សេវាគាំទ្រនៅផ្ទះ៖ សកម្មភាពប្រឆាំងនឹងការក្លែងបន្លំ

សេវាគាំទ្រនៅផ្ទះ៖ សកម្មភាពប្រឆាំងនឹងការក្លែងបន្លំ
ឯកសារផ្សព្វផ្សាយនេះពន្យល់អំពីសកម្មភាពនានាដែលបុគ្គលិកនៃសេវាគាំទ្រនៅផ្ទះ (IHSS) របស់ខោនធីអាចអនុវត្តបាន ដើម្បីទប់ស្កាត់ការក្លែងបន្លំ និងធានាថា មានតែអ្នកទទួលបាន IHSS ដែលមានសិទ្ធិទទួលបានតែប៉ុណ្ណោះ ដែលនឹងទទួលបានសេវានានា និងទទួលបានតែសេវាដែលពួកគេមានសិទ្ធិទទួលបានតែប៉ុណ្ណោះ។
I. សាវតា
ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវថ្មីៗដែលមានបំណងទប់ស្កាត់ការក្លែងបន្លំ និងធ្វើឲ្យសុខភាព និងសុវត្ថិភាពរបស់អ្នកទទួលសេវាមានភាពល្អប្រសើរជាងមុននោះ ក្រសួងសេវាសង្គមនៃ CA (CDSS) បានបង្កើតពិធីសារដូចគ្នាទូទាំងរដ្ឋសម្រាប់ការចុះត្រួតពិនិត្យតាមផ្ទះដោយគ្មានការជូនដំណឹងជាមុន, ការផ្ញើសំបុត្រតាមការណែនាំទៅកាន់អ្នកផ្តល់សេវា IHSS, ការត្រួតពិនិត្យស្នាមម្រាមដៃ និងសាវតា និងការកែប្រែតារាងពេលវេលា។ (WIC ប្រការ 12305.7(e)(2), 12305.7(h), 12305.71(c)(3), 12305.71(c)(5), 12305.82)។ ខោនធីនីមួយៗបានបង្កើតគោលនយោបាយ និងនីតិវិធីរបស់ខ្លួនផ្ទាល់ ដែលលើកឡើងអំពីរបៀបដែលខោនធីទាំងនោះនឹងអនុវត្តពិធីសារដូចគ្នាទូទាំងរដ្ឋនេះ។
II. តើការក្លែងបន្លំ IHSS គឺជាអ្វី?
ការក្លែងបន្លំ IHSS គឺការប៉ុនប៉ងដោយចេតនារបស់អ្នកផ្តល់សេវាមួយចំនួន ហើយនៅក្នុងករណីមួយចំនួន របស់អ្នកទទួលសេវា ដើម្បីទទួលបានការទូទាត់ប្រាក់ ឬអត្ថប្រយោជន៍នានាដែលគ្មានការអនុញ្ញាតពីកម្មវិធីនេះ។ ការក្លែងបន្លំនេះអាចធ្វើឡើងនៅក្នុងទម្រង់ជាច្រើន ប៉ុន្តែភាគច្រើនពាក់ព័ន្ធនឹងអ្នកផ្តល់សេវាដែលចេញវិក្កយបត្រសម្រាប់សេវានានាដែលមិនត្រូវបានអនុវត្តដោយចេតនា ឬចេញវិក្កយបត្រសម្រាប់ការថែទាំអ្នកទទួលសេវាជាច្រើនអ្នកច្រើនជាងចំនួនអ្នកទទួលសេវាដែលពួកគេបានផ្តល់សេវាជូនយ៉ាងជាក់ស្តែងដោយចេតនា។
III. ពិធីសារដើម្បីទប់ស្កាត់ការក្លែងបន្លំ IHSS
a. ការផ្ញើសំបុត្រតាមការណែនាំទៅកាន់អ្នកផ្តល់សេវា
សេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរអាចត្រូវបានផ្ញើតាមប្រៃសណីយ៍ទៅកាន់អ្នកផ្តល់សេវាដែល៖ ទាមទារម៉ោងផ្តល់សេវាច្រើនពេកនៅក្នុងរយៈពេលមួយខែ, ធ្វើការសម្រាប់អ្នកទទួលសេវាលើសពីម្នាក់, ដាក់ជូននូវតារាងពេលវេលានានាដែលគ្មានសង្គតិភាព, ស្នើសុំការផ្លាស់ប្តូរតារាងពេលវេលាសារជាថ្មីច្រើនដងពេក, ជាអ្នកទទួល IHSS ដោយខ្លួនឯង, ឬបានឲ្យអ្នកដទៃផ្ញើការទូទាត់ប្រាក់ IHSS របស់ពួកគេទៅកាន់អាសយដ្ឋានណាមួយនៅខាងក្រៅរដ្ឋ។ សេចក្តីជូនដំណឹងនានាផ្តល់ជូននូវមូលហេតុដែលអ្នកផ្តល់សេវាកំពុងទទួលបានសេចក្តីជូនដំណឹងនោះ (ពោលគឺ កង្វល់ណាមួយក្នុងចំណោមកង្វល់នានាអំពីសុចរិតភាពនៃកម្មវិធីខាងលើ), ជូនដំណឹងដល់អ្នកផ្តល់សេវាអំពីវិធាន និងលក្ខខណ្ឌតម្រូវរបស់ IHSS ដែលសមស្រប, និងបង្ហាញអំពីលទ្ធផលនៃការមិនអនុវត្តតាមវិធាន និងលក្ខខណ្ឌតម្រូវទាំងនោះ។ (WIC ប្រការ 12305.71)
b. ការចុះត្រួតពិនិត្យតាមផ្ទះដោយគ្មានការជូនដំណឹងជាមុន (UHVs)
UHV គឺជាការចុះត្រួតពិនិត្យដែលមិនបានព្រាងទុកមួយដែលត្រូវបានធ្វើឡើងដោយបុគ្គលិក IHSS របស់ខោនធីដែលបានឆ្លងកាត់ការបណ្តុះបណ្តាល នៅក្នុងផ្ទះរបស់អ្នកទទួល IHSS មួយចំនួនដែលមានហានិភ័យខ្ពស់។ កាលបរិច្ឆេទ និងពេលវេលានៃការចុះត្រួតពិនិត្យនឹងមិនត្រូវបានជូនដំណឹងជាមុនទៅកាន់អ្នកទទួល ឬអ្នកផ្តល់សេវានោះទេ។ នៅពេលចុះត្រួតពិនិត្យ បុគ្គលិករបស់ខោនធីនឹងធ្វើការផ្ទៀងផ្ទាត់អំពីអ្នកទទួលសេវា និងគុណភាពនៃសេវានានា ផ្ទៀងផ្ទាត់អំពីសុខមាលភាពរបស់អ្នកទទួលសេវា និងធ្វើការពិភាក្សាត្រួសៗអំពីកង្វល់ណាមួយជាមួយអ្នកទទួលសេវា។ ប្រសិនបើអ្នកទទួលសេវាមិនអាច មិនទំនេរ ឬពុំមានបំណងចូលរួមនៅក្នុង UHV ណាមួយទេនោះ ខោនធីត្រូវបានតម្រូវឲ្យធ្វើសកម្មភាពនៅពេលក្រោយទៀត ដោយមានបំណងចុះត្រួតពិនិត្យយ៉ាងតិចពីរលើកទៀត ការហៅទូរស័ព្ទយ៉ាងតិចពីរលើកទៀត និងការផ្ញើលិខិតមួយច្បាប់ក្នុងរយៈពេល 45-60 បន្ទាប់ទៀត។ (WIC ប្រការ 12305.71(c)(3))។
c. ការសម្របសម្រួលការស៊ើបរក និងការទប់ស្កាត់ការក្លែងបន្លំនៅទូទាំងរដ្ឋដែលមានភាពល្អប្រសើរជាងមុន
CDSS, ក្រសួងសេវាថែទាំសុខភាព (DHCS), ក្រសួងយុត្តិធម៌ (DOJ), ក្រសួងសុខមាលភាពរបស់ខោនធី, ការិយាល័យមេធាវីស្រុកនៃខោនធី និងទីភ្នាក់ងារណាមួយដែលអាចត្រូវបានរួមបញ្ចូលនៅក្នុងកម្មវិធី IHSS និង/ឬការស៊ើបរក និងការទប់ស្កាត់ការក្លែងបន្លំ នឹងធ្វើការងារជាមួយគ្នាលើឯកសារយោងអំពីការក្លែងបន្លំ និងការស៊ើបអង្កេតនានា។ ប្រសិនបើហេតុការណ៍នៃការក្លែងបន្លំដែលត្រូវបានសង្ស័យណាមួយត្រូវបានសម្គាល់ឃើញនោះ បុគ្គលិកប្រចាំខោនធីត្រូវតែដាក់ជូននូវទម្រង់ពាក្យបណ្តឹងអំពីការក្លែងបន្លំដែលត្រូវបានសង្ស័យ (SOC 2248) ទៅកាន់បុគ្គលិកដែលត្រូវបានចាត់តាំងដើម្បីធ្វើការត្រួតពិនិត្យពាក្យបណ្តឹងឡើងវិញ និងកំណត់ថាតើវាបានក្លាយជាឯកសារយោងអំពីការក្លែងបន្លំមួយដែរឬទេ។ ឯកសារយោងអំពីការក្លែងបន្លំនឹងត្រូវបានផ្ញើទៅកាន់ទីភ្នាក់ងារអនុវត្តច្បាប់ដើម្បីធ្វើការស៊ើបអង្កេតអំពីការក្លែងបន្លំ។ (WIC ប្រការ 12305.82)
d. ការត្រួតពិនិត្យស្នាមម្រាមដៃ និងសាវតាបទឧក្រិដ្ឋសម្រាប់អ្នកផ្តល់សេវា
អ្នកផ្តល់សេវាគ្រប់រូបត្រូវបានតម្រូវឲ្យផ្តិតស្នាមម្រាមដៃ និងឆ្លងកាត់ដំណើរការនៃការត្រួតពិនិត្យសាវតាបទឧក្រិដ្ឋមួយ។
e. កិច្ចព្រមព្រៀងចុះឈ្មោះចូលរួមរបស់អ្នកផ្តល់សេវា IHSS
អ្នកផ្តល់សេវាទាំងឡាយត្រូវបានតម្រូវឲ្យដាក់ជូននូវកិច្ចព្រមព្រៀងចុះឈ្មោះចូលរួមរបស់អ្នកផ្តល់សេវា (SOC 846) មួយច្បាប់ ដែលទទួលស្គាល់ថាពួកគេត្រូវបានជូនដំណឹងអំពីលទ្ធផលនៃការធ្វើការក្លែងបន្លំ IHSS រួចរាល់ហើយ។ កិច្ចព្រមព្រៀងនេះក៏បញ្ជាក់អះអាងផងដែរថា អ្នកផ្តល់សេវាណាម្នាក់ដែលបានជាប់ទោសពីបទរាយការណ៍ព័ត៌មានអំពីតារាងពេលវេលារបស់ពួកគេដោយមានការក្លែងបន្លំនោះ នឹងត្រូវទូទាត់មកវិញនូវទឹកប្រាក់ទូទាត់លើសណាមួយដែលពួកគេបានទទួល រួមជាមួយការដាក់ទណ្ឌកម្មផ្នែកស៊ីវិលជាទឹកប្រាក់ពី $500 ទៅ $1000 សម្រាប់ទង្វើនៃការក្លែងបន្លំនីមួយៗ។
IV. តើខ្ញុំគួរធ្វើដូចម្តេចខ្លះ?
ប្រសិនបើអ្នកជឿជាក់ថា ការកែប្រែនៅក្នុងច្បាប់ទាំងនេះត្រូវបានយកទៅអនុវត្តមិនបានត្រឹមត្រូវ ឬត្រូវបានយកទៅអនុវត្តនៅក្នុងឥរិយាបថដែលមានការរើសអើងនោះ អ្នកស្នើសុំបើកសាវនាការដ៏សុក្រឹត្យមួយដោយបំពេញសេចក្តីណែនាំនានាដែលស្ថិតនៅផ្នែកខាងខ្នងនៃសេចក្តីជូនដំណឹងអំពីចំណាត់ការរបស់អ្នក។ អ្នកក៏អាចដាក់ជូននូវទម្រង់ពាក្យបណ្តឹងអំពីការរើសអើងណាមួយទៅកាន់ CDSS តាមរយៈអ៊ីមែល ជាលាយលក្ខណ៍អក្សរ ឬតាមរយៈការហៅទូរស័ព្ទទៅកាន់៖
California Department of Social Services - Civil Rights
744 P Street, M.S. 8-16-70
Sacramento, CA 95814
ទូរស័ព្ទ ៖ (916) 654-2107
អ៊ីមែល crb@dss.ca.gov
ទូរសារ ៖ (916) 653-9332
ទម្រង់ពាក្យបណ្តឹងអំពីការរើសអើងអាចស្វែងរកបាននៅតាមប្រព័ន្ធអ៊ីនធឺណិត នៅ http://www.cdss.ca.gov/Reporting/File-a-Complaint/Discrimination-Compla…។ ទម្រង់នេះមិនអាចដាក់ជូនតាមប្រព័ន្ធអ៊ីនធឺណិតបាននោះទេ។ សូមព្រីនទម្រង់នេះ បំពេញវា និងដាក់ជូន CDSS តាមរយៈអ៊ីមែល ការផ្ញើសំបុត្រតាមប្រៃសណីយ៍ ឬទូរសារ។
V. តើសិទ្ធិរបស់ជនពិការនៃរដ្ឋកាលីហ្វ័រញ៉ាផ្ទុយគ្នាពីការកែប្រែទាំងនេះដែរឬទេ?
បាទ/ចាសសិទ្ធិរបស់ជនពិការនៃរដ្ឋកាលីហ្វ័រញ៉ាផ្ទុយគ្នាពីការកែប្រែទាំងនេះ។ សិទ្ធិទាំងនេះត្រូវបានមើលរំលងនៅក្នុងការប្រឆាំងរបស់យើង និងការប្រឆាំងរបស់អ្នកតស៊ូមតិជាច្រើននាក់ផ្សេងទៀត។ យើងបានប្រឆាំងនឹងការកែប្រែទាំងនេះដោយសារតែមូលហេតុនានាដូចខាងក្រោម៖
- ការកែប្រែទាំងនេះមិនយុត្តិធម៌ចំពោះអ្នកទទួល និងអ្នកផ្តល់សេវានោះទេ។ ការកែប្រែទាំងនេះបន្ថែមបន្ទុកដល់អ្នកទទួល និងអ្នកផ្តល់សេវាទាំងឡាយដោយមិនបានផ្តល់អត្ថប្រយោជន៍សំខាន់ណាមួយដល់រដ្ឋនោះទេ។ នីតិវិធីថ្មីៗមានតម្លៃថ្លៃ និងត្រូវចំណាយពេលច្រើន ដូច្នេះហើយវាធ្វើឲ្យមានភាពលំបាកខ្លាំងជាងមុនចំពោះអ្នកទទួលសេវា IHSS នៅក្នុងស្វែងរកអ្នកផ្តល់សេវាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
- ការរាយការណ៍អំពីការក្លែងបន្លំ IHSS ត្រូវបានគេនិយាយពន្លើសយ៉ាងខ្លាំង ដូច្នេះការកែប្រែដែលនឹងត្រូវអនុវត្តនោះ បន្ថែមពីការក្លាយជាបន្ទុកផ្នែករដ្ឋបាលសម្រាប់ខោនធីនានាហើយនោះ វាមិនបានផ្អែកលើមូលហេតុដែលត្រឹមត្រូវនោះទេ។
- ការកែប្រែទាំងនេះនឹងមានតម្លៃថ្លៃ និងមានការលំបាកក្នុងការអនុវត្តនៅពេលដែលរដ្ឋកាលីហ្វ័រញ៉ាកំពុងតែកាត់ផ្តាច់កម្មវិធីសំណាញ់សុវត្ថិភាពនានាដែលចាំបាច់។
- ការកែប្រែទាំងនេះនឹងមិនបណ្តាលឲ្យមានការកាត់បន្ថយចំណាយណាមួយនោះទេ លើកលែងតែការបង្កើនបន្ទុកផ្នែកការិយាធិបតេយ្យ ដែលបង្ខំឲ្យប្រជាជនដែលមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលបាន IHSS ឈប់ទទួលយកសេវានានាដែលពួកគេត្រូវការ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.