សិទ្ធិរបស់អ្នកទៅទ ើជទ្រើសការពិទ្រោះទោប ់ និងផែនការទេញពីរនទីរទពទ្យ ទ្ការ MDS 3.0 ផែនក Q

សិទ្ធិរបស់អ្នកទៅទ ើជទ្រើសការពិទ្រោះទោប ់ និងផែនការទេញពីរនទីរទពទ្យ ទ្ការ MDS 3.0 ផែនក Q
រាល់មន្ទីរថែទាំចាស់ជរាទាំងអស់ដែលទទួលបានមូលនិធិ Medicare ឬ Medicaid ត្រូវតែផ្តល់រង្វាយតម្លៃលើបណ្តុំទិន្នន័យអប្បបរមា (MDS) ចំពោះអ្នកស្នាក់នៅទាំងអស់នៅមន្ទីរថែទាំមនុស្សចាស់ជរា (NF)។ MDS ត្រូវបានប្រើប្រាស់ដើម្បីទទួលបានព័ត៌មានអំពីសមត្ថភាពក្នុងការបំពេញការងាររបស់អ្នកស្នាក់នៅ កំណត់បញ្ហាសុខភាព និងជួយក្នុងការបង្កើតផែនការសុខភាពសម្រាប់បុគ្គល រួមទាំងការធ្វើផែនការចេញពីមន្ទីរថែទាំផងដែរ។
លក្ខខណ្ឌតម្រូវក្នុងការវាយតម្លៃ MDS
រាល់មន្ទីរថែទាំចាស់ជរាទាំងអស់ដែលទទួលបានមូលនិធិ Medicare ឬ Medicaid ត្រូវតែផ្តល់រង្វាយតម្លៃលើបណ្តុំទិន្នន័យអប្បបរមា (MDS) ចំពោះអ្នកស្នាក់នៅទាំងអស់នៅមន្ទីរថែទាំមនុស្សចាស់ជរា (NF)។ MDS ត្រូវបានប្រើប្រាស់ដើម្បីទទួលបានព័ត៌មានអំពីសមត្ថភាពក្នុងការបំពេញការងាររបស់អ្នកស្នាក់នៅ កំណត់បញ្ហាសុខភាព និងជួយក្នុងការបង្កើតផែនការសុខភាពសម្រាប់បុគ្គល រួមទាំងការធ្វើផែនការចេញពីមន្ទីរថែទាំផងដែរ។
ការវាយតម្លៃ MDS ពេញលេញត្រូវបានធ្វើឡើងមិនលើសពី 14ថ្ងៃ ក្រោយពីកាលបរិច្ឆេទចូលសម្រាកថែទាំ នៅពេលដែលមានការផ្លាស់ប្ដូរទៅលើស្ថានភាពសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នកស្នាក់នៅ ជារៀងរាល់ឆ្នាំ ហើយទម្រង់វាយតម្លៃសង្ខេបខ្លីជាងនេះត្រូវបានធ្វើឡើងប្រចាំត្រីមាស។ ផ្នែក Q នៃ MDS ត្រូវបានតម្រូវឲ្យធ្វើឡើងក្នុងអំឡុងពេលវាយតម្លៃគ្រប់ជ្រុងជ្រោយនីមួយៗ។ អ្នកស្នាក់នៅ ឬអ្នកតំណាងរបស់ពួកគេ (ប្រសិនបើអ្នកស្នាក់នៅមិនអាចឆ្លើយតបបាន) អាចជ្រើសរើសមិនឆ្លើយសំណួរនានានៅលើការវាយតម្លៃប្រចាំត្រីមាស (មិនគ្រប់ជ្រុងជ្រោយ) បាន។ ប៉ុន្តែ អ្នកស្នាក់នៅអាចប្ដូរចិត្ត ហើយស្នើសុំព័ត៌មានពាក់ព័ន្ធនឹងលទ្ធភាពត្រឡប់មកកាន់សហគមន៍វិញបានគ្រប់ពេល ដោយមិនគិតអំពីកាលវិភាគវាយតម្លៃ MDS នោះទេ។
ការធ្វើផែនការចាកចេញពីមន្ទីរថែទាំ ត្រូវបានលើកឡើងនៅក្នុង ផ្នែក Q (ផ្នែក) នៃដំណើរការវាយតម្លៃ MDS។ ផ្នែក Q នៃ MDS តម្រូវឲ្យមន្ទីរថែទាំមនុស្សចាស់ជរា សាកសួរទៅកាន់អ្នកស្នាក់នៅថាតើពួកគេចាប់អារម្មណ៍ក្នុងការផ្លាស់ចូលទៅក្នុងសហគមន៍ដែរឬទេ។ ប្រសិនបើអ្នកស្នាក់នៅឆ្លើយយល់ព្រម (ពោលគឺ អ្នកស្នាក់នៅចង់បានព័ត៌មានបន្ថែមអំពីការផ្លាស់ចូលក្នុងសហគមន៍) នោះ NF ត្រូវបានតម្រូវឲ្យបញ្ជូនអ្នកស្នាក់នៅទៅកាន់ទីភ្នាក់ងារទំនាក់ទំនងក្នុងតំបន់ (LCA) ក្នុងរយៈពេល 10ថ្ងៃនៃថ្ងៃធ្វើការ។
ប្រសិនបើអ្នកស្នាក់នៅចាប់អារម្មណ៍ក្នុងការផ្លាស់ចូលមកក្នុងសហគមន៍ នោះការឆ្លើយតបចំពោះការវាយតម្លៃ MDS ត្រូវបានតម្រូវឲ្យកត់ត្រានៅក្នុងផែនការថែទាំ ហើយការធ្វើផែនការថែទាំត្រូវតែត្រូវបានផ្ដួចផ្ដើមធ្វើឡើងដើម្បីឈានទៅរកលទ្ធភាពអាចផ្ទេរចូលក្នុងសហគមន៍បាន។ ជាធម្មតាមានន័យថាជាការចុះជួបដោយបុគ្គលិកសង្គមកិច្ចរបស់ NF ឬអ្នកធ្វើផែនការចាកចេញពីមន្ទីរថែទាំ ដើម្បីពិភាក្សាអំពីការធ្វើផែនការចាកចេញពីមន្ទីរថែទាំនាពេលអនាគត និងជម្រើសនានាក្នុងការរស់នៅក្នុងសហគមន៍។ សម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងផ្នែក Q នៃ MDS សូមចូលទៅកាន់ https://downloads.cms.gov/files/mds-3.0-rai-manual-v1.17.1_october_2019.pdf.
ទីភ្នាក់ងារទំនាក់ទំនងក្នុងតំបន់
នៅពេលដែលមានការណែនាំមកកាន់ LCA រួចហើយនោះ LCA មានទំនួលខុសត្រូវក្នុងការទាក់ទងទៅកាន់អ្នកស្នាក់នៅរបស់ NF និងនិយាយជាមួយអ្នកស្នាក់នៅអំពីការធ្វើផែនការចេញពីមន្ទីរថែទាំ និងសេវាកម្មនានាដែលអាចឲ្យបុគ្គលម្នាក់អាចរស់នៅក្នុងសហគមន៍បានដោយមានការផ្ដល់ជូនជំនួយនិងសេវាកម្មនានា។ អ្នកស្នាក់នៅរបស់ NF ជាច្រើនអាចនឹងអាចត្រឡប់មកកាន់សហគមន៍វិញបានដោយមានការផ្ដល់ជូនជំនួយនិងសេវាកម្មនានា។ LCA និង NF មានទំនួលខុសត្រូវក្នុងការធ្វើការជាមួយគ្នា ដើម្បីជួយដល់ការផ្ទេរមកកាន់សហគមន៍របស់អ្នកស្នាក់នៅ ដែលពួកគេអាចផ្ទេរចូលមកបាន។ អ្នកអាចទាក់ទង LCA សម្រាប់ខោនធីរបស់អ្នកបានដោយចូលទៅកាន់ https://www.cdph.ca.gov/Programs/CHCQ/LCP/Pages/Local-Agencies-for-MDS-…
របៀបទទួលបានព័ត៌មានអំពីការវាយតម្លៃផ្នែក Q នៃ MDS របស់ខ្ញុំ
អ្នកអាចនិយាយទៅកាន់បុគ្គលិកសង្គមកិច្ចរបស់ NF ដែលត្រូវបានចាត់តាំងសម្រាប់អ្នកដើម្បីទទួលបានព័ត៌មានអំពីពេលវេលាធ្វើការវាយតម្លៃផ្នែក Q នៃ MDS បន្ទាប់របស់អ្នក និងដើម្បីបញ្ជាក់ថា NF មានព័ត៌មានត្រឹមត្រូវអំពីចំណាប់អារម្មណ៍របស់អ្នកក្នុងការផ្លាស់ចូលទៅក្នុងសហគមន៍ នៅក្នុងការវាយតម្លៃផ្នែក Q នៃ MDS របស់អ្នក ។
តើត្រូវធ្វើដូចម្ដេច ប្រសិនបើអ្នកត្រូវបានបដិសេធការទទួលបានព័ត៌មានផ្នែក Q នៃ MDS ឬការធ្វើផែនការចេញពីមន្ទីរថែទាំ
ប្រសិនបើមន្ទីរថែទាំមិនផ្ដល់ជូនអ្នកនូវព័ត៌មានអំពីការវាយតម្លៃផ្នែក Q នៃ MDS របស់អ្នកទេនោះ អ្នកអាចទាក់ទងទៅកាន់មន្ត្រីការិយាល័យប្រជាពលរដ្ឋ ដោយទូរសព្ទទៅកាន់លេខ 1-800-231-4024។ មន្ត្រីការិយាល័យប្រជាពលរដ្ឋធ្វើការ 24ម៉ោងក្នុងមួយថ្ងៃ 7ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីទទួលទូរសព្ទ និងបញ្ជូនពាក្យបណ្ដឹងពីអ្នកស្នាក់នៅ។ អ្នកក៏អាចស្វែងរកការិយាល័យប្រជាពលរដ្ឋតាមមូលដ្ឋាននៅក្នុងតំបន់របស់អ្នកបានផងដែរដោយចូលទៅកាន់ https://www.aging.ca.gov/Find_Services_in_My_County។
បន្ថែមពីលើនោះ អ្នកអាចដាក់ពាក្យបណ្ដឹងទៅកាន់ក្រសួងសុខភាពសាធារណៈនៃរដ្ឋកាលីហ្វ័រញ៉ាបាន។ ក្រសួងសុខភាពសាធារណៈនៃរដ្ឋកាលីហ្វ័រញ៉ា ទទួលបន្ទុកលើការផ្ដល់អាជ្ញាប័ណ្ណនិងត្រួតពិនិត្យមណ្ឌលថែទាំមនុស្សចាស់ជរា។ ដើម្បីដាក់ពាក្យបណ្ដឹងទៅកាន់ CDPH អ្នកអាចទាក់ទងទៅកាន់ការិយាល័យមណ្ឌលនៃផ្នែកផ្ដល់អាជ្ញាប័ណ្ណនិងវិញ្ញាបនបត្រ នៅក្នុងតំបន់របស់អ្នក។ សម្រាប់តារាងទីតាំងនិងព័ត៌មានទំនាក់ទំនង សូមចូលទៅកាន់ https://www.cdph.ca.gov/Programs/CHCQ/LCP/Pages/DistrictOffices.aspx។
អ្នកក៏អាចទាក់ទងទៅអង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វញ៉ា (Disability Rights California) តាមរយៈទូរសព្ទលេខ 1-800-776-5746 បានផងដែរ។
ព័ត៌មានបន្ថែមអំពី ផ្នែក Q នៃ MDS អាចស្វែងរកបានដោយចូលទៅកាន់៖ https://www.disabilityrightsca.org/publications/enhanced-discharge-plan….
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.