របបៀបក្លាយជាអ្នកទទួលប្រាក់បោយខ្លួនឯង – ខ្ិត្តប័ណ្ណ

Publications
#F132.06

របបៀបក្លាយជាអ្នកទទួលប្រាក់បោយខ្លួនឯង – ខ្ិត្តប័ណ្ណ

មនុស្ស​ខ្លះ​មិន​អាច​គ្រប់​គ្រង​ប្រាក់​ដែល​ពួកគេ​ទទួល​បាន​ពី​​រដ្ឋបាល​សន្តិសុខ​សង្គម​ (SSA) ដោយសារ​បញ្ហា​ជំងឺ​ ឬ​ពិការភាព​។​ ប្រសិន​បើ​ដូច្នេះ​មែន​ SSA ជ្រើស​រើស​សាច់​ញាតិ មិត្តភក្តិ ឬ​បុគ្គល​ដទៃ​ទៀត​ ដើម្បី​ធ្វើ​ជា​អ្នកតំណាងទទួលប្រាក់។ ពួកគេ​ក៏​ត្រូវ​គេ​ហៅ​ថា​  “​អ្នក​តំណាង​ទទួល​ប្រាក់”  ផង​ដែរ​។​ មាន​មនុស្ស​ច្រើន​ជាង​ 8 លាននាក់ ដែល​មាន​អ្នក​តំណាង​ទទួល​ប្រាក់។​

មនុស្ស​ខ្លះ​មិន​អាច​គ្រប់​គ្រង​ប្រាក់​ដែល​ពួកគេ​ទទួល​បាន​ពី​​រដ្ឋបាល​សន្តិសុខ​សង្គម​ (SSA) ដោយសារ​បញ្ហា​ជំងឺ​ ឬ​ពិការភាព​។​ ប្រសិន​បើ​ដូច្នេះ​មែន​ SSA ជ្រើស​រើស​សាច់​ញាតិ មិត្តភក្តិ ឬ​បុគ្គល​ដទៃ​ទៀត​ ដើម្បី​ធ្វើ​ជា​អ្នកតំណាងទទួលប្រាក់។ ពួកគេ​ក៏​ត្រូវ​គេ​ហៅ​ថា​  “​អ្នក​តំណាង​ទទួល​ប្រាក់”  ផង​ដែរ​។​ មាន​មនុស្ស​ច្រើន​ជាង​ 8 លាននាក់ ដែល​មាន​អ្នក​តំណាង​ទទួល​ប្រាក់។​ អ្នក​ក៏​អាច​មាន​អ្នក​តំណាង​ម្នាក់​របស់ខ្លួនឯងផង​ដែរ​។​ ពេល​នេះ ប្រសិន​បើ​អ្នក​អាច​គ្រប់​គ្រង​ប្រាក់​បាន​ដោយ​ខ្លួន​ឯង​ អ្នក​តំណាង​ទទួល​ប្រាក់របស់​អ្នក​ ត្រូវ​ប្រាប់​ទៅ SSA ថា អ្នក​លែង​ត្រូវ​ការ​អ្នក​តំណាង​ទទួល​ប្រាក់​ទៀត​ហើយ​។​ អ្នក​ក៏​អាច​ស្នើសុំ​ឲ្យ SSA ធ្វើ​ជា​អ្នក​តំណាង​ទទួល​ប្រាក់​របស់​អ្នក​ផង​ដែរ​។​

របៀបក្លាយ​ជាអ្នក​ទទួលប្រាក់​ដោយ​ខ្លួន​ឯង​​​

ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​ទទួល​ប្រាក់​ដោយ​ខ្លួន​ឯង​ នោះ SSA នឹងសាកសួរ​សំណួរ​​ទៅអ្នក​មួយ​ចំនួន​ ដើម្បីឲ្យ​ប្រាកដ​ថា​អ្នក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​។​ សំណួរ​អាច​ខុស​គ្នា​អាស្រ័យ​លើ​ការិយាល័យ SSA ក្នុង​មូលដ្ឋាន​របស់​អ្នក​។​ ពួកគេ​នឹង​សួរ​ថាតើ​អ្នក​អាច​៖​

  • បង់​​វិក្កយបត្រ​ប្រចាំ​ខែ​ដោយខ្លួនឯង ដូច​ជា​ ថ្លៃ​ឈ្នួល វេជ្ជសាស្រ្ត​ ទូរសព្ទ​ និង/ឬ​អ៊ីនធឺណិត​
  • គ្រប់​គ្រង​គណនី​ធនាគារ​ផ្ទាល់​ខ្លួន​ ឬ​​ប័ណ្ណ​អតិថិជន/​ប័ណ្ណ​ឥណទាន​
  • បំពេញ​តម្រូវ​ការ​ផ្ទាល់​ខ្លួន​របស់​អ្នក​ និង​
  • ឲ្យ​មិត្តភក្តិ ឬ​គ្រួសារ​ធ្វើ​ការ​គាំ​ទ្រ​អ្នក​ជា​លាយលក្ខណ៍​អក្សរ​អំពី​ទម្លាប់​នៃ​ការ​ចំណាយ​ប្រាក់​ដ៏​ល្អរបស់អ្នក​។

អ្វី​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ក្លាយ​ជា​អ្នក​តំណាង​ទទួល​ប្រាក់ផ្ទាល់​ខ្លួន​

អ្នក​អាច​មាន​អ្នក​តំណាង​ទទួល​ប្រាក់​ម្នាក់​ ដោយសារ​ពិការភាព​រូបរាង​កាយ​ ឬ​​​ផ្លូវ​ចិត្ត​​។​ ដើម្បី​ក្លាយ​ជា​អ្នក​​ទទួល​ប្រាក់​ដោយ​ខ្លួន​ឯង​ អ្នក​ត្រូវ​បង្ហាញ SSA ថា​ ពេល​នេះ​អ្នក​អាច​គ្រប់​គ្រង​ប្រាក់​ដោយ​​ខ្លួនឯង​បានហើយ​​។​

ខាង​ក្រោម​នេះ​ គឺ​ជា​ឧទាហរណ៍​អំពីភស្តុតាង​ដែល​អាច​គាំ​ទ្រ​ដល់​សំណើសុំ​របស់​អ្នក​បាន​៖​

  • លិខិត​ពីវេជ្ជបណ្ឌិត​មួយ​រូប​ដែល​និយាយ​ថា​ អ្នក​អាច​គ្រប់​គ្រង​ប្រាក់​ដោយ​ខ្លួន​ឯង​បាន​​ 
  • ឯកសារ​តុលាការ​ដែល​និយាយថា​ តុលាការ​ជឿ​ថា​ អ្នក​អាច​មើល​ថែទាំ​ខ្លួន​ឯង​​បាន​ ឬ​
  • ភស្តុតាង​ដទៃ​ផ្សេង​ទៀត​ដែល​បង្ហាញ​ពី​សមត្ថភាព​របស់​ដើម្បី​មើល​ថែទាំ​ខ្លួន​ឯង​បាន​។​
    • លិខិត​​​​បញ្ជាក់​ពី​ការ​ព្យាបាល​ការ​សេព​គ្រឿង​ញៀន​
    • ភស្តុតាង​បញ្ជាក់​ពី​វិក្កយបត្រ​ដែល​បាន​ទូទាត់ប្រាក់​រួច​ និង​
    • លិខិត​​គាំ​ទ្រ​ពី​​​​មនុស្ស​ដែល​ស្គាល់​អ្នក​ច្បាស់​។​

សម្គាល់៖  SSA អាច​យល់​ស្រប​ថា​ អ្នក​លែង​ត្រូវ​ការ​អ្នក​តំណាង​ទទួល​ប្រាក់​ទៀត​ហើយ​។​ ប្រសិន​បើ​ដូច្នោះ​មែន​ ពួកគេក៏​អាច​ពិនិត្យ​មើល​ថា​តើ​អ្នក​នៅបន្ត​មាន​លក្ខណសម្បត្តិ​ទទួល​បាន​ប្រាក់​ពិការភាព​ទៀត​ដែរ​ឬ​អត់​។​

ការ​ចាប់​ផ្ដើម​ដំណើរ​ការ​

​តើ​អ្នក​មាន​អារម្មណ៍​ថា​ អ្នក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ក្លាយ​ជា​អ្នក​​​ទទួល​ប្រាក់​ដោយ​ខ្លួន​ឯង​​ហើយ​ឬ​នៅ​?​ អ្នក​អាច​ចូល​ទៅ​មើល​ការិយាល័យមូលដ្ឋាន​​ SSA នៅ​តំបន់​របស់​អ្នក​​ ដើម្បី​ចាប់​ផ្ដើម​ដំណើរ​ការ​នេះ​។​ ទូរសព្ទ​ទៅ​លេខទូរសព្ទ SSA ថ្នាក់​ជាតិ តាម​រយៈលេខ​ 1-800-772-1213 ដើម្បី​ស្វែង​រក​ការិយាល័យ មូលដ្ឋាន។ អ្នកក៏​អាច​ចូល​ទៅ​កាន់ កម្មវិធី​កំណត់​ទីតាំង​របស់​ការិយាល័យ​សន្តិសុខសង្គម​ផង​ដែរ​ (Social Security Office Locator)

ឯកសារ​​នេះ ទទួល​បាន​ហិរញ្ញប្បទាន​តាម​រយៈ​កិច្ច​ព្រមព្រៀង​ប្រាក់មូលនិធិ​សន្តិសុខ​សង្គម​ ដោយ​ការ​ចំណាយ​របស់​អ្នក​បង់​​ពន្ធ​។​ បើ​ទោះ​បី​ជារបប​​សន្តិសុខ សង្គម​​​​​បាន​ត្រួតពិនិត្យ​ឡើង​វិញ​នូវ​ឯកសារ​នេះ​សម្រាប់​ភាព​ត្រឹម​ត្រូវ​ច្បាស់​លាស់ក៏​ពិត​មែន​ ក៏​ប៉ុន្តែ​​ វា​ពុំ​បាន​រួម​បញ្ចូល​នូវ​លិខិត​ទំនាក់​​ទំនងរបប​សន្តិសុខសង្គម​ផ្លូវ​ការ​​នោះ​ទេ​។​

 

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

 

 

Click links below for a downloadable version.