សិទ្ធស្នើសុំសវនាការនៅផ្ទះ

សិទ្ធស្នើសុំសវនាការនៅផ្ទះ
ប្រសិនបើអ្នកស្នើសុំសវនាការយុត្តិធម៌រដ្ឋ IHSS ហាងស្រានេះប្រាប់អ្នកពីរបៀបស្នើសុំសវនាការនៅក្នុងផ្ទះរបស់អ្នក។ អ្នកអាចស្នើសុំពេលដែលអ្នកមិនអាចចូលរួមសវនាការបានដោយសារតែសុខភាពខ្សោយ។
ប្រសិនបើអ្នកស្នើសុំសវនាការយុត្តិធម៌រដ្ឋកាលីហ្វ័រញ៉ា (California State Fair Hearing) ហើយអ្នកពុំអាចចូលរួមក្នុងសវនាការនៅទីតាំងដែលបានកំណត់នៅក្នុងខោនធីដោយសារបញ្ហាសុខភាព បញ្ហាសមត្ថភាពរាងកាយពុំគ្រប់គ្រាន់ បញ្ហាការដឹកជញ្ជូន ឬមូលហេតុដទៃផ្សេងទៀត អ្នកអាចស្នើសុំសវនាការនៅផ្ទះបាន។ MPP 22-045.11 “ប្រសិនបើអ្នកប្តឹងតវ៉ា ពុំអាចចូលរួមក្នុងសវនាការនៅទីតាំងសវនាការបាន ដោយសារបញ្ហាសុខភាពមិនអំណោយផល នោះសវនាការនេះត្រូវធ្វើឡើងនៅផ្ទះរបស់អ្នកប្តឹងតវ៉ា ឬទីកន្លែងផ្សេងទៀតដែលមានការឯកភាពគ្នារវាងខោនធី និងអ្នកប្តឹងតវ៉ា។”
របៀបស្នើសុំសវនាការនៅផ្ទះ៖
- នៅពេលទទួលបានសេចក្តីជូនដំណឹងអំពីចំណាត់ការដែលអ្នកពុំឯកភាពតាម អ្នកអាចដាក់បណ្តឹងឧទ្ធរណ៍និងស្នើសុំសវនាការយុត្តិធម៌រដ្ឋ។ អ្នកអាចដាក់សំណើរបស់អ្នកសម្រាប់សវនាការនៅផ្ទះ នៅពេលដែលអ្នកស្នើសុំសវនាការយុត្តិធម៌រដ្ឋ។ ត្រូវពន្យល់ពីមូលហេតុដែលអ្នកត្រូវការសវនការនៅផ្ទះ និងផ្តល់ការបញ្ជាក់ណាមួយដែលពន្យល់អំពីតម្រូវការរបស់អ្នកសម្រាប់សវនាការនៅផ្ទះនោះ។ ប្រសិនបើអ្នកពុំបានប្រគល់ការបញ្ជាក់ណាមួយនោះទេ រដ្ឋអាចតម្រូវឲ្យអ្នកផ្តល់អំណះអំណាងគាំទ្រដល់មូលហេតុដែលអ្នកពុំអាចចូលរួមក្នុងសវនាការនៅទីតាំងសវនការដែលបានកំណត់នោះ។
- ប្រសិនបើអ្នកពុំស្នើសុំសវនាការនៅផ្ទះទេ នៅពេលអ្នកស្នើសុំសវនាការយុត្តិធម៌រដ្ឋ អ្នកអាចទំនាក់ទំនងទៅកាន់អង្គភាពសាកសួរព័ត៌មាននិងការឆ្លើយតបជាសាធារណៈនៃរដ្ឋកាលីហ្វ័រញ៉ា (California Public Inquiry and Response Unit) (ហៅកាត់ថាអង្គភាពសាកសួរព័ត៌មានជាសាធារណៈ (Public Inquiry)) តាមរយៈលេខ (800) 952-5253 ដើម្បីស្នើសុំសវនាការនៅផ្ទះ។ ប្រសិនបើអង្គភាពសាកសួរព័ត៌មានជាសាធារណៈបដិសេធ ឬពួកគេពុំបានឆ្លើយតប អ្នកអាចទំនាក់ទំនងទៅកាន់ការិយាល័យសវនាការ និងស្នើសុំនិយាយជាមួយចៅក្រមជំនុំជម្រះអំពីការិយាល័យសវនាការប្រចាំតំបន់នៅក្នុងតំបន់របស់អ្នក ពាក់ព័ន្ធនឹងសំណើររបស់អ្នកសម្រាប់សវនាការនៅផ្ទះ៖
Northern Valley Office (NVO)
Karlen Harmison, Presiding Judge
744 P Street, MS 19-44, Sacramento, CA 95814-5512
ទូរសព្ទ៖ (916) 651-0927
ខ្សែទូរសព្ទឥតគិតថ្លៃ៖ (866) 538-2431
ទូរសារ៖ (916) 651-2737Los Angeles Regional Office (LARO)
Dora Luna, Presiding Judge
744 P Street, MS 28-01, Sacramento, CA 95814-5512
ទូរសព្ទ៖ (213) 833-2200
ខ្សែទូរសព្ទឥតគិតថ្លៃ៖ (866) 708-0792
ទូរសារ៖ (213) 833-2230San Diego Regional Office (SDRO)
Anthony Gurrola, Presiding Judge
744 P Street, MS 28-03, Sacramento, CA 95814-5512
ទូរសព្ទ៖ (760) 510-4999
ខ្សែទូរសព្ទឥតគិតថ្លៃ៖ (866) 388-4427
ទូរសារ៖ (760) 510-4998
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.