ទំព័រព័ត៌មាន៖ តើ Medicaid/Medi-Cal ជាអ្វីទៅ ?

ទំព័រព័ត៌មាន៖ តើ Medicaid/Medi-Cal ជាអ្វីទៅ ?
កម្មវិធី Medicaid កម្រិតសហព័ន្ធ ផ្តល់ការថែទាំសុខភាព ដល់អ្នក ដែលមានចំណូលទាប, រួមទាំង ជនចាស់ជរា, ជនពិការ, និងកុមារ ។ Medicaid ទទួលបានមូលនិធិទ្រទ្រង់ តាមរយៈថវិកាបន្សំ ពីរដ្ឋ និងសហព័ន្ធ ។
តើ Medicaid/Medi-Cal ជាអ្វីទៅ ?
កម្មវិធី Medicaid កម្រិតសហព័ន្ធ ផ្តល់ការថែទាំសុខភាព ដល់អ្នក ដែលមានចំណូលទាប, រួមទាំង ជនចាស់ជរា, ជនពិការ, និងកុមារ ។ Medicaid ទទួលបានមូលនិធិទ្រទ្រង់ តាមរយៈថវិកាបន្សំ ពីរដ្ឋ និងសហព័ន្ធ ។ រដ្ឋដំណើរការ កម្មវិធី Medicaid របស់ពួកគេផ្ទាល់ ហើយត្រូវគោរពតាម វិធានសហព័ន្ធ មួយចំនួន, ប៉ុន្តែ មានភាពបត់បែន ចំពោះសេវា ដែលពួកគេផ្តល់ឱ្យ ។
នៅកាលីហ្វ័រញ៉ា, Medicaid ត្រូវបានគេហៅថា Medi-Cal ។ Medi-Cal ផ្តល់ សេវាថែទាំសុខភាព យ៉ាងច្រើន រួមទាំង សេវា និងការគាំទ្រ រយៈពេលវែង (LTSS) ដែលជួយ ជនពិការ ឱ្យបាន ស្នាក់អាស្រ័យ នៅក្នុងផ្ទះ ឬជាមួយគ្រួសារ របស់ពួកគេផ្ទាល់ ។ ទាំងនេះ រួមមាន ៖
- សេវាករណីលើកលែង តាមផ្ទះ និងតាមសហគមន៍ (HCBS), ដូចជា សេវា ដែលទទួលបានមូលនិធិទ្រទ្រង់ តាមរយៈ មជ្ឈមណ្ឌលតំបន់ និងករណីលើកលែង សម្រាប់សម្បទាថែទាំ/ករណីធ្ងន់ធ្ងរ ត្រូវស្នាក់នៅមន្ទីរពេទ្យ (ឥឡូវ ត្រូវបានហៅថា ករណីលើកលែង ជាសម្រើស សម្រាប់សេវាតាមផ្ទះ និងតាមសហគមន៍)
- សេវាគាំទ្រ នៅតាមផ្ទះ(IHSS);
- សេវាថែទាំសុខភាពមនុស្សធំពេញវ័យ នៅពេលថ្ងៃ/សេវាមនុស្សធំពេញវ័យ តាមសហគមន៍;
- កម្មវិធី នៃសេវាទាំងអស់ សម្រាប់ការថែទាំទូទៅរួម ដល់ជនចាស់ជរា (PACE)
បន្ថែមលើសេវាទាំងនេះ, Medi-Cal ធ្វើការទូទាត់ លើ ការចូលជួបវេជ្ជបណ្ឌិត; ការធ្វើតេស្ត ដើម្បីធ្វើរោគវិនិច្ឆ័យ; សេវាសង្គ្រោះបន្ទាន់; ការវះកាត់; ការចូលស្នាក់នៅ ក្នុងមន្ទីរពេទ្យ; ឱសថ តាមវេជ្ជបញ្ជា; សេវាទន្តសាស្រ្ត; ការព្យាបាល ផ្នែកការងារ & ផ្នែករាងកាយ; សេវាករណីគ្រឿងញៀន នៅខាងក្រៅសម្បទា; ការស្នាក់នៅ ក្នុងសម្បទាថែទាំ; គ្រឿងផ្គត់ផ្គង់ ផ្នែកវេជ្ជសាស្រ្ត; បរិក្ខារវេជ្ជសាស្រ្ត ដែលប្រើប្រាស់បានយូរ ដូចជា រទេះកៅអីជនពិការ និងឈើច្រត់; និង មធ្យោបាយធ្វើដំណើរ ទៅជួបវេជ្ជបណ្ឌិត ។
កុមារពិការ ក៏អាចទទួលបាន អត្ថប្រយោជន៍ បន្ថែមទៀត, ដូចជា ការថែទាំ នៅផ្ទះ និង ការព្យាបាល ផ្នែកអាកប្បកិរិយា ផងដែរ ។
តើមានមនុស្ស ប៉ុន្មាននាក់ ដែលទទួលបានផល ពី Medicaid/Medi-Cal ?
Medicaid គឺជា កម្មវិធីធានារ៉ាប់រងសុខភាព ធំជាងគេ របស់ជាតិ ដែលធានាដល់ ប្រជាពលរដ្ឋ ចំនួន 74 លាន នាក់ ឬ ជាង 1 ភាគ 5 នៃប្រជាពលរដ្ឋអាមេរិក ទាំងអស់
- រួមទាំង 42% នៃកុមារ ក្នុងប្រទេស
- កាលីហ្វ័រញ៉ា - 13.5 លាន នាក់, រួមទាំង ពាក់កណ្តាល នៃកុមារ នៅកាលីហ្វ័រញ៉ា
តើច្បាប់ ស្តីពីការថែទាំ ដែលមានតម្លៃសមរម្យ (Obamacare) ធ្វើការកែប្រែ លើ Medicaid/Medi-Cal ដោយរបៀបណាដែរ ?
ច្បាប់ ស្តីពីការថែទាំ ដែលមានតម្លៃសមរម្យ (ACA), ឬ Obamacare, បានពង្រីក សិទ្ធិទទួលបាន សម្រាប់អ្នកដែលមាន ចំណូល ឬធនធាន ហួសកម្រិតបន្តិច ដើម្បីអាចមាន គុណវុឌ្ឍន៍ ទទួលបានផល ពី Medi-Cal នោះ ។
នៅសហរដ្ឋអាមេរិក, ប្រជាពលរដ្ឋ ចំនួន 20 លាន នាក់ បន្ថែមទៀត មានសិទ្ធិទទួលបាន ហើយឥឡូវនេះ មានការថែទាំសុខភាព ដោយសារ ការពង្រីកដែនកម្រិត របស់ Medicaid ។ បួនលាន នាក់ នៃចំនួនពួកគេ ស្ថិតនៅ កាលីហ្វ័រញ៉ា ។
តើសំណើថ្មីៗ នៅសភា ដើម្បីធ្វើការ កែប្រែ លើ Medicaid/Medi-Cal មានអ្វីខ្លះ ?
ថ្មីៗ នេះ សភា បានធ្វើការពិចារណា “លុបចោល និងផ្លាស់ប្តូរ” ច្បាប់ ស្តីពីការថែទាំ ដែលមានតម្លៃសមរម្យ ហើយធ្វើការកែប្រែ ជាច្រើន លើ Medicaid/Medi-Cal ។ ការកែប្រែទាំងនេះ នាំឱ្យមាន មូលនិធីពីសហព័ន្ធ សម្រាប់អាជ្ញាធរមូលដ្ឋាន និងពិដានកម្រិត សម្រាប់បុគ្គលម្នាក់ៗ ជំនួសឱ្យ របៀបអនុវត្តន៍បច្ចុប្បន្ន របស់ Medicaid ដែលរដ្ឋាភិបាល នៅកម្រិតរដ្ឋ និងកម្រិតសហព័ន្ធ ត្រូវទូទាត់ លើសេវានានា ដែលប្រជាពលរដ្ឋត្រូវការ ។
មូលនិធីពីសហព័ន្ធ សម្រាប់អាជ្ញាធរមូលដ្ឋាន
មូលនិធីពីសហព័ន្ធ សម្រាប់អាជ្ញាធរមូលដ្ឋាន គឺជា កម្រិតទឹកប្រាក់ដុល្លារ មានកំណត់ជាស្រេច មួយ, ហើយរដ្ឋនានា ទទួលខុសត្រូវ លើរាល់ថ្លៃចំណាយទាំងអស់ ដែលមានខ្ពស់ជាង កម្រិតទឹកប្រាក់នេះ ។ ដោយសារ មូលនិធីពីសហព័ន្ធ សម្រាប់អាជ្ញាធរមូលដ្ឋាន មិនកើនឡើង ជារៀងរាល់ឆ្នាំ ដើម្បីរត់តាម អតិផរណា, ឬ ករណីបន្ទាន់ ផ្នែកវេជ្ជសាស្រ្ត នោះ, រដ្ឋនានា នឹងត្រូវផ្តល់មូលនិធិទ្រទ្រង់ បន្ថែមទៀត ជាបន្តបន្ទាប់ ដល់ កម្មវិធី Medicaid ក្នុងឆ្នាំនីមួយៗ, និងអាច ដាក់ ដែនកម្រិត បន្ថែមទៀត ហើយបម្រើសេវា ដល់មនុស្ស តិចជាងមុន ។ មូលនិធីពីសហព័ន្ធ សម្រាប់អាជ្ញាធរមូលដ្ឋាន នាំឱ្យមាន ថវិកាតិចជាងមុន សម្រាប់សុខាភិបាល និងសេវានានា ដោយសារនៅក្រោម ច្បាប់បច្ចុប្បន្ននេះ, រដ្ឋាភិបាលសហព័ន្ធ ផ្តល់ការទូទាត់ ជាមធ្យម ចំនួន 57% នៃថ្លៃចំណាយ ប៉ុណ្ណោះ ។
ពិដានកម្រិត សម្រាប់បុគ្គលម្នាក់ៗ
ពិដានកម្រិត សម្រាប់បុគ្គលម្នាក់ៗ ក៏មាន លក្ខណៈមិនល្អ ផងដែរ ដោយសារវានឹង អនុញ្ញាតឱ្យរដ្ឋ អាចធ្វើការកាត់បន្ថយបាន ដែលការកាត់បន្ថយនេះ រដ្ឋមិនអាចធ្វើបាននោះទេ ។ រដ្ឋ អាចបង្កើត បញ្ជីរង់ចាំ, បញ្ជីកម្រិតចំណូល, និងកាត់បន្ថយ សេវាសំខាន់ៗ សម្រាប់កុមារពិការ ។
តើការប្រែប្រួលទាំងនេះ មានន័យយ៉ាងណា ចំពោះកាលីហ្វ័រញ៉ា ?
សម្រាប់ Medi-Cal, នេះមានន័យថា មូលនិធិសហព័ន្ធ នឹងថយចុះ អស់ $3.2 ពាន់លាន ត្រឹមឆ្នាំ 2020
- អស់ $8.7 ពាន់លាន ត្រឹមឆ្នាំ 2027
- ការខាតបង់សរុប ចំនួន $35.2 ពាន់លាន ក្នុងរយៈពេល 10 ក្រោយ ។
ប៉ុន្តែ សម្រាប់សេវាថែទាំសុខភាព ទាំងអស់ របស់កាលីហ្វ័រញ៉ា—រួមទាំង ការពង្រីកសេវា Medi-Cal របស់ ACA, មូលនិធីពីសហព័ន្ធ សម្រាប់អាជ្ញាធរមូលដ្ឋាន សម្រាប់ Medi-Cal/ពិដានកម្រិត សម្រាប់បុគ្គលម្នាក់ៗ ដែលបានស្នើឡើង, និងទឹកប្រាក់កាត់កង សម្រាប់ការចូលរួមបង់ថ្លៃចំណាយ របស់ ACA (ដែលជួយ អ្នកមានចំណូលទាប ដែលទទួលបាន ប្រាក់ឧបត្ថម្ភ សម្រាប់ការថែទាំសុខភាព នៅលើទីផ្សារ ដែលមិនស្ថិតក្រោម Medi-Cal), ចំនួន មានខ្ពស់ជាង ៖ នៅក្នុងសំណើ នាពេលថ្មីៗ នេះ, ផលជះ លើកាលីហ្វ័រញ៉ា នៅចន្លោះឆ្នាំ 2020 និង ឆ្នាំ 2026 អាចមានទំហំ $85.7 ពាន់លាន ។ ពីឆ្នាំ 2020 ដល់ឆ្នាំ 2027, ផលជះ នោះគឺ បរិមាណមូលនិធិគាំទ្រ ពីសហព័ន្ធ សរុប ចំនួន $138.8 ពាន់លាន ត្រូវបានកាត់ចេញ ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។