ប្រាក់ចំណាយរបស់មជ្ឈមណ្ឌលប្រចាំតំបន់ សម្រាប់ជួយចេញថ្លៃសហចំណាយលើការធានារ៉ាប់រងសុខភាព ថ្លៃសហធានារ៉ាប់រងសុខភាព និងថ្លៃចំណាយដែលអាចកាត់ទុក

ប្រាក់ចំណាយរបស់មជ្ឈមណ្ឌលប្រចាំតំបន់ សម្រាប់ជួយចេញថ្លៃសហចំណាយលើការធានារ៉ាប់រងសុខភាព ថ្លៃសហធានារ៉ាប់រងសុខភាព និងថ្លៃចំណាយដែលអាចកាត់ទុក
ហាងស្រានេះប្រាប់អ្នកពីពេលដែលមជ្ឈមណ្ឌលប្រចាំតំបន់អាចបង់ថ្លៃធានារ៉ាប់រងបាន។ វាប្រាប់អ្នកពីប្រភេទនៃការទូទាត់ដែលវាអាចបង់បាន។ វាប្រាប់អ្នកពីអ្វីដែលត្រូវធ្វើប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់នឹងមិនធ្វើការទូទាត់។
នាយកដ្ឋានសេវាថែទាំជនពិការសតិបញ្ញា (DDS, The Department of Developmental Services) តាមរយៈ ច្បាប់ថវិការដ្ឋកាលីហ្វ័រនីញ៉ា (TBL, Budget Trailer Bill) បានប្តូរច្បាប់ពាក់ព័ន្ធនឹងថវិកាសហចំណាយ ថវិកាសហធានារ៉ាប់រង និងថ្លៃចំណាយដែលអាចកាត់ទុកបាន ដោយមជ្ឈមណ្ឌលប្រចាំតំបន់ ។ ការផ្លាស់ប្តូរនានា អំពីច្បាប់នេះ មានរៀបរាប់ខាងក្រោម ។
តើមជ្ឈមណ្ឌលប្រចាំតំបន់ អាចជួយចេញការចំណាយចំពោះថ្លៃសហចំណាយ ថ្លៃសហធានារ៉ាប់រងសុខភាព និង/ឬថ្លៃកាត់ទុករបស់ខ្ញុំ ដែលស្ថិតក្រោមច្បាប់លែនថឺម៉ាន់ (Lanterman Act) ដែរឬទ?
គឺត្រូវតែរាយការណ៍ ។ សម្រាប់អនីតិជន មជ្ឈមណ្ឌលប្រចាំតំបន់ អាចជួយចេញថ្លៃសហចំណាយការធានារ៉ាប់រង ថ្លៃសហធានារ៉ាប់រង ឬថ្លៃកាត់ទុកបាន ប្រសិនបើសេវាកម្មនោះត្រូវបានដាក់បញ្ចូលក្នុងផែនការកម្មវិធីតម្រូវតាមលក្ខណៈរបស់កុមារ ឬដាក់នៅក្នុងផែនការសេវាកម្មរបស់គ្រួសារនីមួយៗ ហើយសេវាកម្មនោះ គឺត្រូវការដើម្បីធានាថា កូនរបស់អ្នកអាចទទួលបានសេវាកម្ម1 ។ ហើយក្មេងនោះត្រូវស្ថិតនៅក្នុងលក្ខណៈវិនិច្ឆ័យអនីតិជនដូចខាងក្រោម ៖
- កុមារនោះត្រូវបានការធានារ៉ាប់រងដោយផែនការសេវាកម្មថែទាំសុខភាព ឬពីប័ណ្ណសន្យាធានារ៉ាប់រងសុខភាព ក្រោមការធានារ៉ាប់រងសុខភាពរបស់ឪពុកម្តាយ/អាណាព្យាបាល/អ្នកមើលថែទាំរបស់ខ្លួន ។
- ប្រាក់ចំណូលដុលសរុបប្រចាំឆ្នាំរបស់គ្រួសារ មានចំនួនស្មើនឹង ឬក្រោមកម្រិត 400 ភាគរយ នៃកម្រិតភាពក្រីក្ររបស់រដ្ឋាភិបាលសហព័ន្ធ ។
- មិនមានភាគីទីបីណាជាអ្នកទទួលខុសត្រូវចំពោះថ្លៃការចំណាយសេវាកម្មនេះ ។
សម្រាប់អតិថិជនជាមនុស្សពេញវ័យ មជ្ឈមណ្ឌលប្រចាំតំបន់ អាចជួយចេញថ្លៃសហចំណាយពីការធានារ៉ាប់រងសុខភាព ថ្លៃសហធានារ៉ាប់រងសុខភាព និង/ឬថ្លៃចំណាយដែលកាត់ទុកបាន ប្រសិនបើសេវាកម្មនោះត្រូវបានដាក់បញ្ចូលក្នុងផែនការកម្មវិធីតម្រូវតាមលក្ខណៈបុគ្គល (IPP, Individual Program Plan) ហើយត្រូវធានាថាក្មេងនោះបានទទួលសេវាកម្មទៅតាមផែនការ ។ ហើយក៏ត្រូវស្ថិតក្នុងលក្ខណៈវិនិច្ឆ័យខាងក្រោមផងដែរ ៖
- អតិថិជនមានប្រាក់ចំណូលដុលសរុបប្រចាំឆ្នាំស្មើនឹង 400 ភាគរយ នៃកម្រិតភាពក្រីក្ររបស់រដ្ឋាភិបាលសហព័ន្ធ ។
- មិនមានភាគីទីបីណាជាអ្នកទទួលខុសត្រូវចំពោះថ្លៃការចំណាយសេវាកម្ម2 ។
ចុះបើគ្រួសារខ្ញុំ មានប្រាក់ចំណូលច្រើនជាង 400 ភាគរយ នៃកម្រិតភាពក្រីក្ររបស់សហព័ន្ធ តើខ្ញុំនៅអាចទទួលបានជំនួយដែរឬទេ?
សម្រាប់គ្រួសារនានា ដែលមានប្រាក់ចំណូលប្រចាំឆ្នាំលើកម្រិត 400 ភាគរយនៃកម្រិតភាពក្រីក្ររបស់រដ្ឋាភិបាលសហព័ន្ធ មជ្ឈមណ្ឌលប្រចាំតំបន់ប្រហែលជាអាចជួយចេញថ្លៃសហចំណាយ ថ្លៃសហធានរ៉ាប់រងរបស់អ្នកបាន ប្រសិនបើស្ថានភាពនេះ គឺត្រូវការដើម្បីរក្សាឲ្យកុមារអាចបន្តរស់នៅក្នុងផ្ទះ ហើយវាមានភាពត្រឹមត្រូវទៅតាមចំណុចមួយ ឬច្រើនដូចខាងក្រោម ៖
- ហេតុការណ៍មិនធម្មតាបានកើតឡើង ដែលមានផលប៉ះពាល់ដល់លទ្ធភាពរបស់ឪពុកម្តាយ/អាណាព្យាបាល/អ្នកថែទាំ ចំពោះការចេញថ្លៃសហចំណាយ ឬថ្លៃសហធានារ៉ាប់រងសុខភាព ឬដើម្បីផ្តល់ការថែទាំ និងការគ្រប់គ្រងដែលជាតម្រូវការរបស់កុមារនោះ ។
- ការបាត់បង់ដែលបណ្តាលពីគ្រោះមហន្តរាយ (ហេតុការណ៍ដូចជាគ្រោះធម្មជាតិ ឬគ្រោះថ្នាក់នានា) ដែលមានការប៉ះពាល់ជាបណ្តោះអាសន្នចំពោះសមត្ថភាពរបស់ឪពុកម្តាយ/អាណាព្យាបាល/អ្នកមើលថែទាំ ឬប៉ះពាល់ដល់សមត្ថភាពអតិថិជនជាមនុស្សធំ ក្នុងការចេញថ្លៃសហចំណាយ ឬថ្លៃសហធានារ៉ាប់រងសុខភាព ។
- ថ្លៃថែទាំសុខភាពសំខាន់ៗដែលមិនអាចទទួលសំណងលើការចំណាយដែលពាក់ព័ន្ធនឹងកុមារនេះ ឬកុមារដទៃដែលជាអតិថិរបស់មជ្ឈមណ្ឌលប្រចាំតំបន់3 ។
តើមជ្ឈមណ្ឌលប្រចាំតំបន់អាចដឹងបានដោយរបៀបណាអំពីប្រាក់ចំណូលដុលសរុបប្រចាំឆ្នាំរបស់ខ្ញុំ?
អ្នកត្រូវផ្តល់ឲ្យមជ្ឈមណ្ឌលប្រចាំតំបន់នូវសំណៅថតចម្លងនៃប័ណ្ណរបាយការណ៍អ្នករកប្រាក់ចំណូល W-2 (W-2 Wage Earner Statement) ប័ណ្ណបើកប្រាក់ខែ ប័ណ្ណបង់ពន្ធប្រាក់ចំណូលជូនរដ្ឋ ឬភស្តុតាងផ្សេងៗទៀតនៃ ប្រាក់ចំណូល4 ។ អ្នកត្រូវជូនដំណឹងដល់មជ្ឈមណ្ឌលប្រចាំតំបន់ នៅពេលមានការផ្លាស់ប្តូរចំពោះប្រាក់ចំណូលរបស់អ្នក ដែលអាចប៉ះពាល់ចំពោះភាពមានសិទ្ធិទទួលជំនួយ5 ។
តើអ្វីជាកម្រិតភាពក្រីក្ររបស់រដ្ឋាភិបាលសហព័ន្ធក្នុងឆ្នាំ 2014?
មនុស្ស ក្នុងគ្រួសារ |
រដ្ឋក្បែរខាងចំនួន 48 និងក្រុងវ៉ាស៊ីនតោន |
400% នៃកម្រិតភាពក្រីក្រ |
1 | $11,670 | $46,680 |
2 | 15,730 | 62,920 |
3 | 19,790 | 79,160 |
4 | 23,850 | 95,400 |
5 | 27,910 | 111,640 |
6 | 31,970 | 127,880 |
7 | 36,030 | 144,120 |
8 | 40,090 | 160,360 |
ចំពោះមនុស្សបន្ថែមម្នាក់ៗទៀត បូកបន្ថែម |
4,060 |
តើខ្ញុំអាចរកមើលតួលេខកម្រិតភាពក្រីក្ររបស់រដ្ឋាភិបាលសហព័ន្ធចំពោះឆ្នាំផ្សេងៗទៀតនាពេលអនាគតបានដោយរបៀបណា?
លោកអ្នកអាចចូលបើកមើលវ៉ិបសៃត៍ ដើម្បីរកមើលព័ត៌មានអំពីកម្រិតភាពក្រីក្ររបស់រដ្ឋាភិបាលសហព័ន្ធ ៖ http://aspe.hhs.gov/poverty/index.cfm ។ 400% នៃកម្រិតភាពក្រីក្ររបស់រដ្ឋាភិបាលសហព័ន្ធ គុណនឹង 4 ។
តើមជ្ឈមណ្ឌលប្រចាំតំបន់ អាចជួយចេញថ្លៃចំណាយដែលអាចកាត់ទុករបស់ខ្ញុំបានឬទេ ក្រោមច្បាប់លែនថឺម៉ាន់?
គឺពិតជាបាន គិតចាប់ពីថ្ងៃទី20 ខែមិថុនា ឆ្នាំ2014 ច្បាប់នេះបានផ្លាស់ប្តូរ ដោយអនុញ្ញាតឲ្យមជ្ឈមណ្ឌលប្រចាំតំបន់អាចចេញការចំណាយចំពោះថ្លៃដែលអាចកាត់ទុកបាន ដូចអ្វីដែលបានបង្ហាញជូនពីខាងលើ6 ស្រាប់ ។
ដំណឹងលាយល័ក្ខណ៍អក្សរ ដែលមជ្ឈមណ្ឌលប្រចាំតំបន់នឹងប្រគល់ឲ្យអ្នក
បើអ្នកស្នើសុំសេវាកម្ម ឬការគាំទ្រ ដូចជាសុំប្រាក់ជំនួយលើការបង់ថ្លៃសហចំណាយ មជ្ឈមណ្ឌលប្រចាំតំបន់ មានពេលចំនួន 15 ថ្ងៃដើម្បីធ្វើសេចក្តីសម្រេច ថាតើខ្លួននឹងអនុញ្ញាតផ្តល់សេវាកម្ម ឬការជ្រោមជ្រែង7 នោះទៅតាមការស្នើសុំដែរឬទេ ។ បន្ទាប់មក មជ្ឈមណ្ឌលប្រចាំតំបន់មានពេលចំនួន 5 ថ្ងៃ ដើម្បីផ្ញើឲ្យអ្នកនូវសេចក្តីជូនដំណឹងអំពីចំណាត់ការសកម្មភាព បើគេបដិសេធពាក្យស្នើសុំ8 របស់អ្នក ។ បើអ្នក និងមជ្ឈមណ្ឌលប្រចាំតំបន់មានគំនិតផ្ទុយគ្នា ចំពោះការផ្លាស់ប្តូរលើសេវាកម្មបច្ចុប្បន្នរបស់អ្នក មជ្ឈមណ្ឌលប្រចាំតំបន់ត្រូវផ្តល់ដំណឹងឲ្យអ្នកចំនួន 30 ថ្ងៃមុនការផ្លាស់ប្តូរចាប់ផ្តើម9 ។ ក្នុងសេចក្តីជូនដំណឹងត្រូវប្រាប់អ្នកអំពី ៖
- សកម្មភាពដែលមជ្ឈមណ្ឌលប្រចាំតំបន់នឹងចាត់ការ
- ព័ត៌មានពិតជាមូលដ្ឋានស្តីអំពីមូលហេតុដែលមជ្ឈមណ្ឌលប្រចាំតំបន់ធ្វើសេចក្តីសម្រេចនេះឡើង
- មូលហេតុចំពោះចំណាត់ការសកម្មភាព
- កាលបរិច្ឆេទចូលជាធរមានចំពោះចំណាត់ការសកម្មភាពនេះ និង
- ច្បាប់ បទបញ្ញត្តិ ឬគោលនយោបាយជាក់លាក់ដែលគាំទ្រសកម្មភាព10 នេះ ។
ការដាក់ពាក្យសុំសវនាការ
បើអ្នកកំពុងតែទទួលបានសេវាកម្ម ហើយអ្នកមិនពេញចិត្តជាមួយនឹងសេចក្តីសម្រេចរបស់មជ្ឈមណ្ឌលប្រចាំតំបន់ ហើយចង់បន្តទទួលបានសេវាកម្មចាស់ អ្នកត្រូវស្នើសុំឲ្យមានសវនាការយុត្តិធម៌ក្នុងរវាង 10 ថ្ងៃ គិតពីពេលដែលអ្នកទទួលបានសេចក្តីជូនដំណឹង11 ។ បើមិនដូច្នោះទេ សំណើសុំសវនាការ ត្រូវតែធ្វើឡើងក្នុងរវាង 30 ថ្ងៃ12 ។
សិទ្ធិរបស់អ្នកក្នុងអំឡុងពេលដំណើរការសវនាការ
អ្នកមានសិទ្ធិដើម្បី ៖
- បើកមើលកំណត់ត្រាព័ត៌មានអំពីរូបអ្នករបស់មជ្ឈមណ្ឌលប្រចាំតំបន់
- បង្ហាញ និងផ្តល់ភស្តុតាងដោយផ្ទាល់មាត់ ឬដោយការសរសេរ ។
- ឲ្យគ្រួសាររបស់អ្នក មិត្តភ័ក្តិ អ្នកព្យាបាល ឬគ្រូពេទ្យធ្វើជាតំណាងរូបអ្នក និងឡើងនិយាយជំនួសអ្នក ។
- សុំឲ្យមានវត្តមានរបស់មេធាវី ឬស្មាក្តី ។
- មានអ្នកបកប្រែចាំជួយ បើភាសាកំណើតរបស់អ្នកមិនមែនជាភាសាអង់គ្លេសទេនោះ ។
ការត្រៀមខ្លួនសម្រាប់សវនាការរបស់អ្នក
- ប្រមូលព័ត៌មានដែលបង្ហាញថា អ្នកត្រូវការសេវាកម្ម ដែលមជ្ឈមណ្ឌលប្រចាំតំបន់ចង់ប្តូរចេញ ។ ត្រូវធានាថាព័ត៌មានដែលអ្នកយកមកប្រើ វាមានភាពត្រឹមត្រូវ ហើយពន្យល់អ្វីដែលអ្នកត្រូវការឲ្យបានលំអិត ។ ហើយសូមកុំភ្លេច រកមនុស្សដែលចង់មកចូលរួមសវនាការបស់អ្នក ហើយឲ្យពួកគេប្រាប់អង្គចៅក្រមពីមូលហេតុដែលអ្នកត្រូវការសេវាកម្មនេះ ។ ត្រូវប្រាកដក្នុងចិត្តថា មនុស្សទាំងអស់ដែលទៅចូលរួមសវនាការជាមួយអ្នក ដឹងច្បាស់អំពីតម្រូវការរបស់អ្នក ។
- នៅក្នុងកន្លែងបើកសវនាការ អ្នកអាចប្រកែកតតាំងថា អ្នកមានសិទ្ធិទទួលបាននូវអ្វីដែលអ្នកត្រូវការ ដើម្បីបំពេញបាននូវគោលបំណង IPP ឬ IFSP និងទិសដៅរបស់ខ្លួន ឬត្រូវពន្យល់ពីមូលហេតុដែលថាអ្នកជាមនុស្សស្ថិតក្នុងករណីលើកលែង ឬស្ថិតក្នុងករណីលើកលែងរបស់ច្បាប់ ។
សម្រាប់ព័ត៌មានសំខាន់ៗបន្ថែម ស្តីអំពីរបៀបប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់មជ្ឈមណ្ឌលប្រចាំតំបន់ សូមអានឯកសារការពិតរបស់យើងខ្ញុំស្តីអំពី កញ្ចប់ព័ត៌មានសវនាការរបស់មជ្ឈមណ្ឌលប្រចាំតំបន់ (Regional Center Hearing Packet) នៅឯ http://www.disabilityrightsca.org/pubs/F548401.pdf
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
- 1. ក្រមសុខុមាលភាព និងវិទ្យាស្ថាន (Welfare and Institutions Code) វគ្គទី វគ្គទី§ 4659.1(c) “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- 2. ក្រមសុខុមាលភាព និងវិទ្យាស្ថាន (Welfare and Institutions Code) វគ្គទី 4659.1(c) “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- 3. ក្រមសុខុមាលភាព និងវិទ្យាស្ថាន (Welfare and Institutions Code) វគ្គទី វគ្គទី 4659.1(c) “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- 4. ក្រមសុខុមាលភាព និងវិទ្យាស្ថាន (Welfare and Institutions Code) វគ្គទី វគ្គទី§ 4659.1(c) “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- 5. ក្រមសុខុមាលភាព និងវិទ្យាស្ថាន (Welfare and Institutions Code) វគ្គទី វគ្គទី§ 4659.1(c) “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- 6. ក្រមសុខុមាលភាព និងវិទ្យាស្ថាន (Welfare and Institutions Code) វគ្គទី វគ្គទី§ 4659.1(c) “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- 7. ក្រមសុខុមាលភាព និងវិទ្យាស្ថាន (Welfare and Institutions Code) វគ្គទី 4646(f) “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- 8. ក្រមសុខុមាលភាព និងវិទ្យាស្ថាន (Welfare and Institutions Code) វគ្គទី 4710(b) “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- 9. ក្រមសុខុមាលភាព និងវិទ្យាស្ថាន (Welfare and Institutions Code) វគ្គទី 4710 “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- 10. ក្រមសុខុមាលភាព និងវិទ្យាស្ថាន (Welfare and Institutions Code) វគ្គទី 4701 ។ ព័ត៌មានដែលមជ្ឈមណ្ឌលប្រចាំតំបន់ផ្តល់ឲ្យអ្នក ត្រូវតែសរសេរជាភាសាដែលអ្នកអាចយល់បាន ។ “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- 11. ក្រមសុខុមាលភាព និងវិទ្យាស្ថាន (Welfare and Institutions Code) វគ្គទី 4715 ។ “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- 12. ក្រមសុខុមាលភាព និងវិទ្យាស្ថាន (Welfare and Institutions Code) វគ្គទី 4710.5 (a) “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.