គំរូលិខិតស្នើសុំទីកន្លែងស្នាក់នៅសមរម្យក្នុងអំឡុងពេលនៃការផ្ទុះជំងឺរាតត្បាតកូវីដ19

គំរូលិខិតស្នើសុំទីកន្លែងស្នាក់នៅសមរម្យក្នុងអំឡុងពេលនៃការផ្ទុះជំងឺរាតត្បាតកូវីដ19
ដោយអនុលោមតាមច្បាប់ស្ដីពីប្រជាជនអាមេរិកដែលមានពិការភាព អ្នកមានសិទ្ធិទទួលបានទីកន្លែងស្នាក់នៅសមរម្យនៅកន្លែងធ្វើការ។ ប្រការនេះ រួមមានទាំងទីកន្លែងស្នាក់នៅដែលអ្នកត្រូវការ ក្នុងអំឡុងពេលនៃការផ្ទុះជំងឺរាតត្បាតកូវីដ19 ដើម្បីជួយអ្នកឲ្យនៅតែមានសុខភាពល្អ និងអាចបន្តបំពេញការងារបាន។ គំរូលិខិតនេះ អាចត្រូវបានប្រើប្រាស់ដើម្បីស្នើសុំនិយោជករបស់អ្នក ឬកន្លែងធ្វើការនៅពេលអនាគតរបស់អ្នក នូវទីកន្លែងស្នាក់នៅសមរម្យដែលអ្នកត្រូវការ នៅក្នុងដំណាក់កាលនៃការជ្រើសរើសចូលបម្រើការងារ ឬសម្រាប់ការងាររបស់អ្នក។
[កាលបរិច្ឆេទ]
ជូនចំពោះ [និយោជក]៖
ខ្ញុំសរសេរលិខិតនេះដើម្បីស្នើសុំ\ទីកន្លែងស្នាក់នៅសមរម្យ\សម្រាប់ពិការភាពរបស់ខ្ញុំ។ ខ្ញុំ គឺជា [និយោជិកនៃ/កំពុងដាក់ពាក្យសុំបម្រើការងារនៅ] [អង្គភាពសាធារណៈ]។ ខ្ញុំក៏ [ត្រូវអនុវត្តបទបញ្ជាឲ្យស្ថិតនៅតែក្នុងផ្ទះ/មានហានិភ័យខ្ពស់ក្នុងការកើតភាពស្មុគស្មាញនៃជំងឺកូវីដ19 ដោយសារតែពិការភាពរបស់ខ្ញុំ]។ ដោយសារតែពិការភាពរបស់ខ្ញុំ ខ្ញុំចាំបាច់ត្រូវមានការប្រុងប្រយ័ត្នបន្ថែមដើម្បីការពារខ្លួនខ្ញុំពីជំងឺកូវីដ19។ ខ្ញុំត្រូវការទីកន្លែងស្នាក់នៅដូចខាងក្រោម៖ [រាយទីកន្លែងស្នាក់នៅ] [គ្រូពេទ្យ/គ្រូពេទ្យផ្លូវចិត្ត/អ្នកឯកទេសចិត្តវិទ្យា/គ្រូពេទ្យព្យាបាល/បុគ្គលិកសង្គម/អ្នកព្យាបាលវិជ្ជាជីវៈ/បុគ្គលផ្សេងទៀត (ចូរពណ៌នា)] របស់ខ្ញុំ បានយល់ថាទីកន្លែងស្នាក់នៅ/ការកែប្រែទាំងនេះ មានភាពចាំបាច់ ដោយសារតែពិការភាពរបស់ខ្ញុំ។ សូមមើលលិខិតភ្ជាប់មកជាមួយ របស់ [ឈ្មោះវេជ្ជបណ្ឌិត ឬអ្នកជំនាញ]។ ជាងនេះទៅទៀត សូមមើលបទបញ្ជា [របស់សហព័ន្ធ រដ្ឋ ឬមូលដ្ឋាន] ដែលតម្រូវឲ្យខ្ញុំស្នាក់នៅមួយកន្លែងក្នុងអំឡុងពេលនៃការផ្ទុះជំងឺរាតត្បាតកូវីដ19។ ច្បាប់របស់សហព័ន្ធនិងរដ្ឋ តម្រូវឲ្យនិយោជកផ្ដល់ទីកន្លែងស្នាក់នៅដល់និយោជិក និងអ្នកដាក់ពាក្យសុំបម្រើការងារដែលមានពិការភាព។ សូមឆ្លើយតបចំពោះសំណើសុំនេះនៅត្រឹម [កាលបរិច្ឆេទ]។ សូមទាក់ទងមកខ្ញុំតាមរយៈ [លេខទូរសព្ទនិង/ឬអាសយដ្ឋានអ៊ីម៉ែលរបស់អ្នក] ប្រសិនបើអ្នកមានសំណួរ។ សូមអរគុណ។
ដោយក្ដីគោរព
[ឈ្មោះរបស់អ្នក]
[អាសយដ្ឋានរបស់អ្នក]
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.