​ដទៃ​ផ្សេង​ទៀត​ ដែលចេញ​ឲ្យ​អ្នក​បោះ​ឆ្នោត​​ពាក់ព័ន្ធ​នឹង​​ដំណោះ​ស្រាយ​ករណី​ឧក្រិដ្ឋកម្ម​ ដីកាចោទប្រកាន់ សាលក្រម ឬ​បញ្ហា​ផ្សេង​ទៀត​។​

សូម​មើល​ មាត្រា​ 2, ក្រមបទប្បញ្ញត្តិ​រដ្ឋ​កាលីហ្វ័រញ៉ា​, ផ្នែក​ 20107(d)(2)

តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ប្រសិន​បើ​គេ​ស្នើឲ្យ​ខ្ញុំ​បង្ហាញ​ប័ណ្ណ​សម្គាល់ខ្លួន ហើយ​ខ្ញុំ​បដិសេធ​​​​មិន​ធ្វើ​តាម​?​

នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​ ការិយាល័យ​របស់​មន្រ្តី​រៀបចំ​ការ​បោះឆ្នោត​របស់​ខោនធី​ កំណត់​ថា​អ្នក​​ណាខ្លះ​ដែល​ត្រូវ​បង្ហាញ​​ប័ណ្ណសម្គាល់ខ្លួន​ដើម្បី​បោះ​ឆ្នោត​។​  នៅ​ពេល​ដែល​អ្នក​ចុះ​ឈ្មោះ​​ដើម្បី​បោះ​ឆ្នោត​នៅ​កន្លែ​ង​បោះ​ឆ្នោត​ ​នោះ​នឹង​មាន​កំណត់សម្គាល់​​មួយ​នៅ​ក្បែរ​ឈ្មោះ​​របស់​​អ្នក​ ដែលបង្ហាញ​ថា​អ្នក​ត្រូវ​​បង្ហាញ​​​ប័ណ្ណ​សម្គាល់​ខ្លួន​។​  ​បុគ្គលិក​រៀប​ចំការ​បោះ​​ឆ្នោត​ ពុំ​អាច​ស្នើសុំ​​ប័ណ្ណ​សម្គាល់ខ្លួន​អ្នក​បាន​ទេ​ លើកលែង​តែ​ទំព័រ​ចុះឈ្មោះបោះ​ឆ្នោត​​បង្ហាញ​ថា​អ្នក​ត្រូវ​ធ្វើ​បែប​នោះ​។​

ប្រសិន​បើ​គេ​ស្នើសុំ​ឲ្យ​អ្នក​​បង្ហាញ​ប័ណ្ណ​សម្គាល់ខ្លួន​ ហើយ​អ្នក​មិន​ព្រម​ធ្វើ​តាម​ អ្នក​អាច​ធ្វើ​ការ​បោះ​ឆ្នោត​បាន​ដោយ​ប្រើ​សន្លឹកឆ្នោត​បណ្ណោះ​អាសន្ន​ ហើយ​អ្នកក៏​អាច​៖​

  • ស្នើសុំ​បុគ្គលិក​រៀបចំការ​បោះ​ឆ្នោត​​ឲ្យ​​បង្ហាញ​អ្នក​អំពី​ទីតាំង​​នៅក្នុង​​ទំព័រ​​ចុះ​​ឈ្មោះ​បោះ​ឆ្នោត​ដែល​បង្ហាញ​ថា​អ្នក​ត្រូវ​បង្ហាញ​ប័ណ្ណ​សម្គាល់​ខ្លួន​ ឬ​
  • ទំនាក់ទំនង​ទៅ​ការិយាល័យ​មន្រ្តី​រៀបចំការ​បោះ​ឆ្នោត​ ឬ​
  • ទាក់​ទង​ទៅ​អង្គការ​សិទ្ធិ​ជនពិការ​រដ្ឋ​កាលីហ្វ័រញ៉ា​ 

    នៅ​អំឡុង​ថ្ងៃ​បោះឆ្នោត​

    • រដ្ឋ​កាលីហ្វ័រញ៉ា​ភាគ​ខាង​ជើង​៖​ 1-888-569-7955
    • រដ្ឋ​កាលីហ្វ័រញ៉ា​ភាគ​ខាងត្បូង​​៖​ 1-888-733-7565
    • TTY - 1-800-719-5798

    នៅ​មុន ឬ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ 1-800-776-5746

    • ទាក់ទង​ទៅ​ខ្សែ​ទូរសព្ទ​ទាន់ហេតុការណ៍​របស់​រដ្ឋមន្រ្តីក្រសួង​ការបរទេស​រដ្ឋកាលីហ្វ័រញ៉ា​
    • ភាសាអង់គ្លេស៖​ (916) 657-2166 or (800) 345-VOTE (8683)
    • ភាសាអេស្ប៉ាញ៖ (800) 232-VOTA (8682)

 

យើងចង់ស្ដាប់មតិយោបល់របស់លោកអ្នក! សូមបំពេញការស្ទង់មតិដូចខាងក្រោមនេះអំពីឯកសារបោះពុម្ពផ្សាយរបស់យើងខ្ញុំ និងសូមឲ្យយើងដឹងថាតើសកម្មភាពដែលយើងកំពុងធ្វើនេះមានលក្ខណៈដូចម្តេច [ធ្វើការស្ទង់មតិ]

ដើម្បីទទួលបានជំនួយផ្នែកច្បាប់សូមហៅទៅលេខ 800-776-5746 ឬបំពេញ សំណុំបែបបទស្នើសុំជំនួយ។ សម្រាប់គោលបំណងផ្សេងទៀត សូមហៅទូរសព្ទទៅកាន់ 916-504-5800 (ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា) 213-213-8000 ( ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា)។

អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា (Disability Rights California) ត្រូវបានផ្តល់មូលនិធិដោយប្រភពខុសៗគ្នាសម្រាប់បញ្ជីពេញលេញនៃអ្នកផ្តល់មូលនិធិ សូមចូលទៅកាន់ http://www.disabilityrightsca.org/Documents/ListofGrantsAndContracts.html។

 

 

Click links below for a downloadable version.