សិទ្ធិរបស់ ទារក & កូនតូច របស់លោកអ្នក (0-3 ឆ្នាំ) ក្នុងការទទួល បានព័ត៌មាន និងសេវានានា ដោយប្រើប្រាស់ ភាសាកំណើត របស់លោកអ្នក ពីមជ្ឈមណ្ឌលតំបន់ ក្រោម Early Start Program (កម្មវិធីចាប់ផ្តើមដំបូង)

សិទ្ធិរបស់ ទារក & កូនតូច របស់លោកអ្នក (0-3 ឆ្នាំ) ក្នុងការទទួល បានព័ត៌មាន និងសេវានានា ដោយប្រើប្រាស់ ភាសាកំណើត របស់លោកអ្នក ពីមជ្ឈមណ្ឌលតំបន់ ក្រោម Early Start Program (កម្មវិធីចាប់ផ្តើមដំបូង)
ហាងស្រានេះប្រាប់អ្នកពីរបៀបដើម្បីទទួលបានការងារក្រដាស និងសេវាកម្មពីមជ្ឈមណ្ឌលក្នុងតំបន់ជាភាសាកំណើតរបស់អ្នក។ វាប្រាប់អ្នកអំពីរឿងនេះនៅពេលដែលកូនរបស់អ្នកមានអាយុក្រោម 3 ឆ្នាំ។ វាប្រាប់អ្នកពីអ្វីដែលត្រូវធ្វើ ប្រសិនបើអ្នកមិនយល់ព្រមជាមួយការសម្រេចចិត្តរបស់មជ្ឈមណ្ឌលក្នុងតំបន់។
ទំព័រព័ត៌មាននេះ ជម្រាបលោកអ្នក អំពីសិទ្ធិរបស់លោកអ្នក ក្នុងការ ទទួលបានព័ត៌មាន និងសេវានានា ដោយប្រើប្រាស់ភាសាកំណើត របស់លោកអ្នក ពីមជ្ឈមណ្ឌលតំបន់ នៅតំបន់របស់លោកអ្នក ក្រោម Early Start Program (កម្មវិធីចាប់ផ្តើមដំបូង) សម្រាប់ទារក ទើបនឹងកើត និងកូនតូច មានអាយុ រហូតដល់ 3 ឆ្នាំ ដែលមាន ពិការភាព ផ្នែកលូតលាស់ ។ សម្រាប់ព័ត៌មាន អំពីសេវានានា សម្រាប់អ្នកមានអាយុ 3 ឆ្នាំ និងអាយុច្រើនជាងនេះ សូមមើលឯកសារផ្សព្វផ្សាយ របស់យើងខ្ញុំ ៖ «សិទ្ធិរបស់លោកអ្នក ក្នុងការទទួលបានព័ត៌មាន និងសេវា ដោយប្រើប្រាស់ភាសាកំណើតរបស់លោកអ្នក ពីមជ្ឈមណ្ឌលតំបន់ សម្រាប់អ្នកមានអាយុ3 ឆ្នាំ និងអាយុច្រើន ជាងនេះ» តាមតំណខាងក្រោមនេះ ៖ http://www.disabilityrightsca.org/pubs/F10101.pdf.
ច្បាប់រដ្ឋកាលីហ្វ័រញ៉ា គឺច្បាប់ព្រឹទ្ធសភា Senate Bill (SB) 555 (Correa) ចែងថា ភារកិច្ចរបស់មជ្ឈមណ្ឌលតំបន់ ក្រោម Early Start Program (កម្មវិធីចាប់ផ្តើមដំបូង) គឺត្រូវផ្តល់ព័ត៌មាន និងសេវានានា ជូនលោកអ្នក ដោយប្រើប្រាស់ភាសាកំណើតរបស់លោកអ្នក ។ លោកអ្នកអាចរកច្បាប់នេះបាន នៅទីនេះ ៖ http://www.leginfo.ca.gov/pub/13-14/bill/sen/sb_0551-0600/sb_555_bill_2…
ជនមួយចំនួន ដែលទទួលបានសេវា ពីមជ្ឈមណ្ឌលតំបន់ មិនចេះភាសាអង់គ្លេស ឬចេះនិយាយ ឬអាចយល់ ភាសាអង់គ្លេស បានតិចតួច ។ គ្មានលក្ខខណ្ឌកម្រិតដែលថា លោកអ្នកត្រូវចេះ និយាយ អាន ឬសរសេរ ភាសាអង់គ្លេស ដើម្បីទទួលបានសេវា ដែលលោកអ្នក ឬទារក/កូនតូច របស់លោកអ្នក ត្រូវការពីមជ្ឈមណ្ឌលតំបន់ ។ ច្បាប់នេះ ជួយធានាថា អ្នកប្រើប្រាស់ ដែលមិនចេះភាសាអង់គ្លេស ឬចេះភាសាអង់គ្លេស បានតិចតួច និងគ្រួសាររបស់ពួកគេ ទទួលបាន ព័ត៌មាន អំពីសេវា និងការគាំទ្រនានា របស់មជ្ឈមណ្ឌលតំបន់ បានដូចគេដែរ ។
- តើអ្វីទៅ ដែលចាត់ថាជា «ភាសាកំណើត»?
ក្រោម Early Start Program (កម្មវិធីចាប់ផ្តើមដំបូង) «ភាសាកំណើត» គឺជាភាសា ដែលឪពុកម្តាយរបស់កុមារ និយាយជាធម្មតា ។ 34 C.F.R. sec. 303.25(a); Cal. Gov. Code sec. 95020(g)(1). ឧទាហរណ៍ ប្រសិនបើលោកអ្នកនិយាយភាសាអង់គ្លេស បានតិចតួច ហើយលោកអ្នកនិយាយភាសាអេស្ប៉ាញ ជាធម្មតា នោះភាសាកំណើតរបស់លោកអ្នក គឺអេស្ប៉ាញ ។
- ចុះបើខ្ញុំថ្លង់ ឬស្តាប់មិនសូវឮ ងងឹតភ្នែក ឬមើលមិនសូវច្បាស់? តើភាសាកំណើត សម្រាប់ខ្ញុំ សំដៅលើអ្វីទៅវិញ ក្រោម Early Start (កម្មវិធីចាប់ផ្តើមដំបូង)?
ប្រសិនបើលោកអ្នកថ្លង់ ឬស្តាប់មិនសូវឮ ងងឹតភ្នែក ឬមើលមិនសូវ ឃើញ នោះ «ភាសាកំណើត» សំដៅលើមូដ នៃការប្រាស្រ័យទាក់ទង ដែលលោកអ្នកប្រើប្រាស់ ជាធម្មតា ។ នេះអាចរួមមានដូចជា ភាសាសញ្ញា អក្សរប្រីយ៍ (Braille) ឬការប្រាស្រ័យទាក់ទង ដោយផ្ទាល់មាត់ ។ 34 C.F.R. sec. 303.25(b); Cal. Gov. Code sec. 95020(g)(1).
- ប្រសិនបើកូនរបស់ខ្ញុំ ត្រូវបានវាយតម្លៃ សម្រាប់ Early Start (កម្មវិធីចាប់ផ្តើមដំបូង) ឬដើម្បីទទួលបានសេវា ក្រោម Early Start តើខ្ញុំមានសិទ្ធិទទួលបាន ការវាយតម្លៃ ដោយប្រើ ភាសាកំណើតរបស់ខ្ញុំ ដែរឬទេ?
បាទ/ចាស (មាន!)។ ការវាយតម្លៃ ត្រូវធ្វើឡើង ដោយប្រើភាសាកំណើតរបស់លោកអ្នក លើកលែងតែមជ្ឈមណ្ឌលតំបន់ អាចបង្ហាញច្បាស់លាស់ថា មិនអាចមានលទ្ធភាពធ្វើបែបនេះបាន ។ 34 C.F.R. sec. 303.321(a)(5); Cal. Gov. Code sec. 95020(g)(1). ប្រសិនបើភាសាកំណើតរបស់លោកអ្នក ជាភាសាវៀតណាម នោះមជ្ឈមណ្ឌលតំបន់ ត្រូវធ្វើការវាយតម្លៃ ដោយប្រើភាសាវៀតណាម ។ ការវាយតម្លៃនេះ កិច្ចប្រជុំដើម្បីកំណត់សិទ្ធិទទួលបានសេវា និង កិច្ចប្រជុំ អំពី Individualized Family Service Plan (IFSP) [ផែនការសេវាគ្រួសារ លក្ខណៈឯកត្តជន] ជាបឋម ត្រូវធ្វើឡើងដោយប្រើភាសាកំណើតរបស់លោកអ្នក ក្នុងកំឡុងពេល 45 ថ្ងៃ គិតចាប់ពីពេលបញ្ជូនទៅ មជ្ឈមណ្ឌលតំបន់ ។ 34 C.F.R sec. 303.310; Cal. Gov. Code sec. 95020(b).
- ចំណែកឯ ការវាយតម្លៃគ្រួសារវិញ យ៉ាងម៉េចដែរ? តើការវាយតម្លៃគ្រួសារ ត្រូវធ្វើឡើង ដោយប្រើភាសាកំណើត របស់សមាជិកគ្រួសារ ដែលត្រូវវាយតម្លៃ ដែរឬទេ?
បាទ/ចាស (មាន!)។ ការវាយតម្លៃសមាជិកគ្រួសារ ណាម្នាក់ ជាផ្នែកនៃ ការវាយតម្លៃគ្រួសារ ត្រូវធ្វើឡើង ដោយប្រើភាសាកំណើត របស់សមាជិកគ្រួសាររូបនោះ លើកលែងតែមជ្ឈមណ្ឌលតំបន់ អាចបង្ហាញច្បាស់លាស់ថា មិនអាចមានលទ្ធភាពធ្វើបែបនេះបាន ។ 34 C.F.R. sections 303.321(a)(6), 303.25; Cal. Gov. Code sec. 95020(g)(1).
- ចំណែកឯ កិច្ចប្រជុំ IFSP វិញ យ៉ាងម៉េចដែរ? តើកិច្ចប្រជុំនេះ ត្រូវធ្វើឡើង ដោយប្រើភាសាកំណើតរបស់ខ្ញុំ ដែរឬទេ?
បាទ/ចាស (មាន!)។ លោកអ្នកមានសិទ្ធិ ចូលរួម ក្នុងដំណើរការធ្វើផែនការ សម្រាប់ IFSP និងក្នុងកិច្ចប្រជុំ IFSP ដោយប្រើភាសាកំណើត របស់គ្រួសារលោកអ្នក លើកលែងតែមជ្ឈមណ្ឌលតំបន់ អាចបង្ហាញច្បាស់លាស់ថា មិនអាចមានលទ្ធភាពធ្វើបែបនេះបាន ។ 34 C.F.R. sec. 303.342; Cal. Gov. Code sec. 95020(g)(1). IFSP គួរត្រូវបានពិនិត្យឡើងវិញ ជារៀងរាល់ ប្រាំមួយខែម្តង ឬឱ្យបានញឹកញាប់ជាងនេះ តាមការចាំបាច់ ។ 34 C.F.R. sec. 303.342(b); 17 C.C.R. sec. 52102(b).
- តើខ្ញុំអាចទទួលបាន IFSP ជាភាសាកំណើតរបស់ខ្ញុំ មួយច្បាប់ ដែរឬទេ?
មជ្ឈមណ្ឌលតំបន់ ត្រូវពន្យល់លោកអ្នក ឱ្យបានច្បាស់លាស់ អំពី IFSP ដោយប្រើភាសាកំណើតរបស់លោកអ្នក ។ 34 C.F.R. sec. 303.342(e).
មជ្ឈមណ្ឌលតំបន់ ក៏ត្រូវផ្តល់ជូនលោកអ្នក នូវ IFSP ជាភាសាកំណើតរបស់លោកអ្នក មួយច្បាប់ផងដែរ លើកលែងតែ Department of Developmental Services (DDS) [ក្រសួងសេវាផ្នែកលូតលាស់] កំណត់ថា វាជាការលំបាក សម្រាប់មជ្ឈមណ្ឌលតំបន់ ក្នុងការធ្វើបែបនេះបាន ។ Cal. Gov. Code sec. 95020(g)(1); 22 C.C.R. sections 98210-98211.
- តើខ្ញុំអាចទទួលបាន IFSP ជាភាសាកំណើតរបស់ខ្ញុំ មួយច្បាប់នោះ នៅពេលណាដែរ?
លោកអ្នកនឹងទទួលបាន ក្នុងរយៈពេលសមរម្យមួយ លើកលែងតែ DDS បញ្ជាក់ថា នេះមិនមែនជាបន្ទុកការងាររបស់ មជ្ឈមណ្ឌលតំបន់ ។ Cal. Govt. Code sec. 95020(g)(1); 22 CCR sections 98210-98211. លោកអ្នកអាចទទួលបាន IFSP បកប្រែភាសារួច បានឆាប់ ប្រសិនបើលោកអ្នករំឭកមជ្ឈមណ្ឌលតំបន់ថា បើលោកអ្នកទទួលបាន IFSP បានឆាប់កាលណា នោះលោកអ្នកអាចផ្តល់ការយល់ព្រមចំពោះសេវាបានឆាប់ដែរ ហើយកូនរបស់លោកអ្នកក៏អាចទទួល បានសេវាទាំងនោះបានឆាប់ផងដែរ ។ ជាលទ្ធផល កាលណាកូនរបស់លោកអ្នកទទួលបានសេវា ដើម្បីដោះស្រាយស្ថានភាពរបស់គេ នោះនឹងមានពេលវេលាច្រើន ក្នុងការជំរុញឱ្យសម្រេចបានលទ្ធផលវិជ្ជមាន ។ ដូច្នេះ លោកអ្នកអាចផ្តល់ការយល់ព្រមចំពោះសេវា នោះកូនរបស់លោកអ្នកអាចទទួលបានសេវា បានឆាប់ ហើយ កាលណាកូនរបស់លោកអ្នក ទទួលបានសេវា បានឆាប់ ដើម្បីដោះស្រាយស្ថានភាពរបស់គេ នោះនឹងមានពេលវេលាច្រើន ក្នុងការជំរុញឱ្យសម្រេចបាន លទ្ធផលវិជ្ជមាន ។
- តើមជ្ឈមណ្ឌលតំបន់ ត្រូវកត់ត្រាភាសាកំណើតរបស់ខ្ញុំ នៅក្នុង IFSP ដែរឬទេ?
បាទ/ចាស (មាន!)។ មជ្ឈមណ្ឌលតំបន់ ត្រូវកត់ត្រាភាសាកំណើតរបស់លោកអ្នក នៅក្នុង IFSP ។ Cal. Gov. Code sec. 95020(g)(2). ឧទាហរណ៍ ប្រសិនបើលោកអ្នក និយាយភាសាកូរ៉េ ជាធម្មតា នោះ IFSP របស់លោកអ្នក ត្រូវបញ្ជាក់ថា ភាសាកំណើតរបស់លោកអ្នក គឺជាភាសាកូរ៉េ ។
- តើខ្ញុំត្រូវធ្វើម៉េច ប្រសិនបើមជ្ឈមណ្ឌលតំបន់ មិនកត់ត្រា ភាសាកំណើតរបស់ខ្ញុំ ឬមិនធ្វើការវាយតម្លៃ ឬមិនធ្វើែផនការ ដោយប្រើភាសាកំណើតរបស់ខ្ញុំ?
ប្រសិនបើមជ្ឈមណ្ឌលតំបន់ មិនកត់ត្រា ភាសាកំណើត របស់លោកអ្នក ឬមិនធ្វើការវាយតម្លៃ ឬមិនធ្វើែផនការ ដោយប្រើភាសាកំណើតរបស់លោកអ្នក នោះលោកអ្នកអាចដាក់ ពាក្យបណ្តឹងបាន ។ 17 C.C.R. sec. 52170. ដើម្បីដាក់ពាក្យបណ្តឹង ក្រោម Early Start Program(កម្មវិធីចាប់ផ្តើមដំបូង) សូមផ្ញើរលិខិតសង្ខេប ជូនទៅ ៖
California Department of Developmental Services (DDS)
Office of Human Rights and Advocacy Services
Attn: Early Start Complaint Unit
1600 Ninth Street, Room 240, M.S.-215
Sacramento, CA 95814
លិខិតរបស់លោកអ្នក គួរបញ្ជាក់ពី ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ និងព័ត៌មាន អំពីរឿងរ៉ាវដែលបានកើតមានឡើង អ្វីដែលលោកអ្នកបានព្យាយាមដោះស្រាយ ឈ្មោះរបស់អ្នកពាក់ព័ន្ធ និងរបៀបដោះស្រាយបញ្ហាដែលបានកើតឡើង ។ លោកអ្នកអាច ដាក់ពាក្យបណ្តឹង ជាភាសាកំណើតរបស់លោកអ្នកបាន ។ ប្រសិនបើលោកអ្នក មិនចេះសរសេរពាក្យបណ្តឹង នោះអ្នកសម្របសម្រួលសេវា របស់កូនលោកអ្នក ត្រូវជួយលោកអ្នក ។ លោកអ្នក ក៏អាចប្រើប្រាស់ទម្រង់បែបបទ នៅគេហទំព័ររបស់ DDS បានផងដែរ ៖ http://www.dds.ca.gov/Forms/docs/DS1827.pdf.
ក្នុងរយៈពេល 60 ថ្ងៃ គិតចាប់ពីពេលទទួលបានពាក្យបណ្តឹង DDS ត្រូវធ្វើការស៊ើបអង្កេត ផ្តល់ឱកាសជូនលោកអ្នក ក្នុងការដាក់ ព័ត៌មានបន្ថែម ពិនិត្យឡើងវិញលើព័ត៌មាននោះ ធ្វើការកំណត់ថាតើ មានការបំពានច្បាប់ ឬយ៉ាងណានោះ និងចេញសេចក្តីសម្រេច ជាលាយល័ក្ខណ៍អក្សរ ។ សេចក្តីសម្រេច ជាលាយល័ក្ខណ៍អក្សរ ត្រូវរួមមាន ការរកឃើញ ការសរុបសេចក្តី និងវិធាការកែប្រែ ដែលតម្រូវឱ្យអនុវត្ត ពេលវេលាកំណត់ សម្រាប់វិធានការកែប្រែ និងការផ្តល់ ជំនួយបច្ចេកទេស ដល់ទីភ្នាក់ងារដែលរកឃើញថា មានកំហុស ។ 17 C.C.R. sec. 52171.
សម្រាប់ព័ត៌មានបន្ថែម អំពីដំណើរការនេះ សូមមើល Chapter (ជំពូក) 12, សំណួរ 27 ក្នុង Special Education Rights and Responsibilities Manual (សៀវភៅណែនាំ អំពីសិទ្ធិទទួលបាន ការអប់រំពិសេស និងការទទួលខុសត្រូវ) នៅតំណភ្ជាប់ខាងក្រោមនេះ ៖ http://www.disabilityrightsca.org/pubs/504001Ch12.pdf
លោកអ្នកក៏អាចដាក់ពាក្យស្នើសុំ ឱ្យបើកសវនាការ ប្រកបដោយយុត្តិធម៌ ជំនួសការដាក់ពាក្យបណ្តឹង បានផងដែរ ។ នៅពេលលោកអ្នកដាក់ពាក្យស្នើសុំ ឱ្យបើកសវនការ ដោយប្រើ Hearing Request Form (ទម្រង់បែបបទស្នើសុំបើកសវនការ) នៅ http://www.dds.ca.gov/Complaints/complt_esdueprocess.cfm, នោះលោកអ្នកនឹងទទួលបាន កាលបរិច្ឆេទបើកសវនការ បានយ៉ាងលឿន ។ លោកអ្នក ចាំបាច់ត្រូវត្រៀមលក្ខណៈជាស្រេច មុនពេលដាក់ពាក្យស្នើសុំ ឱ្យបើកសវនការ ។ សវនការ ត្រូវបានធ្វើឡើង នៅចំពោះមុខ ចៅក្រមច្បាប់រដ្ឋបាល មួយរូប ។ មជ្ឈមណ្ឌលតំបន់ នឹងបង្ហាញភស្តុតាង និងសាក្សី ហើយបន្ទាប់មក លោកអ្នកនឹងធ្វើដូចគ្នាដែរ ។ សេចក្តីសម្រេច ជាលាយល័ក្ខណ៍អក្សរ របស់សវនការ ត្រូវបញ្ចប់ ចៅក្រមច្បាប់រដ្ឋបាល ក្នុងរយៈពេល 30 ថ្ងៃ គិតចាប់ពីពេល លោកអ្នកដាក់ពាក្យស្នើសុំ ឱ្យបើកសវនាការ ។ សម្រាប់ព័ត៌មានបន្ថែម ស្តីពីសវនាការ ជាទូទៅ សូមមើល http://www.dds.ca.gov/Complaints/complt_esdueprocess.cfm និង http://www.disabilityrightsca.org/pubs/548401.pdf.
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.