សិទ្ធិរបស់អ្នកក្នុងការទទួលបានសេវាបោះតង់, សេវាសកម្មភាពលំហែកាយក្នុងសហគមន៍ និងសេវាផ្សេងៗដែលពាក់ព័ន្ធ ពីមជ្ឈមណ្ឌលប្រចាំតំបន់

សិទ្ធិរបស់អ្នកក្នុងការទទួលបានសេវាបោះតង់, សេវាសកម្មភាពលំហែកាយក្នុងសហគមន៍ និងសេវាផ្សេងៗដែលពាក់ព័ន្ធ ពីមជ្ឈមណ្ឌលប្រចាំតំបន់
ឥឡូវមជ្ឈមណ្ឌលប្រចាំតំបន់ អាចចេញថ្លៃចំណាយលើសេវាបោះតង់, សេវាសកម្មភាពលំហែកាយក្នុងសហគមន៍ និងសេវាផ្សេងៗទៀតដែលពាក់ព័ន្ធ ក្រោមច្បាប់លែនថឺម៉ែន ។ ឥឡូវអ្នកអាចស្នើសុំសេវាទាំងអស់នេះបានហើយ! នេះគឺជាការផ្លាស់ប្តូររបស់ច្បាប់ ដែលមានចែងនៅក្នុងសុខុមាលភាព និងស្ថាប័នកាលីហ្វ័រនីញ៉ា ផ្នែកទី 4648.5 ។
ឥឡូវមជ្ឈមណ្ឌលប្រចាំតំបន់ អាចចេញថ្លៃចំណាយលើសេវាបោះតង់, សេវាសកម្មភាពលំហែកាយក្នុងសហគមន៍ និងសេវាផ្សេងៗទៀតដែលពាក់ព័ន្ធ ក្រោមច្បាប់លែនថឺម៉ែន ។ ឥឡូវអ្នកអាចស្នើសុំសេវាទាំងអស់នេះបានហើយ! នេះគឺជាការផ្លាស់ប្តូររបស់ច្បាប់ ដែលមានចែងនៅក្នុងសុខុមាលភាព និងស្ថាប័នកាលីហ្វ័រនីញ៉ា ផ្នែកទី 4648.5 ។
តើមានអ្វីខ្លះដែលផ្លាស់ប្តូរ?
ក្នុងឆ្នាំ 2009 រដ្ឋកាលីហ្វ័រនីញ៉ា បានជួបប្រទះស្ថានភាពអាសន្នហិរញ្ញវត្ថុ ហើយមជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវឈប់បង់ថ្លៃសេវាមួយចំនួនសម្រាប់ពលរដ្ឋ ។ សេវាមួយចំនួន ដែលច្បាប់មិនអនុញ្ញាតឲ្យចេញថ្លៃចំណាយ មានជាអាទិ៍ សេវាបោះតង់, សេវាសកម្មភាពលំហែកាយក្នុងសង្គម និងសេវាផ្សេងៗទៀតដែលពាក់ព័ន្ធ ។ គិតចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2021 ជាថ្មីម្តងទៀត មជ្ឈមណ្ឌលប្រចាំតំបន់ អាចចេញថ្លៃ ៖
- សេវាការបោះតង់ និងការចំណាយលើថ្លៃធ្វើដំណើរផ្សេងទៀត ដែលពាក់ព័ន្ធ ។
- សកម្មភាពលំហែកាយក្នុងសហគមន៍ លើកលែងតែសកម្មភាពដែលជាកម្មវិធីរកចំណូលថ្នាក់សហគមន៍ ។
- សេវាអប់រំ សម្រាប់កុមារអាយុចាប់ពីបីឆ្នាំ ដល់ 17 ឆ្នាំ (រាប់បញ្ចូលអាយុទាំងពីរ) ។
- ការព្យាបាលមិនមែនតាមបែបវេជ្ជសាស្រ្ត តែក៏មិនកំណត់តែចំពោះ សកម្មភាពលំហែកាយតាមស្ថានភាពជាក់លាក់, សកម្មភាពសិល្បៈ, ការរំាច្រៀង, និងតូរ្យតន្ត្រី ឡើយ ។
តើនាយកដ្ឋានសេវាការលូតលាស់សតិប្រាជ្ញារបស់ពលរដ្ឋ និយាយអ្វីខ្លះ អំពីការផ្លាស់ប្តូរនៅក្នុងច្បាប់នេះ?
នាយកដ្ឋានសេវាការលូតលាស់សតិប្រាជ្ញារបស់ពលរដ្ឋ គឺជាទីភ្នាក់ងាររបស់រដ្ឋ ដែលមានតួនាទីទទួលខុសត្រូវចំពោះមជ្ឈមណ្ឌលប្រចាំតំបន់ទាំង 21 ។ ជួនកាល ទីភ្នាក់ងារនេះគេហៅថា DDS ហើយទីភ្នាក់ងារនេះ មានអំណចក្នុងការបញ្ជាឲ្យមជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវ ឬមិនត្រូវធ្វើអ្វីខ្លះ ។ DDS បានប្រាប់ទៅកាន់មជញ្ឈណ្ឌលប្រចាំតំបន់ថា ពួកគេមានតួនាទីទទួលខុសត្រូវក្នុងការជូនដំណឹងដល់អ្នកសម្របសម្រួលសេវា និងសាធារណៈជន អំពីការផ្លាស់ប្តូរនៅក្នុងច្បាប់នេះ និងដើម្បីស្វែងរកអតិថិជនរបស់មជ្ឈមណ្ឌលប្រចាំតំបន់ ដែលអាចជាអ្នកត្រូវការ និងចង់បានសេវាទាំងអស់នេះ ផងដែរ ។ DDS បានប្រាប់មជ្ឈមណ្ឌលប្រចាំតំបន់ថា ពួកគេត្រូវតែខិតខំជាពិសេស ក្នុងការប្រាប់សហគមន៍ដែលមិនមែនជាសហគមន៍ជនស្បែកស ដែលមិនចេះនិយាយភាសាអង់គ្លេស ឲ្យពួកគេបានដឹងអំពីការប្រែប្រួលនេះ ។ ការផ្តល់មូលនិធិសម្រាប់សេវាសកម្មភាពលំហែកាយក្នុងសហគមន៍ និងសេវាផ្សេងៗទៀតដែលពាក់ព័ន្ធ អាចជួយកាត់បន្ថយភាពមិនស៊ីគ្នានៃការចំណាយរបស់មជ្ឈមណ្ឌលប្រចាំតំបន់ សម្រាប់ពលរដ្ឋដែលមិនមែនជាជនស្បែកស ដែលមានប្រាក់ចំណូលទាប ។ មជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវដាក់ស្នើផែនការសកម្មភាព មកកាន់ DDS ឲ្យបានត្រឹមថ្ងៃទី 15 ខែធ្នួ ឆ្នាំ 2021 ។
នៅក្នុងលិខិតចុះថ្ងៃទី 7 ខែតុលា ឆ្នាំ 2021 អង្គភាព DDS បានប្រាប់ដល់មជ្ឈមណ្ឌលប្រចាំតំបន់នីមួយៗ ឲ្យដឹងថា ពួកគេត្រូវតែ ៖
- ចាត់វិធានការណ៍ជាមុន ដើម្បីប្រាប់សហគមន៍ឲ្យបានដឹង អំពីការផ្លាស់ប្តូរនៃក្រមសុខុមាលភាព និងស្ថាប័ន ផ្នែកទី 4648.5 ។
- ផ្តល់ព័ត៌មានដល់អ្នកសម្របសម្រួលសេវា និងផ្សព្វផ្សាយដល់អតិថិជន, គ្រួសារពលរដ្ឋ, អ្នកផ្តល់សេវា និងអង្គការសហគមន៍មូលដ្ឋាន ឲ្យពួកគេបានដឹងអំពីការផ្តល់ជូនឡើងវិញនូវសេវាទាំងអស់នេះ ។
- គិតគូររៀបចំសកម្មភាព ដែលអាចជួយលើកកម្ពស់ការយល់ដឹង និងជួយក្នុងការចែករំលែកព័ត៌មានដល់ពលរដ្ឋដែលមិនចេះនិយាយភាសាអង់គ្លេស និងសហគមន៍មិនមែនជនស្បែកស ។
- ត្រូវធានាថា អ្នកសម្របសម្រួលសេវា នាំគ្នានិយាយអំពីការផ្តល់ជូនសេវាទាំងអស់នេះ និងសេវាផ្សេងៗទៀតដែលពាក់ព័ន្ធ ដែលអតិថិជនត្រូវការ ក្នុងអំឡុងពេលការប្រជុំរៀបផែនការកម្មវិធីរបស់បុគ្គលម្នាក់ៗ និង
- ដាក់ស្នើផែនការផ្សព្វផ្សាយ មកកាន់អង្គភាព DDS ឲ្យបានត្រឹមថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2021 ។
អ្នកអាចបើកអានសេចក្តីបង្គាប់នេះនៅក្នុងវ៉ិបសៃត៍របស់ DDS តាមអាសយដ្ឋាន ៖ https://www.dds.ca.gov/wp- content/uploads/2021/10/Restoration-of-Camping-Social-Recreation-and-Other-Services.pdf
តើមជ្ឈមណ្ឌលប្រចាំតំបន់សម្រេចបែបណាថា នរណាខ្លះអាចទទួលបានសេវាទាំងអស់នេះ?
IPP របស់អ្នក ត្រូវតែពន្យល់ ពីមូលហេតុដែលអ្នកត្រូវការសេវាទាំងអស់នេះ ។ នៅពេលមជ្ឈមណ្ឌលប្រចាំតំបន់ធ្វើសេចក្តីសម្រេច ថាតើត្រូវអនុម័តិលើសេវាអ្វីខ្លះ ពួកគេត្រូវគិតអំពីចំណុចមួយចំនួនខាងក្រោម ៖
- តើអ្នកត្រូវការសេវាដោយសារតែស្ថានភាពពិការភាពសតិប្រាជ្ញារបស់អ្នកមែនទេ?
- តើសេវានេះ អាចជួយកាត់បន្ថយផលប៉ះពាល់បណ្តាលពីស្ថានភាពពិការភាពសតិប្រាជ្ញាបានដែរឬទេ?
- តើសេវានេះ អាចជួយអ្នកឲ្យទទួលបានជីវិតរស់នៅបែបធម្មតា, ការរស់នៅបានដោយខ្លួនឯង និងជីវិតរស់នៅប្រកបដោយផ្លែផ្កា ឬតើសេវានេះអាចជួយអ្នកឲ្យបានរៀនសូត្រជំនាញថ្មី ក្នុងរបៀបរបបដែលសមរម្យដែរឬទេ?
ក្នុងនេះផងដែរ មជ្ឈមណ្ឌលប្រចាំតំបន់ ក៏មានគោលការណ៍ណែនាំ ដែលហៅថាគោលនយោបាយការចៀវសេវា ដែលមានពន្យល់អំពីរបៀបការសម្រេចក្នុងការចំណាយ លើសេវាផ្សេងៗ ។ ស្នើសុំឲ្យមជ្ឈមណ្ឌលប្រចាំតំបន់របស់អ្នកពិនិត្យឡើងវិញនូវគោលនយោបាយចៀវសេវារបស់ពួកគេ ស្តីអំពីសេវាការបោះតង់, សេវាការលំហែកាយក្នុងសហគមន៍ និងសេវាផ្សេងទៀតដែលពាក់ព័ន្ធ ។ មជ្ឈមណ្ឌលប្រចាំតំបន់នីមួយៗ ត្រូវតែបង្ហោះឯកសារគោលនយោបាយការចៀវសេវា នៅក្នុងវ៉ិបសៃត៍របស់ខ្លួន ។ គោលនយោបាយការចៀវសេវា (POS, Purchase of Services) ជួយពន្យល់អំពីបញ្ញត្តិសម្រាប់ការទទួលសេវា ។ គោលនយោបាយ POS របស់មជ្ឈមណ្ឌលប្រចាំតំបន់នីមួយៗ មានភាពខុសគ្នា ហើយអង្គភាព DDS ត្រូវធ្វើការអនុម័តិចំពោះគោលនយោបាយ POS ទាំងនោះ ។ ក្រមសុខុមាលភាព និងស្ថាប័ន ផ្នែកទី 4434(d) ។ គោលនយោបាយ POS មិនអាចរំលោភខ្លឹមសារដែលមានចែងក្នុងច្បាប់ Lanterman Act បានឡើយ ហើយខ្លឹមសារនេះត្រូវតែបង្ហោះផ្សាយតាមអនឡាញ ។ ក្រមសុខុមាលភាព និងស្ថាប័ន ផ្នែកទី 4629.5 ។
តើខ្ញុំត្រូវប្រើធនធានទូទៅឲ្យអស់សិនមែនទេ មុនពេលដែលមជ្ឈមណ្ឌលប្រចាំតំបន់អាចជួយចេញថ្លៃចំណាយសម្រាប់កម្មវិធីសកម្មភាពលំហែកាយក្នុងសហគមន៍របស់ខ្ញុំ មែនទេ?
បាទ/ចាស គឺអញ្ចឹងហើយ ។ ច្បាប់ចែងថា មជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវធានាឲ្យបានថា គឺមិនមានទីភ្នាក់ងារ ឬអង្គភាពណាមួយផ្សេងទៀត មានភារកិច្ចផ្តល់ជូនសេវាដែលអ្នកកំពុងតែស្នើសុំបានឡើយ ។ ច្បាប់នេះ
ក៏បានអនុញ្ញាតឲ្យមជ្ឈមណ្ឌលប្រចាំតំបន់ ចេញថ្លៃសេវាណាមួយ ក្នុងពេលដែលគេកំពុងតែចាត់ចែងចៀវធនធានទូទៅ ផងដែរ ។ ក្រមសុខុមាលភាព និងស្ថាប័ន ផ្នែកទី 4659 ។
តើអ្វីដែលត្រូវចាត់ទុកថាជាធនធានទូទៅ?
ពាក្យថា “ធនធានទូទៅ” គឺជាទីភ្នាក់ងារ ឬធនធានដែលត្រូវការ សម្រាប់បម្រើសមាជិកទាំងអស់នៃសាធារណៈជន មិនថាពួកគេជាអតិថិជន ឬមិនមែនជាអតិថិជនរបស់មជ្ឈមណ្ឌលប្រចាំតំបន់ ឡើយ ។ ឧទាហរណ៍អំពីធនធានទូទៅ មានជាអាទិ៍ សួនច្បារក្រុង និងកម្មវិធីលំហែកាយក្នុងសហគមន៍ សាលារៀន និងកម្មវិធី Medi-Cal ។ ក្រមសុខុមាលភាព និងស្ថាប័ន ផ្នែកទី 4644(b) ។
តើខ្ញុំអាចស្នើសុំសេវាទាំងអស់នេះដោយរបៀបណា?
គឺដូចគ្នានឹងការស្នើសុំសេវា ឬជំនួយគាំទ្រថ្មីដែរ អ្នកត្រូវស្នើសុំការប្រជុំ IPP ដើម្បីពិភាក្សាជាមួយមជ្ឈមណ្ឌលប្រចាំតំបន់ អំពីស្ថានភាពរបស់អ្នក ព្រមទាំងបញ្ជាក់អំពីមូលហេតុដែលអ្នកត្រូវការសេវា ឬជំនួយថ្មីទាំងអស់នោះ ។ អ្នកអាចស្នើសុំការប្រជុំ IPP បានគ្រប់ពេលវេលាទាំងអស់ ។ មជ្ឈមណ្ឌល ប្រចាំតំបន់ ត្រូវចាត់ចែងរៀបចំការប្រជុំដែលអ្នកស្នើសុំឲ្យបានក្នុងរវាង 30 ថ្ងៃ គិតពីពេលដែលអ្នកបានស្នើសុំ ។ មជ្ឈមណ្ឌលប្រចាំតំបន់ អាចចៀវតែសេវាណា ដែលពាក់ព័ន្ធនឹងពិការភាពសតិប្រាជ្ញារបស់អ្នកតែប៉ុណ្ណោះ ។ នៅពេលអ្នកស្នើសុំសេវា សូមកុំភ្លេចពន្យល់ពីមូលហេតុដែលអ្នកត្រូវការសេវានោះ ព្រមទាំងមូលហេតុដែលសេវានោះពាក់ព័ន្ធនឹងពិការភាពផ្នែកសតិប្រាជ្ញារបស់អ្នក ។
តើត្រូវធ្វើបែបណា ប្រសិនបើមជ្ឈមណ្ឌលប្រចាំតំបន់បដិសេធចំពោះសំណើរបស់ខ្ញុំ?
បើសិនជាមជ្ឈមណ្ឌលប្រចាំតំបន់បដិសេធចំពោះសំណើសុំសេវារបស់អ្នក ពួកគេត្រូវជូនដំណឹងដល់អ្នកជាលាយល័ក្ខណ៍អក្សរ ដោយផ្ញើជូនតាមប្រៃសនីយដែលមានប័ណ្ណបញ្ជាក់ថ្ងៃផ្ញើចេញត្រឹមត្រូវ ឲ្យបានក្នុងរវាង 5 ថ្ងៃនៃថ្ងៃធ្វើការ ។ វាជារឿងខុសច្បាប់ ប្រសិនបើមជ្ឈមណ្ឌលប្រចាំតំបន់ បដិសេធសំណើសុំរបស់អ្នក ដោយមិនប្រាប់អ្នកឲ្យដឹងជាលាយល័ក្ខណ៍អក្សរ ។ អ្នកក៏អាចប្តឹងឧទ្ធរណ៍បានដែរ បើទោះបីជាមជ្ឈមណ្ឌលប្រចាំតំបន់ បដិសេធមិនព្រមផ្ញើការបដិសេធឲ្យអ្នកជាលាយល័ក្ខណ៍អក្សរក៏ដោយ ។ ក្រមសុខុមាលភាព និងស្ថាប័ន ផ្នែកទី 4710(b) ។ សម្រាប់ព័ត៌មានបន្ថែម ពីរបៀបប្តឹងឧទ្ធរណ៍ សូមអានខ្លឹមសារក្នុងជំពូកទី 12 នៃសិទ្ធិក្រោមច្បាប់ Lanterman Act, សំណួរទី 14-17 ។
តើអ្វីដែលមជ្ឈមណ្ឌលប្រចាំតំន់ត្រូវដាក់បញ្ចូល នៅក្នុងលិខិតជូនដំណឹងរបស់ពួកគេ?
លិខិតជូនដំណឹងរបស់មជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវប្រាប់អ្នកពីអ្វីដែលជាផែនការរបស់ពួកគែ និងច្បាប់ណាដែលអនុញ្ញាតឲ្យពួកគេសម្រេចបែបនេះ ។ ត្រូវតែពន្យល់អំពីសិទ្ធិការប្តឹងឧទ្ធរណ៍របស់អ្នក ។ ការជូនដំណឹងជាលាយល័ក្ខណ៍អក្សររបស់មជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវតែមានន័យច្បាស់លាស់ ហើយត្រូវសរសេរដោយប្រើភាសាដែលអ្នកអាចយល់បាន ។ បើអ្នកចង់បានព័ត៌មានបន្ថែមអំពីបញ្ហានេះ សូមអានខ្លឹមសារក្នុងជំពូកទី 12 នៃសិទ្ធិក្រោមច្បាប់ Lanterman Act ។
គន្លឺះការតស៊ូមតិសម្រាប់អ្នក ៖
- ស្នើសុំការប្រជុំ IPP ជាលាយល័ក្ខណ៍អក្សរ ហើយបញ្ជក់ថាអ្នកត្រូវការ និងចង់ឲ្យមជ្ឈមណ្ឌលប្រចាំតំបន់ ជួយចេញថ្លៃសេវាសកម្មភាពលំហែកាយក្នុងសហគមន៍ និងសេវាផ្សេងទៀតដែលពាក់ព័ន្ធ ។ ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ក្នុងការពន្យល់ថាតើសេវានោះ អាចជួយអ្នក ចំពោះស្ថានភាពពិការភាពសតិប្រាជ្ញារបស់អ្នក បានដោយបែបណា ព្រមទាំងហេតុផលដែលកម្មវិធីនេះ អាចជួយសម្រេចបាននូវតម្រូវការផ្ទាល់ខ្លួនរបស់អ្នក ។
- ដើម្បីទទួលបានថវិកាសម្រាប់ជួយចេញថ្លៃសេវាសកម្មភាពលំហែកាយក្នុងសហគមន៍របស់អ្នក ឯកសារ IPP របស់អ្នក ត្រូវរួមបញ្ចូលនូវគោលបំណងការលំហែកាយក្នុងសហគមន៍របស់អ្នកផងដែរ ។ ពិនិត្យមើលឡើងវិញនូវ ឯកសារ IPP បច្ចុប្បន្នរបស់អ្នក ដើម្បីរកមើលអំពីគោលបំណងរបស់អ្នក ថាតើវាគឺនៅជាអ្វី ដែលអ្នកត្រូវការ និងចង់បានដែរឬទេ ។ ជួនកាល អ្នកត្រូវដាក់បញ្ចូលគោលបំណងថ្មី ក្នុងឯកសារនេះដែរ ប្រសិនបើមានការប្រែប្រួលក្នុងជីវិតរបស់អ្នក ។
- មុនការប្រជុំ IPP របស់អ្នកមកដល់ ត្រូវរកឯកសារគោលនយោបាយការជៀវសេវារបស់មជ្ឈមណ្ឌលប្រចាំតំបន់ ចំពោះសេវាការបោះតង់, ការលំហែកាយក្នុងសហគមន៍ និងសេវាផ្សេងទៀតដែលពាក់ព័ន្ធ ដើម្បីបានដឹងពីភាពតម្រូវ និងព័ត៌មានដែលពួកគេនឹងសួរអ្នក ។
- ដឹងពីអ្វីដែលមាននៅក្នុងសហគមន៍របស់អ្នក ព្រមទាំងត្រូវដឹងថាតើកម្មវិធីទាំងអស់នោះរបស់សហគមន៍ អាច ឬមិនអាចជួយឲ្យអ្នកសម្រេចបាននូវតម្រូវការរបស់អ្នកដែរឬទេ ។
- ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ ដើម្បីប្រាប់អ្នកសម្របសម្រួលសេវារបស់អ្នក ថាតើអ្នកត្រូវការជំនួយបន្ថែម សម្រាប់ជាផ្នែកនៃកម្មវិធី និងសេវាសហគមន៍ដែរឬទេ ។
- ឯកសារ IPP របស់អ្នក គួរបញ្ជាក់ថា តើអ្នកត្រូវការឲ្យមជ្ឈមណ្ឌលប្រចាំតំបន់ ជួយអ្នកទទួលបានសេវា ពីទីភ្នាក់ងារផ្សេងទៀតដែរឬទេ ។ បើទីភ្នាក់ងារទូទៅ អាចផ្តល់ឲ្យអ្នកនូវសេវាពាក់ព័ន្ធនឹងការលំហែកាយក្នុងសហគមន៍ដែលអ្នកត្រូវការ មជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវតែជួយអ្នក ឲ្យអាចទទួលបានសេវារបស់ទីភ្នាក់ងារទូទៅទាំងអស់នោះ ផងដេរ ។ ក្រមសុខុមាលភាព និងស្ថាប័ន ផ្នែកទី 4648(a)(8) ។
- សម្រាប់កុមារជាអនីតិជន ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ ដើម្បីពន្យល់ ក្នុងករណីដែលអ្នកមិនអាចមានលទ្ធភាពចេញថ្លៃសេវា ដែលជាផ្នែកនៃសេវាការលំហែកាយក្នុងសហគមន៍ ឬថ្លៃសេវាផ្សេងទៀតដែលពាក់ព័ន្ធ ទោះបីជាថ្លៃសេវាដែលអ្នកត្រូវបង់ក៏ដោយ ក្នុងករណីកូនរបស់អ្នក មិនមានពិការភាពជាប់ខ្លួនទេនោះ ។ គ្រួសារសាម៉ី ត្រូវទាក់ទងជាមួយនឹងមជ្ឈមណ្ឌលប្រចាំតំបន់ នៅពេលខ្លួនដឹងថា សេវាទាំងអស់នោះ ដែលកូនមិនមានពិការភាពជាប់ខ្លួនរបស់ខ្លួន កំពុងទទួលបាន ក្លាយជាអ្វីដែលមិនអាចទទួលបាន ឬលែងមានផ្តល់ជូនចំពោះកូនដែលមានពិការភាពសតិប្រាជ្ញា ក្នុងករណីដែលមជ្ឈមណ្ឌលប្រចាំតំបន់មិនចេញថ្លៃចំណាយចំពោះសេវាទាំងអស់នោះ ។
- ប្រសិនបើមជ្ឈមណ្ឌលប្រចាំតំបន់ បដិសេធសំណើសុំរបស់អ្នក ត្រូវស្នើសុំសេចក្តីបដិសេធនេះជាលាយល័ក្ខណ៍អក្សរ ដែលគេហៅថាលិខិត “ជូនដំណឹងអំពីចំណាត់ការ-Notice of Action” ដែលត្រូវមានរួមបញ្ចូលនូវព័ត៌មានអំពីសិទ្ធិប្តឹងឧទ្ធរណ៍របស់អ្នកផងដែរ ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.