អ្នកអាចបោះឆ្នោតបានបើទោះបីជាអ្នកពុំអាចចុះឈ្មោះអ្នកបានក៏ដោយ

ច្បាប់ស្តីពីការបោះឆ្នោតរដ្ឋកាលីហ្វ័រញ៉ា § 354.5
Publications
#5473.06

អ្នក​អាច​គូសសញ្ញា​សម្គាល់​បាន​

សញ្ញាសម្គាល់​ត្រូវ​អមមក​ជាមួយ​ដោយ​ឈ្មោះ​របស់​បុគ្គល​ជា​លាយលក្ខណ៍​អក្សរ​។​ ឈ្មោះ​ត្រូវ​សរសេរ​ដោយ​សាក្សី​ដែល​មាន​អាយុ​លើសពី​​ 18 ឆ្នាំ​។​

អ្នក​អាច​ប្រើ​ត្រា​ហត្ថលេខា​បាន​

ត្រាហត្ថលេខា​អាច​ត្រូវ​បាន​គេ​ប្រើប្រាស់​​ជា​ហត្ថលេខា​​ ប្រសិន​បើ​សាក្សី​អាយុ​លើសពី​​ 18 ឆ្នាំ​ ​សរសេរ​ឈ្មោះ​អ្នក​ដោយ​ដៃ​។​ ក៏​ប៉ុន្តែ​ អ្នក​ត្រូវ​តែ​ (1) បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​លើ​ប្រព័ន្ធ​អនឡាញ​ និង​ទទួល​បាន​ការ​អនុម័ត​លើ​​ត្រា​ហត្ថលេខារបស់អ្នក​​ដោយ​នាយកដ្ឋាន​​យាន​យន្ត និង​​ត្រូវ​បញ្ជូន​ទៅ​រដ្ឋ​មន្រ្តីក្រសួង​ការបរទេស​​​​ ឬ​ (2) បាន​ប្រើប្រាស់​ត្រា​លើ​លិខិត​បញ្ជាក់នៅ​ចំពោះ​មុខ​​មន្រ្តីខោនធី​។​

តើ​​អាចមាន​អ្វីខ្លះ​​នៅ​លើ​​​ត្រា​ហត្ថលេខា​?​

  • ហត្ថលេខា​ពិត​ប្រាកដ​របស់​បុគ្គល​ដែល​មាន​ពិការ​ភាព​។​
  • សញ្ញាសម្គាល់ ឬ​និមិត្តសញ្ញា​ដែល​ជ្រើសរើស​ដោយ​បុគ្គល​ដែល​មាន​ពិការភាព​។​
  • ហត្ថលេខា​ជា​ឈ្មោះ​របស់​បុគ្គល​ដែលមាន​ពិការភាព​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ដោយ​បុគ្គល​ម្នាក់​ផ្សេង​ទៀត​ និង​ត្រូវ​បាន​ជ្រើសយក​មកប្រើប្រាស់​ដោយ​​បុគ្គល​ដែល​មាន​ពិការភាព​។​

តើ​អ្នកណា​អាច​ប្រើ​ត្រា​ហត្ថលេខា​បាន?​

  • បុគ្គល​ដែល​មាន​ពិការភាព​ ហើយ​ដោយសា​រតែ​​ពិការភាព​នោះ​ ​​គាត់​ពុំ​អាច​សរសេរ​និង​គ្រប់គ្រង​ត្រា​ហត្ថលេខា​នោះ​បាន​។​
  • បុគ្គល​ដែល​ប្រើប្រាស់​ត្រា​ហត្ថលេខា​ជំនួស​​ឲ្យ​ម្ចាស់​ត្រា​ នៅ​ចំពោះ​មុខ​ម្ចាស់​ត្រា​​ដោយ​មាន​ការ​យល់​ព្រម​ពី​ម្ចាស់​ត្រា​។​

 

យើងចង់ស្ដាប់មតិយោបល់របស់លោកអ្នក! សូមបំពេញការស្ទង់មតិដូចខាងក្រោមនេះអំពីឯកសារបោះពុម្ពផ្សាយរបស់យើងខ្ញុំ និងសូមឲ្យយើងដឹងថាតើសកម្មភាពដែលយើងកំពុងធ្វើនេះមានលក្ខណៈដូចម្តេច [ធ្វើការស្ទង់មតិ]

ដើម្បីទទួលបានជំនួយផ្នែកច្បាប់សូមហៅទៅលេខ 800-776-5746 ឬបំពេញ សំណុំបែបបទស្នើសុំជំនួយ។ សម្រាប់គោលបំណងផ្សេងទៀត សូមហៅទូរសព្ទទៅកាន់ 916-504-5800 (ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា) 213-213-8000 ( ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា)។

អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា (Disability Rights California) ត្រូវបានផ្តល់មូលនិធិដោយប្រភពខុសៗគ្នាសម្រាប់បញ្ជីពេញលេញនៃអ្នកផ្តល់មូលនិធិ សូមចូលទៅកាន់ http://www.disabilityrightsca.org/Documents/ListofGrantsAndContracts.html

 

 

Click links below for a downloadable version.