​ការ​អប់រំ​ពិសេស​ ជំនួយ​ឲ្យ​សេវា​​​មនុស្ស​ពេញ​វ័យ​​សម្រាប់​អតិថិជន​​​ដែល​មាន​អាយុ​ពី​ 18-22 ឆ្នាំ​

Publications
#F050.06

​ការ​អប់រំ​ពិសេស​ ជំនួយ​ឲ្យ​សេវា​​​មនុស្ស​ពេញ​វ័យ​​សម្រាប់​អតិថិជន​​​ដែល​មាន​អាយុ​ពី​ 18-22 ឆ្នាំ​

ហាងស្រានេះប្រាប់អ្នកពីពេលណាដែលមជ្ឈមណ្ឌលប្រចាំតំបន់អាចបង់ថ្លៃសេវាសាលាបាន។ វាប្រាប់អ្នកពីអ្វីដែលត្រូវធ្វើ ប្រសិនបើអ្នកមិនយល់ព្រមជាមួយការសម្រេចចិត្តរបស់មជ្ឈមណ្ឌលក្នុងតំបន់។

នៅ​ពេល​ដែល​ច្បាប់​របស់​​​រដ្ឋបាន​​តម្រូវ​ឲ្យ​​នាយកដ្ឋាន​សេវា​បញ្ហា​​​ការ​អភិវឌ្ឍលូតលាស់ (Department of Developmental Services, DDS) ​​​កាត់​បន្ថយ​កញ្ចប់​ថវិកា​របស់​ខ្លួន​កាល​​ពី​​​ឆ្នាំ​មុន​ វា​ក៏​បាន​​ធ្វើ​វិសោធនកម្ម​លើ​​​​ច្បាប់​ពាក់ព័ន្ធ​នឹង​​ប្រភេទ​​និង​ចំនួន​​​នៃ​សេវា​កម្ម​ដែល​​មជ្ឈមណ្ឌល​ក្នុង​តំបន់​​អាច​ទិញ​បាន​​ផង​ដែរ​​។​ ប័ណ្ណ​ព័ត៌​មា​​​ន​នេះ​ ​រៀប​រាប់​​អំពី​ការ​ផ្លាស់ប្តូរ​​នានា​​​ក្នុង​ឆ្នាំ​ 2011 និង​ 2017 នៅ​ក្នុង​ការ​ប្រើប្រាស់​សេវា​សាលារៀន​​សម្រាប់​អ្នក​ប្រើ​សេវា​ដែល​មាន​អាយុ​ចន្លោះ​ពី​ 18 ទៅ​ 22 ឆ្នាំ​​ ដែល​មាន​សិទ្ធិ​ទទួល​បាន​​​ការ​អប់រំ​ពិសេស​ និង​​មិន​បាន​ទទួល​សញ្ញាបត្រ​ ឬ​វិញ្ញាបន​បត្រ​​បញ្ចប់​ការ​សិក្សា​ (​ការ​លើក​លែង​ណាមួយ​ដែល​អនុវត្តបាន)​ និង​អំពី​អ្វី​ដែល​នឹង​កើត​មាន​ឡើង​​ ប្រសិនបើ​​មជ្ឈមណ្ឌល​​ក្នុង​តំបន់​ ចង់​​ផ្លាស់ប្តូរ​​សេវា​កម្ម​របស់​​អ្នក​។​ 

តើ​ច្បាប់​នេះ​បាន​​​ផ្លាស់ប្តូរ​យ៉ាង​ដូច​ម្តេច​

នៅ​ក្នុង​ឆ្នាំ​ 2011, មាត្រា​ 4648.55 ត្រូវ​បាន​ដាក់​បន្ថែម​​ទៅ​ក្នុង​ច្បាប់​​ Lanterman Act។  ច្បាប់​នេះ​ចែង​ថា​៖​ 

“…មជ្ឈមណ្ឌលក្នុងតំបន់ ​​​មិន​ត្រូវ​ទិញ​កម្មវិធី​ពេល​ថ្ងៃ​ ការ​អប់រំ​វិជ្ជាជីវៈ សេវា​ការងារ​ កម្មវិធី​ការរស់​នៅ​ដោយ​ឯករាជ្យ​​ ឬ​សេវា​បណ្តុះ​បណ្តាលចល័ត​ និ​ង​​​សេវា​ដឹក​ជញ្ជូន​​ដែល​ពាក់ព័ន្ធ​សម្រាប់​​អតិថិជន​ដែល​មានអាយុ​ពី​ 18 ដល់​ 22 ឆ្នាំ​​ ផ្តាច់​មុខ​នោះ​ទេ​ ប្រសិន​បើ​អតិថិជន​នោះ​មានសិទ្ធិ​ទទួលបាន​​ការ​អប់រំ​ពិសេស​ និង​សេវា​អប់រំ​ដែល​​ពាក់ព័ន្ធ​​ និង​មិន​ទាន់​ទទួល​បាន​សញ្ញាបត្រ​ ឬ​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សានៅ​ឡើយ​​ លើលលែង​តែ​ក្រុមងារ​​ធ្វើ​ផែន​កា​​​រ​​​​គម្រោង​កម្មវិធី​​​សម្រាប់​បុគ្គល​​ (IPP) ​​កំណត់​ថា​ តម្រូវ​ការ​អតិថិជន​ មិន​អាច​សម្រេច​​បាន​​នៅ​ក្នុង​ប្រព័ន្ធ​អប់រំនេះ​​ ឬ​ផ្តល់​​ការលើកលែងណាមួយ​​​…”

មាន​ការ​លើកលែង​មួយ​ និង​ច្រើន​នៅ​ក្នុង​មាត្រា​​ 4648.55 ដែលមាន​រៀប​រាប់​នៅ​ផ្នែក​ខាង​ក្រោម​។ 

ប្រសិន​បើ​អ្នក​ទទួល​បាន​សញ្ញាបត្រ​ឬ​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​​​​ពី​សាលារៀន​ណាមួយ​រួច​ហើយ​​ មាត្រា​​ 4648.55 ពុំ​អនុវត្ត​ចំពោះ​អ្នក​នោះ​ទេ​។​  មាត្រា​នេះ​មិន​អាច​ប្រើប្រាស់​ដើម្បី​​រារាំង​មជ្ឈមណ្ឌលក្នុងតំបន់​មិន​ឲ្យ​ទិញ​​សេវា​កម្ម​ដែល​មាន​ចែង​នៅ​ក្នុង​ផ្នែក A នៅ​ផ្នែក​​ខាង​​​ក្រោម​​សម្រាប់​អ្នក​នោះ​ទេ​​។​  ក៏​ប៉ុន្តែ​ ភាសា​ដែល​ប្រើ​ក្នុង​មាត្រា​​ 4648.55(a) បង្កើត​នូវ​បញ្ហា​មួយ​ ដោយសារ (​​ស្ថិត​ក្រោម​ច្បាប់​នៃ​ការ​អប់រំ​ពិសេស)​​ សិស្ស​ដែល​​មាន​វិញ្ញាបន​បត្រ​​បញ្ចប់​ការ​សិក្សា​​ គឺ​ នៅ​បន្ត​មាន​សិទ្ធិ​ទទួល​បាន​សេវា​អប់រំ​ពិសេសដដែរ​​ រហូត​ដល់​ពួកគេ​ទទួល​បាន​សញ្ញាបត្រ​ទូទៅ​មួយ​ ឬ​ឈាន​ចូល​ដល់​អាយុ​​ 22 ឆ្នាំ​។ ដោយសារ​សិស្ស​​ទាំង​អស់​នេះ​ ​​នៅ​ប​ន្ត​មាន​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស​ និង​ដោយសារ​​មាន​ច្បាប់​ដទៃ​​ផ្សេង​ទៀត​នៅ​ក្នុង​ច្បាប់​ Lanterman Act (ដូច​ជា​ក្រមស្តីពី​សុខុមាលភាព​​និង​ស្ថាប័ន​​ មាត្រា​ 4646(a), 4646.4(a)(2)&(3), 4646.5(a)(5), 4647(a), 4648(a)(8), និង​ 4659) ដែល​ចែង​​ថា​ មជ្ឈមណ្ឌល​ក្នុងតំបន់ ​មិន​អាច​ទិញ​សេវា​កម្ម​ដែល​អ្នក​អាច​ទទួល​បាន​​តាម​វិធីណា​​មួយ​​ផ្សេង​ទៀតនោះ​ទេ​។​ មជ្ឈមណ្ឌលក្នុងតំបន់​អាច​​នៅ​​បន្ត​បដិសេធ​សេវាកម្ម​ណាមួយ​​នៅ​ក្នុង​ផ្នែក​​ A ខាង​ក្រោមបាន​​ ប្រសិនបើ​​តម្រូវ​ការ​របស់​អ្នក​​មិន​អាច​សម្រេច​បាន​តាម​រយៈ​​​​ការ​អប់រំ​ពិសេស​។ ចៅក្រម​ច្បាប់​រដ្ឋបាល​​ បាន​ទទួល​យក​នូវ​ការ​បដិសេធ​របស់​​​មជ្ឈ​មណ្ឌល​​​ក្នុង​តំបន់​ចំពោះ​​សេវាកម្ម​​ផ្អែក​លើ​ច្បាប់​ Lanterman Act ផ្សេង​ទៀត​ លើកលែង​តែ​បុគ្គល​នោះ​បញ្ជាក់​ថា​ ​សេវាក​​ម្ម​នានា​​ដែល​ផ្តល់​ដោយ​មណ្ឌលសិក្សាធិការ​ នឹង​មិន​អាច​សម្រេច​​បានតាម​​តម្រូ​វ​​ការ​របស់​ពួកគេ​។​ តាមរយៈ​សេវា​កម្ម​ណាមួយ​​ដែល​អ្នក​ស្នើសុំ​ឲ្យ​​មជ្ឈមណ្ឌល​​ក្នុ​ង​​តំបន់​​​ធ្វើ​ការ​ទូទាត់​ប្រាក់​ អ្នក​ត្រូវ​បញ្ជាក់​ថា ​​សេវា​កម្ម​ដែល​អ្នក​ត្រូវ​ការ​នោះ​​ គឺ​ពុំ​មា​ន​ផ្តល់​​ជូន​​​ដល់​អ្នក​​ពី​ប្រភព​ដទៃ​ផ្សេង​ទៀត​។​    

មាត្រា​ 4648.55 ចែង​អំពី​អតិថិជន​​ដែល​មាន​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​។ ក៏​ប៉ុ​ន្តែ​ ច្បាប់​​ស្តីពី​ការ​អប់រំ​​ ផ្តល់​សិទ្ធិ​ដល់​​​មណ្ឌល​សិក្សា​ធិការ​​ក្នុង​ការ​ផ្តល់​​​ការ​អប់រំ​ពិសេ​ស​ដល់​សិស្ស​​ដែល​ពុំ​ទទួល​បាន​សញ្ញាបត្រ​ មិន​ថា​ជា​​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា​ ឬ​វិញ្ញាបនបត្រ​​បញ្ជាក់​​​សមិទ្ធិផល​​​សិក្សា​នោះ​ទេ​​។​  សូមមើល​ច្បាប់​ស្តីពី​ការ​អប់រំ​ មាត្រា​​ 56390។  មជ្ឈ​មណ្ឌល​ក្នុងតំបន់ គប្បី​ត្រូវ​ចាត់​ទុក​វិញ្ញាបនបត្រ​បញ្ជាក់​​សមិទ្ធិផល​សិក្សា​​ឲ្យ​ដូច​គ្នា​​នឹង​វិញ្ញាបនបត្រ​​បញ្ចប់​ការ​សិក្សា​ដែរ​ ប៉ុន្តែ​​​មជ្ឈមណ្ឌ​លក្នុ​ងតំបន់មួយ​ចំនួន​ ពុំ​ទទួល​ស្គាល់បែប​នេះ​​​ទេ​។​ ប្រសិន​បើ​អ្នក​​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ការលើកលែង​នេះ​អនុវត្ត​ចំពោះ​អ្នក​​បន្ទាប់​ពី​បញ្ចប់​​ថ្នាក់​​វិទ្យាល័យ​ សូម​ស្នើសុំ​ឲ្យ​​មណ្ឌលសិក្សា​ធិការចេញ​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សានេះ​​ ពោល​គឺ​​​មិន​មែន​ជា​វិញ្ញាបនបត្របញ្ជាក់​​​សមិទ្ធិផល​សិក្សា​ ឬ​​ការ​ទទួល​ស្គាល់​​ផ្សេង​ទៀត​នោះ​ទេ​។​​

A.  បញ្ជី​សេវា​កម្ម​ដែល​ពាក់ព័ន្ធ​

មាត្រា​ 4648.55 អនុវត្ត​តែ​ចំពោះ​​សេវាកម្ម​ទាំង​ប្រាំ​ដែល​មាន​ចែង​នៅ​ផ្នែក​ខាង​ក្រោមនេះ​​​តែ​ប៉ុណ្ណោះ​។  វា​មិន​អនុវត្ត​ចំពោះ​សេវា​ផ្សេង​ទៀត​​ដែល​​មជ្ឈមណ្ឌលក្នុងតំបន់​ផ្តល់​ជូន​ឡើយ​ ដូច​ជា​ សេវាព្យួរទោស​​ សេវាការរស់​នៅ​ដែល​មាន​ការ​គាំ​ទ្រ​ (SLS) ការ​មើល​ថែ​ទាំ​ និង​សេវា​សុខភាព​ដទៃ​ផ្សេង​ទៀត​ ឬ​​ការ​ដាក់​បញ្ចូល​​នៅ​ក្នុង​លំនៅដ្ឋាន​ជា​ដើម​។​

  1. កម្មវិធី​ពេល​ថ្ងៃ​
  2. ការ​អប់រំ​វិជ្ជាជីវៈ​
  3. សេវា​ការងារ​
  4. កម្មវិធី​​ការរស់​នៅ​​ឯករាជ្យ
  5. ការ​បណ្តុះ​បណ្តាល​ចល័ត​ និង​សេវា​ដឹកជញ្ជូន​​​​ដែល​ពាក់ព័ន្ធ​

B.   ដំណើរការ​ក្រុមការងារ​​ធ្វើ​ផែន​ការ​ IPP ​ដើម្បី​កំណត់​ថា​តើ​មជ្ឈមណ្ឌល​ក្នុង​តំបន់​អាច​ទិញ​សេវា​កម្ម​នានាបាន​ដែរ​ឬអត់​។​

ប្រសិន​បើ​អ្នក​មាន​អាយុពី​​ 18-22 ឆ្នាំ​ និង​បន្ត​ការ​សិក្សា​នៅ​សាលា​រៀន​នៅ​ឡើយ​​​​​ នោះ​​ក្រុម​​​គម្រោង​កម្មវិធី​សម្រាប់​បុគ្គល​​ (IPP) ត្រូវ​ធ្វើ​ការ​កំណត់​ថាតើ​​សាលារៀន​អាច​បំពេញ​បាន​​តាម​តម្រូវ​ការ​​របស់​អ្នក​សម្រាប់​សេវា​កម្ម​នានា​ស្ថិតក្រោម​ផ្នែក​​ A នេះ​ដែរ​ឬទេ​។ ​​បើសិន​​ក្រុមការងារ​​ធ្វើ​ផែន​ការ​​កំណត់​ថា​​សាលារៀន​​អាច​បំពេញ​​​បាន​តាម​តម្រូវ​ការ​របស់​អ្នក​សម្រាប់​​សេវា​កម្ម​ទាំង​នោះ ដូច​នេះ​ មជ្ឈមណ្ឌល​ក្នុងតំបន់​ ត្រូវ​ជួយ​អ្នក​​ឲ្យ​​​ទទួល​​​បាន​សេវា​កម្ម​ទាំង​​អស់​នោះ​។​ ក្រម​​ស្តីពីសុខុមាលភា​ព​​ និង​ស្ថាប័ន មាត្រា​​ 4648.55(a)។  អ្នក (ឪពុកម្តាយ​ អាណាព្យាបាល​ស្រប​ច្បាប់ ឬ​អ្នក​មើលការ​ថែទាំ​របស់​អ្នក​) ​អាច​​ស្នើសុំ​​​​អ្នក​សម្រប​សម្រួល​​សេវា​កម្ម​របស់​​មជ្ឈមណ្ឌលក្នុងតំបន់​ ដើម្បី​ចូល​រួម​ក្នុងកិច្ចប្រជុំ​​​ក្រុម​ការងារ​​​កម្មវិធី​​អប់រំ​​សម្រាប់​បុគ្គល​​ (IEP)។  មជ្ឈមណ្ឌលក្នុងតំបន់​នីមួយ​ៗ​ គឺ​តម្រូវ​ឲ្យ​មាន​បុគ្គលិក​​ដែល​មាន​​​ជំនាញ​​ការ​អប់រំ​ពិសេស​ ដែល​អាច​ជួយ​ ឬ​ចូល​រួម​ក្នុង​កិច្ចប្រជុំជំនួស​ឲ្យ​អ្នកបាន​​។​  ក្រម​​​ស្តីពីសុខុមាលភាព​ និង​ស្ថាប័ន មាត្រា​​ 4640.6(g)(2)។

ប្រសិន​បើ​ក្រុម​ IPP កំណត់​ថា​ មជ្ឈមណ្ឌលក្នុងតំបន់​មិន​អាច​បំពេញ​បាន​តាម​តម្រូវ​ការ​របស់​អ្នក​សម្រាប់​សេវា​កម្ម​នានា​ស្ថិត​ក្រោម​ផ្នែក​​ A ឬ​​​ក្រុម​​នេះ​ផ្តល់​​​ការ​លើកលែង​​ (​​ពិភាក្សា​​​​​​នៅ​ក្នុង​ផ្នែក​​​ C ខាង​ក្រោម​) ដូច​នេះ​​ មជ្ឈមណ្ឌលក្នុងតំបន់​ ត្រូវ​ទិញ​ ឬ​បន្ត​ទិញ​សេវាកម្ម​ទាំង​នោះ​សម្រាប់​​អ្នក​។ 

C.   ការលើកលែង​មួយ​​ និង​ការលើកលែង​ជា​ច្រើន​​នៅ​ក្នុង​មាត្រា​​ 4648.55

ការលើកលែង​ចំពោះ​ក្រុម​ការងារ​ IPP​

ប្រសិន​បើ​ក្រុមការងារ IPP ​របស់​អ្នក​ កំណត់​ថា​​តម្រូវ​ការ​របស់​អ្នក​មិន​អាច​​សម្រេច​ទៅ​បាន​តាម​ប្រព័ន្ធ​អប់រំ​​នេះ​ នោះ​មជ្ឈមណ្ឌល​ក្នុងតំបន់​អាចទិញ​សេវាកម្ម​នានា​ស្ថិតក្រោម​ផ្នែក​ A​។ សូម​មើល​ក្រម​​​ស្តីពី​សុខុមាលភាព​ និង​ស្ថាប័ន មាត្រា​​ 4648.55(a)។

ការលើកលែង​​ចំពោះ​ការងារ​

មាន​ការ​លើកលែង​មួយ​សម្រាប់​ការ​ចូល​រួម​ក្នុង​ការ​ងារ​​ដែល​អនុញ្ញាត​ឲ្យ​​មជ្ឈមណ្ឌ​ល​​​​​ក្នុង​តំបន់​ទិញ​សេវាកម្ម​នានា​ស្ថិត​ក្រោម​ផ្នែក A សម្រាប់​អ្នក​។​  ក្រម​​ស្តីពីសុខុមា​ល​ភាព​ និង​ស្ថាប័ន មាត្រា​​ 4648.55(d)(1)៖

  1. ការលើកលែង​ណាមួយ​ អាច​អនុញ្ញាត​ឲ្យ​ធ្វើ​ទៅ​បាន​​សម្រាប់​ការ​ចូល​រួម​​​ក្នុង​កម្មវិធី​ហ្វឹកហាត់​ការងារ​​ជាក់លាក់​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​។ ឬ​
  2. ​ការលើកលែង​ណាមួយ​ អាច​​​អនុញ្ញាតឲ្យ​ធ្វើ​ឡើង​បាន​​​​សម្រាប់​ការងារ​រួម​បញ្ចូល​គ្នា​​ដែល​មាន​ការ​ប្រកួត​ប្រជែង​ ដែល​​កើត​ចេញ​ពី​​​ការងារហាត់​ការ​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​។​

ស្ថិតក្រោម​ក្រម​​ស្តីពី​សុខុមាលភាព​ និង​ស្ថាប័ន មាត្រា​​ 4870(a)​(1-4) កម្មវិធី​ហ្វឹកហាត់​ការ​ងារ​​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ ត្រូវ​បាន​រៀប​ចំ​ឡើង​​ដោយ​​​អ្នក​ផ្តល់​សេវា​របស់​ មជ្ឈមណ្ឌល​ក្នុងតំបន់​ និង​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌវិនិច្ឆ័យ​ដូច​​ខាង​​ក្រោម​៖​

  1. ការ​បង់​ប្រាក់​ទៅឲ្យ​​បុគ្គល​ដែល​ចូល​រួម​ក្នុង​ការងារហាត់ការ​ដែល​ទទួល​​បាន​ប្រាក់​ឈ្នួល​ មិន​ត្រូវ​លើសពី ​$10,400 ក្នុងមួយ​ឆ្នាំ​ឡើយ​។​
  2. ការហ្វឹក​ហាត់​ការ​ងារ​​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ ត្រូវ​​ធ្វើ​ឡើង​នៅ​មជ្ឈដ្ឋាន​​ការងារ​​ដែល​មាន​ប្រកួត​ប្រជែង​​និង​​រួម​បញ្ចូល​គ្នា​។​
  3. ការ​ហ្វឹក​​ហាត់ការងារ​​ ត្រូវ​ជួយ​ដល់​បុគ្គល​នោះ​ឲ្យ​អភិ​វឌ្ឍ​​ជំនាញ​នានា​​ដែល​​ចាំបាច់​ដើម្បី​ទទួល​បា​ន​ការងារ​ដែល​មាន​ប្រាក់ឈ្នួល​​នៅ​ក្នុង​ពេល​អនាគត​។​
  4. មជ្ឈមណ្ឌលក្នុងតំបន់ ត្រូវ​បង្កើន​ការ​យល់ដឹង​​អំពី​ឱកាស​សម្រាប់​​មនុស្ស​​ក្នុង​ការ​​ចូល​រួម​ក្នុង​កម្មវិធីហ្វឹកហាត់​ការងារ​​​ដែល​​ទទួល​បាន​ប្រាក់​ឈ្នួល ​តាមរយៈ​​​កិច្ច​ប្រជុំ​​​ផ្សព្វផ្សាយ​​​ និង​កិច្ចប្រជុំ​​​ IPP។​

បុគ្គល​ដែល​ចូល​រួម​​នៅ​ក្នុង​ការហ្វឹក​​ហាត់​ការងារ​​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ ឬ​ការងារ​រួម​បញ្ចូល​គ្នា​ដែល​មាន​ការ​ប្រកួត​ប្រជែង​ ក៏​អាច​បន្ត​​ទទួល​បាន​សេវា​សាលារៀនដែរ​​ ប្រសិន​បើ​​សេវា​កម្ម​ទាំង​នោះ​ បន្ត​បំពេញទៅ​​តាម​តម្រូវ​ការ​​របស់​បុគ្គល​​នោះ​​។​  ក្រម​​​ស្តីពីសុខុមាលភាព​ និង​ស្ថាប័ន មាត្រា​​ 4648.55(d)(1)។

ការលើកលែង​សម្រាប់​​ភាព​មិន​សមស្រប​​នៃ​សេវា​ទូទៅ​

ក៏​មាន​​ការ​លើកលែង​​ផង​ដែរ​​សម្រាប់​កាលៈទេសៈ​ពិសេស​​ណាមួយ​​ ប្រសិន​បើ​ក្រុមការ​ងារ​ IPP កំណត់​ថា ​​សេវា​ទូទៅ​ គឺ​មិន​សមស្រប​ដើម្បី​បំពេញ​​តាម​តម្រូវ​ការ​របស់​អ្នក​។​  ក្រម​​ស្តីពី​សុខុមាលភាព​ និង​ស្ថាប័ន មាត្រា​​ 4648.55(d)(2)។  ប្រសិន​បើ​​មជ្ឈមណ្ឌល​ក្នុង​តំបន់​​​បញ្ជូន​​អ្នក​​ទៅ​កាន់​សេវា​អប់រំ​ពិសេស​​ ដែល​នឹង​អនុញ្ញាត​ឲ្យ​អ្នក​​​បំពេញ​បាន​តាម​គោលដៅ​​ IPP របស់​​អ្នក​ លទ្ធភាព​ដែល​អាច​ស្វែង​រក​បាននៃ​​​សេវា​កម្ម​នោះ​ មិន​អាច​គាំ​ទ្រ​ដល់​ការបដិសេធ​​​​​​របស់​មជ្ឈមណ្ឌល​ក្នុង​​តំបន់​ក្នុង​ការ​ទិញ​សេវា​កម្ម​មួយ​ឬ​ច្រើន​ដែល​មាន​ចែង​​​​នៅ​ក្រោម​​ផ្នែក​ A។ 

D.  តើ​​អ្នក​គប្បី​ត្រូវ​ធ្វើ​​ដូច​ម្តេច​ ប្រសិនបើ​​អ្នក​គិត​​​ថា​អ្នក​មាន​លក្ខណៈ​សម្បត្តិ​​ទទួល​បាន​ការ​លើកលែង​​ណាមួយ​?​

ប្រសិន​បើ​អ្នក​ចង់ទទួល​បាន​​សេវាកម្ម​របស់​ មជ្ឈមណ្ឌលក្នុងតំបន់​ ជំនួយ​ឲ្យ​សេវា​កម្ម​សាលារៀន​ ហើយ​អ្នក​គិត​ថា​​អ្នក​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​សម្រាប់ទទួល​បាន​​ការលើកលែងណាមួយ​​ សូម​ទាក់ទង​ទៅ​អ្នកសម្របសម្រួល​​ផ្នែក​សេវាកម្ម​របស់​អ្នក​ និង​​ស្នើសុំ​​ឲ្យ​មាន​កិច្ចប្រជុំ​ IPP ​មួយ​។​  កិច្ចប្រជុំ​ IPP ត្រូវ​រៀប​ចំ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​​ 30 ថ្ងៃ​ បន្ទាប់​ពី​ការ​ស្នើសុំ​របស់​អ្នក​។​

E.   ចុះ​ប្រសិន​បើ​​មជ្ឈមណ្ឌលក្នុងតំបន់​ចង់​ធ្វើ​ការ​ផ្លាស់ប្តូរ​សេវាកម្ម​​របស់​អ្នក​ តើ​ខ្ញុំ​​ត្រូវ​ធ្វើ​ដូច​ម្តេច​?​

ប្រសិនបើ​​មជ្ឈមណ្ឌលក្នុងតំបន់​របស់​អ្នក​ ចង់​ធ្វើ​ការ​ផ្លាស់ប្តូរ​ឬ​បដិសេធ​សំណើសុំ​របស់​អ្នក​សម្រាប់​សេវា​កម្មណាមួយ​​  មជ្ឈមណ្ឌល​​​​ត្រូវ​រៀប​ចំ​កិច្ចប្រជុំ​ IPP មួយ​ និង​​ត្រូវ​មាន​​ការ​ឯកភាពគ្នា​​​​មួយ​​ជាមួយ​អ្នក​ចំពោះ​​ការ​ផ្លាស់ប្តូរនេះ​​ ឬ​ត្រូវ​​ផ្តល់​នូវ​ការ​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​មួយ​។​  សេចក្តី​ជូនដំណឹង​នេះ​ ត្រូវ​ប្រគល់​ជូន​ក្នុង​រយៈ​ពេល​ 30 ថ្ងៃ​ នៅ​មុន​ពេល​ការ​ផ្លាស់ប្តូរ​ចាប់​ផ្តើម​។​  ការ​ជូនដំណឹង​នេះ​ ត្រូវ​ប្រាប់​អ្នក​ឲ្យ​បាន​ជ្រាបអំពី​៖​ 

  • ចំណាត់ការ​ដែល​មជ្ឈមណ្ឌលក្នុងតំបន់​កំពុង​អនុវត្ត​។
  • មូលដ្ឋាន​អង្គហេតុ​នៃ​មូលហេតុ​​ដែល​មជ្ឈមណ្ឌលក្នុងតំបន់​ធ្វើ​សេចក្តី​សម្រេច​នេះ​។​
  • ​មូលហេតុ​នៃ​ការ​ចាត់​វិធាន​ការនេះ​​។
  • កាលបរិច្ឆេទ​ចូលជាធរមាន​។ និង​
  • ច្បាប់ បទប្បញ្ញត្តិ​ ឬ​គោលនយោបាយ​ជាក់លាក់​ ដែល​គាំ​ទ្រ​ដល់​ចំណាត់​ការ​នោះ​។​

ប្រសិន​​​បើ​អ្នកកំពុងទទួលបាន​សេវាកម្ម ហើយ​អ្នក​មិនយល់​ស្រប​ជាមួយ​នឹង​មជ្ឈមណ្ឌល​ក្នុងតំបន់​ និង​បន្ត​ទទួល​បាន​សេវា​កម្ម​នោះ​​ អ្នកត្រូវ​ស្នើសុំ​សវនាការ​យុត្តិធម៌​មួយ​ក្នុងរយៈ​​ពេល 10 ថ្ងៃ​ បន្ទាប់​ពីទទួលបាន​សេចក្តីជូនដំណឹងនេះ។  បើមិន​​ដូច្នេះ​ទេ​  ​ត្រូវ​ដាក់​ពាក្យ​​ស្នើ​សុំ​​​ក្នុងរយៈពេល​ 30 ថ្ងៃ​។​  ប្រសិន​បើ​​​ការ​លើកលែង​​អា​ច​ស្វែង​រក​បាន​​ ហើយ​អ្នក​គិត​ថា​​អ្នក​បំពេញ​តាមតម្រូវ​ការ​នៃ​ការ​លើកលែងណាមួយ​​ សូម​ចងចាំ​ថា​ ត្រូវ​សរសេរ​ “​ខ្ញុំ​បំពេញ​​តាម​តម្រូវ​ការ​​នៃ​ការ​លើកលែង​”​ នៅ​ក្នុង​សំណើសុំ​​សវនាការ​យុត្តិធម៌​​របស់​អ្នក​។​

 

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

 

 

Click links below for a downloadable version.