សេវាអប់រំនិងបណ្ដុះបណ្ដាលតាមរយៈសន្លឹកព័ត៌មានរបស់នាយកដ្ឋានស្ដារនីតិសម្បទាររដ្ឋកាលីហ្វ័រញ៉ា

Publications
#5572.06

សេវាអប់រំនិងបណ្ដុះបណ្ដាលតាមរយៈសន្លឹកព័ត៌មានរបស់នាយកដ្ឋានស្ដារនីតិសម្បទាររដ្ឋកាលីហ្វ័រញ៉ា

នាយកដ្ឋានស្តារនីតិសម្បទា (DOR) អាចជួយអ្នកឱ្យចូលរៀននៅមហាវិទ្យាល័យ ឬកម្មវិធីបណ្តុះបណ្តាល។ ហាងស្រានេះប្រាប់អ្នកអំពីប្រភេទនៃកម្មវិធីដែល DOR នឹងចំណាយសម្រាប់។ វាប្រាប់អ្នកពីរបៀបដើម្បីទទួលបានជំនួយ ប្រសិនបើអ្នកមានបញ្ហាក្នុងការទទួលបានសេវាកម្មពី DOR។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

1.  តើនាយកដ្ឋានស្ដារនីតិសម្បទាររដ្ឋកាលីហ្វ័រញ៉ាអាចជួយខ្ញុំឲ្យ​ទទួលបានការបណ្ដុះបណ្ដាល ឬការអប់រំ​នៅ​​​សាកលវិទ្យាល័យ​បានដែរឬទេ?

បាទ/ច៎ា។  ការបណ្តុះបណ្តាលការអប់រំអាចត្រូវបានផ្តល់ជូនដោយ​នាយកដ្ឋាន​ស្ដារនី​តិសម្បទាររដ្ឋកាលីហ្វ័រញ៉ា (DOR) នៅ​ពេលដែលការ​បណ្តុះបណ្តាល​នោះតម្រូវឲ្យ​មាន​ជាចាំបាច់​សម្រាប់​ជា​ផ្នែកមួយនៃគម្រោងនិកម្មភាពបុគ្គល (IPE) របស់អ្នក​។​  សូមមើល មាត្រា 9 ផ្នែក​ 7006.3 និង​ 7154 (9 CCR §§ 7006.3, 7154)។ នេះអាចមានន័យថា ការ​បណ្តុះ​បណ្តាល ឬការអប់រំ​នៅ​សាកលវិទ្យាល័យរយៈពេល 4 ឆ្នាំ មហាវិទ្យាល័យ​សហគមន៍ វគ្គសិក្សាបន្ថែម ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធី​សិក្សា​ថ្នាក់ វិញ្ញា​បនបត្រ។ 9 CCR § 7197(a)(1)។​

ជាទូទៅ  DOR នឹងផ្តល់ជូននូវជម្រើសដែល​មានតម្លៃ​ទាបបំផុតដើម្បី​សម្រេចបា​ន​នូវគោលដៅការងាររបស់​អ្នក។  ប្រសិនបើ DOR បានបញ្ចប់ការវាយ​តម្លៃហិរញ្ញ​វត្ថុ ហើយ​ប្រាក់ចំណូលរបស់អ្នកលើសពីដែនកំណត់  DOR អាចស្នើ​សុំអ្នកឲ្យ​ធ្វើ​វិភាគទានហិរញ្ញវត្ថុដល់ថ្លៃសេវាបណ្តុះបណ្តាល​របស់អ្នកផងដែរ។ 9 CCR § 7190។  សូមមើលសំណួរទី 7-13 សម្រាប់ព័ត៌មានបន្ថែមអំពី​របៀប​ដែ​ល  DOR កំណត់ចំនួនទឹកប្រាក់ដែល​ត្រូវបង់​ទៅ​លើសេវាបណ្តុះបណ្តាល។

2.  តើ DOR កំណត់កម្រិតអប់រំសមរម្យ​សម្រាប់​ គោលដៅការងា​រ​របស់ខ្ញុំយ៉ាងដូចម្តេច?

DOR ផ្តល់ជូននូវសេវាបណ្តុះបណ្តាលតែក្នុងកម្រិតដែល​ចាំបាច់ដើម្បីសម្រេច​បាន​នូវគោលដៅមួយ ឬទាំងពីរ​ខាងក្រោម៖

  1. សម្របសម្រួលសមិទ្ធផលនៃគោលដៅវិជ្ជាជីវៈ/ការងារ។
  2. រៀបចំអតិថិជនដែលមានជំនាញ និងសមត្ថភាព​ចាំបាច់ដើម្បីក្លាយ​ជា​បេក្ខជនប្រកួតប្រជែងសម្រាប់​ការងារសមរម្យនៅកម្រិត ដំបូងសម្រាប់​គោល​​ដៅការងារ​ដែលបានព្រមព្រៀងគ្នា។ 9 CCR § 7154(a)(1)។

ឧទាហរណ៍ ប្រសិនបើគោលដៅវិជ្ជាជីវៈ/ការងារ គឺដើម្បី​ក្លាយទៅជាគ្រូបង្រៀន នោះការអប់រំបណ្តុះបណ្តាល​ដែល​ចាំ​​បាច់ គឺកម្រិតបរិញ្ញាបត្រ និងមាន​សមត្ថ​ភា​​​ព​​បង្រៀន មិនមែនកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ឡើយ។ ប្រសិនបើគោលដៅ​ការងារ/វិជ្ជាជីវៈ គឺដើម្បីក្លាយទៅជា​មេធាវី នោះការបណ្ដុះបណ្ដាល​ត្រូវមាន​សញ្ញា​បត្រថ្នាក់​បណ្ឌិតផ្នែកចៅក្រម។ គោលដៅវិជ្ជាជីវៈមួយចំនួន ដូចជាជំនួយ​ការ​វេជ្ជសាស្រ្ត តម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់។ សម្រាប់គោលដៅទាំងនេះ  DOR អាចផ្តល់មូលនិធិ​ដល់​កម្មវិធីដែលមានវិញ្ញាបនបត្របញ្ជាក់ចែកជូន ប៉ុន្តែ​មិន​​មែនសម្រាប់កម្រិតសញ្ញាបត្រមហាវិទ្យាល័យនោះទេ។

តម្រូវការការងារកម្រិតដំបូង អាចត្រូវបានលើកលែង​ក្នុងការសរសេរដោយ​អ្នក​គ្រ​ប់គ្រងផ្នែកស្តារនីតិសម្បទារ លើការសម្រេចចិត្តពីសំណាក់អ្នកគ្រប់គ្រង មេធា​​វី និង​អតិថិជន ដែលសកម្មភាពបែបនេះ គឺចាំបាច់សម្រាប់​អតិថិជនដើម្បី​សម្រេចបាននូវគោលដៅការងារសមរម្យ។ 9 CCR §7154(a)(2)(b)។ 

កត្តាដូចខាងក្រោមអាចត្រូវបានពិចារណាក្នុងការផ្តល់ការលើកលែង៖

  • លក្ខណៈ និងភាពធ្ងន់ធ្ងរនៃពិការភាពរបស់អតិថិជន។
  • អាយុរបស់អតិថិជន។
  • បទពិសោធន៍ការងាររបស់អតិថិជន ឬកង្វះ​បទពិសោធន៍​។ និង
  • តម្រូវការផ្នែកហិរញ្ញវត្ថុរបស់អតិថិជន។

សេវាបណ្តុះបណ្តាលទូទៅ ផ្អែកលើតម្រូវការរបស់អតិថិជន ក៏ដូចជាភាពទាន់​ពេ​​លវេលា ភាពអាចរកបាន និង​តម្លៃ​បណ្តុះបណ្តាលផងដេរ។ 9 CCR § 7154 (c)​។

3.  តើខ្ញុំអាចជ្រើសរើសគោលដៅការងារដែលមិនមែនជាការងារ “កម្រិតដំបូង”?

បាទ/ច៎ា។ លក្ខខណ្ឌតម្រូវនៃការងារកម្រិត​ដំបូងដែលបានពិភាក្សា​ខាងលើមាន​ន័យថា  DOR នឹងផ្តល់សេវាចាំបាច់​សម្រាប់​អ្នក ដើម្បីសម្រេចបាននូវ​គោលដៅ​ការងារ​របស់អ្នក​នៅ​កម្រិតដំបូងនៃវិស័យដែលអ្នកបានជ្រើសរើស ​(ឧ.ទា. នេះ​អាចជាតំណែងបង្រៀនកម្រិតដំបូង ឬ​តំណែង​​គិលានុប្បដ្ឋាកកម្រិតដំបូង ។ល។)​។  នេះមិនមានន័យថា អ្នកត្រូវបានកំណត់​ក្នុងការ​ជ្រើស​រើស​ការងារ “កម្រិតទាប” (ដូចជា ការងារដែលត​ម្រូវឲ្យ​មាន​ការបណ្តុះបណ្តាលតិចតួច និង​ជា​ញឹកញាប់ទទួល​បានប្រាក់ឈ្នួលអប្បបរមា)។

អ្នកមានសិទ្ធិទទួលបានគម្រោងនិកម្មភាពបុគ្គល (IPE) ដែលបង្កើតឡើងដើម្បី​ឲ្យ​អ្នកអាចសម្រេចបាននូវគោលដៅវិជ្ជាជីវៈ ឬគោលដៅការងារជាក់លាក់​ណា​មួ​យ​​នៅក្នុង​ការរួមបញ្ចូលគ្នា ដែលអ្នកជ្រើសរើស និងស្របគ្នាជាមួយ​នឹងភាពខ្លាំង ធនធាន អាទិភាព ក្តីកង្វល់ សមត្ថភាព លទ្ធភាព ចំណាប់អារម្មណ៍ និងការ​សម្រេច​ចិត្តដែល​មាន​ព័ត៌មានគ្រប់គ្រាន់។ 9 CCR §§ 7128(d); 7011; 7018.4។ DOR  នឹងវាយតម្លៃសំណើរបស់អ្នកដើម្បីធានាថា គោល​ដៅ​ការងារ គឺស្របតាមចំណុចដែ​លបានរៀបរាប់ខាង​លើ​។ ដើម្បីវាយតម្លៃគោលដៅ​ដែល​បានជ្រើសរើស  DOR អាច​ស្នើសុំឲ្យអ្នកចូលរួមក្នុងការវាយតម្លៃ​ដែលផ្អែក​លើ​ការ​​បំពេញការងារ ឬក៏ការវាយតម្លៃដ៏ទូលំទូលាយ ឬក៏វាអាច​បង្កើតគោល​បំណ​ង​រយៈពេលខ្លីមួយចំនួននៅក្នុង នៅ​ក្នុង IPE របស់អ្នក។

ថ្លៃចំណាយ ឬក៏វិសាលភាពនៃ​សេវា​ក​ម្ម មិនគួរត្រូវបានយកមក​ពិចារណាក្នុងការកំណត់គោលដៅការងារនៅក្នុង IPE នោះ​ទេ។ ឧទាហរណ៍ ការពិតដែលថាគោលដៅការងារមួយតម្រូវឲ្យ​មានសញ្ញា​បត្រក​ម្រិតខ្ពស់ ឧទាហរណ៍ដូចជា​បរិញ្ញាបត្រ​ជាន់ខ្ពស់ ឬក៏បណ្ឌិត ចំណែក​ឯ​គោលដៅការងារ​ផ្សេង​ទៀត​អាចតម្រូវឲ្យមានការបណ្តុះបណ្តាលការងារ ឬក៏​ជំនួយ​ដាក់ពាក្យសុំការងារ នោះប្រការនេះមិនគួរ​ប៉ះពាល់​ដល់ការកំណត់​គោល​ដៅការងារដែលសមស្របនោះទេ​ដែលសមស្របសម្រាប់អតិថិជនរបស់  DOR  ឡើយ។

4.  ខ្ញុំបានទទួលសញ្ញាបត្រ និងសេវាកម្មអភិវឌ្ឍ​ការងារ​​ពី DOR  ប៉ុន្តែ​ខ្ញុំ​មិនអាចរកការងារ​ធ្វើ​បាន។ តើ  DOR អាចជួយខ្ញុំឲ្យ​ទទួលបាន​សញ្ញាបត្រ​កម្រិតខ្ពស់ដែរឬទេ?

ប្រសិនបើអ្នកជាអតិថិជនរបស់  DOR បច្ចុប្បន្ន អ្នក​អាច​ស្នើសុំកែប្រែ IPE និង/​ឬ​​សេវា បន្ថែមរបស់​អ្នក​ដើម្បី​ជួយអ្នកក្នុងការស្វែងរកការងារធ្វើ។ ការងារគួរតែ​មាន​ភាពស៊ីសង្វាក់គ្នាជាមួយនឹងភាពខ្លាំង ធនធាន អាទិភាព ក្តីកង្វល់ និង​សមត្ថភាព និងលទ្ធ​ភាព​​របស់អ្នក។ អ្នកនឹងត្រូវបង្ហាញថា អ្នកត្រូវ​ការការ​អប់រំ​បន្ថែម និង​សញ្ញាបត្រមួយដើម្បីក្លាយជាបេក្ខជនប្រកួតប្រជែង​សម្រាប់ការងារ​សមរម្យនៅកម្រិតដំបូងដែលមានន័យ​​​ថា កម្រិតអប់រំដែល​អ្នកកំពុងស្នើសុំគឺ​ស្រប​គ្នាជាមួយនឹង​អ្វីដែលត្រូវការសម្រាប់គោលដៅការងាររបស់អ្នក។ 9 CCR § 7154(a)(2)។

វាអាចមានប្រយោជន៍ក្នុងការផ្តល់ជូនទៅ DOR នូវ​ឯកសារដែលបង្ហាញថាអ្នក​មិន​អាចទទួលបានការងារ ជាមួយនឹងសញ្ញាបត្របច្ចុប្បន្នរបស់អ្នក និង/ឬ​អ្នក​បា​ន​ស្វែងរកការងារធ្វើអស់ពីលទ្ធភាពនៅក្នុ​ងទីផ្សារការងារនៅក្នុងវិស័យ​របស់​អ្នក។ ឧទាហរណ៍ អ្នកអាចផ្តល់ជូននូវបំណែង​ចែកភារៈ​កិច្ចនៃ​ការងារដែលអ្នក​បាន​ដាក់ពាក្យសុំ ដែលតម្រូវឲ្យមាន​ការអប់រំបន្ថែម។ អ្នកក៏ប្រហែល​ជាចង់​ពិចារណាអំពីការរក្សាទុកកំណត់​ហេតុដែលមានដូចខាងក្រោម៖ ការចុះផ្សាយ​ការងារ កាល​បរិច្ឆេទ និងច្បាប់ថតចម្លងនៃពាក្យសុំ​ដែលបាន​ផ្ញើជូននិយោជក កាលបរិច្ឆេទសម្ភាសន៍ និងការចូល​រួម​ក្នុង​ក្លឹបការងារ ឬក៏សកម្មភាពពាក់ព័ន្ធ​នឹងការងារ​ផ្សេង​ទៀត។

5.  តើខ្ញុំអាចចូលរួមវគ្គបណ្តុះបណ្តាលក្រៅម៉ោងដែរឬទេ?

បាទ/ច៎ា។  ប្រសិនបើអ្នកត្រូវការកែប្រែកម្មវិធីបណ្តុះបណ្តាល ឬក៏​ការ​គាំទ្រ​បន្ថែ​ម ដើម្បីចូលរួមដោយសារតែ​ពិការភាពរបស់​អ្នក អ្នកអាចស្នើសុំឲ្យ​គេធ្វើការកែប្រែ​នេះជាផ្នែកមួយនៃ IPE របស់អ្នក។   

6.  តើមានសេវា និងការគាំទ្រអ្វីខ្លះដែលខ្ញុំអាច​ស្វែងរក​បាននៅ​ពេល​ខ្ញុំ​នៅសាលារៀន?

នៅពេលទទួលបានការបណ្តុះបណ្តាលការអប់រំ   DOR អាច​​ផ្តល់ជូនអ្នកនូវការ​គាំពារ និងសេវានានាដែល​ចាំ​បាច់ដើម្បីឲ្យអ្នកអា​ចសម្រេចបានគោល​ដៅ​ការងារ និង​បញ្ចប់ការបណ្តុះបណ្តាលការអប់រំរបស់អ្នកប្រកបដោយជោគជ័យ។ ឧទាហរណ៏នៃការគាំពារទាំងនេះរួមមាន  ប៉ុន្តែមិនកំណត់​ត្រឹម៖

  • ការវាយតម្លៃដើម្បីកំណត់ពីតម្រូវការស្តារនីតិសម្បទាវិជ្ជាជីវៈ។
  • សេវាកម្មស្តារលទ្ធភាពខាងផ្លូវកាយ និងផ្លូវចិត្ត។
  • ការបញ្ជូនបន្ត និងសេវាផ្សេងទៀតដែលចាំបាច់ដើម្បី​ជួយអ្នកនៅ​ក្នុងការ​ធា​នា
  • សេវានានាពីទីភ្នាក់ងារផ្សេងទៀត។
  • សេវាកម្មការងារដែលមានការគាំពារ។
  • សេវាជំនួយផ្ទាល់ខ្លួន។
  • ការប្រឹក្សាយោបល់ និងការណែនាំ។
  • សៀវភៅ និងសម្ភារៈផ្គត់ផ្គង់​ផ្សេងទៀត​ដែលពាក់ព័ន្ធនឹង​សាលារៀន  
  • មធ្យោបាយធ្វើដំណើរ ដូចជាសំបុត្ររថយន្តក្រុង ឬក៏​ប្រាក់​សម្រាប់ប្រេង​ឥន្ធនៈ​។
  • បច្ចេកវិទ្យាជំនួយការងារ (AT) ដូចជាកុំព្យូទ័រ កម្មវិធី​កុំព្យូទ័រ កម្មវិធីអាន​អត្ថបទ ម៉ាស៊ីនគិតលេខ ឧបករណ៍​ពង្រីកអក្សរ ការបណ្តុះបណ្តាល​អំពី​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ជំនួយការងារ (AT)។ល។
  • សេវាក្រោយការងារ។
  • សេវាកម្មទាក់ទងនឹងការងារ។
  • ការចូលទៅប្រើប្រាស់អ៊ីនធឺណិត។
  • ទំនិញ និងសេវាផ្សេងទៀតដែលត្រូវបានកំណត់ថាចាំ​បាច់សម្រាប់​អ្នកក្នុ​ង​​​​​ការសម្រេចបានគោលដៅការងារ​របស់អ្នក និង
  • ការចំណាយលើការថែទាំ ដូចជាឯកសណ្ឋានសាលារៀន ទីជម្រកស្នាក់​នៅ​​រយៈពេលខ្លី និងប្រាក់បញ្ញើសន្ដិសុខ​សម្រាប់​សេវាសាធារណៈ។ 9 CCR §§ 7149; 7174(a-b); 7019។

នៅពេលដែលចូលរៀននៅមហាវិទ្យាល័យ ឬសាកល​វិទ្យា​ល័យដែលទទួលការ​ឧបត្ថម្ភ​ប្រាក់កាសសាធារណៈពេញ​លេញ អ្នកចាំបាច់ត្រូវទទួលបានសេវា​នានា​ពីស្ថាប័ននោះ រួមមានអ្នកអាន អ្នកបកប្រែ និងអ្នកកត់ត្រា ដែលត្រូវ​បាន​ចាត់​ទុ​ក​ថាជាសេវា និងអត្ថប្រយោជន៍ប្រហាក់​ប្រហែល​គេក្រោមច្បាប់រដ្ឋ។ មាត្រា 9 CCR § 7174(c)(1)។ DOR ក៏មិនទទួលខុសត្រូវចំពោះការគាំទ្រជាប្រចាំ ឬ​រយៈ​ពេលយូរអង្វែងនៃការចំណាយលើការរស់នៅប្រចាំថ្ងៃ​របស់អតិថិជន​ដែល​ស្រដៀ​​​ងគ្នានឹងកម្មវិធីសុខុមាលភាព ឬកម្មវិធីសេវាសង្គមផ្សេងទៀត។ 9 CCR §§ 7019(c); 7174(b)

7. ប្រសិនបើខ្ញុំមានប្រាក់សន្តិសុខសង្គម (SSI) ឬក៏ប្រាក់ចំណូ​ល​ពិការភាពសន្តិសុខសង្គម (SSDI) តើខ្ញុំត្រូវបង់ថ្លៃ​សេវាបណ្តុះ​បណ្តាល​ដែរឬទេ? 

ទេ។ ប្រសិនបើអ្នកទទួលបានអត្ថប្រយោជន៍ណាមួយដូច​បានរៀបរាប់ខាង​ក្រោ​ម អ្នកត្រូវបានលើកលែងពី​លក្ខខណ្ឌ​តម្រូវនៃការចូលរួមផ្នែកហិរញ្ញវត្ថុ និងមិនចាំ​បាច់រួមចំណែកបង់ថ្លៃចំណាយសម្រាប់សេវានានារបស់ DOR រួមទាំងការ​បណ្តុះ​​បណ្តាល៖

  • SSI
  • SSDI/SPA
  • ជំនួយសាធារណៈដែលរួមមាន ជំនួយសង្រ្គោះទូទៅ (GR) ជំនួយទូទៅ ឬក៏​ជំនួយសម្រាប់កុមារក្នុងបន្ទុក។ 9 CCR § 7191(a)។

9 CCR § 7191(a).

8. តើខ្ញុំត្រូវប្រើជំនួយឥតសំណង និងអាហារូបករណ៍​ដើម្បីបង់​ថ្លៃ​ចំណាយបណ្តុះបណ្តាលទាក់ទងនឹងការអប់រំដែរឬទេ?

បាទ/ច៎ា។  DOR នឹងមិនទទួលបានការអនុញ្ញា​តសម្រាប់​ការបណ្តុះ​បណ្តាល ឬ​សេវាបណ្ដុះបណ្ដាលដែល​ផ្តល់ដោយគ្រឹះ​ស្ថាន​ឧត្តម​សិក្សាទេ លើកលែង​តែ​អ្ន​ក​មិនបាន ប្រឹងប្រែង​ឲ្យអស់ពីលទ្ធភាព ដើម្បីទទួលបានជំនួយឥត​សំណង​ពីប្រភ​ព​ផ្សេងទៀតដើម្បីបង់ថ្លៃចំណាយសេវាទាំងស្រុង ឬផ្នែកខ្លះ។ កិច្ចប្រឹងប្រែងឲ្យ​អស់​ពីលទ្ធភាព តម្រូវឲ្យ​អតិថិ​ជន​ទទួលបានសេវាបណ្តុះបណ្តាលពី  DOR ដើម្បី​ដាក់​ពាក្យសុំ​ជំនួយឥតសំណង និងជំនួយហិរញ្ញវត្ថុ និងប្រើមូលនិធិ​ទាំងនេះ​ទៅ​លើថ្លៃចំណាយនានាពាក់ព័ន្ធនឹងការអប់រំ​របស់ពួកគេ។ មានការលើកលែង​មួយ​ចំនួនចំពោះច្បាប់នេះ ដែលរួម​មាន ការផ្តល់រង្វាន់ និងអាហារូបករណ៍​ផ្អែកលើ​លទ្ធ​ផល​ការសិក្សា ផែនការដើម្បីទទួលបានការគាំទ្រខ្លួនឯង (PASS) និង​លិខិ​ត​ចូលធ្វើការដែលត្រូវបានចាត់តាំងទៅ  DOR។ 9 CCR § 7006(b)។

 DOR នឹងកំណត់កម្រិតនៃប្រាក់​ឧបត្ថម្ភរបស់​ខ្លួនដោយ​ធ្វើការដកចំនួន​ទឹកប្រា​ក់​​​ជំនួយសរុបនៃការអប់រំ និង/ឬ​រង្វាន់លើកទឹកចិត្ត ដូចរាយការណ៍ដោយ​ការិយា​ល័យ​ជំនួយ​ហិរញ្ញវត្ថុ ចេញពីថ្លៃសិក្សា ថ្លៃសៀវភៅ និងថ្លៃសម្ភារៈ​ផ្គត់ផ្គង់ផ្សេង​ៗ ការថែទាំ និងមធ្យោបាយធ្វើដំណើរ។ ចំនួនដែលនៅសល់ គឺជាចំនួនទឹកប្រាក់​ដែលត្រូវ​បាន​អនុញ្ញាត និងផ្តល់មូលនិធិដោយ DOR។ 9 CCR §7197(c)​។

9. តើ DOR បង់ថ្លៃបណ្តុះបណ្តាល ឬការអប់រំរបស់ខ្ញុំ​នៅពេលណា និងដោយរបៀបណា?

DOR បង់តែថ្លៃសិក្សារបស់អ្នកតែប៉ុណ្ណោះ ប្រសិនបើ​មាន​សរសេរជាលាយ​លក្ខណ៍​អក្សរ​នៅក្នុង IPE។  សម្រាប់ថ្លៃសិក្សា និងការបង់ប្រាក់ មហាវិទ្យាល័យ ឬ​សាកលវិទ្យាល័យរបស់អ្នកត្រូវតែទទួលយក “លិខិត​អនុញ្ញាត​/លិខិតសន្យា​បង់ប្រាក់” ពី DOR។ លិខិតអនុញ្ញាត គឺត្រូវបានទទួលតាមទម្លាប់ដោយ​បរិក្ខារ​បណ្តុះ​បណ្តាល ដែលបានចេញវិក្កយបត្រជូន DOR នៅ​ពេល​បញ្ចប់ឆមាស​នីមួយៗ។ DOR មិនបង់ថ្លៃសាលាឲ្យអ្នកទេ លុះត្រាណាសេវា​នានា​ត្រូវ​​​បាន​ផ្តល់​ជូន ឧទាហរណ៍ អ្នកបានបញ្ចប់វគ្គ​សិក្សា​នានា​សម្រាប់ឆមាសនោះ។ អ្នក​ចាំ​បាច់ត្រូវផ្តល់ព័ត៌មានជូន DOR ដូចជាកាល​បរិច្ឆេទ និងតម្លៃសិក្សា​នៅមុន​ឆមាស ដើម្បីឲ្យ DOR អាចចេញលិខិតអនុញ្ញាតដែលអាចឲ្យអ្នកចុះឈ្មោះជា​មួយ​សាលារៀន ឬមហាវិទ្យាល័យ។

លិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សរ ត្រូវធ្វើឡើង​មុន​ការ​បង់​ថ្លៃទំនិញ និងសេ​វា​នានា ដូចជាថ្លៃសិក្សា និងថ្លៃ​សាលា ដូចដែលបានកត់ត្រានៅក្នុងកំណត់ត្រា​ករណី​របស់​អ្នក។ តាមច្បាប់រដ្ឋ  DOR មិនតម្រូវឲ្យបង់ថ្លៃទំនិញ និង​សេវាកម្ម ដែ​​​លមិនត្រូវបានអនុញ្ញាត​ដោយ​និយោជិត​របស់ DOR។ 9 CCR § 7311​​។

10.  តើវាជាលក្ខខណ្ឌតម្រូវដែលខ្ញុំត្រូវចូលរៀននៅមហា​វិទ្យាល័​យ​សហគមន៍មួយមុនពេលចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យ ឬ​ក៏សាកលវិទ្យាល័យរយៈពេល​  4 ឆ្នាំមែនទេ?

ទេ។ មិនថាតើអ្នកត្រូវបានគេតម្រូវឲ្យចូលរៀន​មហាវិទ្យា​ល័យសហគមន៍រយៈ​ពេ​លពីរឆ្នាំមុនពេលចូលរៀននៅមហាវិទ្យាល័យឬសាកលវិទ្យាល័យរយៈពេល 4 ឆ្នាំ គឺវាអាស្រ័យ​លើ​ចំណាយទូទៅ ដូចដែល  DOR តម្រូវឲ្យមានផែនការ​ចំណា​យតិចបំផុត។ 9 CCR § 7156(a)។ DOR ចង់ឲ្យអតិថិជន​ដែល​ទទួល​បានការបណ្តុះបណ្តាល​នៅមហាវិទ្យាល័យជាលើកដំបូង ចូលរៀននៅ​មហាវិទ្យា​ល័យ​​សហគមន៍ បន្ទាប់មកផ្ទេរទៅ​រៀននៅមហាវិទ្យា​ល័យ​រដ្ឋ ឬ​សាកលវិទ្យាល័យរដ្ឋរយៈពេលបួនឆ្នាំ ដែលជាទូទៅគឺ​ជាជម្រើស​ដែលមាន​តម្លៃ​ទាបជាង។ ក៏ប៉ុន្តែ ប្រសិនបើអ្នកអាចបង្ហាញថា ការចូលរៀននៅ​មហាវិទ្យាល័​យ ឬសាកលវិទ្យាល័យរយៈពេលបួនឆ្នាំ ឬក៏​ចូលរៀននៅមហាវិទ្យាល័យ​សហគម​ន៍​រយៈពេលពីរឆ្នាំ​ដំបូង  បន្ទាប់មក DOR អាចយល់ព្រមឲ្យទៅរៀន​នៅ​មហាវិទ្យា​ល័យរយៈពេលបួនឆ្នាំ។ ជម្រើសមួយទៀត ប្រសិនបើថ្លៃសិក្សារយៈពេលបួនឆ្នាំ​នៅ​មហាវិទ្យាល័យ ឬនៅសាកលវិទ្យាល័យលើសថ្លៃសិក្សា​នៅ​មហាវិទ្យាល័យ​សហគមន៍ អ្នកត្រូវទទួលខុសត្រូវចំពោះ​សមតុល្យនៃថ្លៃចំណាយដែលពាក់ព័ន្ធ​នឹងការសិក្សារបស់អ្នករយៈពេលពីរឆ្នាំដំបូង។ បន្ទាប់ពីរយៈពេលពីរឆ្នាំដំបូង  DOR នឹងផ្តល់មូលនិធិ​តាមតម្លៃកំណត់របស់មហាវិទ្យាល័យ ឬសាកល​វិទ្យាល័​យ​រដ្ឋ។ 9 CCR § 7156(a)-(c)។

11.  តើការអប់រំនៅឧត្តមសិក្សារបស់ខ្ញុំត្រូវបានផ្តល់មូលនិធិនៅតាមមហាវិទ្យាល័យ ឬសាកលវិទ្យាល័យ​រដ្ឋ​ដូចម្តេច?

ដើម្បីកំណត់ពីការផ្តល់មូលនិធិ ពីរឆ្នាំដំបូង នៅ​មហាវិទ្យាល័យ ឬសាកលវិទ្យា​ល័យ​រដ្ឋក្នុងកម្មវិធីសិក្សា​រយៈ​ពេលបួនឆ្នាំ ត្រូវដកចំនួនទឹក​ប្រាក់សរុបនៃ​ការផ្ត​ល់​​ជំនួយហិរញ្ញវត្ថុជាមួយនឹងថ្លៃសិក្សានៅមហាវិទ្យាល័យ​សហគមន៍។ DOR នឹង​បង់ថ្លៃចំណាយផ្សេងទៀតនៅមហាវិទ្យាល័យស​ហគមន៍រួមមានសៀវភៅ សម្ភារៈ​ផ្គត់ផ្គង់ ការដឹកជញ្ជូន និងការថែទាំ និងជំនួយហិរញ្ញវត្ថុរបស់អ្នក។ សូមមើល 9 CCR § 7156(a)។ ប្រសិនបើជំនួយហិរញ្ញវត្ថុ​របស់អ្នកលើសពីតម្លៃនៅ​មហា​វិទ្យាល័យសហគមន៍  DOR នឹងមិនធ្វើវិភាគ​ទានដល់​ថ្លៃ​ចំណាយការ​សិ​ក្សា​របស់អ្នករយៈពេលពីរឆ្នាំដំបូងនៃកម្ម​វិធីសិក្សារយៈពេលបួនឆ្នាំ​របស់អ្នកនៅ​មហា​វិទ្យាល័យ ឬ​នៅ​​សាកលវិទ្យាល័យនោះទេ។ អ្នកមានទំនួលខុ​សត្រូវសម្រាប់​រា​ល់​ការចំណាយទាំងនោះដែលលើសពីតម្លៃសិក្សានៅមហាវិទ្យាល័យសហគមន៍​សម្រាប់ការសិក្សា។

បន្ទាប់ពីរយៈពេលពីរឆ្នាំដំបូង DOR អាចផ្តល់​មូល​និធិដល់សាកលវិទ្យាល័យរដ្ឋ​កាលីហ្វ័រញ៉ា (California State University) លើការចំណាយ  រួមមានសៀវភៅ សម្ភារៈ​ផ្គត់ផ្គង់ ការផ្គត់ផ្គង់ការដឹកជញ្ជូន និងការថែទាំ។ 9 CCR § 7156(c)​។ ប្រសិនបើអ្នកចូលរៀននៅសាលារដ្ឋ ត្រូវដកចំនួន​សរុប​នៃជំនួយផ្នែកហិរញ្ញវត្ថុ​របស់អ្នកពីថ្លៃសិក្សានៅសាកល​វិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា។

12.  តើការអប់រំនៅឧត្តមសិក្សារបស់ខ្ញុំត្រូវទទួលមូល​និធិដោយ​របៀបណា ប្រសិនបើខ្ញុំជ្រើសរើស​ចូលរៀន​នៅមហាវិទ្យាល័យ ឬ​សាកលវិទ្យាល័យឯកជន?

DOR អាចផ្តល់មូលនិធិការសិក្សារបស់អ្នកនៅសា្ថប័ន​ឯកជនប្រសិនបើអ្នកបាន​ជ្រើស​រើសទទួលការបណ្តុះ​បណ្តាលនៅសាកលវិទ្យាល័យឯកជន​ជំនួសឲ្យ​សាក​លវិទ្យាល័យរដ្ឋ ជាផ្នែកមួយនៃជម្រើសដែលអ្នក​បានទទួល​ព័ត៌មាន។ ជា​ទូទៅ សូមមើល 9 CCR § 7029.6(b)(1)។ ប្រសិនបើអ្នកជ្រើស​រើសចូល​រៀននៅស្ថាប័នឯកជន អ្នក​ត្រូវរ៉ាប់រងរាល់ការចំណាយ​ដែលនៅសល់ក្រៅ​ពីថ្លៃ​សិក្សា​នៅ​​​មហាវិទ្យាល័យសហគមន៍ ឬសាកលវិទ្យាល័យរដ្ឋ​ដរាបណាមានកម្ម​វិធីសិក្សារដ្ឋដែលគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការបណ្តុះបណ្តាលរបស់​អតិថិជន ដោយ​មិនគិតថាតើកម្មវិធីសិក្សាឯកជនមានភាពល្អប្រសើរ​ជាងនៅ​លើ​ទិដ្ឋភាពមួយចំនួន។ សូមមើល Hoitt ទល់នឹង  DOR (2012) 207 Cal. App. 4th 513, 525។

13.  តើការបណ្តុះបណ្តាលការអប់រំរបស់ខ្ញុំត្រូវបានផ្តល់​មូលនិធិ​យ៉ាង​ដូចម្តេចនៅពេលដែលមានតែគ្រឹះ​ស្ថានឯកជននឹង​បំពេញ​តាមតម្រូវការបណ្តុះ​បណ្តាលវិជ្ជាជីវៈរបស់ខ្ញុំ?

DOR អាចអនុញ្ញាតឲ្យមានការបណ្តុះ​បណ្តាលនៅ​សាកល​វិទ្យា​​​ល័យឯកជន ប្រសិនបើមានលក្ខខណ្ឌខាងក្រោម មួយ ច្រើនកើតមាន៖

  1. វាច្បាស់ណាស់ថា តម្រូវការបណ្តុះបណ្តាលរបស់អ្នក​អាច​ត្រូវបាន​ឆ្លើ​យ​​​តបកាន់​តែប្រសើដោយឯកជន ការឆ្លើយ​ឆ្លង ការបណ្តុះបណ្តាលតាម​រយៈ​​ការធ្វើការងារជាក់ស្តែង  ការបង្រៀននៅតាមផ្ទះ ឬគ្រឹះស្ថានបណ្តុះ​បណ្តា​ល ឬ​វិធីសាស្រ្ត​ផ្សេងទៀត។ ឬ
  2. ការចំណាយសរុបរបស់ DOR នឹងតិចជាង។ ឬ
  3. ការបណ្តុះបណ្តាលនេះមិនមាននៅតាមស្ថាប័ន​ឯកជននោះទេ។ ឬ
  4. ការចូលរៀនក្នុងកម្មវិធី​បណ្ដុះបណ្ដាលសាធារណៈ​អាចបណ្ដាលឲ្យ​មា​ន​ការពន្យារពេលយ៉ាងសំខាន់ក្នុងការរៀបចំរបស់ខ្លួនសម្រាប់ការងារដែលសមស្រប។ 9 CCR​ §7155 (a)។

បន្ទាប់មក  DOR នឹងបង់ថ្លៃចំណាយដែលនៅសេសសល់ រួមមានថ្លៃសាលា សៀវ​​​ភៅ សម្ភារៈផ្គត់ផ្គង់ ការដឹកជញ្ជូន និងការថែទាំ នៅមហាវិទ្យាល័យ ឬ​សាក​ល​វិទ្យាល័យ​ឯកជន បន្ទាប់ពីជំនួយហិរញ្ញវត្ថុ និងអាហារូបករណ៍​របស់អ្នក​ត្រូវបានអនុវត្ត។ 9 CCR § 7197(c)។ 

14. តើខ្ញុំអាចចូលរៀននៅមហាវិទ្យាល័យ ឬក៏នៅ​សាកលវិទ្យា​ល័យនៅខាងក្រៅរដ្ឋបានដែរឬទេ?

អតិថិជនរបស់ DOR អាចទទួលបានការគាំទ្រពី DOR ចំពោះការបណ្តុះបណ្តា​ល​នៅខាងក្រៅរដ្ឋ បើសិនជា​មិន​មាន  បរិក្ខារសមស្រប ឬវគ្គសិក្សា​នៅ​ក្នុងរដ្ឋ​នោះ​ទេ ឬក៏ អតិថិជនកំពុងរស់នៅក្បែរ​រដ្ឋដែលនៅជិតគ្នា ហើយបរិក្ខារ​ដែលនៅ​ក្រៅ​រដ្ឋ​​មានរួច​ជា​ស្រេចក្នុងរដ្ឋជាប់គ្នា ឬ ការចូលរៀនកម្មវិធីបណ្ដុះ​បណ្ដាល​ក្នុងរដ្ឋ​នឹ​ង​ផ្តល់ការលំបាកដល់អតិថិជន. 9 CCR § 7158.8។

អតិថិជនក៏អាចជ្រើសរើសចូលរៀននៅមហាវិទ្យាល័យក្រៅពីរដ្ឋដែលជាផ្នែកមួយនៃជម្រើសដែលគាត់បានជ្រាបជាព័ត៌មាន។  ប្រសិនបើកម្មវិធីដែ​លសិស្ស​ជ្រើស​រើសនៅមហាវិទ្យាល័យក្រៅរដ្ឋអាចរកបានក្នុងរដ្ឋ នោះ DOR អាចផ្តល់មូលនិធិ​ទៅតម្លៃកំណត់របស់រដ្ឋ។ 9 CCR § 7029.6(b)(1)។ 

15. តើការគាំទ្រពី DOR ចំពោះថ្លៃបណ្តុះបណ្តាល​ការសិក្សា​អាច​ត្រូវបានបញ្ចប់ដែរឬទេ?

បាទ/ច៎ា។ នៅពេលដែលអ្នកបានទទួលកម្រិតនៃការអប់រំដែលចាំបាច់​សម្រាប់​គោលដៅការងាររបស់អ្នក  DOR  មិនផ្តល់​មូលនិធិបន្ថែមទៀតក្រោម IPE រប​ស់​អ្នកនោះទេ។ សេវាកម្មបណ្តុះបណ្តាលក៏អាចត្រូវបានបញ្ឈប់ផងដែរ ប្រសិន​បើ​ពុំមានកិច្ចខិតខំប្រឹងប្រែងឲ្យពេញលេញពីអ្នក ឬក៏កម្មវិធីបណ្តុះបណ្តាល។ ​​9 CCR § 7159។  ប្រសិនបើកម្មវិធីបណ្តុះបណ្តាលមិនបំពេញតាមតម្រូវការ​វិជ្ជាជីវៈរបស់អ្នកទេ អ្នកអាចពិចារណាពិភាក្សា​ជាមួយ​មេធាវីរបស់ DOR របស់​អ្នក អំពីការផ្ទេរការសិក្សា​ទៅកម្ម​វិធីដែលសមស្រប ឬក៏ទទួលបានសេវា និងកិ​ច្ច​​គាំពារ​បន្ថែមដើម្បីជួយអ្នកបង្កើនភាពជោគជ័យរបស់អ្នកក្នុងកម្មវិធី។

ប្រសិនបើ​​​អ្នកមិនយល់ស្របទៅនឹងការសម្រេចចិត្តរបស់  DOR ក្នុងការបញ្ឈប់ ឬការផ្អាកការផ្តល់មូលនិធិ​ដល់កម្ម​វិធី​បណ្តុះបណ្តាលរបស់អ្នក  នោះអ្នកគួរតែ​ជជែកគ្នាជា​មួយ​មេធាវី DOR និង/ឬអ្នកគ្រប់គ្រងរបស់អ្នក។ ក្នុងករណីដែលអ្នក​មិន​អាច​ដោះស្រាយការខ្វែងគំនិតគ្នារបស់អ្នក អ្នកមានសិទ្ធិស្នើសុំ​ការត្រួត​ពិនិ​ត្យ​រដ្ឋបាល​ជា​មួយអ្នកគ្រប់គ្រងសាលា ការសម្រុះសម្រួល និងសវនាការ​យុត្តិធម៌​អំពីបញ្ហានេះ។

ប្រសិនបើអ្នកត្រូវការជំនួយក្នុងការដោះស្រាយវិវាទជា​មួយ  DOR ទាក់ទងទៅ​នឹង​សេវាបណ្ដុះបណ្ដាលការអប់រំ ឬបញ្ហារបស់ DOR ដទៃទៀត អ្នកអាចទាក់​ទងកម្មវិធី​ជំនួយ​អតិថិជនតាមរយៈលេខ (800) 776-5746។