សិទ្ធិរបស់អ្នកក្នុងការទទួលបានព័ត៌មាន និងសេវាកម្មដោយប្រើភាសាកំណើតរបស់អ្នកពីមជ្ឈមណ្ឌលប្រចាំតំបន់សម្រាប់អ្នកដែលមានអាយុ 3ឆ្នាំ និងចាស់ជាងនេះ

សិទ្ធិរបស់អ្នកក្នុងការទទួលបានព័ត៌មាន និងសេវាកម្មដោយប្រើភាសាកំណើតរបស់អ្នកពីមជ្ឈមណ្ឌលប្រចាំតំបន់សម្រាប់អ្នកដែលមានអាយុ 3ឆ្នាំ និងចាស់ជាងនេះ
ហាងស្រានេះប្រាប់អ្នកពីរបៀបដើម្បីទទួលបានការងារក្រដាស និងសេវាកម្មពីមជ្ឈមណ្ឌលក្នុងតំបន់ជាភាសាកំណើតរបស់អ្នក។ វាប្រាប់អ្នកអំពីរឿងនេះនៅពេលអ្នក ឬកូនរបស់អ្នកមានអាយុលើសពី 3 ឆ្នាំ។ វាប្រាប់អ្នកពីអ្វីដែលត្រូវធ្វើ ប្រសិនបើអ្នកមិនយល់ព្រមជាមួយការសម្រេចចិត្តរបស់មជ្ឈមណ្ឌលក្នុងតំបន់។
ឯកសារការពិតនេះ មាននិយាយអំពីច្បាប់ដែលអនុញ្ញាតឲ្យអ្នកអាចទទួលបានព័ត៌មាន សេវាកម្ម និងផែនការកម្មវិធីជាលក្ខណៈបុគ្គល (IPPs, Individual Program Plans) ជាភាសាកំណើតរបស់អ្នក ពីមជ្ឈមណ្ឌលប្រចាំតំបន់ សម្រាប់អ្នកដែលមានអាយុ 3 ឆ្នាំ និងចាស់ជាងនេះ ។
សូមកត់ចំណាំថា មជ្ឈមណ្ឌលប្រចាំតំបន់ហាប័រ (HRC, Harbor Regional Center) ប្រើពាក្យ “ផែនការសេវាកម្មគ្រួសារតម្រូវតាមលក្ខណៈបុគ្គល” ឬ “IFSP” ជំនួសឲ្យពាក្យ “ផែនការកម្មវិធីជាលក្ខណៈបុគ្គល” ឬ “IPP” សម្រាប់អ្នកប្រើប្រាស់ដែលមានអាយុ 3 ឆ្នាំ ឬចាស់ជាងនេះ ។ ការបោះពុម្ពផ្សាយនេះ តម្រូវចំពោះអ្នកប្រើប្រាស់មជ្ឈមណ្ឌលប្រចាំតំបន់ ឬអ្នកដាក់ពាក្យសុំដែលមានអាយុ 3 ឆ្នាំ ឬចាស់ជាងនេះ ។ សម្រាប់ព័ត៌មានអំពីកុមារអាយុក្រោម 3ឆ្នាំ សូមអានអត្ថបទបោះពុម្ពផ្សាយរបស់យើងខ្ញុំ ៖ “សិទ្ធិរបស់ទារក និងកូនតូចរបស់អ្នក (0-3 ឆ្នាំ)ដើម្បីទទួលព័ត៌មាន និងសេវាកម្មជាភាសាកំណើតរបស់អ្នក ពីមជ្ឈមណ្ឌលប្រចាំតំបន់ ក្រោមកម្មវិធីសម្រាប់កុមារតូច” (Your Baby’s and Toddler’s Rights [0-3 years] to Receive Information and Services in Your Native Language from the Regional Center under the Early Start Program) នៅឯ ៖ http://www.disabilityrightsca.org/pubs/F10001.pdf ។
ច្បាប់ដែលត្រូវគេស្គាល់ថាជា សំណើរច្បាប់របស់ព្រឹទ្ធសភា (SB, Senate Bill) 555 ច្បាប់ដែលស្នើឡើងដោយលោកខូរៀ (Correa) និង SB 82 (គណៈកម្មការពិនិត្យមើលថវិកា និងឆ្នាំសារពើពន្ធ 2015 [Committee on Budget and Fiscal Review 2015]) បញ្ជាក់អំពីភារកិច្ចរបស់មជ្ឈមណ្ឌលប្រចាំតំបន់ ក្រោមច្បាប់ពិការភាពលេនថឺមែន (Lanterman Act) ដើម្បីផ្តល់ព័ត៌មាន និងសេវាកម្មដល់អ្នក ជាភាសាកំណើតរបស់អ្នក ។ អ្នកអាចអានច្បាប់ទាំងពីរបាននៅទីនេះ ៖ SB 555: http://www.leginfo.ca.gov/pub/13-14/bill/sen/sb_0551-0600/sb_555_bill_2… and SB 82: http://www.leginfo.ca.gov/pub/15-16/bill/sen/sb_0051-0100/sb_82_bill_20…
អ្នកខ្លះដែលទទួលបានសេវាកម្មពីមជ្ឈមណ្ឌលប្រចាំតំបន់ មិនចេះនិយាយភាសាអង់គ្លេស ឬនៅមានកម្រិតចំពោះការនិយាយ ឬការយល់ភាសាអង់គ្លេស ។ គឺមិនមានភាពតម្រូវឡើយថា អ្នកចំាបាច់ត្រូវតែចេះនិយាយ អាន ឬសរសេរភាសាអង់គ្លេសបាន ទើបអាចទទួលបានសេវាកម្មដែលអ្នកត្រូវការ ឬសេវាកម្មដែលកូនអ្នកត្រូវការពីមជ្ឈមណ្ឌលប្រចាំតំបន់ ។ ច្បាប់ទាំងនេះ អាចជួយក្នុងធានាបានថា អ្នកប្រើប្រាស់ដែលមិនចេះនិយាយ ឬចេះនិយាយភាសាអង់គ្លេសតិចតួច ព្រមទាំងគ្រួសារបស់ពួកគេទទួលបានព័ត៌មានដូចគ្នា ស្តីអំពីសេវាកម្ម និងការជ្រោមជ្រែងនានាពីមជ្ឈមណ្ឌលប្រចាំតំបន់ ។
- តើច្បាប់ពិការភាពលែនថឺមែន ឲ្យនិយមន័យពាក្យថា “ភាសាកំណើត” យ៉ាងដូចម្តេច?
ច្បាប់ពិការភាពលែនថឺមែន ឲ្យនិយមន័យពាក្យថា “ភាសាកំណើត” ថាជាភាសាដែលអ្នកប្រើជាធម្មតា ឬភាសាដែលអ្នកចូលចិត្តប្រើ ហើយតាមលក្ខ័ណ្ឌទទួលយកបាន គឺជាភាសាដែលឪពុកម្តាយ អាណាព្យាបាលស្របច្បាប់ អ្នកមើលខុសត្រូវ ឬអ្នកដែលបានទទួលសិទ្ធិតំណាងឲ្យរូបអ្នកប្រើ ឬចូលចិត្តប្រើ ។ ឧទាហរណ៍ បើសមត្ថភាពរបស់អ្នកមានកម្រិតក្នុងការនិយាយភាសាអង់គ្លេស ហើយជាធម្មតា អ្នកតែងនិយាយភាសា អេស្ប៉ាញ នោះភាសាកំណើតរបស់អ្នកគឺជាភាសាអេស្ប៉ាញ ។ ក្រមសុខុមាលភាព និងការថែទាំមនុស្សពិការរដ្ឋកាលីហ្វ័រនីញ៉ា វគ្គទី 4512(m) (California Welfare and Institutions Code)។
- ចុះបើខ្ញុំជាមនុស្សថ្លង់ ឬត្រចៀកធ្ងន់ ងងឹត ឬខូចប្រស្រីភ្នែក? តើមជ្ឈមណ្ឌលប្រចំាតំបន់ត្រូវធ្វើអ្វី ដើម្បីធានាបាននូវប្រសិទ្ធិភាពក្នុងការទំនាក់ទំនងជាមួយខ្ញុំ?
បើអ្នកជាមនុស្សថ្លង់ ឬត្រចៀកធ្ងន់ងងឹត ឬខូចប្រស្រីភ្នែក ហើយអ្នកជាអតិថិជនរបស់ ឬស្វែងរកសេវាកម្មពីមជ្ឈមណ្ឌលប្រចាំតំបន់ នោះមជ្ឈមណ្ឌលប្រចាំតំបន់ត្រូវទំនាក់ទំនងជាមួយអ្នកដោយវិធីផ្សេងជាជម្រើស ។ ក្រមសុខុមាលភាព និងការថែទាំមនុស្សពិការរដ្ឋកាលីហ្វ័រនីញ៉ា វគ្គទី 4642(b), 4643(d) និង 4646(h) ។ សេវាកម្មទាំងនេះត្រូវរួមបញ្ចូលនូវជំនួយបន្ថែម និងសេវាកម្មដែលសមរម្យ ទៅតាមស្ថានភាពចំាបាច់ ។ ក្នុងការសម្រេចពីរបៀបទំនាក់ទំនងជាមួយអ្នក មជ្ឈមណ្ឌលប្រចំាតំបន់ ត្រូវតែពិចារណាពីជំនួយបន្ថែម និងសេវាកម្មដែលអ្នកបានស្នើសុំ ។ សូមអាន ក្រមរដ្ឋាភិបាលរដ្ឋកាលីហ្វ័រនីញ៉ា វគ្គទី 11135(b) (California Government Code) ក្រមសហរដ្ឋអាមេរិក 42 វគ្គទី 12132 (U.S.C., United States Code) និងក្រមបញ្ញត្តិសហព័ន្ធ 28 វគ្គទី 35.160(b) (C.F.R., Code of Federal Regulations) ។ លើសពីនេះ មជ្ឈមណ្ឌលប្រចាំតំបន់ គឺជាទីកន្លែងស្នាក់អាស្រ័យសាធារណៈ ដែលត្រូវអនុលោមទៅតាមភាពតម្រូវរបស់ Title III នៃក្រមជនពិការសហរដ្ឋអាមេរិក (ADA, Americans with Disabilities Act)) ក្នុងការទំនាក់ទំនងជាមួយមនុស្សដែលមានពិការភាពចំពោះការស្តាប់ និងការមើល ។ ក្រមសហរដ្ឋអាមេរិក 42 វគ្គទី 12192 ។ ស្ថិតក្រោម ADA Title III សម្រាប់ការទំនាក់ទំនងជាមួយមនុស្សដែលមានពិការភាពលើការស្តាប់ និងការមើល ភាពតម្រូវនៃជំនួយ និងសេវាកម្មបន្ថែមគឺរួមមាន អ្នកបកប្រែភាសាសញ្ញា អក្សរសម្រាប់ អ្នកងងឹតភ្នែកអាន ឬអក្សរដែលបោះពុម្ពធំៗ ឬការថតសម្លេងឲ្យស្តាប់ ។ល។ ក្រមបញ្ញត្តិសហព័ន្ធ 28 វគ្គទី 36.303 ។
មជ្ឈមណ្ឌលប្រចាំតំបន់ (regional center) អាចចៀសចេញពីការទទួលខុសត្រូវទាំងនេះបានតែក្នុងករណីដែលខ្លួនអាចបង្ហាញឲ្យឃើញថា ការអនុលោមទៅតាមភាពតម្រូវជាមូលដ្ឋានទាំងនេះ វាធ្វើឲ្យមានការកែប្រែសេវាកម្មដែលមជ្ឈមណ្ឌលប្រចាំតំបន់កំពុងផ្តល់ជូន ឬវាជាបន្ទុកហួសប្រមាណសម្រាប់មជ្ឈមណ្ឌលប្រចាំតំបន់ ។ បើអ្នកជឿថា មជ្ឈមណ្ឌលប្រចំាតំបន់កំពុងប្រព្រឹត្តរំលោភក្រម ADA អ្នកត្រូវដាក់ពាក្យប្តឹងមកកាន់ក្រសួងយុត្តិធម៌ (DOJ, Department of Justice) ព័ត៌មានស្តីអំពីការដាក់ពាក្យប្តឹង ADA មាននៅឯ http://www.ada.gov/filing_complaint.htm ។
- ខ្ញុំជឿថា ខ្ញុំមាន (ឬកូនរបស់ខ្ញុំមាន) ពិការភាពខួរក្បាល ។ តើមជ្ឈមណ្ឌលប្រចាំតំបន់ត្រូវធ្វើអ្វីខ្លះ?
បើអ្នកជឿថាអ្នកមាន (ឬកូនរបស់អ្នកមាន) ពិការភាពខួរក្បាល គឺអ្នកមានសិទ្ធិ ទទួលបានការទទួលយកជាលើកដំបូងមកកាន់មជ្ឈមណ្ឌលប្រចាំតំបន់ ។ មជ្ឈមណ្ឌលប្រចំាតំបន់ ត្រូវទទួលយកអ្នកឲ្យចូលដំបូងក្នុងរវាង 15 ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីពេលដែលអ្នកបានទាក់ទងមកកាន់មជ្ឈមណ្ឌលនេះ ដើម្បីសុំជំនួយ ។ ក្រមសុខុមាលភាព និងការព្យាបាលជនពិការ វគ្គទី 4642 ។
- តើការទទួលយកដំបូង ត្រូវតែធ្វើឡើងដោយប្រើភាសាកំណើតរបស់ខ្ញុំមែនទេ?
ត្រឹមត្រូវ ។ មជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវអនុវត្តសកម្មភាពទទួលយកមនុស្សចូលដំបូងជាមយយអ្នក និងគ្រួសាររបស់អ្នក ដោយប្រើភាសាកំណើតរបស់អ្នក ។ ឧទាហរណ៍ ត្រង់នេះ មានន័យថា បើជាធម្មតាអ្នកនិយាយ ឬអ្នកចូលចិត្តនិយាយភាសាអេស្ប៉ាញ មជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវតែទំនាក់ទំនងជាមួយអ្នក ក្នុងអំឡុងសកម្មភាពទទួលមនុស្សចូលដំបូងដោយប្រើភាសាអេស្ប៉ាញ ។ មជ្ឈមណ្ឌលប្រចាំតំបន់ អាចចៀសវាងការទទួលខុសត្រូវនេះបាន តែក្នុងករណីដែលក្រសួងសេវាកម្មជនពិការភាពខួរក្បាល (DDS, Department of Developmental Services) បានកំណត់ឃើញថា វាគឺជាភាពលំបាកដ៏ធ្ងន់ធ្ងររបស់មជ្ឈមណ្ឌលប្រចាំតំបន់ ក្នុងការទំនាក់ទំនងជាមួយអ្នកដោយប្រើភាសាអេស្ប៉ាញ ។ ក្រមសុខុមាលភាព និងការថែទាំជនពិការ វគ្គទី 4642(b) ។ ប្រសិនបើ DDS បានកំណត់ឃើញថា ការអនុវត្តសកម្មភាពទទួលមនុស្សចូលដោយប្រើភាសាអេស្ប៉ាញ គឺជាបន្ទុកធ្ងន់ធ្ងរ នោះសកម្មភាពទទួលមនុស្សចូលដំបូងនៅតែត្រូវធ្វើដដែល តែគឺត្រូវធ្វើឡើងដោយប្រើភាសាអង់គ្លេស ។
- តើសកម្មភាពការទទួលមនុស្សចូលដំបូងត្រូវរួមបញ្ចូលអ្វីខ្លះ?
សកម្មភាពទទួលមនុស្សចូលដំបូង ត្រូវរួមបញ្ចូលនូវព័ត៌មាន និងដំបូន្មានពីមជ្ឈមណ្ឌលប្រចាំតំបន់ ចំពោះអ្នក ស្តីអំពីសេវាកម្មនានាដែលមជ្ឈមណ្ឌលប្រចាំតំបន់អាចផ្តល់ជូនបាន ព្រមទាំងសេវាកម្មនានាដែលមានផ្តល់ជូនដោយភ្នាក់ងារផ្សេងទៀតនៅក្នុងសហគមន៍ ។ ត្រង់នេះអាចរួមបញ្ចូលទាំងសេវាកម្មថែទាំសុខភាពផ្លូវចិត្ត គេហកិច្ច ការអប់រំ ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងការងារ វេជ្ជសាស្រ្ត ការថែទាំធ្មេញ ការលំហែកាយ និងសេវាកម្ម ឬកម្មវិធីផ្សេងៗទៀត ដែលអាចមានប្រយោជន៍ចំពោះមនុស្សពិការភាពខួរក្បាល ឬសម្រាប់គ្រួសាររបស់អ្នកនោះ ។ ក្រមសុខុមាលភាព និងការថែទាំជនពិការ វគ្គទី 4642(a)(2) ។ ព័ត៌មានស្តីអំពីសេវាកម្មមជ្ឈមណ្ឌលប្រចាំតំបន់ និងភ្នាក់ងារដទៃទៀត ព្រមទាំងសេវាកម្មរបស់ពួកគេ ត្រូវតែបង្ហាញជូនដោយប្រើភាសាកំណើតរបស់អ្នក ។
- តើសកម្មភាពទទួលមនុស្សចូលដំបូង ត្រូវតែរួមបញ្ចូលនូវការសម្រេចថាតើមជ្ឈមណ្ឌលប្រចាំតំបន់នឹងធ្វើការប៉ាន់ប្រមាណស្ថានភាពរបស់អ្នកដែរឬទេ?
ចាស។ សកម្មភាពទទួលអ្នកចូលដំបូងរបស់មជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវតែរួមបញ្ចូលនូវសេចក្តីសម្រេចរបស់មជ្ឈមណ្ឌលប្រចំាតំបន់ថាតើមជ្ឈមណ្ឌលនេះនឹងត្រូវធ្វើការវាយតម្លៃស្ថានភាពរបស់អ្នកដែរឬទេ ។ ការសម្រេចរបស់មជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវតែ ផ្តល់ឲ្យអ្នកជាភាសាកំណើតរបស់អ្នក ។ Welf. and Inst. Code sec. 4642(b).
- ប្រសិនបើខ្ញុំ (ឬកូនខ្ញុំ) ត្រូវការការប៉ាន់ប្រមាណស្ថានភាពពិការភាព តើមជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវតែធ្វើឡើងដោយប្រើភាសាកំណើតរបស់ខ្ញុំមែនទេ?
ចាស។ ប្រសិនបើមជ្ឈមណ្ឌលប្រចំាតំបន់សម្រេចថាការប៉ាន់ប្រមាណស្ថានភាពពិការភាពរបស់អ្នក ជារឿងចំាបាច់ មជ្ឈមណ្ឌលនេះត្រូវធ្វើការប៉ាន់ប្រមាណដោយប្រើភាសាកំណើតរបស់អ្នក ប្រសិនបើ DDS មិនបានកំណត់ឃើញថាវាជាបន្ទុកធ្ងន់ធ្ងរសម្រាប់មជ្ឈមណ្ឌលនេះក្នុងការធ្វើដូច្នេះទេនោះ ។ ត្រង់នេះអាចរួមបញ្ចូលនូវការប្រើនិយោជិករបស់មជ្ឈមណ្ឌលប្រចំាតំបន់ ដែលចេះនិយាយភាសាកំណើតរបស់អ្នក ឬការប្រើអ្នកបកប្រែភាសា ហើយផ្តល់ឲ្យអ្នកនូវឯកសារសរសេរជាភាសាកំណើតរបស់អ្នក ។ ក្រមសុខុមាលភាព និងការថែទាំជនពិការ វគ្គទី 4643(d) ។
- តើមជ្ឈមណ្ឌលប្រចំាតំបន់ត្រូវធ្វើការប៉ាន់ប្រមាណស្ថានភាពពិការភាពលឿនប៉ុណ្ណា?
មជ្ឈមណ្ឌលប្រចំាតំបន់ ត្រូវធ្វើការប៉ាន់ប្រមាណស្ថានភាពពិការភាពឲ្យបានក្នុងរវាង 120 ថ្ងៃ បន្ទាប់ពីការទទួលមនុស្សឲ្យចូលដំបូង ។ ទោះជាយ៉ាងណាក៏ដោយ ការប៉ាន់ប្រមាណនេះ ត្រូវតែធ្វើឡើងឲ្យបានលឿន គឺមិនឲ្យយឺតជាង 60 ថ្ងៃក្រោយពេលទទួលអ្នកចូលជាលើកដំបូង ប្រសិនបើការពន្យារពេលកាន់តែយូរ នាំឲ្យអ្នក ឬកូនអ្នកប្រឈមនឹងហានិភ័យដែលអាចគេចផុតបានចំពោះសុខភាព និងសុវត្ថិភាពរបស់អ្នក និងកូនអ្នក ឬវាអាចបង្ករឲ្យមានការពន្យារពេលចំពោះការលូតលាស់ផ្នែកខួរក្បាល ឬរាងកាយរបស់អ្នក និងកូនអ្នក ឬវាអាចបង្ករឲ្យមានហានិភ័យខ្លាំងចំពោះអ្នក ឬកូនអ្នក ក្នុងការដាក់ឲ្យរស់នៅក្នុងបរិដ្ឋានដែលមានកំណត់ព្រំដែន ។ ក្រមសុខុមាលភាព និងការថែទាំជនពិការ វគ្គទី 4643(a) ។
- តើជាធម្មតា មានរួមបញ្ចូលអ្វីខ្លះក្នុងការប៉ាន់ប្រមាណស្ថានភាពពិការភាព?
ការប៉ាន់ប្រមាណនេះ អាចរួមបញ្ចូលនូវការប្រមូល និងការពិពិនិត្យមើលទិន្នន័យកន្លងមក ការធ្វើតេស្ត និងការវាយតម្លៃដែលសមរម្យ ការកំណត់អំពីកម្រិតពិការភាពរបស់អ្នក ឬកូនរបស់អ្នក និងតម្រូវការសេវាកម្ម ព្រមទាំងការពិចារណាលើការវាយតម្លៃ និងការធ្វើតេស្ត ប្រសិនបើការប៉ាន់ប្រមាណនោះធ្វើឡើងដើម្បីកំណត់ សិទ្ធិរបស់អ្នក ឬកូនអ្នកក្នុងការទទួលសេវាកម្មពីមជ្ឈមណ្ឌលប្រចាំតំបន់។ ក្រមសុខុមាលភាព និងការថែទាំជនពិការ វគ្គទី 4643(a) និង (b) ។
- ចុះការធ្វើផែនការ និងការបង្កើត IPP ព្រមទាំងការប្រជុំ IPP គឺត្រូវធ្វើឡើងដូចម្តេច? តើមជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវតែធ្វើសកម្មភាពទាំងនេះ ដោយប្រើភាសាកំណើតរបស់ខ្ញុំដែរឬទេ?
Yes. មជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវតែទំនាក់ទំនងជាមួយអ្នក (ឬគ្រួសារអ្នក ទៅតាមអ្វីដែលសមរម្យ) ដោយប្រើភាសាកំណើតរបស់អ្នក នៅក្នុងអំឡុងពេលការធ្វើផែនការ និងការបង្កើត IPP ព្រមទាំងក្នុងពេលប្រជុំ IPP ។ មជ្ឈមណ្ឌលប្រចាំតំបន់ អាចចៀសវាងការធ្វើបែបនេះបាន ប្រសិនបើខ្លួនអាចបង្ហាញថា DDS បានកំណត់ឃើញថា ការទំនាក់ទំនងដោយប្រើភាសាកំណើតរបស់អ្នកគឺជាបន្ទុកដ៏ធ្ងន់ធ្ងររបស់មជ្ឈមណ្ឌល ។ ឧទាហរណ៍ បើជាធម្មតាអ្នកនិយាយ ឬចូលចិត្តប្រើភាសាវៀតណាម មជ្ឈមណ្ឌលប្រចំាតំបន់ ត្រូវតែទំនាក់ទំនងជាមួយអ្នកដោយប្រើភាសាវៀតណាម ដើម្បីធ្វើផែនការ និងបង្កើត IPP របស់អ្នក ព្រមទាំងប្រើភាសានេះក្នុងពេលប្រជុំ IPP ផងដែរ ។ វិធីនានាដែលមជ្ឈមណ្ឌលប្រចាំតំបន់អាចធ្វើទៅបាន បូករួមទាំងការប្រើនិយោជិករបស់ខ្លួន ដែលចេះនិយាយភាសាកំណើតរបស់អ្នក ឬការប្រើអ្នកបកប្រែភាសា ព្រមទាំងផ្តល់ឲ្យអ្នកនូវឯកសារសរសេរជាភាសាកំណើតរបស់អ្នកថែមទៀតផង ។ ក្រមសុខុមាលភាព និងការថែទាំជនពិការ វគ្គទី 4646 (h)(1) ។
- តើខ្ញុំអាចសុំសំណៅថតចម្លង IPP របស់ខ្ញុំ ជាភាសាកំណើតរបស់ខ្ញុំបានដែរឬទេ?
Yes. មជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវតែផ្តល់ឲ្យអ្នកនូវសំណៅថតចម្លង IPP ជាភាសាកំណើតរបស់អ្នក ឬភាសាកំណើតរបស់គ្រួសារអ្នក ភាសាកំណើតរបស់អាណាព្យាបាលស្របច្បាប់ ភាសាកំណើតរបស់អ្នកមើលខុសត្រូវ ភាសាកំណើតរបស់តំណាងស្របច្បាប់ ឬទាំងពីរយ៉ាង ទៅតាមស្ថានភាពដែលសមរម្យ ប្រសិនបើ DDS មិនបានកំណត់ឃើញថា វាជាបន្ទុកធ្ងន់ធ្ងរសម្រាប់មជ្ឈមណ្ឌលក្នុងការធ្វើដូច្នេះ ទេនោះ ។ ក្រមសុខុមាលភាព និងការថែទាំជនពិការ វគ្គទី 4646(h)(2) ។
- តើខ្ញុំអាចទទួលបានសំណៅថតចម្លង IPP របស់ខ្ញុំជាភាសាកំណើតរបស់ខ្ញុំបានលឿនប៉ុណ្ណា?
វាអាស្រ័យលើស្ថានភាពជាក់ស្តែង ។ បើអ្នកស្នើសុំ IPP ដែលបានបកប្រែ ហើយភាសាកំណើតរបស់អ្នកត្រូវបានចាត់ទុកថាជា “ភាសាបឋម” មជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវផ្តល់ឲ្យអ្នកនូវសំណៅថតចម្លងឲ្យបានក្នុងរវាង 45ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកបានស្នើសុំ ។ ភាសាមួយត្រូវបានគេកំណត់ថាជា “ភាសាបឋម” នៅពេលណាដែលមានចំនួន ឬភាគរយជាក់លាក់នៃមនុស្សនិយាយថា វាគឺជាភាសាទីមួយរបស់ពួកគេ ។ ក្រមសុខុមាលភាព និងការថែទាំជនពិការ វគ្គទី 4646.5 (a)(5) ។
- ចុះវានឹងមានអ្វីកើតឡើង ប្រសិនបើភាសាកំណើតរបស់ខ្ញុំមិនត្រូវបានគេចាត់ទុកថាជា “ភាសាបឋមទេនោះ”?
ប្រសិនបើភាសាកំណើតរបស់អ្នក មិនត្រូវបានគេចាត់ទុកថាជា “ភាសាបឋមទេនោះ” មជ្ឈមណ្ឌលប្រចាំតំបន់ អាចត្រូវចំណាយពេលយូរជាង 45 ថ្ងៃ ដើម្បីផ្ញើឲ្យអ្នកនូវ IPP ដែលបកប្រែជាភាសាកំណើតរបស់អ្នក ។ ទោះជាយ៉ាងណាក៏ដោយ មជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវធ្វើការតាមដានពីពេលវេលាដែលត្រូវចំណាយច្រើនជាង 60 ថ្ងៃ ក្នុងការផ្តល់ជូននូវ IPP ដែលបានបកប្រែ ។ មជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវបូកបញ្ចូលទិន្នន័យ (Purchase of Service Data report) នោះទៅក្នុងរបាយការណ៍ដែលខ្លួនបានជាវសម្រាប់សេវាកម្មទិន្នន័យ ហើយផ្សាយរបាយការណ៍នោះនៅលើវ៉ិបសៃត៍របស់ខ្លួន ។ ទិន្នន័យនោះ ក៏ត្រូវរាយការណ៍ទៅកាន់ DDS ហើយត្រូវផ្សាយនៅលើវ៉ិបសៃត៍របស់ DDS ផងដែរ ។ ក្រមសុខុមាលភាព និងការថែទាំជនពិការ វគ្គទី 4519.5 (a) ។ អ្នកអាចដាក់ពាក្យប្តឹង នូវអ្វីដែលគេហៅថាការប្តឹងវគ្គទី 4731 បើស្ថានភាពនេះវាកើតឡើងចំពោះអ្នក ។ សម្រាប់ព័ត៌មានបន្ថែមស្តីអំពីការប្តឹងវគ្គទី 4731 សូមបើកមើល ៖ http://www.disabilityrightsca.org//pubs/PublicationsRULAEnglish.htm ត្រង់ជំពូកទី 12 ។
- តើខ្ញុំអាចដឹងបានដោយរបៀបណាថា ភាសារបស់ខ្ញុំជា “ភាសាដែលគេប្រើ”?
អេស្ប៉ាញគឺជា ភាសាបឋម សម្រាប់ខោនធីមួយចំនួនធំនៅរដ្ឋកាលីហ្វ័រនីញ៉ា ។ ខោនធីខ្លះអាចមាន ភាសាបឋមច្រើនជាងខោនធីផ្សេងទៀត ។ ឧទាហរណ៍ ភាសាបឋមរបស់ខោនធីឡសអេជឺលែស មានជាអាទិ៍ ភាសាអារ៉ាប់ ភាសាអាមេនី ភាសាកម្ពុជា ភាសាចិន ភាសាអង់គ្លេស ភាសាហ្វាស៊ី ភាសាកូរ៉េ ភាសារុស្ស៊ី ភាសាអេស្ប៉ាញ ភាសាតាកាឡុក និងភាសាវៀតណាម ។ សម្រាប់ព័ត៌មានបន្ថែម និងដើម្បីរកមើលថា តើភាសារបស់អ្នកត្រូវបានគេចាត់ទុកថាជា ភាសាបឋមក្នុងខោនធីរបស់អ្នកឬទេ សូមអាន ៖ http://www.dhcs.ca.gov/formsandpubs/Documents/MMCDAPLsandPolicyLetters/…
- តើមជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវតែសរសេរក្នុង IPP ថាអ្វីជាភាសាកំណើតរបស់ខ្ញុំដែរឬទេ?
Yes. មជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវតែសរសេរចូលក្នុង IPP ថាអ្វីជាភាសាកំណើតរបស់អ្នក ។ ឧទាហរណ៍ បើអ្នកនិយាយ ឬចូលចិត្តប្រើភាសាកូរ៉េ មជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវតែសរសេរថា កូរ៉េជាភាសាកំណើតរបស់អ្នក នៅក្នុង IPP ។ Welf. and Inst. Code sec. 4646(h)(3).
- តើខ្ញុំត្រូវធ្វើដូចម្តេច ប្រសិនបើមជ្ឈមណ្ឌលប្រចំាតំបន់មិនបានសរសេរចូលថាអ្វីជាភាសាកំណើតរបស់ខ្ញុំ ឬមិនបានធ្វើសកម្មភាពទទួលមនុស្សចូលដំបូង ការប៉ាន់ប្រមាណ ការវាយតម្លៃ ឬមិនបានធ្វើដំណើរការរៀបផែនការ IPP ដោយប្រើភាសាកំណើតរបស់ខ្ញុំទេនោះ?
ប្រសិនបើមជ្ឈមណ្ឌលប្រចាំតំបន់ មិនបានសរសេរចូលនូវភាសាកំណើតរបសIអ្នក ឬមិនបានធ្វើសកម្មភាពទទួលមនុស្សចូលដំបូង ការប៉ាន់ប្រមាណ ការវាយតម្លៃ ឬមិនបានធ្វើដំណើរការរៀបផែនការ IPP ដោយប្រើភាសាកំណើតរបស់អ្នកទេនោះ អ្នកអាចដាក់ពាក្យប្តឹង ។ ក្រោមវគ្គទី 4731 នៃច្បាប់ពិការភាពភាពលូតលាស់ អ្នកអាចដាក់ពាក្យប្តឹងចំពោះមជ្ឈមណ្ឌលប្រចាំតំបន់បាន បើអ្នកជឿថា សិទ្ធិរបស់អ្នកត្រូវបានគេរំលោភ ឬបដិសេធ ។ Welf. and Inst. Code sec. 4731. ដើម្បីដាក់ពាក្យប្តឹង សូមសរសេរលិខិតសង្ខេបមកកាន់នាយករបស់មជ្ឈមណ្ឌលប្រចាំតំបន់របស់អ្នក ។ សម្រាប់បញ្ជីឈ្មោះនាយកមជ្ឈមណ្ឌលប្រចាំតំបន់ និងព័ត៌មានសម្រាប់ទំនាក់ទំនង សូមអាន http://www.dds.ca.gov/RC/RCList.cfm ។
នៅក្នុងលិខិតរបស់អ្នកត្រូវរួមបញ្ចូលនូវឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ របស់អ្នក និងព័ត៌មានស្តីអំពីអ្វីដែលបានកើតឡើង អ្វីដែលអ្នកបានព្យាយាមធ្វើដើម្បីដោះស្រាយ ឈ្មោះមនុស្សពាក់ព័ន្ធ ព្រមទាំងវិធីសម្រាប់ប៉ះប៉ូវនូវអ្វីដែលបានកើតឡើង ។ អ្នកអាចដាក់ពាក្យប្តឹងដោយសរសេរជាភាសាកំណើតរបស់អ្នក ។
ក្រោយពេលអ្នកបានដាក់ពាក្យប្តឹងរួចហើយ នាយកមជ្ឈមណ្ឌលប្រចាំតំបន់ មានពេលចំនួន 20 ថ្ងៃ នៃថ្ងៃធ្វើការ សម្រាប់ការស៊ើបអង្កេត និងផ្ញើឲ្យអ្នកនូវសំណើរសុំធ្វើការដោះស្រាយ ។ បើអ្នកមិនយល់ព្រមចំពោះសំណើរសុំដំណោះស្រាយ អ្នកអាចបញ្ជូនបណ្តឹងរបស់ខ្លួនទៅកាន់ DDS ឲ្យបានក្នុងរវាង 15 ថ្ងៃ នៃថ្ងៃធ្វើការ ។ DDS មានពេលចំនួន 45 ថ្ងៃ ដើម្បីស៊ើបអង្កេត និងផ្ញើឲ្យអ្នកវិញនូវការឆ្លើយតបរបស់ខ្លួន ។ ក្រមសុខុមាលភាព និងការថែទាំជនពិការ វគ្គទី 4731(c) ។
សម្រាប់ព័ត៌មានបន្ថែម ស្តីអំពីសិទ្ធិរបស់អ្នក ក្នុងការដាក់ពាក្យប្តឹង សូមអានសំណួរទី 41-44 នៃជំពូកទី 12 នៃអត្ថបទបោះពុម្ពផ្សាយរបស់យើងខ្ញុំស្តីអំពី “សិទ្ធិក្រោមច្បាប់ពិការភាពលេនថឺមែន” (Rights Under the Lanterman Act) ដែលមាននៅ ៖
http://www.disabilityrightsca.org/pubs/506301Ch12.pdf
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.