របៀបទទួលបានជំនួយ

ដើម្បី​ស្នើសុំ​ជំនួយ​ផ្លូវ​ច្បាប់​ សូម​ទូរសព្ទ​ទៅ​ DRC តាមរយៈ​លេខ​ 1-800-776-5746 (ជាសំឡេង) ឬ​បំពេញ​ ទម្រង់បែប​បទ​ស្នើសុំ​ជំនួយ​រយៈ​ពេល​ខ្លី ​របស់​យើង​។​ សម្រាប់​ TTY សូមទូរសព្ទ​ទៅ​លេខ​ 1-800-776-5746។ យើង​នឹង​ធ្វើ​ការ​ទំនាក់ទំនង​ទៅ​អ្នក​ក្នុង​​រយៈ​ពេល 2-3 ថ្ងៃ​។​ ប្រសិន​បើ​បញ្ហា​របស់​អ្នក​គឺ​ជា​ បញ្ហា​អាទិភាព​របស់ DRC យើង​នឹង​រៀប​ចំ​ពេល​វេលា​សម្រាប់​ការ​ណាត់​ជួប​មួយ​​។ យើង​នឹង​ផ្តល់ជូន​អ្នក​នូវ​ព័ត៌មាន​ទូទៅ​ ការ​បញ្ជូន​​បន្ត​ ឬ​ឯកសារ​សម្រាប់​ស្វ័យ​តស៊ូ​មតិ​។​ យើង​អាច​ធ្វើ​ជា​តំណាង​ឲ្យ​អ្នកបាន​​ ប្រសិន​បើ​យើង​មា​នធនធាន​ទាំង​នោះ​។​ សូម​ស្វែង​រកជំនួយ​ពីទីភ្នាក់ងារ​ដទៃ​ផ្សេង​ទៀត​ ឬ​ពី​មេធាវីនានា​​។​ បញ្ហា​ខ្លះ​មាន​កាលកំណត់​សម្រាប់​ដោះស្រាយ​។​ សូម​អាន​សេចក្តី​ជូន​ដំណឹង​ដែល​អ្នក​បាន​ទទួល​។​ ធ្វើការ​​ឆ្លើយ​តប​ទៅ​តាម​ពេល​វេលា​ដែល​មាន​នៅ​ក្នុង​សេចក្តី​ជូនដំណឹងនោះ​​។​

DRC ពុំ​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​បាន​នោះ​ទេ​។​  សូម​មើលនៅ​ ទីនេះ​ សម្រាប់​​​បញ្ហា​ទូទៅ​មួយ​ចំនួន​ដែល​យើង​ពុំ​អាច​ជួយ​ដោះ​ស្រាយ​បាន​។​

ប្រសិន​បើ​អ្នក​ជា​អតិថិជន​របស់​មជ្ឈមណ្ឌលក្នុងតំបន់ អ្នក​អាចស្នើសុំ​ជំនួយ​ពី​ការិយាល័យ​​តស៊ូមតិ​សិទ្ធិ​អតិថិជន​ (OCRA)។

ការិយាល័យ​តស៊ូមតិ​សិទ្ធិ​អតិថិជន
1-800-390-7032 (សំឡេង​ រដ្ឋ​កាលីហ្វ័រញ៉ា​ភាគខាង​ជើង)
1-916-504-5820 (សំឡេង)
1-866-833-6712 (សំឡេង​ រដ្ឋ​កាលីហ្វ័រញ៉ា​ភាគខាង​ត្បូង)
1-877-669-6023 (TTY)

ប្រសិន​បើ​អ្នក​ជា​អ្នក​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ជំងឺ​ផ្លូវ​ចិត្តរបស់​រដ្ឋ​​ អ្នក​អាច​ស្នើសុំ​ជំនួយ​ពី​​ការិយាល័យ​សិទ្ធិ​អ្នក​ជំងឺ​​រដ្ឋកាលីហ្វ័រញ៉ា (COPR) បាន។

ការិយាល័យ​សិទ្ធិ​អ្នក​ជំងឺ​​រដ្ឋកាលីហ្វ័រញ៉ា
1-916-504-5810 (សំឡេង)
coprinforequest@disabilityrightsca.org

សម្រាប់​ព័ត៌មាន​​ស្តីពី​​ការងារ​របស់​យើង​​ពាក់ព័ន្ធ​នឹង​សេចក្តីព្រាងច្បាប់និង​កញ្ចប់ថវិកា​រដ្ឋ​ អ្នក​អាច​ទូរសព្ទ​ទៅ​៖

គោលនយោបាយសាធារណៈ
1-916-504-5800 (សំឡេង)

សម្រាប់​ព័ត៌មាន​អំពី​សារព័ត៌មាន​​និង​កិច្ចការ​ទំនាក់ទំនង​របស់​យើង​ អ្នក​អាច​ទូរសព្ទ​ទៅ៖

ទំនាក់ទំនង​/សារព័ត៌មាន
1-916-504-5938 (សំឡេង)
1-800-719-5798 (TTY)

សម្រាប់​ព័ត៌មាន​អំពី​​កិច្ចការស្វ័យ​តស៊ូ​មតិ​​របស់​យើង​ អ្នក​អាច​ទូរសព្ទ​ទៅ៖

អង្គភាព​ស្វ័យតស៊ូមតិ​សម្រាប់​ដៃគូ​
1-916-504-5800 (សំឡេង)
1-800-719-5798 (TTY)