Medi-Cal: កន្លែងសម្រាប់ស្វែងរកព័ត៌មានអំពីច្បាប់ បទប្បញ្ញត្តិ និងព័ត៌មានឥតគិតថ្លៃដទៃផ្សេងទៀតនៅលើបណ្តាញអ៊ីនធឺណិត

Medi-Cal: កន្លែងសម្រាប់ស្វែងរកព័ត៌មានអំពីច្បាប់ បទប្បញ្ញត្តិ និងព័ត៌មានឥតគិតថ្លៃដទៃផ្សេងទៀតនៅលើបណ្តាញអ៊ីនធឺណិត
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Medi-Cal គឺជាកម្មវិធីរដ្ឋនិងសហព័ន្ធ ដែលធានាលើការរ៉ាប់រងថ្លៃថែទាំសុខភាពជូនដល់ពលរដ្ឋដែលមានប្រាក់ចំណូលទាបជាច្រើនរាប់សិបនាក់។ ទីភ្នាក់ងារឈានមុខសម្រាប់កម្មវិធី Medi-Cal នៅក្នុងរដ្ឋ California គឺនាយកដ្ឋានសេវាថែទាំសុខភាព (Department of Health Care Services)។ [សូមចុចនៅទីនេះសម្រាប់គេហទំព័រ DHCS] ។ មានទីភ្នាក់ងាររដ្ឋដទៃផ្សេងទៀតដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងកម្មវិធី Medi-Cal នេះ រួមបញ្ចូលទាំង នាយកដ្ឋានការថែទាំសុខភាពដែលមានការគ្រប់គ្រង (Department of Managed Health Care) នាយកដ្ឋានសុខភាពផ្លូវចិត្ត (Department of Mental Health) នាយកដ្ឋានសេវាបញ្ហាការអភិវឌ្ឍលូតលាស់ (Department of Developmental Services) និងនាយកដ្ឋានដទៃផ្សេងទៀត។
Medi-Cal គឺឈ្មោះកម្មវិធីមួយទៀតរបស់រដ្ឋ California ដែលហៅសំដៅលើកម្មវិធី “Medicaid” របស់សហព័ន្ធ។ ទីភ្នាក់ងាររដ្ឋាភិបាល ដែលគ្រប់គ្រងលើកម្មវិធី Medicaid គឺក្រសួងសេវាសុខភាពនិងមនុស្សជាតិ (Department of Health and Human Services) មជ្ឈមណ្ឌលសម្រាប់សេវាកម្មវិធី Medicare និង Medicaid (Centers for Medicare and Medicaid Services (ហៅកាត់ថា “CMS”)។ [សូមចុចនៅទីនេះសម្រាប់គេហទំព័រ CMS]។
ឯកសារនេះ ផ្តល់នូវព័ត៌មានមូលដ្ឋានអំពីរបៀបក្នុងការស្រាវស្រាវនៅលើបណ្តាញអ៊ីនធឺណិតពាក់ព័ន្ធនឹងកម្មវិធី Medi-Cal។ យើងសូមណែនាំឲ្យអ្នកអនុវត្តតាមលំដាប់លំដោយនៃឯកសារនេះ - បទប្បញ្ញត្តិនិងច្បាប់នៃកម្មវិធី Medi-Cal អាចមានការលំបាកក្នុងការអនុវត្តតាម ដូចនេះអ្នកអាចគិតថាវាមានប្រយោជន៍ក្នុងការអានសៀវភៅណែនាំ និងសេចក្តីពន្យល់ដទៃផ្សេងទៀតនៅមុនពេលអ្នកធ្វើការស្រាវជ្រាវអំពីច្បាប់នេះ។
1. តើខ្ញុំអាចស្វែងរកព័ត៌មានងាយស្រួលយល់អំពីកម្មវិធី Medi-Cal នេះបាននៅកន្លែងណា?
គេហទំព័រសម្ព័ន្ធអ្នកប្រើប្រាស់សេវាសុខភាព (Health Consumer Alliance) [សូមចុចនៅទីនេះសម្រាប់គេហទំព័រ HCA] គឺជាធនធានដ៏មានសារៈសំខាន់មួយសម្រាប់ព័ត៌មានថែទាំសុខភាព។ គេហទំព័ររបស់ពួកគេនិយាយថា៖ “សម្ព័ន្ធអ្នកប្រើប្រាស់សេវាសុខភាព (HCA) ផ្តល់នូវជំនួយឥតគិតថ្លៃ តាមរយៈទូរសព្ទ ឬដោយផ្ទាល់ ដើម្បីជួយដល់អ្នកដែល កំពុងជួបបញ្ហាក្នុងការទទួលបានឬរក្សាទុកថ្លៃរ៉ាប់រងសុខភាព និងដោះស្រាយបញ្ហានានាជាមួយគម្រោងសុខភាពរបស់ពួកគេ។” សម្ព័ន្ធអ្នកប្រើប្រាស់សេវាសុខភាព ក៏មានបង្ហោះឯកសារជាច្រើនដែលល្អសម្រាប់អ្នកប្រើសេវា នៅ [សូមចុចនោទីនេះសម្រាប់គេហទំព័រទៅកាន់ផ្នែកសិទ្ធិរបស់អ្នកប្រើសេវា]។ ឯកសារទាំងនេះ ងាយស្រួលយល់ និងនិយាយអំពីប្រធានបទជាច្រើនដែលជាទីចាប់អារម្មណ៍សម្រាប់អ្នកប្រើសេវា។
មជ្ឈមណ្ឌលបូព៌ាស្តីពីច្បាប់និងភាពក្រីក្រ (Western Center on Law and Poverty) ចុះផ្សាយពីមគ្គទេសក៍ណែនាំអំពីសិទ្ធិទទួលបានការថែទាំសុខភាពនៃកម្មវិធី Medi-Cal នៅ [សូមចុចនៅទីនេះសម្រាប់គេហទំព័រ WCLP]។ មគ្គទេសក៍ណែនាំដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ2016 ផ្តល់នូវការតស៊ូមតិក្នុងរដ្ឋកាលីហ្វ័រញ៉ា (ដូចជា មេធាវីសេវាផ្លូវច្បាប់ អ្នកប្រឹក្សាយោបល់អំពីការចុះឈ្មោះក្នុងកម្មវិធី បុគ្គលិកថែទាំសុខភាព អ្នករៀបចំសហគមន៍ និងអ្នកដទៃផ្សេងទៀត) ដោយមានលក្ខន្តិកៈច្បាប់ បទប្បញ្ញត្តិ និងមគ្គទេសក៍ណែនាំពាក់ព័ន្ធ ដែលត្រូវការចាំបាច់ដើម្បីជួយដល់អ្នកប្រើសេវាឲ្យទទួលបាននូវការរ៉ាប់រងលើការថែទាំសុខភាព។
គេហទំព័រអង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា មានព័ត៌មានអំពីបញ្ហាការថែទាំសុខភាពជាច្រើន រួមទាំងព័ត៌មានអំពីកម្មវិធី Medi-Cal នៅ [សូមចុចទីនេះសម្រាប់គេហទំព័រទៅកាន់ព័ត៌មានថែទាំសុខភាពរបស់ DRC]។
កម្មវិធីអត្ថប្រយោជន៍ផ្នែកពិការភាព 101 (Disability Benefits 101) មានព័ត៌មានសំខាន់ៗអំពីកម្មវិធីអត្ថប្រយោជន៍ជាច្រើន រួមទាំងកម្មវិធី Medi-Cal ផងដែរ នៅ [សូមចុចនៅទីនេះសម្រាប់គេហទំព័រទៅកាន់កម្មវិធីអត្ថប្រយោជន៍ផ្នែកពិការភាព 101]។
គេហទំព័រនៃច្បាប់ស្តីពីសុខភាពជាតិ (National Health Law) [សូមចុចនៅទីនេះសម្រាប់គេហទំព័រ NHL] ក៏រួមបញ្ចូលផងដែរនូវព័ត៌មានទូទៅនិងបច្ចុប្បន្នភាពស្តីពីកម្មវិធី Medicaid។ ត្រួតពិនិត្យមើលឯកសារបោះពុម្ពផ្សាយ និងស្វែងរកកម្មវិធី "Medicaid”។
ជំពូកទី 13 សៀវភៅណែនាំអំពីសិទ្ធិស្ថិតក្រោមច្បាប់ Lanterman របស់អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា ដែលនិយាយអំពីការលើកលែងលើពិការភាពផ្នែកលូតលាស់ក្នុងសេវានៃកម្មវិធី Medicaid នៅតាមផ្ទះ និងសហគមន៍ សម្រាប់អ្នកប្រើប្រាស់សេវានៃមជ្ឈមណ្ឌលក្នុងតំបន់ អាចស្វែងរកបាននៅ [សូមចុចនៅទីនេះសម្រាប់គេហទំព័រទៅកាន់ឯកសារបោះពុម្ពផ្សាយរបស់ RULA]។
កម្មវិធីការតស៊ូមតិរដ្ឋកាលីហ្វ័រញ៉សម្រាប់កំណែទម្រង់មន្ទីរស្នាក់នៅថែទាំព្យាបាល (California Advocates for Nursing Home Reform) [សូមចុចនៅទីនេះសម្រាប់គេហទំព័រទៅកាន់ CANHR] មានអតិថិជន និងមានសម្ភារៈសម្រាប់តស៊ូមតិជាច្រើន រួមទាំងព័ត៌មានសំខាន់ៗអំពីកម្មវិធី Medi-Cal សម្រាប់ការថែទាំរយៈពេលវែង ដែលអាចស្វែងរកបាននៅ៖[សូមចុចទីនេះសម្រាប់គេហទំព័រទៅកាន់ CANHR LTC]។
2. តើខ្ញុំអាចស្វែងរកលក្ខខន្តិកៈកម្មវិធី Medi-Cal រដ្ឋកាលីហ្វ័រញ៉ាបាននៅកន្លែងណា?
អ្នកអាចស្វែងរកព័ត៌មានអំពីច្បាប់រដ្ឋកាលីហ្វ័រញ៉ា (លក្ខខន្ដិកៈ) បានដោយប្រើគេហទំព័រដូចខាងក្រោម៖ [សូមចុចនៅទីនេះសម្រាប់គេហទំព័រទៅកាន់ព័ត៌មានអំពីច្បាប់រដ្ឋកាលីហ្វ័រញ៉ា]។
លក្ខខន្តិកៈទូទៅនៃកម្មវិធី Medi-Cal រដ្ឋកាលីហ្វ័ញ៉ា មាននៅក្នុងក្រមស្តីពីសុខុមាលភាពនិងស្ថាប័នរដ្ឋកាលីហ្វ័រញ៉ា (California Welfare & Institutions Code) លេខ §§ 14000 ដល់ 14685។
លក្ខន្តិកៈច្បាប់រដ្ឋកាលីហ្វ័រញ៉ា ដែលលើកឡើងអំពីបញ្ហាសេវាសុខភាពផ្លូវចិត្ត អាចស្វែងរកបាននៅក្នុងច្បាប់ស្តីពីសុខុមាលភាពនិងស្ថាប័នរដ្ឋកាលីហ្វ័រញ៉ាលេខ §§ 5775-5782, 14680-14685។
3. តើខ្ញុំអាចស្វែងរកបទប្បញ្ញត្តិកម្មវិធី Medi-Cal រដ្ឋកាលីហ្វ័រញ៉ាបាននៅកន្លែងណា?
គេហទំព័រស្រាវជ្រាវរកព័ត៌មានអំពីក្រមបទប្បញ្ញត្តិនៃរដ្ឋកាលីហ្វ័រញ៉៖
- ការិយាល័យរដ្ឋបាលច្បាប់នៃរដ្ឋកាលីហ្វ័រញ៉ា ក្រមបទប្បញ្ញត្តិនៃរដ្ឋកាលីហ្វ័រញ៉ា https://oal.ca.gov/publications/ccr/, ឬ
- ព័ត៌មានទូទៅអំពីបទប្បញ្ញត្តិនៅការិយាល័យច្បាប់រដ្ឋបាល [សូមចុចនៅទីនេះសម្រាប់គេហទំព័រ OAL]។
បទប្បញ្ញត្តិនៃកម្មវិធី Medi-Cal រដ្ឋកាលីហ្វ័រញ៉ា ត្រូវបានបង្កើតឡើងដោយទីភ្នាក់ងាររដ្ឋដែលគ្រប់គ្រងលើកម្មវិធី Medi-Cal នេះ។
បទប្បញ្ញត្តិទូទៅនៃកម្មវិធី Medi-Cal អាចស្វែងរកបាននៅក្នុងក្រមបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា មាត្រា 22 ផ្នែក 3, §§ 50000 រហូតដល់ 59999។
សៀវភៅណែនាំអំពីលក្ខខណ្ឌតម្រូវនៃកម្មវិធី Medi-Cal [សូមចុចនៅទីនេះសម្រាប់គេហទំព័រសៀវភៅណែនាំអំពីកម្មវិធី Medi-Cal] ចែងអំពីស្តង់ដាសម្រាប់ការកែលម្អនិងការបដិសេធសំណើសុំការអនុញ្ញាតការព្យាបាល ឬហៅកាត់ថា TAR និងត្រូវបានរួមបញ្ចូលទៅក្នុងបទប្បញ្ញត្តិនៃកម្មវិធី Medi-Cal លេខ 22 C.C.R. § 51003(e).
បទប្បញ្ញត្តិស្តីពីសុខភាពផ្លូវចិត្តក្នុងកម្មវិធី Medi-Cal អាចស្វែងរកបាននៅក្នុងក្រមបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ាមាត្រា 9។ អ្នកអាចស្វែងរកសំណៅថតចម្លងនៅទីនេះ៖ [សូមចុចនៅទីនេះសម្រាប់គេហទំព័របទប្បញ្ញត្តិមត្រា 9]
4. តើអ្វីទៅជាសវនាការយុត្តធម៌កម្មវិធី Medi-Cal ហើយតើខ្ញុំអាចស្វែងរកព័ត៌មានរបស់ DHCS អំពីសវនាការនេះបាននៅកន្លែងណា?
អ្នកមានសិទ្ធិស្នើសុំសវនាការយុត្តធម៌មួយពាក់ព័ន្ធនឹងកម្មវិធី Medi-Cal របស់អ្នកបាន ហើយអ្នកមានជម្រើសផ្សេងទៀតផងដែរ។ គេហទំព័ររបស់ DHCS ពន្យល់ពីជម្រើសរបស់អ្នកនៅ
[សូមចុចនៅទីនេះសម្រាប់គេហទំព័រទៅកាន់សវនាការយុត្តធម៌]។ គេហទំព័រនេះ គឺជាកន្លែងល្អមួយដើម្បីចាប់ផ្តើមការស្រាវជ្រាវរបស់អ្នក ប្រសិនបើអ្នកគិតចង់ស្នើសុំសវនាការយុត្តិធម៌នៃកម្មវិធី Medi-Cal។ ឯកសារជាច្រើនដែលមានពិភាក្សានៅផ្នែកខាងលើក្នុងផ្នែក 1 នៃឯកសារនេះ ក៏មានព័ត៌មានសំខាន់ៗអំពីសវនាការយុត្តិធម៌នេះផងដែរ។
សម្រាប់ព័ត៌មានបន្ថែមអំពីសវនាការយុត្តិធម៌ទូទៅ សូមចូលទៅកាន់គេហទំព័រអង្គភាពសវនកម្មរដ្ឋនៃនាយកដ្ឋានសេវាសង្គមកិច្ច តាមរយៈ http://www.cdss.ca.gov/inforesources/State-Hearings.
5. តើអ្វីទៅជាគម្រោងរបស់រដ្ឋនៃកម្មវិធី Medicaid រដ្ឋកាលីហ្វ័រញ៉ា ហើយតើខ្ញុំអាចស្វែងរកកម្មវិធីនេះបាននៅកន្លែងណា?
គេហទំព័ររបស់ DHCS មានរៀបរាប់ដូចខាងក្រោម៖ “គម្រោងរបស់រដ្ឋនៃកម្មវិធី Medicaid គឺផ្អែកលើលក្ខខណ្ឌតម្រូវដែលមានចែងក្នុងមាត្រា XIX នៃច្បាប់ស្តីពីសន្តិសុខសង្គម និងជាឯកសារលាយលក្ខណ៍អក្សរលម្អិតដែលបានបង្កើតឡើងដោយរដ្ឋកាលីហ្វ័រញ៉ា រៀបរាប់អំពីលក្ខណៈនិងវិសាលភាពនៃកម្មវិធី Medicaid (Medi-Cal)។ គម្រោងនេះ គឺជាកិច្ចព្រមព្រៀងនៃកិច្ចសន្យារវាងរដ្ឋកាលីហ្វ័រញ៉ា និងមជ្ឈមណ្ឌលសម្រាប់សេវា Medicare និង Medicaid (CMS) របស់សហព័ន្ធ និងត្រូវបានគ្រប់គ្រងស្របគ្នាជាមួយនឹងលក្ខខណ្ឌតម្រូវជាក់លាក់នៃមត្រា XIX នៃច្បាប់ស្តីពីសន្តិសុខសង្គម និងបទប្បញ្ញត្តិដែលមានចែងនៅក្នុងជំពូក IV នៃក្រមបទប្បញ្ញត្តិរបស់សហព័ន្ធ។ គម្រោងរបស់រដ្ឋ រួមមានព័ត៌មានដែលចាំបាច់សម្រាប់ CMS ដើម្បីធ្វើការកំណត់ថាតើរដ្ឋអាចទទួលបានការចូលរួមផ្នែកហិរញ្ញវត្ថុរបស់សហព័ន្ធ (FFP) សម្រាប់កម្មវិធី Medicaid របស់ខ្លួនដែរឬទេ។ គេហទំព័រនេះ រួមបញ្ចូលនូវគម្រោងរបស់រដ្ឋនៃកម្មវិធី Medicaid សម្រាប់រដ្ឋកាលីហ្វ័រញ៉ា ក៏ដូចជាវិសោធនកម្មនៃគម្រោងរដ្ឋ (SPAs) ផងដែរ។”
គម្រោងរបស់រដ្ឋនៃកម្មវិធី Medi-Cal រដ្ឋកាលីហ្វ័រញ៉ា អាចស្វែងរកបាននៅ៖ [សូមចុចនៅទីនេះសម្រាប់គេហទំព័រគម្រោងកម្មវិធី Medi-Cal]។ គេហទំព័រនេះ ក៏មាននូវតំណភ្ជាប់ទៅកាន់ផ្នែកវិសោធនកម្មនៃគម្រោងរបស់រដ្ឋ (SPAs) ផងដែរ ដែលធ្វើបច្ចុប្បន្នភាពលើគម្រោងរបស់រដ្ឋ។
6. តើអ្វីទៅជាការលើកលែងចំពោះកម្មវិធី Medi-Cal រដ្ឋកាលីហ្វ័រញ៉ា ហើយតើខ្ញុំអាចស្វែងរកព័ត៌មានរបស់ DHCS អំពីការលើកលែងនេះបាននៅកន្លែងណា?
គេហទំព័រ DHCS ចែងអំពីការលើកលែងដូចខាង៖ “ការលើកលែងក្នុងកម្មវិធី Medi-Cal គឺជាកម្មវិធីនានាស្ថិតក្រោមកម្មវិធី Medi-Cal ដែលផ្តល់ជូននូវសេវាកម្មបន្ថែមដល់ក្រុមបុគ្គលជាក់លាក់មួយចំនួន, កំណត់ពីសេវាក្នុងតំបន់ភូមិសាស្រ្តជាក់លាក់ណាមួយ, និងផ្តល់ការរ៉ាប់រងផ្នែកវេជ្ជសាស្រ្តជូនដល់បុគ្គលដែលអាចពុំមានសិទ្ធិទទួលបានសេវាកម្មស្ថិតក្រោមវិធាននៃកម្មវិធី Medicaid។
នៅពេលរដ្ឋកាលីហ្វ័រញ៉ាធ្វើការផ្លាស់ប្តូរសំខាន់ៗណាមួយចំពោះកម្មវិធី Medicaid របស់ខ្លួន រដ្ឋត្រូវចាត់វិធានការណាមួយក្នុងចំណោមវិធានការដូចខាងក្រោមនេះ៖ អាច (1) ធ្វើវិសោធនកម្មគម្រោងរបស់រដ្ឋនៃកម្មវិធី Medicaid - កិច្ចសន្យារបស់រដ្ឋជាមួយរដ្ឋាភិបាលសហព័ន្ធ ឬ (2) ទទួលបានការលើកលែងណាមួយ ឬការលើកលែងនៃកម្មវិធី Medicaid ពីផ្នែកណាមួយនៃមាត្រា XIX នៃច្បាប់ស្តីពីសន្តិសុខសង្គមដោយក្រសួងសេវាសុខាភិបាលនិងមនុស្សជាតិសហរដ្ឋអាមេរិក (DHHS)។”
ព័ត៌មានអំពីការលើកលែងនៃសេវា Medi-Cal របស់រដ្ឋកាលីហ្វ័រញ៉ានៅលើគេហទំព័រ DHCS នៅ [សូមចុចនៅទីនេះសម្រាប់គេហទំព័រទៅកាន់ការលើកលែងនៃកម្មវិធី Medi-Cal]
ព័ត៌មានអំពីការលើកលែងនៃកម្មវិធី “ស្ពានឆ្ពោះទៅរកការធ្វើកំណែទម្រង់ (Bridge to Reform)” ផ្នែក 1115 របស់រដ្ឋកាលីហ្វ័រញ៉ាសម្រាប់ការពង្រីកប្រាក់រាប់រងនៃកម្មវិធី Medi-Cal៖ [សូមចុចនៅទីនេះសម្រាប់គេហទំព័រទៅកាន់ផ្នែក 1115 នៃការលើកលែងសម្រាប់កម្មវិធី Medicaid]
បន្ថែមលើនេះ សូមមើលគេហទំព័រអង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា ដែលមានរៀបរាប់នៅក្នុងផ្នែក 1 សម្រាប់ព័ត៌មានអំពីការលើកលែងនានា។
7. តើខ្ញុំអាចស្វែងរកព័ត៌មានអំពីការថែទាំដែលមានការគ្រប់គ្រងនៃកម្មវិធី Medi-Cal បាននៅកន្លែងណា?
DHCS មានព័ត៌មានអ្នកប្រើសេវាអំពីការថែទាំដែលមានការគ្រប់គ្រងរបស់កម្មវិធី Medi-Cal នៅទីនេះ៖ [សូមចុចនៅទីនេះសម្រាប់គេហទំព័រទៅកាន់ការថែទាំដែលមានការគ្រប់គ្រងនៃកម្មវិធី Medi-Cal]។ គេហទំព័រនេះ មានសារៈសំខាន់ជាពិសេស ដោយសារវាបានផ្តល់នូវតំណភ្ជាប់ទៅកាន់ខោនធីនីមួយៗ ដែលមានភាពខុសប្លែកគ្នាច្រើន។
នាយកដ្ឋានថែទាំសុខភាពដែលមានការគ្រប់គ្រង មានព័ត៌មានអំពីការថែទាំដែលមានការគ្រប់គ្រងនៃកម្មវិធី Medi-Cal សម្រាប់ពលរដ្ឋចាស់ជរា និងបុគ្គលដែលមានពិការភាពនៅទីនេះ៖ [សូមចុចនៅទីនេះសម្រាប់ខិត្តប័ណ្ណព័ត៌មានសេវានិងអត្ថប្រយោជន៍ថែទាំសុខភាព]។
8. តើកន្លែងណាដែលខ្ញុំអាចស្វែងរកស្ថិតិនិងទិន្នន័យរដ្ឋកាលីហ្វ័រញ៉ាស្តីពីកម្មវិធី Medi-Cal បាន?
DHCS ចុះផ្សាយទិន្នន័យនិងស្ថិតិអំពីកម្មវិធី Medi-Cal ដោយរួមបញ្ចូលនូវតំណភ្ជាប់នានាទៅកាន់ស្ថិតិនិងទិន្នន័យដែលបង្កើតឡើងដោយអ្នកផ្សេងនៅ [សូមចុចនៅទីនេះសម្រាប់គេហទំព័រទៅកាន់ទិន្នន័យនិងស្ថិតិ]។
9. តើឯកសារផ្សេងទៀតអ្វីខ្លះដែល DHCS សរសេរអំពីកម្មវិធី Medi-Cal ហើយតើខ្ញុំអាចស្វែងរកឯកសារនោះនៅកន្លែងណាបាន?
សូមមើលសៀវភៅណែនាំអំពីកម្មវិធី Medi-Cal របស់មជ្ឈមណ្ឌលបូព៌ា ជំពូក 1 ដែលបានពិភាក្សានៅក្នុងសំណួរទី 1 ខាងលើសម្រាប់បញ្ជីឯកសារនៃកម្មវិធី Medi-Cal នៅលើគេហទំព័រ DHCS ជាមួយនឹងតំណភ្ជាប់ផ្សេងៗ។
DHCS ផ្តល់ជូននូវលិខិតណែនាំរបស់នាយកកម្មវិធីសុខុមាលភាពខោនធីទាំងអស់ (ACWDLs) និងលិខិតព័ត៌មានអំពីសិទ្ធិទទួលបាននៃកម្មវិធី Medi-Cal (MEBILs) ពាក់ព័ន្ធនឹងគោលនយោបាយថ្មីនិងគោលនយោបាយដែលបានផ្លាស់ប្តូរ និង/ឬនីតិវិធីនានាដែលបានប្រើប្រាស់សម្រាប់ការកំណត់សិទ្ធិអំពីអត្ថប្រយោជន៍នៃកម្មវិធី Medi-Cal។ ឯកសារទាំងនេះ អាចស្វែងរកបាននៅ [សូមចុចទីនេះសម្រាប់ធនធាននានាសម្រាប់គេហទំព័ររបស់ខោនធី]។
សៀវភៅណែនាំនៃនីតិវិធីសិទ្ធិទទួលបានកម្មវិធី Medi-Cal ពី DHCS (ហៅកាត់ថា MEPM) “ផ្តល់នូវការបញ្ជាក់ដល់បុគ្គលិកសេវាសង្គមកិច្ចរបស់ខោនធីស្តីពីគោលនយោបាយ និងនីតិវិធីសម្រាប់បង្កើតលក្ខខណ្ឌកំណត់សម្រាប់សិទ្ធិទទួលបានកម្មវិធី Medi-Cal។” សៀវភៅនេះអាចស្វែងរកបាននៅ [សូមចុចទីនេះសម្រាប់សៀវភៅណែនាំនៃគេហទំព័រនីតិវិធីអំពីសិទ្ធិទទួលបានកម្មវិធី Medi-Cal]។
DHCS ចុះផ្សាយសៀវភៅណែនាំរបស់អ្នកផ្តល់សេវា ដោយមានព័ត៌មានកំណត់ដើម្បីជួយដល់អ្នកផ្តល់សេវាក្នុងការស្វែងរកប្រព័ន្ធកម្មវិធី Medi-Cal នៅ [សូមចុចទីនេះសម្រប់គេហទំព័រសៀវភៅណែនាំសម្រាប់អ្នកផ្តល់សេវា]។
10. តើខ្ញុំអាចស្វែងរកព័ត៌មាមអំពីច្បាប់សហព័ន្ធស្តពីសេវា Medicaid បាននៅទីណា?
ច្បាប់សហព័ន្ធស្តីពីកម្មវិធី Medicaid (លក្ខខន្តិកៈ) មានចែងនៅក្នុងមាត្រា XIX នៃច្បាប់ស្តីពីសន្តិសុខសង្គម លេខ 42 U.S.C. 1396 -1397v។ អ្នកអាចស្រាវជ្រាវរកច្បាប់នេះបាននៅ [សូមចុចនៅទីនេះសម្រាប់គេហទំព័រក្រមច្បាប់សហរដ្ឋអាមេរិក]។
ច្បាប់សហព័ន្ធស្តីពីកម្មវិធី Medicaid អាចមានការលំបាកក្នុងការអនុវត្តតាម។ យើងសូមផ្តល់ការណែនាំឲ្យអ្នកធ្វើការស្រាវជ្រាវជាមួយឯកសារដទៃផ្សេងទៀត រួមទាំងសៀវភៅណែនាំនៃមជ្ឈមណ្ឌលបូព៌ា ដែលមានរៀបរាប់ខាងលើនៅក្នុងសំណួរ 1 នៅមុនពេលអ្នកចាប់ផ្តើមស្រាវជ្រាវអំពីច្បាប់សហព័ន្ធ។
11. តើខ្ញុំអាចស្វែងរកបទប្បញ្ញត្តិច្បាប់សហព័ន្ធស្តីពីកម្មវិធី Medicaid បាននៅទីណា?
បទប្បញ្ញត្តិច្បាប់សហព័ន្ធស្តីពីកម្មវិធី Medicaid ត្រូវបានបង្កើតឡើងដោយក្រសួងសេវាសុខាភិបាលនិងមនុស្សជាតិសហរដ្ឋអាមេរិក មជ្ឈមណ្ឌលសម្រាប់សេវាកម្មវិធី Medicare និង Medicaid (CMS)។ បទប្បញ្ញត្តិនេះ មានចែងនៅក្នុងមាត្រា 42, ជំពូក 4 នៃក្រមបទប្បញ្ញត្តិសហព័ន្ធ, មាត្រា 430 និងមាត្រាផ្សេងទៀត។ អ្នកអាចត្រួតពិនិត្យមើលបទប្បញ្ញត្តិនៃកម្មវិធី Medicaid ដោយផ្ទាល់បាននៅលើគេហទំព័រខាងក្រោម [សូមចុចនៅទីនេះសម្រាប់គេហទំព័រ CFR]។
អ្នកអាចស្រាវជ្រាវក្រមបទប្បញ្ញត្តិសហព័ន្ធទូទៅនៅទីនេះ៖ [សូមចុចនៅទីនេះសម្រាប់គេហទំព័រ CFR]។
ដូចគ្នាទៅនឹងច្បាប់សហព័ន្ធស្តីពីកម្មវិធី Medicaid ដែរ បទប្បញ្ញត្តិនេះអាចមានការលំបាកក្នុងការអនុវត្តតាម។ យើងសូមផ្តល់ការណែនាំឲ្យអ្នកធ្វើការស្រាវជ្រាវជាមួយឯកសារដទៃផ្សេងទៀត រួមទាំងសៀវភៅណែនាំនៃមជ្ឈមណ្ឌលបូព៌ា ដែលមានរៀបរាប់ខាងលើនៅក្នុងសំណួរ 1 នៅមុនពេលអ្នកចាប់ផ្តើមស្រាវជ្រាវអំពីច្បាប់សហព័ន្ធ។
12. តើឯកសារផ្សេងទៀតអ្វីខ្លះរបស់ CMS ដែលមាននិយាយអំពីកម្មវិធី Medi-Cal ហើយតើខ្ញុំអាចស្វែងរកឯកសារនោះបាននៅកន្លែងណា?
ឯកសារជាច្រើនដែលបង្កើតឡើងដោយ CMS អាចស្វែងរកបាននៅគេហទំព័រ CMS៖
- ទំព័រដើមរបស់ Medicaid៖ សូមចុចនៅទីនេះសម្រាប់គេហទំព័រ Medicaid។
- លិខិតនាយកកម្មវិធី Medicaid របស់រដ្ឋ និងលិខិតមន្រ្តីសុខាភិបាលរដ្ឋ៖ [សូមចុចទីនេះសម្រាប់គេហទំព័រទៅកាន់ការណែនាំអំពីគោលនយោបាយកម្មវិធី Medicaid]
- សៀវភៅណែនាំកម្មវិធី Medicaid (ឯកសារបោះពុម្ពផ្សាយ #45) សេចក្តីណែនាំរបស់ CMS ចំពោះរដ្ឋស្តីពីការអនុវត្តច្បាប់ Medicaid Act៖ [សូមចុចនៅទីនេះសម្រាប់គេហទំព័រទៅកាន់សៀវភៅណែនាំរបស់ CMS]
- បទប្បញ្ញត្តិនិងការណែនាំ៖ [សូមចុចនៅទីនេះសម្រាប់គេហទំព័រទៅកាន់បទប្បញ្ញត្តិនិងការណែនាំរបស់ CMS]។
ស្ថិតិសហព័ន្ធអំពីកម្មវិធី Medicaid អាចស្វែងរកបាននៅលើគេហទំព័ររបស់ CMS នៅ [សូមចុចនៅទីនេះសម្រាប់គេហទំព័រទៅកាន់ការស្រាវជ្រាវ CMS, ស្ថិតិ, ទិន្នន័យ និង ប្រព័ន្ធ]។
គេហទំព័រ CMS គឺមានភាពសាំញ៉ាំបន្តិច និងអាចផ្លាស់ប្តូរជាញឹកញាប់។ ការស្វែងរកព័ត៌មានចាំបាច់ ពេលខ្លះតម្រូវឲ្យមានការស្រាវជ្រាវបន្ថែមទៀតផងដែរ។