ទំព័រព័ត៌មាន៖ ការកាត់ថវិកា Medicaid/Medi-Cal នឹងបង្ករការលំបាក ដល់សាលារៀន និងការអប់រំពិេសេស

ទំព័រព័ត៌មាន៖ ការកាត់ថវិកា Medicaid/Medi-Cal នឹងបង្ករការលំបាក ដល់សាលារៀន និងការអប់រំពិេសេស
តើការកាត់ថវិកា Medi-Cal/Medicaid នឹងធ្វើឱ្យ ការអប់រំពិសេស លំបាក ដោយរបៀបណាដែរ ?
សព្វថ្ងៃនេះ, សាលារៀន នៅកាលីហ្វ័រញ៉ា ប្រើថវិកា ចំនួន $180 លាន ទៅលើ Medi-Cal/Medicaid ដើម្បីធ្វើការទូទាត់ លើសេវានានា សម្រាប់សិស្ស, ជាពិសេស សិស្សពិការ ។ ទឹកប្រាក់ជាង $90 លាន នៃថវិកានេះ បានមកពី រដ្ឋាភិបាលសហពន្ធ ។ សំណើរ នៅសភា នាពេលថ្មីៗ នេះ នឹងកាត់ថវិកា ឬ ដាក់ ពិដានកម្រិត លើមូលនិធិសហព័ន្ធ សម្រាប់ Medicaid ។
ជារឿយៗ សាលារៀន ប្រើថវិកា Medi-Cal ដើម្បីទូទាត់ លើសេវានានា នៅក្នុង ែផនការអប់រំ លក្ខណៈឯកត្តជន របស់កុមារ (IEP) ។ សម្រាប់កុមារ ដែលមានគុណវុឌ្ឍន៍ អាចទទួលបានសេវា, Medi-Cal ជួយផ្តល់មូលនិធិ ដល់សេវាអប់រំពិសេស ដូចជា ៖
- ការព្យាបាល ផ្នែកការងារ និងផ្នែករាងកាយ,
- ការមើលថែទាំ,
- សុខភាពផ្លូវចិត្ត និង
- ជំនួយ ក្នុងថ្នាក់រៀន
Medi-Cal ក៏ជួយទូទាត់ លើឈើច្រត់, កៅអីរទេះ, បរិក្ខារលេងកំសាន្តពិសេស និងបច្ចេកវិទ្យាជំនួយ សម្រាប់សិស្សពិការ ។
សាលារៀន ក៏ប្រើ Medi-Cal ដើម្បីធ្វើការទូទាត់ ដល់គិលានុបដ្ឋាកយិកា និងអ្នកចិត្តសាស្រ្ត របស់សាលារៀន, ព្រមទាំង សេវា កម្រិតបឋម និងសេវាបង្ការ នៅតាមសាលារៀន, ដូចជា ការពិនិត្យមើលលើ ផ្នែកភ្នែក និងត្រចៀក សម្រាប់សិស្សទាំងអស់ ។
តើការកាត់ថវិកា Medi-Cal/Medicaid នឹងបង្ករ ការលំបាក ដល់សាលារៀន ដោយរបៀបណាដែរ ?
លទ្ធផលសិក្សា របស់សិស្ស មានកម្រិតថយចុះ៖ ការស្រាវជ្រាវ បង្ហាញប្រាប់យើងថា សិស្ស ដែលមានធានារ៉ាប់រ៉ង ដោយ Medicaid ឬ ធានារ៉ាប់រងសុខភាព ផ្សេងៗ ទៀត មានទំនោរ កាន់តែខ្ពស់ ក្នុងការមកសិក្សារ បានទៀតទាត់, បញ្ចប់ការសិក្សា ពីវិទ្យាល័យ, និងឈានទៅបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យ ជាង សិស្ស ដែលគ្មានលទ្ធភាពទទួលបាន ការថែទាំសុខភាព ។ ពួកគេ រកបានប្រាក់ឈ្នួល ខ្ពស់ជាង ហើយរស់នៅ មានអាយុវែងជាង ប្រកបដោយសុខភាពល្អជាង ។ ការដាក់ពិដានកម្រិត លើថវិកា Medi-Cal/Medicaid អាចធ្វើឱ្យ កុមារពិការ និងកុមារ មកពីគ្រួសារមានចំណូលទាប ស្ថិតនៅក្រៅកម្មវិធី —និង នៅក្រៅវដ្ត នៃភាពជោគជ័យ ។
អត្រាអវត្តមាន និងអត្រាបោះបង់ការសិក្សា កើនឡើង៖ ជំងឺ គឺជាមូលហេតុ លេខ 1 ដែលធ្វើឱ្យសិស្ស ខកខានមិនបានមករៀន ។ ការកាត់ថវិកា Medi-Cal/Medicaid អាចធ្វើឱ្យ សិស្សនៅផ្ទះ ធ្លាក់ខ្លួនឈឺ ដោយសារជំងឺ ដែលគ្មានការគ្រប់គ្រង ដូចជា ជំងឺហឺត, ឈឺធ្មេញ, និងជំងឺ ផ្សេងៗ ទៀត ជាជាង ទទួលបានការថែទាំ ដែលពួកគេត្រូវការ ។ ការស្រាវជ្រាវ បង្ហាញថាា សិស្ស ដែលអវត្តមាន ក្នុងលក្ខណៈរ៉ាំរ៉ៃ មានជំនាញសង្គម ទន់ខ្សោយជាងគេ នៅសាលាមតេយ្យ, ខ្សោយ ខាងអាន នៅថ្នាក់ទីបី, និង មានអត្រាបោះបង់ការសិក្សា ខ្ពស់ជាងគេ នៅវិទ្យាល័យ ។ ហើយនេះ អាចបង្ករការលំបាក ចំពោះថវិកាសាលារៀន នៅមូលដ្ឋាន ក្នុងកម្រិត ទ្វេរដង ដោយសារវត្តមានសិស្ស កាន់តែទាបជាងមុន នាំឱ្យ មានការគុណគូរផ្តល់ថវិការដ្ឋ កាន់តែតិចទៅទៀត ។
ការចូលមកពិនិត្យ និងព្យាបាល ពីដំបូងទី មានការថយចុះ៖ សព្វថ្ងៃនេះ សាលារៀន និងអង្គការសហគមន៍ ពឹងអាស្រ័យលើ កម្មវិធី សម្រាប់ការពិនិត្យ ពីដំបូងទី និងជាប្រចាំ, ការធ្វើរោគវិនិច្ឆ័យ, និងការព្យាបាល ដែលមានការណែនាំ ពីវេជ្ជបណ្ឌិត (EPSDT) របស់ ដើម្បីកំណត់រក និងព្យាបាល បញ្ហា ផ្នែកភ្នែក និងត្រចៀក, បញ្ហាលូតលាស់យឺង, និង ពិការភាព របស់កុមារ ដូចជា ជំងឺលូតលាស់ខុសប្រក្រតី អូទីស្ម៍ ដែលមានឥទ្ធិពល លើការរៀនសូត្រ ។ ការកាត់ថវិកា Medicaid អាចកាត់បន្ថយគុណភាព EPSDT, ដែលធ្វើឱ្យកុមារ មិនទទួលបាន ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ចំពោះបញ្ហា ផ្នែកការរៀនសូត្រ និងផ្នែកលូតលាស់; បង្អាក់ ការរីកលូតលាស់ របស់គំនិតផ្តួចផ្តើម លើការអប់រំដំបូង ដែលមានគោលដៅ រៀបចំកុមារទាំងអស់ ឱ្យត្រៀមលក្ខណៈរួចជាស្រេច ដើម្បីចូលរៀនសាលាមតេ្តយ្យ; និងធ្វើឱ្យ កិច្ចខិតខំប្រឹងប្រែងទាំងអស់ ក្នុងការធានាឱ្យ កុមារគ្រប់រូប ចេះអាន ក្រោយពេលបញ្ចប់ថ្នាក់ទីបីនោះ ត្រូវចុះខ្សោយ ។
ធនធានកាន់តែតិច សម្រាប់សុខភាពផ្លូវចិត្ត ៖ សិស្ស 7 នាក់ នៃសិស្ស 10 នាក់ ដែលទទួលបានសេវាសុខភាពផ្លូវចិត្ត ទទួលបានសេវាទាំងនេះ នៅសាលារៀន ។ ជារឿយៗ, សេវាប្រឹក្សា នៅតាមសាលារៀនទាំងនេះ ទទួលបានមូលនិធិ ពី Medicaid EPSDT ។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.